33.3 C
Phnom Penh

TAG

features1

អ្នក​សម្រុះ​​សម្រួល​​របស់​គណបក្ស​​កាន់​អំណាច​​កំពុង​​​សម្រុះ​សម្រួល​​​ឲ្យ​​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​

យោង​តាម​​​អ្នក​ដែល​ជាប់​ ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ពិភាក្សា​ឲ្យដឹងថា លោក សយ សុភាព ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏ល្បីល្បាញ​ និង​ជា​អ្នក​សម្រុះ​សម្រួ​ល​ ជាយូរ​មក​ហើយ​សម្រាប់​លោក​នាយក​រដ្ឋ​​​មន្ត្រី​ ហ៊ុន សែន ​កំពុង​​សម្រុះ​សម្រួល​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​អាច​អនុញ្ញាត​​ឲ្យ​លោក ​​​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​វិល​ត្រឡប់មក​ប្រទេស​វិញ​​ដោយ​មិន​ប្រឈម​ការ​ចាប់​ខ្លួន។ កាលពី​ថ្ងៃ​សុក្រ ​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​ក្រសួងការ​បរទេស​បាន​ស្នើ​ឲ្យ​​​អនុវត្ត​​​​សាល​ក្រម​តុលាការ​​​កាលពី​ឆ្នាំ​២០១១​ ដែល​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​​២ឆ្នាំ ​ចំពោះ​ការ​អះ​​​អាង​ថា ​រដ្ឋមន្ត្រី​រូប​នេះ​​​គឺ​ជា​អ្នក​ចូល​ដៃជើង​របស់​ខ្មែរ​ក្រហម​...

ទាហាន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់​​​ព័ន្ធ​ហេតុការណ៍បាញ់ស្លាប់​មន្ត្រី​នគរ​​​បាល​ម្នាក់​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើម្នាក់​

កាល​​​ពី​ម្សិលមិញ​ អាជ្ញាធរ​​​​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​ចាប់​​​ខ្លួន​​​ទាហាន​​​ម្នាក់​​​ដែល​​​ជាប់​​​សង្ស័យ​​​ថា​មាន​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​ហេតុការណ៍​​​​​បាញ់​​​ប្រហារ​​​បណ្តាល​​​ឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ម្នាក់​​​ទៀត​​​ស្លាប់​​​ អំឡុង​​​​​​ល្បាតរក​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ នៅ​ពេល​​​រំលង​អាធ្រាត្រ​​​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​។ លោក សាប់ យស់ ជា​​​មន្ត្រី​​​នគរ​​​បាល​​​ស្រុក ​​​ឆែប និង​​​លោក សៀង ណារ៉ុង ជា​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​​​​ត្រូវ​​​បាន​​​បាញ់​​​ប្រហារ​​​ ពេល​​​ដេក​​​លង់​​​លក់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១និង​​​៣០​​​នាទី​​​រំលង​​​អាធ្រាត្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​ការ​​​ពារ​​​ព្រះ​​​រកា ដោយ​​​ជន​​​ដៃដល់​​​មួយ​​​ក្រុម​​​ដែល​​​គេច​​​ខ្លួន​​​ចូល​​​​​​ក្នុង​​​ព្រៃ​​​ នេះ​​​បើ​​​យោង​​​តាម​​​មន្ត្រីម្នាក់​​​ទៀត​​​ដែល​​​ល្បាត​​​ជា​​​មួយ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ខាង​​​លើ​​​ និង​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​រួច​​​។ បុរស​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​គេ​​​ទាន់​​​ពេល​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​ដដែល​​​នេះ​​​កាល​​​ពី​​​លើក​​​មុន​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ព្រោះ​​​ជា​​​ជន​​​សង្ស័យ​​​ជាប់ ពាក់​​​ព័ន្ធ​​​ក្នុង​​​​ហេតុការណ៍​បាញ់​​​ប្រហារ​​​នេះ​​​ ហើយ​​​កំពុង​​​ត្រូវបាន​ឃុំ​​​ខ្លួន។ កាល​​​ពី​​​ម្សិល​​​មិញ លោក ខាត់​​​ ហុ៊ន​​​ ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​ បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​ទី​​​៧​​​​​​ឈ្មោះ ចាន់ សឿង អាយុ​​​៥៣​​​ឆ្នាំ​​​ ជា​​​ទាហាន​​​នៅ​​​កង​​​ពល​​​លេខ​​​៩​​​ នៃ​​​កង​​​ពល​​​ធំ​​​លេខ​​​៣​​​​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ ក៏​​​ត្រូវ​​​បាន​​​​​​នាំ​​​ទៅ​​​ឃុំ​​​ខ្លួន​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​ទាហាន​​​រូប​​​នេះ​​​ ព្រោះ​​​បុគ្គល​​​នេះ​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​ទូរស័ព្ទ​​​មក​​​មន្ត្រី​​​នគ​​​របាល​​​របស់​​​យើង​​​ ហើយ​​​គំរាម​​​បាញ់​​​សម្លាប់​​​ពួក​​​គេ​​​ បន្ទាប់​​​ពី​​មន្ត្រី​​​របស់​យើង​​​បាន​​​រឹប​​​អូស​​​រណារ​​​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​មួយ​​​ចំនួន​​​។ យើង​​​បាន​​​ស្នើ​​​ឲ្យ​​​មេបញ្ជាការ​​​កង​​​ពល​​​លេខ​​​៩ នាំ​​​ជន​​​សង្ស័យ​​​មក​​​ឲ្យ​​​យើង​​​ដើម្បី​សាក​​​សួរ ហើយ​​​មេបញ្ជាការ​​​រង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ ហើយ​​​ប្រគល់មក​​​ឲ្យយើង​​​នៅ​​​ព្រឹក​​​នេះ​​​"។ លោក ខាត់ ហ៊ុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​​​​មិន​​​បាន​​​ដឹង​​អំពី​​​​​​ការ​​​ទូរស័ព្ទ​​​គំរាម​​​ពី​​​ទាហាន​​​រូប​​​នេះទេ​​​​រហូត​​​មក​​​​​​ទល់​​​ពេល​​​នេះ ​​​ព្រោះ​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​រង​​​របួស​​​ពេល​​​​​ល្បាត​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ និង​ដែល​​​អះ​​​អាង​​​ថា ធ្លាប់​​​ត្រូវ​គេ​​​ទូរស័ព្ទ​​​មក​គំរាម​​​នោះ​ មិន​​​ដែល​​​ផ្តល់​​​ព័ត៌​​​មាន​​​នេះទេ​​​ពី​​​មុន​​​មក​​​។ មន្ត្រី​​​ដដែល​​​រូប​​​នេះ​​​ដែលមាន​​​ឈ្មោះ​​​ ភេទ ​​​សុភ័ណ  បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​សង្ស័យ​​​ថា ទាហាន​​​មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះព្រោះ​​​មាន​​​ទាហាន​​​មួយ​​​ក្រុម​​​​​​​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពីបទ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ កាល​​​ពី​​​ពីរ​​​បីខែ​​​មុន​​​។ លោក ខាត់ ហ៊ុន បាន​​​លើក​​​ឡើង​​​បន្ថែម​ទៀត​​​ថា ទាហាន​​​រូប​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​ដោយ​​​មន្ត្រី​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​នគ​​​របាល​​​កណ្តាល​​​​​​យុត្តិធម៌​​​​​​នៃ​​​នគរ​​​បាល​​​ជាតិ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​។ លោក អិុន ប៉ូរា ប្រធាន​​​នាយក​​​ដ្ឋាន​​​នេះ​​​​​​បាន​​​បញ្ជាក់​​​ពីការ​​​សាក​​​សួរ​​​ទាហាន​​​មក​​​ពី​​​កង​​​ពល​​​លេខ​​​៩​​​រូបនេះ​​​...

ទាហាន​​ត្រូវ​បាន​នាំខ្លួន​ឡើង​តុលាការ​ពីបទ​វាយ​តំណាង​រាស្ត្រ​​​គណបក្ស​សង្គ្រោះជាតិ​

បុរស​បី​នាក់​​​ដែល​បាន​វាយ​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​​​យ៉ាង​សាហាវ​អំឡុង​បាតុកម្ម​​គាំទ្រ​​រដ្ឋាភិបាល​កាលពី​សប្ដាហ៍​មុន​​នៅ​ខាង​ក្រៅ​រដ្ឋសភា ត្រូវ​បាន​​ចោទ​ប្រកាន់​​​កាលពី​ម្សិល​មិញ​ជា​បណ្ដោះ​អាសន្ន​​​ពីបទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មន្ត្រី​ស៊ើប​អង្កេត​ម្នាក់​​​បញ្ជាក់​ថា ​ពួកគេ​សុទ្ធតែ​ជា​ទាហាន​ ​​ប៉ុន្តែ​មិន​បាន​​​ប្រាប់​​អង្គភាព​របស់​ពួកគេ​ទេ។ លោក​​​ព្រះ​រាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​ថា ទាហាន​ទាំង​បី​នាក់​ដែល​មាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ​ឈ្មោះ ​​ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង​​ឈ្មោះ សុត វណ្ណនី ​​​​​អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​​សាក​សួរ​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់​ពី​ពួកគេ​បាន​​​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃ​អង្គារ​។ លោក​​គូស​បញ្ជាក់​ថា "​ព្រះរាជអាជ្ញា​របស់​យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​​បទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​តាម​មាត្រា​​​២១៨ និង​មាត្រា​៤១១​ ”។ សូម​បញ្ជាក់​ថា ​បទ​ល្មើស​ទាំង​នេះ​​ត្រូវ​មាន​​ទោស​ជាប់​ពន្ធនាគារ​​ពី​៤​ឆ្នាំ​ទៅ​១០​ឆ្នាំ។ ​ព្រះ​រាជអាជ្ញារង​ដដែល​បាន​លើក​ឡើង​​​ទៀត​ថា លោក​មិន​អាចប្រាប់មូល​ហេតុ​ដែល​​​ទាហាន​ទាំង​នេះ​វាយ​តំណាង​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​បានទេ ដោយ​លោក​បកស្រាយ​​​ថា ចម្លើយ​របស់​ពួកគេ​​គឺ​ជា​...

លោក​ កឹម សុខា ត្រូវ​ដក​ចេញពី​តំណែង​អនុប្រធាន​​​រដ្ឋសភា​​

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​​បាន​ដក​​​អនុប្រធាន​​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា ​ចេញ​ពី​​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​​កាល​ពី​ថ្ងៃ​សុក្រ​​ នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​​ធ្វើ​ពហិការ​មិន​ចូល​រួម​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​រួម​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​​បាន​​ហៅ​ការ​ទម្លាក់​ចេញពី​តំណែង​នេះ​​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។ ការ​ប្រជុំ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​​បាន​ធ្វើ​ឡើង​​បួន​ថ្ងៃ​​ បន្ទាប់ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​ពីរ​រូប​​ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​​ដំណំ​នៅ​ខាង​ក្រៅ​អគារ​រដ្ឋសភា​​ក្នុង​ពេល​មាន​ការ​តវ៉ា​​​ក្រុម​យុវជន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទាម​ទារ​​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង។ មុន​នឹង​បោះ​ឆ្នោត​​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​​​បាន​​ណែនាំ​សមាជិក​សភា​អំពី​របៀប​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​ថា "សូម​បោះ​​យល់​ព្រម​ មិន​មែន​មិន​យល់​ព្រម​ទេ​ ពីព្រោះ​ជួន​កាល​អ្នក​ដែល​បោះ​ភាន់​ច្រឡំ​ ហើយ​គិត​ថា​ពាក្យ​​មិន​យល់​​ព្រម​សំដៅ​លើ​ការ​ដក​"។ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​បាន​បោះ​ឆ្នោត​ទម្លាក់​​លោក កឹម សុខា ចេញពី​តំណែង​ជា​ផ្លូវ​ការ​។ លោក សំរិន...

កង​​ទ័ព​​ចូល​រួម​អំពាវ​នាវ​​ឲ្យ​លោក កឹម សុខា​ ចុះ​ចេញ​ពី​តំណែងជា​​​អនុប្រធាន​រដ្ឋសភា​

ខណៈ​​បណ្ដា​អ្នក​សង្កេត​ការណ៍​​​ចោទ​ប្រកាន់​​​​​​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​អ្នក​រៀបចំ​​​ឲ្យ​មាន​ការ​វាយ​ដំ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាល​​​ពី​ថ្ងៃ​ច័ន្ទ ​​ស្រាប​់​តែ​បែក​ធ្លាយ​រូប​ភាព​​កាលពី​ម្សិលមិញ ដែល​បង្ហាញ​ពី​សកម្មភាព​​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​មួយ​រូប​​​កេណ្ឌ​កង​ទ័ព​​​ដើម្បី​​​​គាំទ្រ​ការ​អំពាវ​នាវ​​​ទម្លាក់​លោក កឹម សុខា ចេញ​​​​​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​។ ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ជា​​​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​បាន​​​ក្រុម​បុរស​​ដែល​ចូល​រួម​បាតុកម្ម​គាំទ្រ​​​​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាម​ទារ​​​​ឲ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​​​ចុះ​ចេញពី​តំណែង​របស់​លោក​នៅ​រដ្ឋសភា ទាញ​​​​ទម្លាក់​ពី​រថយន្ត​​របស់​ពួក​លោក​ និង​ជាន់​ធាក់ ខណៈ​ពេល​ពួក​លោក​ចាក​ចេញពី​រដ្ឋសភា។​ បាតុកម្ម​នេះ​​ត្រូវ​បាន​ជំរុញ​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​​កាលពី​​ល្ងាច​ថ្ងៃ​អាទិត្យ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​​​បាន​បដិសេធ​ថា ​ការ​​​​វាយ​ដំ​​​នេះ​​មិន​​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ប្រព្រឹត្ត​​​​ឡើយ​ ទោះ​បីមាន​ការ​អះអាង​ថា នគរ​បាល​​​​ដែល​ឈរ​ជើង​នៅ​ខាង​ក្រៅ​រដ្ឋសភា​​ ឈរ​មើល ​​ក្នុង​ពេល​ដែល​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​​ត្រូវ​​គេ​ទាញ​ទម្លាក់​ចេញ​ពី​រថ​យន្ត​​​ក្តី​។ កាលពី​ម្សិលមិញ...

គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​​ឡើង​សវនាការក្នុង​​​ករណី​​​ផ្ទុះ​​​មេរោគ​​​អេដស៍

ក្រុង​​​បាត់​​​ដំបង-ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​​ដែល​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ពាក់​​​ព័ន្ធ​​​​​​នឹងការ​ធ្វើ​ឲ្យ​​​​​អ្នក​ភូមិ​ជាង​​​២៧០​​​នាក់​​​ឆ្លង​​​មេរោគ​​​អេដស៍នោះ​ ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង។ នៅក្នុង​​​សាល​​​សវនាការ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ លោក យ៉ែម ជ្រិន បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ឆ្លង​​​រាលដាល​​​នៃ​មេរោគ​​​អេដស៍​​​ដែល​​​កើត​​​ឡើង​​​ក្នុង​​​ឃុំ​​​រកា ស្រុក​​​សង្កែ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុនឡើយ​ដោយ​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ប្រើ​​​សឺរាំុង​​​ឡើង​​​វិញ​​​ដូច​​​ដែល​​​ព្រះរាជ​​​អាជ្ញា​​បាន​​​ចោទ​​​ប្រកាន់​​នោះទេ​។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​​​​ មក​ មាន​អ្នក​​​ភូមិ​​​ដែល​ឆ្លង​​​មេរោគ​​​អេដស៍​​​ចំនួន​​​១០​​​នាក់​​​ហើយ​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​​​​។ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​មនុស្ស​​​​​​ ឃាត​​​ដែល​​​មាន​​​ស្ថាន​​​ទម្ងន​​​់ទោស​​​តាម​​​មាត្រា​​​២០៥​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​មែន​​​នោះ លោក ​​​យ៉ែម ជ្រិន អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ អស់​​​មួយ​​​ជីវិត​​​។គ្រូពេទ្យ​​​អាយុ​​​៥៦​​​ឆ្នាំ​​​រូបនេះ​​​ក៏​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បើក​​​កន្លែង​​​ ព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​ និង​​​​ធ្វើ​​​ឲ្យ​​​មាន​​​ ការ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ផង​ដែរ​​។ ដោយ​​​មាន​​​ការ​​​សួរ​​​សំណួរ ពី​​​លោកស្រី​ យិច ​​​ឈា​​​ណាវី ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ដែល​​​ហាម​​​អ្នកយក​​​ព័ត៌មាន​​​មិន​​​ឲ្យ​​​យក​​​សៀវ​​​ភៅ​​​កត់ត្រា និង​​​ប៊ិច ចូល​​​សាល​​​សវនាការ​​​​​​ ​​​និង​​​ពី​​​លោក ហេង លុយ ព្រះរាជ​​​អាជ្ញារង​​​នោះ លោក យ៉ែម ជ្រិន បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​មិន​​​ដឹង​​​ឡើយ​​​ថា...

កម្ពុជាទាត់ចូលមួយគ្រាប់ដំបូងក្នុងការ ប្រកួតជម្រុះបាល់ទាត់ពិភពលោក

ក្នុង​​​ពេល​​​ដែល​​​​​​ការ​​​ប្រកួត​​​ជម្រុះ​​​បាល់​​​ទាត់​​​ពិភព​​​លោក​​​​​​ឆ្នាំ​​​២០១៨​​​នៅ​​​ប្រទេស​​​រុស្ស៊ី​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​មិន​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ ការ​​​ប្រកួត​​​ចាញ់​​​សិង្ហបូរី​​​២​​​ទល់​​​នឹង​​​១​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​កម្ពុជា​​​ទទួល​​​បាន​​​​​​គ្រាប់​​​បាល់​​​មួយ​​​គ្រាប់​​​ដំបូង។​​​​​​ ដោយ​​​មាន​​​លំដាប់​​​ថ្នាក់​​​២៩​​​ទាប​​​ជាង​​​​​​សិង្ហ​​​បូរី​​​​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​សហព័ន្ធ​​​បាល់​​​ទាត់​​​​​​អន្តរ​​​ជាតិ​​​ ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ គឺ​​​ជា​​​ការ​​​​​​រី​​​ក​​​ចម្រើន​​​យ៉ាង​​​ច្រើន​​​​​​ពី​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ខែ​​​មិថុនា នៅ​​​ពេល​​​ដែល​​​សិង្ហបូរី​​​ឈ្នះ​​​កម្ពុជា​​​៤​​​ទល់​​​នឹង​​​០​​​​​​ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​ណែនណាន់​​​តាន់​​​តាប់​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ។​​​​​​​​​ លោក លី តៅ​​​ហ៊ូន គ្រូ​​​បង្វឹក​​​របស់​​​កម្ពុជា ​​​បាន​​​សារ​​​ភាព​​​ក្នុង​​​សន្និសីទ​​​មុន​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​ព្រួ​​យ​​​បារម្ភ​​​អំពី​​​សមត្ថ​​​ភាព​​​​​​របស់​​​ក្រុម​​​លោក​​​ ក្នុង​​​ការ​​​ការ​​​ពារ​​​ទល់​​​នឹង​​​ក្រុម​​​សិង្ហបូរី ហើយ​​​ថា កម្ពុជា​​​នឹង​​​ស្មើ។​​​ សិង្ហ​​​បូរី​​​បាន​​​ចូល​​​ប្រកួត​​​កាល​​​ពី​​​យប់​​​មិញ ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​មិន​​​ពេញ​​​កីឡ​​​ដ្ឋាន​​​ទេ ហើយ​​​ឈរ​​​លំ​​​ដាប់​​​ទី​​​៣​​​​​​ក្នុង​​​ក្រុម​​​អ៊ី ហើយ​​​ថា ការ​​​ឈ្នះ​​​ក្រុម​​​កម្ពុជា​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ឱកាស​​​​​​​​​ឡើង​​​​​​ទៅ​​​វគ្គ​​​បន្ត។ ​​​ក្រុម​​​ទាំង​​​ពីរ​​​​​​មាន​​​ឱកាស​​​​​​ស៊ុត​​​បញ្ចូល​​​ទី​​​​​​ទៅ​​​វិញ​​​ទៅ​​​មក ហើយ​​​ជា​​​លទ្ធផល​​​សិង្ហ​​​បូរី​​​ឈ្នះ​​​កម្ពុជា​​​២​​​ទល់​​​នឹង​​​១។​​​​​​​​​​​​ ការ​​​ប្រកួត​​​​​​៣​​​ប្រកួត​​​ទៀត​​​របស់​​​កម្ពុជា​​​ក្នុង​​​ជុំ​​​ទី​​​២​​​ទល់​​​នឹង​​​ប្រទេស​​​អាហ្វហ្កា​​​នីស្តាន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិច្ឆិកា នៅ​​​​​​ប្រទេស​​​អ៊ីរ៉ង ប្រកួត​​​ជាមួយ​​​ជប៉ុន​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​វិច្ឆិកា​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​ និង​​​ប្រកួត​​​ជាមួយ​​​​​​ស៊ីរី​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​មីនា​​​នៅ​​​ប្រទេស​​​អ៊ីរ៉ង់៕  

ប្រធាន​មណ្ឌល​កុមារ​កំព្រា​​​​ដែល​​​ជាប់​ចោទ​ពី​បទ​បៀត​បៀន​​កេរ្តិ៍​ភេទ​​ក្មេង​ប្រុស​ ឡើង​សវនាការ​​​​​​​

សវនាការ​​បិទ​ទ្វារ​​​ដើម្បី​ជំនុំជម្រះ​​ទោស​អតីត​​នាយក​អង្គការ​​​សកម្មភាព​ដើម្បី​កុមារ ​(APLE) ​ជា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ប្រឆាំង​​​ជន​​​រួម​ភេទ​ជាមួយ​កុមារ ដែល​ជាប់​ចោទ​ពី​បទ​​បៀត​បៀន​កេរ្តិ៍​​ភេទ​ក្មេង​ប្រុស​​១១​នាក់​​ក្រោម​ការ​មើល​ថែ​របស់​ខ្លួន​​​នៅ​មណ្ឌល​​កុមារ​​​កំព្រា​មួយ​​កន្លែង​ដែល​​​ខ្លួន​ធ្វើ​​ជា​ប្រធាន​នោះ​​ បាន​​​​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​ ជា​មួយ​នឹង​ការ​ផ្ដល់​សក្ខីកម្ម​​ពី​​ជន​រងគ្រោះ​​អាយុ​២២​ឆ្នាំ​ម្នាក់ នេះ​បើ​​យោង​តាម​ការ​បញ្ជាក់​ពី​មេធាវី​របស់​​ចុង​ចោទ​។ លោក ហង្ស វិបុល អាយុ​៤៦​ឆ្នាំ គឺ​ជា​នាយក​​​ដំបូង​របស់​អង្គការ APLE ប៉ុន្តែ​លោក​​បាន​ចាក​ចេញ​ពី​អង្គការ​នេះ​​នៅ​ឆ្នាំ​២០០៥ ​ដើម្បី​​​​​​គ្រប់​គ្រង​ពេញ​ម៉ោង​នៅ​​មណ្ឌល​កុមារ​កំព្រា​​ផ្ទះ​យើង​ (Our Home) ក្នុង​រាជធានី​ភ្នំពេញ ​​​​ដែល​​កើត​មាន​ការ​​បៀត​បៀន​នោះ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​​​កាលពី​ខែ​មីនា ក្រោយ​​​​ពី​មាន​ការ​ស៊ើបអង្កេត​រាប់​ខែ​​ដោយ​អង្គការ​ APLE និង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​ចោទ​ប្រកាន់​​​​ជា​ច្រើន​ករណី​​​ពីបទ​​ប្រព្រឹត្ត​អំពើ​​​អនា​ចារ​លើ​អនីតិជន​។ ​លោកបាន​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​​រូប​លោក​គឺ​ជា​ការ​ប្រឌិត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​​ដឹកនាំ​ដោយ​លោក ធែរី ដាណូដេត (Thierry Darnaudet) ​សហ​ស្ថាប​និក​​អង្គការ​​ APLE និង​ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​​ដែល​បាន​​​លា​ឈប់​ពី​តំណែង​ប្រធាន​​អង្គការ​នេះ​កាលពី​ឆ្នាំ​មុន​។ ​លោក​បាន​​ប្រាប់​ក្រុម​អ្នក​យក​​​​​​​ព័ត៌មាន​​បន្ទាប់ពី​​សវនាការ​កាល​​ពី​ម្សិល មិញ​ថា "​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ ហើយ​ករណី​នេះ​​ត្រូវ​គេ​​រៀបចំ​ដើម្បី​ធ្វើ​បាប​ខ្ញុំ។...

លោក សម រង្ស៊ី និយាយ​ថា គណបក្ស​សង្គ្រោះជាតិ​​​​មិន​​​សម្លាប់​ឧកញ៉ា​ទេ​

លោក សម រង្ស៊ី មេដឹកនាំ​​គណបក្ស​ប្រឆាំង​​បាន​ប្រាប់​​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​​ជាង​១០០​នាក់​​​កាលពី​ថ្ងៃ​សុក្រថា សំណើ​របស់​គណបក្ស​​​នឹង​​ដក​ហូត​យក​មក​វិញ​នូវ​ដី​ដែល​​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​ខុស​ច្បាប់​​ដោយ​​​ក្រុម​អ្នក​មាន​​របស់​ប្រទេស​នេះ​ គេ​មិន​ត្រូវ​យល់​ថា ជា​ការ​ប៉ុន​ប៉ង​មួយ​​​ដើម្បី​ដក​ហូត​ទ្រព្យ​សម្បត្តិ​​​ពី​អ្នក​​ទាំង​ឡាយ​ដែល​​​ទទួល​​​បាន​ដី​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ។ ថ្លែង​សុន្ទរកថា​បើក​នៅ​​ឯ​សន្និសីទ​មួយ​​​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​​អំពី​យុទ្ធសាស្ត្រ​​​​យក​ឈ្នះ​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ឆ្នាំ​២០១៨ លោក​ សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ដែល​ថា គណបក្ស​សង្គ្រោះជាតិ​​​មាន​បំណង​​ចង់​ "​សម្លាប់​" ក្រុម​អ្នក​មាន​របស់​ប្រទេស​នេះ​ គឺ​​គ្មាន​មូលដ្ឋាន​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា "​ចំពោះ​ការ​ចោទ​អំពី​ការ​​រឹប​អូស​យក​ដីធ្លី​​ ​​គេ​ហៅ​វា​ថា​ជា​សង្គ្រាម​វណ្ណៈ​ ពីព្រោះ​​ការ​ចោទ​ប្រកាន់​នោះ​​​​គឺ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​ស្អប់​អ្នក​មាន​ ដូច្នេះ​​​​គណបក្ស​នេះ​នឹង​​កម្ចាត់​អ្នក​មាន​ដោយ​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​​ឲ្យ​អ្នក​ក្រ​ ឬ​សម្លាប់​អ្នក​មាន​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​​កាន់​អំណាច​"។ លោក​​...

ប្រធាន​​​អង្គភាព​​​ ACU បដិសេធ​​​ថា​​​មិន​​​បាន​​​ជ្រៀត​​​ជ្រែក​​​​​​ការ​​​សើុប​​​អង្កេត​​ករណី​​​ធ្វើ​​​ឃាត​​​​

