TAG
paywall
តំណាងសហជីពសេរីកម្មករចោទប្រកាន់ម្ចាស់រោងចក្រកាត់ដេរថាបានវាយដំរូបលោក
តំណាងសហជីពមួយរូបប្រចាំនៅរោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនH&M ដែលជាក្រុមហ៊ុនសម្លៀកបំពាក់របស់ស៊ុយអែត បានអះអាងកាលពីម្សិលមិញថា លោកបានទទួលរងការវាយដំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រកាលពីម្សិលមិញ ដោយបណ្ដាលឲ្យមានការតវ៉ានៅខេត្តកណ្ដាល។
លោក ញ៉ែម សម្ផស្ស តំណាងសហជីពសេរីកម្មករ (FTU) បានមានប្រសាសន៍ថា លោកបានជួបជាមួយ ហុង សៀទុង(Hong Siu Tong) អ្នកគ្រប់គ្រងរោង Archid មកពីទីក្រុងហុងកុងនៅក្នុងស្រុកអង្គស្នួលនៅវេលាម៉ោង៦:៣០នាទីព្រឹក រួមជាមួយនឹងតំណាងសហជីពនេះបីនាក់ទៀត។
លោក សម្ផស្ស បានមានប្រសាសន៍ថា ពួកគាត់បានទៅជួបលោក សៀ ទុង ដើម្បីស្នើសុំឲ្យលោកផ្លាស់ទីតាំងស្រះចិញ្ចឹមត្រីរបស់លោកនៅក្បែរនោះចេញ ព្រោះក្លិនមិនល្អចេញពីស្រះនោះ ធ្វើឲ្យកម្មករកម្មការិនីរកកលចង់ក្អួត។លោកបានបន្ថែមថា លោកក៏បានស្នើសុំសោហ៊ុនធ្វើដំណើរ១០ដុល្លារក្នុងមួយខែ ព្រមទាំងប្រាក់លើកទឹកចិត្ត៣ដុល្លារសម្រាប់បុគ្គលិកណាមិនដែលឈប់ពីការងារផងដែរ។
លោក សម្ផស្ស បានមានប្រសាសន៍ថា ការចរចាមិនទទួលបានលទ្ធផលអ្វីឡើយហើយលោកបានអះអាងថា ក្រោយមក លោកបានរងការវាយដំពីលោក សៀ ទុង និងបុរសជនជាតិចិនពីរនាក់ផ្សេងទៀត។
លោក សៀ ទុង បានបដិសេធថាលោក និងបុគ្គលិករបស់លោកមិនបានវាយដំលោក សម្ផស្សទេ។ លោក សៀ ទុង បានមានប្រសាសន៍ថា “មិនមាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនមានការវាយដំគ្នាដែរ។យើងមិនបានវាយគាត់ទេ”។លោកបានបន្ថែមថាមានការរុញច្រានគ្នាខ្លះដែរបន្ទាប់ពីក្រុមអ្នកតវ៉ាបានរារាំងក្រុមកម្មករផ្សេងទៀតមិន្ឲ្យចូលទៅក្នុងរោងចក្រនេះ។
លោកបានបន្ដថា កន្លែងចិញ្ចឹមត្រីនោះត្រូវបានផ្លាស់ចេញឆ្ងាយពីកម្មកររួចហើយ ហើយថា រោងចក្រកំពុងចរចាជាមួយកម្មករទាក់ទិននឹងបញ្ហាដែលពួកគេស្នើសុំនោះ។
លោក កានវ៉ាព្រីត ស៊ីង (Kanwarpreet...
រដ្ឋាភិបាលនឹងសិក្សាចំនួនទឹកប្រាក់បន្ថែមសម្រាប់គម្រោងផ្លូវដែក
ទីប្រឹក្សារដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ដោយសារតែមូលនិធិចំនួន១៤០លានដុល្លារក្នុងគម្រោងបណ្តាញស្តារផ្លូវដែកកម្ពុជាត្រូវបានប្រើប្រាស់ស្ទើរតែជិតអស់ទៅហើយនោះ រដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចថា នឹងសិក្សាឲ្យដឹងថា តើត្រូវកំណត់ចំនួនទឹកប្រាក់ប៉ុន្មានបន្ថែមទៀត ដើម្បីបញ្ចប់គម្រោងនេះ។
លោក ប៉ូល ផៅវើ (Paul Power) ទីផ្សារប្រឹក្សាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សានេះមានគោលបំណងកំណត់ចំនួនទឹកប្រាក់បន្ថែមសម្រាប់ដំណើរការកសាង ផ្លូវរថភ្លើងប្រវែងប្រហែល៣០០គីឡូម៉ែត្រដែលនៅសល់នៅភាគខាងជើងរវាងភ្នំពេញនិងក្រុងប៉ោយប៉ែត។ លោក ប៉ូល ផៅវើ ថ្លែងថា “រដ្ឋាភិបាលបានផ្តួចផ្តើមគម្រោងសិក្សាឲ្យដឹងច្បាស់ថា តើនៅខ្វះថវិកាប៉ុន្មានពិតប្រាកដ និងថា តើនឹងត្រូវបញ្ចប់គម្រោងនៅពេលណា។ ចំណុចនេះមិនទាន់ដឹងនៅឡើយទេ”។ លោកបានបន្ថែមថា មូលនិធិបន្ថែមនេះប្រហែលជាមានចំនួនក្នុងចន្លោះពី៥០លានទៅ១០០លានដុល្លារ។
លោក ប៉ូល ផៅវើ បានថ្លែងបន្ថែមទៀតថា ថវិកាសម្រាប់ចំណាយ និងស្ថាប័នដែលមន្ត្រីចាត់តាំងឲ្យបំពេញការងារសិក្សានេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “តែងតែមានការព្រួយបារម្ភ អំពីការមានប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ចប់គម្រោងនេះ”។
ក្នុងពេលមូលនិធិត្រូវបានប្រើប្រាស់ជិតអស់ ក្រុមហ៊ុនអនុវត្តគម្រោង ថល់ រ៉ូយ៉ាល់ រ៉ែលវេស៍ (Toll Royal Railways) ដែលជាក្រុមហ៊ុនបង្កើតរួមគ្នារវាងក្រុមហ៊ុន ថល់ ហូលឌីង (Toll Holdings) របស់អូស្ត្រាលីនិងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់កម្ពុជាបានផ្អាកការងាររបស់ខ្លួន នៅថ្ងៃទី៣១ ខែមីនា...
ក្រសួងឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត
លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តថ្មីហើយ ព្រោះគ្មានប្រេកង់នៅសល់ក្នុងប្រទេសកម្ពុជាទៀតទេ ហើយក្រុមហ៊ុននានាទៀតសោត ក៏កំពុងពុះពារទាំងលំបាកក្នុងការស្វែងរកប្រាក់ចំណេញក្នុងទីផ្សារដែលមានក្រុមហ៊ុនច្រើនហួសប្រមាណនេះដែរ។
លោក សូរឃុន បានលើកឡើងក្នុងបទសម្ភាសមួយតាមទូរស័ព្ទថា “ នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទច្រើនជ្រុលហើយ ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយបណ្តាទីផ្សារដែលមានប្រជាជនតិចប្រហាក់ប្រហែលគ្នានោះ ហើយណាមួយ សេដ្ឋកិច្ចរបស់យើងមិនទាន់ឈានដល់ដំណាក់កាលឧស្សាហកម្មនៅឡើយទេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងមានបញ្ហាបច្ចេកទេស ពោលគឺពុំមានប្រេកង់នៅសល់ទៀតទេ ហេតុដូច្នេះហើយទើបបានជាយើងពុំអាចពង្រីកប្រតិបត្តិការទូរស័ព្ទចល័តបាន”។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់បណ្តាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនានា នៅកម្ពុជា ដែលបានលើកឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ទីផ្សារនេះចាំបាច់ត្រូវពង្រឹងឡើងវិញ ដើម្បីបង្កើនប្រាក់ចំណូលនោះ។
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចិនXinwei Telecomបានទទួលអាជ្ញាប័ណ្ណផ្តល់សេវាទូរស័ព្ទចល័តពីរដ្ឋាភិបាល កាលពីខែតុលាចំណែកឯក្រុមហ៊ុនក្នុងស្រុក កាមីនតែល(Camintel) ដែលកាន់កាប់មួយផ្នែកដោយក្រសួងទូរគមនាគមន៍វិញ បានទទួលអាជ្ញាប័ណ្ណក្នុងខែវិច្ឆិកា។ ឥឡូវនេះ...
ចៅក្រមស៊ើបអង្កេតសាកសួរសាក្សី២០នាក់ពាក់ព័ន្ធក្នុងការបាញ់ប្រហារក្នុងខេត្តស្វាយរៀង
មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តស្វាយរៀងបានសាកសួរសាក្សីប្រហែល២០នាក់រួចហើយ ចាប់តាំងពីថ្ងៃទី២៥ ខែមេសាមក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទាក់ទិនទៅនឹងការបាញ់ប្រហារស្ត្រីអ្នកតវ៉ាបីនាក់ នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលគេជឿថា លោក ឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត គឺជាជនសង្ស័យតែម្នាក់គត់ក្នុងរឿងនេះ។
លោក ប៉ិច ឈឿតប្រធានសាលាដំបូងខេត្ដស្វាយរៀង និងជាចៅក្រមស៊ើបសួរក្នុងរឿងក្តីនេះ បានមានប្រសាសន៍ថា តុលាការបាននិងកំពុងសាកសួរសាក្សីជាច្រើននាក់ ដែលមានវត្តមាននៅកន្លែងបាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈដែលនៅពេលនោះលោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ថា ជាអ្នកបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានិងបានបាញ់ឲ្យរបួសកម្មការិនីបីនាក់ មកពីរោងចក្រផលិតស្បែកជើងឲ្យក្រុមហ៊ុនពូម៉ា(Puma) របស់អាល្លឺម៉ង់ ។
លោក ប៉ិច ឈឿត បានមានប្រសាសន៍ថា “ តុលាការបានកោះហៅសាក្សីជាច្រើននាក់ ចាប់តាំងពីថ្ងៃទី២៥ ខែមេសាមក ហើយរហូតមកដល់ពេលនេះ តុលាការបានសាកសួរសាក្សីប្រហែលជា២០នាក់រួចហើយ”។លោកបានមានប្រសាសន៍បន្ថែមទៀតថានៅមានសាក្សីជាច្រើននាក់ទៀត ដែលត្រូវសាកសួរ។
លោកបានមានប្រសាសន៍ថាជនរងគ្រោះបីនាក់ដែលត្រូវបានក្រុមមន្ត្រីខេត្តផ្ដល់ប្រាក់សំណងដើម្បីកំុឲ្យពួកគេដាក់ពាក្យបណ្ដឹងទៅតុលាការនោះ នឹងត្រូវកោះហៅមកសាកសួរនៅថ្ងៃទី១៨ ខែឧសភា រីឯលោក បណ្ឌិត ក៏នឹងត្រូវសាកសួរនៅពេលក្រោយទៀត នៅក្នុងខែនេះដែរ។
លោក ប៉ិច ឈឿត បានថ្លែងថា ការចោទប្រកាន់លោកបណ្ឌិតពីបទបង្ករបួសស្នាមដោយអចេតនានោះ នឹងត្រូវកែប្រែវិញឬអត់នោះ អាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។ លោកបានបន្ថែមថា “ បើយើងគ្រាន់តែពិនិត្យរបាយការណ៍និងពាក្យបណ្ដឹងនោះ ការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនានេះ គឺជាការចោទប្រកាន់សមស្របហើយ។ ប៉ុន្តែ ពេលនេះ យើងកំពុងព្យាយាមរកភស្តុតាងបន្ថែមទៀតយកមកដាក់បន្ទុកគាត់”។ ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារពីប្រាំមួយថ្ងៃ ទៅពីរឆ្នាំ និងពិន័យជាប្រាក់អប្បបរមាចំនួនមួយលានរៀល។
អង្គការសិទ្ធិមនុស្សនិងសហជីពនានាបានរិះគន់ការចោទប្រកាន់នេះថា ស្រាលពេក។ ជនរងគ្រោះម្នាក់ឈ្មោះប៊ុនចិន្ដា អាយុ២១ឆ្នាំ ដែលបានរងរបួសចំសួតនៅក្នុងការបាញ់ប្រហារនោះ បាននិយាយថា នាងមិនទាន់បានទទួលការកោះហៅពីតុលាការនៅឡើយទេ។ នាងបាននិយាយថា “ ខ្ញុំគិតថា ការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាចំពោះលោក បណ្ឌិត នេះគឺមិនសមឡើយតុលាការគួរចោទប្រកាន់ឲ្យធ្ងន់ជាងនេះ”។
លោក ជិន លីដា មេធាវីមកពីអង្គការសិទ្ធិមនុស្សលីកាដូ តំណាងឲ្យនាង ចិន្ដា និងជនរងគ្រោះពីរនាក់ផ្សេងទៀតបានមានប្រសាសន៍ថា កូនក្ដីរបស់លោកកំពុងរៀបចំសំណើសុំឲ្យមានការចោទប្រកាន់លោក បណ្ឌិត ធ្ងន់ធ្ងរជាងនេះ ប៉ុន្តែលោកបានបដិសេធមិនបរិយាយលម្អិតឡើយ។ លោកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារក្តីឲ្យលោក បណ្ឌិត មិនអាចសុំការបំភ្លឺបានទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
នគរបាលនិយាយថា ជនសង្ស័យផលិតថ្នាំញៀន ដែលត្រូវបានចាប់ខ្លួន នឹងត្រូវចោទប្រកាន់
នគរបាលបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីនគរបាលបានសួរចម្លើយអស់រយៈពេលពីរថ្ងៃរួចមក ជនសង្ស័យចំនួន១១នាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងការឆ្មក់ចូលជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ នៅសប្តាហ៍នេះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីចោទប្រកាន់ពីបទផលិតគ្រឿងញៀនខុសច្បាប់។
នគរបាលបានចាត់ទុកការឆ្មក់ចូល កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ថាជាការឆ្មក់ចាប់គ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងរាជធានីភ្នំពេញ។ ទីកន្លែងផលិតថ្នាំញៀនចំនួនប្រាំបីកន្លែង រាប់ទាំងកន្លែងពិសោធន៍គ្រឿងញៀន និងហាងលក់គ្រឿងអលង្ការមួយកន្លែងផងដែរ ត្រូវបានសមត្ថកិច្ចឆែកឆេរនៅទូទាំងខណ្ឌបួន ដោយរឹបអូសបានសារធាតុគីមីមួយចំនួនធំ ដែលគេរក្សាទុកសម្រាប់ផលិតថ្នាំញៀនអុិចស្តាស៊ី និងមេតំហ្វេតាមីន។
លោក អីុវ ធារិទ្ធិ នាយរងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំេពញ បានមានប្រសាសន៍ថាបុរសចំនួនប្រាំពីរនាក់ និងស្ត្រីបួននាក់ រួមទាំងជនជាតិវៀតណាមប្រាំនាក់ កំពុងឃុំខ្លួននៅឡើយ។
លោកបានបន្ថែមថា នគរបាលអាចឃុំខ្លួនពួកគេបណ្តោះអាសន្នបានត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ដូច្នេះជនសង្ស័យនឹងត្រូវបញ្ជូនទៅឲ្យតុលាការចោទប្រកាន់នៅព្រឹកនេះ។ លោកបានបន្ថែមទៀតថា កាលពីល្ងាចម្សិលមិញ “ពួកគេជាប់សង្ស័យពីបទផលិតគ្រឿងញៀន ដោយប្រើសារធាតុគីមី។ ពេលនេះ យើងកំពុងបញ្ជូនកំណត់ហេតុសាកសួរហើយយើងនឹងបញ្ជូនខ្លួនពួកគេទៅតុលាការនៅថ្ងៃស្អែក”។
លោក ឡេ ហ្សន់ ជាន (Lai Xuan Chien) អនុប្រធានទទួលបន្ទុកបេសកកម្មប្រចាំនៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញបានបញ្ចាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីហេតុការណ៍នេះហើយកំពុងតែដោះស្រាយរឿងនេះ។លោកបានមានប្រសាសន៍ថា “ យើងបានបញ្ជូនរឿងនេះទៅផ្នែកកុងស៊ុលរបស់យើង”។លោកបានបង្វែរសំណួរទៅប្រធានផ្នែកកុងស៊ុលវិញគឺលោកត្រាន់ បាន មិញ (Tran Ban Minh) ដែលមិនអាចទាក់ទងបាន។
កាលពីថ្ងៃពុធ នគរបាលបាននិយាយថា ពួកគេកំពុងតែសហការស៊ើបអង្កេតករណីនេះរួមគ្នាជាមួយនគរបាលប្រឆំាងគ្រឿងញៀនមកពីប្រទេសអូស្ត្រាលី។
លោកធារិទ្ធិបានថ្លែងថា នគរបាលបានរកឃើញសារធាតុគីមីសរុបចំនួន២០មុខផ្សេងៗគ្នា អំឡុងការឆ្មក់ចូល រួមទាំងប្រេងម្រះព្រៅជាង៤.០០០លីត្រ ដែលអាចផលិតជាគ្រឿងញៀនអិុចស្តាស៊ី រួមជាមួយឧបករណ៍សម្រាប់ផលិតគ្រឿងញៀនផ្សេងទៀត។ ប្រេងម្រះព្រៅ បានមកពីការចម្រាញ់ចេញពីដើមម្រះព្រៅ ដែលគេឃើញមាននៅតាមជួរភ្នំក្រវាញនៅក្នុងប្រទេសកម្ពុជាភាគនិរតី។ ក្រុមអភិរក្សព្រៃឈើ ដែលធ្វើការនៅក្នុងតំបន់ព្រៃការពារទាំងនោះ បានលើកឡើងថា សកម្មភាពចម្រាញ់យកប្រេងនៅក្នុងតំបន់នេះ ត្រូវបានលុបបំបាត់អស់ខ្លះបើទោះជា នៅមានខ្លះតាមតំបន់ព្រៃដទៃទៀតមិនត្រូវបានល្បាតទៀងទាត់ក៏ដោយ។
លោកហ្គ្រាហាមស (Graham Shaw) មន្ត្រីផ្នែកបច្ចេកទេសអំពីការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជាប្រចាំនៅអង្គការសុខភាពពិភពលោក ថ្លែងថា ប្រសិនបើថ្នាំញៀនអុិចស្តាស៊ី ត្រូវបានផលិតចេញពីប្រេងម្រះព្រៅ ក្នុងកន្លែងពិសោធន៍ក្នុងរាជធានីភ្នំពេញនោះ វាប្រហែជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលជាទូទៅត្រូវបាននាំចេញទៅកែច្នៃនៅប្រទេសវៀតណាម។
លោកបន្ថែមថា “ផ្អែកលើគ្រឿងញៀនដែលទំនងជាត្រូវបានប្រើក្នុងប្រទេសកម្ពុជា...
មេដឹកនាំបន្ទាប់ត្រូវតែជាមនុស្សនៅក្នុងគ្រួសារ ឬសមាជិក CPP
កាលពីម្សិលមិញ លោកនាយករដ្ឋ មន្ដ្រី ហ៊ុន សែន បានមានប្រតិកម្មខ្លាំងៗ បកទៅអ្នករិះគន់លោក ព្រមទាំងបានប្រដូចខ្លួនលោកទៅនឹងទេវតា ក្នុងរឿងព្រេងរបស់ព្រះពុទ្ធសាសនាថា ការផ្លាស់ប្ដូរលោកនៅពេលអនាគត និងមេដឹកនាំប្រទេសបន្ទាប់ អាចជាអ្នកមកពីសមាជិកគ្រួសារផ្ទាល់របស់លោក ឬសមាជិកមន្ដ្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសម្ពោធរមណីយដ្ឋានឋានសួគ៌ បូកគោនៅក្នុងខេត្តកំពតថា លោកបញ្ចេញប្រតិកម្ម ចំពោះការធ្វើអត្ថាធិប្បាយមួយចំនួន របស់ “ក្រុមគណបក្សប្រឆាំង” ដោយមិនបញ្ចេញឈ្មោះ ដោយទាមទារ ឲ្យផ្លាស់ប្ដូររូបលោកដូចទេវតាឆ្នាំថ្មី ដែលតែងតែផ្លាស់ប្ដូរវនគ្នាជារៀងរាល់ឆ្នាំ។
ស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជាមានរូបទេវតាមួយអង្គកំពុងបាចផ្កា និងមានកួរស្រូវព័ទ្ធជុំវិញ។ ក្នុងការឆ្លើយតប ចំពោះការធ្វើអត្ថាធិប្បាយរបស់គណបក្សប្រឆាំង លោក ហ៊ុនសែន បានមានប្រសាសន៍ថា មិនទាន់ដល់ពេលឲ្យគណបក្សប្រឆាំងគ្រប់គ្រងប្រទេសនៅឡើយទេ ហើយអ្នកណាហ៊ានជេរប្រមាថរូបលោក នឹងត្រូវ “រន្ទះបាញ់”។
លោក ហ៊ុន សែន បានថ្លែងថា “ខ្ញុំចង់ឆ្លើយតបទៅវិញ”។ លោកនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា “ប្រសិនបើមានការផ្លាស់ប្ដូរទេវតានោះការផ្លាស់ប្ដូរនេះត្រូវតែជាអ្នកមកពីគ្រួសារទេវតា ប្រសិនបើទេវតា សែន ចេញទៅ ក៏នៅមានទេវតា ខេង ទេវតា យ៉ាន និងនៅមានថ្នាក់ក្រោមផ្សេងៗទៀត”។
លោកហ៊ុនសែន បានចេញសេចក្ដីថ្លែងការណ៍របស់លោកត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ នៅមុនការបោះឆ្នោតឃុំ-សង្កាត់របស់ប្រទេសកម្ពុជា ដោយមានប្រសាសន៍ថាតាមពិតទៅលោកដូចទេវតាដែលនៅតាមដើមឈើ និងនៅលើមេឃពីព្រោះទេវតាទាំងនោះគ្មានការផ្លាស់ប្ដូរទេ។ លោកហ៊ុនសែន បានមានប្រសាសន៍ថា“តែទេវតាដូចខ្ញុំត្រូវបានជ្រើសតាំងដោយប្រជាពលរដ្ឋ”។ “មិនទាន់ដល់វេនអ្នកដទៃក្រៅពីកូនរបស់ទេវតានិងគ្រួសារទេវតាទេ”។
កូនរបស់លោកហ៊ុនសែន មួយចំនួនបានកាន់មុខតំណែងដ៏មានអំណាចនៅក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុន ចំណែកឯអ្នកតាមដានជាច្រើនយល់ឃើញថារបបនយោបាយផ្ទេរពីសែស្រឡាយគ្រួសារកំពុងតែកើតមាន។ កាលពីខែមករា លោក ហ៊ុន ម៉ានិត កូនទី២របស់លោកនាយករដ្ឋមន្ដ្រី ត្រូវបានដំឡើងឋានៈទៅជាវរសេនីយ៍ឯក និងជាអនុប្រធានអង្គភាពស៊ើបការណ៍យោធាដ៏មានអំណាច។
ហើយកាលពីខែមករាឆ្នាំមុនលោក ហ៊ុនម៉ាណែត កូនច្បងរបស់លោក ត្រូវបានដំឡើងឋានៈជាឧត្តមសេនីយ៍ទោ នៅក្នុងជួរកងទ័ព។កូនប្រុសពៅរបស់លោកហ៊ុនសែន គឺលោកហ៊ុនម៉ានី គឺជាជំនួយការរបស់លោកនាយករដ្ឋមន្ដ្រី និងជាសមាជិកខុទ្ទកាល័យរបស់លោកទៀតផង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍ថាពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ដ្រី ដើម្បីបំភ័យក្រុមអ្នករិះគន់ និងគូបដិបក្ខខាងនយោបាយរបស់លោកបើទោះបីជាលោកបដិសេធមិនព្រមពន្យល់ថា តើគណបក្សរបស់លោកបានធ្វើអត្ថាធិប្បាយ ដូចលោកហ៊ុនសែន វាយបក ឬយ៉ាងណានោះទេ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ជាធម្មាតា គាត់កំពុងតែបំភ័យអ្នកដទៃ។ប្រសិនបើការបោះឆ្នោតត្រូវបានគេរៀបចំ ដោយសេរី និងយុត្តិធម៌នោះ គណបក្សប្រជាជនកម្ពុជាគ្មានឱកាសឈ្នះឆ្នោត និងកាន់អំណាចទេ”។ ចំពោះការប្រៀបធៀបខ្លួនឯងទៅនឹងទេវតារបស់លោក ហ៊ុន សែន លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ប្រសិនបើលោកជាទេវតាពិតប្រាកដមែន យើងនឹងមិនគួរខ្លាចចំពោះការបោះឆ្នោតដោយយុតិ្តធម៌នោះទេ”។ លោកបន្តថាទេវតាពិតប្រាកដ “នឹងជំរុញឲ្យបញ្ចប់ការរំលោភបំពានសិទ្ធិមនុស្ស ការទន្ទ្រានយកដីធ្លីពីប្រជាពលរដ្ឋក្រីក្រ ការដកអភ័យឯកសិទិ្ធតំណាងរាស្ត្រ ការកាប់បំផ្លាញព្រៃឈើនិងអំពើពុករលួយ”។
លោក យឹម សុវណ្ណ...
ជនសង្ស័យក្នុងហេតុការណ៍ បាញ់សម្លាប់នៅខេត្តកោះកុងត្រូវសាលាដំបូងខេត្តសាកសួរ
មន្ត្រីសាលាដំបូងខេត្តកោះកុងម្នាក់បានលើកឡើងថា មួយសប្ដាហ៍បន្ទាប់ពីការបាញ់សម្លាប់លោកឈុតវុទ្ធី សកម្មជនការពារព្រៃឈើ និងលោកអុិន រតនាមន្ដ្រីកងរាជអាវុធហត្ថ ជនសង្ស័យមួយរូបត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ដើម្បីសាកសួរកាលពីល្ងាចម្សិលមិញ មុនពេលបញ្ជូនត្រឡប់មកឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថវិញ។
លោក ឈិន ឡុង ក្រឡាបញ្ជីរបស់លោក តុប ឈុនហេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា “ ព្រះរាជអាជ្ញាអមសាលាដំបូង នៅមិនទាន់ចោទប្រកាន់ជនសង្ស័យនៅឡើយទេ ហើយបញ្ជូនជនសង្ស័យត្រឡប់ទៅឃុំខ្លួនវិញនៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ”។
យោងតាមក្រុមសកម្មជនការពារសិទ្ធិមនុស្សបានឲ្យដឹងថាជនសង្ស័យឈ្មោះ រ៉ាន់បូរ័ត្ន អាយុ២៧ឆ្នាំ ត្រូវកងរាជអាវុធហត្ថខេត្តកោះកុងបានចាប់ខ្លួនតាំងពីថ្ងៃសុក្រ សប្ដាហ៍មុនម្លេ៉ះ។ លោកហ៊ុនរ៉ាន់ ឪពុករបស់ជនសង្ស័យបានថ្លែងថា លោកពិតជាព្រួយបារម្ភណាស់ចំពោះការឃុំខ្លួនកូនប្រុសរបស់លោក ។
លោកហ៊ុនរ៉ាន់ បានបន្ដថា “ ខ្ញុំមិនបានដឹងរឿងនេះច្បាស់នោះទេ ប៉ុន្ដែកូនប្រុសរបស់ខ្ញុំត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃកន្លងមកហើយ ហើយថ្ងៃនេះកូនប្រុសរបស់ខ្ញុំត្រូវនាំខ្លួនទៅសាលាដំបូងខេត្តកោះកុង នៅម៉ោង៥ល្ងាច”។
លោក អិុន គង់ចិត្រ អ្នកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានលើកឡើងថា លោក សូ សុភាពមន្ដ្រីកងរាជអាវុធហត្ថខេត្តកោះកុង ដែលត្រូវបានឃុំខ្លួនកាលពីដើមសប្ដាហ៍មុន ដើម្បីសាកសួរពាក់ព័ន្ធនឹងការបាញ់សម្លាប់នេះដែរនោះត្រូវបានដោះលែងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថវិញហើយ កាលពីម្សិលមិញ។
លោកអិុន គង់ចិត្របានមានប្រសាសន៍ថាលោក រ៉ាន់ បូរ័ត្ននិងអ្នកភូមិពីរនាក់ ដែលបានឃើញការបាញ់សម្លាប់នេះ ត្រូវបាននាំខ្លួនទៅកាន់កន្លែងកើតហេតុឲ្យសម្ដែងហេតុការណ៍នាំទៅរកការបាញ់សម្លាប់នេះឡើងវិញ។
ម៉ាធូ ផេលឺរីន (Mathieu Pellerin) អ្នកផ្ដល់ប្រឹក្សានៅអង្គការលីកាដូបានមានប្រសាសន៍ថា “ បន្ទាប់ពីធ្វើត្រាប់ឡើងវិញ អំពីហេតុការណ៍បាញ់សម្លាប់នេះ លោក អិុន រតនា នៅតែជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធីហើយបន្ទាប់មកគេបាននិយាយថា លោក បានខឹងសម្បាបន្ទាប់ពីលោកអិុនរតនា បាញ់សម្លាប់លោក ឈុត វុទ្ធី ហើយបានព្យាយាមដណ្ដើមកាំភ្លើងពីលោក អិុនរតនារួចបាញ់សម្លាប់ចំនួនពីរគ្រាប់”។
អង្គការសិទ្ធិមនុស្សអាដហុកបានផ្ដល់របាយការណ៍មិនខុសគ្នាប៉ុន្មានទៅនឹងការធ្វើត្រាប់ឡើងវិញនេះទេ។ យោងតាមលោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុង បានឲ្យដឹងថាកងរាជអាវុធហត្ថបានប្រាប់លោកថាពួកគេអាចកំណត់បានថាលោករ៉ាន់បូរ័ត្ន បានបាញ់អ្នកទាំងពីដោយអចេតនា នៅពេលព្យាយាមដណ្ដើមកាំភ្លើងពីលោក អិុន រតនា ដែលកំពុងតែឈ្លោះប្រកែកគ្នាជាមួយនឹងលោកឈុតវុទ្ធី...
តំណាងមួយរូបរបស់សហជីពសេរីកម្មករចោទប្រកាន់ម្ចាស់រោងចក្រកាត់ដេរថាបានវាយដំខ្លួន
តំណាងសហជីពមួយរូបប្រចាំនៅរោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនH&M ដែលជាក្រុមហ៊ុនសម្លៀកបំពាក់របស់ស៊ុយអែត បានអះអាងកាលពីម្សិលមិញថា លោកបានទទួលរងការវាយដំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រកាលពីម្សិលមិញ ដោយបណ្ដាលឲ្យមានការតវ៉ានៅខេត្តកណ្ដាល។
លោក ញ៉ែម សម្ផស្ស តំណាងសហជីពសេរីកម្មករ (FTU) បានមានប្រសាសន៍ថា លោកបានជួបជាមួយ ហុង សៀទុង (Hong Siu Tong) អ្នកគ្រប់គ្រងរោងចក្រ Archid មកពីទីក្រុងហុងកុង ក្នុងស្រុកអង្គស្នួល នៅវេលាម៉ោង៦និង៣០នាទីព្រឹក រួមជាមួយនឹងតំណាងសហជីពនេះបីនាក់ទៀត។
លោក សម្ផស្ស បានមានប្រសាសន៍ថា ពួកគាត់បានទៅជួបលោក សៀ ទុង ដើម្បីស្នើសុំឲ្យលោកផ្លាស់ទីតាំងស្រះចិញ្ចឹមត្រីរបស់លោកនៅក្បែរនោះចេញ ព្រោះក្លិនមិនល្អចេញពីស្រះនោះ ធ្វើឲ្យកម្មករកម្មការិនីរកកលចង់ក្អួត។លោកបានបន្ថែមថា លោកក៏បានស្នើសុំសោហ៊ុយធ្វើដំណើរ១០ដុល្លារក្នុងមួយខែ ព្រមទាំងប្រាក់លើកទឹកចិត្ត៣ដុល្លារសម្រាប់បុគ្គលិកណាមិនដែលឈប់ពីការងារផងដែរ។
លោក សម្ផស្ស បានមានប្រសាសន៍ថា ការចរចាមិនទទួលបានលទ្ធផលអ្វីឡើយហើយលោកបានអះអាងថា ក្រោយមក លោកបានរងការវាយដំពីលោក សៀ ទុង និងបុរសជនជាតិចិនពីរនាក់ផ្សេងទៀត។
លោក សៀ ទុង បានបដិសេធថា...
ភាពអាក្រាតគឺជាស្នៀតថ្មីសម្រាប់អ្នកតវ៉ាមកពីសហគមន៍បឹងកក់ក្នុងការទាមទារប័ណ្ណកម្មសិទ្ធិ
អ្វីដែលបានធ្វើឲ្យល្បីលឿនបំផុត និងជាស្នៀតថ្មីសម្រាប់អ្នកតវ៉ាដែលបានបាត់បង់សិទ្ធិកាន់កាប់ដីធ្លីក្នុងរាជធានីភ្នំពេញនោះ គឺស្ត្រីជាច្រើននាក់បានដោះសម្លៀកបំពាក់បង្ហាញខោទ្រនាប់ និងអាវទ្រនាប់ក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធិកាន់កាប់ដីធ្លី ដែលបានប្រែកា្លយជាអំពើហិង្សានៅក្បែរការិយាល័យធនាគារពិភពលោក កាលពីម្សិលមិញ។
ក្រុមអ្នកតវ៉ាប្រមាណជា១០០នាក់ភាគច្រើនជាស្ត្រី បានរុញរបាំងការពាររបស់នគរបាលពីរលើក មុនពេលពួកគេអាចរុលចូលដល់ការិយាល័យធនាគារនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។ នគរបាលបានវាយពួកអ្នកតវ៉ាឲ្យរងរបួស យ៉ាងហោចណាស់ប្រាំមួយនាក់ដែរ ។ អ្នកស្រី ស្រី សុផល អាយុ៣០ឆ្នាំបាននិយាយថា “ ខ្ញុំត្រូវនគរបាលដាល់ចំមុខ និងខ្លួនជាច្រើនដង។ ពួកគេសាហាវណាស់”។
នគរបាលបានវាយចំមាត់ស្ត្រីអ្នកតវ៉ាម្នាក់ឲ្យហូរឈាម។ ទោះជាយ៉ាងណា អ្នកតវ៉ាម្នាក់ទៀតនិយាយថា នគរបាលបានធ្វើឲ្យម្រាមដៃឆ្វេងរបស់គាត់បាក់ស្ទើរតែទាំងអស់។
ក្នុងអំឡុងការប៉ះទង្គិចនៅថ្ងៃទី៣នៃការតវ៉ារបស់អ្នកភូមិ មកពីសហគមន៍បឹងកក់នោះ មានស្ត្រីយ៉ាងតិចបីនាក់ ដោះសម្លៀកបំពាក់ ទុកតែខោទ្រនាប់ និងអាវទ្រនាប់ ទុកខ្លួនអាក្រាតននលគកដើម្បីជាការតវ៉ា។
នៅទីបំផុត នគរបាលបានវាយអ្នកតវ៉ាឲ្យត្រឡប់ក្រោយតាមផ្លូវលេខ៥១ មុនពេលអនុញ្ញាតឲ្យតំណាងប្រាំនាក់ ដាក់ញត្តិទៅធនាគារពិភពលោក និងការិយាល័យសហគមន៍អឺរ៉ុប ដែលនៅទល់មុខនោះ។ មន្ត្រីនគរបាលរាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា កាលពីម្សិលមិញនោះទេ។
ធនាគារពិភពលោក និងសហគមន៍អឺរុ៉បគឺជាម្ចាស់ជំនួយដ៏ធំដល់ប្រទេសកម្ពុជា ដែលពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដើម្បីកាត់បន្ថយឱនភាពថវិកាជាតិ។ ទោះជាយ៉ាងនេះក្ដី ក៏កាលពីឆ្នាំមុន ធនាគារពិភពលោកបានបង្កកប្រាក់កម្ចីថ្មីទាំងអស់ ដល់រដ្ឋាភិបាល ដើម្បីតវ៉ាទៅនឹងការបណ្ដេញអ្នកភូមិសហគមន៍បឹងកក់ជាច្រើនគ្រួសារ។
អ្នកតវ៉ាមកពីសហគមន៍បឹងកក់ កាលពីម្សិលមិញ បានទាមទារឲ្យផ្តល់ប័ណ្ណកាន់កាប់ដីធ្លី ដល់អ្នកភូមិ៩៤គ្រួសារ ដែលត្រូវបានលុបឈ្មោះចេញពីគម្រោង តែបានអនុញ្ញាតឲ្យអ្នកជិតខាងរបស់ខ្លួនរាប់រយនាក់មានសិទ្ធិកាន់កាប់ដីធ្លី ទោះបីជាការបណ្ដេញចេញជាទ្រង់ទ្រាយធំនោះ បានធ្វើឲ្យអ្នកភូមិរាប់ពាន់នាក់ផ្សេងទៀត បាត់បង់ទីលំនៅក៏ដោយ។
ក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានចូលរួមដោយអ្នកភូមិមកពីបុរីកីឡា ដែលត្រូវបានបណ្ដេញចេញពីលំនៅដ្ឋានរបស់ខ្លួនកាលពីខែមករា និងកំពុងទាមទារឲ្យក្រុមហ៊ុនដែលបានបណ្ដេញពួកគាត់ចេញនោះ គោរពតាមកិច្ចសន្យាផ្ដល់លំនៅដ្ឋានថ្មីឲ្យពួកគាត់។
ការតវ៉ាដោយគ្មានសម្លៀកបំពាក់នោះទំនងជាបានកើតឡើងដំណាលគ្នា នឹងពេលដែលអ្នកភូមិបឹងកក់ដោះសម្លៀកបំពាក់ក្នុងអំឡុងពេលតវ៉ា ដែលបង្កឲ្យមានការប្រតាយប្រតប់គ្នា និងការសង្កត់សង្កិនធ្វើបាបពីសំណាក់នគរបាលកាលពីខែវិច្ឆិកា។
ចាប់តាំងពីពេលនោះមក ការបង្ហាញភាពអាក្រាតនៅទីសាធារណៈ បានក្លាយជាស្នៀតដ៏ល្បីខ្លាំងឡើងៗ ក្នុងចំណោមក្រុមស្ត្រីអ្នកតវ៉ា។ ក្រុមស្ត្រីដដែលនោះ បានតវ៉ាកាលពីម្សិលមិញ នៅខាងក្រៅរដ្ឋសភា និងបានដោះអាវ ស្រាតសារុង បង្ហាញខោទ្រនាប់ និងអាវទ្រនាប់ ដោយមានសរសេរក្រវេមក្រវាមថា “សាក្សីគ្មានសម្លៀកបំពាក់”ទាំងភាសាអង់គ្លេស និងភាសាខ្មែរលើកំប៉េះគូទរបស់ខ្លួន។
បើទោះជារាងកាយអាក្រាត របស់ពួកគាត់មិនអាចធ្វើអ្វីបានជាដុំកំភួនក៏ដោយ ក៏អាចទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិដែរ។
រឿងរាវថ្មីអំពីការតវ៉ា ដោយរាងកាយអាក្រាតនៅសប្ដាហ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកចិត្តទុកដាក់ រួមទាំងទូរទស្សន៍ដ៏ល្បីរបស់អាមេរិកឈ្មោះ ហ្វក ញូស៍(Fox News) ផងដែរ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
ព្រះចៅអធិការវត្តមួយអង្គព្រះជន្ម៧៥វស្សា វាយសម្លាប់កូនប្រសាដោយសាររឿងប្រាក់លក់គោ
អាជ្ញាធរមូលដ្ឋានបាននិយាយថា នគរបាលខេត្តបាត់ដំបង កំពុងស្វែងរកចាប់ខ្លួនព្រះសង្ឃមួយអង្គព្រះជន្ម៧៥វស្សា ដែលជាចៅអធិការវត្តមួយក្នុងស្រុករុក្ខគិរី ដែលជាប់សង្ស័យក្នុងករណីឃាតកម្មលើកូនប្រសាប្រុសវ័យ៣៥ឆ្នាំរបស់ព្រះអង្គ ដែលបានរងការវាយនឹងបន្ទះក្តាររហូតដល់ស្លាប់ កាលពីថ្ងៃច័ន្ទ។
តាមការចោទប្រកាន់ថាព្រះតេជគុណ ឈុតទៀង ព្រះចៅអធិការវត្តអន្លង់គោក ក្នុងឃុំព្រែកជីកបានវាយកូនប្រសាប្រុសរបស់ព្រះអង្គឈ្មោះ យិន ចក់ ត្រង់ក្បាលក្នុងបរិវេណវត្តនេះ បន្ទាប់ពីជម្លោះរឿងប្រាក់បានកើតឡើងរវាងព្រះសង្ឃនិងកូនប្រសា។
លោកមេឃុំ ឃុន ឃឿន បានថ្លែងថា“ព្រះសង្ឃជាប់សង្ស័យអង្គនេះ ត្រូវការប្រាក់មួយចំនួនពីការលក់គោមួយក្បាលរបស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានចាយវាយប្រាក់នេះអស់បាត់ទៅហើយហើយគ្មានប្រាក់ឲ្យសង្ឃអង្គនេះទេ។ព្រះសង្ឃជាប់សង្ស័យខឹងយ៉ាងខ្លាំង ពីព្រោះវាជាគោរបស់ព្រះអង្គដែលបានឲ្យទៅជនរងគ្រោះចិញ្ចឹម”។
បុរសជាកូនប្រសាឈ្មោះយិនចក់បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែរបួសហូរឈាមច្រើនពេក។លោកឃុនឃឿន បានមានប្រសាសន៍ទៀតថា ព្រះចៅអធិការអង្គនេះ“ឆេវឆាវណាស់”ហើយពុទ្ធបរិស័ទក្នុងសហគមន៍មិនសូវចូលចិត្តព្រះអង្គទេ។
លោកបានថ្លែងថា “ សង្ឃជាប់សង្ស័យអង្គនេះជាព្រះសង្ឃ មានប្រពន្ធដល់ទៅពីរនាក់ និងជាញឹកញាប់ទិញរបស់ល្អៗមួយចំនួនដូចជាម៉ូតូ និងទូរទស្សន៍ជាដើម ឲ្យគ្រួសារនេះគឺមិនគិតកសាងវត្តឡើយ”៕
ប្រែសម្រួលដោយតែមសុខុម
Latest news
© 2021, ដេលី. All rights reserved.

