32.5 C
Phnom Penh

សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​​សាកសួរ​អ្នក​កាសែត​ពីរនាក់​នៅ​ក្នុង​រឿង​ក្តី​បរិ​ហារ​កេរ្តិ៍ទាហានម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​កាសែត​ពីរនាក់​ម​កពី​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដាច់​ដោយ​ឡែក​ពីគ្នា​​និយាយ​​ថាពួក​គេ​ត្រូវ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្វើការ​សាក​សួរ​កាល​ពី​ម្សិលមិញជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​បរិហារកេរ្តិ៍​ទាហាន​ម្នាក់​នៅក្នុង​​អត្ថបទរបស់ពួកគេ​អំពី​វិវាទ​ដីធ្លីមួយ​នៅ​ក្នុង​​ក្រុង​ប៉ោយ​បែ៉ត​។

លោក ពេជ្រ សុវណ្ណារ៉ា​ ​​ប្រធាន​សមា​គម​ការពារ​អ្នក​កាសែត​មាន​ព្រំដែន​ដែល​បាន​​​​​ចុះ​ផ្សាយ​អត្ថ​បទ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អីុន​ធើណិត និង​ លោក ផូូ ប៊ុនថន ដែល​ធ្វើ​ការឲ្យ​ស្ថា​នីយ​ទូរទស្ស​ន៍​ហង្ស​មាស​បាន​និយាយ​ថា លោកស្រី កែវ​ សុគន្ធា​​ ព្រះ​រាជ​អាជ្ញារ​ង​អម​សាលា​ដំបូង​ខេត្ត​បា​ន​កោះ​ហៅ​ពួកគាត់​មក​សាក​សួរ​ជុំវិញពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​កាល​ពី​ថ្ងៃ​ទី ៣​ខែ​មករា​។

ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយលោក ហង្ស ម៉ៅ ជា​ពាណិជ្ជករ​ ​ព្រម ទាំង​​ជា​ទា​ហាន​ដែរ​​​នោះ​​​​​ ទាក់​ទង​ទៅ​នឹង​អត្ថបទ​ដាច់​ដោយ​ឡែក​​​​​​​ពីគ្នា​ចំនួន​ពីរ​កាល​ពីថ្ងៃ​ទី៥​ខែ​ធ្នូ​ របស់​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះដែល​បាន​សម្ភាស​អ្នកភូមិ​ដែល​ជាប់​​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​លោក​​ ហង្ស​ ម៉ៅ ។

លោក សុវណ្ណារ៉ា ដែលអត្ថបទ​របស់​លោក​​​ចុះ​ផ្សាយ​ពី​ក្រុម​អ្នក​ភូមិ​​ដែល​​លើក​ឡើងថា ​លោក ហង្ស ម៉ៅ បានជាប់​​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដី​​​​​​ធ្លី​​​​​​​​ជា​ច្រើន​ខុសពី​ធម្មតា ហើយ​ទំនង​ជា​ជាប់​ពាក់​​​​ព័ន្ធ​នឹង​វិវាទ​ជា​ច្រើន​​ទៀត​នោះ ​​មាន​​ប្រសា​​​សន៍​​​ថា លោក​បាន​ប្រាប់​តុលា​ការ​​​​​ថា អត្ថបទ​​​របស់​​​​លោក​មិន​មែន​បរិហារ​កេរ្តិ៍​​ឡើយ​។

លោក​ សុវណ្ណារ៉ា បានមាន​ប្រសា​សន៍ថា  “អត្ថបទ​របស់​ខ្ញុំ​ធ្វើ​ឡើង​តាម​វិជ្ជា​ជីវៈ​ដោយ​បាន​សម្ភាស​គ្រប់​ប្រភព​ទាំង​អស់​រួម​ទាំង​លោក​ ​​ហង្ស​ ម៉ៅ ផង​ដែរ​។ ទាំ​ងលោកស្រី សុគន្ធា និង​ក្រឡា​បញ្ជី​​របស់​​​​គាត់​មិន​អា​ចទាក់​ទង​បាន​ទេ​កាល​ពី​ម្សិល​មិញ។ ​​ទោះ​យ៉ាង​ណា​ លោក​ ហង្ស ម៉ៅ​ បាន​អះ​អាង​​​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ពីបទ​បរិហារ​កេរ្តិ៍​ប្តឹង​អ្នក​កាសែត​ទាំង​​ពីរនាក់​នេះ​។

លោក ហង្ស ម៉ៅ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​បរិហារកេរ្តិ៍​ខ្ញុំ ដោយ​និយាយ​ថា ខ្ញុំបាន​ចាប់​យក​ដី​អ្នក​ភូមិ​ ហើយ​បាន​បំផ្លាញ​ផ្ទះ​ប្រាំមួយ​ខ្នង​ ដែ​ល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដី​ធ្លី​នោះ​”។

លោក​បន្ថែមថា “ពួក​គេ​មិន​បាន​សម្ភាស​ខ្ញុំ​​​ទេ ហើយ​ជា​ពិសេស​ជាងនេះទៅ ទៀត​នោះ ​​ជួនកាលពួកគេ​បាន​រាយ​ការណ៍ថា ខ្ញុំ​ជា​ឧត្តម​សេនីយ៍ត្រី​មួយ​រូប​មក​ពី​កងពល​តូច​លេខ​៧០​នៃ​កង​​យោ​ធពល​ខេមរ​ភូមិន​្ទ​ ដែល​បាន​ប្រើ​ប្រាស់​អំណាច​យោធា​របស់​ខ្លួន​ចាប់​យក​ដី​របស់​អ្នក​ភូមិ​”។

លោក ហង្ស​ ម៉ៅ ដែល​បាន​លើក​ឡើង​ថា លោក​ជា​ទាហាន​ធម្មតាម្នាក់​នៅក្នុង​​កង​ពល​តូច​លេខ​៧០​នោះ​បាន​ពន្យល់​ថា “គោល​​​បំណង​ដែល​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​គឺសុំ​ឲ្យ​​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​​​ចាក់​ផ្សាយ​និង​​​​ចុះ​​ផ្សាយ​ឡើង​វិញថា ខ្ញុំ​មិន​បាន​ប្រើ​ប្រាស់​អំណាច​​​​​​​​​យោ​ធា​ឃុប​ឃិត​ជាមួ​យ​អាជ្ញាធរ​ និង​តុលា​ការ​​ចាប់​​យក​ដី​របស់​ប្រជាពល​រដ្ឋ​​”។

អ្នកកាសែត​ទាំង​ពីរ​រូប​នេះ​បាន​និយាយ​ថា ឥឡូវ​នេះពួក​គេ​កំពុង​ពិចារ​ណា​​ប្តឹង​បក​លោក ហង្ស​ ម៉ៅ វិញ​ពី​បទ​បរិ​ហា​រកេរ្តិ៍​ ​ចំពោះ​​​​​​​ការ​ធ្វើ​​ពាក្យ​បណ្តឹង​​ពី​បទ​បរិ ហារកេរ្តិ៍។

លោក ស៊ុម ចាន់​គា អ្នក​សម្រប​សម្រួល​នៅ​អង្គការ​​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍ថា លោក​ ហង្ស​ ម៉ៅ គួរ​សុំ​ឲ្យអ្នក​កាសែត​ទាំង​ពីរ​​រូប​នេះ​ធ្វើ​ការ​កែ​តម្រូវ​បានហើយ​។

លោក ស៊ុម ចាន់​គា បានមាន​ប្រសា​សន៍​ថា ប្រសិន​បើ​នរណា​ម្នាក់​មិន​ពេញ​ចិត្ត​នឹង​ព័ត៌មាន​នោះ ពួក​គេ​គួរ​សុំ​ឲ្យកាសែត​ ឬ​គេហ​ទំព័រ​ធ្វើ​ការ​កែ​តម្រូវ​ជា​ជាង​ការ​ប្រើ​ប្រព័ន្ធ​តុលា​ការ​មក​​គាប​សង្គត់​អ្នក​កាសែត​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស