30.4 C
Phnom Penh

លោក ស ខេង​ លើក​ឡើង​ថា ជន​ភៀស​ខ្លួន​បី​នាក់​មក​​​ជួប​ជាមួយ​​គណៈ​ប្រតិភូ​កម្ពុជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ស ខេង រដ្ឋ​មន្ត្រី​​​ក្រសួង​​​មហា​ផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​មិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​បី​​​នាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​មណ្ឌល​​​ឃុំ​​ខ្លួន​​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ជា​​​ប្រទេស​​​ដែន​​​កោះ​​​បា៉ស៊ីហ្វិក​​​ខាង​​​ត្បូង​​​ បាន​​​យល់​ព្រម​​​ជួប​​​ជា​​​មួយ​​​មន្ត្រី​​​កម្ពុជា​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​ទៅ​​​ទី​​​នោះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដើម្បី​​​វាយ​​​តម្លៃ​​​លទ្ធភាព​​​នៃ​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​មួយ​​​ចំនួន​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ លោក ស ខេង បាន​មាន​ប្រសាសន៍ថា មាន​​​ជន​​​ភៀស​​​ខ្លួន​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​ខ្លួន​​​រាប់​​​រយ​​​នាក់​​​ដែលបច្ចុប្បន្ន​នេះ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​មណ្ឌល​​​នោះ​​​បាន​​​និយាយ​​​ជា​​​មួួ​​យ​​​ក្រុម​​​មន្ត្រី​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណៈ​ប្រតិភូ​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​​បានធ្វើដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​ ហើយ​​​បា​​​នជួប​​​ជាមួយ​ជន​​​ភៀស​​​ខ្លួន​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​​​ផ្សេង​​​ទៀត​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ជួប”​​​​ជា​​​មួយ​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នោះ​​​ឡើយ​​​។

ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ផ្ទុយ​​​ទៅ​​​នឹង​​​របាយការណ៍​​​ដំបូង​​​នៃ​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​សម្ព័ន្ធ​​​សកម្មភាព​​​ជន​​​ភៀស​​​ខ្លួន  ជា​​​អង្គការ​​​តស៊ូ​​​មតិ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​សីុដ​​​នី និង​​​នៅ​​​ក្នុង​​​បណ្តាញ​​​​​​ផ្សព្វ​​​ផ្សាយ​​​អូស្ត្រាលី ដែល​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទាំ​​​ង​​​អស់​​​មិន​​​អើពើនឹង​​​គណៈ​​​ប្រតិភូ​​​កម្ពុជា​​​ឡើយ​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បី​​​នាក់​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំ​​​នៅ​​​ថ្មី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​យ៉ាង​​​ណា​​​នោះ លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ប្រាកដ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​មក​​​ ឬ​​​ប៉ុន្មាន​នាក់​មិន​​​មក​​​នោះ​​​ឡើយ”។

​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រមព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​ពី​​​ខែ​​​កញ្ញា ក្នុង​​​ការ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​ជំនួយ​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារបន្ថែម​ ប៉ុន្តែ មិន​​​ទាន់​​​ទទួល​​​បាន​​​​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ​​​៕សារុន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស