33 C
Phnom Penh

មន្ត្រី​​​ពីររូប​​​​​​ត្រូ​​​វ​​​សាលា​​​ដំបូង​​​សម្រេច​​​ផ្ដន្ទាទោស​​​ពីបទ​​​ឆបោក​​​កសិករ​​​ក្នុង​​​សំណុំរឿង​​​របស់​​​ ACU

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​បានសម្រេច​​​ផ្ដន្ទាទោស​​​មន្ត្រី​​​រដ្ឋាភិ​​​បាល​​​ពីរ​​​រូប​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ដោយ​​​ព្យួរ​​​ទោស​​​មួយ​​​ឆ្នាំ​​​ បន្ទាប់ពី​​​​​​តុលាការ​​​​​​បាន​​​សម្រេច​​​ឲ្យ​​​ពួក​​​គេ​​​ជាប់​​​ពិរុទ្ធ​​​ភាព​​​ពីបទ​​​​​​ឆបោក​​​​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស។

លោក​​​ នួន សារ៉ាត់ អាយុ​​​៤២​​​ឆ្នាំ​​​​​​អតីត​​​មន្ត្រី​​​ក្រសួង​​​​​​យុត្តិធម៌ និង​​​លោក​​​ កែវ សុផល​​​ អាយុ​​​​​​៤៨​​​ឆ្នាំ​​​អតីត​​​​​​មន្ត្រី​​​នាយកដ្ឋាន​​​បេតិ​​​កភណ្ឌ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ពីបទ​​​ឆបោក​​​ បន្ទាប់​​​ពី​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) បាន​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​អស់​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។

លោក ស៊ិន វិសាល​​​ ចៅក្រម​​​​​​ជំនុំ​​​ជម្រះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការ​​​សម្រេច​​​ចេញ​​​សាល​​​​​​ក្រម​​​​​​ចេញ​​​ពី​​​កាលពី​​​ម្សិលមិញ​​​នេះ​​​ថា “តុលាការ​​​បាន​​​​​​សម្រេ​​​ច​​​ឲ្យ​​​ពួក​​​គេ​​​ជាប់ពិរុទ្ធ​​​ភាព​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ និង​​​ពីបទ​​​យក​​​ប្រាក់​​​ចំនួន​​​២.៥០០​​​ដុល្លារ​​​ពី​​​ដើម​​​បណ្ដឹង​​​”។

លោក​​​ នួន សារ៉ាត់​​​ និង​​​លោក កែវ​​​ សុផល បាន​​​ស្លៀកពាក់បន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​មន្ត្រី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​បាន​​​សន្យា​​​ក្លែង​​​ក្លាយ​​​​​​ជាមួយ​​​កសិករ​​​ម្នាក់​​​ឈ្មោះ​​​ សាន យ៉េន​​​ អាយុ​​​៣៥​​​ឆ្នាំ​​​ ថា ពួកគេ​​​នឹង​​​​​​រត់ការ​​​ដើម្បី​​​ដោះ​​​លែង​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​គាត់​​​ចេញ​​​ពី​​​ពន្ធ​​​នាគារ​​​។ បន្ទាប់ពី​​​គាត់ដឹង​​​ថា គាត់​​​ចាញ់​​​បោក​​​គេ​​​ លោក​​​ យ៉េន​​​ ក៏​​​បាន​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​​​​បុរស​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​​​។​​​

ចៅក្រម​​​ ស៊ិន វិសាល បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ពួក​​​គេ​​​បាន​​​សន្យា​​​​​​នឹង​​​ជន​​​រងគ្រោះ​​​ថា នឹង​​​ជួយ​​​​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​ម្នាក់​​​ពី​​​ពន្ធ​​​នា​​​គារ​​​ ប៉ុន្តែ​​​បន្ទាប់ពី​​​បង់​​​ប្រាក់​​​រួច​​​ អ្នកទោស​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​ដោះលែង​​​ទេ​​​”។

លោកចៅក្រម​​​ ស៊ិន​​​ វិសាល ​​​បាន​មាន​​​​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា បុរស​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​​​​​​មាន​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​ ដើម្បី​​​ប្ដឹង​​​ទាស់​​​ទៅ​​​សាលា​​​ឧទ្ធរណ៍។  នៅ​​​ខាង​​​ក្រៅ​​​សាល​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​កាលពី​​​ម្សិលមិញ​​​ លោក​​​ នួន សារ៉ាត់​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​នឹង​​​មិន​​​ប្ដឹង​​​​​​ទាស់​​​ចំពោះ​​​ទោស​​​របស់​​​លោក​​​ទេ​​​។ គាត់​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​បាន​​​យក​​​ប្រាក់​​​ពី​​​ជន​​​រងគ្រោះ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​​​​មិន​​​ប្ដឹង​​​ឧទ្ធរណ៍​​​ទេ​​​”។

លោក​​​ កែវ សុផល ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា លោក​​​នឹង​​​​​​មិន​​​ប្ដឹង​​​ឧទ្ធរណ៍​​​ទេ ប៉ុន្តែ​​​បាន​​​អះអាង​​​ថា លោក​​​បាន​​​ប្រគល់​​​ប្រាក់​​​នោះ​​​បន្ត​​​ទៅ​​​ “មន្ត្រី​​​ជាន់​​​ខ្ពស់​​​” ដើម្បី​​​ជួយ​​​ដោះលែង​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​លោក​​ យ៉េន ប៉ុន្តែ​​​បែរ​​​ជា​​​ចាញ់​​​បោក​​​គេ​​​ទៅ​​​វិញ​​​៕ សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស