30.4 C
Phnom Penh

TAG

features3

នគរ​បាល​តាម​​​ប្រមាញ់​​​បុរស​ជន​​​ជាតិ​​រុស្ស៊ី​​​​ម្នាក់​​​ក្នុង​ករណី​ឃាត​កម្ម​​នៅ​ក្រុង​​ព្រះសីហនុ

នគរ​បាល​​ក្រុង​​ព្រះសីហនុ​ បាន​​និយា​យ​កាល​ពី​ម្សិល​មិញ​ថា​ ពេល​​នេះ​​ខ្លួន​កំពុង​​តាម​ប្រមាញ់​​បុរស​ជនជាតិ​រុស្ស៊ី​​​ ម្នាក់​ដែល​ជាប់​សង្ស័យ​ពីបទ​​សម្លាប់​​បុរស​ជនជាតិ​រុស្ស៊ី​ ម្នាក់​ទៀត​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​បាន​​ចាក់​ជន​​​​​​​​រងគ្រោះ​ពីក្រោយ​ខ្នង​ចំនួន​៣០​កាំបិត​ មុន​ពេល​អារ​ក​ជនរងគ្រោះ​។ លោក ញ៉ែត ភ័ណ្ឌ ​នាយការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​រដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​​មាន​ប្រសាសន៍​​​ថា ប្រជាពលរដ្ឋ​​​ដែល​រស់​នៅ​​ក្នុង​​សង្កាត់​លេខ​៤ ក្នុង​ក្រុង​​ឆ្នេរ​សមុទ្រ​​មួយ​នេះ​ បាន​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​ឈ្មោះ ដេនីស ​ហ្គន​ចារ៉ូវ (Denis Goncharov) អាយុ​២៨​ឆ្នាំ អណ្ដែត​​​​​នៅ​​ក្នុង​អូរ​មួយ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ នៅ​​​​​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ឆ្នេរ​អូរត្រេះ​ ដ៏​ពេញនិយម។ លោក ញែ៉ត ភ័ណ្ឌ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះបាន​បញ្ជាក់​ថា នៅ​ពេល​នគរ​បាល​ប្រទះឃើញ​សាកសព​ នគរ​បាល​បាន​រក​ឃើញ​កូន​សោ​បន្ទប់​អាផាតមិន និង​ប្រាក់​មួយ​ចំនួន​តូច​​ក្នុង​ហោប៉ៅ​​របស់​​​ជន​រងគ្រោះ ព្រម​ទាំង​​ខ្សែក​ពាក់​នៅ​នឹង​ក​។ លោក​​លើក​ឡើង​​​បន្ត​ថា "​យើង​​​សន្និដ្ឋាន​ថា ករណី​នេះ​​មិន​មែន​ជា​ករណី​ប្លន់​ទេ ព្រោះ​​​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​របស់​ជនរងគ្រោះ​មិន​បាន​បាត់​ទៅណា​"។ លោកបាន​​​មាន​ប្រសាសន៍​​​បន្ថែម​ថា យោង​តាម​​ប្រពន្ធ​ជនជាតិ​ចិន​...

លោក ស ខេង ប្រាប់​ឲ្យ​បញ្ឈប់​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ព្រំដែន​​​ក្រៅ​​​ផ្លូវ​​​ការ​​​

កាលពី​ម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ដែល​បម្រើការ​នៅ​​​តាម​​​ព្រំដែន​​ជាមួួយ​វៀតណាមទាំងអស់​​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​​ដែល​កើន​ឡើង​ថ្មីៗ​នៅ​តាម​តំបន់​ព្រំដែន​ដែលមាន​វិវាទ​ រួមទាំងការ​ណែនាំ​​ឲ្យ​បញ្ឈប់​ការចុះ​​​កិច្ច​​​ព្រមព្រៀង​​​​ក្រៅ​ផ្លូវការ​ជា​​​មួយ​សមភាគី​វៀត​ណាម​របស់​​​ខ្លួន​​​។ កិច្ច​ប្រជុំ​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​មន្ត្រី​មក​ពីបណ្តា​​ខេត្ត​ជាប់​ព្រំដែន​​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជាច្រើន​លើក​កាលពីពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​សមាជិក​ សភា​​​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅកាន់​តំបន់​ព្រំដែន​​ជា​​​កន្លែង​ដែល​ប្រជាពល​រដ្ឋ​បាន​​​ចោទ​​​ប្រកាន់​​ប្រទេស​វៀត​ណាម​ថា បាន​ទន្ទ្រាន​យកដី។ ហើយ​បាន​មាន​ប្រសាសន៍​ថា ឧកញា៉​រូប​នេះ​បាន​គេច​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី​ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន។ ទោះ​ជាយ៉ាង​ណា ​កាលពី​ថ្ងៃ​សុក្រ ស្ត្រី​ម្នាក់​​នៅ​វីឡា​របស់​លោក សុខ ប៊ុន ក្នុង​ខណ្ឌ​ចំការ​មន ​បាន​និយាយ​ថា លោក សុខ ប៊ុន មិន​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទេ​។ សូម​បញ្ជាក់​ថា កញ្ញា ឯក សុជាតា ហៅ​...

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ការ​​​ពារ​​​ច្បាប់ស្តីពី​​​ ​​​NGO នៅឯសិក្ខាសាលា​​​ខណៈ​​​​គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​

សមាជិក​​​សភា​​​ និង​​​មន្ត្រី​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បន្ត​​​ការ​​​ពារ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​របស់ខ្លួន​​​ដែល​​​មាន​​​បំណង​​​គ្រប់គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​នៅឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ ទោ​​​ះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិកា​​​រ​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិ​​​បាល​​​​​​មួយ​​​ចំនួន និង​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​​​​​​​ចាត់​​​ ទុក​​​ព្រឹត្តិការណ៍​​​​​​នេះ​​​ថា “គ្មានន័យ” ​​​ក៏​​​​​​ដោយ ។ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នេះមុន​​​ការ​​​បោះ​​ឆ្នោត​​​ដែល​​​ជិត​​​មកដល់​​​​​​ ដើម្បី​​​ស្តាប់​​​​​​មតិយោបល់​​​បន្ថែមពី​​​អ្នក​​​ចូល​​​រួម​​​​​​ជុំវិញ​​​សេចក្តី​​​​​​ព្រាង​​​ច្បាប់​​​នេះ​​​ ដែល​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល នឹង​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​បំបិទ​​​សិទ្ធិ​​​រិះ​​​គន់​​​របស់​​​ខ្លួន​​​។ ប៉ុន្តែ ខណៈ​​​សិក្ខា​​​សាលា​​​​​​នេះ​​​កំពុង​​​ដំណើរ​​​ការ​​​ សមាជិក​​​សភា​​​មក​​​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ដើរ​​​ចេញ​​​នៅ​​​ក្នុង​​​ចំណោម​​​អ្នក​​​ចូល​​​រួម​​​ជា​​​ច្រើន​​​ ដើម្បី​​​ស​​​ការ​​​តវ៉ា​​​។ លោក សុន ឆ័យ សមាជិកសភា​​​មក​​​ពី​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​ថ្លែង​​​តាម​​​ក្រោយ​​​ថា “យើង​​​ធ្វើ​​​ពហិការ​​​ព្រោះ​​​សិក្ខាសាលា​​​នេះ​​​​​​គ្មាន​​​ន័យ​​​អ្វី​​​ទេ​​​​​​​​​។ វា​​​មិន​​​មែន​​​ជា​​​កិច្ច​​​ប្រជុំ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​រដ្ឋ​​​ចូល​​​រួម​​​ឡើយ​​​​​​...វា​​​គ្រាន់​​​តែ​​​ជា​​​កិច្ច​​​ប្រជុំ​​​​​​​​​ឲ្យ​​​ល្អ​​​មើល​​​តែ​​​ប៉ុណ្ណោះ​​​។ វា​​​នឹង​​​មិន​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​មាន​​​ការ​​​កែប្រែ​​​ច្បាប់​​​នេះ​​​ឡើយ​​​”។ គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​​​​បាន​​​បដិសេធ​​​មិន​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​​​​នេះទេ​​​ ​​​នៅ​​​ពេល​​​ខ្លួន​​​បាន​​​សម្រេច​​​មិន​​​ឲ្យគណៈ​​​កម្មការ​​​ណា​​​មួួ​​​យ​​​នៃ​​​រដ្ឋ​​​សភា​​​ដែលមាន​​​​សមា​​​ជិក​​​​​​មក​ពី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ជា​​​ប្រធាន​​​នោះ​​​​ ​​​ពិនិត្យ​​​​​​មើល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ។...

គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​រំឭក​​​​​​ខួប​​​៦៤​​​ឆ្នាំ​​​​​​​​​ចាប់តាំង​​​​​​ពី​​​កំណើត​​​​​​កុម្មុយនិស្តរបស់​​​ខ្លួន​​​​​​

ដោយ​​​មាន​​​ការ​​​លែង​​​ព្រាប​​​ស​​​​​​រាប់​​​សិបក្បាល​​​ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​បាន​​​ប្រារព្ធ​​​ពិធី​​​រំឭក​​​ខួប​​​​​​ប្រ​​​ចាំ​​​ឆ្នាំ​​​នៃ​​​​​​ការ​​​បង្កើត​​​គណបក្ស​​​បដិ​​​វត្តន៍​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នា​​​ឆ្នាំ​​​១៩៥១ ដែល​​​ខ្លួន​​​ចាត់​​​ទុកជា​​​​​​កំណើត​​​​​​​​​​​​ខ្លួន​​​ ដោយ​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​លើក​​​ឡើង​​​អំពី​​​តួនាទី​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុងការ​​​ទាម​​​ទារ​​​​​​ឯករាជ្យ​​​កម្ពុជា​​​និង​​​ការ​​​ផ្តួល​​​រំលំ​​​របប​​​ប៉ុល ពត។​​​​​​​​​​​​  ប្រារព្ធ​​​ឡើង​​​ប៉ុន្មាន​​​សប្តាហ៍​​​​​​ក្រោយ​​​ពី​​​​​​មរណភាព​​​​​​ប្រធាន​​​ស្ថាបនិក​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​លោក ជា ស៊ីម ដែល​​​បាន​​​​​​វាយ​​​ប្រហារ​​​ជាមួយ​​​កងទ័ព​​​ឥស្សរៈ​​​ដែល​​​ប្រ​​​ឆាំង​​​នឹង​​​អាណា​​​និគម​​​និយម​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៥០ ហើយ​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ប្រ​​​ឆាំង​​​នឹង​​​ប៉ុល ពត​​​​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​នោះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​រំឭក​​​អ្នក​​​ចូល​​​រួម​​​​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​កម្ពុជា​​​អំពី​​​ប្រវត្តិ​​​​​​ដ៏​​​រុង​​​រឿង​​​របស់​​​គណបក្ស​​​កាន់​​​អំណាចនេះ​​​។​​​ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះ​ ជា​ទិ​វា​មួយ​ដ៏​មហោ​ឡារិក​ ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦៤​ នៃ​ការ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​ប្រវត្តិ​ដ៏​រុង​រឿង​ ជា​គណ​បក្ស​ដឹក​នាំ​ចលនា​តស៊ូ​របស់​​​​ប្រជា​ជន​ប្រឆាំង​នឹង​​​​បរទេស​​​​ឈ្លាន​​​​ពាន​ ដើម្បី​ឯក​រាជ្យ​ជាតិ​ ជា​កម្លាំង​នយោ​បាយ​តែ​មួយ​គត់​ដែល​​​​បាន​ដឹក​នាំ​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​​​"។​​​ លោកនា​​​យក​​​រដ្ឋ​​​មន្ត្រី បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា "តាំង​ពី​ថ្ងៃ​​​​ចាប់​​​​បដិ​សន្ធិ​​​​មក​ទល់​​​​បច្ចុ​ប្បន្ន​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ឥត​ប្រែ​ប្រួល​នូវ​គោល​បំណង​ និង​ឧត្តម​​​​គតិ​របស់​​​​ខ្លួន​ ដែល​​​​ផ្សារ​ភ្ជាប់​ទៅ​​​​នឹង​គោល​ការណ៍​  “ប្រជា​ធិប​តេយ្យ​ប្រជា​ជន​”។​ គណ​បក្ស​ប្រជា​ជន​​​​កម្ពុជា​ គឺ​ជា​គណ​បក្ស​ដែល​កើត​ពី​ប្រជា​ជន​ មាន​អត្ថិ​ភាព​ដោយ​សារ​ប្រជា​ជន​ និង​ដើម្បី​ប្រជា​ជន​"។​​​​​​ ប៉ុន្តែ​​​អវត្ត​​​មាន​​​ពី​​​ពិធី គឺ​​​មិន​​​មាន​​​ការ​​​រៀប​​​រាប់​​​ណាមួយដែល​​​ថា ​​​អស់​​​រយៈ​​​ពេល​​​បួន​​​ទសវត្សរ៍​​​មុន​​​នឹង​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​បាន​​​ផ្លាស់​​​ប្តូរទៅ​​​ជា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​ចាត់​​​ចែង​​​ដោយ​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជាតិ​​​នា​​​ឆ្នាំ​​​១៩៩៣ រួម​​​មាន​​​រយៈ​​​ពេល​​​ដែល​​​មេដឹក​​​​​​នាំ​​​​​​បច្ចុប្បន្ន​​​បាន​​​បម្រើ​​​នៅ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម ពោល​​​គឺ​​​ឧត្តម​​​គតិ​​​របស់​​​ខ្លួន​​​​​​មាន​​​កុម្មុយ​​​និស្ត​​​បដិវត្តន៍​​​និង​​​សមភាពនោះទេ។​​​​​​​​​​​​​​​ លោក ដាវិដ ឆាណ្ឌល័រ ប្រវត្តិ​​​វិទូ​​​ល្បី​​​ល្បាញ​​​នៃ​​​ប្រទេស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រំឭក​​​អនុស្សាវរីយ៍​​​ចោះៗ​​​​​​អំពី​​​ឫសគល់​​​នយោ​​​បាយរបស់​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​ដោយ​​​សារ​​​តែ​​​មាន​​​សេចក្តី​​​ប្រាថ្នា​​​​​​លើក​​​កម្ពស់​​​ស្នា​​​ដៃ​​​អតីត​​​កា​​​ល​​​ប្រ​​​កប​​​ដោយ​​​ប្រ​​​ជា​​​ប្រិយ​​​ភាព ដោយ​​​មិន​​​ទាក់​​​ទាញ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ចំពោះគោល​​​ជំនឿ​​​នយោបាយ​​​ដែល​​​ឥឡូវ​​​នេះត្រូវ​​​ខូច​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ។​​​​​​​​​​​​ លោក ឆាណ្ឌល័រ​​​ ដែល​​​បច្ចុប្បន្ន​​​ជា​​​សាស្ត្រា​​​ចារ្យ​​​​​​នៅ​​​ឯ​​​សាកល​​​វិទ្យា​​​ល័យ​​​ម៉ូណាស់ ម៉ែល​​​ប៊ន បាន​​​មាន​​​ប្រសាសន៍​​​ថា "គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ពេញ​​​ចិត្ត​​​នឹង​​​មាន​​​ប្រវត្តិ​​​យូរ​​​អង្វែង​​​នៃ​​​គណ​​​បក្ស​​​សព្វ​​​ថ្ងៃ​​​នេះ​​​ និង​​​ដែល​​​​​​ជា​​​​​​គណបក្ស​​​ 'តស៊ូ'​​​មួយ​​​នៅ​​​ក្នុង​​​សម័យ​​​អាណា​​​និគម​​​និយម​​​ ប៉ុន្តែ​​​មាតិកា​​​ឆ្ពោះ​​​ទៅរក​​​​​​កុម្មុយនិស្ត​​​របស់​​​ខ្លួន បាន​​​ជ្រាប​​​ចេញ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ។​​​ មនោគមវិជ្ជា​​​​​​មិន​​​​​​មាន​​​ប្រយោជន៍​​​​​​ទេ​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា"។​​​​​​​​​​​​ ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​កន្លង​​​មក​​​នេះ ការរំឭក​​​ឫស​​​គល់​​​មនោគមវិជ្ជា​​​នៃ​​​គណបក្ស​​​​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​និង​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស បន្ត​​​ផ្តល់​​​ជា​​​ចំណុច​​​វាយ​​​ប្រហារដ៏​​​ស័ក្តិសិទ្ធិ​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដោយ​​​អនុ​​​ប្រធាន​​​គណបក្ស​​​ប្រ​​​ឆាំង​​​ គឺ លោក​​​ កឹម សុខា​​​ បាន​​​​​​ទទួល​​​រង​​​ការ​​​ស្តី​​​បន្ទោស​​​​​​ជា​​​សាធារណៈពី​​​លោក ហ៊ុន សែន​​​​​​ ក្នុង​​​ខែ​​​មេសា បន្ទាប់​​​ពី​​​​​​ហៅ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ថា​​​​​​"កុម្មុយនិស្ត"។ លោក ចន ស៊ីអូស៊ីរី ជា​​​អ្នក​​​ជំនាញ​​​លើ​​​ប្រវត្តិ​​​កម្ពុជា​​​នៅ​​​ឯ​​​សាកលវិទ្យា​​​ល័យ​​​នៃ​​​សាលាគោលនយោ​​​បាយ​​​សាធារណៈហ្ជឺរ៉លដ៍ អា ហ្វ័ដ​​​ រដ្ឋ​​​មិចឆីហ្គែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នៅ​​​តែ​​​មិន​​​ចង់​​​ដឹង​​​ចង់ឮអំពី​​​ការ​​​រំឭក​​​​​​ប្រវត្តិ​​​អតីត​​​កាល​​​របស់​​​ខ្លួន​​​​​​ដោយ​​​សារ​​​តែប្រវត្តិ​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​​​គណបក្សដដែល​​​ ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​​​​​​​ចាប់​​​យកជាពហិលក្ខណៈ​​​នូវ​​​​​​ភាព​​​មិន​​​ច្បាស់​​​លាស់​​​នៃ​​​ប្រព័ន្ធ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ក៏​​​ដោយ។ លោក ស៊ីអូស៊ីរី បាន​​​មាន​​​ប្រសាសន៍​​​ថា "វោហារ​​​សាស្ត្រ​​​របស់​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បញ្ជាក់​​​នូវ​​​ឧត្តមគតិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ ហើយ​​​គោលនយោបាយ​​​របស់​​​ខ្លួន​​​មាន​​​ចរិតកុម្មុយនិស្ត​​​ដែល​​​គេ​​​អាច​​​យល់​​​​​​​​​តិចតួច​​​ ប៉ុន្តែ​​​ខ្លួន​​​នៅតែ​​​យកដំណែលដ៏​​​សំខាន់នៃ​​​រឿង​​​អតីតកាល​​​កុម្មុយនិស្ត​​​របស់​​​ខ្លួន​​​ រួម​​​មាន​​​រចនាសម្ព័ន្ធ​​​ដូច​​​ជា​​​គណៈកម្មការប្រតិបត្តិ​​​និង​​​កណ្តាល​​​ និង​​​ការ​​​អនុវត្ត​​​ទាំង​​​ឡាយ​​​​​​ដូច​​​ជា​​​ការ​​​ប្រតិបត្តិ​​​ធ្ងន់ដៃពេក​​​​​​​​​នូវ​​​វិន័យ​​​បក្ស​​​ និង​​​ការ​​​បង្ក្រាប​​​លើ​​​អ្នក​​​ប្រឆាំង​​​នយោបាយ"។ លោក ស៊ីអូស៊ីរី បាន​​​មាន​​​ប្រសាសន៍​​​ថា "នយោបាយ​​​ជាច្រើន​​​របស់​​​ខ្លួន​​​​​​ពិត​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ពី​​​ឆ្វេង​​​ទៅ​​​ស្តាំ​​​ ប៉ុន្តែ​​​ដូច​​​ជា​​​នៅ​​​ក្នុង​​​បណ្តា​​​រដ្ឋ​​​ក្រោយ​​​កុម្មុយនិស្ត​​​ផ្សេង​​​ទៀត​​​ ទាំង​​​នេះ គឺ​​​ជា​​​ការ​​​ឆ្លើយ​​​តបដែល​​​​​​សម្រប​​​សម្រួល​​​កម្រិត​​​ទាប​​​​​​ទៅ​​​នឹង​​​បរិយាកាស​​​​​​សាកល​​​ដែល​​​ផ្លាស់​​​ប្តូរ​​​ គឺ​​​មិន​​​មែន​​​ការ​​​ផ្លាស​​​់ប្តូរ​​​ទឹក​​​ចិត្ត​​​ទេ។ គោល​​​បំណង​​​គណបក្ស​​​គឺ​​​រក្សា​​​បាន​​​នូវ​​​អំណាច"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ូ វីរៈ អ្នក​​​ប្រឹក្សា​​​នយោបាយ​​​​​​និង​​​ស្ថាបនិក​​​នៃ​​​វេទិកា​​​អនាគត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​ភាគ​​​ច្រើនមាន​​​បទពិសោធ​​​ដំបូង​​​​​​ធ្វើ​​​នយោបាយ​​​​​​ស្ថិត​​​ក្រោម​​​កុម្មុយនិស្ត​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​និង​​​ឆ្នាំ​​​១៩៨០ ចំណែក​​​ឯ​​​គណបក្ស​​​ទំនើប​​​សព្វថ្ងៃនេះ​​​​​​ប្រកាន់​​​យក​​​ផល​​​ប្រយោជន៍​​​​​​ពាណិជ្ជ​​​កម្ម។​​​​​​ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​មែន​​​គណបក្ស​​​កុម្មុយនិស្ត​​​ទេ។ របៀប​​​ដែល​​​គេ​​​គ្រប់​​​គ្រង​​​ប្រទេស​​​ដូច​​​ជា​​​ផ្តាច់ការ​​​ច្រើន​​​បន្តិច ប៉ុន្តែ​​​ពាក្យ​​​ទាំង​​​នោះបាន​​​ធ្វើ​​​ឲ្យមាន​​​ការ​​​​​​យល់​​​ច្រឡំបន្តិច​​​ដោយ​​​សារ​​​តែ​​​សង្គ្រាម​​​ត្រជាក់ នៅ​​​ពេល​​​ដែល​​​​​​ពាក្យ​​​ទាំង​​​នោះ​​ត្រូវ​​​បានគេ​​​​​​ប្រើ​​​ផ្លាស់​​​​​​ប្តូរ​​​គ្នា ហើយ​​​យើង​​​ជា​​​កូន​​​អុក​​​នៅ​​​ក្នុង​​​ល្បែង​​​អុក​​​សង្គ្រាម​​​ត្រជាក់នោះ"។​​​ លោក វីរៈ​​​មាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​លោកអ្នក​​​ក្រឡេក​​​មើល​​​​​​បញ្ហា​​​សេដ្ឋកិច្ច​​​កុម្មុយនិស្ត​​​​​​ដូច​​​ជា​​​កម្មសិទ្ធិ​​​សមូហភាព​​​ និង​​​​​​ស្មើភាព​​​ មិន​​​មាន​​​អ្វីទាំង​​​អស់។​​​ អ្នក​​​ដែល​​​មាន​​​ទំនាក់​​​ទំនងនឹង​​​គ្នា​​​មាន​​​ប្រាក់​​​រាប់​​​លាន និងសម្ញែង​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គេ"។ លោក សុផល អ៊ា អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​នា​​​ឆ្នាំ​​​២០១២​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ការ​​​ពឹង​​​ផ្អែក​​​ជំនួយ​​​នៅ​​​ក្នុង​​​កម្ពុជា" បាន​​​មាន​​​ប្រសាសន៍​​​ថា "ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​លើស​​​លុប​​​នៃ​​​ឋានានុក្រម​​​របស់​​​គ​​​ណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​សព្វថ្ងៃ ហាក់ដូច​​​ជា​​​មិន​​​ស៊ី​​​គ្នា​​​នឹង​​​គណបក្ស​​​កុម្មុយនិស្ត​​​ដែល​​​មាន​​​មនោ​​​គមវិជ្ជា​​​​​​កាល​​​ពី​​​មុនក៏​​​ដោយ ក៏វិធី​​​សាស្ត្រ​​​នៃ​​​ការ​​​រក្សា​​​អំណាច​​​របស់​​​ខ្លួន​​​​​​ គឺ​​​កើត​​​ចេញ​​​ពី​​​ឫសគល់​​​ផ្តាច់​​​ការ"។​​​​​​​​​​​​​​​ លោក អ៊ា ជា​​​សាស្ត្រាចារ្យ​​​រងនៅ​​​ឯ​​​មហាវិទ្យា​​​ល័យ​​​អុកស៊ី​​​ដិនថល​​​ក្នុង​​​ក្រុង​​​ឡូស អានហ្ជេលឡិស បាន​​​មាន​​​ប្រសាសន៍​​​ថា "គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​មិន​​​ជឿ​​​លើ​​​លទ្ធិ​​​ម៉ារ្យ​​​​​​និយម​​​ទេ​​​​​​ហើយ​​​​​​សូម្បី​​​តែ​​​​​​យុត្តិធម៌​​​សង្គម​​​ក៏​​​មិន​​​មាន​​​​​​ដែរ​​​នោះ​​​ ហើយ​​​ហេតុ​​​ដូច្នេះ​​​មិនមែន​​​ជា​​​កុម្មុយនិស្ត​​​ទេ ក្នុង​​​ន័យ​​​មនោ​​​គមវិជ្ជា។ តាម​​​មនោគមវិជ្ជា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​អនុវត្ត​​​មូលធននិយមបែបកេង​​​ប្រវ័ញ្ច គឺ​​​មនុស្ស​​​ដែល​​​ឲ្យ​​​តម្លៃ​​​ប្រាក់​​​ជា​​​ធំ​​​លើស​​​អ្វីៗ​​​ទាំង​​​អស់។ ទោះ​​​ជា​​​យ៉ាង​​​ណាក៏​​​ដោយ ការ​​​នេះ​​​មិន​​​មាន​​​ន័យ​​​ថា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រួច​​​ផុត​​​ពី​​​​​​លទ្ធិ​​​កុម្មុយនិស្ត​​​ក្នុង​​​របៀប​​​ដែល​​​ខ្លួន​​​ប្រតិបត្តិ​​​ទេ​​​។ បច្ចេក​​​ទេស​​​ដូច​​​គ្នា​​​​​​សម្រាប់​​​គ្រប់​​​គ្រង​​​មនុស្ស​​​ សម្រាប់​​​ធ្វើ​​​ឲ្យ​​​មាន​​​មន្ទិល​​​សង្ស័យ​​​​​​លើ​​​ជម្រើស​​​ម្នាក់ៗ​​​និង​​​ឆន្ទៈ​​​សេរី​​​ គឺ​​​នៅ​​​តែ​​​មាន​​​ដដែល"។​​​​​​​​​ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ជា​​​យូរ​​​មក​​​ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ដោយ​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​ថា​​​ក្តោប​​​​​​ក្តាប់​​​អំណាចលើស្ថាប័ន​​​រដ្ឋ​​​និង​​​ធនធាន​​​សេដ្ឋកិច្ច​​​ ចាប់​​​តាំង​​​ពី​​​​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ប្រ​​​ជាធិបតេយ្យដូច​​​ដើម​​​វិញ​​​ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ដោយដាក់​​​បញ្ចូល​​​ការិយាធិបតេយ្យ​​​​​​និង​​​ស្ថាប័នសំខាន់ៗ​​​នានា​​​ដោយ​​​ក្រុម​​​ស្មោះត្រង់​​​​​​កុម្មុយនិស្ត​​​ចាស់ៗ។ ក្រៅ​​​ពីរក្សា​​​បាន​​​នូវ​​​​​​សមាសភាព​​​ភាគ​​​ច្រើន​​​លើ​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​​​​រហូត​​​ដល់​​​មាន​​​ភាព​​​ច្របូក​​​ច្រ​​​បល់​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស ដែល​​​បាន​​​បង្ខំឲ្យ​​​គណ​​​បក្ស​​​នេះ​​​សម្រុះ​​​សម្រួលនោះ រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បាន​​​រៀប​​​ចំ​​​និង​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​យ៉ាង​​​តឹងរ៉ឹង​​​លើ​​​កម្ម​​​សិទ្ធិ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ដើម្បី​​​បំបាត់​​​សំឡេង​​​អ្នក​​​ប្រ​​​ឆាំង។ លោក រ៉ាអ៊ុល ម៉ាក ជិនណា អ្នក​​​ជំនាញ​​​ជន​​​ជាតិ​​​បែលហ្ស៊ិក​​​លើ​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "នោះគឺ​​​ប្រ​​​ហែល​​​ជា​​​អ្វី​​​ដែល​​​នៅ​​​សេស​​​សល់​​​ពី​​​អតីតកាល ពោលគឺ​​​វប្បធម៌​​​ឯកភាពគ្នា។ មាន​​​ការ​​​រំពឹង​​​ទុក​​​ជា​​​ច្រើន​​​ក្នុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៩០​​​....ដែលថា​​​គណបក្ស​​​ប្រ​​​ជា​​​ជនកម្ពុជា​​​​​​នឹង​​​បែក​​​បាក់ ប៉ុន្តែ​​​អ្នក​​​ដែល​​​បាន​​​កសាង​​​យុទ្ធសាស្ត្រ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ការ​​​បែក​​​បាក់​​​របស់​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គឺ​​​អ្នក​​​ដែល​​​បាន​​​បំបែក​​​ខ្លួន​​​ឯងតែម្តង"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​​​ ជិនណា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​អាទិភាព​​​នៃ​​​ឯកភាព​​​គ្ន​​​ាបែបហ្នឹង​​​​​​នៅ​​​ចំពោះ​​​មុខ​​​ការ​​​ប្រឈមទាំង​​​ឡាយ​​​ទៅ​​​នឹង​​​អំណាច​​​របស់​​​ខ្លួន​​​ គឺ​​​ជា​​​ឥទ្ធិពល​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​សេសសល់​​​មួយ​​​ក្នុង​​​បណ្តាឥទ្ធិពល​​​កុម្មុយនិស្ត​​​ដែល​​​នៅ​​​សេសសល់​​​មួយ​​​ចំនួន ដោយ​​​លើក​​​ហេតុ​​​ផល​​​ថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​សម័យ​​​ទំនើប​​​ បាន​​​ផ្លាស់​​​ប្តូរ​​​ដោយ​​​ពុំ​​​អាច​​​កែ​​​ប្រែ​​​បាន​​​​​​ពី​​​គណបក្ស​​​ដែល​​​មាន​​​កំណើត​​​ខ្លួន​​​រំឭក​​​។​​​​​​​​​​​​ ប្រវត្តិវិទូ​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​គណបក្យ​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​នៅ​​​តែ​​​រំឭក​​​ខួប ជា​​​កំណើត​​​របស់​​​ខ្លួន​​​ក្នុង​​​បំណង​​​បង្ហាញ​​​ថា ខ្លួន​​​ជា​​​តួ​​​អង្គ​​​ន​​​យោបាយ​​​ដែល​​​​​​​​​ជាប់​​​ជ្រៅ​​​ក្នុង​​​ប្រវត្តិ​​​នយោបាយ​​​របស់​​​ប្រទេស​​​ជាតិ​​​ គឺ​​​គណបក្ស​​​ដែល​​​មាន​​​ថ្នាក​​់​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​មិន​​​ដែល​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ ហើយ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​រាល់​​​ដំណាក់​​​ការ​​​ទាំង​​​អស់​​​នៃ​​​សោ​​​កនាដកម្ម​​​កម្ពុជា ដែល​​​ចាប់​​​ផ្តើម​​​ជាមួយ​​​នឹង​​​ការ​​​ប្រយុទ្ធ​​​ប្រ​​​ឆាំង​​​នឹង​​​អាណានិគម​​​និយម​​​ជាដើម​​​"។​​​​​​​​​ លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឫសគល់​​​កុម្មុយនិស្ត​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ គឺ​​​ជា​​​ផលិត​​​ផល​​​នៃ​​​អំឡុង​​​ពេល​​​ដែល​​​ខ្លួន​​​​​​កើត​​​ឡើង ហើយ​​​ថា​​​វាជា​​​លក្ខណៈ​​​មិន​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​អ្នក​​​រិះ​​​គន់​​​របស់​​​ខ្លួន​​​​​​ដែល​​​ផ្តោត​​​លើ​​​ទិដ្ឋភាព​​​ប្រវត្តិ​​​បែបហ្នឹង នៅ​​​ពេល​​​ដែល​​​គណបក្ស​​​នេះ បាន​​​ជ្រើស​​​រើស​​​ដើរ​​​ទៅ​​​មុខ។​​​​​​​​​ លោក ឥសាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យុទ្ធសាស្ត្រ​​​នយោបាយ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ បាន​​​ផ្សារ​​​ភ្ជាប់​​​នឹង​​​ស្ថានការណ៍​​​មួយ​​​ដំណាក់ការ​​​ម្តងៗ​​​ពិត​​​ប្រាកដ​​​របស់​​​កម្ពុជា និង​​​ការ​​​អភិវឌ្ឍប្រទេស​​​ជាតិ។​​​ យុទ្ធសាស្ត្រ​​​គណបក្ស​​​ គឺ​​​ត្រូវ​​​បត់​​​បែន​​​ និង​​​សម្របទៅ​​​តាម​​​ស្ថានការណ៍​​​នៅ​​​ក្នុង​​​ដំណាក់ការ​​​នីមួយៗ​​​ ដែល​​​សង្គម​​​យើង​​​ជួប​​​ប្រទះ"។ ​​​អ្នកនាំពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា "មុនដំបូង​​​ គណបក្ស​​​ប្រ​​​ជា​​​ជនកម្ពុជា​​​ត្រូវ​​​បាន​​​ចោទ​​​ថា​​​ជា​​​គណបក្ស​​​កុម្មុយនិស្ត​​​ ប៉ុន្តែ​​​ឥឡូវ​​​​​​យើង​​​បាន​​​អនុវត្ត​​​ច្បាប់​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឆ្នាំ​​​១៩៩៣ ដែល​​​ចែង​​​ថា កម្ពុជា​​​​​​ប្រកាន់​​​យក​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ពហុបក្ស​​​ ហេតុ​​​ដូច្នេះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​លែង​​​​​​អាចត្រូវ​​​គេ​​​ចោទ​​​ថាជា​​​​​​គណបក្ស​​​កុម្មុយនិស្ត​​​តទៅ​​​ទៀត"។​​​​​​ លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ន័យ​​​នោះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​សព្វ​​​ថ្ងៃ​​​នេះ គឺ​​​សត្វ​​​ចម្លែក​​​ ដែល​​​កើត​​​ចេញ​​​ពី​​​សមត្ថភាព​​​លោក ហ៊ុន សែន​​​ ដែល​​​បាន​​​កែ​​​ប្រែ​​​ក្បាល​​​ម៉ាស៊ីន​​​នយោបាយ​​​​​​កសាង​​​ឡើង​​​​​​សម្រាប់​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ឲ្យ​​​ទៅ​​​ជា​​​ក្បាល​​​ម៉ាស៊ីន​​​សក្តិសម​​​មួយ​​​សម្រាប់​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។ លោក​​​ ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​​​​ "ប្រ​​​ជាពល​​​រដ្ឋ​​​ក្រោយ​​​ពី​​​របបខ្មែរ​​​ក្រហម​​​ខឹង​​​នឹង​​​អ្វីទាក់ទង​​​នឹង​​​កុម្មុយនិស្ត​​​ ដូច្នេះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​ជំរុញ​​​ឲ្យ​​​យើង​​​បើក​​​ទូលាយ​​​ថែម​​​ទៀត​​​ ពី​​​ព្រោះ​​​គាត់​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋជឿ​​​​​​ថា រដ្ឋាភិបាល​​​នេះ គឺ​​​ខុស​​​គ្នាពី​​​​​​ប៉ុល ពត។ លោក ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​គេ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ច្រើន​​​ណាស់។ ប្រព័ន្ធ​​​របស់​​​គេ​​​មិន​​​កុម្មុយនិស្ត​​​ ហើយ​​​ក៏​​​មិន​​​សេរី​​​ដែរ។ វា​​​ជា​​​គណបក្ស​​​មួយ​​​ដែល​​​បាន​​​កសាង​​​ឡើង​​​នៅ​​​ជុំ​​​វិញ​​​មេដឹកនាំ​​​ខ្លាំង​​​ម្នាក់​​​ គឺ​​​មិន​​​មែនជា​​​​​​គណបក្ស​​​ធម្មតាទេ។ ដូច្នេះ​​​ អតីត​​​​​​​​​កុម្មុយនិស្ត​​​ជា​​​ច្រើននាក់​​​មាន​​​ទ្រព្យសម្បត្តិ​​​ស្តុកស្តម្ភ និង​​​ពុក​​​រលួយ​​​ យើង​​​មិន​​​ដឹង​​​ថា​​​មាន​​​អ្វី​​​កើត​​​ឡើង​​​ទេ"៕​​​ រើន​​​​​​​​​​​​​​​    

ការ​​​ឆ្មក់​​​ចូលតំបន់​​​​​​ស្តុកសម្ភារ​​​អេត​​​ចាយ​​​​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​ភាព​​​រើស​​​អើង​​​ជន​​​អន្តោប្រវេសន៍

កាល​​​ពី​​​ម្សិល​​​មិញ នគរ​​​បាល​​​មក​​​ពី​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ជាង​​​១០០នាក់​​​​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​​​​តំបន់​​​ស្តុ​​​ក​​​​​​គ្រឿង​​​អេត​​​ចាយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​វាយ​​​តម្លៃ​​​ពីភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ការ​​​ងារ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ អ្វី​​​ដែល​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​បន្សល់​​​ទុក​​​គឺ​​​គ្រួសារ​​​ដែល​​​​​​មាន​​​ការ​​​យល់​​​ច្រឡំ និងភ័យ​​​ខ្លាច​​​​​​។ នគរ​​​បាល​​​អន្តោប្រវេសន៍​​​ជាង​​​៤០​​​នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​​​​តំបន់​​​ស្តុក​​​សម្ភារ​​​អេត​​​ចាយ​​​​​​​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ព្រឹក​​​មុន​​​ពេល​​​​​​ចូល​​​ឆែក​​​ឆេ​​​រតាម​​​តំបន​​​់​​​នេះ​​​ដើម្បី​​​រក​​​កម្មករ​​អន្តោប្រវេសន៍​​​។ ដល់​​​ម៉ោង​​​២​​​រសៀល​​​ បុរស​​​ចំនួន​​​១០៩​​​នាក់​​​ត្រូវ​​​បាន​​​​​​ចាប់​​​ឡើង​​​រថយន្ត​​​របស់​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​​​​ ហើយ​​​ដឹក​​​ទៅ​​​កាន់​​​​​​កន្លែង​​​ឃុំ​​​ឃាំង​​​ក្បែរ​​​អាកាស​​​យានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ជា​​​ទី​​​ដែល​​​​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​ និង​​​វាយ​​​តម្លៃ​​​ពី​​​ភាព​​​ស្រ​​​ប​​​ច្បាប់​​​នៃ​​​វត្ត​​​មាន​​​ និង​​​ការ​​​ងារ​​​របស់​​​ពួក​​​គេ​​​នៅ​​​កម្ពុជា​​​។ លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "យើង​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​មនុស្ស​​​១១​​​នាក់​​​ដែល​​​គ្មាន​​​ឯកសារ​​​ណា​​​មួយ​​​សោះ​​​ ហើយ​​​ពួក​​​គេ​​​ប្រឈម​​​នឹង​​​ការ​​​និរទេស​​​ខ្លួន​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា "ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​​​​ មាន​​​អ្នក​​​​​​ខ្លះ​​​មាន​​​សៀវ​​​ភៅ​​​ស្នាក់​​​នៅ​​​ អ្នក​​ខ​​​្លះ​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​ ឬ​​​សៀវ​​​ភៅ​​​គ្រួសារ​​​ ហើយ​​​ក្រុម​​ផ្សេង​​​ទៀត​​​មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ខ្មែរ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​ជាតិ​​​នឹង​​​សម្រេច​​​វាសនា​​​របស់​​​​​​អ្នក​​​ទាំង​​​៩៨​​​នាក់​​​នេះ​​​។ យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​​​​ទោ អ៊ុក ហៃសិលា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​នាយកដ្ឋាន​​​របស់​​​លោក​​​​​​បាន​​​និរទេស​​​​​​ជន​​​បរ​​​ទេស​​​ចំនួន​​​​​​២.៤២៣​​​នាក់​​​ដែល​​​រក​​​ឃើញ​​​ថា រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​ក្នុង​​​នោះ​​​មាន​​​២.១២២​​​នាក់​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​ ចាប់​​​តាំង​​​ពី​​​នាយកដ្ឋាន​​​នេះ​​ត្រូវ​​​បាន​​​បង្កើត​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​មុន​​​មក​​​។​​​​ ការ​​​ឆ្មក់​​​ចូល​​​នេះ​​​ទំនង​​​ជា​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​កន្លែង​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ខណៈ​​​បុរស​​​ទាំង​​​១០៩​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដឹក​​​ចេញ​​​ពី​​​តំបន់​​​ស្តុក​​​​​​សម្ភារ​​​​​​​​​អេត​​​ចាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ អ្វី​​​ដែល​​​បាន​​​បន្សល់​​​ទុក​​​នោះ​​​គឺ​​​ការ​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​ភា​​​ព​​​មិន​​​ស្រប​​​គ្នា​​​នៃ​​​ការ​​​ចុះ​​​បង្ក្រាប​​​​​ទូទាំង​​​ប្រទេស​​​។ អ្នក​​​ស្រី សុខ លី អាយុ​​​៣៩​​​ឆ្នាំ​​​ជា​​​ម្តាយ​​​ដែល​​​មាន​​​កូន​​​ប្រាំ​​​នាក់​​​ និង​​​ដែល​​​​​​កើត​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​ដោយ​​​មាន​​​ឪពុក​​​ម្តាយ​​​​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​បាន​​​និយាយ​​​ថា "ពួក​​​គេ​​​បាន​​​ចាប់​​​​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​ប៉ុន្តែ មិន​​​ចាប់​​​ខ្ញុំ​​​​​​​​​ ព្រោះ​​​ខ្ញុ​​​ំ​​​មាន​​​ជំងឺ​​​"។ អ្នក​​​ស្រី សុខ លី បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ប្តី​​​ និង​​​កូន​​​ប្រុស​​​ពេញ​​​វ័យ​​​ចំនួន​​​ពីរ​​​នាក់​​​របស់​​​អ្នក​​​ស្រី​​​​​​ដោយ​​​បន្សល់​​​ទុក​​​​​​ឲ្យ​​​អ្នក​​​ស្រី​​​នៅ​​​តែ​​​ម្នាក់​​​ឯង​​​​​​ជាមួយ​​​កូន​​​​​​​​តូច​​​ៗ​​​ចំនួន​​​បី​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ចាប់​​​ពី​​​៤ឆ្នាំ​​​ដល់​​​១១​​​ឆ្នាំ។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា "ប្តី​​​របស់​​​ខ្ញុំ​​​​​ គាត់​​​កើត​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​​​​ គាត់​​​គឺ​​​ជា​​​ខ្មែរ​​​ ប៉ុន្តែ ​​​​​​យើង​​​គ្មាន​​​ឯកសារ​​​ ព្រោះ​​​យើង​​​បាន​​​បាត់​​​បង់​​​អ្វី​​​ៗ​​​ទាំង​​​អស់​​​ដោយសារ​​​អគ្គិភ័យ​​​ប្រហែល​​​ប្រាំបី​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា គេ​​​នឹង​​​នាំ​​​ប្តី​​​ និង​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​វិញ​​​​​​។ ខ្ញុំ​​​មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ ខ្ញុំ​​​ត្រូវ​​​ការ​​​ពួក​​​គាត់​​​"។ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​ដែល​​​ធ្វើ​​​ការឆ្មក់​​​ចូល​​​ អ្នក​​​ដែល​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​បាន​​​នាំ​​​គ្នា​​​​​​​​​ប្រមែប្រមូល​​​របស់​​របរ​​​នៅ​​​ក្នុង​​​គ្រួសារ​​​របស់​​​ខ្លួន​​​ ហើយ​​​ជជែក​​​គ្នា​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា មន្ត្រី​​​នគរ​​​បាល​​​​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​អន្តោប្រវេសន៍ដែល​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​គ្រាន់​​​តែ​​​ឈាង​​​ចូល​​​ទិញ​​​សម្ភារ​​​ផ្សេង​​​ៗនៅ​​​កន្លែង​​​​េនះ​​​​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​ ខណៈ​​​បណ្តោយ​​​ឲ្យអ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​គ្មានសិទ្ធិ​​​ស្រប​​​ច្បាប់​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​។ កែវ ដាវ៉ាន់ អាយុ​​​២៩​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​ថា "យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ទិញ​​​សម្ភារ​​​ផ្សេង​​​ៗ​​​សម្រាប់​​​​​ប្រើ​​​ប្រាស់​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​​​​គេ​​​បាន​​​ចាប់​​​ខ្លួន​​​ប្តី​​​​​​របស់​​​ខ្ញុំ​​​បាត់​​​ទៅ​​​ហើយ​​​"។ ណាង សុខ​​​លី អាយុ​​​៣៥​​​ឆ្នាំ​​​ដែល​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ខ្មែរ​​​​​​ដល់​​​នគរ​​​បាល​​​ និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​កំពុង​​​ផឹក​​​កាហ្វេ​​​នៅ​​​ហាង​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ជា​​​មួយ​​​បង​​​ប្អូន​​​ថ្លៃ​​​​​​​​​ស្រី​​​ពី​​​រនាក់​​​ផ្សេង​​​ទៀត​​​ដែល​​​មក​​​លេង​​​នៅ​​​ពេល​​​មន្ត្រី​​​នគរបាល​​​អន្តោប្រវេសន៍​​​បង្ហាញ​​​ខ្លួន​​​។ សុខលី ​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​បង​​​ប្អូន​​​ថ្លៃ​​​ស្រី​​​របស់​​​ខ្លួន​​​ថា "ពួក​​​​​​គេ​​​មាន​​​ឯកសារ​​​ ប៉ុន្តែ មិន​​​បាន​​​យក​​​មក​​​ជាមួយ​​​ ព្រោះ​​​ពួក​​​គេ​​​មិន​​​រស់​​​នៅ​​​ ឬ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នេះ​​​ឡើយ​​​។ នគរ​​​បាល​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ដែរ​​​"។  លោក​​​បាន​​​បន្ថែម​​​ថា "ពួក​​​គេ​​​ចាប់​​​ជន​​​ជាតិ​​​វៀតណាម​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​នៅ​​​ទី​​​នេះ​​​។ វា​​​គួរ​​​ឲ្យ​​​រន្ធត់​​​ និង​​​ភ័យ​​​ខ្លាច​​​ខ្លាំង​​​ណាស់​​​"។ កាល​​​ពី​​​ខែ​​​មេសា​​​ ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​ចេញ​​​បញ្ជី​​​តម្លៃ​​​​​​សម្រាប់​​​សេវា​​​ធ្វើ​​​អត្ត​​​សញ្ញាប័ណ្ណ​​​​​​ក្នុង​​​គោល​​​បំណង​​​កាត់​​​បន្ថយ​​​អំពើ​​​ពុក​​​រលួយ​​​។ យោង​​​តាម​​​ក្រសួង​​​េនះ​​​ ការ​​​អ្វើ​​​អត្ត​​​សញ្ញាណប័ណ្ណ​​​មួយ​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​១០.០០០រៀល​​​។ ខ្មៅ​​​ ឌុប​​​ អាយុ​​​៤២​​​ឆ្នាំ ជា​​​អ្នក​​​រើស​​​អេត​​​ចាយ​​​​ដែល​​​កើត​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ដោយ​​​មាន​​​ឪពុក​​​ជា​​​ជន​​​​​​ជាតិ​​​វៀតណាម និង​​​ម្តាយ​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​បាន​​​និយាយ​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​​​​របស់​​​គាត់​​​បាន​​​ជួយ​​​គាត់​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​របស​​​់​​​នគរ​​​បាល​​​។ អ្នក​​​រើស​​​អេត​​​ចាយ​​​រូប​​​េនះ​​​បាន​​​និយាយ​​​ថា "មនុស្ស​​​គ្រប់​​​​​​គ្នា​​​អាច​​​ទទួល​​​បាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ ដោ​​​យ​​​គ្រាន់​​​តែ​​​ទៅ​​​សាលា​​​សង្កាត់​​​ ហើយ​​​ប្រសិន​​​បើ​​​អាច​​​និយាយ​​​ខ្មែរ​​​ច្បាស់​​​នោះ​​​គឺ​​​ត្រូវ​​​ចំណាយ​​​៥០​​​ដុល្លារ​​​ ប៉ុន្តែ បើ​​​និយាយ​​​ខ្មែរ​​​មិន​​​ច្បាស់​​​ទេ​​​ត្រូវ​​​អស់​​​១០០ដុល្លារ​​​។ សម្រាប់​​​ខ្ញុំ​​​វិញ​​​អស​​​់​​​៥០​​​ដុល្លារ​​​"។ នៅ​​​ពេល​​​នគរ​​​បាល​​​​​​អន្តោប្រវេសន៍​​​ឆ្មក់​​​ចូល​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ពួក​​​គេ​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​សំខាន់​​​ៗ ហើយ​​បាន​​​ឲ្យ​​​​​​កម្មករ​​​សំណង់​​​និយាយ​​​ម្តង​​​ម្នាក់​​​ៗ​​​ដើម្បី​​​ចង់​​​ដឹង​​​ថា តើ​​​ពួក​​​គេ​​​ជា​​​ខ្មែរ​​​ ឬមិនមែន។​​ ដោយ​​​ផ្តោត​​​លើ​​​ការ​​​ស្តាប់​​​សូរសៀង​​​នេះ​​​ អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​ឃាត់​​​​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​បន្ថែម​​​ទៀត​​​។ នៅ​​​ក្នុង​​​ការ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ មន្ត្រី​​​អន្តោប្រវេសន៍​​​ម្នាក់​​​ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ ព្រោះ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​បាន​​​​​​ផ្តល់​​​ព័ត៌​​​មាន​​​បន្ថែម​​​ទាក់ទិន​​​នឹ​​​ង​​​របៀប​​​នៃ​​​ការ​​​កំណត់​​​ជន​​​​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​។ មន្ត្រី​​​អន្តោប្រវេសន៍​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​ អ្នក​​​ដែល​​​កើត​​​​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​ជា​​​ផ្នែក​​​​​​នៃ​​​ដី​​​សន្ត​​​ទន្លេ​​​មេគង្គ​​​ដែល​​​បច្ចុប្បន្ន​​​ស្ថិត​​​នៅ​​​វៀតណាម​​​ខាង​​​ត្បូង ប៉ុន្តែ​​​កាល​​​ពី​​​មុន​​​ជា​​​ផ្នែក​​​នៃ​​​ទឹក​​​ដី​​​​​​របស់​​​អាណាចក្រ​​​ខ្មែរ​​​នោះ​​​ថា "ខ្មែរក្រោម​​​ គេ​​​អនុញ្ញាត​​​ឲ្យ​​​រួច​​​ខ្លួន​​​"។ មន្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា "ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​​​​មាន​​​តែ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​វៀតណាម​​​ក៏​​​ដោយ​​​​​​ តែ​​​​យើង​​​អាច​​​មើល​​​ស្គាល់​​​តាម​​​រយៈ​​​រាង​​​រៅ​​​មុខ​​​មាត់​​​​​​​​​​​​​​ និង​​​សម្តី​​​សម្តៅ​​​របស់​​​ពួក​​​គេ​​​ដែល​​​ជា​​​ខ្មែរ​​​។​​​ វាគ្មាន​​​បញ្ហា​​​ទេ​​​"។ ខណៈ​​​អ្នកស្រី​​​ សុខ លី ដែល​​​ជាម្តាយ​​​កំពុង​​​មាន​​​ជំងឺ​​​មួយ​​​រូប​​​កំពុង​​​រង់​​​ចាំ​​​នៅ​​​ឯផ្ទះ​​​កាល​​​ពី​​​យប់​​​មិញ​​​​​​ ដោយ​​​សង្ឃឹម​​​ថា ប្តី​​​របស់​​​ខ្លួន​​​នឹង​​​ប្រឡប់​​​ពី​​​កន្លែង​​​ឃុំ​​​ខ្លួន​​​មក​​​វិញ​​​​​​នោះ ឧត្តម​​​សេនីយ៍ទោ អ៊ុក ហៃ​​​សិលា ​​​បាន​​​ធានា​​​ចំពោះ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា គេ​​​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​អ្នក​​​ស្រី​​​រស់​​​នៅ​​​តែ​​​ម្នាក់​​​ឯង​​​​​​ដោយ​​​គ្មាន​​​ទីពឹង​​​ឡើយ​​​ ប្រសិន​​​បើ​​​ប្តី​​​គាត់​​​ត្រូវ​​​បាន​​​និរទេស​​​ខ្លួន​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​មិន​​​​​​ធ្វើ​​​ដូច្នោះ​​​ទេ។ ប្រសិន​​​បើ​​​យើង​​​និរទេស​​​ប្តី​​​របស់​​​គាត់​​​​​​​​​ យើង​​​ក៏​​​នឹ​​​ង​​​ត្រូវ​​​ទៅ​​​​​​ទទួល​​​យក​​​គាត់​​​ ហើយ​​​និរទេស​​​ពួក​​​គាត់​​​ទាំង​​​គ្រួសារ​​​តែ​​​ម្តង​​​"៕ស៊ុយឈាង​​​  

នគរ​បាល​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​

មន្ត្រី​មួយ​រូប​​បាន​ឲ្យ​ដឹង​កាលពី​​ថ្ងៃ​សៅរ៍​ថា នគរ​បាល​រាជធានី​ភ្នំពេញ​រឹបអូស​បាន​ថ្នាំ​ញៀន​​មេតំហ្វេមីន​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​កម្ពុជា​​កាលពី​ចុង​សប្ដាហ៍​មុន បន្ទាប់ពី​ការ​ចាប់​ខ្លួន​សមាជិក​បី​នាក់​នៅ​ក្នុង​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​រក​ឃើញ​​ថ្នាំ​ញៀន​ជិត​៥៥​គីឡូក្រាម​មាន​តម្លៃ​ប្រហែល​៣លាន​ដុល្លារ​នៅ​ជាប់​​​ជាមួយ​​។ នៅ​ក្នុង​​សន្និសីទ​កាសែត​​​នៅ​ឯ​​​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​ លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​បាន​​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​បាន​​ធ្វើ​ការ​ចាប់​ខ្លួន​បន្ទាប់ពី​មាន​ការ​ជូន​ដំណឹង​ពី​អ្នក​យក​ការណ៍​​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​៣ខែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្ទឹង​ត្រែង។ លោក​បាន​មាន​ប្រសាសន៍​ថា "​យើង​បាន​​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។ យើង​បាន​ចាប់​ខ្លួន​មនុស្ស​បី​នាក់​នៅ​គោលដៅ​ចំនួន​ប្រាំ​ ហើយ​យើង​រឹបអូស​បាន​ថ្នាំញៀន​ និង​ឧបករណ៍​ផ្សេងៗ"។ ឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ នគរ​បាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ផល រ៉ានី អាយុ​២២​ឆ្នាំ...

ក្រោយ​ធ្វើ​មាតុភូមិ​និវត្ត លោក​ សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​​ទៅ​ស្បថ​ជាមួយលោក ហ៊ុន សែន​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​​ធ្វើ​មាតុភូមិ​និវត្ត​ពី​ដំណើរ​ទស្សនកិច្ច​​យ៉ាង​យូរ​នៅ​បរទេស​ ដោយ​មាន​ប្រសាសន៍​ថា លោក​ព្រម​ទទួល​យក​ការ​បបួល​​របស់​​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្បថ​ដាក​់​ជីវិត​​​​​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ពិត​ជា​ត្រូវ​​គណបក្ស​ប្រជាជន​កម្ពុជា​ "​លួច​បន្លំ"​ ប្រាកដ​មែន​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​រាប់​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​ឡើង​វិញ​មាន​ប្រយោជន៍​ជាង​ការ​ស្បថ​។ នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ច័ន្ទ លោក ហ៊ុន សែន បាន​បបួល​លោក សម រង្ស៊ី​ ស្បថ​ជាមួយ​លោក​នៅ​​ព្រះអង្គ​ដងកើ...

សាជីវកម្ម​​​មឹក

តាម​​​ឆ្នេរ​​​ស​​​មុទ្រ​​​​​​នៃ​​​ក្រុង​​​ព្រះ​​​សី​​​ហនុ អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ដែ​​​ល​​​ជិះ​​​ទូក​​​កញ្ជើ​​​​​​ គឺ​​​​​​ជា​​​ផ្នែក​​​នៃ​​​របរនេសាទ​​​មឹក​​​​​​ដែល​​​មាន​​​ផល​​​កម្រៃ​​​ច្រើន​​​ពាក់​​​ព័ន្ធ​​​នឹង​​​មន្ត្រីជាន់​​​ខ្ពស់​​​បំផុត​​​នៃ​​​កង​​ទ័ពជើង​​​ទឹក​​​​​​កម្ពុជា​​​

កម្មករ​១៧នាក់​និង​អ្នក​បើក​បរ​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុកគ្នា​

ស្រុក​ស្វាយទាប, ខេត្ត​ស្វាយរៀង-មន្ត្រី​បាននិយាយ​ថា កម្មករ​កាត់​ដេរ​ចំនួន​១៨​នាក់​បាន​បាត់​បង់​ជីវិត​កាលពី​ព្រឹក​ម្សិលមិញ នៅ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​បើក​បុក​រថយន្ត​តួរីស​១៥កៅអី​​មួយ​គ្រឿង​ទៀត​ដែល​ដឹក​អ្នក​ស្លាប់​ទាំង​១៨​នាក់​ និង​កម្មករ​២១​នាក់​ទៀត​​ទៅ​ធ្វើ​ការ​នៅ​​ក្នុង​ក្រុង​បាវិត។ លោក ឌុច កាញ៉ារ័ត្ន នគរ​បាល​ស្រុក​ស្វាយទាប ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​បាន​មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៧ព្រឹក​​ ហើយ​​កម្មករ​១៥​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១។ កម្មករ​បី​នាក់​ទៀត​បាន​ស្លាប់​​តាម​ក្រោយ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក​​​នៅ​ក្នុង​ថ្ងៃ​ដដែល ចំណែក​ឯ​កម្មករ​​២១​នាក់​ទៀត​បាន​រង​របួស​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា "​រថយន្ត​ក្រុង​ជា​អ្នក​ខុស​ ពីព្រោះ​វា​ព្យាយាម​បើក​ជែង​រថយន្ត​កាមរី​ ហើយ​ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​តួរីស​តែ​ម្ដង​។ អ្នក​បើក​បរ​រថយន្ត​ក្រុង​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​។ ពេល​នេះ​​គាត់​កំពុង​ជាប់​ឃុំ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​"។ យោង​តាម​លោក កឹង ឃន ស្នង​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​មក​​អ្នក​បើក​បរ​រថយន្ត​ក្រុង​រូប​នោះ​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​នគរ​បាល​ខេត្ត។ ​នៅ​ថ្ងៃ​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​តួរីស​ដែល​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង...

ការ​ស៊ើប​អង្កេត​លើ​ប្រធាន​តុលាការ​ដែល​​​​ធ្លាក់​ពី​តំណែង​ត្រូវ​ជាប់​គាំង

ការ​ស៊ើប​អង្កេត​រឿង​ចោទ​​ប្រកាន់​ពុករលួយ​លើ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​​​គឺ លោក អាំង មាលតី បាន​ជាប់​គាំង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​ពុករលួយ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ។ លោក មាលតី ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ថា សំណូក​ច្រើន​លាន​ដុល្លារ​ប្រហែល​បាន​បញ្ចុះ​បញ្ចូល​តុលាការ​​​​ដោះ​លែងឲ្យ​​​​នៅ​ក្រៅ​ឃុំ​នូវ​​​ប្តី​​​​ប្រពន្ធ​មួយ​​​​​​គូ​ដែល​ជាប់​ពន្ធនាគារ​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ដ៏​លេច​ធ្លោ​មួយ។ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​លោក មាលតី នៅ​ថ្ងៃ​ទី​៧​ខែ​មេសា​រួចមក លោក ឱម យ៉ិនទៀង...

Latest news