29 C
Phnom Penh

TAG

paywall

ប្រវត្តិ​អតីតកាល​របស់​ចៅក្រម​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​តិចតួច​ដល់​កំណែ​ទម្រង់​ពិត​ប្រាកដ

ក្នុង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ដ៏​លេច​ធ្លោ​បំផុត​ចាប់តាំងពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​សំឡេង​ឆ្នោត​ដ៏​ច្រើន​របស់​ខ្លួន ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​សប្តាហ៍​នេះ ចំពេល​មាន​ការ​អះអាង​ថា ប្រាក់​រាប់​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែក្រឡាស់​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ។ សេចក្តី​សម្រេច​កាលពី​ថ្ងៃ​អង្គារ ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​អះអាង​ជា​សាធារណៈ​ថា ប្រាក់​៥​លាន​ដុល្លារ​ប្រហែល​បាន​ជួយ​ធានា​ឲ្យ​មាន​ការដោះលែង​ភ្លាមៗ​ឪពុក​ម្តាយ​របស់​ឧត្តមសេនីយ៍​រត់​គេច​ខ្លួន ថោង សារ៉ាត់ ដែល​ប្រឈម​នឹង​បទ​ចោទ​ឃាតកម្ម​នោះ បាន​ទទួល​ការ​សាទរ​ថា​ជា​ជោគជ័យ​ដ៏​កម្រ​មួយ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។ ដោយ​អតីត​អនុប្រធាន​តុលាការ​ក្រុង​លោក តាំង ស៊ុនឡាយ បាន​ធ្វើ​ជា​ប្រធាន​តុលាការ​​ថ្មី ហើយ​លោក អាំង មាលតី...

កម្មករ​រោង​ចក្រ​កាត់​ដេរ​ធ្វើការ​យូរ​ឆ្នាំ​ក៏ចង់​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​ដែរ​

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​នាក់​​​នៅរោង​​​ចក្រ​​​កាត​​​់​​​ដេរ​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ និង​​​កម្មករ​​​ប្រហែល​​​១០០​នាក​​​់​​​ទៀត​​​នៅ​​រោង​​​ច​​​្រក​​​ផ្សេង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិល​មិញ​​​ជុំវ​​​ិញ​​​ការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន ដោយ​​​សម្តែង​​​ការ​​​អាក់​​​អន់​​​ចិត្ត​​​ថា អ្នក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​រួច​​​ហើយ​​ ​ត្រូវ​​​បាន​​​មើល​​​រំលង។ បន្ទាប់​​​ពី​ការ​​​ចរចា​​​រយៈ​​​ពេល​​​ច្រើន​​​ខែ​​​ជាមួយ​​​សហជីព​​​ និ​​​ងរោង​​ចក្រ​​​មក​​​ ក្រសួង​​​ការងារ​​​បាន​​​​​​សម្រេច​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ពី​​​១០០​​​ដុល្លារ​​​ដល់​​​១២៨​​​ដុល្លារ។ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​បាន​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ខែ​​​មករា​​​ ដោយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​បំផុត​​​នឹង​​ឃើញ​​​​ប្រាក់​​​ខែ​ដែល​បាន​ដំឡើង​​​ដំបូង​​​នៅ​​​ក្នុង​​​ក្រដាស​​​បើក​​​ប្រាក់​​​របស់​​​ខ្លួន​​​នៅ​​​​​​ខែ​​​នេះ​​​។

ភាព​ពិត​លេច​ចេញ​ជា​រូបរាង​ពេលពិធី​​ប្រគំ​តន្ត្រី​កាហ្សានធីប​ត្រូវលុប​ចោល

ក្រុង​ព្រះ​សីហនុ, ខេត្ត​ព្រះសីហនុ-ផែនការ​នាំ​យក​ការ​ប្រគំ​តន្ត្រី​កាហ្សានធីប​ដ៏​សប្បាយ​រយៈ​ពេល​១០​ថ្ងៃ​មក​ឆ្នេរ​កម្ពុជា ត្រូវ​ខកខាន​ទាំង​ស្រុង​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ជនជាតិ​រុស្ស៊ី​មក​លេង​សប្បាយ​រាប់​រយ​នាក់​បាន​មក​ដល់​ស្ពាន​ទៅ​កោះ​ពស់ ឃើញ​ផ្លូវ​ដែល​រាំង​ដោយ​របាំង​ដែក​កម្ពស់​ពីរ​ម៉ែត្រ។ ពេល​រសៀល​នោះ​ចាប់​ផ្តើម​ដោយ​សុទិដ្ឋិ​និយម​ ខណៈ​ដែល​ក្រុម​អ្នក​ដើរ​លេង​សប្បាយ ដែល​ភាគច្រើន​បាន​ទិញសំបុត្រ "viZas” រួច​ហើយ​ ដើម្បី​ចូល​កម្សាន្ត​កាហ្សានធីប "រីផាប់ប្លិក” នោះ បាន​មក​ដល់​គល់​ស្ពាន​នេះ​តាម​រ៉ឺម៉ក​ទេសចរណ៍​និង​តាម​ម៉ូតូ។ ប័ណ្ណ​ប្រកាស​ដែល​បិទ​នឹង​របាំង​ផ្លូវ​បាន​សរសេរ​ថា ការ​ប្រគំ​តន្ត្រី​ល្បី​ល្បាញ​ខាង​អាសអាភាស​ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​លើក​ពេល​ជិត​២៤​ម៉ោង បើទោះជា​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កម្មវិធី​ត្រូវ​បាន​ "លុប​ចោល​ទាំង​ស្រុង​ក៏ដោយ"។ លោក អូឡេក ជា​ជនជាតិ​រុស្ស៊ី ដែល​កំពុង​រៀបចំ​ដំឡើង​តូប​មួយ​ក្បែរ​របាំង​ផ្លូវ​នៅ​ម៉ោង​ប្រហែល​ពីរ​ល្ងាច ជឿជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​នៅ​តែ​ធ្វើ​ទៅ​បាន...

សហជីព​ក្នុង​ស្រុក​ចូលរួម​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ធ្វើ​កូដកម្ម

សហជីព​ធំ​ជាងគេ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​បន្ថែម​សំឡេង​របស់​ខ្លួន​ទៅ​នឹង​យុទ្ធនាការ​សាកល ដែល​ជំរុញ​រដ្ឋ​សមាជិក​នៃ​ស្ថាប័ន​គ្រប់គ្រង​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​នា​ពេល​ថ្មីៗ កុំ​ឲ្យ​លុប​ចោល​ជម្រើស​ធ្វើ​កូដកម្ម​ដែល​ជា​សិទ្ធិ​មូលដ្ឋាន។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ​នា​ចុង​ខែ​នេះ រវាង​រដ្ឋាភិបាល​ សហជីព និង​និយោជក ស្តីពី​អនុសញ្ញា​៨៧​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​រួម​មាន​សិទ្ធិ​ធ្វើការ​រៀបចំ និង​សិទ្ធិ​បង្កើត​សមាគម។ ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​សច្ចានុមតិ​​អនុសញ្ញា​នេះ​ក្នុង​ឆ្នាំ​១៩៩៩ ទទួល​បាន​អាសនៈ​ប្តូរវេន​នៅ​ស្ថាប័ន​គ្រប់គ្រង​ដែល​មាន​សមាជិក​៥៦​នេះ​កាលពី​ខែ​មិថុនា ដោយ​ផ្តល់​ឲ្យ​ខ្លួន​នូវ​សំឡេង​បោះ​ឆ្នោត​មួយ​នៅ​លើ​គោល​នយោបាយ​អង្គការ​ពលកម្ម​អន្តរ​ជាតិ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​បន្ទាប់។ ក្នុង​ពេល​ដែល​មាន​កង្វល់​កាន់តែ​ខ្លាំង​ឡើង​ដែល​ថា​និយោជក​មាន​សំឡេង​នៅ​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ចង់​បន្ថយ​សិទ្ធិ​ធ្វើ​កូដកម្ម​នោះ សហ​ព័ន្ធ​សហ​ជីព​អន្តរ​​​ជាតិ​ ហៅ​កាត់​ថា ITUC បាន​ប្រកាស​យក​ថ្ងៃ​ពុធ ជា​ថ្ងៃ​សកម្មភាព​ដើម្បី​ការពារ​សិទ្ធិ​នេះ។ នៅ​ទីក្រុង​ភ្នំពេញ សមាជិក​ក្នុង​ស្រុក​របស់ ITUC គឺ​សហ​ភាព​ការងារ​កម្ពុជា សហ​ភាព​សហ​ជីព​កម្ពុជា និង​សហភាព​សហ​ព័ន្ធ​សហជីព​ជាតិ​​កម្ពុជា បាន​ចេញ​មុខ​រួម​គ្នា​ជា​សាធារណៈ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន។ អនុសញ្ញា​៨៧​មាន​ចំណុច​មិនដាច់​ស្រេច​រវាង​សហជីព​និង​និយោជក​ជាច្រើន​ឆ្នាំ​មក​ហើយ បណ្តាល​ឲ្យ​មាន​ការ​គិត​ស្មាន​កាន់តែ​ខ្លាំង​ថា​ អង្គការ​ពលកម្ម​អន្តរជាតិ​អាច​បោះ​ឆ្នោត​ស្នើ​ឲ្យ​តុលាការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ចូលរួម​ធ្វើ​អន្តរាគមន៍។ លោក...

រដ្ឋាភិបាល​​នៅ​តែ​រក្សា​ការ​សម្រេច​​​​មិន​បន្ត​ទិដ្ឋាការ​​​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​

កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​ថា ខ្លួន​នៅ​តែ​​រក្សា​ការ​សម្រេច​​​មិន​បន្ត​ទិដ្ឋាការ​​ឲ្យ​លោក អាឡិចហ្សង់​ដ្រូ ហ្គន់ហ្សេលេស ដេវីតសុន​ (Alejandro Gonzales-Davidson)​ សកម្មជន​ការ​ពារ​បរិស្ថាន​ឥត​សំចៃ​មាត់​ ខណៈ​កំពុង​មាន​ការ​ដាក់​សម្ពាធ​ពី​​​សំណាក់​​​​សកម្មជន​ផ្សេងៗ​ទៀត អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព​ និស្សិត និង​ព្រះសង្ឃ ព្រមទាំង​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​ប្រឆាំង​​ឲ្យ​មាន​ការ​កែប្រែ​សេចក្ដី​សម្រេច​នេះ​ក៏ដោយ។ ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ទៀត​ថា ខ្លួន​នឹង​មិន​បន្ត​ទិដ្ឋាកា​រដែល​នឹង​ផុុត​សុពលភាព​នៅ​ថ្ងៃ​សុក្រ​ឡើយ​ ព្រោះ​លោក ហ្គន់ហ្សេលេស ដេវីតសុន​ ​និង​សកម្មជន​ផ្សេង​ទៀត​​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈ្មោះ​ថា មាតាធម្មជាតិ...

ទាហាន​ថៃ​​ហៅ​ការ​បាញ់នៅ​តាម​ព្រំដែន​កាលពី​ពេល​ថ្មីៗថា ‘​មិនទាន់ដាច់ស្រេច’

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ថៃ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កង​​​ទ័ព​​​ថៃ​​​បាន​​​សុំ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ "កុំ​​​ទាន់​​​សន្និដ្ឋាន​​​" ថា​​​ទាហាន​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​បន្ទោស​​​ចំពោះ​​​ការ​​​ស្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​បី​​​នាក់​​​ដែល​​​​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ខណៈ​​​ពេល​​​​​​ឆ្លងព្រំដែន​ស្វែងរក​​​កាប់​​​ឈើ​​​គ្រញូង​​​​​​។ កាសែត​​​បាង​​​កក ប៉ុស្តិ៍ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា លោក វីនថៃ ស៊ូវ៉ារី អ្នកនាំ​​​ពាក្យ​​​កង​​​ទ័ព​​​ថៃ​​​​​​បាន​​​ហៅ​​​ការ​​​ស្លាប់​​​របស់​បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​ថា "​​​ជា​​​ការមិនទាន់ដាច់ស្រេច​" ហើយ​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​កំពុង​​​សើុប​​​អង្កេត​​​អំពី​​​ករណី នេះ​​​នៅ​ឡើយ​​​។ កាសែត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក វីនថៃ បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​លិខិត​​​មួួ​​​យ​​​ច្បាប់​ដែល​​​បាន​​​ផ្ញើ​​​ជូន​​​ដោយ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជាទៅ​​​​ស្ថាន​​​ទូត​​​ថៃ​​ប្រចាំ​​​​រាជ​​​ធានីភ្នំពេញ​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា ទង្វើរបស់​​​ប្រទេស​​​ថៃ "បាន​​​រំលោភ​​​ច្បាប់​​​របស់​​​ប្រទេស​​​ស៊ីវីល័យ​​​ណា​​​មួយ និង​​​ច្បាប់​​​អន្តរ​​​ជាតិ​​​ស្តី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​"។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ លោក កុយ គួង​​​ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វាច្បាស់ណាស់ថា អ្នក​​​កាប់​​​ឈើ​​​ទាំង​​​ប​​​ី​​​នាក់ ដែល​​​នគរ​​​បាលកម្ពុជា​​​លើក​​​ឡើង​​​ថា ត្រូវ​​​បាន​​​បាញ់​​​កាល​​​ពី​​​​​ថ្ងៃ​​​ទី​​​៥ ខែ​​​កុម្ភៈ បន្ទាប់​​​ពី​​​ឆ្លង​​​ចូល​​​ទឹក​​​ដី ថៃ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ពីខេត្ត​​​ព្រះ​​​វិហារ​​​នោះ​​​ ត្រូវ​​​បាន​​​​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ជឿ​​​ថា ប្រជា​​​ជន​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ​​​់សម្លាប់​​​។ យើ​​​ង​​​មាន​​​សាក្សី​​​ដែល​​​បាន​​​រត់​​​រួច​​​ពី​​​ការ​​​បាញ់​​​នោះ​​​ដែល​​​អាច​​​បញ្ជាក់​​​បាន​​​"។ អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញ លោក​​​ កុយ គួង ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថាប្រទេស​​​ថៃ​​​មិន​​​ទាន់​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើរ​​​របស់​​​ក្រសួងថា​​​ សាកសព​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញនៅឡើយទេ​​​។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា "ប្រសិនបើ​​​ភាគីថៃ​​​ជឿ​​​ថា ទាហាន​​​របស់ខ្លួន​​​មិន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ទេ​​​នោះ​​​ ពួកគេ​​​ត្រូវ​​​សើុប​​​អង្កេត​​​ ហើយ​​​រក​​​អ្នក​​​ដែលទទួល​​​ខុស​​​ត្រូវ​​​"។ លោក ប្រាវុធ ថាវនស៊ីរី អ្នក​​​នាំ​​​ពាក្យ​​​ន​​​គរ​​​បាល​​​ថៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​មិនមាន​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ករណី​​​នេះ​​​ទេ​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រសួង​​​មហាផ្ទៃ បាន​​​រាយការណ៍​​​ថា ប្រជាជន​​​ខ្មែរ​​​១១​​​នាក់​​​បាន​​​​ស្លាប់និង​​​៣៤​​នាក់​​​រង​​​របួស​​​ក្នុង​​​ហេតុការណ៍​​​បាញ់​​​​​​១៦​​​លើក​​​ផ្សេង​​​គ្នា​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ថៃ​​​កាល​​​ពីឆ្នាំ​​​២០១៤។ អង្គការ​​​អាដ​​​ហុក​​​ដែល​​​ឃ្លាំ​​​មើល​​​ការ​​​បាញ់​​​នៅតាម​​​ព្រំដែន​​​បាន​​​កត់​​​ត្រា​​​ថា មនុស្ស​​​២៦​នាក់​បាន​​ស្លាប់​​ និង​​​១៨​​​នាក់​​​រង​​​របួស​​​អំឡុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Taisa Sganzerla)  

ប្រធាន​សាលាដំបូង​រាជធានី​​ដែល​ត្រូវ​​ដក​ចេញពី​តំណែង​​ ទទួល​បាន​​តំណែង​ថ្មី​ក្នុង​ក្រសួង​យុត្តិធម៌

ប្រធាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ចំពេល​មាន​ការ​អះអាង​អំពី​​ករណី​​ពុក​រលួយ​យ៉ាង​រាល​ដាល​នៅ​ក្នុង​សាលា​ដំបូង​មួយ​នេះនោះ ទទួល​បាន​​មុខតំណែង​ថ្មី​​មួយ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​ អំឡុង​ពិធី​​ចូល​កាន់​មុខ​តំណែង​ជំនួស​លោក​កាលពី​ម្សិលមិញ។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​បណ្ដេញ​​លោក អាំង មាលតី ​ចេញ​ពី​តំណែង​ភ្លាមៗ​កាលពី​ថ្ងៃអង្គារ ពោល​គឺមិន​ដល់​រយៈ​ពេល​១ឆ្នាំ​ផង​បន្ទាប់ពី​ទទួល​បាន​ការ​តែង​តាំង​ជា​​ប្រធាន​សាលា​ដំបូង​រាជ​ធានី​​នេះ​​ បាន​អនុវត្ត​តាម​អ្វី​ដែល​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​អំឡុង​សុន្ទរកថារបស់​លោក​​​កាលពី​ព្រឹក​នោះ។ នៅ​ឯពិធី​មួយ​​ក្រោម​អធិបតីភាព​របស់​​លោក អង្គ វង្សវឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​រសៀល​​ម្សិលមិញ តំណែង​របស់​លោក អាំង មាលតី ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ចៅក្រម តាំង ស៊ុនឡាយ ដែល​ជា​អនុប្រធាន​របស់​លោក។ លោក...

ការ​ប្រគំតន្ត្រី​ Kazantip នៅ​កោះពស់​ត្រូវ​បាន​លុប​ចោលទាំង​ស្រុង​

អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​បាន​ផ្លាស់​ប្ដូរ​គំនិត​ម្ដង​ទៀត​ចំពោះ​ការ​ប្រគំតន្ត្រី​ Kazantip ជា​តន្ត្រី​បែប​សប្បាយ​ភ្លើត​ភ្លើន​ហួស​ហេតុ​ ដោយ​​ដក​ព្រឹត្តិការណ៍​នេះ​ចេញពី​កោះពស់ក្នុង​​ក្រុង​ព្រះសីហនុជា​លើកទី២​ ហើយ​មាន​មន្ត្រី​ម្នាក់​បាន​លើក​ឡើង​ថា ការ​ធ្វើ​ដូច្នេះ​​គឺ​មិន​ចង់​ឲ្យ​មាន​ "ទេសចរណ៍​បែប​មិន​សមគួរ​"។ យោង​តាម​លោក ឈិន សេងងួន អភិបាល​រង​ខេត្ត​​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រគំតន្ត្រី​​ Kazantip ដែលគ្រោង​​ធ្វើ​ឡើង​រយៈ​ពេល​១០​ថ្ងៃ​ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​លើ​កោះពស់​ ប៉ុន្តែ​នគរ​បាល​ និង​កង​រាជអាវុធ​ហត្ថ​​ត្រូវ​បាន​បញ្ជូន​​ទៅ​បិទ​ស្ពាន​ឆ្លង​ទៅ​កោះពស់​នេះ ដើម្បី​រារាំង​កុំ​ឲ្យ​ការ​ប្រគំតន្ត្រី​ប្រភេទ​នេះ​អាច​ប្រព្រឹត្តទៅ​បាន។ លោក សេងងួន ដែល​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ដឹកនាំ​​កង​កម្លាំង​ពិសេស​ទៅ​​​ត្រួត​ពិនិត្យ​​កន្លែង​​ដែល​គេ​គ្រោង​រៀបចំ​ប្រគំតន្ត្រី​​បាន​លើក​ឡើង​ថា ​​កង​សន្តិសុខ​ក៏​បាន​ឈរជើង​នៅ​លើ​កោះនោះ​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា "អាជ្ញាធរ​ខេត្ត​​បាន​លុប​ចោល​ការ​ប្រគំតន្ត្រី Kazantip នៅ​លើ​កោះពស់​ទាំង​ស្រុង​ហើយ ហើយ​ឥឡូវ​នេះ​យើង​បាន​បញ្ជូន​កង​កម្លាំង​របស់​យើង​​ទៅ​បិទ​”។ លោក...

ក្រសួង​​​ពាក់​​​ព័ន្ធ​​​មិន​​​ទាន់​​​កំណត់​​​ពេល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ស៊ីន​​​ទ្រីនៅ​​​ឡើយ​​​ទេ

មន្ត្រីបាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា​​​ ក្រសួងបរិស្ថាន​​​មិន​​​ទាន់​​​បានកំណត់​​​ពេល​​​វេលា​​​​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​សើរើ​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​របស់​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី​​​ក្នុង​​​ការ​​​ប្រមូល​​​សំរាមសម្រាប់​​​រយៈ​​​ពេល​​​​​​២៥​​​ឆ្នាំ​​​បន្ត​​​ទៀតនៅ​​​ឡើយ​​​ទេ ​​​ក្រោយ​​​ពី​​​ក្រុមហ៊ុន​​​ប្រមូលសំរាម​​​មួយនេះមាន​​​បញ្ហា​​​ជា​​​ច្រើននោះ។ លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​មិន​ទាន់​កំណត់​ពេល​វេលា​ដើម្បី​ជួប​ប្រជុំ​ជាមួយ​​​ក្រសួង​​​ពាក់​​​ព័ន្ធ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ដែល​​​ទាក់ទង​នឹង​ក្រុមហ៊ុន​ស៊ីនទ្រី​នៅឡើយ​ទេ។ កាល​​​ពី​​​សប្តាហ៍​​​មុន គណៈ​​​រដ្ឋ​​​ម​​ន្ត្រីបាន​​​ប្រកាស​​​នៅក្នុង​​​លិខិត​​​មួយ​​​ថា​​​​​​ ខ្លួនពិចារណា​​​ឲ្យមាន​​​ការ​​​លុប​​​ចោល​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​របស់​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី​​​ក្នុង​​​ការ​​​ប្រមូល​​​សំរាម ​​​ដោយសារ​​​តែ​​​ក្រុមហ៊ុន​​​​​​​​​នេះ មិនមាន​​​លទ្ធភាព​​​គ្រប់គ្រាន់​​​ក្នុងការ​​​ពង្រឹង​​​និង​​​ពង្រីក​​​​​​ប្រតិបត្តិការ​​​​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​ប្រមូល​​​និង​​​ដឹក​​​ជញ្ជូន​​​សំរាម​​​ និង​​​សំណល់រឹង​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​ក៏​​​មិន​ទាន់​មាន​គម្រោង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនស៊ីនទ្រី​នៅឡើយ​ទេ គឺ​ទុក​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះ​ស្រាយ​ជាមុន​សិន។ លោក ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា "យើង​ទុកសិទ្ធិ​ឲ្យ​ក្រសួង​បរិស្ថាន​និង​ក្រសួង​មហាផ្ទៃ​ធ្វើ​រឿង​នេះ​សិន"។ សាលា​​​ក្រុង​​​ភ្នំពេញ​​​ក៏បាន​​​គំរាមកំហែងជា​​​ច្រើន​​​លើក​​​ច្រើន​​​សាចង់​​​សើរើ​​​កិច្ច​​​សន្យា​​​របស់​​​ក្រុម​​​ហ៊ុន​​​ប្រមូល​​​សំរាម​​​នេះផង​​​ដែរ ហើយ​​​កាលពី​​​ខែមិថុនា​​​ សាលាក្រុង​​​បាន​​​បង្ខំ​​​ចិត្ត​​​ប្រើ​​​កង​​​​​​សន្តិសុខ​​​របស់ខ្លួនក្នុងការ​​​ប្រមូល​​​សំរាមដែលនៅគរចោល ​​​ក្នុង​​​ពេ​​​ល​​​ដែល​​​អ្នក​​​បើក​​​ឡាន​​​ដឹក​​​សំរាម​​​បាន​​​ធ្វើ​​​កូដ​​​កម្មនោះ​​​។ ប៉ុន្តែ ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រីបាន​​​អះអាង​​​ថា ខ្លួន​​​មាន​​​សមត្ថភាព​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ប្រមូលសំរាម​​​នៅក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ ប៉ុន្តែ​​​​​​ជួប​​​បញ្ហ​​​​​​យឺត​​​យ៉ាវ​​​ខ្លះក៏​​​ដោយសារ​​​តែ​​​បញ្ហាមួយ​​​ចំនួន ​​​រួម​​​មានការ​​​កក​​​ស្ទះ​​​ចរាចរណ៍ និង​​​ការ​​​ចត​​​រថយន្ត​​​ឥតសណ្តាប់ធ្នាប់នៅ​​​តាម​​​ដងផ្លូវ​​​នា​​​នា​​ជា​​​ដើម​​​។ លោក សេង សាវី អគ្គលេខាធិការ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​មាន​ប្រសាសន៍​ថា "កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​មាន​បញ្ហា​ក្នុង​ការ​ប្រមូល​សំរាម ទី១​ការ​ស្ទះ​ចរាចរណ៍ ទី២​ការ​ចតឡាន​ពាសពេញ​ផ្លូវ ទី​៣មិន​មាន​កន្លែង​ស្តុក​សំរាម​នៅ​តាម​មូលដ្ឋាន ទី៤​សាលា​រាជធានី​ភ្នំពេញ​ជួសជុល​ផ្លូវ​ច្រើន...

លោក សម រង្ស៊ី ស្នើ​​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​​ឲ្យ​សកម្មជន​ការ​ពារ​បរិស្ថាន​​ម្នាក់​បាន​ស្នាក់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សុំ​អន្តរាគមន៍​ជួស​​មុខ​​ឲ្យ​​​លោក Alex Gonzalez-Davidson ​​សកម្មជន​ការ​ពារ​បរិស្ថាន​​ ដោយ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​​កែប្រែ​សេចក្ដី​សម្រេច​​របស់​ខ្លួន​ដែល​មិន​ព្រម​ពន្យារ​ទិដ្ឋាកា​ឲ្យ​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​​ជុំ​វិញ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាលពី​ខែ​កញ្ញា។ លោក Gonzalez-Davidson គឺ​ជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​​ឲ្យ​លុប​ចោល​គម្រោង​វារីអគ្គិសនី​​នៅ​ក្នុង​​តំបន់​ជ្រលង​អារ៉ែង ខេត្ត​កោះកុង ជា​គម្រោង​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​លេច​លង់​ជម្រក​របស់​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន និង​ដែល​បង្ខំ​ឲ្យ​អ្នក​ភូមិ​ជនជាតិ​ភាគតិច​ជង​ជាង​៣០០​គ្រួសារ​ ចាក​ចេញ​ពី​ដី​ដូន​តា​របស់​ខ្លួន​។ កាលពី​ខែ​កញ្ញា លោក Gonzalez-Davidson និង​សកម្មជន​ប្រហែល​១០​នាក់​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈ្មោះ Mother Nature​​ ដែល​លោក​​ជា​សហស្ថាបនិក​ ត្រូវ​បាន​នគរ​បាល​​​ខេត្ត​កោះ​កុង​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី​​បន្ទាប់ពី​ពួកគាត់​ព្យាយាម​​បិទ​ផ្លូវ​របស់​ក្បួន​រថយន្ត​ដែល​ដឹកមន្ត្រី​មូលដ្ឋាន​ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​អ្នកភូមិជនជាតិ​ភាគ​តិច​ជង​នៅ​ក្នុង​តំបន់​ជ្រលង​អារ៉ែង​នេះ​។ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា...

Latest news