34 C
Phnom Penh

អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​ទទួល​មរណភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សូរ ឃុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ប្រៃ​​​សណីយ៍​​​ និង​​​ទូរគមនា​គមន៍​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​​​​បាន​​​ទទួលមរណភាពនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយសារ​​​ជំងឺ​​​កាល​​​ពី​​​ម្សិល​​​មិញ នេះ​​​បើ​​​តាម​​​ការ​​​អះ​​​អាង​​​របស់​​​កូន​​​ប្រុស​​​លោក​​​។

លោក សុខន បញ្ញារិទ្ធ បាន​​​និយាយ​​​ថា “ឪពុក​​​របស់​​​ខ្ញុំ​​​ធ្លាក់​​​ខ្លួន​​​ឈើ​​​​​​ពីរ​​​ខែ​​​មក​​​ហើយ ហើយ​​​ គាត់បាន​​​សម្រាកព្យាបាល​​​នៅ​​​ផ្ទះ​​​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​រហូត​​​ដល់​​​គាត់​​​បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​នេះ​​​”។

លោក បញ្ញារិទ្ធ បាន​​​លើក​​​ឡើង​​​ថា ឪពុក​​​របស់​​​​​​លោក​​​បាន​​​ធ្វើ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ប្រៃ​​​ស​ណីយ៍​​​ និង​​​ទូរគមនាគមន៍ ពី​​​ឆ្នាំ​​​១៩៩៣​​​រហូតដល់​​​ខែ​​​កញ្ញា​​​ ឆ្នាំ​​​២០១៣ ​​​ដែលនៅ​​​ពេល​​​នោះ​​​គាត់​​​​ត្រូវ​​​បាន​ជំនួសដោយ​​​លោក​​​ ប្រាក់​​​ សុខុន អតីត​​​រដ្ឋលេខាធិការ​​​ទីស្តីការ​គណៈ​​​រដ្ឋ​​​មន្ត្រី ហើយ​​​គាត់​​​បានក្លាយ​ជា​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មណ្ឌល​​​​​​តាកែវ​​​។

អំឡុង​​​លោក សូរ ឃុន កាន់​​​តំណែង​ ​​វិស័យ​​​ទូរគមនាគមន៍​​​បាន​​​កើនឡើង​​​​​​​រួម​​​មាន​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ជិត​​​១២​​​។

លោក បញ្ញារិទ្ធ​​​ បាន​​​និយាយ​​​ថា ឪពុក​​​របស់​​​លោក​​​បាន​​​ស្លាប់​​​ចោល​​​ប្រពន្ធរបស់គាត់​​​​ កូន​​​ប្រាំ​​​មួយ​​​នាក់​​​ និ​​​ងចៅ​​​១១​​​នាក់ ហើយ​​​សព​​​របស់​​គាត់​​​នឹង​​​ត្រូវ​​​បូជា​​​នៅ​​​មុខ​​​វត្ត​​​បទុម​​​វតី​​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស