TAG
paywall
រ៉ឺម៉កម៉ូតូកង់បីរាងដូចសណ្តែកសៀងកំពុងទទួលបានការចាប់អារម្មណ៍ក្នុងរាជធានីភ្នំពេញ
អ្នករត់រ៉ឺម៉កម៉ូតូកង់បីជាច្រើនបានប្រជែងគ្នាដើម្បីដណ្តើមអតិថិជន ប៉ុន្តែសម្រាប់លោក ហួង ហួរ វិញទទួលបានអតិថិជនដោយមិនចាំបាច់ខំប្រឹង។
ខណៈពេលលោក ហួង ហួរ ឈរនៅលើចិញ្ចើមផ្លូវក្បែរមាត់ទន្លេ មានភ្ញៀវទេសចរជាច្រើនក្រុមបានចង្អុលមកកាន់រ៉ឺម៉កម៉ូតូកង់បីពណ៌លឿងចាស់ដ៏ភ្លឺចាំងរបស់លោក។ រ៉ឺម៉កម៉ូតូពណ៌លឿងចាស់ដ៏ភ្លឺរលោងរបស់លោក ហួង ហួរ មានរាងដូចជាគ្រាប់សណ្តែកសៀង ហើយវាខុសពីរ៉ឺម៉កម៉ូតូកង់បីស៊េរីចាស់ដែលធ្វើអំពីឈើឆ្ងាយណាស់។
រ៉ឺម៉កម៉ូតូកង់បីរាងមូលដូចសណ្តែកសៀងនេះបានមកដល់រាជធានីភ្នំពេញកាលពីខែវិច្ឆិកា ដោយសារលោក ប៊្រូណូ ប៊្រុនណឺ (Bruno Brunner) ជាជនជាតិស្វ៊ីសដែលបើកក្រុមហ៊ុនជួលម៉ូតូ។
លោក ប៊្រុនណឺ បានមានប្រសាសន៍ថា “ធុក ធុក នេះទំនើប ហើយវាស័ក្តិសមសម្រាប់ឆ្នាំ២០១៤។រីឯអ្នកធ្វើដំណើរវិញក៏ចូលចិត្តធុក ធុក នេះដែរ”។ រូបរាងថ្មីនេះគឺវាមានភាពខុសគ្នាពីរ៉ឺម៉កម៉ូតូកង់បីសព្វថ្ងៃដែលមានចំនួនជាង៦.០០០ គ្រឿងក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង នេះបើយោងតាមសមាគមប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ជាសហជីពដែលតំណាងឲ្យអ្នករត់រ៉ឺម៉កម៉ូតូកង់បី។
លោក ប៉ុក សំណាង ប្រធានសមាគមមគ្គទេសក៍ទេសចរកម្ពុជាបានឲ្យដឹងថា ដោយទទួលឥទ្ធិពលដំបូងពីឆៃកែវរបស់ប្រទេសចិនរ៉ឺម៉កម៉ូតូបានមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅមុនសម័យខ្មែរក្រហម។ កាលពីឆ្នាំ១៩៨០ រ៉ឺម៉កម៉ូតូបានមានវត្តមានជាថ្មីម្តងទៀតដោយមានប្រវែង៥ម៉ែត្រ ហើយអាចដឹកមនុស្សពី២០ទៅ៣០នាក់ ក៏ដូចជាទំនិញផ្សេងៗរបស់អ្នកដំណើរផងដែរ។
តែទោះជាយ៉ាងណា លោក ហេង សាម៉ុន អគ្គលេខាធិការនៃសមាគមប្រជាធិតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា រ៉ឺម៉កដែលមានប្រវែងយ៉ាងវែងបែបនេះ គឺវាលំបាកខ្លាំងណាស់នៅពេលបើកបរតាមផ្លូវដែលមានមនុស្សយ៉ាងច្រើនក្នុងរាជធានីភ្នំពេញ។
លោក សាម៉ុន បានមានប្រសាសន៍ថា “រ៉ឺម៉កប្រភេទនេះធ្វើឲ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ហេតុដូច្នេះទើបច្បាប់ចរាចរណ៍មិនអនុញ្ញាតឲ្យរ៉ឺម៉កបែបនេះចូលក្នុងរាជធានី”។
ដំណោះស្រាយដើម្បីដោះស្រាយការកកស្ទះចរាចរណ៍បានកើតឡើងអំឡុងឆ្នាំ២០០០។ ហើយដោយសារតែភ្ញៀវទេសចរបានសម្រុកមកលេងប្រទេសកម្ពុជាយ៉ាងច្រើននោះ ពលរដ្ឋខ្មែរនៅខេត្តសៀមរាប បានទទួលឥទ្ធិពលពីធុក ធុក របស់ប្រទេសថៃ ដោយពួកគាត់បានបង្កើតរ៉ឺម៉កម៉ូតូកង់បីខ្លីជាងមុន និងមានពូកសម្រាប់អង្គុយនៅខាងក្រោយ។
លោក ប៉ុក សំណាង បានមានប្រសាសន៍ថា “ រ៉ឺម៉កម៉ូតូទាំងនេះបានដឹកភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាបនិងតំបន់អង្គរ។វាទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗ ហើយបន្ទាប់មកវាក៏ត្រូវបានគេចាប់ផ្តើមប្រើប្រាស់ច្រើនឡើងៗផងដែរ”។
ហើយឥឡូវនេះរ៉ឺម៉កម៉ូតូទាំងនេះគឺត្រូវបានគេប្រើប្រាស់យ៉ាងច្រើនក្នុងរាជធានីភ្នំពេញពោលគឺពេលភ្ញៀវទេសចរ ឬអ្នករស់នៅក្នុងរាជធានីភ្នំពេញដើរទៅណាមកណាគឺសុទ្ធតែឃើញរ៉ឺម៉កម៉ូតូកង់ទាំងនេះ ដែលជាហេតុធ្វើឲ្យអ្នកថ្មើរជើងជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន។
ចំណែកឯពាក្យទាក់ទិននឹងរ៉ឺម៉កម៉ូតូកង់បីនេះក៏មានការពិភាក្សាដេញដោលគ្នាយ៉ាងខ្លាំងផងដែរ។ លោក ប្រាក់ វុទ្ធី ប្រធានគ្រប់គ្រងទីផ្សារទទួលបន្ទុកប្រទេសតំបន់អាស៊ាននៅក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “យើងហៅវាថា រ៉ឺម៉កម៉ូតូកង់បី”។ លោកបានបញ្ជាក់ថា ពាក្យ ធុក ធុក នេះគឺជាពាក្យមកពីប្រទេសថៃ។
លោក ប៉ុក សំណាង បានលើកឡើងថា គេអាចហៅម្យ៉ាងទៀតថា ជា “រ៉ឺម៉ក” ក៏បានដែរព្រោះពាក្យរ៉ឺម៉កនេះគឺជាពាក្យបារាំងដែលនៅពេលមួយត្រូវបានគេប្រើប្រាស់ជាទូទៅដើម្បីសំដៅលើធុក ធុក នេះឯង។ តែទោះជាយ៉ាងណា នៅមានអ្នកខ្លះបានការពារពាក្យ “ធុក ធុក” នេះដោយពួកគេបានលើកឡើងថា នៅពេលប្រើពាក្យថា ធុកធុក គឺវាស្តាប់មើលទៅទំនងជាង។
លោក ប៊្រុនណឺ មិនបានជំទាស់អ្វីទេចំពោះការហៅរ៉ឺម៉កម៉ូតូកង់បីថ្មីរបស់លោកថា ធុក ធុក នោះ ព្រោះលោកចង់ឲ្យមុខជំនួញរបស់លោកដំណើរការប៉ុណ្ណោះ។ ទោះបីជាមានអ្នកទិញចាប់អារម្មណ៍ច្រើនក៏ដោយ ក៏លោកនៅតែជួលរ៉ឺម៉កម៉ូតូកង់បីរបស់លោក ក្នុងតម្លៃ៨០ដុល្លារក្នុងមួយខែហើយប្រសិនបើមានការផ្សព្វផ្សាយពាណិជ្ជកម្មលើរ៉ឺម៉កម៉ូតូនេះ លោកយកតម្លៃ៣០ដុល្លារប៉ុណ្ណោះ។
លោក ភាព ភព ដែលបានចាប់ផ្តើមប្រើប្រាស់រ៉ឺម៉កម៉ូតូកង់បីរាងដូចសណ្តែកនេះអស់រយៈពេលជាបីខែមកហើយ មិនទទួលបានប្រាក់ចំណេញច្រើនប៉ុន្មានទេ បើធៀបទៅនឹងរ៉ឺម៉កម៉ូតូចាស់របស់គាត់ ដែលគាត់បានទិញក្នុងតម្លៃ៨០០ដុល្លារនោះ។ ប៉ុន្តែគាត់ចំណាយត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះលើថ្លៃជួលរ៉ឺម៉កម៉ូតូកង់បីថ្មីរបស់គាត់ដែលមានផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Ezecom នោះ ហេតុដូច្នេះគាត់ពេញចិត្តនឹងរ៉ឺម៉កម៉ូតូកង់បីដែលមានរូបរាងថ្មីនេះ។ លោក ភាព ភព បាននិយាយថា “ខ្ញុំមិនចាំបាច់ត្រូវចំណាយច្រើននោះទេ។ រ៉ឺម៉កម៉ូតូនេះទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ”៕ ស៊ុយឈាង
តែងតាំងមេធាវីការពារក្តីឲ្យជនសង្ស័យ តា ទិត នៅក្នុងសំណុំរឿង០០៤ របស់សាលាក្តីខ្មែរក្រហម
ដោយសារតែប្រតិបត្តិការស៊ើបអង្កេតរបស់តុលាការលើសំណុំរឿងដ៏រសើបផ្នែកនយោបាយចំនួនពីរជិតដល់ទីបញ្ចប់ សាលាក្តីខ្មែរក្រហមបានប្រកាសកាលពីម្សិលមិញថា មេធាវីជនជាតិបូស្នៀម្នាក់ត្រូវបានតែងតាំងឲ្យធ្វើជាតិណាង តា ទិត ជនសង្ស័យពីបទឧក្រិដ្ឋកម្ម ប្រឆំាងមនុស្សជាតិ។
តា ទិត ត្រូវបានតំណាងដោយមេធាវីខ្មែរ លោក សូ ម៉ូសសេនី ប៉ុន្តែពេលនេះលោកស្រី ស៊ូហ្សាណា តូម៉ាណូវិក (Suzana Tomanovic) មកពីប្រទេសបូស្នៀ និងហឺហ៊្សេហ្គោវីណា ត្រូវបានតែងតាំងបន្ថែមនៅក្នុងក្រុមអ្នកច្បាប់របស់លោក។ គួរបញ្ជាក់ថា តា ទិត ត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យកម្ទេច ចាប់ខ្លួន សម្លាប់ និងការបាត់ខ្លួនក្នុងឋានៈរបស់លោកជាលេខាស្តីទីនៅតំបន់ភាគពាយព្យរបស់ខ្មែរក្រហម។
ទាំងលោក ម៉ូសសេនី និងលោកស្រី តូម៉ាណូវិក ដែលកន្លងមកធ្វើការឲ្យក្រុមអ្នកច្បាប់របស់ អៀងសារី អតីតរដ្ឋមន្ត្រីការបរទេសក្នុងនាមជាអ្នកគ្រប់គ្រងសំណុំរឿងមួយ និងអ្នកពិគ្រោះយោបល់ផ្នែកច្បាប់។
លោកស្រី តូម៉ាណូវិក ក៏ធ្វើជាតំណាងឲ្យកូនក្ដីជាច្រើនមុនតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី នៅក្នុងទីក្រុងឡាអេផងដែរ។ ជនសង្ស័យបួននាក់ដែលនៅរស់ក្នុងសំណុំរឿង០០៣ និង០០៤ពេលនេះត្រូវមានមេធាវីតំណាងយ៉ាងតិចម្នាក់ផងដែរ ។ គួរបញ្ជាក់ផងដែរថា ភាគច្រើនក្នុងចំណោមមេធាវីទាំងនោះធ្លាប់មានតួនាទីផ្សេងទៀតនៅសាលាក្ដីខ្មែរក្រហមពីមុន ហើយមានតែ អ៊ឹម ជាម ទេ ដែលខ្វះមេធាវីអន្តរជាតិម្នាក់។
ទោះបីជាយ៉ាងណា បញ្ហាធ្វើជាតំណាងផ្នែកច្បាប់សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានដំណើរការទៅដោយមានភាពតានតឹងផ្នែកប្រកួតប្រជែង និងផ្នែកនយោបាយ។
លោក យូ ប៊ុនឡេង សហចៅក្រមសាកសួរបានយល់ស្របជាមួយរដ្ឋាភិបាលថា មិនគួរស៊ើបអង្កេតសំណុំរឿងពីរនេះទេ ហើយលោកបានប៉ុនប៉ងរារាំងការតែងតាំងមេធាវីការពារក្ដីសម្រាប់ជនសង្ស័យ ទាំងនេះផងដែរ បើទោះបីជាមានការស៊ើបអង្កេតលើជនសង្ស័យទាំងនេះ ដំណើរការទៅនៅភាគីអន្តរជាតិរបស់តុលាការនេះក៏ដោយ។
ដោយសារភាពតានតឹងផ្នែកនយោបាយទាំងនេះ គ្មានមេធាវីរបស់ជនសង្ស័យណាម្នាក់ត្រូវបានអនុញ្ញាតឲ្យពិនិត្យសំណុំរឿងនេះឡើយ ជាហេតុបណ្តាលឲ្យពួកគេមិនអាច ពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការស៊ើបអង្កេតរបស់តុលាការលើកូនក្ដីរបស់ខ្លួនបាន។
ប្រសិនបើសំណុំរឿងនេះទៅដល់តុលាការមែននោះ ការរំលោភសិទ្ធិរបស់ជនសង្ស័យអាចជាបញ្ហា។ ស្របពេលជាមួយគ្នានេះដែរ មេធាវីរបស់ជនសង្ស័យទាំងពីរនាក់នេះបាននិងកំពុងតែខិតប្រឆាំងការខិតខំប្រឹងប្រែងរបស់តុលាការ ក្នុងការដកពួកគេចេញ។
សេចក្ដីសម្រេចជាសម្ងាត់មួយត្រូវបានធ្វើឡើងដោយចៅក្រមសាកសួរ ម៉ាក ហាម៉ុន (Mark Harmon) កាលពីខែមុនថា ដើម្បីដកមេធាវី ម៉ៃឃើល កាណាវ៉ាស (Michael Karnavas) និងលោក អាង ឧត្តម ពីការធ្វើជាតំណាងឲ្យលោក មាស មុត អតីតបញ្ជាការកងនាវាជើងទឹកខ្មែរក្រហម ដោយលើកឡើងពីវិវាទផលប្រយោជន៍មួយជាមួយអតីតកូនក្ដីរបស់ខ្លួន គឺលោក អៀង សារី ។ លោក កាណាវ៉ាស បានលើកឡើងកាលពីម្សិលមិញថា លោកនឹងប្តឹងជំទាស់នឹងសេចក្ដីសម្រេចនេះ។
លោក រីឆាដ រ៉កហ្គើ (Richard Rogers) បាននិងកំពុងតែតវ៉ាអស់រយៈពេលជិតពីរឆ្នាំមក ហើយ ដើម្បីឲ្យមានការទទួលស្គាល់លោកជាផ្លូវការថា ជាមេធាវីរបស់ តា អាន បន្ទាប់ពីលោកត្រូវបានដកចេញពីសំណុំរឿង ដោយអ្នកគ្រប់គ្រងផ្នែកការពារក្ដីរបស់តុលាការដែលបានលើកឡើងថា គាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេហើយជម្លោះផលប្រយោជន៍មួយបាននាំឲ្យមានការជ្រើសរើសលោកឲ្យនៅលេខរៀងទី១៕ប៊ុននី
តុលាការចោទប្រកាន់បុរសវៀតណាមពីរនាក់ពីបទរត់ពន្ធភ្លុកដំរីនៅអាកាសយានដ្ឋានសៀមរាប
មន្ត្រីនិយាយថា បុរសជនជាតិវៀតណាមពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខណៈពេលកំពុងយួរភ្លុកដំរីអាហ្វ្រិកទម្ងន់៧៩គីឡូក្រាមដាក់ក្នុងវ៉ាលិសចំនួន៣ ត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់កាលពីម្សិលមិញពីបទរត់ពន្ធភ្លុកដំរីខុសច្បាប់។
បុរសទាំងពីរនាក់នេះបានជិះយន្តហោះពីអាហ្វ្រិកខាងត្បូងឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងមកកាន់ខេត្តសៀមរាប ហើយមានគម្រោងធ្វើដំណើរតាមផ្លូវគោកទៅកាន់ប្រទេសវៀត ណាម ដែលជាគោលដៅមួយក្នុងចំណោមគោលដៅភ្លុកដំរីខុសច្បាប់ធំៗបំផុតនៅក្នុងពិភពលោកអមជាមួយនឹងប្រទេសចិន។
លោក ទា គឹមសត ប្រធានរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានមានប្រសាសន៍ថា ពេលនេះពួកគេប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ បន្ទាប់ពីពួកគេសារភាពប្រាប់នគរ បាល។
លោកបានមានប្រសាសន៍ថា “ពួកគេនឹងជាប់ពន្ធនាគារចន្លោះពីមួយឆ្នាំដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី១០លានរៀលទៅ១០០លានរៀល យោងទៅតាមច្បាប់ព្រៃឈើ”។
ប្រធានផ្នែកគយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានប្រសាសន៍ថា កាលពីឆ្នាំមុនជនរត់ពន្ធបានប៉ុនប៉ងមិនបានសម្រេចចំនួនប្រាំលើកដើម្បីប្រើប្រាស់អាកាសយានដ្ឋានសៀមរាបជាចំណុចឆ្លងកាត់របស់ភ្លុកដំរី ដែលដឹកជញ្ជូនមកពីប្រទេសផ្សេងៗនៅតំបន់អាហ្វ្រិក ប៉ុន្តែមានម្ដងនោះជនរត់ពន្ធបានធ្វើដំណើរកាត់តាមប្រទេសថៃ។
កាលពីខែសីហា ជនជាតិវៀតណាមពីរនាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ ណភូមិ ក្នុងទីក្រុងបាងកក ប្រទេសថៃ ខណៈពេលកំពុងព្យាយាមឡើងជិះយន្តហោះឆ្ពោះមកខេត្តសៀមរាបជាមួយនឹងភ្លុកដំរីចំនួន២៧...
រដ្ឋាភិបាលព្រាងអនុក្រឹត្យស្តីពីការបង្កកទ្រព្យសម្បត្តិអង្គការភេរវកម្មនិងស្ថាប័នផ្តល់ហិរញ្ញវត្ថុ
កាលពីម្សិលមិញ ក្រុមមន្ត្រីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជួបប្រជុំជាមួយតំណាងមកពីធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីពិភាក្សាអំពីសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កកទ្រព្យសកម្មនៃអង្គការភេរវកម្មនានា និងស្ថាប័ននានាដែលផ្ដល់ហិរញ្ញវត្ថុដល់អង្គការភេរវកម្មទាំងនោះ ឲ្យស្របតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ។
លោក រស់ ភារម្យ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងឧស្សាហកម្មនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កិច្ចប្រជុំរយៈពេលបីម៉ោងកាលពីម្សិលមិញនេះ គឺដើម្បីពិភាក្សាអំពីសេចក្ដីព្រាងអនុក្រឹត្យដំបូងនេះ។
លោកបានមានប្រសាសន៍ថា “យើងទើបតែបានព្រាងអនុក្រឹត្យនេះប៉ុណ្ណោះ ហើយបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងស្ដីពីសេចក្ដីព្រាងអនុក្រឹត្យនេះ ..។ នេះជាមូលហេតុដែលយើងប្រញាប់ប្រញាល់”។
លោក ភារម្យ បានបដិសេធមិននិយាយលម្អិតអំពីខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះទេ ដោយលើកឡើងថា លោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីសេចក្តីព្រាងអនុក្រឹត្យនេះជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើយ៕ សារុន
អភិបាលរាជធានីភ្នំពេញប្រាប់មន្ត្រីចុះត្រួតពិនិត្យផ្សារទាំងឡាយតាមបញ្ជារបស់លោក ហ៊ុន សែន
ដើម្បីអនុវត្តតាមបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក បា៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យមន្ត្រីក្រុងចុះពិនិត្យក្រុមហ៊ុននានាឲ្យបានតឹងរឹង ពោលគឺ ក្រុមហ៊ុនដែលប្រមូលសេវាប្រចាំថ្ងៃពីអាជីវករនៅតាមផ្សារក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញតាមរយៈសុន្ទរកថា របស់គាត់កាលពីថ្ងៃច័ន្ទ ហើយលោកបានត្អួញត្អែរថា អាជីវករបានបន្ទោសលោកដោយសារតែអ្នកប្រមូលថ្លៃសេវា ចាប់ផ្តើមប្រមូលប្រាក់ពីពួកគាត់ជារៀងរាល់ព្រឹក មិនមែនពេលរសៀលដែលជាពេលពួកគាត់មានពេលរកប្រាក់ចំណូលបានទេ។
ភ្លាមៗក្រោយមក លោក បា៉ សុជាតិវង្ស ក៏បានចាប់ផ្តើមធ្វើសកម្មភាពកាលពីម្សិលមិញ។ លោកបានប្រាប់មន្ត្រីនានាថា ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនឯកជននោះក៏កំពុងតែយកថ្លៃសេវាហួសកំណត់ពីអាជីវករផងដែរ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើក្រុមហ៊ុនណាយកថ្លៃសេវាច្រើនជាងចំនួនកំណត់ កិច្ចសន្យារបស់ក្រុមហ៊ុនទំាងនោះត្រូវបានលុបចោល”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំមិនខ្លាចរកក្រុមហ៊ុនថ្មីទេ ពីព្រោះប្រសិនជាយើងមិនគិតគូរបញ្ហានេះ នោះប្រជាជនរបស់យើងនឹងជួបការលំបាកកាន់តែខ្លាំងៗឡើង”។
លោកបានលើកឡើងថា ប្រធានផ្សារត្រូវស៊ើបអង្កេតករណីចោទប្រកាន់ធ្វើឡើងជាដំបូងដោយលោក ហ៊ុន សែន។
លើសពីនេះទៅទៀត មន្ត្រីសាលារាជធានីភ្នំពេញក៏ត្រូវចាប់ផ្តើមស៊ើបអង្កេតតាមផ្សារនានា ហើយក្នុងករណីចាំបាច់ត្រូវដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនដែលមិនអនុវត្តតាម។
កាលពីរសៀលម្សិលមិញ លោក គៀង លក្ខណ៍ ប្រធានផ្សារអូរឫស្សី ខណ្ឌ៧មករា បានលើកឡើងថា លោកបានចាប់ផ្តើមស៊ើបអង្កេតក្រុមហ៊ុនឯកជនដែលគ្រប់គ្រងថ្លៃសេវាជួលតូប និងចតយានជំនិះនៅផ្សាររបស់លោករួចហើយ។
លោក លក្ខ បានឲ្យដឹងថា អ្នករត់មូ៉តូឌុបម្នាក់ត្រូវបានគេគិតថ្លៃសេវា១០០រៀលសម្រាប់ការចតម៉ូតូនៅផ្សារ ខណៈដែលថ្លៃសេវាស្របច្បាប់មានត្រឹមតែ៥០០រៀលប៉ុណ្ណោះ។
ក្រុមហ៊ុនដដែល ដែលបានគិតថ្លៃសេវាលើសកំណត់លើអ្នករត់ម៉ូតូឌុបនោះក៏បានគិតថ្លៃសេវាលើសកំណត់ លើអាជីវករផងដែរ នេះបើយោងតាមប្រសាសន៍របស់លោក លក្ខណ៍។ លោកបានបន្ថែមទៀតថា អ្នកចុះកិច្ចសន្យាបន្តដែលគិតអ្នកបើកបរម៉ូតូក្នុងថ្លៃសេវាហួសកំណត់៥០០រៀល ឬក៏ប្រហែល០,១២ដុល្លារ ត្រូវបានដាក់ផាកពិន័យជាប្រាក់ចំនួន៤២០.០០០រៀល ឬក៏ប្រហែល១០៥ដុល្លារ ពីបទរំលោភលើបទបញ្ញត្តិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ។