កាល​ពីម្សិល មិញ លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) ​​​បាន​​​បដិសេធ​​​ការ​​​អះ​​​អាង​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពីសប្តាហ៍​​​មុនដែល​​​​​​ថា លោក​​​ធ្វើ​​​ហួស​​​ពី​​​សមត្ថ​​​កិច្ច​​​​របស់​​​ខ្លួន​ ​​​ដោយ​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​របស់​​​លោក​​​​​​អាំង មាលតី ប្រធាន​​​​​​សាលា​​​ដំបូង​​​​​​​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​ដែល​​​​​​ត្រូវ​​​បានដកចេញ​​​​ពី​​​តំណែង​​​​​​​​​ ចុះ​​​ទៅ​​​ឆែក​​​ឆេរ​ផ្ទះ​​​របស់​​​ឪពុក​​​ម្តាយ​​​ជន​​​ជាប់​សង្ស័យ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ម្នាក់​​​។ លោក ពេជ្រ ព្រហ្មមុនី អតីត​​​អង្គរក្ស​​​របស់​​​ លោក អាំង​​​ មាលតី ធ្វើ​​​ការ​​​អះ​​​អាង​​​ដូច្នេះ​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​​ក្តី​​​របស់​​​លោក​​​​​​ពីបទ​​​ជ្រៀត​​​ជ្រែក​​​ដោយ​​​ខុស​​​ច្បាប់​​​ក្នុង​​​ការ​​​បំពេញ​​​មុខ​​​ងារ​​​សាធារណៈ​​​​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ លោក​​​ត្រូវ បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ មិនយូរ​​​ប៉ុន្មាន​​​បន្ទាប់ពី​​​លោក អាំង​​​ មាលតី ត្រូវ​​​បាន​​​ដក​​​ចេញ​​​ ពី​​​តំណែង​​​ចំពេល​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា មន្ត្រី​​​តុលាការ​​​បាន​​​ទទួល​​​សំណូក​​​រាប់​​​លាន​​​ដុល្លារ​​​ដើម្បី​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​លោក  ថោង សារ៉ាត់​​​ អតីត​​​មន្ត្រី​​​នៅ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ធ្វើ​​​ឃាត​​​លោកឧកញ៉ា អឹុង ម៉េងជឺ ។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ឧត្តម​​​សេនីយ៍ត្រី ពេជ្រ ព្រហ្ម​​មុនី បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​តុលាការ​​​ថា ទាំង​​​លោក អាំង​​​ មាលតី និង​​​លោក​​​ ឱម យិុន ទៀង សុទ្ធ​​​តែ​​​បាន​​​ណែនាំ​​​ឲ្យ​លោក​​​​ទៅ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​ឆែក​​​ឆេ​​​វីឡា​​​របស់​​​ឪពុក​​​ម្តាយ​​​លោក​​​ ថោង សារ៉ាត់ ក្នុង​​​រាជធានីភ្នំពេញ​​​​​​កាល ​​​ពីខែ​​​ធ្នូ​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​រក​​​បាន​​​តម្រុយ​​​ ខ្លះ​​​ៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជនជាប់​​​​សង្ស័យ​​​ពី​​​បទមនុស្ស​​​ឃាត​​​ដែលពេលនោះ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​។ ឧត្តម​​​សេនីយ៍​​​ត្រី​រូបនេះ​ មានប្រសាសន៍​​​ ថា "នៅពេល​​​នោះ​​​ ខ្ញុំ​​​បាន​​​សួរ​​​លោក​​​ទេស​​​រដ្ឋ​​​មន្ត្រី​​​ ឱម យិុន​​​ទៀង ថា​​​តើ​​​ខ្ញុំ​​​គួរ​​​តែ​​​ទៅ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ឆែក​​​ឆេរ​​​ដែរ​​​ ឬ​​​អត់​​​។ គាត់​​​បាន​​​បញ្ជា​​​ខ្ញុំ​​​ឲ្យ​​​ទៅ​​​ឆែក​​​ឆេរ​​​"។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពីម្សិលមិញ  ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ចេញ​​​បទបញ្ជា​​​​បែប​​​នេះ​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​ចេះ​​​តែ​​​និយាយ​​​​​​ តើ​​​អ្នក​​​ឯង​​​ជឿ​​​គាត់​​​ដែរ​​​?”។ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​េនះ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ដែល​​​ថា ឧត្តម​​​សេនីយ៍ត្រី...

Latest news

© 2021, ដេលី. All rights reserved.