TAG
paywall
ប៉ូលិសបញ្ជាក់ថាមានជនសង្ស័យទី២ក្នុងការវាយប្រហារទាក់ទិននឹងកម្រៃកាហ្សានធីប
ប៉ូលិសនៅក្រុងព្រះសីហនុកាលពីថ្ងៃច័ន្ទបានបញ្ជាក់ថា បុរសទី២បានរងរបួសក្នុងការវាយប្រហារហិង្សាលើមនុស្សមួយក្រុម ដែលមានទាំងអ្នកគ្រប់គ្រងក្រុមហ៊ុនចាត់ចែងលក់សំបុត្រសម្រាប់ការប្រគំតន្ត្រីកាហ្សានធីប (Kazantip) នៅសណ្ឋាគារនិងកាស៊ីណូ ឃ្វីនកូ នៅយប់ថ្ងៃសុក្រ។
បុរសរុស្ស៊ីពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ពីបទចូលរួមក្នុងការវាយប្រហារនោះ ត្រូវជាប់ចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មកាលពីល្ងាចថ្ងៃច័ន្ទ។
យោងតាមប៉ូលិសបានឲ្យដឹងថា ការវាយប្រហារនៅក្នុងសណ្ឋាគារនោះបានកើតឡើងនៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃសុក្រ បន្ទាប់ពីមនុស្សមួយក្រុមមានគ្នា៦នាក់បានទាមទារយក៥០ភារយនៃប្រាក់ចំណូលពីការលក់សំបុត្រក្នុងការចូលកម្សាន្តសប្បាយល្បីល្បាញខាងអាសអាភាស ដែលនឹងធ្វើនៅលើកោះពស់នៅថ្ងៃពុធ ដោយពួកគេបានគំរាមថានឹងសម្លាប់ភរិយានិងកូនៗរបស់អ្នកគ្រប់គ្រង ប្រសិនបើគាត់មិនព្រមតាមលក្ខខណ្ឌរបស់ពួកគេ។
អ្នកគ្រប់គ្រងនោះ ជាជនជាតិ ម៉ូលដូវ៉ាន ឈ្មោះ វ៉្លាឌីមៀ ប៉ាឡានស៊ីកា អាយុ៣០ឆ្នាំ បានគេចខ្លួនដោយឥតរបួសស្នាម ប៉ុន្តែបុរសម៉ូលដូវ៉ានទី២ ឈ្មោះ មីហេ ប៊ុលហ្គា...
អ្នកឆ្លងមេរោគអេដស៍នៅក្នុងឃុំរកាស្លាប់ពីរនាក់បន្ថែមទៀត
មន្ត្រីសុខាភិបាល និងអ្នកធ្វើការផ្នែកផ្ដល់ជំនួយបានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីវ័យចំណាស់ចំនួនពីរនាក់ដែលស្ថិតក្នុងចំណោមអ្នកភូមិចំនួន២៣៦នាក់ ធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបង បានស្លាប់កាលពីសប្ដាហ៍មុន។
លោក លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៅក្រសួងសុខាភិបាល បានលើកឡើងថា ស្ត្រីអាយុ៧៤ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអង្គារ និងស្ត្រីអាយុ៧៥ឆ្នាំម្នាក់ទៀតបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។ ពួកគាត់ទាំងពីរនាក់សុទ្ធមានជំងឺធ្ងន់។
លោក លី ពេញស៊ុន បានមានប្រសាសន៍ថា "ពួកគាត់ទាំងពីរនាក់សុទ្ធតែមានជំងឺរាគរូសធ្ងន់ធ្ងរ ហើយពួកគាត់បានបដិសេធមិនព្រមទៅមន្ទីរពេទ្យឡើយ"។ លោកបានបន្ថែមថា ស្ត្រីវ័យចំណាស់ទាំងពីរនាក់នេះធ្លាប់បានប្រើថ្នាំប្រឆាំងមេរោគអេដស៍រួចហើយមុនពេលពួកគាត់ស្លាប់។ លោកបានមានប្រសាសន៍បន្តទៀតថា...
កូរ៉េខាងត្បូងនឹងបង្កើនចំនួនពលករខ្មែរចំណាកស្រុកទ្វេដង
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនចំនួនទ្វេដងនូវពលករខ្មែរចំណាកស្រុកដែលទទួលបានការអនុញ្ញាតឲ្យធ្វើការនៅវិស័យរោងចក្រ សំណង់និងកសិកម្មរបស់ប្រទេសនេះរាល់ឆ្នាំ។
យោងតាមក្រុមមន្ត្រីស្ថានទូតបានឲ្យដឹងថា សព្វថ្ងៃមានពលករខ្មែរជាង៣៥.០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្ញើប្រាក់មកស្រុកវិញប្រហែល២០០លានដុល្លាររាល់ឆ្នាំ។ កាលពីឆ្នាំមុន រដ្ឋាភិបាលក្រុងសេអ៊ូល បានកំណត់ចំនួនការអនុញ្ញាត៤.៦០០សម្រាប់ពលករខ្មែរឲ្យចូលប្រទេសនេះ។
បន្ទាប់ពីកិច្ចប្រជុំដំបូងនៅសភាជាតិ រវាងលោក គីម វ៉ន ជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃច័ន្ទ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យរបស់លោក ហេង...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យសំណំុរឿងដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃំុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ចៅក្រមតុលាការក្រុងភ្នំពេញដែលបានដោះលែងឲ្យនៅក្រៅឃំុឪពុកម្តាយរបស់ជនរត់គេចខ្លួន ថោង សារ៉ាត់ ដែលត្រូវប៉ូលិសតាមចាប់ខ្លួនពីបទផ្តើមគំនិតបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដោយស្នើសំុឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យសំណំុរឿងឃាតកម្មនេះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅឯវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញំុអំពាវនាវឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យករណីទាក់ទងជាមួយនឹងសំណំុរឿងបទឧក្រិដ្ឋកម្មឃាតកម្មនៅក្នុងក្រុងភ្នំពេញ។ រឿងនេះមិនធម្មតាទេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា "រាជរដ្ឋាភិបាលប្រឹងដុតដៃដុតជើង បញ្ជាកម្លាំងដើម្បីតាមរកឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ទីបំផុតយើងចាប់បានមួយសំបុក ប៉ុន្តែរឿងដែលមិនយល់ នៅត្រង់ថាឲ្យឪពុកម្តាយរបស់មេក្លោងដែលបញ្ជាឃាតករ ដែលជាប់ពិរុទ្ធភាពលើបទចោទនេះ ឲ្យនៅក្រៅឃំុ។ ហើយនៅក្រៅឃំុនេះ បើធ្វើត្រូវនីតិវិធី មិនអីទេ ប៉ុន្តែវាខុសនីតិវិធីទៅទៀត”។
ចៅក្រមតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៧ខែកុម្ភៈ បានដោះលែងលោកថោង ចំរើន ជាឪពុករបស់លោក ថោង សារ៉ាត់ និងម្តាយរបស់គាត់គឺអ្នកស្រី កែវ សាវីឲ្យនៅក្រៅឃំុ។ ពួកគេបានជាប់ពន្ធនាគារពីបទកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី៧ខែធ្នូ បន្ទាប់ពីប៉ូលិសបានឆែកឆេរគេហដ្ឋានក្នុងក្រុងភ្នំពេញរបស់ពួកគេ ហើយបានរកឃើញអាវុធនិងគ្រាប់កាំភ្លើងជាច្រើន។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទបានសម្រេចឃំុខ្លួនឪពុកម្តាយរបស់លោក ថោង សារ៉ាត់សាជាថ្មី នៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនពួកគេនៅក្នុងខេត្តព្រៃវែងតាមផ្លូវជាតិលេខ១ ក្នុងពេលដែលពួកគេធ្វើដំណើរតាមរថយន្តពេទ្យឆ្ពោះទៅកាន់ប្រទេសវៀតណាម។
លោក ថោង សារ៉ាត់ ដែលត្រូវជាប់ចោទពីបទបញ្ជាអង្គរក្សរបស់លោកបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីខែវិច្ឆិកា កំពុងរត់គេចខ្លួននៅឡើយ៕
មន្ទីរការងារបញ្ជាឲ្យរោងចក្រកាត់ដេរមួយក្នុងក្រុងបាវិតផ្អាកប្រតិបត្តិការបណ្តោះអាសន្ន បន្ទាប់ពីកម្មករជាច្រើននាក់ដួលសន្លប់
កាលពីម្សិលមិញ មន្ទីរការងារខេត្តស្វាយរៀងបានបញ្ជាឲ្យរោងចក្រកាត់ដេរដែលកាន់កាប់ដោយចិនតៃវ៉ាន់ផ្អាកដំណើរការបណ្តោះអាសន្ន ហើយឲ្យកែលម្អធ្វើយ៉ាងណាឲ្យមានប្រព័ន្ធខ្យល់ចេញចូលបានស្រួលបន្ទាប់ពីកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងចំនួនដ៏ច្រើនដាច់ដោយឡែកពីគ្នាចំនួនពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោក អ៊ូ សុធឿន អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា កម្មករ៦៣នាក់បានដួលសន្លប់កាលពីថ្ងៃសុក្រ និង៤១នាក់ទៀតបានដួលសន្លប់កាលពីម្សិលមិញ ជាហេតុបណ្តាលឲ្យរដ្ឋាភិបាលបញ្ជាឲ្យរោងចក្រ You Li International ក្នុងក្រុងបាវិតផ្អាកប្រតិបត្តិការមួយរយៈ។
លោកបានមានប្រសាសន៍ថា "យើងចុះមកពិនិត្យមើលរោងចក្រនេះដើម្បីរកឲ្យឃើញស្ថានភាពពិត។ មានមូលហេតុតិចតួចចំពោះការដួលសន្លប់នេះ វាអាចដោយសារអាកាសធាតុក្តៅខ្លាំង និងខ្វះខ្យល់អុកស៊ីសែនជាដើម"។
លោក សុធឿន បានមានប្រសាសន៍ថា នៅក្នុងករណីទាំងពីរនេះ កម្មការិនីម្នាក់បានក្អួតចង្អោរដោយសារស្រូបចំហាយចេញពីកាវដែលគេប្រើក្នុងការផលិតសម្លៀកបំពាក់ បណ្តាលឲ្យកម្មករផ្សេងទៀតដែលនៅជុំវិញនាងរំជួលចិត្តដួលសន្លប់ដែរ។
លោកបានមានប្រសាសន៍ថា "យើងបានប្រាប់ឲ្យរោងចក្រនេះផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ហើយរង់ចាំឲ្យស្ថានភាពនេះប្រសើរឡើង។ យើងនឹងបញ្ជូនបុគ្គលិកពេទ្យទៅពិនិត្យមើលរោងចក្រនេះ"។
លោក សុធឿន បានបន្ថែមថា កម្មករទាំងអស់ដែលបានដួលសន្លប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ(Chi Phu) ក្នុងក្រុងបាវិត ហើយលោកបានលើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គមនឹងរ៉ាប់រងការចំណាយថ្នាំពេទ្យទាំងអស់។ លោកបានមានប្រសាសន៍ថា "បេឡាជាតិរបបសន្តិសុខសង្គម និងរោងចក្រត្រូវទទួលខុសត្រូវចំពោះកម្មករ"។
អ្នកស្រី អូន សុផល ប្រធានរដ្ឋបាលនៅរោងចក្រនេះបានមានប្រសាសន៍ថា រោងចក្របានយល់ព្រមផ្អាកប្រតិបត្តិការយ៉ាងតិចក៏មួយថ្ងៃកន្លះដែរ ពីព្រោះរោងចក្របានដាក់កង្ហារបន្ថែម និងជួលជុលដើម្បីបំបាត់ក្លិនមិនល្អចេញពីបង្គន់អនាម័យ"។ អ្នកស្រី សុផល បានលើកឡើងថា "យើងសម្រេចបិទរោងចក្រនៅរសៀលនេះនិងថ្ងៃស្អែក បន្ទាប់ពីមានបទបញ្ជាពីមន្ទីរការងារខេត្ត"។
អ្នកស្រីបានបន្ថែមថា "យើងមិនទាន់ប្រាកដថា តើមានការកាត់ប្រាក់ខែកម្មករនៅថ្ងៃឈប់សម្រាកនេះឬយ៉ាងណាឡើយ។ ថៅកែរបស់យើងកំពុងពិចារណារឿងនេះ"។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករដែលមានសាខាក្នុងមូលដ្ឋានក្នុងរោងចក្រ You Li បានមានប្រសាសន៍ថា កម្មករបារម្ភក្នុងការត្រឡប់មកកាន់រោងចក្រនេះវិញ។ លោកបានមានប្រសាសន៍ថា "យើងពិតជាបារម្ភពីស្ថានភាពនេះ។ ប្រសិនបើកម្មករនៅបន្តធ្វើការ ពួកគេនឹងប្រឈមបញ្ហាសុខភាពធំមិនខាន"៕សារុន
បុរសជនជាតិអង់គ្លេសបដិសេធថាមិនបានរំលោភបំពានក្មេងស្រី
ជនជាតិអង់គ្លេសអាយុ៥៤ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានក្មេងស្រីបួននាក់កាលពីម្សិលមិញ បានបដិសេធការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងប្រព្រឹត្តអំពើអនាចារលើអនីតិជនអំឡុងថ្ងៃទី១នៃសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ។
លោក ម៉ៃឃើល ហ្គ្លីនចូន ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្សារអូឡាំពិកកាលពីថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះទាំងនេះបានដាក់ពាក្យបណ្តឹងពីបទរំលោភបំពាន ហើយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីបានធ្វើការស៊ើបអង្កេតរួមគ្នាជាមួយអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការការពារកុមារ។
លោក លី សុខឡេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ចូន ប្រឈមការចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ហើយបន្ទាប់មកបានឲ្យលុយក្មេងស្រីនោះនិងម្តាយរបស់នាង។
ចៅក្រមរូបនេះបានលើកឡើងថា ជនជាតិអង់គ្លេសរូបនេះក៏ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានក្មេងស្រីបីនាក់ទៀតអាយុ៧ឆ្នាំ ដល់៩ឆ្នាំផងដែរ។
ថ្លែងនៅសាលសវនាការ លោក ចូន បានបដិសេធការចោទប្រកាន់មកលើរូបលោក ហើយបានអះអាងថា លោកគ្រាន់តែនាំក្មេងស្រីទាំងនេះ ដែលបានដើរសុំលុយ នៅជិតកាស៊ីណូណាហ្គាវើលទៅញ៉ាំការ៉េម និងបានទៅជាមួយក្មេងស្រីអាយុ១១ឆ្នាំទៅមើលកុននៅផ្សារសូរិយា។
លោកបាននិយាយថា "ខ្ញុំបានឲ្យលុយក្មេងស្រីទាំងនោះ១ទៅ២ដុល្លារនៅពេលពួកគេសុំខ្ញុំ"។ លោកបានបន្ថែមថា "ខ្ញុំបាននាំពួកគេទៅញ៉ាំការ៉េម ហើយបន្ទាប់មកបាននាំពួកគេទៅ" កន្លែងនោះវិញនៅខាងក្រៅកាស៊ីណូ។
លោក ចូន ក៏បានចោទប្រកាន់អង្គការសកម្មភាពដើម្បីកុមារថាបានបង្ខិតបង្ខំឲ្យក្រុមគ្រួសារក្មេងស្រីទាំងនេះដាក់ពាក្យបណ្តឹងប្តឹងរូបគាត់ ហើយបានចោទប្រកាន់ជនរងគ្រោះទាំងនេះថា បាននិយាយកុហក។
លោកបាននិយាយពីមូលហេតុដែលលោកបានឲ្យលុយក្មេងស្រីទាំងនេះថា "ខ្ញុំគ្រាន់តែជាភ្ញៀវទេសចរប៉ុណ្ណោះ។ ខ្ញុំចង់ធ្វើជាមនុស្សល្អ។ ខ្ញុំមានលុយ ពួកគេមិនមានលុយ"។
លោក ឈួន ស៊ីថាន់ មេធាវីតំណាងជនរងគ្រោះទាំងបួននាក់បានមានប្រសាសន៍នៅខាងក្រៅតុលាការថា លោក ចូន បាននាំក្មេងស្រីបីនាក់ទៅកន្លែងមួយក្រោមស្ពានកោះពេជ្រ កន្លែងដែលគាត់បានរំលោភបំពានពួកគេ។ លោក ស៊ីថាន់ បានមានប្រសាសន៍ថា
ក្មេងស្រីអាយុ១១ឆ្នាំត្រូវបានបៀតបៀននៅកន្លែងមើលកុន។
លោក ខឹម វ៉ាន់ដូ អនុប្រធានប្រតិបត្តិការរបស់អង្គការសកម្មភាពដើម្បីកុមារបានបដិសេធការដែលថា អង្គការរបស់លោកបានបញ្ចុះបញ្ចូលក្រុមគ្រួសារជនរងគ្រោះ។ លោកបានមានប្រសាសន៍ថា "លោក ចូន បានចោទប្រកាន់យើង ពីព្រោះគាត់ចង់ឲ្យគេដោះលែងគាត់" ដោយលោកកត់សម្គាល់ថា ជនសង្ស័យមួយចំនួនទៀតបានអះអាងស្រដៀងគ្នានេះប្រឆាំងអង្គការរបស់លោក។ លោកចៅក្រម សុខឡេង បានមានប្រសាសន៍ថា មិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះនៅពេលក្រោយនៅឡើយទេ៕សារុន
សាលាក្រុងភ្នំពេញហាមឃាត់ការប្រើម៉ាស៊ីនថតរូបនិងវីដេអូបំពាក់លើយន្តហោះ
សាលាក្រុងភ្នំពេញថ្ងៃនេះបានហាមឃាត់ក្រុមហ៊ុនទូរទស្សន៍ឯកជន និងបុគ្គលឯកជនមិនឲ្យប្រើប្រាស់ម៉ាស៊ីនថតរូបភាព និងវីដេអូបំពាក់លើយន្តហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិក្នុងការផ្តិតយករូបភាពនៅក្នុងភូមិសាស្ត្រក្រុងភ្នំពេញ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅជាឯកជនរបស់ពលរដ្ឋទូទៅ សុវត្ថិភាពសាធារណៈ និងបង្កភាពអសកម្មមួយចំនួនទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានមានប្រាសាសន៍ថា "យើងហាមមិនឲ្យថតរូបភាពពីលើយន្តហោះ ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង"។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ការហាមមិនឲ្យប្រើប្រាស់ម៉ាស៊ីនថតរូបភាព និងវីដេអូដើម្បីថតរូបពីលើយន្តហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ គឺមានលក្ខណៈចាំបាច់ណាស់ ពីព្រោះវាអាចទប់ស្កាត់ការប៉ុនប៉ងអាក្រក់ណាមួយពីសំណាក់ជនទុច្ចរិត។
លោកឧត្តមសេនីយ៍ត្រី ទីតូ បានមានប្រាសាសន៍ថា "បើសិនយើងឲ្យអ្នកទាំងនោះប្រើប្រាស់កាមេរ៉ា និងវីដេអូដើម្បីថតរូបពីលើយន្តហោះ ចោរ ឬជនទុច្ចរិតអាចស៊ើបការណ៍យកព័ត៌មានសម្ងាត់ ហើយរៀបចំផែនការវាយប្រហាររដ្ឋាភិបាលយើង"។
គណបក្សប្រឆាំងចុះទៅត្រួតពិនិត្យកន្លែងដែលជនជាតិវៀតណាមបួងសួង និងតាំងសមាធិក្នុងខេត្តកំពត
ខេត្តកំពត-ក្រោយពេលមានពាក្យចចាមអារ៉ាមតាមបណ្តាញទំនាក់ទំនងសង្គមថា ភ្ញៀវទេសចរជនជាតិវៀតណាមកំពុងចូលមកតំបន់សល់ពីសម័យអាណានិគមន៍នេះសម្រាប់ពិធីដែលមានការរៀបចំបានយ៉ាងល្អ និងមានការលាក់កំបាំងនៅកន្លែងផ្នូរដូនតារបស់ពួកគេ លោក យ៉ែម បុញ្ញឫទ្ធិ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ បានដឹកនាំមន្ត្រីមួយក្រុមមានគ្នាប្រហែល៥០នាក់មកកាន់កន្លែងក្នុងដំណើរមួយដើម្បីស្វែងរកការពិត។
កាលពីខែមុន លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអ្នកនាំពាក្យគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៅរដ្ឋសភា បានគូសបញ្ជាក់ថា ពិធីនេះដែលត្រូវបានបង្ហោះយ៉ាងសុះសាយតាមអីុនធើណិតថា ត្រូវបានធ្វើឡើងនៅក្នុងព្រៃយ៉ាងជ្រៅលើភ្នំបូកគោគឺកំពុងតែធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ខ្មែរ។
លោកបានសន្យាថា នឹងចុះទៅត្រួតពិនិត្យតំបន់នេះ ហើយរាយការណ៍អំពីការរកឃើញរបស់លោកជូនរដ្ឋាភិបាល។ នៅម៉ោងប្រហែល៨ព្រឹកកាលពីម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ បានទៅដល់កន្លែងវាលមួយកន្លែងនៅក្នុងព្រៃភាគខាងជើងភ្នំបូកគោ បន្ទាប់ពីស្នាក់នៅសណ្ឋាគារសុខា ដែលបើកនៅលើភ្នំបូកគោកាលពីឆ្នាំ២០១២អស់មួយយប់។
សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលអមដំណើរដោយអ្នកមកជាមួយម្នាក់ទៀត អាយុ៧២ឆ្នាំឈ្មោះ ឡុង បូតា បានជួបការលំបាកក្រោយពេលធ្វើដំណើរអស់រយៈពេលបួនម៉ោងដោយនៅពេលខ្លះពួកគេត្រូវចុះតាមចំណោតភ្នំមានចំណោត៦០ដឺក្រេ ដែលត្រូវប្រើខ្សែពួចងភ្ជាប់ទៅនឹងដើមឈើទៀតផង។
មន្ត្រីមកពីគណបក្សប្រឆាំងទាំងនេះសង្ឃឹមថា នឹងបានទៅអង្កេតមើលភ្ញៀវទេសចរជនជាតិវៀតណាមធ្វើពិធីបួងសួងបន់ស្រន់ដល់ដូនតារបស់ខ្លួននៅក្នុងព្រៃដ៏ជ្រៅលើភ្នំបូកគោ ប៉ុន្តែ ដំណើរដ៏វែងឆ្ងាយរបស់ពួកគេមិនទទួលបានដូចអ្វីដែលខ្លួនសង្ឃឹមឡើយ។
រូងភ្នំមួយនៅពីក្រោមផ្ទាំងថ្មធំៗត្រង់ចំណុចជាយភ្នំគឺជាទីតាំងដំបូងដែលក្រុមមន្ត្រីទាំងនេះបានទៅដល់ ប៉ុន្តែ ពួកគេមិនបានប្រទះឃើញដានណាមួយនៃពិធីបួងសួងបន់ស្រន់របស់ភ្ញៀវទេសចរជនជាតិវៀតណាមឡើយ។
លោក យន់ ផល្លី អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលធ្វើជាអ្នកនាំផ្លូវឲ្យក្រុមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ពេលក្រុមនេះទៅដល់បានមានប្រសាសន៍ថា "ពួកគេបានមកទីនេះ ប៉ុន្តែ ឥឡូវនេះពួកគេបានទៅបាត់អស់ហើយ"។
លោក ផល្លី បានបង្ហាញរូបភាពនៅក្នុងទូរស័ព្ទដៃដែលលោកបាននិយាយថា ថតបានកាលពីខែធ្នូ និងដែលស្តីអំពីជនជាតិវៀតណាមបួងសួងនៅក្នុងរូងភ្នំមួយដែលព័ទ្ធជំុវិញដោយវត្ថុលោហៈធាតុ និងរូបថតដែលមានដាក់សុ៊មយ៉ាងត្រឹមត្រូវរបស់លោក ហូ ជីមិញ មេដឹកនាំកុម្មុយនិស្តវៀតណាម។
លោក ផល្លី បានមានប្រសាសន៍បន្ថែមថា "ខ្ញុំគិតថា អ្វីៗទាំងអស់នេះមានការរៀបចំដោយអាជ្ញាធរ និងក្រុមហ៊ុន ព្រោះគណៈកម្មការបានផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហេតុដូច្នេះពួកគេដឹងអំពីផែនការនេះ ហើយបានយក ចេញដើម្បីបំបាត់ភ័ស្តុតាង"។
លោកបានមានប្រសាសន៍ទៀតថា "យើងព្រួយបារម្ភខ្លាចក្រែងទីកន្លែងនេះនឹងក្លាយទៅជារបស់ពួកគេ ប្រសិនបើអាជ្ញាធរនៅតែបណ្ដោយឲ្យពួកគេមកកាន់តែច្រើនឡើងៗដើម្បីធ្វើពិធីបួងសួង ដែលពួកគេអះអាងថា ធ្វើឡើងសម្រាប់ដូនតារបស់ខ្លួនដែលទទួលមរណភាពនៅទីនេះនោះ"។
លោក យ៉ែម បុញ្ញឫទ្ធិ ដែលឡើងទៅកាន់រូងភ្នំហើយគ្មានឃើញអ្វីសោះនោះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានពិភាក្សាអំពីពិធីរបស់ជនជាតិវៀតណាមនេះជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ហើយ ប៉ុន្តែថា លោកត្រូវតែមកភ្នំបូកគោនេះដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់។
សមាជិកសភារបស់គណបក្សប្រឆាំងរូបនេះបានលើកឡើងថា លោកសប្បាយចិត្តដែលការរៀបចំពិធីថតបានដោយលោក ផល្លា ត្រូវបានរើចេញពីទីនេះ ហើយថា វាជារឿងសំខាន់ណាស់ដែលភ្នំបូកគោនៅតែរក្សាទុកកន្លែងមួយនេះសម្រាប់ភ្ញៀវទេសចរមកអង្កេតឬសិក្សាពីវប្បធម៌ខ្មែរ។
លោកបានមានប្រសាសន៍ថា "គោលបំណងនៃដំណើរចុះមកទីនេះ គឺដើម្បីរកដំណោះស្រាយជូនជាតិ។ ប្រទេសនីមួយៗសុទ្ធតែទាក់ទាញភ្ញៀវទេសចរ ហើយពួកគេត្រូវតែបង្ហាញពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្លួន ហេតុដូច្នេះការរក្សាអត្តសញ្ញាណជាតិរបស់យើងគឺវាជារឿងសំខាន់ណាស់"។
លោកបានបន្ថែមទៀតថា "ចាប់ពីពេលនេះទៅ គ្មាន នៅទីនេះទៀតឡើយ ហើយយើងនឹងគ្រប់គ្រងរៀបចំទីកន្លែងនេះសម្រាប់អត្តសញ្ញាណជាតិ។ វាគឺជាសិទ្ធិសេរីភាពរបស់មនុស្សនៅក្នុងការធ្វើពិធីតាមជំនឿរបស់ខ្លួន ប៉ុន្តែ យើងត្រូវតែគ្រប់គ្រងទីកន្លែងេនះដើម្បីបង្ហាញពីអត្តសញ្ញាណរបស់យើង"។
ក្រោយពេលលោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍រួច លោក ស្វាយ វុទ្ធី ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅសណ្ឋាគារសុខា គ្រប់គ្រងដោយលោក សុខ គង់ អ្នកជំនួញជនជាតិភាគតិចវៀតណាមដែលគ្រប់គ្រងភ្នំបូកគោនេះទាំងមូល បានបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិវៀតណាមតែងតែមកកម្សាន្តនៅទីនេះ។
លោក វុទ្ធី បាននិយាយថា "ជនជាតិវៀតណាមបានមកទីនេះតាំងពីមុនពេលក្រុមហ៊ុនចាប់ផ្តើមការអភិវឌ្ឍម្លេ៉ះ"។ លោកបានពន្យល់ថា ផ្នូរក្បែរៗនោះបានទាក់ទាញភ្ញៀវទេសចរមកភ្នំបូកគោនេះជាយូរឆ្នាំមកហើយ ពោលគឺមុនពេលសណ្ឋាគារបានបើកទៅទៀត"។
លោកបាននិយាយបន្តទៀតថា "ក្រុមខ្លះមកពេលព្រឹកចាកចេញទៅវិញពេលល្ងាច ហើយក្រុមខ្លះទៀតស្នាក់នៅទីនេះមួយយប់។ យើងមិនបានហាមពួកគេទេ ព្រោះពួកគេគឺជាភ្ញៀវទេសចរដែលមកកម្សាន្តនៅលើភ្នំ"។
ក្រុមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានធ្វើដំណើរទៅកន្លែងផ្សេងមួយទៀតផងដែរដោយឃើញមានផ្នូរមួយចំនួនទៀតនៅលើទីជម្រាលមួយកន្លែងក្នុងព្រៃដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មមួយចំនួន ដែលមានឆ្លាក់និងសរសេរអក្សរចិនពណ៌ក្រហម។
លោក សិទ្ធ វណ្ណៈ អ្នកសម្របសម្រួលនៅអង្គការលីកាដូប្រចាំខេត្តនេះបានលើកឡើងថា ទីកន្លែងនេះក៏ជាកន្លែងសម្រាប់ជនជាតិវៀតណាមធ្វើពិធីផងដែរកាលពីឆ្នាំមុន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា នៅមានសល់តែក្រមួនទៀនប៉ុណ្ណោះកាលពីម្សិលមិញ។
លោកបាននិយាយទាក់ទិននឹងការចុះមកទីនេះកាលពីពាក់កណ្តាលខែធ្នូថា "ខ្ញុំបានមកទីកន្លែងនេះ ហើយបានឃើញរូបសំណាកមួយ រូបថតរបស់លោក ហូ ជីមិញ និងធូបកំពុងឆេះ ទីកន្លែងមួយដែលត្រូវបង្កើតឡើងដូចជាកន្លែងសម្រាប់ពួកគេស្នាក់នៅអ៊ីចឹង... និងបានឃើញផ្លែឈើនៅលើថ្មក្បែរផ្នូរ"។
លោកបានមានប្រសាសន៍បន្ថែមថា "យើងបានជួបជាមួយជនជាតិវៀតណាមជាច្រើននាក់។ អ្នកខ្លះចម្អិនអាហារ អ្នកខ្លះតាំងសមាធិនៅលើថ្ម និងអ្នកខ្លះទៀតកំពុងងូតទឹក។ ពលរដ្ឋខ្មែរកម្រមកទីនេះណាស់ព្រោះវាជាទីកន្លែងមួយដ៏លំបាក។ យើងទើបតែដឹងថា មានកន្លែងនេះកាលពីប្រហែលពីរឆ្នាំមុនប៉ុណ្ណោះ"។
អ្នកផ្សេងៗទៀតដែលបានធ្វើដំណើរចុះមកទីនេះបានបង្ហាញក្ដីព្រួយបារម្ភខ្លាចក្រែងថាជនអន្តោប្រវេសន៍ជនជាតិវៀតណាមក្នុងចំនួនច្រើនដែលធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីដែលសព្វថ្ងៃស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម អាចធ្វើឲ្យរឿងេនះកើតឡើងម្តងទៀតនៅប្រទេសកម្ពុជា។
លោកស្រី សំ ចរិយា សមាជិកក្រុមប្រឹក្សាខេត្តកំពតមកពីគណបក្សសង្គ្រោះជាតិដែលចូលរួមជាមួយលោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា លោកស្រីជឿជាក់ថា ផ្នូរទាំងេនះត្រូវបានបង្កើតឡើងដោយពលរដ្ឋវៀតណាមក្នុងគោលបំណងភ្ជាប់ទំនាក់វប្បធម៌របស់ខ្លួនទៅនឹងកន្លែងនេះ។ លោកស្រីបានមានប្រសាសន៍ថា "យើងធ្លាប់ដឹងមកហើយថា នៅពេលណាពួកគេបានខ្ចីអ្វីមួយក្នុងរយៈពេលប្រាំឆ្នាំ គឺពួកគេស៊ីដាច់តែម្តង"។
លោកស្រីបានបន្ថែមទៀតថា "នៅថ្ងៃអនាគត ពួកគេចង់ឲ្យភ្នំបូកគោក្លាយជារបស់ខ្លួន ហេតុដូច្នេះពួកគេមានបំណងប្រាប់អ្នកជំនាន់ក្រោយថា ដូនតារបស់ពួកគេទទួលមរណភាពនៅទីនេះ ហើយនេះគឺជាភ័ស្តុតាងរបស់ពួកគេដើម្បីបង្ហាញថា ទីកន្លែងនេះគឺជាដីរបស់ខ្លួននៅពេលពួកគេយកដីកម្ពុជា"៕ស៊ុយឈាង
កម្ពុជាមិនមានសញ្ញាប្រសើរឡើងច្រើនទេស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មាន
សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបង្ហាញឲ្យថា មិនមានសញ្ញានៃការប្រសើរឡើងទេកាលពីឆ្នាំមុន នេះបើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៥ ដែលបានចេញផ្សាយកាលពីម្សិលមិញដោយសារព័ត៌មានគ្មានព្រំដែន។
នៅក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ដែលចងក្រងដោយក្រុមតស៊ូមតិដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកាន់តែតិច ចំណាត់ថ្នាក់និងពិន្ទុកាន់តែច្រើន។
បើទោះជាក្នុងឆ្នាំ២០១៥ សន្ទស្សន៍នេះបានធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទី១៣៩ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលបានស្ទង់មតិក៏ដោយ ក៏មានការប្រសើរជាងចំណាត់ថ្នាក់ទី១៤៤កាលពីឆ្នាំមុន ដែលបានឡើងពិន្ទុពី៤០.៩៧ ក្នុងចំណោម១០០ កាលពីឆ្នាំ២០១៤ ដល់១៤.៩៩។
លោក បេនចាមីន អីុសម៉េល ប្រធានការិយាល័យព័ត៌មាននៅសារព័ត៌មានគ្មានព្រំដែនប្រចាំអាស៊ីបាស៊ីហ្វិកបានពន្យល់ថា "ជាការពិត កម្ពុជាមានការធ្លាក់ចុះទាក់ទងស្ថានភាពនេះ"។
បើទោះជាយ៉ាងហោចណាស់អ្នកកាសែតពីរនាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុនក៏ដោយ ក៏លោក អីុសម៉េល បានលើកឡើងថា របាយការណ៍នេះមិនបានទទួលស្គាល់ឡើយ...
តុលាការសាកសួរបុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទគំរាមទារប្រាក់អ្នកកាប់ឈើ
កាលពីម្សិលមិញ សាលាដំបូងខេត្តកំពងស្ពឺបានសាកសួរបុរសម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតាមចោទពីបទគំរាមទារប្រាក់ពីអ្នកកាប់ឈើដែលដឹកឈើតាមផ្លូវតូចមួយក្នុងស្រុកឱរ៉ាល់។
លោកតាមលោក ស្វាយ យឿន នាយរងការិយាល័យនគរបាលយុត្តិធម៌ខេត្តបានឲ្យដឹងថា លោក ជឹម ម៉េង អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០ព្រឹកថ្ងៃអង្គារនៅប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់មួយតាមផ្លូវក្នុងឃុំតាសាល់។
លោក យឿន បានមានប្រសាសន៍ថា អ្នកកាប់ឈើនៅក្នុងតំបន់នេះបានត្អូញត្អែរអំពីលោក ម៉េង ប្រាប់នគរបាលឃុំ ដែលបន្ទាប់មកបានជូនដំណឹងទៅមន្ត្រីខេត្ត។
លោក យឿន បានមានប្រសាសន៍ថា "យើងបានចាប់ខ្លួនគាត់ ពីព្រោះគាត់ពាក់ព័ន្ធនឹងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ដើម្បីគំរាមទារប្រាក់ពីកាប់អ្នកឈើក្នុងមូលដ្ឋាន"។
លោកបានបន្ថែមថា លោក ម៉េង ស្លៀកពាក់ឯកសណ្ឋានកងយោពលខេមរភូមិន្ទនៅពេលការចាប់ខ្លួនលោក ហើយបានអះអាងថា ជាមន្ត្រីយោធា។...
Latest news
© 2021, ដេលី. All rights reserved.