លោក លក្ខ បានមានប្រសាសន៍ថា “ ការប្រមូលថ្លៃសេវាពីអាជីវករគឺជាបញ្ហាដ៏ធំមួយ”។ លោកបានធ្វើការកត់សម្គាល់ផងដែរថា អាជីវករប្រហែលជាត្រូវបង់ប្រាក់បន្ថែម ប្រសិនបើពួកគាត់ពេញចិត្តសេវារបស់ក្រុមហ៊ុននោះ ក៏ប៉ុន្តែ ពួកគាត់មិនបានបង្ខំឲ្យធ្វើដូច្នេះទេ។
លោកក៏បានឲ្យដឹងទៀតថា ថ្លៃសេវាប្រចាំថ្ងៃ ដូចជាសេវាថ្លៃសំរាមអាស្រ័យទំហំតូបអាជីវករ។
កាលពីម្សិលមិញ លោក ប៉ា សុជាតិវង្្សក៏បានលើកឡើងអំពីការបង្កើតខណ្ឌបីទៀត គឺ ខណ្ឌជ្រោយចង្វា ច្បារអំពៅ និងខណ្ឌព្រែកព្នៅ ដែលមានមន្ត្រីជិត១០០នាក់មកពីស្ថាប័នផ្សេងៗក្រៅពីសាលារាជធានីភ្នំពេញបានអនុវត្តការងារជាអភិបាល និងអភិបាលរង។
កបានមានប្រសាសន៍ថា “ក៏ប៉ុន្តែ ខ្ញុំមិនយល់ស្របជាមួយគេទេ ពីព្រោះខ្ញុំចង់បានអតីតមន្ត្រីសាលារាជធានីមិនមែនអ្នកខាងក្រៅទេ”៕ សុធា
សាលារាជធានីភ្នំពេញនឹងពង្រីកសេវារថយន្តក្រុងសាធារណៈចំនួនពីរខ្សែបន្ថែមទៀតក្នុងពេលឆាប់ៗ
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីភ្នំពេញមានគម្រោងពង្រីកសេវារថយន្តក្រុងសាធារណៈបន្ទាប់ពីអ្នកដំណើរជាង២០.០០០នាក់បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះដែលរត់នៅតាមមហាវិថីព្រះមុនីវង្សអំឡុងពីរសប្តាហ៍ដំបូងនៃរយៈពេលសាកល្បងចំនួនមួយខែ។
ដោយថ្លែងទៅកាន់មន្ត្រីសាលារាជធានីប្រហែល៥០នាក់ទាក់ទិននឹងគម្រោងធ្វើឲ្យស ណ្តាប់ធ្នាប់ក្នុងរាជធានីបានប្រសើរឡើង លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការទទួលយករបស់សាធារណជនចំពោះការសាកល្បងនៃសេវារថយន្តក្រុងសាធារណៈនេះ គឺជាភ័ស្តុតាងមួយបង្ហាញថា ពលរដ្ឋចង់ឲ្យមានការពង្រីកសេវានេះនៅទូទាំងរាជធានី ហើយលោកនឹងពង្រីកសេវារថយន្តក្រុងពីរបន្ថែមទៀត ដែលរត់នៅមហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោមក្នុងពេលឆាប់ៗ។
លោកបានប្រសាសន៍ថា “យើងនឹងនាំចូលរថយន្តក្រុងថ្មីៗដើម្បីយកមកប្រើប្រាស់សម្រាប់សេវារថយន្តក្រុងនេះ ហើយយើងនឹងធ្វើវាឲ្យបានឆាប់ដូចជាប្រទេសដទៃៗទៀត ដោយចាប់ផ្តើមពីពេលឥឡូវនេះទៅ”។
តែទោះជាយ៉ាងណា ក៏ត្រូវតែមានការសិក្សារួមគ្នាស្តីពីលទ្ធភាពនៃការពង្រីកសេវារថយន្តក្រុងសាធារណៈបន្ថែមនេះ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានអនុវត្តការសាកល្បងក្នុងពេលសព្វថ្ងៃនិងដែលបានជួយបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញសម្រាប់រយៈពេល១៥កន្លងទៅនេះផងដែរ ។
លោក បា៉ សុជាតិវង្ស មានប្រសាសន៍ថាសាលារាជធានីកំពុងតែពិចារណាអំពីការចេញប័ណ្ណបញ្ចុះតម្លៃសម្រាប់សិស្សានុសិស្សដែលពេញចិត្តយ៉ាងខ្លាំចំពោះការសាកល្បងសេវារថយន្តសាធារណៈនេះ៕ស៊ុយឈាង
លោក ហ៊ុន សែន សរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាប្រក្រតីភាពក្នុងប្រទេស
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើប្រាស់សុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតដែលទើបតែបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ ក្នុងរាជធានីភ្នំពេញ ដើម្បីលើកឡើងជាថ្មីម្តងទៀតថា លោកមានបញ្ហាបន្តិចបន្តួចក្នុងការគ្រប់គ្រងប្រទេស ខណៈដែលតំណាងរាស្ត្រគណបក្ស ប្រឆាំងកំពុងធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួន នៅក្នុងរដ្ឋសភា។
ថ្លែងទៅកាន់និស្សិតមកពីសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ធានាប្រក្រតីភាពក្នុងការដឹកនាំប្រទេស ដើម្បីជួយជំរុញឲ្យមានការកែទម្រង់ដូចអ្វីដែលលោកបានសន្យា ក្រោយការបោះឆ្នោតកាលពីឆ្នាំមុន។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អនាគតមន្ត្រីរាជការស៊ីវិលថា “ទី១ បន្តដំណើរជាធម្មតានៃស្ថាប័នរដ្ឋ ដូចដែលខ្ញុំបានបញ្ជាក់ប៉ុន្មានដងកន្លងមកហើយ។ ឥឡូវហ្នឹង វាជាធម្មតាហើយ។ កុំទៅខ្វល់ថា វាជាប់គាំង ឬមិនជាប់គាំង”។
ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិបាននិងកំពុងធ្វើពហិការរដ្ឋសភា តាំងពីរដ្ឋសភាបានចាប់ផ្តើមដំណើរការក្នុងខែកញ្ញាឆ្នាំមុន។
ណបក្សប្រឆាំងបានរៀបចំមហាបាតុកម្មជាច្រើនលើកច្រើនសារនៅក្នុងរាជធានីភ្នំពេញរហូតទាល់តែរាជរដ្ឋាភិបាលដាក់ចេញនូវប្រតិបត្តិការបង្ក្រាបដែលបណ្តា លឲ្យមានការបាត់បង់ជីវិតកាលពីដើមខែមុន។
ទំនងជាទាក់ទងទៅនឹងប្រតិបត្តិការបង្ក្រាបនោះកាលពីម្សិលមិញ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើគុណតម្លៃសម្រាប់រដ្ឋាភិបាលដែលរក្សាការគ្រប់គ្រងស្ថានភាពនៅតាមដងផ្លូវនានា។ គួររំឭកថា ប្រតិបត្តិការបង្ក្រាបនោះបានបណ្តា លឲ្យអ្នកតវ៉ាប្រាំនាក់ត្រូវបានបាញ់សម្លាប់ និងជាង៦០នាក់ផ្សេងទៀតត្រូវបានវាយដំ បាញ់ ឬក៏ចាប់ដាក់ពន្ធនាគារដោយមិនមានការផ្តន្ទាទោស។
មុនពេលលើកឡើងទាក់ទងនឹងមនុស្ស២៣នាក់ដែលត្រូវបានចោទប្រកាន់ថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអំឡុងសកម្មភាពតវ៉ាកាលពីខែមុន លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ប្រជាជនត្រូវការសេចក្តីសុខ ហើយនឹងភាពសប្បាយ រីករាយ។ ហើយប្រជាជនមិនចូលចិត្តការកកស្ទះចរាចរណ៍ដោយសារអំពើនេះ អំពើនោះទេ។ ដូច្នេះហើយ យើងត្រូវតែការពារសេចក្តីសុខសម្រាប់ ប្រទេស និងប្រជាជន ហើយសេចក្តីសុខសម្រាប់ប្រជាជនគឺសំខាន់ខ្លាំងណាស់។
លោកបានសួរថា “តើអ្នកដែលបំផ្លាញសេចក្តីសុខរបស់ប្រជាជនគួរតែទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងដូចម្តេច?” លោក ហ៊ុន សែន ក៏បានស្នើឲ្យនិស្សិតទាំងនោះពិចារណាអំពីអ្វីដែលពួកគេអាចធ្វើបាន ក្នុងនាមជាអនាគតមន្ត្រីរាជការស៊ីវិល ក្នុងការធានាស្ថិរភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា “ស្ថានភាពនយោបាយមិនអាចមានស្ថិរភាពយូរអង្វែងបានទេ នៅពេលម៉ាក្រូសេដ្ឋកិច្ចមិនអាចធានា។ តើយើងធ្វើដូចម្តេចដើម្បីជំរុញផលិតកម្មគ្រប់វិស័យ... ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ចឲ្យលើសពី៧ ភាគរយ?”
តំណាងមកពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបពិភាក្សាគ្នានាព្រឹកនេះនៅព្រឹទ្ធសភា ដែលនេះជាជំនួបដំបូងរវាងគណបក្សទាំងពីរតាំងពីមានប្រតិបត្តិការបង្ក្រាបកាលពីខែមុន ដែលនាំឲ្យគណបក្សសង្គ្រោះជាតិលុបចោលកិច្ចចរចាដែលបានគ្រោងធ្វើនៅថ្ងៃទី៣ ខែមករា។
មន្ត្រីជាន់ខ្ពស់មកពីគណបក្សទាំងពីរបានឲ្យដឹងថា កិច្ចចរចាដែលនឹងផ្តោតសំខាន់ទៅលើលទ្ធភាពកែទម្រង់ប្រព័ន្ធបោះឆ្នោតនេះប្រហែលជាអាចបើកផ្លូវសម្រាប់មេដឹកនាំគណបក្សជួបគ្នាដើម្បីបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ៕ សុធា
សាលាដំបូងខេត្តបន្ទាយមានជ័យសាកសួរអ្នកកាសែតពីរនាក់នៅក្នុងរឿងក្តីបរិហារកេរ្តិ៍ទាហានម្នាក់
អ្នកកាសែតពីរនាក់មកពីបណ្តាញផ្សព្វផ្សាយព័ត៌មានដាច់ដោយឡែកពីគ្នានិយាយថាពួកគេត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើការសាកសួរកាលពីម្សិលមិញជុំវិញការចោទប្រកាន់ថា ពួកគេបានបរិហារកេរ្តិ៍ទាហានម្នាក់នៅក្នុងអត្ថបទរបស់ពួកគេអំពីវិវាទដីធ្លីមួយនៅក្នុងក្រុងប៉ោយបែ៉ត។
លោក ពេជ្រ សុវណ្ណារ៉ា ប្រធានសមាគមការពារអ្នកកាសែតមានព្រំដែនដែលបានចុះផ្សាយអត្ថបទរបស់ខ្លួនតាមប្រព័ន្ធអីុនធើណិត និង លោក ផូូ ប៊ុនថន ដែលធ្វើការឲ្យស្ថានីយទូរទស្សន៍ហង្សមាសបាននិយាយថា លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានកោះហៅពួកគាត់មកសាកសួរជុំវិញពាក្យបណ្តឹងដែលបានប្តឹងកាលពីថ្ងៃទី ៣ខែមករា។
ពាក្យបណ្តឹងដែលប្តឹងដោយលោក ហង្ស ម៉ៅ ជាពាណិជ្ជករ ព្រម ទាំងជាទាហានដែរនោះ ទាក់ទងទៅនឹងអត្ថបទដាច់ដោយឡែកពីគ្នាចំនួនពីរកាលពីថ្ងៃទី៥ខែធ្នូ របស់អ្នកកាសែតទាំងពីរនាក់នេះដែលបានសម្ភាសអ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយលោក ហង្ស ម៉ៅ ។
លោក សុវណ្ណារ៉ា ដែលអត្ថបទរបស់លោកចុះផ្សាយពីក្រុមអ្នកភូមិដែលលើកឡើងថា លោក ហង្ស ម៉ៅ បានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាច្រើនខុសពីធម្មតា ហើយទំនងជាជាប់ពាក់ព័ន្ធនឹងវិវាទជាច្រើនទៀតនោះ មានប្រសាសន៍ថា លោកបានប្រាប់តុលាការថា អត្ថបទរបស់លោកមិនមែនបរិហារកេរ្តិ៍ឡើយ។
លោក...
ក្រុមហ៊ុនវីងនិងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាសហការគ្នាផ្តល់វីហ្សាកាតបង់ប្រាក់មុន
កាលពីម្សិលមិញ ក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទដៃ វីង (Wing) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានប្រកាសថា ខ្លួនបានរួមកម្លាំងគ្នាដើម្បីពង្រីកបណ្តាញប្រើប្រាស់វីហ្សាកាតបង់ប្រាក់មុនដែលមានស្រាប់ ក្នុងគោលបំណងបង្កភាពកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជាដែលមិនមានគណនីធនាគារ ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់តាមគ្រឿងអេឡិចត្រូនិក។
វីហ្សាកាតបង់ប្រាក់មុននេះមិនទាមទារឲ្យមានគណនីធនាគារ ឬក៏ទ្រព្យធានា ដើម្បីទិញទេ ក៏ប៉ុន្តែ អ្នកប្រើប្រាស់ត្រូវបង់ប្រាក់បន្តិចបន្តួច (បីដុល្លារទៅប្រាំដុល្លារ) ដើម្បីទទួលបានកាតនេះ។ បន្ទាប់មក អ្នកប្រើប្រាស់ត្រូវដាក់ប្រាក់បន្ថែមរហូតដល់៥០០ដុល្លារ ឬក៏៥.០០០ដុល្លារក្នុងកាតនោះទើបអាចចាយវាយបាន។ នៅពេលដាក់ប្រាក់បន្ថែមម្តងៗ អ្នកប្រើប្រាស់ត្រូវបង់ថ្លៃសេវា ពី២ដុល្លារទៅ៨,២៥ដុល្លារ។
អ្នកប្រើប្រាស់អាចទិញទំនិញនៅគ្រប់ទីកន្លែងដែលវីហ្សាកាតត្រូវបានទទួលយក។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចទិញទំនិញតាមប្រព័ន្ធអីុនធើណិតផងដែរ។ អ្នកប្រើប្រាស់អាចដកប្រាក់ និងពិនិត្យសមតុល្យរបស់ខ្លួនតាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ វីហ្សាផ្លាស់អេធីអឹម (Visa PLUS ATMs) ក៏ប៉ុន្តែ ត្រូវបង់ថ្លៃសេវាមួយចំនួន។
នៅពេលអស់ទឹកប្រាក់ កាតនេះអាចត្រូវបានបញ្ចូលទឹកប្រាក់បន្តនៅបណ្តាញរបស់ក្រុមហ៊ុន វីង និងសាខាធនាគារ FTB ក៏ដូចជាតាមប្រព័ន្ធអីុនធើណិត ឬក៏តាមទូរស័ព្ទដៃ។ អ្នកប្រើប្រាស់ក៏អាចផ្ញើប្រាក់ឲ្យសាច់ញាតិ ឬក៏អ្នកផ្សេងបានផងដែរ។
លោក អាន់ថូនី ភើគីន (Anthony Perkins) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វីង បានមានប្រសាសន៍កាលពីម្សិលមិញនៅក្នុងពិធីប្រកាសកិច្ចសហប្រតិបត្តិការនេះនៅសណ្ឋាគារ កាំបូឌីយ៉ាណា ថា “លទ្ធភាពទទួលបាន និងបញ្ចូលទឹកប្រាក់ក្នុងកាតនេះមិនមាននៅស្ថាប័នហិរញ្ញវត្ថុផ្សេងក្នុងប្រទេសកម្ពុជាទេ”។ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន អ្នកសារព័ត៌មានត្រូវបានផ្តល់ឲ្យនូវវីហ្សា កាតបង់ប្រាក់មុនចំនួន២០ដុល្លារ។
លោក ភើគីន បានមានប្រសាសន៍បន្ថែមទៀតថា “ប្រជាជនខ្មែរពឹងផ្អែកយ៉ាងខ្លាំងទៅលើសាច់ប្រាក់។ នៅពេលមានប្រជាជនខ្មែរកាន់តែច្រើនមានការយល់ដឹងអំពីវិធីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក វាជារឿងកាន់តែប្រសើរ”។
ធនាគារ FTB បានណែនាំឲ្យប្រជាជនប្រើប្រាស់វីហ្សាកាតបង់ប្រាក់មុនកាលពីជាងពីរឆ្នាំមុន ក៏ប៉ុន្តែ ដោយសារតែធនាគារនេះមានបណ្តាញប្រើប្រាស់ ទើបកាតនេះជួបបញ្ហាលំបាកក្នុងការផ្តល់សេវាកម្ម នេះបើតាមសម្តីរបស់លោក ដាន់ ហ្វេលស៊ីង (Dan Felsing) នាយកគម្រោងធនាគារ FTB ទទួលបន្ទុកផ្នែកចែកចាយ CashCard និងទូទាត់ប្រាក់តាមទូរស័ព្ទដៃ។ លោកបានមានប្រសាសន៍ថា “កាលនោះមិនមានភាពរីកចម្រើនទេ”។
លោក ហ្វេលស៊ីង បានមានប្រសាសន៍ទាក់ទងទៅនឹងមូលហេតុដែលបណ្តាលឲ្យមិនមានភាពរីកចម្រើននេះថា “មិនមែនដោយសារតែវាមិនមែនជាផលិតផលល្អនោះទេ គឺដោយសារតែគ្មានគេដឹងអំពីវា”។
លោកនាយកគម្រោងរូបនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតថា ការបង្កើតបណ្តាញចែកចាយរបស់ក្រុមហ៊ុន វីង អាចនឹងត្រូវការចំណាយប្រាក់ជាច្រើនលានដុល្លារ។ ធ្វើបែបនេះទើបមានប្រជាជនកាន់តែច្រើនថែមទៀតមានកាតនេះ”។
លោក ហ្វេលស៊ីង បានឲ្យដឹងបន្តទៀតថា ធនាគារ FTB មានកន្លែងទូទាត់ប្រាក់៤២កន្លែងដែលទទួលយកវីហ្សាកាតបង់ប្រាក់មុនរបស់ខ្លួន ក៏ប៉ុន្តែ ឥឡូវនេះក្រោមកិច្ចសហការជាមួយក្រុមហ៊ុន វីង មានជាង១.០០០កន្លែង។
លោក ភើគីន បានឲ្យដឹងទៀតថា ក្រុមហ៊ុន វីង មានគម្រោងបង្កើនចំនួនកន្លែងទូទាត់ឲ្យកើនឡើងដល់២.០០០កន្លែងក្នុងរយៈពេលពីរខែខាងមុខ។
ប្រធាននាយកប្រតិបត្តិធនាគារនានាបានលើកឡើងកាលពីម្សិលមិញថា ស្ថានភាពនៅតែត្រូវការការរង់ចាំមើលថា តើប្រជាជនខ្មែរ នឹងជ្រើសរើសយកវីហ្សាកាតបង់ប្រាក់មុន ឬក៏អត់ ដោយសារភាគច្រើនក្នុងចំណោមប្រជាជនខ្មែរនៅតែនិយមប្រើប្រាស់សាច់ប្រាក់ ហើយកាតបង់ប្រាក់មុនមានចំណុចមិនប្រាកដប្រជាត្រង់ថា តើស្ថាប័នហិរញ្ញវត្ថុមួយណាគ្រប់គ្រងប្រាក់របស់ពួកគាត់។
លោក ហ្គ្រេន ណាក់ឃី (Grant Knuckey) ប្រធាននាយកប្រតិបត្តិធនាគារ ANZ Royal បានមានប្រសាសន៍ថា “វាជាកំណើនវិជ្ជមានថ្មីមួយសម្រាប់ផលិតផលដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ នៅតែរង់ចាំមើលថា តើកំណើននេះវិវឌ្ឍទៅលឿនកម្រិតណា”។
លោក ណាក់ឃី បានបន្តថា “ យើងជឿថា នេះគឺជាទីផ្សារមួយដែលមានសក្តានុពលគួរឲ្យកត់សម្គាល់ ពីព្រោះប្រាក់ចំណូលរបស់ប្រជាជនកំពុងកើនឡើង”។
អ្នកស្រី ឡូរីជន់ បាជី (Lorijon Bacchi) ប្រធានតំណាង និងអ្នកគ្រប់គ្រងក្រុមហ៊ុន វីហ្សា ទទួលបន្ទុកប្រទេសវៀតណាម កម្ពុជា និងប្រទេសឡាវ បានលើកឡើងផងដែរថា អ្នកស្រីមិនអាចនិយាយបានទេថា បច្ចុប្បន្ន មានប្រជាជនប៉ុន្មាននាក់មានវីហ្សាកាតទេ។
អ្នកស្រី ឡូរីជន់ បាជី បានមានប្រសាសន៍ថា “នាងខ្ញុំមិនមានលទ្ធភាពបញ្ចេញតួលេខទាក់ទងទៅនឹងទីផ្សារមួយដែលមានទំហំតូចជាងទំហំជាក់លាក់ណាមួយបានទេ”។ អ្នកគ្រប់គ្រងប្រចាំប្រទេសរូបនេះបានលើកឡើងបន្ថែមទៀតថា អ្នកស្រីគ្រាន់តែអាចនិយាយបានថា មានក្រុមហ៊ុនមកបណ្តាក់ទុនវិនិយោគក្នុងគម្រោងអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ សុធា
មន្ត្រីពីររូបត្រូវសាលាដំបូងសម្រេចផ្ដន្ទាទោសពីបទឆបោកកសិករក្នុងសំណុំរឿងរបស់ ACU
កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសមន្ត្រីរដ្ឋាភិបាលពីររូបឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ដោយព្យួរទោសមួយឆ្នាំ បន្ទាប់ពីតុលាការបានសម្រេចឲ្យពួកគេជាប់ពិរុទ្ធភាពពីបទឆបោកមានស្ថានទម្ងន់ទោស។
លោក នួន សារ៉ាត់ អាយុ៤២ឆ្នាំអតីតមន្ត្រីក្រសួងយុត្តិធម៌ និងលោក កែវ សុផល អាយុ៤៨ឆ្នាំអតីតមន្ត្រីនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងមហាផ្ទៃត្រូវបានចោទប្រកាន់កាលពីឆ្នាំមុនពីបទឆបោក បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំ។
លោក ស៊ិន វិសាល ចៅក្រមជំនុំជម្រះបានមានប្រសាសន៍អំពីការសម្រេចចេញសាលក្រមចេញពីកាលពីម្សិលមិញនេះថា “តុលាការបានសម្រេចឲ្យពួកគេជាប់ពិរុទ្ធភាពមានស្ថានទម្ងន់ទោស និងពីបទយកប្រាក់ចំនួន២.៥០០ដុល្លារពីដើមបណ្ដឹង”។
លោក នួន សារ៉ាត់ និងលោក កែវ សុផល បានស្លៀកពាក់បន្លំខ្លួនធ្វើជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ...
Latest news
© 2021, ដេលី. All rights reserved.

