34 C
Phnom Penh

TAG

features1

លោក ហ៊ុន សែន អំពាវ​​​នាវ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ ហើយ​​​រិះ​​​គន់​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ខ្មែរ​​​មួយ​​​ក្រុម​​​នៅ​​​បុរី​​​ញូវយ៉ក​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ចប់​​​ការ​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ និង​​​អះ​​​អាង​​​ថា លោក​​​​​និយាយ​​​​​​ក្នុង​​​នាម​​​មេដឹក​​​នាំ​​​​​​រដ្ឋាភិបាល​​​ដែល​​​តំណាង​​​ពល​​​រដ្ឋកម្ពុជា​​​ទាំង​​​អស់​​​មិន​​​មែន​​​ក្នុង​​​នាម​​​អ្នក​​​នយោបាយ​​​​​​បក្ស​​​ទេ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក​​​ក៏​​​បាន​​​ឆ្លៀត​​​ឱកាស​​​រិះគន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​ថ្មី​​​ថា គណបក្ស​​​ប្រឆាំង​​​នេះ​​​មាន​​​គម្រោង​​​​​​ផ្តួល​​​រំលំ​​​រូបលោក​​​ក្នុង​​​ "បដិវត្ត​​​ពណ៌​​​" នៅ​​​អំឡុង​​​ពេល​​​បាតុកម្ម​​​មហាជន​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏​​​មាន​​​ជម្លោះ​​​​​​នៅ​​​ឆ្នាំ​​​២០១៣​​​។ លោក ហ៊ុន សែន កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នៅបុរី​​​ញូវ​​​យ៉ក​​​ ​​​ដែល​​​លោក​​​នឹង​​ថ្លែង​​​ទៅ​​​កាន់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អង្គការ​​​សហប្រជាជាតិ​​​នៅថ្ងៃ​​​សៅរ៍។ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍ លោក​​​បាន​​​ជួប​​​សំណេះ​​​សំណាល​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២០០​​​នាក់​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​ប្រទេស​​​​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ស្តាប់​​​ថា ជា​​​កំហុស​​​របស់​​​អ្នក​​​នយោបាយ​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ជាច្រើន​​​​​​​​​រត់​​​ចោល​​​ស្រុក​​​កំណើត​​​​​​ក្នុង​​​ពេល​​​អតីតកាល​​​ ឥឡូវនេះ​​​ប្រទេស​​​ជាតិ​​​មាន​​​ការ​​​រីក​​​ចម្រើន​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា "ខ្ញុំ​​​និយាយ​​​ពេល​​​​​​នេះ​​​ក្នុង​​​នាម​​​ជា​​​មេដឹក​​​នាំ​​រាជ​​​​រដ្ឋាភិបាល មិន​​​មែន​​​ក្នុង​​​នាម​​​ជា​​​មេដឹក​​​នាំ​​​គណបក្ស​​​នយោបាយ​​​នោះ​​​ទេ​​​ ដើម្បី​​​ប្រាប់​​​ឲ្យ​​​ជន​​​រួម​​​ជាតិ​​​ ដែល​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​ដឹង​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​លើ​​​ផ្លូវ​​​ត្រូវ​​​ និង​​​កំពុង​​​មាន​​​ការ​​​អភិវឌ្ឍ​​​​​រីក​​​ចម្រើន​​​លើ​​​គ្រប់​​​វិស័យ​​​"។ លោក​​​បាន​​​អំពាវនាវ​​​ឲ្យ​​​បញ្ចប់​​​ការ​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ ហើយ​​​កុំ​​​ខ្វល់​​​អំពី​​​រឿង​​​អតីតកាល​​​ ហើយ​​​ផ្ដោត​​​ទៅ​​​លើ​​​អនាគត​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម​​​បញ្ឈប់​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ គឺ​​​យើង​​​កុំ​​​ខ្វល់​​​ពី​​​អតីតកាល​​​ ​​​ថា​​​អ្វី​​​នោះ​​​ទេ​​​ ព្រោះ​​​យើង​​​ទាំង​​​អស​​​់​​​គ្នា​​​ជា​​​ជាតិ​​​សាសន៍​​​ខ្មែរ​​​តែ​​​មួយ​​​" បន្ទាប់​​​មក​​​លោក​​​ ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​​​​ធ្វើ​​​ការ​​​រិះគន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដោយ​​​និយាយ​​​ថា គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​រំលោភ​​​បំពាន​​​ "វប្បធម៌​​​សន្ទនា​​​​​​​​​​​​" ដែល​​​រូប​​​លោក​​​ និង​​​ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បង្កើត​​​ឡើង​​​ឲ្យ​​​មាន​​​ភាព​​​ធូរ​​​ស្រាល​​​ខាង​​​នយោបាយ ដោយ​​​អ្នក​​​ទាំង​​​ពីរ​​​ប្រើ​​​ដើម្បី​​​ចរចា​​​​​​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​។ លោក​​​ ហ៊ុន សែន បានមាន​​​ប្រសាសន៍​​​ថា "វប្បធម៌​​​សន្ទនា​​​" ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​រូប​​​ខ្ញុំ​​​ និង​​​ឯកឧត្ដម​​​ សម រង្ស៊ី  ហាក់​​​មិន​​​មាន​​​ភាព​​​ល្អ​​​ប្រសើរ​​​ទាល់​​​តែ​​​សោះ​​​ ដោយ​​​សារ​​​តែ​​​ភាគី​​​ម្ខាង​​​កេង​​​​​ចំណេញ​ខាង​​​​​នយោបាយ​​​​​​​​​បម្រើ​​​ផល​​​ប្រយោជន៍​​​​គណបក្ស ជា​​​ជាង​​​បម្រើ​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​ប្រទេស និង​​​ប្រជាជន​​​កម្ពុជា"។ ដោយ​​​ចោទ​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា បាន​​​ប្រឹង​​​ប្រែង​​​បណ្តេញ​​​រូប​​​លោក​​​​​​ចេញ​​​ពី​​​តំណែង​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វប្បធម៌​​​សន្ទនា​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង  ការ​​​ផ្តួល​​​រំលំ​​​តាម​​​រយៈ​​​​​​អំណាច​​​របស់​​​ប្រជា​​​ជន​​​មិន​​​អាច​​​មាន​​​ជោគ​​​ជ័យ​​​តាម​​​រយៈ​​​បដិវត្ត​​​ពណ៌​​​"។ “កឹម សុខា បាន​​​និយាយ​​​ថា 'ប្រសិន​​​បើ​​​ ​​​ មិន​​​ចុះ​​​  នឹង​​​អង្រួន​​​​​​ឲ្យ​​​​​  ធ្លាក់​​​។  នៅ​​​ពេល​​​ខ្ញុំ​​​ចាប់​​​ដៃ​​​ជាមួយ​​​ លោក កឹម សុខា ខ្ញុំ​​​បាន​​​សួរ​​​ថា '​​​តើ​​​វា​​​មាន​​​ន័យ​​​យ៉ាង​​​ម៉េច​​​​​​អង្រួន​​​ឲ្យ​​​ធ្លាក់​​​នោះ?” កឹម សុខា បាន​​​ឆ្លើយ​​​តប​​​មក​​​ខ្ញុំ​​​វិញ​​​ថា 'សម្តេច​​​ ខ្ញុំ​​​តែង​​​តែ​​​សរសើរ​​​លោក​​​​​​នៅទី​បញ្ចប់'។ ហើយ​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ឯកឧត្តម​​​ កឹម សុខា ថា 'សំណាង​​​ហើយ​​​ដែល​​​ឯកឧត្តម​​​មិន​​​បាន​​​ធ្វើ​​​។ បើ​​​ឯកឧត្តម​​​ធ្វើ​​​ ថ្ងៃ​​​នេះ​​​នឹង​​​ក្លាយ​​​ជា​​​ថ្ងៃ​​​បុណ្យ​​​សព​​​របស់​​​ឯក​​​ឧត្តម​​​ហើយ​​​'”។ លោក កឹម សុខា មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​មិន​​​ចង់​​​ផ្តល់​​​ការ​​​ឆ្លើយ​​​តប​​​ដោយ​​​ផ្ទាល់​​​ទៅ​​​នឹង​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​ ហ៊ុន សែន ទេ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ដែល​​​បាន​​​ស្វះ​​​ស្វែង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ដោយ​​​ហិង្សា​​​នោះ​​​ទេ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ឆ្លើយ​​​តប​​​ទៅ​​​នរណា​​​ម្នាក់​​​ទេ​​​ ប៉ុន្តែ ខ្ញុំ​​​ផ្តល់​​​ទស្សនៈ​​​ទូទៅ​​​។ ខ្ញុំ​​​​​​និយាយ​​​ថា គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​មិន​​​​​​ដែល​​​មាន​​​ចេតនា​​​ណា​​​មួយ​​ក្នុង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ ឬ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ធ្វើ​​​សកម្មភាព​​​ខុស​​​ច្បាប់​​​ទេ​​​។ យើង​​​ចាត់​​​ទុក​​​ខ្មែរ​​​ទាំង​​​អស់​​​ជា​​​ខ្មែរ​​​តែមួយ​​​ ហើយ​​​មិន​​​ចាត់​​​ទុក​​​ខ្មែរ​​​ណា​​​ម្នាក់​​​​​​ជា​​​សត្រូវ​​​ទេ​​​"៕និត​​​

​​ពាណិជ្ជករ​​ជនជាតិ​អង់គ្លេស ​ដែល​​​​​ជាប់​​​​​​​ចោទ​ពីបទ​​ក្លែង​បន្លំ​ ត្រូវ​​​​ចៅ​ក្រម​​​​​បណ្ដេញ​ចេញ​ក្រៅតុលាការ​

ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​ម្នាក់​​ដែល​បាន​ជាប់​ពន្ធនាគារ​​​អស់​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លះ​ដោយ​គ្មាន​​សវនា​ការ​កាត់​ទោស ត្រូវ​បាន​​​បណ្ដេញ​ចេញ​ក្រៅ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ក្នុង​​ថ្ងៃ​ដំបូង​នៃ​សវនាការ​ជំនុំជម្រះ​​ទោស​​របស់​​​​ខ្លួន​​​កាលពី​ម្សិលមិញ បន្ទាប់ពី​​​គាត់​​ចោទ​ប្រកាន់​​​តុលាការ​ថា​បាន​ប្រព្រឹត្ត​កំហុស​មិន​​​​​​អាច​ទទួល​យក​​បាន ហើយ​​គំរាម​ដើរ​ចេញ​។ ជាប់​ចោទ​ពីបទ​ក្លែង​ឯកសារ​ និង​​ឈូស​ឆាយ​​ដីព្រៃ​​ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យដោយ​ខុស​ច្បាប់ លោក ក្រេក ហ្វ្រីយ៉េត (Gregg Fryett) ​​​​​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា គាត់​ត្រូវ​បាន​​​​​មន្ត្រី​​​ទម្លាក់​កំហុស​​​លើ ដោយ​ក្នុង​នោះ​រួម​មាន​​​​​ទាំង​លោក អាំង មាលតី អតីត​ប្រធាន​​សាលា​ដំបូង​រាជធានី​​ ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនា​​​គារ​​ពីបទ​​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ផង។ បន្ទាប់ពី​មាន​ "​កំហុស​បច្ចេកទេស" ​​បង្ក​ឡើង​ដោយ​មន្ត្រី​ពន្ធនាគារ​​ដែល​ធ្វើ​ឲ្យ​គាត់​ខក​ខាន​​​ការ​ចាប់​ផ្ដើម​នីតិវិធី​ លោក ​ក្រេក ហ្វ្រីយ៉េត បាន​​រិះគន់​ចៅក្រម​ជំនុំជម្រះ​​ ជួន សុខ​រាសី​ ខ្លាំងៗ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​មួយ​រូប​មក​ពី​អង្គភាព​ប្រឆាំង​អ​ំពើ​ពុក​រលួយ (ACU) ដែល​បាន​​ស៊ើបអង្កេត​ករណី​នេះ​ ​ធ្វើ​ជា​អ្នក​បក​ប្រែ​របស់​​គាត់។ គាត់​និយាយ​ថា ​"​​គាត់​មិន​ត្រូវ​បាន​​អនុញ្ញាត​​​​ឲ្យ​បក​ប្រែ​ទេ។ គាត់​ជា​មន្ត្រី​នគរ​បាល...

ពលរដ្ឋ​​រាប់​រយ​គ្រួសារ​បង្ខំ​ចិត្ត​​ចាក​ចោល​​ផ្ទះ​​ បន្ទាប់​ពី​​ទំនប់​វារី​អគ្គិសនី​កំចាយ​​បើក​ទ្វារ​ទឹក

យោង​តាម​​​មន្ត្រី​​បាន​ឲ្យ​​ដឹង​ថា ផ្ទះ​ជាង​៥០០​​​ខ្នង​​ត្រូវ​បាន​ជន់លិច​នៅ​ក្នុង​ស្រុក​​ទឹក​ឈូរ ខេត្ត​​កំពត កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​​ទំនប់​វារី​អគ្គិសនី​កំចាយ​​បើក​ទ្វារ​ទឹក​ ដោយ​​មេឃុំ​ពីរ​រូប​​​​ក្នុង​ចំណោម​ឃុំ​​ដែល​រងគ្រោះ​ចំនួន​​បី​លើក​ឡើង​ថា ពួកគាត់​ទទួល​បាន​ការ​ជូន​ដំណឹងជា​មុន​តិច​តួច​ ឬ​ក៏​គ្មានសោះ​តែ​ម្ដង​។ ​លោក ខូយ ឃុនហួរ អភិបាល​ខេត្ត​​​​កំពត ​​​បាន​មាន​ប្រសាសន៍​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឲ្យ​ទឹក​ពេញ​​​អាងស្តុក​របស់​ទំនប់​វារីអគ្គិសនី​​ដែល​ដំណើរ​ការ​ដោយ​ចិន​មួយ​នេះ​ ហើយ​​អាជ្ញាធរ​​​បាន​បើក​​ទ្វារ​ទឹក​​ចំនួន​បី​​ក្នុង​ចំណោម​ទ្វារ​ទឹក​ទាំង​ប្រាំ​នៃ​ទំនប់​នេះ​ជា​បណ្ដោះ​អាសន្ន​​​​​កាលពី​យប់​​ថ្ងៃ​អង្គារ ​មុន​ពេល​​​បើក​​ទ្វារ​ទឹក​ទាំង​អស់​នៅ​ម៉ោង​​៨​ព្រឹក កាលពី​ម្សិលមិញ។ លោក​បាន​​​គូស​បញ្ជាក់​​ថា "​​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃមក​​នេះ ភ្លៀង​បាន​បណ្ដាល​ឲ្យ​ទំនប់​កំចាយ​ ពេញលើស​​កម្រិត​​។ ពួក​គេ​​​​​​​​បាន​​​សម្រេច​បើក​ទ្វារ​ទឹក​​ដើម្បី​​ឲ្យ​ទឹក​ហូរ​​បាន​រហ័ស​។ ពួក​គេ​​​ត្រូវ​តែ​ធ្វើ​"។ ​ លោក​​​​​បាន​លើក​ឡើង​បន្ត​ថា ទឹក​​​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៥៧១​គ្រួសារ​ចាក​ចោល​​​​​ផ្ទះ​សំបែង​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​ចំនួន​បី​តាម​បណ្ដោយ​​ស្ទឹង​កំពត កាល​ពី​ព្រឹក​ម្សិលមិញ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​​បាន​វិល​ត្រឡប់​ទៅវិញ​នៅ​ពេល​រសៀល​ ហើយ​ពេល​នេះ​​ពួកគាត់ "​រស់​នៅ​ធម្មតា​"។ លោក​​​មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា ​រហូត​​​មកទល់​ពេល​នេះ​គ្មាន​​សេចក្ដី​រាយ​ការណ៍​អំពី​​អ្នក​ស្លាប់...

ក្រុម​អ្នកកាសែត​​អះអាង​ថា ​ការ​ចុះ​ផ្សាយ​​​អំពី​ការ​កាប់​ឈើធ្វើ​ឲ្យ​មន្ត្រី​ខេត្ត​រតនគិរី ផ្ទុះ​កំហឹង

ក្រុង​បានលុង, ខេត្ត​រតនគិរី- នៅ​តៀម​កាហ្វេ​ដ៏​សាមញ្ញ​មួយ​កន្លែង​ស្ថិត​តាម​បណ្ដោយ​​​ផ្លូវ​​មួយ​ដែល​​​​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​​​ជាយ​ភាគ​ឧត្ដរ ​នៃ​ក្រុង​​របស់​​ខេត្ត​នេះ មាន​ក្រុម​​​អ្នក​កាសែត​​ជួប​ជុំគ្នា​ និង​រង់ចាំ​នៅ​ទីនោះ​។ ម្នាក់​កំពុង​​កាត់​​​ និង​រូស​ក្រចក​ដៃ​​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​កំពុង​ជក់​បារី​ ហើយ​ពួកគេ​ទាំង​អស់​នោះ​ផឹក​កាហ្វេ​ និង​និយាយ​រឿង​​កំប្លែង​​លេង​សើច​។ អ្នក​កាសែត​ម្នាក់​​និយាយ​ថា "​គាត់​រស់​នៅ​ក្នុង​ព្រៃ​ ចុះ​ម៉េច​ក៏គាត់​រវល់​ម៉េះ​" ខណៈ​រថ​យន្ត​​​លុច​ស៊ីស​ពណ៌​ស​មួយ​គ្រឿង​បើក​កាត់​​​យ៉ាង​លឿន ​ដោយ​អ្នក​ជិះ​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ​​​ជា​សមាជិក​ព្រឹទ្ធសភា​​ដែល​កំពុង​កាន់​ទូរស័ព្ទ​ដៃ​ផ្អឹប​ជាប់​នឹង​ត្រចៀក​។ ទោះបី​ជា​ពួកគេ​ហាក់​ដូច​រវល់​ជជែក​គ្នា​​រឿង​​ប្រកួត​ប្រដាល់​​ដណ្ដើម​ខ្សែក្រវាត់​របស់​កីឡាករ ហ្វ្លយ ម៉េវ៉េឌើ ​(Floyd Mayweather) ដែល​កំពុង​​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​​អេក្រង់​​​សំប៉ែត​​ក្ដី ក៏​ភ្នែក​របស់​​អ្នក​កាសែត​​នៅ​ក្នុង​ក្រុង​​​​បានលុង​ ទាំង​នេះ​នៅ​តែ​បន្ត​​រំពៃ​​សម្លឹង​មើល​​​ចរាចរណ៍​​ជាប់​ជានិច្ច។ ខណៈ​ក្រុម​​​អ្នក​កាប់​ឈើ​​កំពុង​កាប់​បំផ្លាញ​ព្រៃ​​ឈើ​ខៀវ​ស្រងាត់​ក្នុង​ខេត្ត​រតនគិរី ​យ៉ាង​​លឿន​​ដោយ​គ្មាន​ទោស​ពៃ ក្រុម​អ្នក​កាសែត​​មក​ជួប​ជុំគ្នា​នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់​នេះ​​ (ដែល​ភ្ជាប់​​​តំបន់​ភាគ​ឧត្ដរ​នេះ​ទៅ​នឹង​ច្រក​ត្រួត​ពិនិត្យ​ព្រំដែន​អូរយ៉ាដាវ ដែល​ឈើ​មាន​តម្លៃ​ជា​ច្រើន​​​ត្រូវ​បាន​​ដឹកជញ្ជូន​​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម) ហើយ​រង់ចាំ​អ្នក​រត់​ពន្ធ​ឈើ​បើក​បរ​កាត់​​។ លោក កេត...

សកម្មជន​​​គណបក្ស​​​សង្គ្រោះជាតិ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ ​​​បន្ថែម​​​ទៀត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​

កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក ​​​អ៊ុក ​​​ពេជ្រ​​​សំណាង សកម្មជន​​​បក្ស​​​ប្រឆាំង​​​ដែល​​​កំពុង​​​ជាប់់​​​ពន្ធនាគារ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សហគមន៍​​​អន្តរជាតិ​​​​​​ថ្កោល​​​ទោស​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​២​​​ឆ្នាំ​​​បន្ថែម​​​ទៀត​​​ពីបទ​​​បង្ក​​​អំពើ​​​ហិង្សា​​ដោយ​​​ចេតនា​​​ និង​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​ ​​​ទោ​​ះ​​​បីជា​​​គ្មាន​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​លើ​​​រូប​​​លោក​​​ក៏​​​ដោយ​​​។ លោក​​​ អ៊ុក​​​ ពេជ្រសំណាង ដែលកំពុង​​​​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៧​​​ឆ្នាំ​​​​​​ស្រាប់​​​​​​ពីបទ​​​ "ចូល​​​រួម​​​កុបកម្ម​​​"  ពាក់​​​ព័ន្ធ​​​ការ​​​តវ៉ា​​​ដ៏​​​ហិង្សា​​​មួយ​​​ក្បែរ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​កាល​​​ពីខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ពិរុទ្ធ​​​ភាព​​​ ដោយ​​​សារ​​​ជាប់​​​ទាក់​​​ទិន​​​នឹង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​២០ខែ​​​តុលា ​​​ដែល​​​នៅ​​​ពេល​​​នោះ​​​លោក​​​បាន​​​បើក​​​រ៉ឺម៉ក​​​ម៉ូតូ​​​របស់​​​ខ្លួន​​​បុក​​​ទម្លាយ​​​របាំង​​​ដែក​​​។ អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​ក្តី​​​សន្តិសុខ​​​ប្រាំ​​​នាក់​​​ដែល​​​រង​​​របួស​​​អំឡុង​​​ការ​​​តវ៉ា​​​បាន​​​ផ្តល់សក្ខីកម្ម​ថា ពួក​​​គេ​​​មិន​​​បាន​​​ឃើញ​​​លោក អ៊ុក ពេជ្រសំណាង ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បង្ក​​​អំពើ​​​ហិង្សា​​​ឡើយ​​​ ប៉ុន្តែ ជឿ​​​ថា គាត់​​​ជា​អ្នក​​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​បញ្ហា​​​នេះ​​​។​​​ ចៅក្រម​​​ អឹុម វណ្ណៈ បាន​​​ប្រាប់​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្ទាទោស​​​នេះ​​​វា​​​គ្រប់​​​គ្រាន់​​​ហើយ​​​។ ចៅក្រម​​​ អឹុម វណ្ណៈ បាន​​​ប្រកាស​​​ថា ​​​"សាលា​​​ ដំបូង​​​រាជធានីភ្នំពេញ​​​សម្រេច​​​ ១ឲ្យ​​​លោក អ៊ុក ពេជ្រសំណាង រួច​​​ពីការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​​ទ្រព្យ​​​សម្បត្តិ​​​ សាធារណៈ​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ និង​​​ពីបទ​​​ចូល​​​រួម​​​សមាគម​​​ទុច្ច​​​រិត​​​។ ២  ​​​បាន​​​ផ្តន្ទាទោស​​​ លោក អ៊ុក​​​...

ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា​ស្នើសុំត្រឡប់​ទៅប្រទេស​កំណើត​របស់​ខ្លួនវិញ

យោង​តាម​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ចង់​ត្រឡប់​ទៅ​ប្រទេស​ភូមាវិញ ដោយសារ​មិនចង់​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុងរយៈយូរតទៅមុខទៀត​​។ បុរស​ដែលគេ​មិនបញ្ចេញ​​​​​អត្តសញ្ញាណរូបនេះ​ បាន​មក​​ដល់​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ជាមួយ​ជន​ជាតិ​អុីរ៉ង់​បី​នាក់​ទៀត ជា​ក្រុម​ដំបូង​ដែល​ផ្លាស់​មកទីនេះ​ពី​ជំរំ​ជនភៀស​ខ្លួន​របស់​ប្រទេស​អូស្ត្រាលី​នៅ​លើ​កោះ​ណូរូ ស្ថិត​នៅ​កណ្ដាល​មហាសមុទ្រ​បា៉ស៊ីហ្វិក​ខាង​ត្បូង​ ក្រោម​កិច្ច​ព្រម​ព្រៀង​តាំង​ទីលំនៅ​ថ្មី​​ដ៏ចម្រូងចម្រាស​ដែល​រដ្ឋាភិបាលក្រុង​កង់​បេរ៉ា​បាន​បញ្ចុះ​បញ្ចូល​​​កម្ពុជា​​ឲ្យ​ចុះ​ហត្ថលេខា​ជាថ្នូរ​នឹង​​កញ្ចប់​ជំនួយ​សប្បុរស​ធម៌​ដ៏ច្រើន​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ គេបាន​នាំ​អ្នក​ទាំង​បួន​​នាក់​នេះ​ទៅស្នាក់​​​ស្នាក់​នៅក្នុង​​វីឡា​មួយ​ដែលគេ​ជួលឲ្យ​​​នៅ​ក្រៅ​រាជធានី ដើម្បី​ឲ្យ​នៅឆ្ងាយ​ពី​​​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​ ហើយ ទៅណា​មកណា​គឺសុទ្ធ​តែមាន​អ្នក​ដើរតាម​រហូត​។​ កាលពី​ម្សិល​មិញ ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ ​​​អ្នក​នាំពាក្យ​ក្រសួង​​មហាផ្ទៃ​​បាន​មាន​ប្រសា​សន៍​ថា បុរស​ជនជាតិ​រ៉ូហុីងយ៉ា​រូប​នេះ​បាន​ខំជម្នះ​​នឹង​ "ការ​នឹកស្រុក​កំណើត​"។ លោក​បាន​មាន​ប្រសាសន៍​ថា "​បុរស​​ជន​​​ជាតិ​រ៉ូហុីងយ៉ា​រូប​នេះ​ ដែលស្ថិត​​ក្នុង​ចំណោម ជនភៀស​ខ្លួន​ទាំង​​​​បួន​​បាន​​ស្នើ​​សុំ​រដ្ឋាភិបាល​កម្ពុជា​​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។គាត់​នឹក​ប្រទេស​​កំណើត​របស់​ខ្លួន ដូច្នេះ​​​​គាត់​បាន​​ស្នើ​សុំ​ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​"។ ទាំង​​ប្រទេស​កម្ពុជា អូស្ត្រាលី...

រដ្ឋាភិបាល​​អះអាង​​​ថាខ្លួន​ទទួល​​​ជ័យ​ជម្នះ​លើ​​បញ្ហា​ផែនទី​ ប៉ុន្តែ​បក្ស​សង្គ្រោះជាតិ​និយាយ​ផ្សេង​​

កាលពី​ម្សិលមិញ ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ប្រកាស​​បញ្ចប់​​​​​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ដែល​លើក​ឡើង​ថា ​កម្ពុជា ​ប្រើ​ប្រាស់​ផែនទី​គូស​ដោយ​វៀតណាម​​ សម្រាប់​​កំណត់​ព្រំដែន បន្ទាប់ពី​ផែនទី​ប្រគល់​ដោយ​បារាំង ​បង្ហាញ​ថាដូច​គ្នា​នឹង​ផែនទី​​ដែល​រដ្ឋាភិបាល​មាន​​។ ទោះ​ជាយ៉ាង​ណា ក្រុម​តំណាង​រាស្ត្រ​គណ​​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​​នៅ​ក្នុង​​ពិធី​​​​​​ប្រគល់​​ផែនទី​​​នា​ពេល​ព្រឹក​នោះ​ថា ​ការ​ធ្វើ​បទបង្ហាញ​​​នោះ​មិន​​​បាន​បញ្ជាក​់ថា ផែនទី​​សម័យ​អាណានិគម​​បារាំង​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​ជា​ផែនទី​ដែល​រដ្ឋាភិបាល​​​​ប្រើ​​ប្រាស់​ឡើយ។ ​ក្នុង​ពិធី​មួយ​​ធ្វើ​ឡើង​នៅ​​ "​វិមាន​សន្តិភាព​" របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាល​​ពី​ម្សិលមិញ លោក អាឡាំង ហ្វ័រទីន (Alain Fortin) ភារធារី​​នៅ​ស្ថានទូត​បារាំង បាន​​ប្រគល់​​​ផែនទី​​ច្បាប់​ចម្លង​របស់​បារាំង​​​ ដែល​លោក...

ជន​​​សង្ស័យ​​​បំផ្ទុះ​​​គ្រាប់បែក​​​នៅ​​​​​​​បាងកក ​​​ត្រូ​​​វ​​​ចាប់​​​ខ្លួន​​​ក្បែរ​​​​ព្រំដែនកម្ពុជា​​​

យោង​​​តាម​​​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា ជន​​​សង្ស័យ​​​ដ៏​​​សំខាន់​​​់នៅ​​​ក្នុង​​​ករណី​​​បំផ្ទុះ​​​គ្រាប់ បែក​​​​​​ដែល​​​បណ្តាល​​​ឲ្យ​​​​មនុស្ស​​​ស្លាប់​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​សីហា នៅ​​​កន្លែង​​​ទី​​​សកា្ករបូជា​​​​​​​​​អីុរ៉ាវ៉ាន  ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចម្ងាយ​​​ប្រហែល​​​៥០០មែ៉ត្រ​​​ពី​​​ច្រក​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ ពោល​​​គឺ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​ ​​បាន​​​ធ្វើ​​​​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌​​​មាន​​​ថា ជន​​​នេះ​​​ និង​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​បាន​​​គេច​​​ខ្លួន​​​មក​​​កម្ពុជា​​​។ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ ដែល​​​ដក​​​ស្រង់​​​ប្រភព​​​ពី​​​នគរ​​​បាល​​​អនាមិក ​​​​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ​​​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ ប្រាំ​​​ពីរ​​​នាក់​​​ដែល​​​សមត្ថកិច្ច​​​តាម​​​​​​ចាប់ខ្លួន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​២០​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ ត្រូវ​​​បាន​​​ចាប់ ខ្លួន​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​។ ប៉ុន្តែ មន្ត្រី​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។ លោក​​​ គោស៊ុំ​ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​នេះ​​​​​​មិន​​​មែន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ទេ​​​។ គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ផ្សារ​​​រ៉ុង​​​គ្លឿ​​​របស់​​​ថៃ"។ លោក អ៊ុំ សុផល អធិការ​​​នគរ​​​បាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ដែល​​​គេ​​​មិន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជា​​​ផ្លូវ​​​ការ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​តំបន់​​​ ក្បែរ​​​ព្រំដែន​​​ក្នុង​​​ទឹក​​​ដីថៃ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​នគរ​​​បាល​​​ថៃ​​​។ ជន​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​ទាហាន​​​ថៃ​​​ម្នាក់​​​"។ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ដែល​​​បាន​​​ដក​​​ស្រង់​​​ប្រភព​​​អនាមិក​​​សាជា ថ្មី​​​​​​បាន​​​​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ថា ជន​​​​​​សង្ស័យ​​​ពីរ​​​នាក់​​​ក្នុ​​​ងការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បាន​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ពី​​​ខេត្ត​​​ស្រះ​​​កែវ​​​របស់ថៃ​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​។ សេចក្តី​​​រាយការណ៍ ព័ត៌មាន​​​​នេះក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា  អាជ្ញាធរ​​​ថៃ​​​បាន​​​ស្នើ​​​សុំ​​​ជំនួយ​​​ពី​​​សម​​​ភាគី​​​កម្ពុជា​​​​  ឲ្យជួយ​ធ្វើការ​​​ចាប់ខ្លួន​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​​​​ភាគី​​​ទាំង​​​ពីរ​​​​​​បាន​​​ច្រាន​​​ចោល​​​​​​សេចក្តី​​​  រាយការណ៍​​​ព័ត៌មាន​នេះ​​​។ ពេល​​​​សាក​​​សួរ​​​ថា​​​តើ​​​អាជ្ញាធរ​​​ថៃ​​​​​​មាន​បាន​​​ជូនដំណឹង​ដល់​លោក​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជាដែរឬ​​​​អត់ លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ បាល​​​ជាតិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា "ពួក​គេ​​​សង្ស័យ​​​ ប៉ុន្តែ ពួក​គេ​​​មិន​​​ច្បាស់​​​ទេ​​​"។ លោក បាន​បន្ថែមថា​ "យើង​​​គ្មាន​​​ព័ត៌មាន​​​​​​ថ្មី​​​ទេ​​​ ហើយ​​​ គ្មាន​​​ហេតុផលណា​ត្រូវ​​​និយាយ​​​ថា​ពួក​​​គេ​​​បាន​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​ឡើយ​​​"។ លោក ប្រាវុធ​​ ថាវ៉នសិរី អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​ថៃ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌មាន​​​ដែល​​​ថា នគរ​​​បាល​​​បាន​​​​​​រក​ឃើញ​​​ជន​​​សង្ស័យនៅ​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដែរ​​​។ ...

មិន​មាន​​ផែន​ការ​​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​មកពី​​ប្រទេស​​ណូរូ​​ទេ​

រយៈ​ពេល​ជិត​៣​ខែ​​បន្ទាប់ពី​ជន​ភៀស​ខ្លួន​បួន​នាក់​​​​បាន​មក​ដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ណូរូ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​​តាំង​ទីលំនៅ​ជា​ថ្មី​ដ៏ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​អូស្ត្រាលី​ ក្រសួង​មហាផ្ទៃ​​​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​មិន​មាន​ផែន​ការ​​ទទួល​ជន​ភៀស​ខ្លួន​ថែម​ទៀត​ដែល​កំពុង​​ត្រូវ​ឃាត់​ទុក​នៅ​ប្រទេស​ដែន​កោះ​​បា៉ស៊ីហ្វិក​ខាង​ត្បូង​ទេ។ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ជន​ភៀស​ខ្លួន​បួន​នាក់​​ដែល​បាន​មក​ដល់​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ​កំពុង​​ "​រីក​រាយ​នឹង​ការ​រស់​នៅ​របស់​ខ្លួន​" ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថា ​លោក​មិន​រំពឹង​ថា ​មាន​ជន​ភៀស​ខ្លួន​​ច្រើន​​ទៀត​នឹង​មក​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា "​យើង​មិន​មាន​​ផែន​ការ​ណាមួយ​ដើម្បី​នាំ​មក​នូវ​ជនភៀស​ខ្លួន​​ច្រើន​ទៀត​ពី​ប្រទេស​ណូរូ​មក​កម្ពុជា​ទេ។ ខ្ញុំ​គិត​ថា ​យើង​​ទទួល​កាន់​តែ​តិច​​កាន់​តែ​​ល្អ​"។ ក្នុង​កិច្ច​ព្រមព្រៀង​​ដែល​ចុះ​ហត្ថលេខា​កាលពី​ខែ​កញ្ញា ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ និង​លោក ស្កត់...

បន្ទាប់​ពី​ការ​ចាប់​ខ្លួន អង្គការ​បរិស្ថាន​ការពារវីធីសាស្ត្រ​​របស់​ខ្លួន

នៅពេល​កូន​ប្រុស​របស់​អ្នក​ស្រី សម សំណាង បាន​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ជួរ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​អង្គការ​បរិស្ថាន​ឈ្មោះ​ថា មាតា​ធម្មជាតិ អ្នក​ស្រី​ដឹង​រួច​ហើយ​ថា កូន​ប្រុស​នឹង​មាន​បញ្ហា​ជា​មិន​ខាន។ អ្នក​ស្រី​សំណាង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា "ខ្ញុំតែងតែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូន​ប្រុស​របស់​ខ្ញុំ នៅ​ពេល​វា​ធ្វើការ​ឲ្យ​អង្គការ​មាតា​ធម្មជាតិ ពីព្រោះ​ខ្ញុំ​គិត​ថា វា​អាច​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន"។ “អាជ្ញាធរ​មិន​សប្បាយ​ចិត្ត​នឹង​អង្គការ​នេះ​ទេ ពីព្រោះ​ពួកគេ​កំពុង​ព្យាយាម​រារាំង​ពលរដ្ឋ​ពី​ការ​រក​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ"។ ការ​ព្រួយ​បារម្ភ​របស់​អ្នក​ស្រី​សំណាង បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ហេតុផល​ច្បាស់​លាស់។ កូនប្រុស​របស់​អ្នក​ស្រី​ឈ្មោះ ទ្រី សុវិគា អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍​មុន​រួម​ជាមួយ​នឹង​សកម្មជន​មាតា​ ធម្មជាតិ​ពីរ​នាក់​ផ្សេង​ទៀត គឺ ស៊ុន ម៉ាឡា...

Latest news