TAG
paywall
នគរបាលរឹបអូសឈើសម្រាប់សាងសង់ការិយាល័យមេបញ្ជាការកងអនុសេនាតូច
កាលពីថ្ងៃអង្គារ នគរបាលខេត្តកណ្ដាលបានរឹបអូសឈើមួយចំនួនធំ រួមទាំងឈើគ្រញូងដ៏មានតម្លៃជាច្រើនដុំផងដែរ ដែលត្រូវបានទាហានដឹកដោយខុសច្បាប់មកកាន់រាជធានីភ្នំពេញដើម្បីយកមកសាងសង់ការិយាល័យមេបញ្ជាការកងអនុសេនាតូច។
មេបញ្ជាការរូបនេះបានស្នើទៅលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទដើម្បីសុំប្រាក់មកបង់ពិន័យឲ្យរដ្ឋបាលព្រៃឈើ ប៉ុន្តែឧត្ដមសេនីយ៍រូបនេះបានបដិសេធមិនជួយទេ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ ខេត្តកណ្ដាល បានមានប្រសាសន៍ថា លោក និងមន្ត្រីរបស់លោកកំពុងដោះស្រាយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលុចស៊ីស និងរថយន្តកងយោធពលខេរមភូមិន្ទតាមផ្លូវជាតិលេខ៥ ស្រាប់តែពួកគេបានឃើញឈើនៅលើរថយន្តនោះ។
លោកបានមានប្រសាសន៍ថា យើងបានសួរអ្នកបើកបររកលិខិតអនុញ្ញាតឲ្យដឹកឈើនេះ ប៉ុន្តែគាត់បានប្រាប់យើងថា ឈើនេះជារបស់ចៅហ្វាយនាយរបស់គាត់ គឺលោកមេបញ្ជាការកងអនុសេនាតូចលេខ៩០"។
លោក ដួង តេង បានមានប្រសាសន៍ថា...
កម្មករដែលទទួលបានប្រាក់ខែត្រឹម២០០ដុល្លារមិនជាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែឡើយ
យោងតាមសេចក្តីប្រកាសមួយចេញកាលពីម្សិលមិញដោយអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កម្មករដែលមានប្រាក់ខែទាបនឹងអាចរកប្រាក់ចំណូលបានដល់២០០ដុល្លារក្នុងមួយខែ មុនពេលប្រាក់ខែរបស់ពួកគេត្រូវបានកាត់ពន្ធយ៉ាងតិច៥ភាគរយ ប៉ុន្តែ ឥឡូវនេះពួកគេនឹងមិនជាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែនោះទេ ព្រោះថារដ្ឋាភិបាលបានដំឡើងការមិនយកពន្ធចំនួន៧៥ដុល្លារបន្ថែមទៀតពីលើអត្រាប្រាក់ខែ១២៥ដុល្លារ ដែលពីមុនត្រូវជាប់ពន្ធ។
យោងតាមសេចក្តីប្រកាសនេះ មានតែកម្មករ ឬបុគ្គលិកដែលទទួលបានប្រាក់ខែលើសពី៨០០.០០០រៀល ឬប្រហែល ប៉ុណ្ណោះនឹងត្រូវយកពន្ធប្រាក់ខែដោយចាប់ផ្តើមពីខែនេះទៅ។
លោក សុខ ដារ៉ាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការកែប្រែការយកពន្ធប្រាក់ខែពីកម្មករដែលទទួលបានប្រាក់ខែទាបនេះគឺមានគោលបំណងបង្កើតឲ្យមានគម្រោងប្រាក់ឈ្នួលសមរម្យមួយ ដើម្បីជួយអ្នកដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ខណៈការចំណាយប្រចាំថ្ងៃមានការកើនឡើង។
លោក ដារ៉ាវុធ បានមានប្រសាសន៍ថា "យើងចង់ជួយកម្មករដែលមានប្រាក់ខែទាបទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីឆ្លើយតបទៅនឹងការចំណាយប្រចាំថ្ងៃ ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងចង់កាត់បន្ថយគម្លាតប្រាក់ចំណូលរវាងអ្នកមានប្រាក់ខែខ្ពស់ និងអ្នកមានប្រាក់ខែទាប ដើម្បីបង្កើនចំនួនពលរដ្ឋដែលទទួលបានប្រាក់ខែមធ្យមនៅក្នុងសង្គម"។
របាយការណ៍មួយចេញកាលពីខែមេសា ដោយសាកលវិទ្យាល័យ Deloittle University Press បានលើកឡើងថា ឱនភាពថវិកានៅតែមិនធ្លាក់ចុះរបស់ប្រទេសកម្ពុជា គឺដោយសារតែចំណូលពន្ធទាបដែលកាលពីឆ្នាំ២០១៣មានត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) ។
លោក ជេម រ៉ូបឺត (James Robert) អ្នកផ្តល់ប្រឹក្សាស្តីអំពីពន្ធដារនៅក្រុមហ៊ុន Sciaroni & Associates) បានលើកឡើងថា រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងដើម្បីប្រមូលប្រាក់ចំណូលពន្ធឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាបានរឹតបន្តឹងលើនីតិវិធីគយជាដើម ហើយសេចក្តីសម្រេចជួយសម្រាលពន្ធដល់អ្នកដែលទទួលបានប្រាក់ខែទាប គឺជា "ចំណាត់ការប្រថុយប្រថាន"។
លោកបានលើកឡើងតាមរយៈអីុម៉េលកាលពីម្សិលមិញថា "ដោយសារតែការបង្កើនសកម្មភាពនេះ ខ្ញុំមើលឃើញថា នៅក្នុងរយៈពេលត្រឹមតែបីឆ្នាំចុងក្រោយនេះ ការប្រមូលប្រាក់ចំណូលពន្ធប្រចាំឆ្នាំមានការកើនឡើងពី៦៥០លានដុល្លារ ដល់ប្រមាណ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ"។
លោក ឃ្លីន អូខុនណេល (Clint O'Connel) ជាដៃគូមួយរូបនៅក្រុមហ៊ុនផ្តល់ប្រឹក្សាច្បាប់ និងពន្ធដារឈ្មោះថា VDB Loi បានលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលគឺមានន័យថា រដ្ឋនឹងទទួលបានប្រាក់ចំណូលតិច។
ទោះជាយ៉ាងណា លោក អូខុនណេល បានមានប្រសាសន៍ថា បើនិយាយពីរឿងនយោបាយវិញ វាជាចំណាត់ការដ៏ល្អ នៅពេលរដ្ឋាភិបាលបានកែប្រែការយកពន្ធប្រាក់ខែចំពេលដែលពលរដ្ឋជាច្រើននៅកម្ពុជាទទួលបានប្រាក់ខែតិចជាង២០០០ដុល្លារក្នុងមួយខែ រួមទាំងកម្មករភាគច្រើនក្នុងចំណោមកម្មករប្រមាណ៦០០.០០០នាក់ ក្នុងវិស័យកាត់ដេរដែលពួកគេភាគច្រើននឹងទទួលបានការដំឡើងប្រាក់ខែពី១០០ដុល្លារ ដល់១២៨ដុល្លារនៅក្នុងខែនេះផងដែរ។
លោកបានមានប្រសាសន៍ថា "កម្មករកាត់ដេរដែលទទួលបានប្រាក់ខែទាបនឹងផ្ទុះកំហឹង ប្រសិនបើនៅពេលពួកគេទទួលបានប្រាក់ខែលើសពី១២៥ដុល្លារ នឹងចាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែនោះ"។លោកបានមានប្រសាសន៍បន្ថែមថា "វាគឺជាចំណាត់ការមួយដើម្បីធានាថា រាល់ការដំឡើងប្រាក់ខែណាមួយ ដូចជាការដំឡើងលើប្រាក់ខែគោលជាដើមនោះនឹងមិនត្រូវបានយកពន្ធប្រាក់ខែ"។
ប៉ុន្តែ លោក ឆាយ សុវណ្ណា ប្រធានសាខាពន្ធដារនៅក្នុងខណ្ឌដង្កោបានលើកឡើងថា ការកែប្រែ ការយកពន្ធប្រាក់ខែនេះ វាប៉ះពាល់ដល់ប្រាក់ចំណូលរដ្ឋ "តិចតូចណាស់" ព្រោះថាកម្មករដែលមានប្រាក់ខែទាបជួយចូលរួមចំណែកបានតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងប្រមូលពន្ធ៕ស៊ុយឈាង
ចាំបាច់ត្រូវធ្វើឲ្យការអភិវឌ្ឍមានតុល្យភាពជាមួយនឹងការអភិរក្សវប្បធម៌
មានព័ត៌មានចុះផ្សាយជាហូរហែអំពីចលាចលក្នុងសង្គមពាក់ព័ន្ធនឹងការចាប់យកដីធ្លីនៅក្នុងខេត្តព្រះវិហារភាគខាងជើង ដោយប្រជាជននៅទីនោះរួមមានទាំងជនជាតិដើមភាគតិចគួយ ផងដែរ។
ជនជាតិដើមភាគតិចគួយ បាននិងកំពុងធ្វើការតវ៉ាស្របច្បាប់ប្រឆាំងក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលក្នុងពេលថ្មីៗនេះ និងដែលកំពុងរឹបអូស និងឈូសឆាយដីស្រែចម្ការដូនតារបស់ពួកគាត់ ដើម្បីធ្វើចម្ការបែបឧស្សាហកម្ម។
កាលពីថ្ងៃទី១២ ខែធ្នូ ខ្ញុំបានជួបជាមួយអ្នកភូមិជនជាតិគួយ មួយក្រុមដែលតំណាងឲ្យសហគមន៍របស់ពួកគាត់នៅក្នុងខេត្តព្រះវិហារ ស្ថិតក្នុងស្រុក (ត្បែងមានជ័យ) ដែលពួកគាត់កំពុងតស៊ូការពារដីធ្លីដែលពួកគាត់បានធ្វើស្រែចម្ការជាច្រើនជំនាន់មកហើយ។ ដីរបស់ពួកគាត់ភាគច្រើនជាដីស្រែ ដែលមានទម្រង់មូលដ្ឋានជាកសិកម្មបែបប្រពៃណីដែលគ្រប់គ្រាន់សម្រាប់តែចិញ្ចឹមជីវិត។
ដើម្បីដោះស្រាយវិវាទដីធ្លីឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយមនុស្សធម៌ពាក់ព័ន្ធនឹងជនជាតិដើមភាគតិចដូចជាជនជាតិគួយ នៅភាគខាងជើងជាដើម ក៏ដូចជាជនជាតិភាគតិចកុលសម្ព័ន្ធភ្នំ ឬជនជាតិម៉ុងតាញ៉ានៅភាគឦសាន រដ្ឋាភិបាលត្រូវតែពិចារណាឲ្យបានដិតដល់អំពីកត្តាមួយចំនួនដូចខាងក្រោម ៖
១. ជនជាតិដើមភាគតិចទាំងនោះគ្មានគំនិតចង់បានកម្មសិទ្ធិផ្ទាល់ខ្លួនដូចប្រជាពលរដ្ឋផ្សេងទៀតទេ។...
មន្ត្រីកម្ពុជាការពារការដាក់ពន្ធនាគារសកម្មជនចំពោះមុខប្រេសិតអាមេរិក
កាលពីថ្ងៃអង្គារ រដ្ឋលេខាធិការក្រសួងការបរទេសបានការពាររដ្ឋាភិបាលក្នុងការដាក់ពន្ធនាគារសកម្មជន១១នាក់និងមន្ត្រីក្រុមប្រឆាំងម្នាក់ ដែលទង្វើនេះត្រូវបានគេរិះគន់ជាទូទៅ អំឡុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកការទូតអាមេរិកដែលកំពុងធ្វើទស្សនកិច្ច។
លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីកហ្វិក បានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ និងបានជួបជាមួយលោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនៅក្រសួងនេះក្នុងក្រុងភ្នំពេញ លោក បូរិទ្ធិ បានមានប្រសាសន៍ថា លោកបានប្រាប់លោក រ៉ូស្សែល ថា បណ្តាញព័ត៌មានបានផ្សព្វផ្សាយលម្អៀងអំពីការចាប់ខ្លួនសកម្មជន១១នាក់កាលពីខែវិច្ឆិកា។
លោក បូរិទ្ធិ បានមានប្រសាសន៍ថា...
អភិបាលខេត្តព្រះវិហារនឹងជួបជាមួយភាគីថៃនៅថ្ងៃនេះ ដើម្បីធ្វើឲ្យភាពតានតឹងនៅព្រំដែនបានធូរស្រាល
អភិបាលខេត្តព្រះវិហារគ្រោងជួបជាមួយអភិបាលខេត្តអូ៊ប៊ុន រ៉ាតថានី របស់ប្រទេសថៃនៅថ្ងៃនេះដើម្បីពិភាក្សាអំពីការបើកច្រកព្រំដែនអានសេះឡើងវិញ ដែលត្រូវបានបិទនៅពេលកងទ័ពថៃប្រមាណ២០០នាក់ត្រូវបានបញ្ជូនចូលមកតំបន់ព្រំដែននេះកាលពីចុងខែមុន។
លោក សុខ ហៃ អ្នកនាំពាក្យសាលាខេត្តព្រះវិហារបានឲ្យដឹងកាលពីម្សិលមិញថា លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារនឹងជួបជាមួយលោក សឺម ឆៃណារ៉ុង (Serm Chainarong) អភិបាលខេត្តអ៊ូប៊ុន រ៉ាតថានី ដែលស្ថិតនៅក្បែរខេត្តព្រះវិហារ ក៏ដូចជាតំណាងកងទ័ព និងក្រសួងការបរទេសថៃផងដែរនៅម៉ោង៩ព្រឹកថ្ងៃនេះ។
លោក សុខ ហៃ បានមានប្រសាសន៍ថា "ការជួបប្រជុំគ្នានឹងផ្តោតលើការបិទច្រកព្រំដែននាពេលថ្មីៗនេះ និងបញ្ហាពាក់ព័ន្ធព្រំដែនផ្សេងៗទៀត"។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលច្រកព្រំដែនអានសេះស្ថិតក្នុងស្រុកនេះ បានលើកឡើងកាលពីខែមុនថា ថៃបានបិទច្រកព្រំដែនខាងផ្នែករបស់ខ្លួនបន្ទាប់ពីទាហានថៃចូលមកក្នុងទឹកដីកម្ពុជា ហើយបញ្ជាឲ្យកម្មករសំណង់ខ្មែរបញ្ឈប់ការស្ថាបនាផ្លូវ ដែលពួកគេបានអះអាងថា ស្ថិតក្នុងដែនដីមានជម្លោះ។ បន្ទាប់មកប្រទេសថៃបានបញ្ជូនកាំភ្លើងធន់ធ្ងន់ និងទាហានប្រហែល២០០នាក់ ចូលមកតំបន់ព្រំដែននេះកាលពីថ្ងៃទី២៨ ខែធ្នូ។
លោក ជា គឹមសេង បានមានប្រសាសន៍កាលពីម្សិលមិញថា "ទាហានការពារព្រំដែនថៃនៅតែត្រូវបានដាក់ពង្រាយនៅច្រកព្រំដែនអានសេះនៅឡើយ ហើយច្រកព្រំដែនក៏នៅបិទនៅឡើយដែរ"។ លោកបានបន្ថែមថា ទាហានកម្ពុជាបានរាយការណ៍ថា បានឃើញទាហានថៃបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ស៊ុយឈាង
តុលាការខេត្តពោធិ៍សាត់ចោទប្រកាន់បុរសបីនាក់ពីបទសម្លាប់បុរសម្នាក់ នៅកន្លែងរាំកម្សាន្ត
មន្ត្រីតុលាការម្នាក់បាននិយាយថា កាលពីម្សិលមិញសាលាដំបូងខេត្តពោធិ៍សាត់បានចោទប្រកាន់បុរសបីនាក់ពីបទប្រើអំពើហិង្សាដោយចេតនា ដោយជាប់ពាក់ព័ន្ធនៅក្នុងការវាយតប់គ្នារវាងក្រុមបដិបក្ខពីរក្រុម ដែលបានបណ្ដាលឲ្យអ្នកចូលរួមម្នាក់ស្លាប់។
ជនសង្ស័យទាំងបីនាក់នេះឈ្មោះ អាន រិទ្ធ អាយុ២០ឆ្នាំ ឡាត ឡុញ អាយុ៣៣ឆ្នាំ និង ឡេះ ពូ អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពី ចាន់ ភារ៉ា អាយុ២១ឆ្នាំ ត្រូវបានវាយរហូតដល់ស្លាប់នៅកន្លែងរាំអំឡុងបុណ្យដាលាន ក្នុងស្រុកក្រគរ កាលពីយប់ថ្ងៃ
អាទិត្យ។
លោក ពង្ស ច័ន្ទសុយុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានចោទប្រកាន់ជនសង្ស័យទាំងនេះពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ លោក...
ភ្លុកដំរីទម្ងន់បីតោនរក្សាទុកនៅកំពង់ផែក្រុងព្រះសីហនុនៅឡើយ ខណៈការស៊ើបអង្កេតជាប់គាំង
រយៈពេលជាង៧ខែបន្ទាប់ពីអាជ្ញាធររឹបអូសបានភ្លុកដំរីទម្ងន់៣តោន ដែលមានតម្លៃរាប់លានដុល្លារ និងដែលជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ការស៊ើបអង្កេតនៅតែជាប់គាំង ខណៈទំនិញខុសច្បាប់ទាំងនេះត្រូវបានរក្សាទុកនៅកន្លែងជួសជុលនាវា។
លោក គិន លី ប្រធាននាយកដ្ឋានគយ និងរដ្ឋាករ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនដែលបញ្ជូនទំនិញនេះ មិនបានឆ្លើយតបការទំនាក់ទំនងរបស់នាយករដ្ឋានលោកទេ។ លោកមានប្រសាសន៍ថា លោកកំពុងរង់ចាំការណែនាំពីថ្នាក់លើរបស់លោក មុនពេលបញ្ជូនករណីនេះទៅសាលាដំបូងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ទៀតថា "ក្រុមហ៊ុនមិនបានឆ្លើយតបទេ ដូច្នេះហើយយើងនឹងបញ្ជូនករណីនេះទៅតុលាការ ដើម្បីស៊ើបអង្កេតបន្ត"។ លោកបានបន្ថែមទៀតថា ករណីនេះមិនអាចបញ្ជូនទៅតុលាការបានទេ រហូតទាល់តែលោកទទួលបានបទបញ្ជាពីក្រសួងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករជាមុនសិន។
កាលពីខែឧសភា...
អ្នកភូមិព្រួយបារម្ភអំពីការបណ្តេញចេញជុំវិញគម្រោងអភិវឌ្ឍន៍តាមដងទន្លេក្បែរស្ពានជ្រោយចង្វា
ពលរដ្ឋរស់នៅលើដីតាមមាត់ទន្លេប្រវែងប្រមាណ២គីឡូម៉ែត្រក្នុងខណ្ឌដូនពេញ ដែលសាលារាជធានីមានគម្រោងប្រែក្លាយទៅជាសួនច្បារសាធារណៈ បានបង្ហាញក្តីព្រួយបារម្ភកាលពីម្សិលមិញថា ពួកគាត់អាចនឹងត្រូវបញ្ចេញដោយគ្មានប្រាក់សំណង។
សាលារាជធានីបានបង្ហោះផែនការមេនៃគម្រោងអភិវឌ្ឍន៍តំបន់តាមមាត់ទន្លេស្ថិតនៅភាគខាងជើងស្ពានជ្រោយចង្វាលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ។ ផែនការមេនេះបានបង្ហាញឲ្យឃើញពីសួនច្បារសាធារណៈដ៏ធំទូលាយ ចំណតយានយន្ត និងកំពង់ផែ។
អ្នកស្រី ស៊ូ ចេង អាយុ៦១ឆ្នាំដែលរស់នៅចម្ងាយប្រហែល៥០ម៉ែត្រពីស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចកតាំងពីឆ្នាំ ១៩៨៩មកបានលើកឡើងថា សាលារាជធានីបានជូនដំណឹងដល់មេភូមិរបស់អ្នកស្រីថា គម្រោងនេះក៏នឹងតម្រូវឲ្យមានការពង្រីកផ្លូវ៦ម៉ែត្រ ដែលនឹងធ្វើឲ្យផ្ទះរបស់អ្នកស្រីមួយផ្នែកធំត្រូវកាត់ចោលផងដែរ។
អ្នកស្រី ស៊ូ ចេង បានលើកឡើងទៀតថា ទោះជាយ៉ាងណា អ្នកស្រីនឹងបដិសេធមិនព្រមផ្លាស់ទីលំនៅឡើយ ប្រសិនបើគ្មានប្រាក់សំណងនោះ។ អ្នកស្រី បានមានប្រសាសន៍ថា "ប្រសិនបើពួកគេចង់បណ្តេញខ្ញុំ ខ្ញុំនឹងទាមទារសំណងចំនួន៣០០.០០០ដុល្លារ"។
អ្នកស្រី សូត្រ សិលា អាយុ៥៦ឆ្នាំ ដែលជាអ្នកភូមិរស់នៅក្នុងសង្កាត់ស្រះចកម្នាក់ទៀតបានលើកឡើងថា គ្រួសាររបស់អ្នកស្រីបានរស់នៅតាមដងទន្លេចាប់តាំងពីឆ្នាំ១៩៩៥មកម្លេ៉ះ ហើយថា គម្រោងអភិវឌ្ឍន៍របស់សាលារាជធានីបានធ្វើឲ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំង។
អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងទាមទារប្រាក់សំណងចន្លោះពី២០០.០០០ដុល្លារដល់៣០០.០០០ដុល្លារ ប្រសិនបើត្រូវបានបណ្តេញចេញមែននោះ ប៉ុន្តែអ្នកស្រីមិនរំពឹងថា នឹងទទួលបានប្រាក់សំណងនោះឡើយ។ អ្នកស្រីបានមានប្រសាសន៍ថា "ខ្ញុំគិតថា រដ្ឋគ្មានលុយបង់ប្រាក់សំណងឲ្យខ្ញុំឡើយ"។
ទាំងអ្នកស្រី ស៊ូ ចេង និងអ្នកស្រី សូត្រ សិលា សុទ្ធតែលើកឡើងថា ពួកគាត់មានលិខិតបញ្ជាក់ពីសង្កាត់ និងខណ្ឌ ដែលបញ្ជាក់ថា ពួកគាត់រស់នៅលើដីរបស់ខ្លួន ប៉ុន្តែ ថា ពួក គាត់គ្មានប័ណ្ណកម្មសិទ្ធិដីធ្លីឡើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ដីតាមដងទន្លេនេះនៅមិនទាន់បានសម្រេចជាចុងក្រោយនៅឡើយទេ។ លោកបានមានប្រសាសន៍ថា "នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយយើងនឹងមិនចាប់ផ្តើមភ្លាមៗឡើយ ព្រោះយើងត្រូវចុះទៅស្ទង់មតិពលរដ្ឋជាមុនសិន"។ លោកបានបន្ថែមថា ការពិភាក្សាអំពីប្រាក់សំណងអាចកើតមានទៅបាន លុះត្រាតែការស្ទង់មតិត្រូវបានបញ្ចប់ជាមុនសិន។
លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងផងដែរថា លោកជឿជាក់ថា ផ្ទះដែលស្ថិតនៅតាមដងទន្លេសុទ្ធតែខុសច្បាប់។ លោកបានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមថា "ដីនោះគឺជារបស់រដ្ឋ"៕ស៊ុយឈាង
គណបក្សប្រជាជនកម្ពុជារំឭកខួប៣៦ឆ្នាំចាប់តាំងពីវៀតណាម បានបណ្តេញ ប៉ុល ពត
កាលពីម្សិលមិញ លោក ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំការប្រារព្ធពិធីរំឭកខួបលើកទី៣៦នៃថ្ងៃដែលកងទ័ពវៀតណាម និងអ្នកផ្តាច់ខ្លួនខ្មែរក្រហមមួយក្រុមផ្តួលរំលំរបប ប៉ុល ពត ហើយបានបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក ហេង សំរិន ដែលវៀតណាមបានលើកបន្តុបជាប្រមុខរដ្ឋក្នុងឆ្នាំ១៩៧៩ បានចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាចដទៃទៀតដែលបានឡើងកាន់អំណាចក្រោមរបបថ្មីនោះ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
ទោះជាយ៉ាងណា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានអវត្តមានពីពិធីនោះ ដែលតាមទម្លាប់លោកបានចូលរួមជាអធិបតីដែរ។ លោក ជា...
ការចាប់ខ្លួនទាក់ទិននឹងគ្រឿងញៀនកើនឡើងក្នុងឆ្នាំ២០១៤ ប៉ុន្តែការចាប់បានថ្នាំញៀនថយចុះ
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលត្រូវចាប់ខ្លួនទាក់ទិននឹងបទល្មើសគ្រឿងញៀនកាលពីឆ្នាំមុនបានកើនឡើងស្ទើរតែពីរដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ក៏ប៉ុន្តែចំនួនគ្រឿងញៀនដែលចាប់បាន បានថយចុះទៅវិញ។
ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានមានប្រសាសន៍ថា ប៉ូលិសបានចាត់វិធានការនឹងករណីកើនឡើងក្នុងឆ្នាំ២០១៤ ដែលមាន១.៣៣៩ករណីធៀបទៅនឹង៨៨៩ករណីក្នុងឆ្នាំមុន រីឯចំនួនមនុស្សចាប់ខ្លួនបានកើនពី១.៨៣០ក្នុងឆ្នាំ២០១៣ ដល់៣.១៣៨កាលពីឆ្នាំមុន។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ប៉ុន្តែគ្រឿងញៀនតែ៩០គីឡូក្រាមប៉ុណ្ណោះ ក្នុងនោះមានទាំងមេតំហ្វេតាមីន កូកាអិុន និងហេរ៉ូអិុនផង ត្រូវបានរឹបអូសបានកាលពីឆ្នាំមុន ធៀបទៅនឹងចំនួន១០០គីឡូក្រាមក្នុងឆ្នាំ២០១៣។
លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា "មានកំណើន ពីព្រោះប្រទេសរបស់យើងជាប្រទេសរងគ្រោះ ដែលពួកឧក្រិដ្ឋជនដឹកជញ្ជូននិងចរាចរគ្រឿងញៀន...
Latest news
© 2021, ដេលី. All rights reserved.

