37 C
Phnom Penh

តែង​​តាំ​ង​មេធា​​​វី​​ការពារក្តីឲ្យជ​ន​សង្ស័យ​ ​តា ទិត ​នៅក្នុ​ង​​សំ​ណុំ​​រឿ​ង​​០០៤ ​របស់​សាលា​ក្តី​​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយសារ​តែ​ប្រតិបត្តិការ​​ស៊ើបអង្កេត​​​​របស់​តុ​លា​ការ​​​លើ​​សំ​​​ណុំរឿង​ដ៏​រសើប​ផ្នែក​នយោបា​យ​ចំ​​​នួ​ន​​ពីរជិ​ត​ដល់​​ទី​បញ្ចប់ សាលា​ក្តី​​ខ្មែរ​ក្រហមបា​ន​​​ប្រកាស​​កា​ល​ពី​ម្សិល​​មិញ​​ថា ​មេធា​​វី​ជន​ជាតិ​​​បូស្នៀ​ម្នាក់​ត្រូ​វ​បា​ន​​​តែ​ង​តាំ​ង​ឲ្យធ្វើ​​ជាតិណា​​ង​​​ តា​ ​ទិត ​​ជ​នសង្ស័​យ​​​ពី​បទ​ឧក្រិដ្ឋ​កម្ម ប្រឆំា​​ង​មនុស្ស​​ជាតិ។

តា​ ​ទិត ​​ត្រូវបាន​តំ​ណា​ង​ដោ​យ​​​​មេធាវី​ខ្មែរ​ លោក សូ ម៉ូសសេនី ប៉ុន្តែ​​​​ពេល​នេះ​លោក​ស្រី ស៊ូហ្សាណា តូ​ម៉ា​​​ណូ​វិក (Suzana Tomanovic) មក​ពី​​ប្រទេស​​បូ​ស្នៀ និងហឺហ៊្សេ​ហ្គោ​វីណា  ត្រូវ​​បា​ន​តែង​តាំង​បន្ថែម​នៅក្នុង​ក្រុម​​អ្នក​ច្បាប់របស់​លោក​។ គួរ​បញ្ជាក់ថា តា ទិត ​ត្រូ​វ​បា​ន​​ចោទ​​ប្រកាន់ពី​​បទ​បញ្ជា​ឲ្យ​កម្ទេច ​​ចាប់​​ខ្លួន​ សម្លាប់ និ​ង​កា​រ​​​បាត់​ខ្លួន​ក្នុ​ង​ឋា​​នៈ​​​​របស់​លោកជា​លេខាស្តី​ទី​នៅ​​តំបន់​​ភាគ​​​ពា​យ​ព្យ​​​​របស់​ខ្មែរក្រហម​។

ទាំ​ង​​លោក​ ​ម៉ូសសេនី និ​ង​លោកស្រី តូម៉ា​​​ណូ​វិក ដែលកន្ល​ង​មក​​​ធ្វើកា​រ​ឲ្យ​ក្រុម​​​អ្នក​ច្បាប់​​​​របស់​ អៀងសារី អតី​​ត​​រដ្ឋ​មន្ត្រី​​​ការ​​​បរទេសក្នុង​នា​ម​​ជាអ្នក​គ្រប់​គ្រង​សំណុំ​រឿ​ង​មួយ​ និង​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​។

លោកស្រី តូម៉ាណូវិក ក៏ធ្វើ​ជា​តំណាង​ឲ្យ​កូន​ក្ដី​ជាច្រើន​មុន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី នៅ​ក្នុង​ទីក្រុង​ឡាអេ​ផង​ដែរ។ ជន​សង្ស័យ​បួន​នាក់​ដែល​នៅ​រស់​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ពេល​នេះ​ត្រូវ​មានមេធាវីតំណាង​យ៉ាង​តិច​ម្នាក់​ផង​ដែរ​ ។ គួរ​បញ្ជាក់ផង​ដែរ​ថា ​ភាគ​ច្រើន​ក្នុង​ចំណោម​មេធាវី​ទាំងនោះធ្លាប់​មាន​តួនាទី​ផ្សេង​ទៀត​នៅ​សាលា​ក្ដីខ្មែរ​ក្រហ​ម​ពីមុន​​ ហើយ​មាន​តែ​ អ៊ឹម ជាម ទេ​ ដែល​ខ្វះ​មេធាវីអន្តរជាតិ​ម្នាក់​។

ទោះ​បីជា​យ៉ាង​ណា បញ្ហា​ធ្វើ​ជា​តំណាង​ផ្នែក​ច្បាប់​សម្រាប់​ជន​សង្ស័យ​ទាំង​នេះ​ ត្រូវ​បាន​ដំណើរ​ការ​ទៅ​ដោយមាន​ភាព​តាន​តឹង​ផ្នែកប្រកួត​ប្រជែង​ និង​ផ្នែក​នយោបាយ​។

លោក យូ ប៊ុនឡេង សហ​ចៅ​ក្រម​សាក​សួរ​បាន​យល់​ស្រប​ជាមួយ​រដ្ឋា​ភិបាល​ថា មិន​គួរ​ស៊ើប​អង្កេត​សំណុំរឿង​ពីរ​នេះ​​ទេ ហើយ​លោក​បានប៉ុន​ប៉ង​រារាំង​ការ​តែង​តាំង​​មេធាវី​ការ​ពារ​ក្ដី​សម្រាប់ជន​សង្ស័យ​ ទាំង​នេះផង​ដែរ បើទោះបីជាមាន​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​ទាំងនេះ ដំណើរការទៅ​នៅ​ភាគីអន្តរជាតិ​របស់តុលាការ​នេះ​ក៏ដោយ។

ដោយ​សារ​ភាព​តានតឹង​ផ្នែក​នយោបាយ​ទាំង​នេះ​ គ្មា​ន​មេធាវី​របស់​ជន​សង្ស័យ​​ណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើយ​ ជាហេតុ​បណ្តាលឲ្យ​ពួកគេ​​មិន​អាច ពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិ​ការ​​ស៊ើប​អង្កេត​របស់​តុលាការ​លើកូន​ក្ដី​របស់​ខ្លួន​បាន​។

ប្រសិនបើ​សំណុំ​រឿង​នេះ​ទៅ​ដល់​តុលា​ការ​​មែ​ននោះ ការ​រំលោភ​សិទ្ធិ​របស់​ជន​សង្ស័យ​​អាច​ជា​បញ្ហា​។ ស្របពេល​ជាមួយ​គ្នា​នេះដែរ​​​ មេ​ធាវី​របស់​ជន​សង្ស័យ​ទាំង​ពីរនាក់នេះ​​បាន​និង​កំពុង​តែ​ខិតប្រឆាំង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​តុលា​ការ​ ក្នុងការ​ដក​ពួកគេ​ចេញ​។

សេចក្ដី​សម្រេច​ជា​សម្ងាត់​មួ​យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចៅ​ក្រម​សាក​សួរ​ ម៉ាក ហា​ម៉ុន​​ (Mark Harmon) កាលពី​ខែ​មុន​​ថា ​ដើម្បី​ដ​ក​​មេធាវី​ ម៉ៃ​ឃើល កាណា​វ៉ាស (Michael Karnavas) និង​លោក អាង ឧត្តម ពី​ការ​ធ្វើ​ជា​តំណាង​ឲ្យ​លោក មាស មុត អតីត​បញ្ជា​ការ​កង​នាវា​ជើង​ទឹក​ខ្មែរ​ក្រហម​ ដោយ​លើកឡើង​ពីវិវាទ​ផល​ប្រយោជន៍​មួ​យជាមួយ​អតីត​កូន​ក្ដី​​របស់​ខ្លួន​ គឺ​លោក​ អៀង សារី ។ លោក កា​ណា​វ៉ាស បាន​លើក​ឡើង​កាលពីម្សិលមិញ​ថា លោក​​នឹង​ប្តឹង​ជំទាស់នឹង​សេចក្ដី​សម្រេច​នេះ​។

លោក រីឆាដ រ៉ក​ហ្គើ (Richard Rogers) បាន​និង​កំពុង​តែ​​តវ៉ា​អស់រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក ហើយ ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​លោក​ជា​ផ្លូវ​ការ​ថា ជាមេធាវី​របស់​ តា អាន បន្ទាប់​ពី​​លោកត្រូវ​បាន​ដក​ចេញពី​សំណុំ​រឿង​ ដោយ​អ្នក​គ្រប់​គ្រង​ផ្នែក​ការ​ពារ​ក្ដី​របស់​តុលាការ​ដែល​បានលើក​ឡើង​ថា គាត់​មិន​មាន​លក្ខ​​ណៈ​សម្បត្តិ​គ្រប់គ្រាន់ទេ​ហើយ​ជម្លោះ​ផល​ប្រយោ​ជន៍​មួយ​បាន​នាំឲ្យ​មាន​ការ​ជ្រើស​រើស​លោក​​ឲ្យនៅ​លេខ​រៀង​ទី១៕ប៊ុននី 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស