40.9 C
Phnom Penh

រដ្ឋាភិបាល​ព្រាង​អនុក្រឹត្យ​​ស្តី​ពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ​​​អង្គការ​ភេរវកម្ម​​​និង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុម​​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​​ជួប​ប្រជុំ​ជាមួយ​តំណាង​មកពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​​អនុក្រឹត្យ​ស្ដីពីការ​បង្កក​ទ្រព្យ​សកម្ម​នៃ​អង្គកា​រ​ភេរវកម្ម​នានា​ និង​​ស្ថាប័ន​នានា​ដែល​​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​អង្គ​ការ​ភេរវកម្ម​​ទាំង​នោះ​ ឲ្យ​ស្រប​តាម​​​បទ​ប្បញ្ញត្តិ​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

លោក រស់ ភារម្យ អនុ​ប្រធាន​នាយក​ដ្ឋាន​ហិរញ្ញវត្ថុ​ និង​ឧស្សាហកម្ម​នៅ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសាសន៍ថា ​កិច្ច​ប្រជុំ​រយៈ​ពេល​បីម៉ោង​កាល​ពី​ម្សិល​មិញ​នេះ  គឺ​ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​​អនុក្រឹត្យ​​ដំបូង​​នេះ​។

លោ​ក​បានមា​ន​ប្រសាសន៍​ថា “យើង​ទើប​​​តែបាន​ព្រាង​អនុ​ក្រឹត្យ​នេះ​ប៉ុណ្ណោះ ហើយ​​បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​លើក​ដំបូង​ស្ដីពី​សេចក្ដីព្រាង​​អនុក្រឹត្យ​​នេះ​ [ដើម្បី​​ធ្វើ​ឲ្យ​ស្រប​​​​​តាម​បទប្បញ្ញត្តិ​នានា​]..។ នេះ​​ជា​មូល​ហេតុ​ដែល​យើង​​ប្រញាប់​ប្រញាល់”​។

លោក ភារម្យ បាន​បដិសេធ​មិន​និយាយ​​លម្អិត​អំពី​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​​អនុក្រឹត្យ​នេះ​ទេ ដោយ​លើក​ឡើង​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​អំពី​សេចក្តី​ព្រាង​​អនុក្រឹត្យ​​នេះ​​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស