42.2 C
Phnom Penh

អាជ្ញាធរ​​រារាំង​ក្រុម​អ្នក​ត​វ៉ា​ប្រឆាំង​កា​របណ្តេញ​ចេញ​ពីដី មិន​ឲ្យ​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​អាជ្ញាធរ​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ចាត់​​​ទុក​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ថា ខុស​​​ច្បាប់​​​មក​​​ សន្តិសុខ​​​ខណ្ឌ​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​រារាំង​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​២០​​​នាក់​​​ មិន​​​​​​​​​ឲ្យ​​​ចូល​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ ហើយ​​​ពួក​​​គេបាន​​​​ជាប់នៅ​​​​​ចិញ្ចើម​​​ផ្លូវ ដែលមានការ​​​​ដាក់​​​របាំង​​​បិទ​ផ្លូវ​​​អស់​រយៈ​​​ពេល​​​២​​​ម៉ោង​​​។boeng-kak

ក្រុម​​​អ្នក​​​តវ៉ា​​​មក​​​ពី​​​សហគមន៍​​​ដែល​​​ញាំញី​​​ដោយការ​​​បណ្តេញ​​​ចេញ​​​រួម​​​មាន​​​តំបន់​​​បឹង​​​កក់ និង​​តំបន់​​​បុរី​​​កីឡា​​​ បាន​​​អំពាវ​​​នាវ​​​សុំ​​​អន្តរាគមន៍​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្មជន​​​ដី​​​ធ្លី​​​១០​​​នាក់​​ ដែល​​​ជាប់ពន្ធនាគារ។

នៅពេល​​​ពួក​​​គាត់​​​​​​ទៅ​​​ដល់ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​មុន​​​ម៉ោង​​​១០​​​ព្រឹក​​​ម្សិល​មិញ​​​បន្តិច សន្តិសុខ​​​ខណ្ឌ​​​បាន​​​យក​​​របាំង​​​ផ្លូវ​​​​​បិទ​​​ផ្លូវ​​​លេខ៥១ ​​​រារាំង​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ចេញ​​​ចូល​​​បាន​​​។

ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ព្យាយាម​​​ផ្លាស់​​​ទៅ​​​សួន​​​នៅ​​​ជាប់​​​គ្នា​​​នោះ ប៉ុន្តែ សន្តិសុខ​​​បាន​​​ប្រើ​​​រថយន្ត​​​ និង​​​របាំង​​​បិទ​​​ផ្លូវ​​​​​​ ដោយធ្វើឲ្យ​​​ពួក​​​គាត់​​ជាប់​នៅ​​​ចិញ្ចើម​​​ផ្លូវ​​​​​​រយៈ​​​ពេល​​​២​​​ម៉ោង​​​ មុន​​​ពេល​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​សួន​​​ក្បែរ​​​នោះ​​​រហូត​ដល់​​​ម៉ោង​​​៤​​​ល្ងាច។

អ្នក​​​ស្រី យ៉ោម បុប្ផា សកម្ម​​​ជន​​​បឹង​​​កក់​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​ខក​​​ចិត្ត​​​ដែល​​​ក្រុម​​​នេះ​​​មិន​​​ត្រូវ​​​​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ ប៉ុន្តែ នឹង​​​បន្ត​​​ព្យាយាម​​​ទៀត​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា បើ​​​ទោះ​​​ជា​​​ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចូល​​​ក្នុង​​​ក៏​​​ដោយ ក៏​​​យើង​​​បន្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​”។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រាជ​​​ធានី​​​នឹង​​​បន្ត​​​រារាំង​​​អ្នក​​​តវ៉ា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​រារាំង​​​ពួក​​​​​​គាត់​​​មិន​​​ឲ្យ​​​ចូល​​​ក្នុង​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ឡើយ​​​…ដោយសារ​​​ការ​​​តវ៉ា​​​នេះ​​​ខុស​​​ច្បាប់​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស