29.6 C
Phnom Penh

ការ​ធ្វើជំរឿន​រក​ឃើញ​ជន​បរទេស​​៨០.០០០នាក់​រស់នៅ ក្នុង​ប្រទេស​កម្ពុជា​ស្រប​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពី​ការ​ធ្វើ​ជំរឿន​ជន​បរទេស​ទូទាំង​ប្រទេស​​បាន​​ចាប់​ផ្តើម​​កាលពី​ខែ​សីហាមក អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ជន​បរទេស​​៨០.០០០នាក់​​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្រប​​ច្បាប់ គឺ​កើនឡើង​១០.០០០នាក់​ពី​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០០២ នេះបើ​តាម​ប្រធាន​នាយក​ដ្ឋាននេះ​បាន​លើកឡើង​កាលពី​ម្សិលមិញ។census

ថែ្លង​ទៅកាន់អ្នក​យក​ព័ត៌មាន​​ប​ន្ទាប់ពី​កិច្ច​ប្រជុំ​សម្ងាត់​នៅ​ក្រសួង​មហាផ្ទៃ​ពិភាក្សាពី​ការ​ពង្រឹង​គោលនយោបាយ​អន្តោប្រវេសន៍​ដែលមានការ​ចូលរួម​ពី​ក្រុម​មន្ត្រី​មក​ពី​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​ទាំង​២៤នោះ លោក សុខ​ ផល ប្រធាននាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា ជន​បរទេស​៨០.០០០នាក់​​ជា​អ្នក​ដែលមាន​ឯកសារ​ស្នាក់នៅ​មាន​សុពល​ភាព ហើយ​ភាគច្រើន​គឺ​ជាជន​ជា​តិ​វៀត​ណាម។

ឧត្តម​សេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍ថា “នេះគឺ​ជាតួលេខ​បណ្តោះ​អាសន្ន” ដោយ​ពន្យល់ថា ត​ួលេខនេះ​នឹង​ប្រែប្រួល​​នៅពេល​​ជំរឿន​បាន​បញ្ជប់ ប៉ុន្តែលោកមិន​បាន​និយាយ​ថា ចប់​នៅពេលណានោះទេ។

ឧត​្តមសេនីយ៍ សុខ ផល ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ជន​បរ​ទេស​​១.២៩៩នាក់​មក​ពី​៣១ប្រទេស​ផ្សេង​គ្នា​​​ ​​ចាត​់​ទុក​ថា រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ត្រូវ​បាន​និរទេស​តាំង​ពី​ចាប់​ផ្តើម​ធ្វើ​ជំរឿន។

កាលពី​ថ្ងៃអាទិត្យ លោក អុ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​អ្នក​ដែលត្រូវ​បាននិរទេស​​នោះ គឺ​១.១៣៤​នាក់​ជា​ជន​ជាតិ​វៀត​ណាម។

ក្រុម​មន្ត្រី​អន្តោ​ប្រវេសន៍​ធ្លាប់​បាន​លើក​ឡើងថា ជន​ជាតិ​ឥណ្ឌា រុស្ស៊ី នីហ្សេរីយ៉ា ថៃ ហ្វីលីពីន បារាំង​ កូរ៉េ​ខាងជើង​និង​អាហ្វហ្គានីស្ថាន​ស្ថិត​ក្នុង​ចំណោម អ្នក​ដែល​ត្រូវ​បាន​និរទេស​ពី​ប្រទេស​កម្ពុជា។

លោក សុខ ផល បាន​មា​ន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា នាយក​ដ្ឋាន​អន្តោប្រវេស​ន៍ ក៏ប្រមូល​ប្រាក់​ពិន័យ​បាន​ប្រហែល ៣៤០.០០០ដុល្លារ​​អំឡុង​ការ​ធ្វើ​ជំរឿន​ផងដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រាក​់ពិន័យ​ទាំង​នេះ​គឺ​បាន​ពីអ្នក​ដែលមិន​មាន​ប័ណ្ណការ​ងារ​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស