38.8 C
Phnom Penh

TAG

features1

​សម្រាប់​​​របៀប​​​វារៈ​​​កំណែ​​​ទម្រង់ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​យក​​​គន្លឹះ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​

​​​ក្រោយ​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​រួច​​​មក លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​បញ្ជា​​​ឲ្យ​​​​​​សហសេវិក​​​របស់​​​លោក​​​​​​ក្នុង​​​​​​ជួរ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ឈរ​​​​​​មុខ​​​កញ្ចក់​​​ ដុស​​​ក្អែល​​​ខ្លួន​​​ឯង​​​ដែល​​​ស្ទើរ​​​តែ​​​​​​បណ្តោយ​​​ឲ្យ​​​​​​គណបក្ស​​​ប្រឆាំង​​​រួបរួម​​​គ្នា​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក សម រង្ស៊ី និង​​​លោក កឹម​​​ សុខា​​​ ឡើង​​​កាន់​​​អំណាច។​​​ សារ​​​ដែល​​​ថ្លែង​​​​​​រយៈ​​​ពេល​​​៦​​​ម៉ោង​​​​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​ គឺ​​​ថា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ទទួល​​​នូវ​​​​​​មេរៀនជូរ​​​ចត់​​​មួយ​​​ ប៉ុន្តែ​​​​​​បាន​​​រើប​​​​​​ឡើង​​​វិញ​​​ពី​​​​​​ស្ថាន​​​ការណ៍​​​ដ៏​​​អាក្រក់​​​បំផុត​​​​​​កាល​​​ពី​​​អតីត​​​កាល ហើយ​​​អាច​​​ឈ្នះ​​​ម្តង​​​ទៀត​​​ ប្រសិន​​​បើ​​​ខ្លួន​​​​​​បាន​​​​​​កែ​​​ខ្លួន​​​​​​។ លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​ពន្យល់​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លទ្ធផល​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត ដែល​​​ធ្វើ​​​ឲ្យ​​​លោក សម រង្ស៊ី ​​​​​​ខ្វះ​​​​​​តែ​​​៧​​​កៅ​​​អី​​​​​​ទៀត​​​ប៉ុណ្ណោះ​​​អាច​​​បណ្តេញ​​​លោក ហ៊ុន សែន​​​ចេញ​​​ពី​​​តំណែង​​​បាន​​​ថា "​​​យើង​​​​​​រំពឹង​​​ថា អ្នកបោះឆ្នោត​​​ទាំង​​​នោះ​​​នឹងវិល​​​ត្រឡប់មកវិញ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​"។​ លោក ផៃ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​ផ្តោត​​​ទៅ​​​លើ​​​សញ្ញា​​​វិជ្ជមាន​​​នៃ​​​ព្រឹត្តិការណ៍​​​នោះថា "យើង​​​រៀនពី​​​ប្រជាពល​​​រដ្ឋ​​​។ យើងរៀន​​​ពី​​​យុទ្ធនាការ​​​នេះ​​​ ដើម្បី​​​ជំរុញ​​​ឲ្យមាន​​​យុត្តិធម៌សង្គម​​​យ៉ាង​​​ឆាប់រហ័ស​​​ ដើម្បី​​​ផ្តល់​​​យុត្តិធម៌​​​ល្អ​​​ប្រសើរ​​​ដល់​​​ប្រជាពលរដ្ឋ​​​"។ រយៈពេល​​​ពីរ​​​ឆ្នាំ​​​កន្លះមក​​​ និង​​​ពាក់កណ្តាល​​​ផ្លូវ​​​ឆ្ពោះទៅ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នៅឆ្នាំ​​​២០១៨​​​ កម្មវិធី​​​បោះឆ្នោត​​​ធ្វើ​​​ដោយ​​​គណបក្ស​​​កាន់អំណាច​​​ តាមពិត​​​ទៅ​​​ ក្លាយ​​​ជា​​​កំណែ​​​ទម្រង់​​​ធំៗមួយ​​​ចំនួន​​​។ ភាគច្រើន​​​នៃ​​​កម្មវិធី​​​មាន​​​​​នៅ​​​ក្នុង​​​គំនិត​​​​​​ដែល​​​ធ្លាប់​​​ស្គាល់​​​មួយចំនួន​​​ពីឆ្នាំ​​​២០១៣​​​ ពោលគឺ​​​គំនិត​​​ដែល​​​ផ្តួច​​​ផ្តើម​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ ចាប់តាំង​​​ពីការ​​​បោះ​​​ឆ្នោត​​​ចុងក្រោយមក រដ្ឋាភិបាល​​​លោក​​​ ហ៊ុន សែន បាន​​​ចាប់ផ្តើម​​​អនុវត្ត​​​យ៉ាង​​​ហោចណាស់​​​ចំនួនពាក់កណ្តាល​​​នៃ​​​កម្មវិធី​​​យុទ្ធនាការ​​​គោល​​​នយោបាយ​​​ប្រាំពីរ​​​ចំណុច​​​ដ៏​​​ប្រជានិយម ​​​និង​​​ប្រជាប្រិយ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។ លោក ធន់ សារ៉ាយ​​​ ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក បាន​​​មាន​​​ប្រសាសន៍ថា "គេ​​​បាន​​​អនុវត្ត​​​តាម​​​កម្មវិធី​​​នយោបាយ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាលពី​​​យុទ្ធនាការ​​​បោះឆ្នោត​​​មុន​​​គឺឧទា​​​ហរណ៍​​​ ដំឡើង​​​ប្រាក់ខែ​​​មន្ត្រី​​​រាជការ និងប្រាក់ខែ​​​កម្មករ​​​រោងចក្រ។ វាជាកម្មវិធី​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​។ លោក ធន់ សារ៉ាយ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "កំណែទម្រង់​​​ចម្បង​​​និង​​​សំខាន់​​​សម្រាប់​​​ប្រទេស​​​​​​ជាតិ​​​ដែល​​​មាន​​​ដូចជា​​​ ប្រព័ន្ធ​​​តុលាការ​​​ឯករាជ្យ​​​ និង​​​សេវាសាធារណៈ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅមិនទាន់​​​បាន​​​ធ្វើ​​​នៅឡើយទេ"។ ក្នុងពេលដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាលពី​​​ឆ្នាំ​​​២០១៣​​​បាន​​​សន្យា​​​ដំឡើង​​​ប្រាក់ខែ​​​មូលដ្ឋាន​​​​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ពី​​​៨០​​​ដុល្លារ​​​ទៅ​​​ដល់​​​១៥០​​​ដុល្លារ​​​ តាំងពី​​​ពេល​​​នោះមក រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជាក៏​​​បាន​​​ដំឡើង​​​ដល់​​​១៤០ដុល្លារ​​​​​​ដែរ។ ការសន្យានាឆ្នាំ​​​២០១៣​​​ដាច់ដោយឡែក​​​ផ្សេងទៀត​​​ពីគណបក្ស​​​សង្គ្រោះជាតិ​​​ដើម្បី​​​ដំឡើង​​​ប្រាក់ខែ​​​មូលដ្ឋាន​​​សម្រាប់​​​មន្ត្រី​​​រាជការពី​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ដល់​​​២៥០​​​ដុល្លារ​​​ គឺ​​​ស៊ីគ្នានឹង​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ផង​​​ដែរ ដោយ​​​លោក ហ៊ុន សែន កាលពី​​​ខែ​​​វិច្ឆិកា​​​ បាន​​​សន្យា​​​ថា ប្រាក់ខែ​​​នឹង​​​ឡើង​​​ដល់​​​២៥០ដុល្លារ​​​នៅដើម​​​ឆ្នាំ​​​២០១៨​​​ ពោលគឺ​​​ដល់​​​ពេល​​​បោះឆ្នោត​​​តែម្តង។ ផ្ទុយទៅវិញ រយៈពេល​​​ប្រាំបួន​​​ខែ​​​មុន​​​នឹង​​​បោះឆ្នោត​​​ លោកនាយករដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​មិន​​​អាច​​​ដំឡើង​​​ប្រាក់ខែ​​​ឲ្យ​​​មន្ត្រី​​​រាជការ​​​បាន​​​ទេ​​​ បើមិន​​​មាន​​​ការ​​​ដំឡើង​​​ពន្ធ​​​​​​ខ្ពស់​​​​​​សម្រាប់​​​កសិករ។ ការគាំពារ​​​សុខភាព​​​ដោយ​​​ឥតគិត​​​ថ្លៃ​​​សម្រាប់​​​ប្រជាជន​​​ក្រីក្រ​​​ ជាចំណុច​​​ទី៥​​​នៃ​​​ចំណុច​​​ទាំង​​​ប្រាំពីរ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាល​​​​​​ពីឆ្នាំ​​​២០១៣​​​ ក៏​​​ត្រូវ​​​យក​​​មក​​​អនុវត្ត​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​តាម​​​រយៈ​​​គម្រោង​​​ថ្មី​​​នៃការ​​​ធានា​​​សុខភាព​​​ទូលំទូលាយ​​​សម្រាប់​​​កម្មករ​​​ដែល​​​បម្រើ​​​ការងារ​​​ក្នុងប្រព័ន្ធ​​​ ដែលលោក​​​នាយករដ្ឋមន្ត្រី​​​បាន​​​ចុះ​​​ហត្ថលេខា​​​ឲ្យ​​​ទៅជា​​​​​​ច្បាប់​​​កាល​​​ពី​​​សប្តាហ៍មុន​​​។ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថែមទាំង​​​អនុវត្ត​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាសាធារណៈ​​​ដើម្បី​​​កាត់​​​បន្ថយ​​​តម្លៃ​​​ប្រេង​​​ឥន្ធនៈ​​​និង​​​អគ្គិសនី​​​ និង​​​កាត់បន្ថយ​​​ការ​​​អត់ការងារ​​​ធ្វើ​​​។ មានតែ​​​កម្មវិធី​​​យុទ្ធនា​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​ប៉ុណ្ណោះពោលគឺ​​​ សោធននិវត្ត​​​សម្រាប់​​​មនុស្ស​​​ចាស់​​​ និង​​​តម្លៃ​​​ស្រូវ គឺ​​​នៅមិនទាន់​​​បាន​​​អនុវត្ត​​​នៅឡើយ​​​ទេ។ កញ្ញា​​​ កឹម មនោវិទ្យា អនុ​​​ប្រធាន​​​កិច្ចការ​​​សាធារណៈរបស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​ជា​​​កូនស្រី​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​បក្ស​​​ បាន​​​មាន​​​ប្រសាសន៍ថា "ជោគជ័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រហូត​​​មកដល់​​​ពេល​​​នេះ​​​ គណបក្ស​​​ប្រឆាំង​​​កំពុង​​​ជំរុញ​​​ឲ្យ​​​ប្រទេសជាតិ​​​ផ្តោត​​​ទៅលើ​​​និង​​​ព្យាយាម​​​ដោះស្រាយ​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែលយើង​​​បាន​​​លើកឡើង​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​របស់​​​យើង​​​"។ កញ្ញា មនោវិទ្យា បាន​​​មាន​​​ប្រសាសន៍ថា ថ្នាក់​​​ដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពេញចិត្ត​​​នឹង​​​តម្លៃ​​​នៃ​​​គោល​​​នយោបាយ​​​ថ្មី​​​សម្រាប់​​​សាធារណជន​​​ ដោយ​​​មិន​​​ព្រួយ​​​បារម្ភថា គេអាច​​​ជួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ពង្រឹង​​​ប្រជាប្រិយភាព​​​ផ្ទាល់ខ្លួន​​​ទេ ព្រោះថា កំណែ​​​ទម្រង់ទូលំទូលាយ​​​មិនទាន់​​​​​​អនុវត្ត​​​នៅឡើយ​​​ទេ​​​"។ អនុប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​គណបក្សសង្គ្រោះ​​​ជាតិ​​​រូបនេះ បាន​​​មាន​​​ប្រសាសន៍ថា "កំណែ​​​ទម្រង់​​​​​​សំខាន់​​​បំផុត​​​និង​​​ចាំបាច់​​​ គឺជា​​​កំណែទម្រង់​​​ផ្នែកស្ថាប័ន​​​ ហើយ​​​មិន​​​ទាន់​​​កើត​​​មាន​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​នេះ​​​នៅឡើយ​​​ទេ ពីព្រោះ​​​កំណែទម្រង់​​​ស្ថាប័ន​​​បែប​​​ហ្នឹង​​​​​​នឹង​​​រុះរើ​​​ក្រុម​​​ផល​​​ប្រយោជន៍​​​ដែល​​​ជា​​​ផៅសន្តាន​​​សំខាន់​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​"។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា សាធារណជន​​​បាន​​​ទទួលយក​​​កិច្ច​​​ខំប្រឹងប្រែង​​​ថ្មីៗនេះ​​​របស់​​​លោក ហ៊ុន សែន ក្នុងការ​​​ធ្វើ​​​ខ្លួន​​​លោក​​​ជា​​​មេដឹកនាំ​​​ដែល​​​នៅកៀកនឹង​​​ថ្នាក់​​​មូលដ្ឋាន​​​ ចាប់តាំង​​​ពី​​​មាន​​​មេរៀន​​​ពី​​​ការ​​​បោះឆ្នោត​​​នាឆ្នាំ​​​២០១៣​​​។​​​ លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បន្ត​​​​​​អនុវត្ត​​​កំណែ​​​ទម្រង់​​​​​​​​​ឆ្លើយ​​​តប​​​នឹង​​​​​​សេចក្តី​​​ត្រូវ​​​ការ​​​​​​ប្រ​​​ជា​​​​​​ជន​​​​​​ ព្រោះ​​​​​​យើង​​​​​​​​​មិន​​​ផ្តល់​​​​​​ការ​​​សន្យាខ្យល់​​​ទេ ប៉ុន្តែ​​​​​​យើង​​​​​​ធ្វើ​​​​​​ឆ្លើយ​​​តប​​​នឹង​​​​​​សេចក្តី​​​ត្រូវ​​​ការ​​​​​​​​​ប្រ​​​ជា​​​ជន​​​​​​​​​។ យើង​​​ជឿ​​​ថា​​​​​​សាធារណជន​​​​​​​​​បាន​​​ឃើញ​​​រួច​​​ហើយ​​​​​​ថា​​​​​​​​​រដ្ឋា​​​ភិបាល​​​​​​បាន​​​ធ្វើ​​​​​​ ​​​​​​ដើម្បី​​​​​​ដោះ​​​ស្រាយ​​​​​​ទុក្ខ​​​​​​​​​លំបាក​​​ប្រ​​​ជា​​​ពល​​​រដ្ឋ"។ លោក សុខ ឥសាន បាន​​​​​​លើក​​​ឡើង​​​​​​អំពី​​​​​​កំណែ​​​ទម្រង់​​​​​​អប់​​​រំ ការ​​​កាត់​​​បន្ថយ​​​តម្លៃ​​​អគ្គិសនី​​​ដែល​​​ប្រកាស​​​ថ្មីៗ​​​នេះ ការ​​​ដំឡើង​​​បន្ត​​​ទៀត​​​​​​ចំពោះ​​​ប្រាក់​​​ខែ​​​មូល​​​ដ្ឋាន​​​​​​សម្រាប់​​​​​​មន្ត្រី​​​​​​រាជការ​​​ និង​​​ការ​​​លុប​​​ចោល​​​​​​នា​​​ពេល​​​ថ្មីៗ​​​នេះ​​​ចំពោះ​​​​​​ពន្ធ​​​មួយ​​​ចំនួន​​​ដែល​​​ប៉ះ​​​ពាល់​​​ដល់​​​​​​ប្រជា​​​ជន​​​ក្រី​​​ក្រ​​​​​​ ក៏​​​ស្ថិត​​​ក្នុង​​​គោល​​​នយោ​​​បាយ​​​ថ្មី​​​ល្អ​​​បំផុត​​​របស់​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ដែរ។​​​ លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា "ផ្អែក​​​លើ​​​​​​ព័ត៌មាន​​​ទទួល​​​បាន​​​ពី​​​​​​មន្ត្រី​​​​​​មូល​​​ដ្ឋាន​​​​​​គណបក្ស​​​​​​ប្រជា​​​ជន​​​ ទើប​​​សម្តេច ហ៊ុន សែន​​​ ក្នុង​​​នាម​​​ជា​​​ប្រធាន​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា និង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រីផង បាន​​​ដោះ​​​ស្រាយ​​​​​​​​​ទាន់​​​សភាព​​​ការណ៍​​​​​​ និង​​​ទាន់​​​ពេល​​​វេលា​​​តាម​​​រយៈ​​​ការ​​​ពិភាក្សា​​​​​​ហ្មត់​​​ចត់​​​​​​ជា​​​មួយ​​​​​​មន្ត្រី​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​ផ្សេង​​​ទៀត"។​​​ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​​​​ពន្យល់​​​ថា "យើង​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​អស់​​​ទាំង​​​នេះ ទៅ​​​តាម​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​​​បក្ស​​​ ដើម្បី​​​កាត់​​​បន្ថយ​​​​​​ភាព​​​ក្រី​​​ក្រ​​​​​​​​​របស់​​​ប្រ​​​ជា​​​ជន​​​ រួម​​​មាន​​​សម្រាប់​​​​​​មន្ត្រី​​​រាជ​​​ការ កង​​​ប្រដាប់​​​អាវុធ​​​ និងកូន​​​ចៅ​​​ប្រជា​​​ជន​​​កម្ពុជា​​​។ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​​​​មាន​​​យុទ្ធសាស្ត្រ​​​បែប​​​ហ្នឹង​​​​​​តាំង​​​ពី​​​ដើម​​​មក ហើយ​​​​​​មិន​​​​​​ធ្វើ​​​​​​​​​តាម​​​​​​គណបក្ស​​​មួយ​​​ចំនួន​​​ដែល​​​ទើប​​​​​​កើត​​​ពី​​​ម្សិល​​​មិញ​​​ទេ​​​​​​ ប៉ុន្តែ​​​មក​​​អួត​​​ខ្លួន​​​ឯង​​​​​​​​​ថា ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​​​​​​​ធ្វើ​​​តាម​​​គោល​​​នយោ​​​បាយ​​​របស់​​​ខ្លួន"។​​​​​​​​​ បន្ថែម​​​ទៅ​​​លើ​​​កំណែ​​​ទម្រង់​​​ទាំង​​​នេះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ប្រកាន់​​​យក​​​របៀប​​​ឆ្លើយ​​​តប​​​ជាង​​​មុន ដោយ​​​លោក​​​ ហ៊ុន សែន​​​ និង​​​មន្ត្រី​​​ជា​​​ច្រើន​​​ទៀត​​​​​​​​​​​​បង្កើត​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ខ្លួន​​​​​​ ដែល​​​ពួក​​​គេ​​​អាច​​​​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​​​​ផ្ទាល់​​​​​​ជា​​​មួយ​​​​​​ប្រជា​​​ពល​​​រដ្ឋ។​​​ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​មាន​​​ប្រសាសន៍​​​ថា យុទ្ធសាស្ត្រ​​​នេះ​​​​​​កំពុង​​​ទទួល​​​បាន​​​នូវ​​​ភាគ​​​លាភ។​​​​​​ លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​ទាក់​​​ទង​​​ផ្ទាល់​​​​​​ជាមួយ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ។ ពី​​​មុន​​​ លោក​​​ត្រូវ​​​អង្គុយ​​​អាន​​​របាយការណ៍​​​ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​ លោក​​​អាច​​​ដឹង​​​ពី​​​ប្រ​​​ជា​​​ពល​​​រដ្ឋ ហើយ​​​ឆ្លើយ​​​តប​​​ភ្លាមៗ​​​​​​​​​ចំពោះ​​​ការ​​​ត្អូញ​​​ត្អែរ និង​​​ទុក្ខ​​​​​​លំបាក​​​របស់​​​ពួក​​​គេ ហើយ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់"។ អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា "ចំពោះ​​​ខ្ញុំ ខ្ញុំឃើញ​​​ហ្វេសប៊ុក​​​លោកនាយក​​​រដ្ឋមន្ត្រី​​​និង​​​ប្រជាពលរដ្ឋ​​​ គេចុច​​​ឡៃ​​​ច្រើនណាស់​​។ មនុស្ស​​​ជា​​​ង១លាននាក់​​​ចុច​​​ឡៃ​​​លើ​​​​​​ទំព័រ​​​របស់​​​លោក​​​ ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា គេពេញ​​​ចិត្ត​​​កិច្ច​​​ខិតខំ​​​ប្រឹងប្រែង​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​"។ លោក ធន់ សារ៉ាយ ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍ថា លោកមិន​​​ដឹង​​​ច្បាស់​​​ថាតើ​​​យុទ្ធសាស្ត្រ​​​នៃកំណែទម្រង់​​​បន្តិចម្តងៗ​​​​​​ និងការទាក់ទង​​​តាម​​​​​​បណ្តាញ​​​ទំនាក់ទំនង​​​សង្គម​​​មាន​​​ប្រសិទ្ធភាព​​​ឬយ៉ាងណាទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា ការ​​​បោះឆ្នោត​​​ឃុំសង្កាត់​​​នាឆ្នាំ​​​២០១៧​​​​​​ ទំនង​​​ជាលាត​​​ត្រដាង​​​នូវ​​​ចម្លើយ​​​ទៅនឹង​​​សំណួរនោះ​​​។ លោក ធន់ សារ៉ាយ​​​ បាន​​​មាន​​​ប្រសាសន៍ថា "តាមធម្មតា​​​ នៅក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​​​ គេស្ទង់​​​មតិ​​​ប្រជាពលរដ្ឋ​​​ ប៉ុន្តែ ឥឡូវនេះ​​​គេមិន​​​អាច​​​ដឹង​​​ថា តើមាន​​​ប្រសិទ្ធភាពដូចម្តេ៉ច​​​ចំពោះ​​​គោល​​​នយោបាយ​​​ និង​​​យុទ្ធវិធី​​​របស់​​​ ហ៊ុន សែន ដើម្បី​​​ទទួលបាន​​​​​​ប្រជាប្រិយភាព​​​នោះទេ"។ ប្រធាន​​​អង្គការសិទ្ធិ​​​មនុស្ស​​​រូបនេះ​​​បានពន្យល់ថា "យើងនឹង​​​ឃើញ​​​ក្នុងឆ្នាំ​​​២០១៧​​​ថា​​​អ្វី​​​នឹងកើត​​​ឡើង​​​។ ប្រសិន​​​បើ​​​គេ​​​ឈ្នះ​​​ឆ្នោត​​​ក្នុងឆ្នាំ​​​២០១៧​​​ គេ​​​នឹង​​​បន្ត​​​រហូត​​​ដល់​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​ ប៉ុន្តែ ប្រសិនបើ​​​គេ​​​មិន​​​ឈ្នះឆ្នោត​​​ក្នុងឆ្នាំ​​​២០១៧​​​ទេ អាចនឹង​​​មាន​​​បញ្ហា​​​ខ្លះ​​​សម្រាប់​​​ការបោះឆ្នោត​​​នាឆ្នាំ​​​២០១៨​​​។ យើង​​​មិនដឹង​​​ថា តើ​​​ការបោះ​​​ឆ្នោត​​​នាឆ្នាំ​​​២០១៨​​​នឹងមាន​​​​​​ដំណើរការទៅ​​​ដោយ​​​​​ស្រួល​​​បួល​​​​​​ឬយ៉ាង​​​ណាទេ។ នោះជាកង្វល់​​​ដែល​​​យើង​​​មាន​​​"។ ទោះជាយ៉ាង​​​នេះក្តី​​​ ព្រះតេជគុណ​​​ ប៊ុត ប៊ុនទិញ ដែល​​​ដឹកនាំ​​​បណ្តាញ​​​ព្រះសង្ឃឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ បាន​​​មាន​​​សង្ឃដីកាថា ព្រះតេជគុណ​​​ជឿជាក់​​​ថា វាជ្រុលពេល​​​ទៅ​​​ហើយ​​​សម្រាប់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ មិនអាច​​​បញ្ចុះ​​​បញ្ចូល​​​ប្រជាពលរដ្ឋ​​​ឲ្យជឿ​​​ថា កំណែទម្រង់​​​របស់​​​ខ្លួន​​​មាន​​​ន័យនោះទេ។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាន​​​មាន​​​សង្ឃដីកាថា "ទាក់ទង​​​នឹង​​​ការ​​​រស់រាន​​​របស់​​​របប​​​នេះ គេត្រូវ​​​កែទម្រង់​​​ ប៉ុន្តែ អាត្មា​​​មិនគិត​​​ថា គេអាច​​​កែទម្រង់​​​បាន​​​ទេ ពីព្រោះ​​​គេមាន​​​មនុស្ស​​​ដដែលៗ​​​។ តាម​​​រយៈការអង្កេត​​​របស់​​​អាត្មា​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្រើ​​​ពាក្យ​​​កំណែទម្រង់​​​ ប៉ុន្តែ ជាការ​​​បង្វែរ​​​ទៅវិញ​​​"។ ព្រះតេជគុណ​​​អង្គនេះ​​​បានមាន​​​សង្ឃដីកា​​​ថា "ប្រជាពលរដ្ឋ​​​ខ្មែរ​​​​​​កំពុង​​​តែវាយស្គរ​​​ ទូង ទូង ទូង! ប៉ុន្តែ ក្រុម​​​ ហ៊ុន សែន កំពុងតែដេក​​​លង់លក់។ ទូង ទូង ទូង! យើង​​​ត្រូវ​​​ការ​​​លទ្ធិ​​​​​​ប្រជាធិបតេយ្យ ប៉ុន្តែ ពួកគេ​​​នៅតែ​​​ដេកលង់លក់​​​​​​ដដែល​​​"៕​​​រើន​​​​​​​​​​​​​​​​​​​​​​​​    

លោក​​​ ហ៊ុន សែន និយាយ​​​ការពារ​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ ហើយ​​​​​​រិះ​​​គន់​​​ប្អូន​​​ស្រី​​​​​​លោក​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​​​​ បាន​​​វាយ​​​​​​បក​​​ទៅ​​​លើ​​​អ្នក​​​រិះ​​​គន់​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​​​​វិញ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​​​​ទិទៀន​​​ចំៗ​លើ​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​ចំពោះ​​​អ្វី​​​ដែល​​​លោក​​​លើក​​​​​​ឡើង​​​ថា ជា​​​​សារ​អវិជ្ជមាន​​ដែលមិន​​​ចាំ​​​បាច់​​​បង្ហោះ​តាម​​​ហ្វេស​​​ប៊ុក​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ កម្ពុជា​​​បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ជា​​​ផ្លូវ​​​ការ​​​នូវ​​​​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោកថ្មី​ ​​​ដែល​​​ផាក​​​ពិន័យ​​​ចំពោះ​​​ការ​​​មិន​​​គោរព​​​​​​ តាម​​​ច្បាប់​​​ ​ដែល​​​​កំណត់​​​​​ចំនួន​​​អ្នក​​​រួម​​​ដំណើរ​​​​​​ក្នុង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និងដែល​​​​តម្រូវ​​​ឲ្យ​​​អ្នក​​​រួម​​​ដំណើរ​​​ពាក់​​​មួក​សុវត្ថិភាព​​​ដែរនោះ​​​​។ ដោយ​​​លើក​​​ឡើង​​​អំពី​​​ការ​​​រិះ​​​គន់​​​តាម​​​បណ្តាញ​​​ ទំនាក់​​​ទំនង​​​សង្គម​​​ទាក់​​​ទិន​​​នឹង​បទ​​​ប្បញ្ញត្តិ​​​ថ្មី​​​នេះ​​​ កាល​​​ពី​​​ម្សិល​​​មិញ លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​អត់​​​ធ្មត់​​​បន្តិច​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​​​ថ្លែង​​​សុន្ទរកថា​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​អាកាស​​​ថ្មី​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ថា "ការ​​​ពិត​​​ហើយ​​​ ខ្ញុំ​​​​​​ព្រះករុណា​​​ខ្ញុំ​​​ដឹង​​​ថា ​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួន​​​ដែល​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​ប៉ុន្តែ សូម​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​​​​ទុក​​​ពេល​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​សិន​​​"។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ក្នុង​​​ចំណោម​​​អ្នក​​​​​​រិះ​​​គន់​​​ក៏​​​មាន​​​​​​ប្អូន​​​ស្រី​​​របស់​​​លោកដែរ​​​​​​ គឺ លោក​​​ស្រី ​​​ហ៊ុន​​​ ស៊ីណាត​​​ ដែល​​​បង្ហោះ​​​សារ​​​យ៉ាង​​​វែង​​​តាម​​​​​​​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ដោយ​​​ជំទាស់​​​ ថា អាជ្ញាធរ​​​គួរ​​​តែ​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​អ្នក​​​ដែល​​​ចត​​​រថយន្ត​​​ពីរ​​​ជួរ​​​​​​នៅ​​​តាម​​​ផ្លូវ​​​ក្នុង​​​រាជ​​​ធានី​​​ជា​​​ជាង​​​ "ផាក​​​ពិន័យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រី​​​ក្រ​​​"។ លោក​​​ស្រី​​​ក៏​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​តម្រូវ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​យក​​​ប័ណ្ណ​​​បើ​ក​​​បរ​​​ច្បាប់​​​ដើម​​​​​​​​​ កាត​​​គ្រី និង​​​ឈៀក​​​តាម​​​ខ្លួន​ផងដែរ​...

នគរ​​​បាល​​​​​​ទាញ​​​អ្នក​​​បើក​​​ឡាន​​​ចេញ​​​ពី​​​រ៉ឺម៉កម៉ូតូ​​​​​​កង់​​​បី​​​ពេល​​​តវ៉ា

នគរ​​​បាល​​​​​​​​​បាន​​​ទាញ​​​អតីត​​​បុគ្គ​​​លិក​​​​​​ក្រុម​​​ហ៊ុន​​​រថយន្ត​​​ក្រុង​​​​​​កាពី​​​តូល​​​ចេញ​​​ពី​​​​​​រ៉ឺម៉ក​​ម៉ូតូ​​​​​​កង់​​​បី​​​​​​នៅ​​​ស្ងៀម​​​ ហើយ​​​បាន​​​រឹប​​​អូស​​​​​​​​​យាន​​​ជំនិះ​​​នោះ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ក្នុង​​​ពេល​​​ដែល​​​​​​អ្នក​​​បើក​​​បរ​​​បន្ត​​​តវ៉ា​​​​​​ចំពោះ​​​អ្វី​​​ដែល​​​​​​ពួក​​​គេ​​​និយាយ​​​ថា​​​​​​​ជា​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​ខុស​​​ច្បាប់។​​​​​​​​​ អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​៥​​​នាក់​​​​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​​​​​​​បុគ្គ​​​លិក​​​​​​រាប់​​​សិប​​​នាក់​​​របស់​​​ពួក​​​គេ​​​ធ្វើ​​​កូដកម្ម​​​ និង​​​​​​បង្ហាញ​​​សាមគ្គី​​​ភាព​នឹង​គ្នា។

​ឈូក​ បណ្ឌិត ទទួល​ការ​ព្យាបាល​​នៅ​ភ្នំពេញ​

​​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​ឈូក​ បណ្ឌិត ​​អតីត​អភិបាល​ក្រុង​បាវិត​​ក្នុង​ខេត្ត​ស្វាយរៀង ​ដែល​បាន​ជាប់​ពន្ធនាគារ​​កាលពី​​ដើម​ឆ្នាំ​នេះ​​ពីបទ​បាញ់​​ឲ្យ​កម្មករ​​រោងចក្រ​បី​នាក់​របួស​​ពេល​មាន​ការ​តវ៉ា​ក្នុង​ឆ្នាំ​២០១២ ​​ត្រូវ​គេ​បញ្ជូន​​មក​ពន្ធនាគារ​ព្រៃស​ក្នុង​ក្រុង​ភ្នំពេញ ហើយ​កំពុង​​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​​-សូវៀត។ មន្ត្រី​ពន្ធនាគារ និង​មេធាវី​លោក បណ្ឌិត ​​​ដែល​បាន​ចាប់​ផ្ដើម​​​ជាប់​​ពន្ធនាគារ​​រយៈ​ពេល​១៨​ខែ​​ពីបទ​ហិង្សា​ដោយ​​អចេតនា​កាលពី​ខែ​សីហា ​បាន​បញ្ជាក់​ថា ​​អ្នក​ទោស​រូប​នេះ​​ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​​នៅ​ដើម​ខែ​នេះ ​ប៉ុន្តែ​បាន​បដិសេធ​មិន​​និយាយ​​​ប្រាប់​មូល​ហេតុ​។ លោក សួស សាខូ នាយក​ពន្ធនាគារ​​ខេត្ត​ស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា "​គាត់​ត្រូវ​គេ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​​​​ទៅ​ពន្ធនាគារ​ព្រៃស​កាលពី​បី​សប្ដាហ៍​មុន​​ ពីព្រោះ​មេធាវី​គាត់​បាន​ផ្ញើ​លិខិត​ស្នើ​សុំ​​បញ្ជូន​គាត់​​"។ លោក សួស​ សាខូ ​បាន​និយាយ​បន្ថែម​ថា ​លោក​ បណ្ឌិត ​បាន​ទទួល​ការ​ព្យាបាល​​ជំងឺ​បេះ​ដូង​​ចាប់​តាំង​ពី​ជាប់​ពន្ធនាគារ​។...

​ផ្ទុះ​ការ​ចោទ​ប្រកាន់​​​ករណី​​​​បំពាន​​​​​ផ្លូវ​ភេទ​ និង​ការ​លាក់​បាំង​​ការ​ពិត​នៅ​​​អង្គការ​សិល្បៈ​ដ៏ល្បី​​ល្បាញ​

​យោង​​​​​តាមសមា​ជិក​​​គ្រួសារ​​​​​​ម្នាក់​ និង​អង្គការ​គាំ​ពារ​កុមារ​មួយ ឲ្យដឹងថា ជន​ជាតិ​បារាំង ​ម្នាក់​​​ដែល​ជា​បុគ្គលិក​​យូរ​មក​ហើយ​​នៃ​អង្គការ​​ហ្វា​រពន្លឺ​សិល្បៈ​​នៅ​ក្នុង​ខេត្ត​បាត់ដំបង កំពុង​ជាប់​​ពន្ធនាគារ​​ក្នុង​ប្រទេស​បារាំង ​រង់ចាំ​សវនាការ​​​ជំនុំជម្រះ​​ទោស​តាម​​ការ​ចោទ​​​​ប្រកាន់​​ពីបទ​​រួមភេទ​ជាមួយ​កុមារ​​​ប្រព្រឹត្ត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជន​រងគ្រោះ​ម្នាក់​ដែល​និយាយ​ថា ​ខ្លួន​មាន​​​​អាយុ​ប្រហែល​១៤​ឆ្នាំ​ នៅ​ពេល​ខ្លួន​​ត្រូវ​បាន​​​​បុរស​​ជនជាតិ​បារាំង ​រូប​នេះ​​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​​មួយ​​​​កាលពី​ថ្ងៃ​សុក្រ​ថា អង្គការ​ហ្វា​រពន្លឺ​សិល្បៈ​​​​បាន​បណ្ដេញ​ខ្លួន​​ចេញ​​​​ពី​ក្រុម​សម្ដែង​សៀក​របស់​អង្គការ​នេះ បន្ទាប់ពី​​ខ្លួន​បាន​រាយ​ការណ៍​​​អំពី​ការ​រំលោភ​បំពាន​​​​​នេះ ហើយ​​បាន​​ឲ្យ​ប្រាក់​​ទៅ​ខ្លួន​​ចំនួន​៦០០​ដុល្លារ​​​សម្រាប់​ការ​បិទ​មាត់ ជា​ការ​អះអាង​ដែល​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​បាន​បដិសេធ​កាលពី​ម្សិលមិញ​។ ​លោក ហ្សង់​ គ្រីស្តូហ្វ ស៊ីដឺរីត (Jean-Christophe Sidoit) មាន​តួនាទី​​ជាច្រើន​នៅ​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​​ រួម​មាន​​តំណែង​នាយក​​​​​​ស្ដីទី​ និង​​ប្រធាន​រដ្ឋបាល​ផង​ដែរ​​​ពី​ឆ្នាំ​១៩៩៩​​​ដល់​ចុង​​ឆ្នាំ​២០១៣​ នៅ​ពេល​​​លេច​ឮ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ជន​រងគ្រោះ ​ដែល​ជា​យុវ​ជន​​សម្ដែង​សិល្បៈ​សៀក​​​​ម្នាក់​មកពី​ប្រទេស​ហ្គីណេ ហើយ​​​ជន​រង​​គ្រោះ​​ត្រូវ​​គេ​បង្ខំ​ឲ្យ​កាត់​​ផ្ដាច់​​ទំនាក់​ទំនង​ជា​ផ្លូវ​ការ​ជាមួយ​អង្គការ​នេះ​។ យោង​តាម​លោក សំលៀង សិលា នាយក​​​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ​ដែល​ជា​អង្គការ​​​មិន​មែន​រដ្ឋាភិបាល​​ប្រឆាំង​​ជន​រួម​ភេទ​ជាមួយ​កុមារ​​បាន​​ឲ្យ​​ដឹង​ថា...

លោក ស ខេង ថា​នឹង​ដំឡើង​ស័ក្តិ​​​​ឲ្យនគរបាលដែល​ហ៊ាន ផាកពិន័យរដ្ឋមន្ត្រី

​ថ្លែង​នៅ​ពិធី​ជួបជុំ​​​​មន្ត្រី​នគរ​បាល​​ និង​មន្ត្រី​រាជការ​ជាង​១០០​នាក់​កាលពី​ម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សន្យា​ដំឡើង​ឋានន្តរស័ក្ដិ​​​ដល់​មន្ត្រី​នគរ​បាល​ចរាចរ​ណា​​ដែល​​ក្លាហាន​ក្នុងការ​ចេញ​បង្កាន់​ដៃ​​​ដល់​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​​​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​របស់​ប្រទេស​កម្ពុជា​​។ ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​អនុម័ត​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន គ្រោង​នឹង​ចាប់​ផ្ដើម​​​ផ្លូវ​ការ​នៅ​ថ្ងៃទី១ ខែ​មករា។ ច្បាប់​នេះ​​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បទ​ល្មើសមួយ​ចំនួន​​​​ដូច​ជា ​​ការ​បើកបរ​ក្នុង​ល្បឿន​លឿន និង​ការ​បើក​បរ​ដោយ​​​ស្រវឹង​​ រួម​មាន​ការ​​រឹត​បន្តឹង​​ការ​កំណត់​ចំនួន​អ្នក​រួម​ដំណើរ​​តាម​ម៉ូតូ​ និង​តម្រូវ​​ឲ្យ​​ពាក់​មួក​សុវត្ថិភាពទាំង​អស់​គ្នា​។​​​ ថ្លែង​នៅ​ពិធី​ប្រជំុប្រកាស​​​​​សមាសភាព​​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ក្រសួង​មហាផ្ទៃ​​ ក្នុង​រាជធានី​ភ្នំពេញ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា "​ឥឡូវ​នេះ​ដល់​ពេលដែល​យើង​ត្រូវ​អនុវត្ត​ច្បាប់​ ហើយ​មិន​ខ្វល់​ថាអ្នក​ធំ​ឬអ្នក​តូច​ឡើយ"។ ​​ដោយ​ត្រាប់​តាម​មន្ត្រី​​បំពាន​ច្បាប់​ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​"អូ! ខ្ញុំ​ជា​ឧត្ដម​សេនីយ៍ ខ្ញុំ​បើក​រថយន្ត​​មិនចាំបាច់​គោរព​ច្បាប់ទេ​។...

ក្រសួង​​​មហាផ្ទៃ​​​ក្តៅក្រហាយ​​​​​​ចំពោះ​​​ជំនួយ​​​របស់​​​​​​អូស្ត្រាលី​​​ផ្តល់​​​​​​ដល់​​​កម្ពុជា​​​

រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ប្រទេស​​​អូស្ត្រាលី​​​  បាន​​​ផ្តល់​​​ជំនួយជា​​​ប្រាក់​​​ជាង​​​៣,៥លាន​​​ដុល្លារ​​​ដល់​​​កម្ពុជា​​​រួច​​​ហើយ​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង ​​​ដែលជា​ថ្នូរនឹង​ការ​អនុញ្ញាត​ឲ្យ​​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​អូស្រា្តលី​មិន​​​​ទទួល​យក​អាច​តាំង​​​លំនៅ​​​ថ្មី​នៅ​​​ទី​​​នេះបាន​ ប៉ុន្តែ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​​មានការ​​​ក្តៅ​​​ក្រហាយ​​​យ៉ាង​​​ខ្លាំង​​​​ដោយ​​​ហេតុថា ប្រាក់​​​នេះ​​​ត្រូវ​​​បាន​​​ផ្តល់​​​មក​​​​​​ឲ្យ​​​ កម្ពុជា​​​​តាម​​​រយៈ​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​ មិន​​​មែន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោយ​​​ផ្ទាល់​​​នោះ​​​​​​។ ស្ថាន​​​ទូត​​​អូស្ត្រាលី​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល ​​​មិញ​​​ថា ខ្លួន​​​បាន​​​​​​​​​​ចាប់ផ្តើម​ចំណាយ​​​ប្រាក់​​​ដែល ជាផ្នែក​​នៃ​ប្រាក់​ចំនួន​​​៤០លាន​ដុល្លារ​អូស្ត្រាលី​ (២៩,១៦​​​លាន​​​ដុល្លារ​​​) ​​​​​​ដែល​​​លោក​​​ស្រី  ជូលី ប៊ីសប​​​ (Julie Bishop) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​អូស្ត្រាលី​​​បាន​​​សន្យា​​​ផ្តល់​​​​សម្រាប់​​​រយៈ​​​ពេល​​​៤ឆ្នាំ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ភ្នំពេញ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​បច្ចុប្បន្ន​​​​​​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ឃុំ​​​ខ្លួន​​​នៅ​​​លើ​​​​​​ប្រទេស​​​ណូរ៉ូ​​​ ​​​ជា​​​ប្រទេស​​​ដែន​​​កោះ​​​ស្ថិត​​​នៅកណ្តាល​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​។ អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​នេះ​​​បាន​​​សរសេរ​​​នៅ​ក្នុង​​​អីុម៉េល​​​មួយ​​​ថា "ប្រាក់​​​ចំនួន​​​៤,៩៥​​​លាន​​​ដុល្លារ​​​អូស្ត្រាលី  នៃ​​​មូល​​​និធិ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ចំណាយ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ដល់​​​២០១៥​​​ ហើយ​​​យើង​​​កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​ដំណើ​​​រការ​​​ដើម្បី​​​ធានា​ឲ្យ​​​បាន​​​ថា ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ទាំង​​មូល​​​ត្រូវ​​​បាន​​​ចំណាយ​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ដូច​​​ដែល​​​បាន​​​ប្រកាស​​​​។ មូល​​​និធិ​​​ទាំង​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​ចំណាយ​​​សម្រាប់​​​ប្រយោជន៍​​​ពល​​​រដ្ឋ​​​ខ្មែរ​​​តាម​​​រយៈ​​​ការ​​​ចូល​​​រួម​​​ចំណែក​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​អភិវឌ្ឍន៍​​​ដែល​​​មាន​​​ស្រាប់​​​លើ​​​វិស័យ​​​​​​ផលិត​​​ភាព​​​កសិកម្ម​​​ ការ​​​បោស​​​សម្អាត​​​មីន និង​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​"។ យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​ឲ្យដ​​​ឹង​​​ថា ប្រាក់​​​ចំនួន​​​២,១៩​​​លាន​​​​​ដុល្លារ​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ UNDP សម្រាប់​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដោះ​​​មីន ៧៣០.០០០ដុល្លារ​​​ត្រូវ​​​បានផ្តល់​​​ទៅ​​​ឲ្យ​​​កម្ម​​​វិធី​​​​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​​កម្ពុជា​​​​​​ (Cambodia Agricultural Value Chain program)សម្រាប់​​​រោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​ និង​​​គម្រោង​​​នាំ​​​ចេញ​​​អង្ករ​​​ និង​១៨២.០០០ដុល្លារ​​​បាន​​​ចំណាយ​​​លើ​​​កំណែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​តាម​​​រយៈ​​​អង្គការ​​​Unicef ហើយ​​​ ៥១០.០០០​​​ដុល្លារ​​​ផ្សេង​​​ទៀត​​​​​​"ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​ឲ្យ​​​​កម្មវិធី​​​អភិវឌ្ឍន៍​​​ផ្សេង​​​ៗ​​​ដែលមានស្រាប់"​​​​។ អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "ជំនួយ​​​របស់​​​អូស្ត្រាលី​​​មក​​​ឲ្យ​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​នាំ​​​មក​​​តាម​​​រយៈ​​​អង្គ​​​ការ​​​ដៃ​គូ​​​ជា​​​យូរ​​​មក​​​ហើយ​​​មួយ​​​ចំនួន រួម​​​មាន​​​ដូច​​​ជា​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រិះគន់​មូលនិធិ​ពិភព​លោក​យ៉ាង​​​ចាស់​​​ដៃ​​​ជុំវិញ​សំណុំរឿង​​ពុក​រលួយ​

ជា​ថ្មីម្ដង​ទៀត​​កាលពី​ម្សិលមិញ ​​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​បាន​​​​និយាយ​ការ​ពារ​​​សេចក្ដី​សម្រេច​​ដ៏ចម្រូងចម្រាស​របស់​​រដ្ឋាភិបាល​​​​មិន​ចោទ​ប្រកាន់​​​អតីត​​ប្រធាន​​មជ្ឈ​មណ្ឌល​​​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​ ទាក់​ទិន​​​​ការ​លាត​ត្រដាង​ថា មន្ត្រី​រូប​នោះ​បាន​​​​ទទួល​​ការ​សូក​ប៉ាន់​​រាប់​សែន​ដុល្លារ​​ដើម្បី​​​ធានា​​ឲ្យ​ក្រុម​ហ៊ុន​​ពីរ​​​ទទួល​បាន​កិច្ច​​សន្យា​​ផ្គត់ផ្គង់​មុង ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​។ ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​​ថែមទាំង​បាន​​ចាត់​ទុក​ការ​ស៊ើបអង្កេត​​​​ពី​​ប្រភព​ខាង​ក្រៅ​ដែល​លាត​​​​ត្រដាង​​ការ​សូក​ប៉ាន់​នេះ​​ថា ជា​ការ​រំលោភ​​​​​​​​សិទ្ធិ​មនុស្ស​ទៀត​​ផង។ ការ​សូក​ប៉ាន់​នេះ​​ត្រូវ​បាន​លាត​ត្រដាង​​​កាលពី​ចុង​ឆ្នាំ​២០១៣ ដោយ​​មូលនិធិ​ពិភព​លោក​​​សម្រាប់​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​​ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​ ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ហ្សឺណែវ ដែល​​ហរិញ្ញប្បទាន​​ឥត​សំណង​​​​ចំនួន​១២លាន​ដុល្លារ​របស់​ខ្លួន​ត្រូវ​បាន​ចំណាយ​មិន​ត្រឹម​ត្រូវ​ដោយ​​លោក ដួង សុជាតិ អតីត​ប្រធាន​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​​​ជំងឺ​គ្រុន​ចាញ់​ដែល​បាន​លាលែង​ពី​តំណែង​​​​កាលពី​ពាក់​កណ្ដាល​​ឆ្នាំ​២០១១​។ ក្នុង​​កិច្ច​ពិភាក្សា​​ស្ដីពី​​​​ប្រធាន​បទ​អំពើ​ពុក​រលួយ​​ជាមួយ​​លោក ឱម យ៉ិនទៀង កាលពី​ម្សិល​មិញ ដែល​រៀបចំ​​ដោយ​​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​​ ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von ​Marschall)​ ​បាន​មាន​ប្រសាសន៍​ថា...

គ្រូពេទ្យ​​​​ដែល​​​​ធ្វើ​ឲ្យ​ឆ្លង​​មេរោគ​​​អេដស៍​​យ៉ាង​រាល​ដាល ត្រូ​វតុលាការ​កាត់​ឲ្យ​ជាប់​ទោស​២៥ឆ្នាំ

ក្រុង​បាត់ដំបង-​ លោក យ៉ែម ជ្រិន ​​ជា​គ្រូ​ពេទ្យ​ភូមិ​​​គ្មាន​អាជ្ញាប័ណ្ណ​ដែល​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​​​ដល់​ទៅ​ជាង​២៨០​នាក់​​ក្នុង​ឃុំ​រការ ខេត្ត​បាត់ដំបង ត្រូវ​បាន​​តុលាការ​ផ្ដន្ទា​ទោស​​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ​កាលពី​ព្រឹក​ម្សិល​មិញ។ នៅ​ឯ​សាលា​ដំបូង​​​ខេត្ត​បាត់​ដំបង ​ចៅ​ក្រម​​ជំនុំជម្រះ​​ យិច ឈាណាវី ​បាន​ប្រកាស​ថា លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ​​មាន​ពិរុទ្ធភាព​ពីបទ​ព្យាបាល​អ្នក​​ជំងឺ​ដោយ​គ្មាន​​អាជ្ញាប័ណ្ណ​​វេជ្ជសាស្ត្រ មាន​ចេតនា​ចម្លង​មេរោគ​អេដស៍​​​ទៅ​អ្នក​ដទៃ​ និង​អំពើ​ឃោរឃៅ​​មាន​ទារុណ​​​កម្ម​ដែល​បណ្ដាល​​​​ឲ្យ​​​មនុស្ស​​ស្លាប់​មាន​ស្ថាន​ទម្ងន់ទោស​។ លោក យ៉ែម ជ្រិន ​បាន​​រួច​​​ពី​ទោស​ជាប់​​ពន្ធនាគារ​​មួយ​ជីវិត ​​បន្ទាប់ពី​តុលាការ​បាន​​​សម្រាល​បទ​ចោទ​ប្រកាន់​​ដំបូង​​ពីបទ​ឃាត​កម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ ឬ​រំលោភ​សេព​សន្ថវៈ​។ ចៅក្រម​ យិច ឈាណាវី ​​បាន​ប្រាប់​ទៅ​មនុស្ស​ប្រហែល​៣០​នាក់​​ដែល​ភាគច្រើន​​​ជា​សមាជិក​គ្រួសារ​​របស់​គ្រូពេទ្យ​​រូប​នេះ​​ដែល​​​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​​សាល​សវនាការ​​ថា "​តុលា​​​​ការ​គិត​ថា គាត់​​ជាប់​ពិរុទ្ធភាព​គ្រប់គ្រាន់​ពីបទ​ព្រហ្មទណ្ឌ​​គឺ​ការ​​​ព្យាបាល​​អ្នកជំងឺ​ដោយ​​​គ្មាន​អាជ្ញាប័ណ្ណ​...

ខណៈ​​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​​​ពហិការ​ បក្ស​ប្រជា​ជន​​​​អនុម័ត​ច្បាប់​ចំនួន​បី​​យ៉ាង​តក់​ក្រហល

ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​ពហិការ​​​ការ​ប្រជុំសភា​​កាលពី​ម្សិលមិញ ​គណបក្ស​​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​​​បាន​កេង​ចំណេញ​​​ពី​​វត្តមាន​ផ្ដាច់​មុខ​របស់​ខ្លួន​​នៅ​ក្នុង​សភា ដើម្បី​​អនុម័ត​​​ច្បាប់​ដោយ​ឡែក​ចំនួន​បី​ជា​ឯកច្ឆន្ទ​​ ដោយ​មាន​​ការ​ពិភាក្សា​ឬ​ការ​ដេញ​ដោល​តិច​តួច​បំផុត​។ អង្គុយ​ប្រជុំ​​ពី​ម៉ោង​​៨ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​ តំណាង​រាស្ត្រ​៦៦​រូប​ក្នុង​ចំណោម​​​​តំណាង​រាស្ត្រ​​ទាំង​៦៨​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អនុម័ត​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៦ ច្បាប់​ស្ថិតិ និង​ច្បាប់​ទូរគមនាគមន៍​ ដោយ​តំណាង​រាស្ត្រ​​គ្រាន់​តែ​លើក​ឡើង​ត្រួសៗ​ប៉ុណ្ណោះ​អំពី​គុណ​សម្បត្តិ​នៃ​ច្បាប់​នីមួយ​ៗ​មុន​​ពេល​​អនុម័ត​ច្បាប់​ទាំង​នោះ​។ ល្បឿន​នៃ​ការ​អនុម័ត​​របស់​រដ្ឋសភា​នេះ​គឺ​លឿន​ដូច​ផ្លេកបន្ទោរ​​បើ​ប្រៀប​ធៀប​ទៅ​នឹង​សម័យ​ប្រជុំ​​ផ្សេង​​ៗ​ទៀត​នៃ​រដ្ឋសភា​ដែល​​​​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ​​ជាមួយ​​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​ ដែល​ពេល​ខ្លះ​ច្បាប់​ត្រូវ​បាន​ពិភាក្សា​ដេញ​ដោល​ជាច្រើន​ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា លោក ឈាង វុន តំណាង​​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ការ​បោះ​ឆ្នោត​​លឿន​​បែប​​​នេះ​គ្មានអ្វី​ខុស​នោះ​ទេ ពីព្រោះ​ច្បាប់​ទាំង​នេះ​​ត្រូវ​បាន​​គណៈកម្មការ​​សភា​​ដែល​ពាក់​ព័ន្ធ​​ពិនិត្យ​​​​​ផ្ទៀង​ផ្ទាត់​យ៉ាង​ប្រុង​ប្រយ័ត្ន​​ជាមុន​រួច​ទៅ​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ការ​ប្រជុំ​​ក្នុង​ថ្ងៃ​នោះ​​ថា "​វា​ពិត​ជា​មាន​តម្លាភាព​ ពីព្រោះ​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ទាំង​នេះ​ដោយ​មាន​តំណាង​រាស្ត្រ​៦៨​រូប​​​ដែល​តំណាង​​​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ​វា​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​រដ្ឋសភា​បាន​អនុម័ត​​ច្បាប់​ចំនួន​បី​ក្នុង​ពេល​​មួយ​ថ្ងៃ។ យើង​បាន​​ធ្វើ​បែប​នេះ​ជា​ញឹក​ញាប់​​មកហើយ ពីព្រោះ​យើង​​បាន​​ពិភាក្សា​រួច​ហើយ​​នៅ​ក្នុង​គណៈ​កម្មការ​ជំនាញ​។ គ្មាន​ប្រទេស​ណា​ពិភាក្សា​ដេញ​ដោល​​​​រឿង​ផ្សេងៗ​អំឡុង​សម័យ​ប្រជុំ​សភា​ពេញអង្គ​ទេ។ សវនាការ​​​​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គណៈកម្មការ​ សូម្បី​នៅ​អាមេរិក​​ ​និង​បារាំង​​ក៏​​គេ​ធ្វើ​អ៊ីចឹង​ដែរ។ ប្រជា​ធិបតេយ្យ​​​មិន​មាន​ន័យ​ថា ទាល់​តែ​ពិភាក្សា​ដេញ​ដោល​​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គ​ទេ។ យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​​នៅ​ក្នុង​គណៈកម្មការ​ជំនាញ"។ ​សូម​រំឭក​ថា ​​បន្ទាប់ពី​កិច្ចព្រមព្រៀង​​នយោ​បាយ​កាលពី​ឆ្នាំ​មុន គណបក្ស​ប្រជាជន​កម្ពុជា​​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​គ្រប់​គ្រង​ម្នាក់​ប្រាំ​​នៃ​គណៈកម្មការ​សភា​ទ្វេ​បក្ស​ដែល​ទទួល​បន្ទុក​​​​​​គោល​នយោបាយ​​ជាក់​លាក់​រៀងៗ​ខ្លួន​ដូច​ជា​​វិស័យ​អប់រំ ការ​ពារ​ជាតិ​​ ឬ​បញ្ហា​ស្ត្រី​ជាដើម។...

Latest news