28.1 C
Phnom Penh

TAG

paywall

រដ្ឋាភិបាល​នឹង​អនុវត្ត​តឹងរ៉ឹងនូវ​ច្បាប់​ស្តីពី​ប័ណ្ណ​ការងារ​ចាប់​ពី​សប្តាហ៍​ក្រោយ

មន្ត្រី​ម្នាក់​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចាប់ពី​សប្តាហ៍​ក្រោយ​នេះ​ទៅ ក្រសួង​មហាផ្ទៃ​នឹង​ចាប់​ផ្តើម​អនុវត្ត​តឹងរ៉ឹង​នូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ជនបរទេស​ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប័ណ្ណ​ការងារ។ ឧត្តមសេនីយ៍​ឯក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​របស់​លោក​នឹង​ចាប់​ផ្តើម​សម្រុក​ស្វែងរក​ជន​បរទេស ឬនិយោជក​របស់​ពួកគេ ដែល​គ្មាន​ប័ណ្ណ​ការងារ។ ច្បាប់​ការងារ​ឆ្នាំ​១៩៩៧​របស់​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ការងារ​ជា​ចាំបាច់ ក៏​ប៉ុន្តែ ក្នុង​ពេល​កន្លង​មក ​មាន​ការ​អនុវត្ត​មិន​ទៀងទាត់។ លោក​ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​មាន​ប្រសាសន៍​ថា "យើង​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិន​អាច​និយាយ​ថា​ពេលណា​ឲ្យ​ប្រាកដ​នោះ​ទេ"។ ជន​ជាតិ​បរទេស​ណា​ក៏ដោយដែល​គេ​រកឃើញ​ថា​គ្មាន​ប័ណ្ណ​ការងារ នឹង​ត្រូវ​បង់​ប្រាក់​​១០០​ដុល្លារ​សម្រាប់​ប័ណ្ណការងារ និង​ពិន័យ​៥០០.០០០​រៀល។ ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ប្រសិនបើ​កិច្ច​សន្យា​ការងារ​របស់​ជន​បរទេស​មិន​ចែង​ថា...

ជនបរទេស​ពីរ​​នាក់​ត្រូវ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​ពីបទ​ក្លែង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​

ជនជាតិ​​សៀរា៉ឡេអូន​ ម្នាក់ និង​ជនជាតិ​លីបេរីយ៉ា​ ម្នាក់​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​ឆបោក និង​ក្លែង​​រូបិយប័ណ្ណ​ដុល្លារ​​អាមេរិក​ចំនួន​៣០០.០០០ដុល្លារ​។ បុរស​ទាំង​ពីរ​​នាក់នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ដែល​អះអាង​ថា ខ្លួន​​ចាញ់​បោក​បុរស​ទាំង​ពីរ​នេះ បាន​​ជួយ​នគរ​បាល​​រៀបចំ​អន្ទាក់​ចាប់​ខ្លួន​ជន​ទាំង​នេះ​​។ ​លោក សាន ប៊ុនថន ​​ស្នង​ការ​រង​ខេត្ត​ព្រះសីហនុ ​បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ហ្គីម៉េត ​ប៉ាប៊ី (Gmmett Parbey) អាយុ​៤០​ឆ្នាំ មកពី​ប្រទេស​​លីបេរីយ៉ា និង​ឈ្មោះ ហ្វូដេ កាម៉ារ៉ា...

នគរ​បាល​​បំបែក​​​ក្រុម​អ្នក​ភូមិ​ដែល​​ប្រវាយ​ប្រតប់​គ្នា​​ដោយ​សារ​​វិវាទ​ដីធ្លី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​

កាលពី​ម្សិលមិញ អ្នក​តវ៉ា​​​ប្រហែល​៥០​នាក់​​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​អ្នក​ភូមិ​ម្នាក់​​ដោយ​សារ​វិវាទ​ដីធ្លីមួយ​ដែល​បាន​​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ​​ជុំវិញ​ដី​តិច​ជាង​១ហិកតា​នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ ដោយ​បាន​ប្រវាយ​ប្រតប់​គ្នា​មួយ​ប្រាវ​មុន​ពេល​អាជ្ញាធរ​មូលដ្ឋាន​សន្យា​ជួយ​ដោះ​ស្រាយ​វិវាទ​នេះ។ អ្នកស្រី ព្រីង សុជាតិ ​​ជា​អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នេះ​បាន​និយាយ​ថា អ្នកស្រី​​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​​១៦៣​គ្រួសារ​ដែល​កាលពី​ឆ្នាំ​២០១១ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្ដល់​ដីឡូត៍​មួយ​កន្លែង​​ទំហំ​៩.៩៨២​ម៉ែត្រក្រឡា បន្ទាប់ពី​មានក្តី​ក្តាំ​ឡើង​តុលាការ​អស់​រយៈ​ពេល​ជា​យូរ​ជាមួយ​ពាណិជ្ជករ​ក្នុង​ស្រុក​ម្នាក់។ ប៉ុន្តែ​អ្នក​ស្រី​និយាយ​ថា អ្នកស្រី ជា សារុំ ជា​អ្នក​ទទួល​សិទ្ធិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​សិទ្ធិ​​​កាន់​កាប់​ដីធ្លី​នេះ បាន​​អះអាង​កាន់​កាប់​​ដី​ទាំង​អស់​នោះ​តែ​ម្នាក់​ឯង ហើយ​មិន​ព្រម​​ឲ្យ​អ្នក​ផ្សេងតាំង​​លំនៅដ្ឋាន​ជាប់​ផ្ទះ​របស់​គាត់​ឡើយ​។ ទោះបីជា​សាលា​ឧទ្ធរណ៍​បាន​ចេញ​​សាល​ដីកា​កាលពី​ខែ​មិថុនា ហាម​ឃាត់​អ្នកស្រី ជា សារុំ មិន​ឲ្យ​លក់​ ឬជួល​ដីនោះ​ក្ដី...

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ក្រុម​ហ៊ុន​​ចិន

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​ជិត​​​២៤​​​គ្រួសារ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះវិហារ​​​កាលពី​​​ម្សិលមិញ ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​ជាតិ​​​ចិនថា បាន​​​រាន​​​ដីស្រែ​​​ និង​​​កាប់​​​ដើម​​​ជ័រ​​​ទឹក​​​របស់​​ពួកគាត់​​​កាលពី​​​សប្ដាហ៍​​​មុន​​​។ អ្នកភូមិ​​​ជនជាតិ​​​ដើមភាគ​​​តិច​​​ទាំង​​​នោះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​៣៦៧នាក់​ ក្នុង​​​​​​ឃុំ​​​ប្រមេរុ ​​​ស្រុក​​​ត្បែង​​​មាន​ជ័យ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុ​ម​​​ហ៊ុន Lan Feng ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២​​​មក ជា​​​ឆ្នាំ​​​បន្ទាប់ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​ទទួ​​ល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​ប្រហែល​​​​​​៩.០០០​​​ហិកតា ដែល​​​សហគមន៍​​​លើក​​​ឡើង​​​ថា ជា​​​ដី​​​ដែល​​​​​​ពួកគាត់​​​បាន​​​​​​ធ្វើ​​​ស្រែចម្ការ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​។ វិវាទ​​​នេះ​​​បាន​​​កើតឡើង​​​កាលពី​​​ថ្ងៃ​​​ទី​​​២៩ ខែធ្នូ នៅពេល​​​អ្នកភូមិ​​​ជន​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​ប្រហែល​​​៤០០​​​នាក់​​​បាន​​​ចាប់​​​ត្រាក់ទ័រ​​​ពីរគ្រឿ​​ង​​​ទុក និង​​​ឃាត់ខ្លួន​​​អ្នក​​​បើក​បរ​​​មួយ​​​យប់។ លោក អ៊ុក ពឿន ដែល​​​គ្រួសារ​​​របស់​​​គាត់​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​ដែលបាន​​​លើក​​​ឡើង​​​ថា "នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹ​​ង​​​ អ្នក​​​ភូមិ​​​បាន​​​ទាម​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន Lan Feng ផ្ដល់​​​សំណង​​​ចំនួន​​​៥.០០០​​​ដុល្លារ​​​ដល់​​​អ្នក​ភូមិ​​​ក្នុង​​​មួយគ្រួសារៗ​​​ក្នុង​​​ចំណោម​​​អ្នកភូមិ​​​២៣​​​គ្រួសារ​​​ ពីព្រោះ​​​ពួកគេ​​​បាន​​​រាន​​​ដីស្រែ​ចម្ការ​​​​របស់​​​ពួកគាត់ និង​​​បាន​​​កាប់​​​ដើម​​​ជ័រ​​​ទឹក​​​នៅ​​​ក្នុង​​​ព្រៃសហគមន៍​​​រយៈ​​​ពេល​​​បីថ្ងៃ គឺ​​​ថ្ងៃ​​​ទី​​​២៩ ៣០ និង​​​៣១ ខែ​​​ធ្នូ"។ លោក ពឿន បាន​​​បន្ថែម​​​ថា ពាក្យ​​​បណ្ដឹង​​​នោះ​​​ក៏​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ដក​​​សម្បទាន​​​ដី​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​វិញ​​​ផង​​​ដែរ។ លោក​​​បាន​​​និយាយ​​​ថា " យើង​​​ចាប់​​​ត្រាក់ទ័រ​​​ពីរគ្រឿង​​​ទុក​​​នៅ​​​សាលា​​​ឃុំ ហើយ​​​យើង​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ថា នឹង​​​មិន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វិញ​​​ឡើយ លុះ​​​ណា​​​តែ​​​អាជ្ញាធរ​​​ដក​​​អាជ្ញា​ប័ណ្ណ​​​ព​​ីក្រុមហ៊ុន Lan Feng ​​​"។ លោក ឃុត សុភាង ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ពី​​​គ្រួសារ​​​អ្នកភូមិ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​​​ទេ៕ សារុន​​​​​​​​​​  

តុលា​ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​ខេត្ត​សៀម​រាប​ពីរ​នាក់​ពីបទ​ញុះ​ញង់

អ្នក​​​ភូមិ​​​ពីរ​​​នាក់​​​ដែលត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អំឡុង​​​ការត​​​វ៉ា​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដី​​​ធ្លី​​​ ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង់​​​កាល​​​ពី​​​ម្សិល​មិញ ​នេះ​បើ​តាម​ការលើកឡើង​របស់​មេធាវីតំណាង​ពួកគា​ត់។ យោង​​​តាម​​​លោក​​​ ម៉ុន កែវសីុវីន មេធាវី​​​តំណាង​​​ពួ​​​កគាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកភូមិ​​​ឈ្មោះ តាំង​​ ឡា អាយុ​​​៥២ឆ្នាំ និង​​​ ឈុន ណាត អាយុ​​​៣៧​​​ឆ្នាំ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញុង​​​អ្នក​​​ភូមិ​​​​​​នៅ​​​ក្នុង​​​សហគមន៍​​​របស់​​​ខ្លួន​​​ ស្ថិតក្នុង​​​ឃុំ​​​ត្បែង​​​ ស្រុក​​​បន្ទាយ​​​ស្រី​​​ឲ្យ​​​រាន​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ព្រះរាជអាជ្ញា​​​រូប​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ពីបទ​​​ញុះ​ញុង​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​"។ អ្នក​​​ភូមិ​​​ទាំង​​​ពីរ​​​នាក់នេះមក​​​ពី​​​សហគមន៍​​​មួយ​​​ដែល​​​មាន​​​អ្នក​​​ភូមិ​​​៥០០​​​គ្រួសារ​​​ ដែល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៦​​​មក​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​រដ្ឋបាល​​​ព្រៃឈើ​​​ដែល​​​​​​លើក​​​ឡើង​​​ថា គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​យក​​​ និង​​​រាន​​​​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​ទំហ​​​ំ​​​៣៥០​​​ហិកតា​​​ដោយ​​​ខុស​​​ច្បាប់​​​។ ក្រុមអ្នកភូមិ​​​លើក​​​ឡើង​​​ថា ពួកគាត់​​​រស់​​​នៅ​​​​​​ក្នុង​​​តំបន់​​​នេះ​​​ដោយ​​​ស្រប​​​ច្បាប់ ប៉ុន្តែ​​​ ពួកគាត់​​​ទទួល​​​ស្គាល់​​​ថា ពួក​​​គាត់​​​បាន​​​មក​​​តាំង​​​ទី​​​លំនៅ​​​​​​នៅ​​​ទី​​​នោះ​​​ក្នុង​​​ឆ្នាំ​​​២០០២​​​ប៉ុណ្ណោះ។ អ្នកស្រី តាំង​​​ ឡា និង​​​លោក ឈុន ណាត ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុ​​​ងការ​​​តវ៉ា​​​ដ៏ធំ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​បាន​​​ដុត​​​ខ្ទម​​​នៅ​​​លើ​​​ដី ដែល​​​មាន​​​វិវាទ​​​នោះ​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​ប្រដាប់​​​ដោយ​​​កាំបិត​​​ និង​​​ពូថៅ​​​ បាន​​​បិទ​​​ផ្លូវ​​​​​​ដ៏​​​សំខាន់​​​ទៅកាន់​​​ភ្នំគូលែន​​​ក្បែរ​​​នោះ​​​។ ​​​លោក​​​មេធាវី កែវសីុវីន បាន​​​មាន​​​ប្រសាសន៍​​​ថា អំឡុង​​​ការ​​​សាក​​​សួរ​​​របស់​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ម្សិលមិញ អ្នកស្រី តាំង​​​ ឡា បាន​​​លើក​​​ឡើង​​ថា អ្នក​​​ស្រី​​​គ្មាន​​​កំហុស​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​ញុះ​​​ញុង​​​នោះ​​​ ហើយ​​​អ្នក​​​ស្រី​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ដោយ​​​ស្រប​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​មាន​​​វិវាទ​​​នេះ​​​រយៈ​​​ពេល​​​ច្រើន​​​​​​ឆ្នាំ​​​មក​​​ហើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ឈុន ណាត មិន​​​មែន​​​ជា​​​អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​ចំណោម​អ្នកត​វ៉ាទាំងនោះឡើយ ប៉ុន្តែ​​​​ត្រូវ​​​បាន​​​គេ​​​ឃើញនៅក្នុង​ការ​តវ៉ាពេលលោក​​​ដើរ​​​ទៅ​​​ដក​​​ដំឡូង​​​​​​។ លោក កែវស៊ីវីន បាន​​​មាន​​​ប្រសាសន៍​​​ថា "តុលាការ​​​បាន​​​ចាក់​​​វីដេអូ​​​ឃ្លីប ដែល​​​បង្ហាញ​​​ថា គា​ត់ស្ថិត​​​នៅ​ក្នុង​​​​ក្រុម​​​តវ៉ា​​​ ប៉ុន្តែ តុលាការ​​​មិន​​​បាន​​​បង្ហាញ​​​ថា គាត​់បាន​​​ដឹក​​​នាំ​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​តវ៉ា​​​ឡើយ​​​"។ លោ​​​ក​​​បាន​​​បន្ថែម​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ទាំង​​​ពីរ​​​នាក់​​​ ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​មួយ​​​យប់​​​នៅពន្ធនាគារ​​​ខេត្ត​​​។ ក្រុម​​​មន្ត្រី​​​តុលាការ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ លោក គុណ អេង តំណាង​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​ដែល​​​បាន​​ជួយ​រៀប​​​ចំ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​លើក​​​ឡើង​​​ថា លោក​​​និង​​​អ្នក​​​ភូមិ​​​ប្រាំ​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​លាក់​​​ខ្លួន​​​ដោយ​​​ភ័យ​​​ខ្លាច​​​ថា ពួក​​​គាត់​​​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​នឹង​​​អ្នក​​​ភូមិ​​​ប្រាំពីរ​​​នាក់​​​ទៀត​​​កំពុង​​​លាក់​​​ខ្លួន​​​ពី​​​នគរ​​​បាល ពីព្រោះ​​​យើង​​​ឮថា​​​ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​មេ​​​ខ្លោង​ក្នុង​ចំណោម​អ្នក​ភូមិ​​​"។ លោក​​​ សត ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​នឹង​​​មិន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​បន្ថែម​​​ទៀ​​​ត​​​ឡើយក្នុង​ពេលឥឡូវនេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​មិន​​​ស្វែង​​​រក​​​មនុស្ស​​​ផ្សេង​​​ទៀត​​​ទេ​​​ រហូត​​​ដល់​​​យើង​​​ទទួល​​​បាន​​​ដីកា​​​ពី​​​តុលាការ​​​ឲ្យ​​​ចាប់ខ្លួន​​​បន្ថែម​​​ទៀត​​​"៕សារុន​​​​​​​​​​​​  

ការ​ច្រោះ​ដី​ក្រោម​ស្ពាន​ព្រែក​តាមាក់​ក្នុង​ខេត្ត​កណ្តាល​ ‘គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ’

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​អ្នកភូមិ ក្រុម​មន្ត្រី​ខេត្ត​កណ្ដាល​កាល​ពី​ម្សិលមិញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ច្រាំង​ទន្លេ​ដែល​ហូរ​ច្រោះដី​ក្រោម​ស្ពាន​ព្រែក​តាមាក់ ដែល​សាង​សង់​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន ក្នុង​ស្រុក​មុខ​កំពូល។ លោក ខៀវ សុខណាត អភិបាល​រង​ស្រុក​ខ្សាច់​កណ្ដាល​ដែល​​ស្ពាន​នេះ​​តភ្ជាប់​ទៅ​ស្រុក​មុខ​កំពូល​បាន​មាន​ប្រសាសន៍​ថា ​ការ​ច្រោះដី​នៅ​ក្បែរ​សសរ​គ្រឹះ​ស្ពាន​​កាន់​តែ​ធ្ងន់ធ្ងរ​​​ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក​ ដោយ​សារ​ទឹក​ភ្លៀង និង​ចរន្ត​ទឹក​ទន្លេ ប៉ុន្តែ​ថា លោក​ជឿថា​សសរ​គ្រឹះ​ស្ពាន​​ដែល​លោក​លើក​ឡើង​ថា បុក​ចូល​ក្នុង​ដី​ជម្រៅ​៥០​ម៉ែត្រ​នោះ នឹង​ការ​ពារ​ស្ពាន​មិន​ឲ្យ​បាក់ឡើយ។ លោក សុខណាត បាន​មាន​ប្រសាសន៍​ថា "ការ​ច្រោះ​ដី​បាន​កើត​ឡើង​ពីមុន​មក ហើយ​វា​នៅ​តែ​កើត​ឡើង​តាមធម្មជាតិ​ដដែល ដោយ​សារ​ទឹក​ហូរ​"។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​នឹង​ចាក់​ទប់​ជម្រាល​ចោត​ដោយ​ប្រើ​បេតុង។ វា​នឹង​មិន​បណ្ដាល​ឲ្យ​​មាន​គ្រោះ​ថ្នាក់ ឬប៉ះពាល់​ដល់​កា​រធ្វើ​ដំណើរ​ឆ្លង​កាត​់់​ស្ពាន​ទេ ប្រសិន​បើ​យើង​ចាក់​ដី​បំពេញ​នោះ​។ លោក អុន...

ស្ថានីយទូរទស្សន៍​​​ប៉ុស្តិ៍​​​TV3 Asia ដែល​​​កំពុង​​​ជួប​​​ការ​​​លំបាក​​​ចង់​​​រៀប​​​ចំ​​​រចនា​​​សម្ព័ន្ធ​​​ឡើង​​​វិញ

​​​នាយក​​​ប្រតិបត្តិ​​​សា្ថានីយទូរទស្សន៍​​​ថ្មី​​​ប៉ុស្តិ៍ TV3 Asia បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា ​​ សា្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​ប៉ុស្តិ៍ TV3 Asia កំពុង​​​តែ​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​រចនា​​​សម្ព័ន្ធ​​​និង​​​កែ​​​ស្លាក​​​សញ្ញា​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​ ព្រម​​​ទាំង​​​ផ្លាស់​​​ប្តូរ​​​កម្មវិធី​​​ផ្សាយ​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​ បន្ទាប់​​​ពី​​​​​​ជួប​​​ការ​​​លំបាក​​​ចាប់​​​តាំង​​​ពី​​​ប៉ុស្តិ៍​​​នេះ​​​បាន​​​បើក​​​ដំណើរ​​​ការ​​​ផ្សាយ​​​អស់​​​រយៈ​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​ ដើម្បី​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ក្នុង​​​ស្រុក​​​ធំធំ។ លោក​​​ កេនតាក់​​​ អាកាក់មិណិ (Kenta Akamine) នាយក​​​រង​​​​​​គ្រប់​​​​​​គ្រង​​​​​​ប៉ុស្តិ៍ TV3 Asia បាន​​​លើក​​​ឡើង​​​ថា ​​​បន្ទាប់​​​ពី​​​ចាប់​​​ផ្តើម​​​​​​បើក​​​ដំណើរ​​​ការ​​​ផ្សាយ​​​នៅ​​​ខែ​​​កក្កដា ​​​ដោយ​​​ក្តី​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​ថា នឹង​​​ទាក់​​​ទាញ​​​ទស្សនិកជន​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​លើ​​​កម្ម​​​វិធី​​​ជប៉ុន​​​របស់​​​ខ្លួន​​​មក​​​ ក្រុម​​​ការ​​​ងារ​​​របស់​​​ប៉ុស្តិ៍ TV3 Asia ​​​បាន​​​កាត់​​​បន្ថយ​​​ពី​​​ប្រហែល​​​៧០នាក់​​​មក​​​នៅ​​​ត្រឹម​​​៥៥នាក់ បន្ទាប់​​​ពី​​​មាន​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​លា​​​ឈប់​​​ និង​​​បុគ្គលិក​​​នៅ​​​ទំនេរ​​​​​​​​​​​​គ្មាន​​​ការ​​ងារ​​​ធ្វើ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ។ លោក​​​ អាកាក់​​​មិណិ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ស្ថានីយទូរទស្សន៍​​​នេះ​​​កំពុង​​​រៀប​​​ចំ​​​​​រចនា​​​សម្ព័ន្ធ​​​នៃ​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន​​​ឡើង​​​វិញ ដោយ​​​កាត់​​​បន្ថយ​​​កម្មវិធី​​​ព័ត៌​​​មាន​​​ពី​​​៨០​​​ភាគ​​​រយ​​​មក​​​នៅ​​​ត្រឹម​​​៣០​​​ភាគ​​​រយ​​​ ខណៈ​​​ប៉ុស្តិ៍​​​នេះ​​​ចង់​​​ទាក់​​​ទា​​​ញ​​​ទស្សនិកជន​​​តាម​​​រយៈ​​​កម្មវិធី​​​កម្សាន្ត​​​នានា​​​ដូច​​​ជា កម្ម​​​វិធី​​​លេង​​​ហ្គេម និង​​​ការ​​​ចាក់​​​រឿង​​​ភាគ​​​ជា​​​ដើម​​​​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​សាក​​​ល្បង​​​ ដើម្បី​​​ចង់​​​ដឹង​​​ថា អ្វី​​​ដែល​​​ពល​​​រដ្ឋ​​​ចាប់​​​អារម្មណ៍ និង​​​ចូល​​​ចិត្ត​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​សាក​​​ល្បង​​​នេះ​​​នៅ​​​ឡើយ​​​"។ លោក​​​ ម៉ា​​​សារុ តូរិអិ (Masaru Torii) នាយក​​​គ្រប់​​​គ្រង​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ TV3 Asia នេះ​​​បាន​​​បដិសេធ​​​​​​មិន​​​ប្រាប់​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​ចំណេញ ឬខាត​​​ប៉ុន្មាន​​​នោះ​​​ឡើយ​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​​​​លំបាក​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ជំនួញ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នេះ​​​ ដោយ​​​សារ​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ដូច​​​ជា ស៊ីធីអិន និង​​​ហង្សមាស ជា​​​ដើម​​​កំពុង​​​ទាក់​​​ទាញ​​​ទស្សនិក​​​ជន​​​បាន​​​យ៉ាង​​​ច្រើន​​​ តាម​​​រយៈ​​​កម្មវិធី​​​របស់​​​ពួក​​​គេ​​​ ដែល​​​រួម​​​មាន​​​ដូច​​​ជា​​​កម្ម​​​វិធី​​​ប្រកួត​​​កីឡា​​​ប្រដាល់​​​ដ៏​​​ពេញ​​​និយម​ និង​​​កម្ម​​​វិធី​​​ The Voice ដែល​​​ល្បីសុះ​​​សាយ​​​​​​​ជា​​​ដើម​​​។ លោក​​​ តូរិអិ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គិត​​​ថា កម្មវិធី​​​ព័ត៌​​​មាន​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​ច្រើន​​​ ប៉ុន្តែ វា​​​បែរ​​​ជា​​​ជួប​​​ការ​​​លំបាក​​​ទៅ​​​វិញ ព្រោះ​​​ដូ​​​ច​​​យើង​​​បាន​​​ដឹង​​​ស្រាប់​​​ហើយ​​​ថា កម្ម​​​វិធី​​​ព័ត៌​​​មាន​​​របស់​​​ប៉ុស្តិ៍​​​ទូរទស្សន៍​​​ហង្ស​​​មាស​​​គឺ​​​ពេញ​​​និយម​​​ខ្លាំង​​​ណាស់។ ពួក​​​គេ​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​ច្រើន​​​ជាង​​​យើង​​​។ ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​មាន​​​ស្ថានីយ​​​ទូរទស្សន៍​​​ចំនួន​​​១៤ក្នុង​​​ប្រទេស​​​កម្ពុជា ដូច្នេះ​​​យើង​​​មាន​​​ដៃគូ​​​ប្រកួត​​​ប្រជែង​​​ច្រើន​​​"។ ស្ថានីយទូរទស្សន៍​​​ ដែល​​​ភាគ​​​ហ៊ុន​​​​​​​​​ចំនួន​​​៨០​​​ភាគ​​​រយ​​​គ្រប់​​​​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ TriAsia Group របស់​​​​​​ជប៉ុន និង​​​២០​​​ភាគ​​​រយ​​​ដោយ​​​​​​​​​ក្រុម​​​ហ៊៊ុន K.C.S Cambodiaដែល​​​គ្រប់​​​គ្រង​​​ប៉ុស្តិ៍​​​TV3 ក៏​​​មាន​​​ផែន​​​ការ​​​រចនា​​​ស្លាក​​​សញ្ញា​​​ថ្មី​​​របស់​​​ខ្លួន​​​ ដែល​​​សព្វ​​​ថ្ងៃ​​​ស្រដៀង​​​នឹង​​​ស្លាក​​​សញ្ញា​​​​​​របស់​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ប៉ុស្តិ៍​​​លេខ​​​៣​​​​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​មុខ​​​នេះ​​​ផង​​​ដែរ៕ស៊ុយឈាង​​​​​​​​​​​​​​​ ​​​​​​ ​​​  

​​​អង្គ​​​ការILOជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​អន្តរជាតិ​​ធំៗ​ជួយ​ចំណាយ​សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី

អង្គការ​ពលកម្ម​អន្តរជាតិ ILO កំពុង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ធំ​ៗ​ក្នុង​ពិភព​លោក​ជួយ​ទូទាត់​បង្គ្រប់​​ការ​ចំណាយ​របស់​រោងចក្រ​កាត់​ដេរ​នានា​នៅ​​​​កម្ពុជា ដោយ​សារ​ការ​ដំឡើង​២៨​ដុល្លារ​លើ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ ដែលចូល​​​​ជា​ធរមាន​នៅ​ខែ​នេះ​។ ការ​ដំឡើង​​​ប្រាក់​ខែ​​​គោល​​ពី​១០០​ដុល្លារ​ដល់​១២៨ដុល្លារ​នេះ ត្រូវ​បាន​​ក្រសួង​ការ​ងារ​ប្រកាស​កាលពី​ខែ​វិច្ឆិកា និង​​ធ្វើ​ឲ្យ​ប្រាក់​ខែ​គោល​ឡើង​លើស​ទ្វេ​ដង​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដែល​នៅ​ពេល​នោះ​មាន​ចំនួន​​​ត្រឹម​​​តែ​៦១​ដុល្លារ​។ ទោះបី​ជា​ប្រាក់​ខែ​គោល​ថ្មី​នេះ​មិន​គ្រប់​​​​ចំនួន​​​តាម​ការ​ទាមទារ​​របស់​សហជីព​មួយ​ចំនួន​ក្ដី ក៏​​​​បណ្តា​​​និយោជក​និយាយ​ថា រោងចក្រ​រាប់​សិប​​ក្នុង​ចំណោម​រោងចក្រ​កាត់​ដេរ​ជាង​៥០០​នៅ​ទូទាំង​ប្រទេស ​ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ ជា​ចំណាត់​ការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​​បាត់​បង់​ការ​ងារ​។ ជា​ការ​ឆ្លើយតប ​ក្រុម​ហ៊ុន​​ធំៗ​មួយ​ចំនួន​​ដែល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា បាន​សន្យា​ដំឡើង​ថ្លៃ​​​​ទំនិញ​​​ដែល​​​ខ្លួន​​​បញ្ជា​ទិញដើម្បី​ជួយ​​ឲ្យ​រោងចក្រ​ទាំង​នេះ​​មាន​​​លទ្ធភាព​​​អាច​​​ដំឡើង​​​ប្រាក់​​​ខែ​​​ជូន​​​កម្ម​​​ករ​​​បាន​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ធំៗ​បំផុត​មួយ​ចំនួន​​មិន​ទាន់​បាន​​សន្យា​​​​បែប​​​នេះ​​​នៅ​ឡើយ​ទេ។ នៅ​ក្នុងសេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ អង្គការ​ ILO បាន​ជំរុញ​ឲ្យ​​ក្រុម​ហ៊ុន​ទាំង​​អស់​ចូល​រួម​​​​ចំណែក​​​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បញ្ជាក់​ថា ​ការ​ដំឡើង​ប្រាក់​ខែ​ចុង​ក្រោយ​នេះ​ នឹង​​​​ជំរុញ​ប្រាក់​ខែ​​​​គោល​​​ជា​មធ្យម​នៅ​ក្នុង​វិស័យ​កាត់​ដេរ រួម​​ទាំង​​ប្រាក់​​បន្ថែម​ម៉ោង និង​ប្រាក់​រង្វាន់​​​ផង​​​ពី​​​១៨៣​ដុល្លារដល់​​​​២១៧​ដុល្លារ​​ ហើយ​បង្កើន​ការ​ចំណាយ​របស់​រោងចក្រ​ជិត​២០ភាគរយ​។ លោក​ ម៉ាលត៍ លូបឃើ (Malte...

តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​៤រូប​ត្រូវ​​​តុលាការ​កំពូល​​​​កោះ​​​ហៅ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​កុបកម្ម​​​

តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យ៉ាង​​​ហោច​​​ណាស់​​​បួន​​​រូប​​​ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​​ទៅ​តុលាការ​​​កំពូល​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ ខែ​​​មករា ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ "កុបកម្ម​​​" នៅ​​​ឯ​​​ការ​​​តវ៉ា​​​មួយ​​​ដែល​​​ពួក​​​គេ​​​បាន​រៀប​​​ចំ​​​ឡើង​​​នៅ​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា។ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ប្រាំពីរ​​​រូប​​​ និង​​​មន្ត្រី​​​បក្ស​​​នេះ​​​មួយ​​​រូប​​​ទៀត ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​តវ៉ាដែល​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​វាយ​​​តប​​​គ្នា​​​នៅ​​​តាម​​​ផ្លូវ​នោះ​​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​ថ្ងៃ​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​​​​នយោបាយ​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា។ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​ក្នុង​​​រដ្ឋ​​​សភា ហើយ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​ចូល​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ ពួក​​​គេ​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​ដោយ​ស្វ័យប្រវត្តិ​​​ពី​ការ​​​ផ្ដន្ទាទោស នៅ​​​ពេល​​​ពួក​​​គេ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង។ លោក កែវ ភិរម្យ​​​ តំណាង​​​រាស្ត្រ​​មណ្ឌល​​​ខេត្ត​​​ក្រចេះ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​ បាន​​​បង្ហោះ​​​ដីកា​​​របស់​​​តុលាការ​​​កំពូល​​​ដែល​​​កោះ​​​ហៅ​​​លោក​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​​​​​​​​​របស់​​​លោក​​​កាល​​​ពី​​​យប់​​​មិញ​​​។​​​ដីកា​​​នេះ​​​​​​ចុះ​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​ធ្នូ​​​ ហើយ​​​បញ្ជាក់​​​ថា លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ "ដឹក​​​នាំ​​​កុបកម្ម​​​"។ លោក​​​ កែវ ភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​តាម​​​ទូរស័ព្ទ​​​ថា លោក​​​នឹង​​​គោរព​​​តាម​​​ដីកា​​​កោះ​នេះ​​​នៅ​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​មករា​​​ ទោះ​​​បីជា​​​លោក​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​ក្តី។ "ខ្ញុំ​​​នឹង​​​​ទៅ​ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ ខ្ញុំ​​​គួរ​​​តែ​​​មាន​​​អភ័យ​​​ឯក​​​សិទ្ធិតំណាង​​​រាស្ត្រ​​​ ប៉ុន្តែ រាល់​​​អ្វី​​​ដែល​​​តុលាការ​​​សួរ​​​ ខ្ញុំ​​​នឹង​​​ឆ្លើយ​​​។ ខ្ញុំ​​​គិត​​​ថា អ្នក​​​ផ្សេង​​​ទៀត​​​ក៏​​​ទទួល​​បាន​​​វា​​​ដែរ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​​​​ប្រាំ​​​មួយ​​​រូប​​​ផ្សេង​​​ទៀត​​​ថា លោក​​​ដឹង​​​ច្បាស់​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​​​ គឺ​​​លោក ហូរ វ៉ាន់ ក៏​​​ត្រូវ​​​តុលាការ​​​កោះ​​​ហៅ​​​ដែរ។ លោក រៀល ខេមរិន្ទ្រ​​​ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ទៀត​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ត្រូវ​​​បាន​​​តុលាការ​​​កោះ​​​ហៅ​​​ដែរ រួម​​​ជា​​​មួយ​​​លោក​​​ ឡុង រី ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កុបកម្ម។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​នឹង​​​គោរព​​​តាម​​​ដីកា​​​នេះ​​​ដែរ​​​។ តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​ទៀត​​​ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ឯការ​​​តវ៉ា​​​នោះ​​​ដែរ​​​ គឺ​​​លោក ម៉ែន សុថាវ​​​រិន្ទ និង​​​ លោក នុត រំដួល មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ ចំណែក​ឯ​លោកស្រី មូរ សុខហួរ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា នៅ​​​ឯ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ទទួល​​​បាន​​​ដីកា​​​កោះ​​​ហៅ​​​ទេ​​​។ លោក​​​ស្រី​​​បាន​​​គូស​​​បញ្ជាក់​​​ថា ដោយ​​​សារ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​សភា សូម​​​្បី​​​តែ​​​កោះ​​​ហៅ​​​ពួក​​​គេ​​​ទៅ​​​សាក​​​សួរ​​​ ក៏​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ដែរ​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា "វា​​​មាន​ចែង​នៅ​​​​ក្នុង​​​មាត្រា​​​៨០​​​ស្តី​​​ពី​​​ឋានៈ​​​របស់​​​តំណាង​​​រាស្ត្រ​​​"។ មាត្រា​​​៨០​​​នៃ​​​រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា មិន​​​អាច​​​​​​ចោទ​​​ប្រកាន់​​​តំណាង​​​រាស្ត្រ​​​ពី​​​បទ​​​ល្មើស​​​ណា​​​មួយ​​​ ឬ​​​ឃុំ​​​ខ្លួន​​​​​​ពីបទ​​​ឧក្រិដ្ឋ​​​ណា​​​មួយ​​​​បានឡើយ​។ មាត្រា​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ការ​​​ចោទ​​​ប្រកាន់​​​ការ​​​ចាប់ខ្លួន​​​ ឬ​​​ការ​​​ឃុំខ្លួន​​​សមាជិក​​​សភា​​​ណា​​​ម្នាក់​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដោយ​​​មាន​​​ការ​​​អនុញ្ញាត​​​ពីសភា ឬ​​​តាម​​​រយៈ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​ចន្លោះ​​​សម័យ​​​ប្រជុំ​​​"៕សុខុម​​​​​​​​​​​​​​​​​​    

សំណុំរឿង​ប្រឆាំង​អ្នកភូមិ​ក្នុង​ខណ្ឌឫស្សីកែវ​​ត្រូវ​បាន​ពន្យាពេល​ ដោយ​សារ​ដើម​ចោទ​អវត្តមាន​

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ផ្អាក​​​ការ​​​បើក​​​សវនាការ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​របស់​​​អ្នក​​​​​​ភូមិ​​​ចំនួន​​​បួន​​​នាក់​​​មក​​​ពី​​​ខណ្ឌ​​ឫស្សី​​​កែវ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​អំពើហិង្សា​​​​​​លើ​​​ម្ចាស់​​​ដី​​​ម្នាក់​​​ បន្ទាប់​​​ពីដើម​​​ចោទ​​​ដែល​​​ស្ថិត​​​ក្នុង​​​ភាព​​​អាថ៌កំបាំង​​​មិនបាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​។ លោក ចាន់ សុជាតិ មេធាវី​​​ តំណាង​​​ចុង​​​ចោទ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ​​​ពាក្យ​​​បណ្ដឹង​​​​​​​នេះ​​​ត្រូវ​​​បាន​​​ប្ដឹង​​​កាល​​​ពី​​​​​​ខែ​​​​ឧសភា​​​ឆ្នាំ​​​២០១២​​​ដោយ​​​មនុស្ស​​​ម្នាក់​​​​​​ជួស​​​មុខ​​​ឲ្យ​​​លោក ឡៅ តុង​​​ងី​​​ ដែល​​​ចោទ​​​ប្រកាន់​​​អ្នក​​​ភូមិ​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​រូប​​​គាត់​​​​​​បន្ទាប់ពី​​​គាត់​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​ដែល​​​ជា​​​កម្ម​​​សិទ្ធ​​​របស់​​​គាត់។លោក​​​បាន​​បន្ថែម​​​ថា​​​ ពាក្យ​​​បណ្ដឹង​​​នេះ​​​មិន​​​បាន​​​បញ្ជាក់ ថា តើ​​​សកម្ម​​​ភាព​​​អ្វី​​​ដែល​​​អ្នក​​​ភូមិ​​​​​​ទាំងនេះ​​​បាន​​​ប្រព្រឹត្ត​​​នោះ​​​ឡើយ។​​​ លោក តុងងី​​​ មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​ចុង​​​ចោទ​​​ទាំង​​​បួន​​​នាក់​​​បាន​​​លើក​​​ឡើង​​​ថា​​​ ពួកគាត់​​​មិន​​​ដែល​​​បាន​​​ជួប​​​បុរស​​​រូប​​​នេះ​​​ឡើយ​​​។ ចុង​​​ចោទ​​​ម្នាក់​​​ឈ្មោះ ប៊ូ ម៉េង​​​ អាយុ​៤០​ឆ្នាំ បាន​និយាយ​ថា "ខ្ញុំ​មិន​ដែល​ស្គាល់​​ដើម​ចោទ​ទេ ខ្ញុំ​មិន​ដែល​បាន​ឃើញ​មុខ​ ឬ​បាន​ឮសំឡេង​របស់​គាត់​ឡើយ​"។ លោក ប៊ូ ម៉េង បាន​​បន្ថែម​ថា ការ​បើក​សវនាការ​នេះ​​គឺ​ជា​ការ​បើក​សវនាការ​លើក​ទី៣​ហើយ​​​សម្រាប់​លោក និង​ចុង​ចោទ​បី​នាក់​ផ្សេង​ទៀត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​។ ដោយ​សារ​តែ​អវត្តមាន​របស់​​ដើមចោទ ចៅក្រម​​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្នះ តុប​ ឈុនហេង ​បាន​សម្រេច​​ផ្អាក​ការ​បើក​​សវនាការ​​នេះ​ ប៉ុន្តែ​​​មិន​បាន​លើក​ឡើង​ថា ​តើ​ពេល​ណា​វា​នឹង​ត្រូវ​បន្ត​ទៀត​ឡើយ។ ​ចុង​ចោទ​ទាំង​បួន​នាក់​​​នេះ​រស់​នៅ​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦។ ​អ្នកភូមិ​ចំនួន​ប្រហែល​៥០​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​ ដើម្បី​ទាមទារ​​ឲ្យ​មាន​ការ​​លើក​លែង​ការ​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ។ ​ដោយ​សារ​មានជម្លោះ​ជា​មួយ​លោក តុងងី អ្នកភូមិ​​កំពុង​ប្រឈម​​នឹង​ការ​គំរាម​កំហែង​នៃ​ការ​បណ្ដេញ​ចេញ​​ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​មក...

Latest news

© 2021, ដេលី. All rights reserved.