កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់មន្ត្រីរដ្ឋាភិបាលដែលបម្រើការនៅតាមព្រំដែនជាមួួយវៀតណាមទាំងអស់ជួយកាត់បន្ថយភាពតានតឹងដែលកើនឡើងថ្មីៗនៅតាមតំបន់ព្រំដែនដែលមានវិវាទ រួមទាំងការណែនាំឲ្យបញ្ឈប់ការចុះកិច្ចព្រមព្រៀងក្រៅផ្លូវការជាមួយសមភាគីវៀតណាមរបស់ខ្លួន។
កិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញជាមួយមន្ត្រីមកពីបណ្តាខេត្តជាប់ព្រំដែនធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាច្រើនលើកកាលពីពេលថ្មីៗនេះរបស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិទៅកាន់តំបន់ព្រំដែនជាកន្លែងដែលប្រជាពលរដ្ឋបានចោទប្រកាន់ប្រទេសវៀតណាមថា បានទន្ទ្រានយកដី។

ហើយបានមានប្រសាសន៍ថា ឧកញា៉រូបនេះបានគេចខ្លួនទៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្ដាហ៍មុន។
ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ ស្ត្រីម្នាក់នៅវីឡារបស់លោក សុខ ប៊ុន ក្នុងខណ្ឌចំការមន បាននិយាយថា លោក សុខ ប៊ុន មិនបានចាកចេញពីរាជធានីភ្នំពេញទេ។
សូមបញ្ជាក់ថា កញ្ញា ឯក សុជាតា ហៅ សាសា ដែលជាជនរងគ្រោះ បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីទទួលការព្យាបាលរបួសសើស្បែកដែលនាងបានទទួលរងអំឡុងហេតុការណ៍ផ្ទុះអំពើហិង្សា ដែលនាងត្រូវគេចាប់បោចសក់អូសកាត់តុ រុញផ្ទប់ទៅនឹងឥដ្ឋ ហើយបានរងកណ្ដាប់ដៃ វាយទាត់ធាក់ និងជាន់យ៉ាងរន្ថើន។
អង្គរក្សរបស់លោក សុខ ប៊ុន ដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ បានដកកាំភ្លើងខ្លីរបស់ខ្លួនចេញមកក្រៅ ហើយកាន់សម្ញែងនៅក្នុងដៃអំឡុងការប្រើអំពើហិង្សានោះ និងថែមទាំងបានភ្ជង់ក្បាលរបស់កញ្ញា ឯក សុជាតា ទៀតផង។
ទោះបីជាការវាយដំនេះបានកើតឡើងអំឡុងពេលទៀបភ្លឺឈានចូលថ្ងៃទី២ ខែកក្កដា ក្តី ហើយត្រូវបានរាយការណ៍ទៅនគរបាលនៅថ្ងៃដដែលនោះក៏ដោយ ក៏ហេតុការណ៍នេះនៅតែមិនបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរហូតដល់ថ្ងៃទី៧ ខែកក្កដា ជាពេលដែលរូភាពវីដេអូកាម៉េរ៉ាសុវត្ថិភាពត្រូវបានបង្ហោះយ៉ាងព្រោងព្រាតតាមអីុនធឺណិត។ ដល់ថ្ងៃទី៨ ខែកក្កដា ទើបលោក ហីុង ប៊ុនថនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីបានកោះហៅ លោក សុខ ប៊ុន មកតុលាការដើម្បីសាកសួរ។
ឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ បានមានប្រសាសន៍កាលពីម្សិលមិញថា “ ចាប់តាំងពីយើងទទួលបានពាក្យបណ្តឹងរបស់នាងមកយើងបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីចាប់ខ្លួនលោក សុខ ប៊ុន ប៉ុន្តែ យើងរកគាត់មិនឃើញឡើយ។ គាត់បានចាកចេញពីប្រទេសកម្ពុជា មុនពេលតុលាការចេញ [ដីកាកោះ]”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា នគរបាលដែលដឹកនាំការសើុបអង្កេតក្នុងសំណុំរឿងនេះ ធ្វើការអះអាងខុសថា លោក សុខ ប៊ុន បានគេចខ្លួនទៅសិង្ហបុរី។
ឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា “ ពួកគេអាចនិយាយដូច្នេះបាន ប៉ុន្តែ គាត់នៅក្នុងប្រទេសនៅឡើយទេ”។ លោកបានមានប្រសាសន៍ពាក់ព័ន្ធនឹងមន្ត្រីដែលឃុបឃិតជាមួយលោក សុខ ប៊ុន និងដែលធ្វើពុតជាតាមរកគាត់នោះថា “ អស់លោកជន្លឆ្វេងវ៉ៃស្តាំ”។
លោក សុខ ប៊ុន បានចេញសេចក្តីបំភ្លឺជូនសាធារណជនដែលមានប្រាំពីរចំណុចតាមរយៈលោក យិន សុភី មេធាវីរបស់ខ្លួនកាលពីម្សិលមិញ ហើយលោកបានសម្ដែងការសោកស្តាយជាពន់ពេកចំពោះឧបទ្ទវហេតុដែលបានកើតឡើង ដោយសារ “ជម្លោះមិនអាចគ្រប់គ្រងខ្លួនឯងបាន” ដែលធ្វើឲ្យមានរបួសស្នាមទាំងសងខាង។
លោក សុខ ប៊ុន បានលើកឡើងថា លោកបានសុំលាឈប់ពីមុខងារជាឧកញ៉ា ក៏ដូចជាតំណែងជាប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណែងជានាយកក្រុមហ៊ុន TEHO-SBG Development Co. ។
លោកក៏បានសុំការអនុញ្ញាត និងការយោគយល់ពីស្ថាប័នតុលាការដើម្បីព្យាបាលជំងឺស្ត្រេសដ៏ធ្ងន់ធ្ងរ និងស្នើសុំឲ្យភាគីពាក់ព័ន្ធនានាផ្តល់យុត្តិធម៌ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសការស្រឡាញ់ អភ័យទោសចំពោះលោកដែលបានបាត់បង់សមិទ្ធផលទាំងឡាយផងដែរ។
តែទោះជាយ៉ាងណា នៅក្នុងសេចក្តីបំភ្លឺជូនសាធារណជនរបស់ខ្លួន លោក សុខ ប៊ុន មិនបានសូមអភ័យទោស កញ្ញា ឯក សុជាតា ឡើយ។
លោកនិយាយដោយសុំការយោគយល់ការឈប់ប្រកាន់គ្នា និងការមិនសងសឹកពីកញ្ញា សាសា និងក្រុមគ្រួសាររបស់នាងថា “ ខ្ញុំបាទសូមចូលរួមវិភាគទានដើម្បីព្យាបាលសុខភាព និងដោះស្រាយជីវភាពចំនួន១០០.០០០ដុល្លារអាមេរិកជូនចំពោះកញ្ញា សាសា”។
កញ្ញា ឯក សុជាតា បានលើកឡើងកាលពីម្សិលមិញថា ទោះបីជានាងទទួលសំណងជំងឺចិត្តនេះហើយបរិច្ចាគជូនអង្គការមនុស្សធម៌ក៏ដោយ តែនាងនឹងនៅតែបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងលោក សុខ ប៊ុន ដែលនាងបានប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដដែល។
កញ្ញាបាននិយាយថា “ ខ្ញុំគិតថា គាត់សូមទោសយឺតពេលហើយ”៕ សុខុម និង ស៊ុយឈាង