26 C
Phnom Penh

អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់​មន្ត្រី​ចុះ​​​ត្រួត​ពិនិត្យ​ផ្សារ​ទាំង​ឡាយ​តាម​បញ្ជា​របស់​លោក​ ហ៊ុន​ សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម្បី​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក បា៉ា​ សុជាតិ​វង្ស អភិ​បាល​​​​​រាជធានី​ភ្នំពេញ បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​ក្រុង​ចុះ​ពិនិត្យ​ក្រុម​ហ៊ុន​នានា​ឲ្យ​បាន​តឹង​រឹង​ ពោល​គឺ ក្រុម​ហ៊ុន​ដែល​ប្រមូល​សេវា​ប្រចាំ​ថ្ងៃ​ពី​អាជីវករ​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​តាម​រយៈសុន្ទរកថា របស់​គាត់​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​លោក​បាន​ត្អួញ​ត្អែរ​ថា អាជីវករ​បាន​បន្ទោស​លោក​ដោយ​សារតែ​អ្នក​ប្រមូល​ថ្លៃ​សេវា ចាប់​ផ្តើម​ប្រមូល​ប្រាក់​ពីពួក​គាត់​ជា​រៀង​រាល់​ព្រឹក​ មិន​មែន​ពេល​រសៀល​​​ដែល​ជា​ពេល​ពួកគាត់​មាន​ពេល​រក​ប្រាក់​ចំណូល​​​បាន​ទេ​។

ភ្លាម​ៗក្រោយ​មក​ លោក បា៉ សុជាតិ​វង្ស​ ក៏​​បាន​ចាប់​ផ្តើម​ធ្វើសកម្មភាព​កាលពី​ម្សិល​មិញ។ លោក​បាន​ប្រាប់​មន្ត្រី​នានា​ថា ​ក្រុម​ហ៊ុន​ ដែល​ភាគ​ច្រើន​ជា​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ក៏​កំពុង​តែ​យក​ថ្លៃ​សេវា​ហួស​កំណត់​ពី​អាជីវករ​ផ​ង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ក្រុម​ហ៊ុន​ណា​យក​ថ្លៃ​សេវា​ច្រើន​ជាង​ចំនួន​កំណត់​ [ដោយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ] កិច្ច​​សន្យា​របស់​ក្រុម​ហ៊ុន​ទំាង​នោះ​ត្រូវ​បាន​លុប​ចោល​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​​​“ខ្ញុំ​មិន​ខ្លាច​រក​ក្រុម​ហ៊ុន​ថ្មី​ទេ​ ពីព្រោះ​ប្រសិន​​ជា​យើង​មិន​គិត​គូរ​បញ្ហា​នេះ​ នោះ​ប្រជាជន​របស់​យើង​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ៗឡើង”។
លោក​បាន​លើក​ឡើង​ថា ប្រធាន​ផ្សារ​ត្រូវ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ធ្វើឡើ​ង​ជាដំបូង​ដោយ​លោក ហ៊ុន សែន។

លើស​ពី​នេះ​ទៅ​ទៀត​ មន្ត្រី​សាលា​រាជ​ធានី​​​ភ្នំពេញ​ក៏​ត្រូវ​ចាប់​ផ្តើម​ស៊ើប​អង្កេត​តាម​ផ្សារ​នានា​ ហើយ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុម​ហ៊ុន​ដែល​មិន​អនុវត្ត​តាម​។

កាលពី​រសៀល​ម្សិលមិញ លោក គៀង លក្ខណ៍ ប្រធាន​ផ្សារ​អូរឫស្សី​ ខណ្ឌ​៧មករា បាន​លើក​ឡើង​​ថា លោក​បានចាប់​ផ្តើម​ស៊ើប​អង្កេត​ក្រុម​​ហ៊ុន​ឯក​ជន​ដែល​គ្រប់​គ្រង​ថ្លៃ​សេវា​ជួល​តូប​ និង​ចត​យាន​ជំនិះ​នៅ​ផ្សារ​របស់​​លោក​រួច​ហើយ​។

លោក លក្ខ បាន​ឲ្យ​ដឹង​ថា អ្នក​រត់​មូ៉តូ​ឌុប​ម្នាក់​ត្រូវ​បាន​គេ​គិត​ថ្លៃសេវា​១០០រៀល​សម្រាប់​ការ​​ចត​ម៉ូតូ​នៅ​ផ្សារ​ ខណៈដែល​ថ្លៃ​សេវា​ស្រប​​ច្បាប់​មាន​ត្រឹម​តែ​៥០០​រៀល​ប៉ុណ្ណោះ។

ក្រុម​ហ៊ុន​ដដែល​ ដែល​បានគិត​ថ្លៃ​សេវា​លើ​ស​កំណត់​លើ​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ក៏​បាន​គិតថ្លៃ​សេវា​លើស​កំណត់ លើ​អាជីវករ​ផង​ដែរ​  នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ លក្ខ​ណ៍។ លោក​បាន​បន្ថែម​ទៀត​ថា អ្នកច​ុះ​កិច្ច​សន្យា​បន្ត​ដែល​គិត​អ្នក​បើក​បរ​ម៉ូតូ​ក្នុង​ថ្លៃ​សេវា​ហួស​កំណត់​៥០០​រៀល​ ឬ​ក៏​ប្រហែល​​​០,១២ដុល្លារ​ ត្រូវ​បាន​ដាក់​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៤២០.០០០​រៀល ឬក៏​ប្រហែល១០៥​ដុល្លារ​ ពី​បទ​រំលោភ​​លើ​បទ​បញ្ញត្តិរបស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវិត្ថុ​។

លោក លក្ខ បាន​មាន​ប្រសាសន៍​ថា “ ការ​ប្រមូល​ថ្លៃ​សេវា​ពី​អាជីវករ​គឺ​ជា​បញ្ហា​ដ៏​ធំមួយ​”។ លោក​បាន​ធ្វើការ​កត់​សម្គាល់​ផង​ដែរ​ថា​ អាជីវករ​ប្រហែល​ជា​ត្រូវ​បង់​ប្រាក់​បន្ថែម​ ប្រសិន​បើ​ពួកគាត់​ពេញ​ចិត្ត​សេវា​របស់​ក្រុម​ហ៊ុន​នោះ​ ក៏​ប៉ុន្តែ ពួកគាត់​មិន​បាន​បង្ខំ​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។

លោកក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្លៃ​សេវា​ប្រចាំ​ថ្ងៃ ដូចជា​សេវា​ថ្លៃ​សំរាម​​​អាស្រ័យ​​​​​ទំហំ​តូប​អាជីវករ​។

កាលពី​ម្សិលមិញ លោក ប៉ា សុជាតិ​វង្្ស​ក៏​បាន​លើកឡើង​អំពី​ការ​បង្កើត​ខណ្ឌ​បី​ទៀត​ គឺ ខណ្ឌ​ជ្រោយ​ចង្វា ច្បារ​អំពៅ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​មន្ត្រី​ជិត​១០០នាក់​មក​ពី​ស្ថាប័ន​​ផ្សេង​ៗ​ក្រៅ​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ការងារ​ជា​អភិបាល​ និង​អភិបាល​រង​។

ក​បាន​មាន​ប្រសាសន៍​ថា “ក៏​ប៉ុន្តែ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​គេ​ទេ ពី​ព្រោះ​ខ្ញុំ​ចង់​បាន​អតីត​មន្ត្រី​សាលារាជធានី​មិន​មែន​អ្នក​ខាង​ក្រៅ​ទេ”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស