TAG
paywall
NGO ថា ក្រឹត្យល្អមែន តែផ្ទុយនឹងច្បាប់ការងារក្នុងពន្ធនាគារ
យោងតាមក្រឹត្យថ្មី របស់រដ្ឋាភិបាលច្បាប់ការងារនៅពន្ធនាគារត្រូវបានកំណត់ឲ្យអ្នកទោសផលិតតែផលិតផលណាសម្រាប់តែបម្រើ “ ផលប្រយោជន៍ឲ្យសាធារណៈតែប៉ុណ្ណោះ”ហើយមិនឲ្យប្រើអ្នកទោសផលិតផលិតផលសម្រាប់នាំចេញនោះទេ។ ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមអង្គការផ្នែកពលកម្ម កាលពីម្សិលមិញបានហៅក្រិត្យនេះថា ជាដំណើរឆ្ពោះទៅមុខដ៏ល្អប្រសើរមួយ។
ក្រឹត្យ ឬក៏ប្រកាស ដែលបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ស្ដីពីការហាមប្រាមមិនឲ្យប្រើកម្លាំងពលកម្មនៅតាមពន្ធនាគារ ដើម្បីផលិតផលិតផលសម្រាប់នាំចេញ ព្រមទាំងអាចដាក់ទណ្ឌកម្ម ដ៏តឹងរុឹងទៅលើក្រុមហ៊ុនណា ដែលរំលោភលើបម្រាមនាំចេញ។
មាត្រា២នៃក្រឹត្យនេះ ដែលបានចុះហត្ថលេខានៅចុងខែមីនាហើយទទួលបានកាលពីម្សិលមិញបានចែងថា“ការអនុញ្ញាតឲ្យប្រើកម្លាំងពលកម្មរបស់អ្នកទោស ដើម្បីផលិតផលិតផលតាមរយៈកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងពន្ធនាគារ ដែលគ្រប់គ្រងដោយរដ្ឋ គឺអនុញ្ញាតឲ្យប្រើតែក្នុងគោលបំណងសម្រាប់បម្រើដល់ប្រយោជន៍សាធារណៈប៉ុណ្ណោះ”។
ក្រឹត្យនេះបន្ថែមថា ក្រុមហ៊ុនណា ដែលផលិតផលិតផលសម្រាប់នាំចេញ តាមរយៈប្រើកម្លាំងពលកម្មរបស់អ្នកទោសនៅពន្ធនាគារ នឹងប្រឈមនូវការផ្អាកអាជ្ញាប័ណ្ណ និងការពិន័យយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងរបាយការណ៍១០ទំព័រ ស្ដីពីប្រកាសដែលចេញផ្សាយនៅថ្ងៃនេះ អង្គការសិទ្ធិមនុស្សលីកាដូ បានសរសើរចំពោះបម្រាមនាំចេញនេះ ប៉ុន្ដែសម្ដែងការព្រួយបារម្ភចំពោះភាពមិនច្បាស់លាស់ និងកង្វះខាតក្នុងការអនុវត្តក្រឹត្យនេះ។ “ទោះបីជាបម្រាមនៃប្រកាសស្ដីពីការនាំចេញផលិតផល ដែលផលិតដោយអ្នកទោសត្រូវបានស្វាគមន៍ក៏ដោយ វាបានជួយដោះស្រាយបញ្ហាបានតែមួយចំណែកតូចប៉ុណ្ណោះ ហើយបើតាមច្បាប់អន្ដរជាតិ ការអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំងពលកម្មតាមពន្ធនាគារ ដើម្បីបម្រើ ដល់ប្រយោជន៍ក្រុមហ៊ុន ឬផលិតផលសម្រេច ត្រូវតែលក់ក្នុងស្រុកនោះ វាគ្រាន់តែជាការលាក់បាំង ចំពោះច្បាប់តែប៉ុណ្ណោះ។ ការបង្កើតច្បាប់មួយប្រកបដោយតុល្យភាពគួរតែមាន”។
របាយការណ៍ ដែលជំរុញឲ្យមានការឃ្លាំមើលយ៉ាងច្បាស់លាស់មួយបានលើកឡើងថា “មកទល់ពេលឥឡូវបញ្ញត្តិទាំងនេះនៅមិនទាន់មានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជានៅឡើយទេ ការបង្កើតច្បាប់បន្ថែម និងការអនុវត្តឲ្យបានត្រឹមត្រូវ វាជារឿងចាំបាច់ និងបន្ទាន់មួយ ដែលត្រូវតែធ្វើ”។
នៅពេលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានបង្កើតឡើង ដើម្បីជាមធ្យោ បាយមួយសម្រាប់បង្កើនសមត្ថភាពដល់អ្នកទោស ហើយវាក៏ជាការផ្ដល់ជំនាញមួយដ៏មានប្រយោជន៍សម្រាប់ពួកគេផងដែរ នៅពេលត្រូវបានដោះលែងនោះ កម្មវិធីបែបនេះកំពុងទទួលរងការរិះគន់ នៅក្នុងប្រទេសកម្ពុជា ដោយសារប្រព័ន្ធពន្ធនាគារតម្រូវឲ្យអ្នកទោសទិញអ្វីៗទាំងអស់ដោយខ្លួនឯងនោះ។ ក្រុមសកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ប្រព័ន្ធបែបនេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកទោស ពេលកំពុងជាប់ពន្ធនាគារយ៉ាងខ្លាំង។
លោកស្រីពង្សឈីវហ្គិចប្រធានអង្គការលីកាដូបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ វាលំបាកនឹងជឿណាស់ថាអ្នកទោសរបស់ប្រទេសកម្ពុជាអាចទទួលបានសិទ្ធិសេរីភាពពេញលេញនោះ”។
លោកកង សារ៉េន ប្រធានពន្ធនាគារខេត្តបាត់ដំបងបានមានប្រសាសន៍ថា បទបញ្ញត្ដិដ៏ស្មុគស្មាញចែងក្នុងប្រកាសថ្មីនេះ បានបង្ខំឲ្យលោកលុបចោលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរទាំងអស់ ដែលមាននៅក្នុងពន្ធនាគារ។
លោកកង សារ៉េនបានបន្ដថា “ យើងឈប់ប្រើអ្នកទោសឲ្យកាត់ដេរសម្រាប់យកទៅលក់តាមផ្សារនៅក្នុងស្រុកទៀតហើយ ព្រោះយើងមិនចង់មានបញ្ហាជាមួយអង្គការអាយឡូ(ILO) និងក្រសួងពាណិជ្ជកម្មទេ។ បច្ចុប្បន្នយើងបានបើកវគ្គបណ្ដុះបណ្ដាល ដែលផ្ដោតទៅលើការជួសជុលម៉ូតូ និងសិប្បកម្មផលិតគ្រឿងសង្ហារិមវិញ”។ លោកមួង សំអាត ប្រធានពន្ធនាគារខេត្តកណ្ដាលបានមានប្រសាសន៍ថាលោកទទួលបានការយល់ព្រមជាគោលការណ៍ពីក្រសួងមហាផ្ទៃ តាមកិច្ចសន្យាផ្គត់ផ្គង់ឯកសណ្ឋានអ្នកទោស ហើយកំពុងតែស្វែងរកអ្នកផ្តល់ជំនួយ ដើម្បីទិញម៉ាស៊ីនដេរឲ្យពួកយើងនៅពេលកម្មវិធីផលិតសម្រាប់នាំចេញត្រូវបានបិទនោះ។
លោក សំអាត បានមានប្រសាសន៍ថាប្រសិនបើពិរុទ្ធជនទទួលបានកិច្ចសន្យាផលិតឯកសណ្ឋាន “ វានឹងជួយបង្កើនជំនាញរបស់ខ្លួនក្នុងវិស័យកាត់ដេរ ដូច្នេះពួកគេ អាចរកប្រាក់បាន នៅពេលពួកគេ សម្របខ្លួនចូលក្នុងសង្គមជាតិវិញ”។ លោកជីលថាគ័រ (Jill...
គណបក្សប្រជាជនកម្ពុជារៀបចំបោះពុម្ពអាវយឺតច្រើនជាងគេសម្រាប់ឃោសនាបោះឆ្នោត
បុគ្គលិកជាច្រើននាក់នៅរោងពុម្ពដៃឯកក្នុងរាជធានីភ្នំពេញបានធ្វើការរហូតដល់ពេលយប់ជ្រៅ នៅយប់ថ្ងៃអង្គារ ប៉ុន្ដែកាលពីម្សិលមិញ ពួកគេខិតខំព្យាយាមធ្វើឲ្យទាន់ការបញ្ជាបោះពុម្ពមួកកាតិបចំនួន៨០០.០០០មួក និងអាវយឺតចំនួន៤០០.០០០អាវ ដែលមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា។
លោក បូបូ អ្នកគ្រប់គ្រងម្នាក់មានភាពរហ័សរហួន ទោះបីជាលោកបានក្រោកពីដំណេកចាប់តាំងពីម៉ោង៤ទៀបភ្លឺក៏ដោយ ហើយលោកបាននិយាយថា ក្រុមការងាររបស់លោក ដែលបានចូលធ្វើការរយៈពេលបីម៉ោងក្រោយពីបានសម្រាកនោះ កំពុងខិតខំបោះពុម្ពមួកកាតិបឲ្យបានជាមធ្យម៨.០០០មួកក្នុងមួយថ្ងៃ ដើម្បីឲ្យទាន់ពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា។
នៅពេលមួកទាំងនេះត្រូវបានបោះពុម្ព និងសម្ងួតរួចរាល់ហើយនោះ គេនឹងវេចខ្ចប់វាយ៉ាងណែន ហើយបញ្ជូនទៅទូទាំងប្រទេសដើម្បីឲ្យក្រុមសកម្មជន និងអ្នកគាំទ្រពាក់អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតថ្ងៃទី៣ខែមិថុនាដែលកំពុងតែខិតចូលមកដល់។
ការបោះពុម្ពមួក និងអាវយឺតទាំងនេះ គឺជាកម្លាំងចលករតូចមួយក្នុងចំណោមកម្លាំងចលករធំ ហើយវាទំនងជាយន្ដការឃោសនា នឹងដំណើរការដោយរលូន។ ប្រសិនបើចំនួនមួក និងអាវយឺតទាំងនេះផ្ដល់ផលប្រយោជន៍នោះ គណប្សប្រជាជនកម្ពុជាកំពុងតែមានប្រៀប នៅពេលអាវយឺត និងមួកកាតិបទាំងនេះត្រូវបានគេដាក់ស្លាកសញ្ញាគណបក្ស។
អ្នកស្រី វ៉ាត រតនា ធ្វើការនៅរោងពុម្ពពិសិដ្ឋ ដែលនៅជិតគ្នានោះដែរ បានឲ្យដឹងថា មានបញ្ជាឲ្យបោះពុម្ពមួកកាតិប និងអាវយឺតរបស់គណបក្សប្រជាជនកម្ពុជាចំនួន១០០.០០០ដោយធ្វើឲ្យមុខរបររបស់អ្នកស្រីមមាញឹកយ៉ាងខ្លាំង។ អ្នកស្រី រតនាបាននិយាយថា “ ពេលនេះយើងរវល់ខ្លាំងជាងពេលបោះឆ្នោតមុនៗ”។
“កាលពីពេលមុនមួកកាតិប និងអាវយឺតទាំងនេះត្រូវផលិតនៅប្រទេសវៀតណាម ប៉ុន្ដែ ឥឡូវនេះគណបក្សប្រជាជនកម្ពុជា ផ្ដល់ឱកាសឲ្យរោងពុម្ពក្នុងស្រុក ហើយបញ្ជាបោះពុម្ពផ្ទាល់ពីទីនេះ។ វាធ្វើឲ្យមុខរបរដំណើរការបានល្អ”។ អ្នកស្រីបានឲ្យដឹងថា រោងពុម្ពមួយនេះបានបោះពុម្ពមួកកាតិប និងអាវយឺតបានពី២.០០០ទៅ៣.០០០ក្នុងមួយថ្ងៃៗ។
មួកកាតិបទាំងនេះមិនសូវមានគុណភាពល្អប៉ុន្មានទេ ប៉ុន្ដែគោលបំណងចម្បងមិនមែនសម្រាប់ពាក់ការពារកំដៅថ្ងៃទេ។ ទាំងមួកកាតិប និងអាវយឺត ដែលទើបផលិតបានមានលក់នៅក្នុងរោងពុម្ពពិសិដ្ឋមួយកំប្លេតម្លៃ១,៨០ដុល្លារ។ រោងចក្រនៅក្នុងខណ្ឌមានជ័យ មិនអនុញ្ញាត ឲ្យអ្នកយកព័ត៌មានចូលទេកាលពីម្សិលមិញ។
នៅឯរោងពុម្ពឡុងទ្រីនៅតាមផ្លូវលេខ៦៣ បុគ្គលិកចំនួនប្រាំមួយនាក់កំពុងអង្គុយនៅតាមពំនូកមួកជ្រលក់ថ្នាំពណ៌ស។ មួកកាតិបនិងអាវយឺតទាំងនេះត្រូវបានគេបែងចែកជាបីៗគូ មួកកាតិបនីមួយៗ មានផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ជាច្រើនគំនរ។ទោះបីជា “រវល់ខ្លាំងមិនអាចនិយាយ” ជាមួយអ្នកកាសែតក៏ដោយ ក៏បុគ្គលិកម្នាក់បាននិយាយថា ពួកគេកំពុងបោះពុម្ពស្លាកសញ្ញានៅលើ “ មួកប្រមាណ៥.០០០មួកក្នុងមួយថ្ងៃ”។
នៅឯរោងពុម្ពវឌ្ឍនា នៅតាមមហាវិថីព្រះនរោត្តម បុគ្គលិកក៏មិនសូវហ៊ាននិយាយអំពីការបញ្ជាបោះពុម្ព ដែលបានធ្វើឲ្យកន្លែងទទួលភ្ញៀវក្លាយជាឃ្លាំង ដែលពោរពេញទៅដោយពំនូកមួកកាតិប និងអាវយឺតមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា។
រោងពុម្ពទាំងបួនកន្លែង នៅក្នុងរាជធានីភ្នំពេញកំពុងតែមមាញឹកយ៉ាងខ្លាំង ដោយសារតែការបញ្ជាបោះពុម្ពពីអតិថិជនដ៏ធំ។ លោក បូបូ មកពីរោងពុម្ពដៃឯក ចាត់ទុកថា វាផ្តល់ប្រាក់យ៉ាងច្រើន។
លោកនិយាយនៅពេលបុគ្គលិកជាច្រើននាក់កំពុងតែច្រកមួកកាតិបរបស់គណបក្សប្រជាជនចូលក្នុងការុងពេញថា “យើងទទួលបញ្ជាបោះពុម្ពតែពីគណបក្សប្រជាជានកម្ពុជាទេ ពីព្រោះគណបក្សនេះមានលុយច្រើន ចំណែកឯគណបក្សផ្សេងទៀតគ្មានលុយច្រើនអ៊ីចឹងទេ”។
យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្សុី បានឲ្យដឹងថាគណបក្ស សម រង្សុី ដែលមានបេក្ខជនក្នុង១.៦១៥ឃុំ-សង្កាត់ក្នុងចំណោម ១.៦៣៣ឃុំ-សង្កាត់មានផែនការចែកអាវយឺតឲ្យ “ ប្រមាណ៥០អាវក្នុងមួយឃុំ”។ ប៉ុន្ដែទោះបីគណបក្ស សម រង្សុីជាគណបក្សធំទី២នៅកម្ពុជាក៏ដោយ ក៏ចំនួន៨០.៧៥០មួក គឺតិចតួចណាស់បើប្រៀបធៀបនឹងចំនួនមួកកាតិប និងអាវយឺតរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងត្រូវបានបោះពុម្ពយ៉ាងលឿននៅតាមរោងពុម្ពនានា នៅរាជធានីភ្នំពេញនោះ។
លោកយឹមសុវណ្ណ បានមានប្រសាសន៍ថា “ យើងកំពុងរៀបចំសម្ភារ និងបរិក្ខាសម្រាប់ឃោសនាបោះឆ្នោត មានដូចជាអាវយឺត មួក
កាតិបបដានិងខិត្តប័ណ្ណជាដើម”។
លោកប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិបានថ្លែងថា គណបក្សបានបោះពុម្ពមួក និងអាវយឺតរួចរាល់ហើយ ក៏ប៉ុន្ដែលោកក៏ឲ្យដឹងផងដែរថា ចំនួនមួកនិងអាវយឺតទាំងនេះពិតជាមិនអាចប្រៀបធៀបបាននឹងចំនួនមួក...
គណបក្សធំៗបួនយល់ព្រមប្រកាសឲ្យដឹងពីប្រភពហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោត
តំណាងមកពីគណបក្សនយោបាយចំនួនបួន កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងស្ម័គ្រចិត្តប្រកាសឲ្យដឹងពីប្រភពហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត ដោយសន្យាបង្ហាញនូវតម្លាភាពនៃរបៀបចំណាយមូលនិធិ និងបញ្ជាក់ពីប្រភពរបស់មូលនិធិទាំងនោះ។
កិច្ចព្រមព្រៀងប្រកាសឲ្យដឹងនេះ បានចុះហត្ថលេខាដោយ គណបក្ស សម រង្សុី គណបក្សសិទ្ធិមនុស្ស គណបក្សហ្វុ៊នសិុនបុិច និងគណបក្សចលនាប្រជាធិបតេយ្យ ដោយពុំមានការបង្ខំដោយច្បាប់តម្រូវឲ្យគណបក្សនយោបាយទាំងនេះ ប្រកាសថាតើពួកគេត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់យុទ្ធនាការបោះឆ្នោត និងថា តើប្រាក់នោះបានមកដោយរបៀបណានោះឡើយ។
គណបក្សនយោបាយចំនួន១០បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះហើយបើទោះបីជាមានសារាចរណែនាំឆ្នាំ២០១២ស្ដីអំពីការបែងចែកសម្ភារ ពេលវេលានិងកិច្ចប្រជុំ សម្រាប់គណបក្ស ក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតក៏ដោយ ក៏ពុំទាន់មានច្បាប់តឹងរឹុងណាមួយនិយាយអំពីការចំណាយ និងប្រភពមូលនិធិសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោតនោះដែរ។
លោក ធន សារាយ ប្រធានគណៈកម្មការនាយកខុមហ្វ្រែលបានមានប្រសាសន៍ថា ការខ្វះខាតច្បាប់ចែងឲ្យច្បាស់លាស់អំពីហិរញ្ញវត្ថុក្នុងពេលយុទ្ធនាការបោះឆ្នោត អាចធ្វើឲ្យអន្ដរាយដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “ដើម្បីឲ្យការបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌មានលក្ខខណ្ឌវិនិច្ឆ័យជាច្រើន។ ត្រូវមានការប្រើប្រាស់ហិរញ្ញវត្ថុដោយយុត្តិធម៌ ជាពិសេសក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត”។
លោក សារាយ បានមានប្រសាសន៍ថា ជំពូក៦ នៃច្បាប់ស្ដីពីគណបក្សនយោបាយ តម្រូវឲ្យរដ្ឋបែងចែកហិរញ្ញវត្ថុដល់បណ្តាគណបក្ស ដើម្បីឲ្យពួកគេអាចមានលទ្ធភាពធ្វើយុទ្ធនាការបោះឆ្នោតបាន និងមិនអនុញ្ញាតឲ្យគណបក្សណាមួយទទួលប្រាក់ពីស្ថាប័ន រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនបរទេសឡើយ។ ទោះជាយ៉ាងណាច្បាប់នេះនៅមានចន្លោះប្រហោងជាច្រើន និងពុំមានការគ្រប់គ្រង និងការត្រួតពិនិត្យឲ្យបានច្បាស់លាស់ទេ។
លោកបានបន្ដថា “ដើម្បីបញ្ញត្តិច្បាប់នេះបាន ត្រូវប្រឈមនឹងការលំបាកជាច្រើនណាស់។ ប្រសិនបើបណ្តាធនាគារមិនអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្សនយោបាយបានទេ វាពិបាកក្នុងការទទួលបានព័ត៌មានត្រឹមត្រូវណាស់។ ក៏ប៉ុន្តែ គណបក្សខ្លះ មិនចង់ឲ្យមានច្បាប់បែបនោះឡើយ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សុី បានស្តីបន្ទោសដល់សមាជិកគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា សមាជិករបស់គណបក្សកំពុងកាន់អំណាចមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ប៉ុន្តែពួកគេមិនចង់ប្រកាសឲ្យដឹងថា តើទ្រព្យសម្បត្តិរបស់គេនោះបានមកពីណាទេ។
លោក សុវណ្ណ បានថ្លែងថា“សភាជាតិត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា...ពួកគេមិនចង់ប្រកាសឲ្យដឹងពីហិរញ្ញវត្ថុរបស់គណបក្សរបស់គេទេ”។
លោក ងួន ញិុល អនុប្រធានទី១ រដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ខណៈពេលតំណាងមកពីគណបក្សសម រង្សុី គណបក្សសិទ្ធិមនុស្ស គណបក្ស ហ្វុ៊នសិុនបិុច និងគណបក្សចលនាប្រជាធិបតេយ្យចុះកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្តដើម្បីប្រកាសទ្រព្យសម្បត្តិនោះ គណបក្សហ្វុ៊នសិុនបិុច និងគណបក្សចលនាប្រជាធិបតេយ្យបានលើកឡើងថា ពួកគេពុំទាន់មានតួលេខ សម្រាប់បង្ហាញជាសាធារណៈទេ។
លោក សុវណ្ណ បានមានប្រសាសន៍ថាលោកបាននិយាយប្រាប់ប្រធានបក្សប្រចាំខេត្តទាំង២៤ឲ្យគណនាតួលេខហើយ ប៉ុន្តែបក្សនឹងចំណាយ១លានដុល្លារអាមេរិកក្នុងពេលយុទ្ធនាការបោះឆ្នោត ដែលចាប់ផ្តើមពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១ ខែមិថុនា។ លោកបានបន្ដថា “ ជាឧទាហរណ៍ ក្នុងខេត្តកណ្ដាល យើងនឹងចំណាយប្រាក់ចំនួន៥០.០០០ដុល្លារអាមេរិក និង៨០.០០០ដុល្លារអាមេរិកក្នុងខេត្តកំពង់ចាម”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទឹកប្រាក់១លានដុល្លារអាមេរិកនេះ បានមកពីការរួមចំណែករបស់សមាជិកបក្ស ជាសមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាស្រុក...
ពលរដ្ឋកម្ពុជា៣៩នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីឆ្លងដែនចូលទឹកដីថៃខុសច្បាប់
មន្ត្រីមួយរូបបាននិយាយកាលពីម្សិលមិញថា ពលរដ្ឋកម្ពុជាចំនួន៣៩នាក់កំពុងជាប់ឃុំនៅក្នុងប្រទេសថៃ បន្ទាប់ពីឆ្លងដែនចូលប្រទេសនេះដោយប្រើប្រាស់កាតឆ្លងដែនក្លែងក្លាយ។
លោក អ៊ុក កែវរតនៈ អ្នកនាំពាក្យអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីអាជ្ញាធរថៃថា ពលរដ្ឋកម្ពុជាជាទាំងនេះត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ដោយនគរបាលថៃបាននិយាយថា ឯកសារអន្តោប្រវេសន៍របស់ពួកគេក្លែងក្លាយ។ លោក អ៊ុក កែវរតនៈមានប្រសាសន៍ថា អាជ្ញាធរថៃបានឲ្យដឹងថា ពលករទាំង៣៩នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយកំពុងជាប់ឃុំនៅឡើយ។
លោកបានបន្ថែមថា មន្ត្រីស្ថានកុងស៊ុលកម្ពុជាមួយរូបនៅខេត្តស្រះកែវ ប្រទេសថៃ ជាទីដែលពលករទាំងអស់នោះត្រូវបានចាប់ខ្លួននោះ កំពុងដោះស្រាយបញ្ហានេះ។ លោក កែវ រតនៈបានបន្តថា “ ករណីបែបនេះកើតឡើងជាញឹកញាប់”។ លោកបានមានប្រសាសន៍បន្តទៀតថា ប្រសិនបើវាត្រូវបានបញ្ជាក់ថា កាតឆ្លងដែនដែលពលករទាំងនេះប្រើក្លែងក្លាយមែននោះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់របស់ប្រទេសថៃ។
លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានថ្លែងថា លោកកំពុង តាមដានករណីនេះ ប៉ុន្តែលោកមិនទាន់បានទទួលការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរថៃនៅឡើយទេ៕
ប្រែសម្រួលដោយ...
រដ្ឋាភិបាលកម្ពុជា បដិសេធចំពោះការអះអាងរបស់ប្រទេសថៃថាមានគ្រាប់មីនថ្មីកប់នៅព្រះវិហារ
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសបានច្រានចោលការអះអាងរបស់ប្រទេសថៃថា ទាហានថៃម្នាក់បានរងរបួស កាលពីសប្តាហ៍មុន គឺដោយសារជាន់មីនទើបដាក់ថ្មីរបស់កម្ពុជា និងស្តីបន្ទោសប្រទេសជិតខាងរបស់ខ្លួនចំពោះការចោទប្រកាន់នេះ។
កាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់លោក ថានី ថុងផាកឌី អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ ដែលបានលើកឡើងថា ទាហានថៃម្នាក់ឈ្មោះ ឆាទ្រី កែវប្រាសាន (Chatree Kaewprasan)បានជាន់មីនផ្ទុះត្រូវជើងស្តាំ កាលពីថ្ងៃពុធ ពេលកំពុងដើរល្បាតនៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ ហើយបានបន្ទោសប្រទេសកម្ពុជាថា “នៅតែបន្តប្រឹងប្រែងដាក់មីន” ក្នុងតំបន់នេះ។
តាមសេចក្តីរាយការណ៍នោះ លោក ថានីបាននិយាយថា “ហេតុការណ៍នេះ បង្ហាញឲ្យយ៉ាងច្បាស់នូវទង្វើរំលោភអធិបតេយ្យភាពរបស់ថៃ និងធ្វើឲ្យទាហានថៃម្នាក់រងរបួសធ្ងន់ធ្ងរ”។
នៅក្នុងចម្លើយតបរបស់ខ្លួន ក្រសួងការបរទេសបានបដិសេធដាច់អហង្ការចំពោះការអះអាងនេះ ដោយលើកឡើងថា អតីតកងទ័ពខ្មែរក្រហមបានដាក់មីននៅតាមព្រំដែនច្រើនឆ្នាំមកហើយ។ ក្រសួងនេះបានលើកឡើងថា“តំបន់នៅក្បែរប្រាសាទព្រះវិហារ ដែលទាហានថៃបានជាន់គ្រាប់មីននោះ កន្លងមកនៅក្នុងសម័យសង្គ្រាម ទីនោះធ្លាប់ជាសមរភូមិ និងជាកន្លែងលាក់ខ្លួនរបស់កងកម្លាំងខ្មែរក្រហម ដែលពួកគេចាំបាច់ត្រូវតែដាក់មីន ដើម្បីការពារទីតាំងរបស់ខ្លួន”។
កេរដំណែលនោះ បានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមានគ្រាប់មីនកប់ក្នុងដីច្រើនជាងគេបំផុតនៅលើពិភពលោក។ ហើយបើទោះជាចំនួនជនរងគ្រោះធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ ក៏គ្រាប់មីន និងគ្រាប់បែកចាស់ៗនៅបន្តសម្លាប់ឬធ្វើឲ្យពិការជនជាតិខ្មែររាប់សិបនាក់ជារៀងរាល់ឆ្នាំ។
ក្រសួងបន្ថែមទៀតថា“វាជាការក្រៀមក្រំយ៉ាងក្រៃលែង និងសូមបដិសេធចំពោះការចោទប្រកាន់មកលើប្រទេសកម្ពុជាដោយគ្មានមូលដ្ឋាននេះ នៅពេលការផ្ទុះមីននៅតែកើតឡើងជាធម្មតា សូម្បីនៅក្នុងកន្លែងមានមនុស្សរស់នៅ និងដីធ្លាប់ធ្វើកសិកម្មជាច្រើនឆ្នាំ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ”។
ថ្មីៗនេះ ព្រំដែននៅក្បែរប្រាសាទព្រះវិហារត្រូវបានដាក់ពង្រាយកងទ័ពជាច្រើនដោយភាគីថៃ និងភាគីកម្ពុជា ចាប់តាំងពីមានការប៉ះទង្គិចគ្នាលើកដំបូងនៅជុំវិញទឹកដីមានវិវាទនៅក្បែរនោះកាលពីឆ្នាំ២០០៨។ ទាហានរាប់សិបនាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ចាប់ពីពេលនោះមកដែលថ្មីៗនេះបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំមុន។
លោក ស្រី ឌឹក ឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលអន្តរាគមន៍លេខ៣ ដែលឈរជើងនៅខេត្តព្រះវិហារ ក៏បានបដិសេធដែរថា កម្ពុជាមិនបានដាក់មីនថ្មីៗទេ ហើយការផ្ទុះនេះ ពិតជាធ្វើឲ្យទាហានថៃពីរនាក់របួសមែន។
លោកបានមានប្រសាសន៍ថា...
ភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីម្សិលមិញ ធ្វើឲ្យជន់លិចផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ
លោក នៅ សារឿន ប្រធានអង្គភាពលូទឹកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍កាលពីម្សិលមិញថា ដោយមានភ្លៀងធ្លាក់មួយមេធំដំបូង នៅដើមឆ្នាំ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ទឹកភ្លៀងបានធ្វើឲ្យជន់លិចផ្លូវនានា និងរថយន្តជាច្រើនគ្រឿងក្នុងរាជធានី ដោយបង្ខំឲ្យស្ថានីយបូមទឹកនានាបូមទឹកបញ្ចូលទន្លេសាបជាបន្ទាន់។
លោក នៅ សារឿន បានមានប្រសាសន៍ថា កម្ពស់ទឹកភ្លៀងក្នុងរាជធានី ជាធម្មតាឡើងដល់៦០មីលីម៉ែត្រ ទៅ៦៥មីលីម៉ែត្រ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ បានធ្វើឲ្យទឹកដក់មានជម្រៅប្រហែល៩២មីលីម៉ែត្រ ជាហេតុបង្កឲ្យការរស់នៅ ជួបការលំបាកសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានី ជាពិសេសនៅតាមតំបន់ទំនាប។
លោកបានថ្លែងថា “ វាបានបង្កបញ្ហាជាច្រើនដល់អ្នកធ្វើដំណើរតាមយានយន្ត។ស្ថានីយបូមទឹកចំនួន១២កន្លែងកំពុងបូមទឹកចេញពីស្ថានីយនីមួយៗ ចូលទៅក្នុងទន្លេ ដើម្បីបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ”។
ទីតាំងដែលរងការជន់លិចខ្លាំងជាងគេបំផុត គឺនៅផ្សារកណ្តាល...
អង្គការសិទ្ធិមនុស្សថា គួរបន្ដការស៊ើបអង្កេតករណីបាញ់សម្លាប់
ក្រុមអង្គការសិទ្ធិមនុស្ស កាលពីម្សិលមិញបានរិះគន់លទ្ធផលនៃស៊ើបអង្កេតរបស់រដ្ឋាភិបាល ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោក អិុន រតនា មន្ដ្រីកងរាជអាវុធហត្ថ ដោយអះអាងថា នៅមានចំណុចខ្វះខាតជាច្រើន ក្នុងការរកឃើញជាផ្លូវការនេះ។
គណៈកម្មការបានលើកឡើងថា កាលពីថ្ងៃសៅរ៍ គណៈកម្មការរបស់រដ្ឋាភិបាល ដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតការបាញ់សម្លាប់នៅក្នុងខេត្តកោះកុងបានប្រកាសថា ការស៊ើបអង្កេតនេះបានបិទហើយ បន្ទាប់ពីអ្នកស៊ើបអង្កេតមួយចំនួនបានរកឃើញថា លោក រ៉ាន់ បូរ័ត្ន សន្ដិសុខរបស់ក្រុមហ៊ុនកាប់ឈើបានសម្លាប់លោក អុិន រតនា ដោយអចេតនានៅពេលលោកព្យាយាមដណ្ដើមកាំភ្លើងម៉ាកអាកា-៤៧ពីលោក អុិន រតនា ដែលបានប្រើសម្រាប់ សម្លាប់លោក ឈុត វុទ្ធី នោះ។ លោករ៉ាន់ បូរ័ត្ន ធ្វើបែបនេះ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យផ្អាកការផ្តល់សម្បទានដីជាបណ្ដោះអាសន្ន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ដីសម្បទាន និងឲ្យបញ្ឈប់ជាបណ្តោះអាសន្ននូវគោលការណ៍ដ៏អូសបន្លាយជាយ្ូរមកហើយ ដែលធ្លាប់បានធ្វើឲ្យសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភ។
សេចក្តីប្រកាសនេះ ធ្វើឡើងមិនដល់មួយខែផង មុនពេលប្រទេសនេះ ឆ្ពោះទៅរកការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៣ ខែមិថុនា និងចំពេលការធ្វើទស្សនកិច្ចរបស់លោក សុរិយា ស៊ូបេឌី (Surya Subedi) បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិមកកាន់កម្ពុជា ដែលផ្តោតសំខាន់ចំពោះបេសកកម្មចុងក្រោយរបស់លោក ដើម្បីពិនិត្យមើលផលប៉ះពាល់មកលើសហគមន៍មូលដ្ឋាន ដោយសារដីសម្បទានសេដ្ឋកិច្ច។
ដោយស្តីបន្ទោសចំពោះការបណ្តេញប្រជាកសិកររាប់ពាន់នាក់ចេញពីដីរបស់ពួកគេ និងផ្តល់បរិបទផ្លូវច្បាប់ ដល់ការកាប់ឈើខុសច្បាប់នោះ ការផ្តល់សម្បទានដីសេដ្ឋកិច្ច ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០។ ដោយផ្តល់ក្រោមរូបភាព ជាកិច្ចសន្យាជួលរយៈពេលវែងឲ្យក្រុមហ៊ុនឯកជន ហើយអ្នកកាន់កាប់ដីសម្បទានត្រូវប្រើដីនេះ ដើម្បីអភិវឌ្ឍកសិឧស្សាហកម្ម។
បទបញ្ជាចុះហត្ថលេខា ដោយលោក ហ៊ុនសែន កាលពីម្សិលមិញ បានអំពាវនាវឲ្យបណ្តាក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាបណ្តោះអាសន្នសិន។
បទបញ្ជានេះក៏អំពាវនាវផងដែរឲ្យមន្ត្រីរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច និងធានាថា គ្មានផលប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឲ្យដីសម្បទានសេដ្ឋកិច្ចនេះ អាចផ្ដល់ផលចំណេញពិតប្រាកដ និងប្រកបដោយចីរភាពដល់ប្រទេស និងប្រជាជនទេនោះ។
បទបញ្ជានេះលើកឡើងថា ដីសម្បទានមានស្រាប់ ឬដីសម្បទាន ទើបតែផ្ដល់នាពេលថ្មីៗនេះ អាចត្រូវលុបចោល ប្រសិនពួកគេមិនអនុវត្តតាមនីតិវិធី និងកិច្ចសន្យា ដោយគ្រាន់តែកាប់ឈើលក់ ឬមិនអភិវឌ្ឍនៅលើដីសម្បទាន ឬចាប់យកដីពីប្រជាជន ឬដីរបស់ សហគមន៍។ បទបញ្ជានេះឲ្យដឹងថា “ រដ្ឋាភិបាល នឹងដកហូតដីសម្បទានសេដ្ឋកិច្ចទាំងនោះមកវិញ ហើយសម្បទានដីសេដ្ឋកិច្ចនេះនឹងត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតត្រារបស់រដ្ឋ”។
បទបញ្ជានេះក៏បានចែងដែរថា ការហាមប្រាមទៅលើការផ្តល់សម្បទាន កំពុងតែផ្សព្វផ្សាយ បន្ទាប់ពីមើលឃើញនូវតម្រូវការបន្ទាន់មួយ...
អំឡុងពិធីបុណ្យវិសាខបូជា ដូនជីប្រាំពីរនាក់ និងសិស្សសាលាអាយុ១៤ឆ្នាំម្នាក់សន្លប់នៅអង្គរវត្ត
ពុទ្ធសាសនិកជនបានជួបជុំគ្នានៅតាមទីសាធារណ: និងវត្តអារាមនានាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា រំឭកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វានរបស់ព្រះពុទ្ធជាម្ចាស់។
ព្រះសង្ឃ មន្ត្រីរាជការនិងប្រជាជនមូល ដ្ឋានសរុបប្រហែល៦.០០០នាក់ និងអង្គ បានជួបជុំគ្នាលើកំពូលភ្នំឧដុង្គ ក្នុងខេត្តកណ្តាល ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជាដែលមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នៃគណ:មហានិកាយ ទេព វង្ស និង សម្តេចព្រះសង្ឃរាជគណ:ធម្មយុត្តិកនិកាយ ប៊ូ គ្រី និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមធ្វើជាគណ:អធិបតី។
លោក ញឹប ចាន់ មេឃុំផ្សារដែក ស្រុកពញាឮ ដែលភ្នំឧដុង្គស្ថិតនៅក្នុងស្រុកនេះ បានមានប្រសាសន៍ថា អ្នកចូលរួមបានធ្វើពិធីតាមប្រពៃណី ដូចជាការស្រង់ទឹកពុទ្ធប្បដិមាជាដើម។ លោកថ្លែងថា “ អ្វីៗបានប្រព្រឹត្តទៅយ៉ាងរលូន ហើយនៅតាមដងផ្លូវមានសុវត្ថិល្អធម្មតា។វិសាខបូជាជាពិធីបុណ្យដ៏សំខាន់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ពីព្រោះវាផ្តល់ឱកាសឲ្យពួកគេនឹករឭកដល់ព្រះពុទ្ធជាម្ចាស់”។
ដោយប្រារព្ធឡើងអំឡុងថ្ងៃពេញបូណ៌មីដំបូង នៃខែឧសភា ពិធីបុណ្យវិសាខបូជា ត្រូវបានចាត់ទុកជាថ្ងៃដ៏ពិសិដ្ឋបំផុតក្នុងប្រតិទិនព្រះពុទ្ធសាសនា ដោយនៅពេលនោះ អ្នកចូលរួមយកចង្ហាន់ និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃ អុជធូបបួងសួង និងថ្វាយផ្កា ដើម្បីរំឭកដល់កាលព្រះពុទ្ធទ្រង់គង់ធរមាននៅ។
តែទោះជាយ៉ាងណា មានឧបទ្ទវហេតុបានកើតឡើងអំឡុងពិធីបុណ្យនេះ។នគរបាលបាននិយាយកាលពីម្សិលមិញថា សិស្សសាលាជាង១.០០០នាក់បានចូលបួសជាសាមណេនៃគណ:មហានិកាយនៅខាងក្នុងប្រាសាទអង្គរវត្ត ប៉ុន្តែពិធីនេះបានផ្អាកជាបណ្តោះអាសន្ន នៅពេលដែលដូនជីប្រាំពីរនាក់ និងសិស្សសាលាអាយុ១៤ឆ្នាំម្នាក់បានសន្លប់ ដោយសារការរំជួលចិត្តខ្លាំងពេកអំឡុងពិធីសូត្រធម៌។
លោក ហ៊ុន សាន អធិការនគរបាលក្រុងសៀមរាបថ្លែងថា “ ព្រះសង្ឃបានស្មូតអំឡុងពិធីសូត្រធម៌សម្តែងការដឹងគុណចំពោះអ្នកម្តាយ ដែលបង្រៀនកូនៗអំពីជីវិត ចាប់តាំងពីកើតមក ហើយមនុស្សជាច្រើនបានរំជួលចិត្តយ៉ាងខ្លាំង ហើយអ្នកខ្លះក៏ចាប់ផ្តើមយំ”។ លោកក៏ថ្លែងដែរថា គ្មាននរណាម្នាក់ឈឺធ្ងន់ទេ ពីព្រោះអ្នកសន្លប់ទាំងប្រាំបីនាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ រហូតដល់ពួកគេដឹងខ្លួនឡើងវិញ៕
ប្រែសម្រួលដោយ តែម សុខុម
លោក ហ៊ុន សែន សុខចិត្តចុះពីតំណែងប្រសិនបើមានការធ្លាក់ចុះជំនឿពីសាធារណជនលើរូបលោក
នៅមិនដល់មួយខែផងមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាល ពីថ្ងៃសៅរ៍ថា លោកនឹងចុះចេញពីតំណែងរបស់លោក ប្រសិនបើជំនឿរបស់ប្រជាពលរដ្ឋមកលើរូបលោកក្នុងនាមជាអ្នកដឹកនាំ ធ្លាក់ចុះក្រោម៦០ភាគរយនោះ។
ថ្លែងនៅឯពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៩ថ្មីមួយខ្សែនៅចន្លោះខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងសាងសង់ស្ពានមួយកាត់ទន្លេមេគង្គដែរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសលើកឡើងពីប្រជាប្រិយភាពរបស់លោក ដោយយោងទៅតាមរបាយការណ៍មិនទាន់បោះពុម្ពផ្សាយរបស់វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) ជាអង្គការមានមូលដ្ឋាននៅទីក្រុងវ៉ាសុីនតោន ដែលមានបំណងពង្រីកលទ្ធិប្រជាធិប តេយ្យទូទាំងពិភពលោក។
លោកហ៊ុន សែន បានមានប្រសាសន៍ថា “របាយការណ៍របស់អង្គការបរទេសមួយនេះបានបង្ហាញថា ប្រជាពលរដ្ឋ៨១ភាគរយ ជឿថា រដ្ឋាភិបាលកំពុងដឹកនាំតាមផ្លូវត្រូវ ប្រជាពលរដ្ឋ៦៧ភាគរយគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ៨៧ភាគរយជឿជាក់លើលោក ហ៊ុន សែន”។
លោក បានថ្លែងបន្ថែមថា ប្រសិនបើចំនួនអ្នកគាំទ្ររបស់លោកធ្លាក់ចុះ លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែនបានមានប្រសាសន៍ទៀតថា “ ខ្ញុំបានកំណត់ទិសដៅរួចហើយថា...
Latest news
© 2021, ដេលី. All rights reserved.

