ថ្លែងក្នុងឋាន:ជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីម្សិលមិញ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលនៃប្រទេសនានាបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសភូមា។
លោកហ៊ុនសែនបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលត្រូវបានធ្វើឡើងដើម្បីបិទកិច្ចប្រជុំកំពូលអាស៊ានថា “មេដឹកនាំអាស៊ានក៏បាននាំមកនូវការអំពាវនាវឲ្យប្រទេសនានា ដែលបានដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា ដកចេញនូវទណ្ឌកម្មទាំងនោះ”។
លោក ហ៊ុនសែនបានថ្លែងបន្តថា លោកណាជីបរ៉ាហ្សាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយមន្ត្រីអស់គ្លេស អំឡុងពេលទៅបំពេញទស្សនកិច្ចក្នុងប្រទេសអង់គ្លេស នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “ មេដឹកនាំប្រទេសសមាជិកអាស៊ានមានការ ពេញចិត្តខ្លាំងណាស់ជាមួយនឹងការបោះឆ្នោតបំពេញបន្ថែមអាសនៈទំនេរនៅមីយ៉ាន់ម៉ា” ។ មេដឹកនាំបរទេសផ្សេងៗទៀត ក៏បានបន្ទរតាមអ្វីដែលលោក ហ៊ុនសែនបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីម្សិលមិញដែរ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលោក ស៊ូរិន ពិតសុវ៉ាន់ អគ្គលេខាធិការអាស៊ានបានអំពាវនាវឲ្យមាន ការយោគយល់ទាក់ទិននឹងការដកទណ្ឌកម្មលើប្រទេសភូមា ។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា នាយករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា លទ្ធផលមួយនៃកិច្ចប្រជុំកំពូលអាស៊ានបានអំពាវនាវឲ្យប្រទេស ដែលបានដាក់ទណ្ឌកម្មទៅលើភូមា ឲ្យដកទណ្ឌកម្មចេញជាបន្ទាន់ពីប្រទេសភូមា៕
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង