26 C
Phnom Penh

រដ្ឋាភិបាល​​​​​​នឹង​​​សិក្សា​​​ចំនួន​​​ទឹក​​​ប្រាក់​​​បន្ថែម​​​សម្រាប់​​​គម្រោង​​​ផ្លូវ​​​ដែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​​​ប្រឹក​​​្សា​​​រដ្ឋាភិបាល​​​បាន​​​ឲ្យ​​​ដឹងកាល​​​ពីម្សិល​​​​មិញ​​​ថា ដោយ​​​សារតែ​​​មូល​​​និធិ​​​ចំនួន​​​១៤០លាន​​​​ដុល្លារ​​​ក្នុង​​​គម្រោងបណ្តាញ​​​​​​ស្តារ​​​ផ្លូវ​​​ដែក​​​កម្ពុជា​​​ត្រូវ​​​បាន​​​ប្រើប្រាស​់ស្ទើរ​​​តែ​​​ជិត​​​អស់ទៅ​​​ហើយ​នោះ​​​ រដ្ឋាភិបាល​​​និង​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី បាន​​​សម្រេចថា នឹង​​​សិក្សា​​​ឲ្យ​​​ដឹងថា តើ​​​ត្រូវ​​​កំណត់​​​ចំនួន​​​ទឹក​​​ប្រាក់​​​ប៉ុន្មានបន្ថែម​​​ទៀត ដើម្បី​​​បញ្ចប​់​​​គម្រោង​​​នេះ​​​។

លោក ប៉ូល ផៅវើ (Paul Power) ទីផ្សារ​​​ប្រឹក្សា​​​គម្រោង​​​របស់​​​ក្រសួង​​​សាធារ​​​ណ​ការ​​​និង​​​ដឹកជញ្ជូន​​​ បាន​​​ថ្លែងថា  គម្រោងសិក្សានេះ​​​មាន​​​គោល​​​បំណង​​​កំណត់​​​ចំនួន​​​ទឹក​​​ប្រាក់បន្ថែម​​​សម្រាប់​​​ដំណើរ​​​ការ​​​កសាង​​​ ផ្លូវ​​​រថ​​​ភ្លើងប្រវែង​ប្រហែល​​​៣០០​​​គីឡូ​​​ម៉ែត្រ​​​ដែ​​​លនៅ​​​សល់​​​នៅ​​​ភា​​​គ​​​ខាង​​​ជើង​​​រវាង​​​ភ្នំពេញ​​​និងក្រុងប៉ោយ​​​​ប៉ែត​​​។ លោក ប៉ូល​​​ ផៅវើ​​​ ​​​ថ្លែង​​​ថា “រដ្ឋាភិ​​​បាល​​​បានផ្តួច​​​ផ្តើម​​​គម្រោង​​​សិក្សា​ឲ្យ​​​ដឹង​​​ច្បាស់​​​ថា តើ​​​នៅ​​​ខ្វះ​​​ថវិកា​​​ប៉ុន្មាន​​​ពិត​​​ប្រាកដ និងថា ​​តើ​​​នឹង​​​ត្រូវ​​​បញ្ចប់​​​គម្រោង​​​នៅ​​​ពេលណា។ ចំណុច​​​នេះ​​​មិនទាន​​​់ដឹង​នៅ​​​ឡើ​​​យ​​​ទេ”។  លោក​​​បានបន្ថែម​ថា មូល​​​និធិ​​​បន្ថែម​​​នេះ​​​ប្រហែល​​​ជា​​​មាន​​​ចំនួន​ក្នុងចន្លោះពី​​​៥០​​​លាន​​ទៅ​​​១០០​​​លាន​​​ដុល្លារ​​​។

លោក ប៉ូល​​​ ផៅ​​​វើ​​​ បាន​​​ថ្លែង​​​បន្ថែម​​​ទៀត​​​ថា ថវិកា​សម្រាប់​ចំណាយ និង​ស្ថាប័ន​ដែល​មន្ត្រី​ចាត់​តាំង​ឲ្យ​បំពេញ​ការ​ងារ​សិក្សា​នេះមិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “តែ​ង​តែ​មាន​ការ​ព្រួយ​​បារម្ភ​ អំពី​ការ​មាន​ប្រាក់​គ្រប់​គ្រាន់​ ដើម្បី​បញ្ចប់​​គម្រោង​នេះ”។

ក្នុង​ពេល​មូលនិធិ​ត្រូវ​បាន​ប្រើ​ប្រាស់​ជិត​អស់​ ក្រុម​ហ៊ុន​អនុវត្ត​គម្រោង​ ថល់​ រ៉ូយ៉ាល់​ រ៉ែល​វេស៍ (Toll Royal Railways) ដែល​ជា​ក្រុម​ហ៊ុន​បង្កើត​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ ថល់ ហូលឌីង (Toll Holdings) របស់​អូស្ត្រាលីនិង​ក្រុម​​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប (Royal Group) របស់​កម្ពុជាបាន​ផ្អាក​ការ​ងារ​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ដោយ​បាន​លើក​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើទៅ​រដ្ឋា​ភិបាល​ថា  ត្រូវ​ប្រើ​ពេល​វេលា​យូរ​ពេក​ដើម្បី​បញ្ចប់​គម្រោងនេះ​ ហើយ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ទៀត​ទេ។

រហូត​មក​ទល់​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី បាន​ចូល​រួម​ចំណែកចំនួន​៨៤លាន​ដុល្លារហើយ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​មិនផ្តល់​មូលនិធិ​បន្ថែម​សម្រាប់​គម្រោង​នេះ​ទេ។ យោង​តាម​របាយ​ការណ៍ ដែលរដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​ កាល​ពី​ពេល​ថ្មីៗ​នេះបាន​ឲ្យ​ដឹង​ថា ​រហូត​មក​ទល់​​ពេល​នេះ​ដែរមាន​តែ​ផ្លូវ​ដែក​មួយ​ខ្សែក្នុង​ចំណោម​ផ្លូវ​ដែក​ទាំង​បី​ខ្សែ​នៃ​បណ្តាញ​ផ្លូវ​ដែក​ទាំង​មូល​ប៉ុណ្ណោះ​ ​ត្រូវ​បាន​សាង​សង់​បញ្ចប់ ពោល​គឺ​ផ្លូវ​ដែក​ ដែល​មាន​ប្រវែង​៤៨​គីឡូម៉ែត្រពី​ក្រុង​ប៉ោយ​​​ប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ចំណែក​ឯ​មួយ​ខ្សែ​ទៀត​ ពី​រាជ​ធានី​ភ្នំ​ពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ ​​សាង​​សង់​បាន​៥២​ភាគរយ ខណៈដែល​ផ្លូវ​រថភ្លើងដែល​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំ​ពេញ​​សាង​សង់​​បាន​តែ​១៨​ភាគ​រយ​ប៉ុណ្ណោះ​។

លោកប៉ូលផៅវើបាន​ថ្លែង​ថា “ចំណុច​សំខាន់​សម្រាប់​ក្រុម​ហ៊ុន​ ថល់ គឺត្រូវ​បញ្ចប់​ការ​សាង​សង់​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ត្បូង​ ទើប​ពួក​គេ​អាច​ដាក់​ឲ្យ​រថ​ភ្លើង​បើក​បរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​”។

លោក ប៉ូល ផៅវើ បានថ្លែង​​ថា តាំង​ពីក្រុម​​ហ៊ុន​ ថល់​ រ៉ូយ៉ាល់​ រ៉ែលវេស៍​ បាន​បញ្ឈប់​សកម្ម​ភាពការ​ងារ​ របស់​ខ្លួនមក រដ្ឋា​ភិបាល​បាន​ផ្តល់​ឲ្យ​​ក្រុម​ហ៊ុន​យ៉ាង​តិច​ពីរ​ ដើម្បី​បន្ត​ការ​ងារ​ក្នុង​គម្រោង​នេះ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋា​ភិបាល​​នៅ​តែ​ទាក់​ទងក្រុម​ហ៊ុន ថល់ រ៉ូយ៉ាល់​ រ៉ែលវេស៍។  លោក​ លី បូរិន ប្រ​ធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក បាន​ថ្លែង​ថា “ក្រុម​ហ៊ុន​ ថល់ ​កំពុង​ធ្វើ​ការ​ក្នុង​គម្រោង​នៅ​ឡើយ”។

លោក​ អាន់​ឌ្រូ​ អីុថែល (Andrew Ethell) ប្រ​ធាន​កិច្ច​ការ​ក្រុម​ហ៊ុន​​របស់​ក្រុម​ហ៊ុន​ ថល់ គ្រុប បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា “យើង​មាន​ស្ថាន​ភាព​ដូច​ពេល​មុន​ដែរ​។ យើង​មិន​ទាន់​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ និង​មិន​មាន​អ្វី​ត្រូវ​និយាយ​នៅ​ពេល​នេះ​ទេ”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស