37 C
Phnom Penh

TAG

features3

ភាគី​​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ី​រៀប​​​​​​​​រាប់​​​ពី​​ហេតុ​ការណ៍​​​ដ៏​រន្ធត់​​នៃ​ការ​​សម្លាប់​​​​ក្រុម​ជន​ជាតិ​ចាម

ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​​​នៅ​សាលា​​​​ក្ដី​ខ្មែរ​ក្រហម​​ បាន​​រៀប​រាប់​ប្រាប់​​សាលា​ក្ដី​កាល​​​​ពី​ម្សិលមិញ​ថា គាត់​បាន​ស្តាប់ឮ​សមាជិក​គ្រួសារ​​​​​​របស់​គាត់​ស្រែក​យំ​​ដង្ហោយ​​​ហៅ​ព្រះ​អាឡោះ​​​មុន​ពេល​កម្មាភិបាល​ខ្មែរ​ក្រហម​​​សម្លាប់​ពួក​គេ​​​ចោល​ ខណៈ​គាត់​ និង​ប្រពន្ធ​​របស់​គាត់​ពួន​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​នោះ​​។ លោក ហុឹម ម៉ាន់ អាយុ​៦៦​ឆ្នាំ ​ជា​អ្នក​ភូមិ​​ជន​​​​​​​ជាតិ​ចាម​​មកពី​​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម បាន​ឡើង​ក្រចក​សេះ​​​ដើម្បី​ផ្តល់​សក្ខី​កម្ម​ បន្ទាប់ពី​សាក្សី​ពីរ​នាក់​​​បាន​រៀបរាប់​​​មុន​នេះ​ក្នុង​សប្ដាហ៍​នេះ​អំពី​ការ​ចាប់​ខ្លួន និង​ការ​សម្លាប់​​​​ជន​ជាតិ​ចាម​​រាប់​រយ​នាក់​យ៉ាង​រង្គាល​​នៅ​ក្នុង​ឃុំ​ពាម​ជីកង ស្រុក​កងមាស ក្នុង​ឆ្នាំ​១៩៧៧ ជា​ហេតុការណ៍​មួយ​ដែល​មាន​​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​​គេច​ផុត​ពី​ស្លាប់​។ អំឡុង​​ពេល​ផ្តល់​​សក្ខី​កម្ម​កាលពី​ម្សិលមិញ លោក ហុឹម ម៉ាន់ ​និយាយ​ថា អ្នក​ដែល​នៅ​រស់​រាន​ទាំង​ពីរ​នាក់​នោះ គឺ​រូប​​គាត់ និង​ប្រពន្ធ​របស់​គាត់​។ គាត់​និយាយ​ទៀត​ថា "​ខ្ញុំ​​ផ្ទាល់​បាន​ស្ថិត​ក្នុង​ចំណោម​​​​ជនជាតិ​ចាម​ ដែល​ត្រូវ​បាន​ប្រមូល​ចាប់​​​នាំ​ទៅ​​កាន់​រណ្ដៅ​ក្នុង​វត្ត​អូរ​​ត្រកួន។...

សាលាក្តី​ខ្មែរ​​​ក្រហមប្រាប់​មេធាវី នួន​ ជា “ឱ្យកែតម្រូវ​ឥរិយាបថរបស់ខ្លួន​”

លោក វីកទ័រ កូប៉េ មេធាវី​​​កាពារ​​​ នួន ជា​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​លោក​​​​​​ នឹង​​​មិន​​​សូម​​​​​​ទោសឡើយ​​​​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​ចៅ​​​ក្រម​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​កាល​​​ពី ​​​សប្តាហ៍​​​ មុន​​​ បន្ទាប់​​​ពី​​​អង្គ​​​ជំនុំ​​​ជម្រះ​​​សាលា​​​ក្តី​​​គំរាម​​​ចាត់​​​វិធាន​​​ការ​​​មក​​​លើ​​​មេធាវី​​​រូប​​​នេះ​​​ ប្រសិន​​​បើ​​​លោក​​​មិន​ព្រម​​​​ "កែតម្រូវ​​​​ឥរិយាបថ​​​ របស់​​​ខ្លួន​​​" ​​​ទេនោះ។ ក្រុម​​​មេធាវី​​​ការ​​​ពារ​​​ នួន​​​​​​ ជា និង​​​ ខៀវ ​​​សំផន ​​​ដែល​​​សុទ្ធ​​​តែ​​​កំពុង​​​​​​ទទួល​​​ការ​​​​​​ជំនុំ​​​ជម្រះ​​​ពី​បទ​​​ឧក្រិដ្ឋ​​​ រួ​​​មទាំង​​​ប្រល័យ​​​ពូជ​​​សាសន៍​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ទី​​​២​​​នៃ​​​សំណុំ​​​រឿង​​​០០២ ​​​​​​បាន​​​ដើរ​​​ចេញ​​​ពី​​​សាល​​​សវនាការ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​សប្តាហ៍​​​មុន​​​ អំឡុង​​​ពេល​​​មាន​​​ជម្លោះ​​​ជុំ​​​វិញ​​​ការ​​​ប្រើ​​​ប្រាស់​​​របាយការណ៍​​​សម្ភាសន៍​​​ជា​​​លាយ​​​លក្ខ​​​ណ៍អក្សរ​​​ ដោយ​​​បាន​​​គ្រោង​​​ទុក​​​របស់​​​អយ្យការ​​​រូប​​​​​​នេះ​​​​​​នៅ​​​ក្នុង​​​សវនាការ​​​លើ​សំណុំ​​​ឯកសារ​​​។ អំឡុង​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ដ៏​​​ក្តៅ​​​គគុក​​​កាល​​​ពី​​​សប្តាហ៍​​​មុន លោក កូប៉េ បានចាត់​​​ទុក​​​សវនា​ការ​​​នោះ​​​ថា "គួរ​​​ឲ្យអស់​​​សំណើច" ​​​ហើយ ​​​បាន​​​លើក​​​ឡើង​​​ថា ចៅ​​​ក្រម​​​ ​​​ ហ្សង​​់​ម៉ាក​​​ ឡាវែញ ​​​...

​​តុលាការ​​ផ្ដន្ទាទោស​បុរស​៥នាក់​​​​ឲ្យ​ជាប់ពន្ធនា​គារ​​​​​ក្នុង​ម្នាក់ៗ​៧​ឆ្នាំ​ពីបទ​លួច​ព្រះសារីរិកធាតុ​

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កណ្ដាល​​​​បាន​ផ្ដន្ទាទោស​​​សន្តិសុខ​បួន​នាក់​ និង​កសិករ​ម្នាក់​​​​ឲ្យ​​ជាប់​ពន្ធនាគារ​​​​ក្នុង​ម្នាក់ៗ​៧​​ឆ្នាំ​ពីបទ​​​​លួច​​​ព្រះសារីរិកធាតុ​​ចេញពី​ព្រះ​សក្យមុនីចេតិយ​​​​​លើ​កំពូល​ភ្នំ​ឧដុង្គ​កាលពី​ឆ្នាំ​២០១៣ ទោះបី​ជា​​បុរស​ជា​កសិករ​ទទូច​​​អះអាង​ថា ខ្លួន​​ជា​អ្នក​លួច​តែ​ម្នាក់​ឯង​ក្ដី​។ បុរស​ទី៦​ម្នាក់​ទៀត​ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ត្រូវ​បាន​​តុលាការ​​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ ហើយ​បាន​ដើរ​​ចេញ​មក​វិញ​ដោយ​មាន​សេរីភាព​កាលពី​ម្សិលមិញ ​បន្ទាប់ពី​​បុរស​​រូប​នោះ និង​សន្តិសុខ​​ទាំង​នេះ​​បាន​ជាប់​ពន្ធនាគារ​​អស់​រយៈ​ពេល​ជិត​២ឆ្នាំ។ ចៅក្រម​ជំនុំជម្រះ​​ សាយ សម្ផស្សសេរី បាន​ប្រកាស​ក្នុង​តុលាការ​កាលពី​ម្សិល​មិញ​​​​ថា ​​"​ឈ្មោះ ចោម ថៃ សៀង សារិន ផា សុខខែម ​​​កា សាត និង​ កែវ រស្មី ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​​៧​ឆ្នាំ​ ពីបទ​លួច​ព្រះសារី​រិកធាតុ​ចេញពី​ព្រះសក្យ​មុនីចេតិយ​"។ លោក​បាន​​លើក​ឡើង​បន្ថែម​​ថា បុរស​ទាំង​នេះ​​ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​៨លាន​រៀល​ផង​ដែរ​។ "​ប្រសិន​បើ​ចុង​ចោទ​ទាំង​អស់​​មិន​​សុខចិត្ត​នឹង​សាល​ក្រម​នេះ​ ពួកគេ​មាន​​ពេល​១ខែ​​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​​​ដោយ​គិត​ចាប់ពី​ថ្ងៃ​នេះ​ទៅ"។ សន្តិសុខ​ទាំង​នេះ​​ដែល​មាន​ឈ្មោះ ចោម ​ថៃ...

​សិស្ស​ម្នាក់​ត្រូវបាន​​ចាប់​ខ្លួន​ ១៩​នាក់​​សន្លប់​នៅ​ថ្ងៃ​ទី១​នៃ​ការ​ប្រឡង​បាក់​ឌុប​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​ថា សិស្ស​ថ្នាក់ទី១១​ម្នាក់​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​​​បន្ទាប់ ពី​សិស្ស​ម្នាក់​នេះ​​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ពីបទ​បន្លំចូល​ប្រឡង ​​​ជំនួស​​​​ឲ្យ​បង​ប្រុស​របស់​ខ្លួន​ នៅក្នុងការ​​ប្រឡង​​​​​បាក់ឌុប​​​​។ យោង​តាម​លោក   លី   គឹមឡេង   មេបញ្ជាការ​​​​រង​​នៃ​កង​រាជអាវុធ​ហត្ថ​ខណ្ឌ​​បាន​ឲ្យ​ដឹង​ថា សិស្ស​ ឈ្មោះ ផន តុលា ​បាន​ធ្វើដំណើរ​មក​ពី​ខេត្ត​ព្រៃវែង​​ដើម្បី​​បន្លំ​ចូល​​ប្រឡង​ជំនួស​បង​​ប្រុស​របស់​ខ្លួន​​ឈ្មោះ​ ខឹម វីរៈបុត្រ នៅ​វិទ្យា​​​ល័យ​វត្តកោះ​ក្នុង​ខណ្ឌដូនពេញ ហើយ​​សិស្ស​​​​រូប​នេះ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដំបូង​នៅ​​​ក្នុង​ឆ្នាំនេះសម្រាប់​ការ​អនុវត្ត​ច្បាប់​ដ៏តឹងរ៉ឹង​ដែល​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១៤ ដើម្បី​លុប បំបាត់​​​ការ​ប្រឡង​​​ដែល​ពោរពេញ​ដោយ​ការ​​​លួច​ចម្លង និង​​អំពើ​ពុករលួយ​។ លោក​បាន​មាន​ប្រសាសន៍​ថា "​នៅ​ក្នុង​​​កំណត់​​​​ហេតុពិសេស​​មួយ ​ បាននិយាយ​ថា...

អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​​​៖ សមាជិក​​​ព្រឹទ្ធ​​​សភា​​​ចង់​​​បាន​​​ ‘បដិវត្ត​​​ន៍​​​ពណ៌’ 

លោក ផៃ សីុផាន អ្ន​​​ក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ការ​​​ពារ​​​ការ​​​ចាប់​​​ខ្លួន​​​និង​​​ការ​​​ដាក់​​​ពន្ធនាគារ​​​លោក ហុង សុខហួរ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ ដោយ​​​ចោទ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​អាយុ​​​៥៩​​​ឆ្នាំ​​​រូប​​​នេះ ពីបទ​​​បង្ហាញ​​​សន្ធិសញ្ញាការទូត​​​ក្លែង​​​ក្លាយ​​​​​​តាម​​​ហ្វេសប៊ុក​​​ ក្នុង​​​ការប្រឹង​​​ប្រែង​​​ដើម្បី​​​បង្ក​​​ឲ្យ​​​មាន "​​​បដិវត្តន៍​​​ពណ៌​​​"។ លោក  ហុង សុខហួរ​​​ ត្រូវ​​​បាន​​​គេ​​​ចោទ​​​ប្រកាន់​​​ និង​​​ដាក់​​​ពន្ធនាគារ​​​​​​ពីបទ​​​ក្លែង​​​ឯកសារ​​​ និង​​​ញុះញង់​​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ជា​​​សាធា រណៈ​​​ឲ្យ​​​ចាប់​​​រូប​​​លោក​​​ ទាក់​​​ទិន​​​នឹង​​​វីដេអូ​​​​ឃ្លីប​មួយ​​​ដែល​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ ដែល​​​ក្នុង​​​នោះ​​​លោក​​​បាន​​​ពិភាក្សា​​​អំពី​​​សន្ធិសញ្ញា​​​​​​ឆ្នាំ​​​១៩៧៩​​​ក្លែង​​​ក្លាយ​​​ ដែលសន្យា​​​ថា នឹង​​​រម្លាយ​​​ព្រំដែន​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម។ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​​​​​សន្និសីទ​​​កាសែត​​​ឯទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​​រាជធានី​ភ្នំពេញ​​​ថា "ការ​​​បង្កើត​​​ឯកសារ​​​ជាតិ​​​ក្លែងក្លាយ​​​ដែល​​​រម្លាយ​​​បន្ទាត់​​​ព្រំដែន​​​ដើម្បី​​​ប្រែ​​​ក្លាយ​​​ប្រទេស​​​ទាំង​​​ពីរ​​​ទៅជា​​​ប្រទេស​​​មួយ​​​រឿង​​​នេះ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ជា​​​អំពើ​​​ក្បត់​​​ជាតិ​​​ ពីព្រោះ​​​នេះ​​​គឺជា​​​បញ្ហា​​​សន្តិសុខ​​​ជាតិ​​​"។ លោក​​​​​​​មាន​ប្រសាសន៍​បន្ត​​​​​ថា "​ការ​​​ញុះ​ញង់​​​​​​បង្កើត​​ឯកសារ​​​សាធារណៈ​​​ និង​​​បង្កើត​​​ភាសា​​ច្បាស់​​​ដែល​​​ថា ភាគី​​​កម្ពុជា​​​ និង​​​វៀតណាម​​​​​​​​​​ស្ម័គ្រ​ចិត្ត សុខចិត្ត​រម្លាយ​​​ព្រំដែន​​​។ ​​​គ្រោះ​​​ថ្នាក់​​មាន​​​​ពីរ ទី១ ប្រជាជន​​​​​​​​​ខឹង​​​​ណាស់​​​​ ​​​បះបោរ​​​។ បន្ទាប់​​​មក​​​គេ​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​ ​ធ្វើ​ចលនា​មហា​ជន​​ពេញ​ថ្នល់​ បង្កើត​​​បដិវត្តន៍​​​ពណ៌​​​​ទៀត​"។ លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា ​គណ​បក្សស​​​ង្គ្រោះ​​​ជាតិ​​​មាន​​​ប្រវត្តិ​​​​​​​ព្យាយាម​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ហើយ​​​ថា​សន្ធិ​​​សញ្ញា​​​ក្លែង​ក្លាយ​​​​​​​​ និង​​​យុទ្ធ​​​នាការ​​​នាពេលថ​​​្មី​​​ៗ​​​ប្រឆាំង​​​ការ​​​រំលោភ​​​​​ព្រំដែន​​​ដោយ​​​វៀតណាម​​​ គឺ​​​ជា​​​ការ​​​បន្ត​​​បាតុ​កម្ម​​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្ក្រាប​​​យ៉ាង​​​ហិង្សា​​​នៅ​​​ខែ​​​មករា​​​​ឆ្នាំ​​​២០១៤​​​។ លោក​​​បាន​​​​មាន​ប្រសាសន៍​​​​​ថា "ពួក​​​គេ​​​បាន​​​ព្យាយាម​​​បង្កើត​​​បដិវត្តន៍​​​ពណ៌​​​ប្រឆាំង​​​សន្តិ​សុខ​​​​ជាតិ​​​របស់​​​យើង​​​ ពួក​​​គេ​​​បាន​​​ទៅ​​​កាន់​​​កាប់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ដើម្បី​​​ធ្វើ​​​កុបកម្ម​​​។ ​នេះ​​​ជា​​​យុទ្ធ​​​នាការ​​​វិទ្ធង្សនា​​​ ដូច្នេះ​​​ហើយ​​​យើង​​​​​​បាន​បញ្ចប់​​​ការ​ងារ​​ហ្នឹង​មួយ​ហើយ​​​​ ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បន្ត​​​ប្រើ​​​បញ្ហា​​​ព្រំដែន​ប្រឆាំង​​​រដ្ឋាភិបាល​​​បន្ត​ទៀត​​​​។ លោក ផៃ ស៊ីផាន ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​​​​របស់​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​បក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដែល​​​ថា​​​ព្រំដែន​​​វៀតណាម​​​​​​ជា​​​បញ្ហា​​​ "រសើប​​​មួយ​​​" ចំពោះ​​​រដ្ឋា​ភិបាល​​​​ផង​ដែរ​។ លោក​​​បាន​បន្ថែម​ថា "នេះមិន​​​មែន​​​ជា​​​បញ្ហា​​​​រសើប​​​ទេ​​​ ប៉ុន្តែ យើង​​​កំពុង​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​ដើម្បី​​​បង្ហាញ​​​ភាព​​​ពិត​​​ដល់​​​ប្រជាជន​​​របស់​​​យើង​​​ ថា​​​អ្នក​​​ដែល​​​ចោទ​​​យើង​​​គឺ​​​ជា​​​អ្នក​​​កុហក​​​ ហើយ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​​​​រត់​​​ចោល​​​ស្រុក​​​"។ លោក​​​ សម រង្ស៊ី ដែល​​​បាន​​​​​​​​និរទេស​ខ្លួន​​​​ទៅ​រស់​នៅ​ប្រទេស​​​បារាំង​​អស់​រយៈ​ពេល​៤​ឆ្នាំ​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ បាន​​​ចាក​​​​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​ទៅ​​​​ចូល​​​រួម​​​ជាមួយ​​​លោក កឹម សុខា អនុប្រធាន​​​​​​គណបក្ស​​​របស់​​​លោក​​​ ក្នុង​​​ដំណើរ​​​ទស្សនកិច្ច​​​ដើម្បី​​​ជួប​​​អ្នក​​​គាំទ្រ​​​នៅប្រទេស​​​អូស្ត្រាលី​​​ ​​ពោល​គឺ​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ត្រឡប់​​​មក​​​ពី​​​ដំណើរ​​​ទស្សនកិច្ច​​​នៅ​​​អឺរ៉ុប​​​ និង​​​អាមេរិក​​​។ លោក យឹម សុវណ្ណ អ្នក​​​នាំាពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​លោក ផៃ ស៊ីផាន ដែល​​​ថា​​​​​​ លោក ​ហុង ​សុខហួរ សង្ឃឹម​​​ថា នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ "បដិវត្តន៍​​​ពណ៌​​​" ហើយ​​​បាន​​​និយាយ​​​ថា គណបក្ស​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​ប្រឆាំង​​​គួរ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ព្រំដែន​​​។ លោក​បាន​ថ្លែង​​​​ថា "អ្វីដែល​​​យើង​​​បាន​​​ធ្វើ​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​គឺ​​​ក្នុងក្រប​​​ខណ្ឌ​​​លទ្ធិ​ប្រជាធិបតេយ្យ​​​។ យើង​​​ប្រកាន់​​​ខ្ជាប់​​​តាម​​​គោល​​​​​ការណ៍​​​ប្រជា​​​ធិបតេយ្យ​​​"។ លោក យឹម សុវណ្ណ បាន​​​បន្ថែម​​​ថា "យើង​​​មិន​​​គួរ​​​វាយ​​​ប្រហារ​​​គ្នា​​​ឯង​​​។ បញ្ហា​​​ព្រំដែន គឺ​​​សំខាន់​​​ណាស់​​​​វា​​​ជា​​​បញ្ហា​​​ស្លាប់​​​រស់​​​សម្រាប់​​​ជាតិ"៕ និត (រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns)

តុលាការ​ផ្តន្តា​ទោស​ដាក់ពន្ធនាគារ​សកម្មជន​ប្រឆាំង​ការ​បូម​ខ្សាច់​​

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​សកម្មជន​បី​នាក់​របស់​អង្គការ​មាតាធម្មជាតិ​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការពារ​បរិស្ថាន​​ បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ពួក​គាត់​​ពីបទ​គំរាម​កំហែង​បង្ក​ការ​ខូច​ខាត​​អំឡុង​ការ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​ក្រុម​ហ៊ុន​មួយ​ ដែល​ពួកគាត់​ចោទ​​ថា បាន​បូម​​ខ្សាច់​ខុស​ច្បាប់​​នៅ​​ព្រែក​មួយ​ក្នុង​មូលដ្ឋាន​។ លោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ​មាន​ប្រសាសន៍​ថា ​​ព្រះរាជអាជ្ញា​ ប៊ូ ប៊ុនហាំង បាន​ចោទ​ប្រកាន់​លោក ស៊ឹម សំណាង អាយុ​២៩​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​២៦​ឆ្នាំ និង​ ស៊ុន ម៉ាឡា អាយុ​២៤​ឆ្នាំ...

លោក កឹម សុខា និង ​​លោក​ ស ខេង ជួបគ្នា​នៅ​សភា​ដើម្បី​​ពិភាក្សា​​បញ្ហា​​នយោបាយ​

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​ប្រឆាំង បាន​​ជួប​គ្នា​នៅ​រដ្ឋសភា​កាលពី​ម្សិល​មិញ ដើម្បី​ពិភាក្សា​​អំពី​​​បញ្ហា​​ដាក់​ពន្ធនាគារ​​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប​​​កាលពី​ពេល​ថ្មីៗ​នេះពាក់​ព័ន្ធ "កុបកម្ម" នៅ​ទីលាន​ប្រជាធិបតេយ្យ មួយ​សប្ដាហ៍​​មុន​​​ពេល​​​​​មាន​កិច្ចព្រមព្រៀង​នយោបាយ​​ថ្ងៃ​២២ កក្កដា ​កាលពី​ឆ្នាំ​មុន​។ នៅ​ក្នុង​សេចក្ដី​សម្រេច​​ភ្លាមៗ​កាលពី​ខែ​មុន សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ត្រូវ​បាន​តុលាការ​សម្រេច​​ឲ្យជាប់​ពិរុទ្ធភាព​ពី​បទ​កុបកម្ម​ពាក់​ព័ន្ធ​ការ​​តវ៉ា​​កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា ដើម្បីបើក​​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​បណ្តាល​​​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ ហើយ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​នេះ បន្ទាប់ពី​​​មាន​ការ​អំពាវ​នាវ​​ពីសំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​បាន​​​​ស្ថិត​នៅ​​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ថ្ងៃ​​ដែល​សកម្មជន​ទាំង​១១​រូប​​​ត្រូវ​បាន​តុលាការ​​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​២១...

នគរ​បាល​កម្ពុជា​​​ស្នើ​ឲ្យ​វៀតណាម​ កំណត់​​​​អត្តសញ្ញាណ​ទូក​​នេសាទ​​​​​ពាក់​ព័ន្ធ​​ហេតុការណ៍​​ប៉ះ​ទង្គិច​គ្្នា​

សង្កាត់​ត្រើយ​កោះ, ក្រុង​កំពត-​នគរ​បាល​និយាយ​ថា ខ្លួន​បាន​ស្នើ​ឲ្យ​វៀតណាម ជួយ​​​​កំណត់​អត្ត​សញ្ញាណ​​​ទូក​ចៃរ៉ា​​វៀតណាម​​​ ដែល​​​​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​​ប៉ះទង្គិច​គ្នាជា​​មួយ​អ្នក​នេសាទ​ខ្មែរ​​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាលពី​សប្ដាហ៍​មុន ដោយ​ផ្លាស់​ប្ដូរ​ជំហរ​​របស់​ខ្លួន​ដែល​​បាន​លើក​ឡើង​ថា ការ​ស្លាប់​​បុរស​​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​ គឺ​ជាឧបទ្ទវហេតុ។ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​រង​ខេត្ត​កំពត​ ​មាន​ប្រសាសន៍​​​​​ថា បុរស​ឈ្មោះ អៃ យ៉ូប អាយុ​៤២​ឆ្នាំ ​បាន​បាត់​​​បង់ជីវិត​​ដោយសារ​​កម្លាំង​បុក​ផ្ទុប​នឹង​​​​ផ្ទៃ​ទឹក​ បន្ទាប់ពី​​ទូក​ពីរ​គ្រឿង​បុកគ្នា​​​ធ្វើ​ឲ្យ​គាត់​ប៉ើង​ធ្លាក់​ចូល​​​ទឹក​​​កាលពី​យប់​មុន​នោះ (​យប់​ថ្ងៃ​​ទី​២៧) បណ្ដាល​ឲ្យ​អ្នក​នេសាទ​ក្នុង​មូល​ដ្ឋាន​​​​​ចោទ​ប្រកាន់​ថាមាន​ការ​បិទ​បាំង​ការ​ពិត​។ ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ ​លោក ​​ម៉ៅ ច័ន្ទមធុរិទ្ធ...

​ទី​បំផុត នគរ​បាល​​អាំង​ទែប៉ូល​​​​​​​ចេញ​និវេទ​ន៍​ក្រហម​តាម​ចាប់​​​ខ្លួន​លោក ឈូក បណ្ឌិត​ ហើយ

យោងតាម​​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​​​ថា នៅ​​ទីបំផុត​​​​ដីកាចាប់​​ខ្លួន​ជា​​អន្តរជាតិ​ត្រូវបាន​ចេញ​ហើយ​​​សម្រាប់​តាម​ប្រមាញ់​​​លោក ឈូក បណ្ឌិត​ ​អតីត​អភិបាល​ក្រុង​បាវិត ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​បាន​លាក់​ខ្លួន​មុន​ពេល​តុលាការ​សម្រេច​​​​​​ឲ្យ​ជាប់​ពិរុទ្ធភាព​​ពីបទ​បាញ់​ប្រហារ​​កម្មការិនី​បី​នាក់​កាលពី​៣​ឆ្នាំ​មុន​។ នៅ​ក្នុង​​​វីដេអូ​​ឃ្លីប​មួយ​ចេញ​ផ្សាយ​​បន្ទាប់​​​ពី​ជន​រងគ្រោះ​​​ទាំង​បី​នាក់​​​បានធ្វើ​ការ​​​តវ៉ា​ទាម​ទារ​​រក​យុត្តិធម៌​​ដូច​ករណី​​​កញ្ញា ឯក សុជាតា ហៅ​ សាសា អតីត​ពិធីការិនី​ទូរទស្សន៍​​ដែល​ជន​ល្មើស​ត្រូវបាន​​ចាប់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​​​​វាយដំនាង​​កាលពី​ដើម​ខែ​នេះ​ ឧត្ដម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ​បាន​បដិសេធ​ថា អាជ្ញាធរ​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​​តាម​រក​លោក ឈូក បណ្ឌិត​ នោះ​​ទេ​។ ​នៅ​​ក្នុង​វីដេអូ​ដែល​បង្ហោះ​​លើ​គេហ​ទំព័រ​​​​របស់​នគរ​បាល​ជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ​នេះ លោក​បាន​​​គូស​បញ្ជាក់​​ថា “​តាម​ការ​ពិត​ទៅ​​ក្រសួងមហាផ្ទៃ​​​ និង​អគ្គស្នងការ​ដ្ឋាននគរ​បាល​​​ជាតិ​ មិនមាន​ការ​ធ្វេស​ប្រហែស​​​ក្នុងការ​ស្រាវ​​ជ្រាវ​ដើម្បី​ស្វែង​រក​​លោក​ ឈូក...

មនុស្ស​​​៦នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ អំឡុង​​​ពេល​​​​​​តវ៉ា​​​ប្រឆាំង​​​ច្បាប់​​​​​​អង្គការ​​​ ប៉ុន្តែ​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​

កាល​​​ពី​​​ម្សិលមិញ អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​​​​​ បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ប្រាំមួយ​​​​នាក់​​​ដែល​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​ពន្ធនាគារ​​​ និង​​​ដាក់​​​ច្រវាក់​​​ជើង​​​​​​ជាប់​​​គ្នា​​​ដើម្បី តវ៉ា​​​នៅ​​​ខាង​​​​​​ក្រៅ​​​រដ្ឋ​​​សភា​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​ ដែល​​​គំរាម​​​កំហែង​​​ដើម្បី​​​​រារាំង​​​​​​អង្គការ ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​កុំ​​​ឲ្យ​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ ហើយ​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​វិញ។ ការ​​​ឃាត់​ខ្លួន​​​មនុស្ស​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ប្រាំ​​​នាក់​​​​​​ទៀត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ពីបទ​​​ចែក​​​ខិត្ត​​​ប័ណ្ណ​​​រិះ​​​គន់​​​ច្បាប់នេះ​​​​នៅ​​​តាម​​​ទី​​​ផ្សារ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​។ លោក ឡុង​​​ ឌីម៉ង់ អ្នកនាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សកម្មជន​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន​​​កាល​​​ពី​​​ម្សិលមិញ ​​​ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​សុំ​​​ការអនុញ្ញាត​​​ដើម្បីធ្វើការ​​​តវ៉ា​​​នេះ​ឡើយ​​​​។ (ច្បាប់​​​រដ្ឋបាល​​​របស់​​​ប្រទេស​​​​​​ចែង​​​ថា អ្នក​​​តវ៉ា​​​ត្រូវ​​​ជូន​​​ដំណឹង​​​ដល់​​​អាជ្ញាធរ​​​អំពី​​​​​​ផែន​​​ការ​​​របស់​​​ខ្លួន​​​)។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​បន្ត​​​ទេ ពីព្រោះ​​​សកម្ម​​​ភា​​​ព​​​របស់​​​ពួក​​​គេ​​​ខុស​​​ច្បាប់​​​។វា​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​អស់​​​សំណើច​​​ដែល​​​ពួក​​​គេ​​​ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋានពន្ធ​នាគារ​​​ និង​​​ដាក់​​​ច្រវាក់​​​ដូច​​​ជា​​​អ្នក​​​ទោស​​​នោះ​​​ ប៉ុន្តែ តើ​​​វា​​​ត្រឹម​​​ត្រូវ​​​ទនៅ​​​េ​​​ក្នុង​​​ការ​​​ធ្វើ​​​ដូច្នេះ​​​ក្នុង​​​ទី​​​សាធារណៈ​​​ដោយ​​​គ្មាន​​​ការ​​​អនុ​​​ញ្ញាត​​​នោះ​​​​​​?។ ដូច្នេះ​​​ហើយ​ យើង​​​ត្រូវ​​​​​​ចាត់​​​វិធានការ​​​​​​ដើម្បី​​​រារាំង​​ពួក​​​គេ​​​។​​​សកម្មភាព​​​របស់​​​​​​ពួក​​​គេ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល​​​់​​​ទៅ​​​ដល់​​​មុខ​​​មាត់​​​ប្រទេស​​​កម្ពុជា​​​"។ សកម្ម​​​ប្រហែល​​​១២​​​នាក់​​​​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅមុខ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ធ្វើ​​​ការ​​​តវ៉ា​​​រួម​​​មាន​​​មនុស្ស​​​ពីរ​​​បី​​​នាក់​​​​​​មក​​​ពី​​​យុវជន​​​ខ្មែរ​​​មហានគរ​​​ ជា​​​ក្រុម​​​និស្សិត​​​។ លោក ហេង សំណាង​​​ ប្រធាន​​​ក្រុមនេះ​បាន​​​មាន​​​ប្រសាសន៍​​​ថា ច្រវាក់ និង​​​ឯកសណ្ឋា​​​ន​ពន្ធនាគារ​​​ក្នុង​បំណង​សំដែង​​​ពី​​​កង្វល់​​​របស់​​​ខ្លួន​​​ទាក់​​​ទង​​​ច្បាប់​​​នេះ​​​ដែល​​​តម្រូវ​​​ឲ្យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ភាគ​ច្រើន​ចុះ​​​​​​បញ្ជី​​​ជា​​​មួយ​​​រដ្ឋាភិបាល។ ក្រុម​​​អ្នក​​​រិះ​​​គន់​​​បារម្ភ​​​ថា ​​​រដ្ឋាភិ​​​បាល​​​នឹង​​​ប្រើ​​​ប្រាស់​​​បទ​​​ប្បញ្ញត្តិ​​​មិន​​​ច្បាស់​​​លាស់​​​​​​ទាម​​​ទារ​​​​​​ឲ្យ​​​មាន​​​អព្យាក្រឹត​​​ភាព​​​នយោបាយ ​​​និង​​​គោរ​​​ព​​​ប្រពៃណី​​​ទំនៀម​​​ទម្លាប់​​​ខ្មែរ ដើម្បី​រារាំង ​​​ឬ​​​បិទ​​​​​​អង្គការ​​​ណា​​​ដែល​​​រិះ​​​គន់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។ លោក សំណាង ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​តែ​​​មិន​​​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​នោះ​​​បាន​​​មាន​​​ប្រសា​សន៍​​​​ថា "យើង​​​ចង់​​​ផ្ញើ​​​សារ​​​ដល់​​​រដ្ឋាភិបាល​​​ថា នៅ​​​ពេល​​គេ​​​​​អនុម័ត​​​ច្បាប់​​​​​​ គេ​​​នឹង​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​នេះ​ដើម្បី​​​ចាប់ខ្លួន​​​យើង...

Latest news