33.2 C
Phnom Penh

សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​ពីរ​ខ្សែ​បន្ថែ​ម​ទៀត​ក្នុង​ពេល​ឆាប់ៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ប៉ា សុជាតិ​វង្ស បាន​ឲ្យដឹង​កាល​ពី​ម្សិល​មិញ​ថា សាលា​រាជ​ធានី​ភ្នំពេញ​មាន​គម្រោង​ពង្រីក​​​សេវា​រថយន្ត​ក្រុង​សាធារណៈ​បន្ទាប់​ពី​អ្នក​ដំណើរ​ជាង​២០.០០០​នាក់​បាន​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​ដែល​រត់​នៅ​តាម​មហា​វិថី​ព្រះ​មុនីវង្ស​អំឡុង​ពីរ​សប្តាហ៍​ដំបូង​នៃ​រយៈ​ពេល​សាក​ល្បង​ចំនួន​មួយ​ខែ​។

ដោយ​ថ្លែង​ទៅ​កាន់​មន្ត្រី​សាលា​រាជ​ធានី​ប្រហែល​៥០​នាក់​ទាក់​ទិន​នឹង​គម្រោង​ធ្វើ​ឲ្យ​ស ណ្តាប់​ធ្នាប់​ក្នុង​រា​ជធានី​បាន​ប្រសើរ​ឡើង លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​លើក​ឡើង​ថា ការ​ទទួល​យក​របស់​សាធារណជន​ចំពោះការ​សាក​ល្បង​នៃ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​ គឺ​ជាភ័ស្តុតាង​មួយ​បង្ហាញ​ថា ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ពង្រីក​​សេវា​នេះ​នៅ​ទូទាំង​រាជ​ធានី​ ហើយ​លោក​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ពីរ​បន្ថែម​ទៀត​ ដែល​រត់​នៅ​មហា​វិថី​ម៉ៅសេទុង​ ​និង​មហាវិថី​កម្ពុជាក្រោម​ក្នុង​ពេល​ឆាប់ៗ​។

លោក​បាន​ប្រសាសន៍​ថា “យើង​នឹង​នាំ​ចូល​រថយន្ត​ក្រុង​ថ្មីៗ​ដើម្បី​យកមក​​ប្រើ​ប្រាស់​សម្រាប់​សេវា​រថយន្ត​ក្រុង​នេះ ​ហើយ​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ឆាប់​ដូច​ជា​​ប្រទេស​ដទៃ​ៗ​ទៀត ដោយ​ចាប់​ផ្តើម​ពី​ពេល​ឥឡូវ​នេះ​ទៅ​”។

តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ត្រូវ​តែ​មានការ​សិក្សា​​​​រួម​គ្នា​ស្តី​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​សេវា​រថយន្ត​ក្រុង​សាធារណៈ​បន្ថែមនេះ ជាមួយ​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ ដែល​បាន​អនុវត្ត​ការសាក​ល្បង​ក្នុង​ពេល​សព្វ​ថ្ងៃ​និង​ដែល​បាន​ជួយ​បង្កើត​ប្រព័ន្ធ​ដឹក​​​ជញ្ជូន​សាធារណៈ​នៅ​ទី​ក្រុង​ភ្នំពេញ​សម្រាប​​​​់​​​​​​​រយៈពេល​១៥​កន្លង​ទៅ​នេះ​ផង​ដែរ​ ។

លោក​ បា៉ សុជាតិ​វង្ស មាន​ប្រសាសន៍​ថា​សាលា​រាជ​ធានី​កំពុង​តែ​ពិចារណា​អំពី​ការ​ចេញ​ប័ណ្ណ​បញ្ចុះ​តម្លៃ​សម្រាប់​សិស្សា​នុ​សិស្ស​ដែល​ពេញ​ចិត្ត​យ៉ាង​ខ្លាំ​ចំពោះ​ការ​សាកល្បង​សេវា​រថយន្ត​សាធារណៈនេះ៕​ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស