34 C
Phnom Penh

ភាព​យន្ដ​ឯកសារស្ដីពី​ការ​ធ្វើ​ឃាត​ ​​ជា វិជ្ជា ទទួល​​​រង្វាន់​ធំ​នៅ​អា​មេរិក ​តែ​ហាម​ចាក់​បញ្ចាំង​ក្នុង​ស្រុក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាព​យន្ដ​ឯកសារ​មួយ​ស្ដី​អំ​ពី​ការ​ធ្វើ​ឃាត​លោកជា​ វិជ្ជាប្រ​ធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​នោះ​​​​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាបុ៉ន្តែ​ទទួល​បាន​​​​រង្វាន់​ធំ​មួយ​ពី​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​អា​មេរិក​​ កាលពី​​​​យប់​ថ្ងៃ​ពុធដែល​ជា​ហេតុនាំ​ឲ្យ​សមា​​​ជិកគ្រួ​សាររបស់​គាត់​អំពាវ​នាវ​ឲ្យ​រដ្ឋ​ាភិ​​​បាល​បើកការ​ស៊ើប​អង្កេត​ជា​ថ្មីក្នុងអំពើ​ឃាតកម្មនេះ។

ភាពយន្ត​ឯកសារ​រឿង​​​​ “នរណា​សម្លាប់​ ជា​វិជ្ជា?” ​ដែល​មាន​​រយៈពេល​៥៨​នាទី​​បង្ហាញ​​ពី​ការ​ស៊ើប​អង្កេត​របស់​នគរ​បាលក្នុង​ការ​ធ្វើ​ឃាត​មេដឹក​នាំ​សហ​ជីពរូប​នេះ​ ទទួល​បាន​រង្វាន់​​George Foster Peabody ​ជា​រង្វាន់​មួយ​ក្នុង​ចំណោម​​​​រង្វាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​សហ​រដ្ឋ​អា​មេរិកមានការ​ទទួល​ស្គាល់​ជា​រៀង​រាល់​ឆ្នាំ​ពី​ឧត្តម​ភាព​និង​សេវាកម្ម​សាធារ​​​ណៈ​តាម​វិទ្យុទូរទស្សន៍និង​ប្រ​ព័ន្ធ​ផ្សព្វ​​​ផ្សាយថ្មីៗ។

លោកប្រែតលីខកស៍ (Bradley Cox) ចាង​ហ្វាង​ភាព​យន្ដ​ឯកសារ​នេះ​បាន​មាន​ប្រ​សាសន៍​ថាលោក​មាន​កិត្តយសនិង​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ដែល​បាន​ទទួល​រង្វាន់​នេះ។

លោក​បាន​មាន​ប្រ​សាសន៍​ក្នុង​កិច្ច​សម្ភាស​​​ពី​ទី​ក្រុង​បាង​កក​កាល​ពី​ម្សិល​មិញ​ថា”នៅ​​​ពេល​​​ខ្ញុំធំ​ដឹង​ក្ដី​ឡើង​ ខ្ញុំ​តែង​តែ​បាន​ឮអំពីរង្វាន់​ Pea​​​body នេះហើយ​ខ្ញុំ​តែង​តែ​គិត​ថាវាគឺ​ជា​រង្វាន់​ដ៏​ធំ​និង​ប្រ​កប​ដោយ​កិត្តនាម​ទៀត​ផង….ខ្ញុំ​ក៏​គិត​ដែរ​ថា ​ខ្ញុំ​គ្មាន​​ឱ​កាស​ទទួល​បានរង្វាន់​សោះ​ឡើយ”។

លោកខកស៍បាន​មានប្រសាសន៍​ថាលោក​​​​​​សង្ឃឹមថាភាពល្បីល្បាញ​នៃ​រង្វាន់​នេះ​នឹង​មាន​​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​រឿង​​​​ក្ដីបាញ់​សម្លាប់លោកជា​ វិជ្ជាដែល​មិន​ទាន់​ដោះ​ស្រាយ​នេះ។ លោក​បាន​បន្ដ​ថា”ស្ទើរ​តែ​ចៀស​មិន​ផុត​​​ឡើយនៅ​ពេល​ទស្សនិកជនបាន​ទស្សនា​ភាព​យន្ដ​នេះពួកគេនឹង​និយាយ​ថា​ ‘ខ្ញុំ​ដឹង​ថា​វា​អា​ក្រក់​ណាស់នៅ​កម្ពុជាប៉ុន្តែ​ខ្ញុំ​មិនមាន​គំនិត​ថាវា​អា​ក្រក់​ដល់​ម្លឹងទេ’។រឿងនេះ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើ​លចំពោះ​ស្ថាន​ភាព​នៅ​ទី​នោះ”។

លោក​បាន​បន្ថែម​ទៀត​ថា”[ការ​ទទួល​បាន​រង្វាន់]​នេះ​ពិត​ជា​[ការ​បង្ហាញ] អំពីស្ថាន​ភាព​អាក្រក់​ដែល​កំពុង​បន្ដ​មាន​លើ​ប្រ​ជា​ពល​​​​រដ្ឋ​កម្ពុជាហើយបើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ កាន់​តែ​ប្រ​សើរ”។ លោកជាវិជ្ជាដែល​បាន​​​ការ​ពារ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់​ដេររាប់​ម៉ឺន​នាក​់​ និង​បាន​ជួយឲ្យ​មានការ​ដំឡើង​ប្រាក់​ខែ​កម្មករ​​​អប្ប​​​បរមានោះត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ក្នុងរាជធានី​ភ្នំ​ពេញ។

រឿង”នរណាសម្លាប់​ ជាវិជ្ជា?”​​​​លាត​ត្រដាង​ពី​ការ​ស៊ើប​អង្កេត​របស់​នរគបាលម​ទាំង​ការ​ចាប់​ខ្លួន​និង​ការ​កាត់​ទោស​ ប៊នសំណាងនិង​ សុខសំ​អឿនដែល​គេ​ជឿជាក់​ថា​ ជា​មនុស្ស​​​ត្រូវគេ​ទម្លាក់​កំហុស​ចំពោះ​​ឃាត​​​កម្មនេះ។​ បន្ទាប់​ពី​បាន​កាត់​ទោស​ និង​ដាក់​ពន្ធ​នាគារ​អស់​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំមកតុលាការ​កំពូល​បាន​ដោះ​លែង​អ្នក​ទាំងពីរ​កាល​ពី​ខែ​ធ្នូឆ្នាំ​២០០៨ ​ ហើយ​បាន​បង្គាប់​​ឲ្យ

មាន​ការ​​ស៊ើប​អង្កេត​ឃាតកម្មនេះ​សាជាថ្មី។មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​អាស្គូ​នៃ​ប្រ​ទេស​ហ្វាំងឡង់អ្នកស្រីជាគឹមនីភរិយា​​​​លោកជាវិជ្ជាបាន​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ការ​ទទួល​ស្គាល់​ភាព​យន្ដដែល​ទទួល​បាន​រង្វាន់​នេះ​ ហើយអ្នក​ស្រី​សង្ឃឹម​ថា​ រង្វាន់​នេះនឹង​ជំរុញ​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ថ្មី​ក្នុង​ការ​ស្វែង​រក​ឃាត​ករ​សម្លាប់​ប្ដី​អ្នក​ស្រី។

បន្ទាប់​ពី​មាន​ឃាតកម្មនេះមក​ គ្រួសារ​​​លោកជាវិជ្ជាបាន​ភៀស​​ខ្លួន​ទៅ​​ប្រ​ទេស​ហ្វាំង​ឡង់​ ដែល​នៅ​ទី​នោះពួកគាត់ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នយោ​បាយ។ អ្នក​ស្រីគឹមនីបាន​មាន​ប្រ​សាសន៍ថា”រយៈពេលប្រាំ​បី​ឆ្នាំ​មកហើយខ្ញុំ​មិ​ន​​ដែ​ល​មា​ន​អា​រម្មណ៍​​ស្ងប់​ឡើយ។ខ្ញុំ​តែ​ង​តែ​គិត​​ថា​​ហេតុ​ អ្វី​បា​ន​​ជា​​រដ្ឋាភិ​​បា​ល​រកឃាត​ករ​សម្លាប់​ប្តី​ខ្ញុំ​មិន​ឃើញ​។ខ្ញុំ​សូម​ស្នើឲ្យ​​ប្រជា​ពល​​រដ្ឋ​ទាំ​ង​អស់និង​ពិ​ភពលោក​គាំ​ទ្រនិងបន្តអំ​​ពា​​​វ​នា​វ​ឲ្យរដ្ឋា​ភិបា​ល​ស៊ើប​អ​ង្កេត​​រឿ​ង​ឃា​ត​កម្ម​នេះ​”។

លោកជាម​ុនី ​បច្ចុប្បន្នជា​​ប្រធា​​ន​សហ​ជីព​​សេរី​កម្មករនិង​ជា​​ប្អូន​​ប្រុស​​របស់​លោកជា​ វិជ្ជា ​បា​ន​​បន្ទរ​​តាម​ថា ​ការ​មាន​ទស្សនិក​​​ជនច្រើន​​គា​ំ​ទ្រ​ភា​ព​យន្ត​ឯក​សារ​​នេ​ះនឹ​ង​នាំ​ឲ្យ​មាន​​​កា​រចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ចំពោះ​ឃាតកម្ម​សម្លាប់​​បងប្រុស​របស់​​លោក​។

​លោក​ ជា ​មុ​នីដែ​ល​​បា​នភ្ជាប់​​​រដ្ឋា​ភិបា​លទៅ​នឹង​ការស្លាប់​​បងប្រុស​លោកនោះបា​ន​មា​ន​​ប្រ​សាសន៍​ថា”ឃាត​​ករ​​មិ​នទាន់បា​ន​​រក​ឃើញ​នៅ​ឡើយទេបើទោះ​បីជា​យើង​​ដឹ​ង​ថាឃា​ត​ករជា​នរណាក៏​ដោយ​នោះ។ ​រង្វាន់​នេះនឹង​នាំ​​ឲ្យមាន​កា​រ​ចាប់​អារម្មណ៍កាន់​តែ​ខ្លាំង​​ចំពោះ​អ្វី​ដែ​លកំពុ​ង​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធ​នឹង​បញ្ហា​និទណ្ឌភា​ព”។

លោកជាមុនី​ បា​ន​មា​ន​ប្រ​សាសន៍​ថា”គម្រោងសង់​រូបសំណាកបងប្រុស​របស់​លោក​ដែ​លលោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែ​ន ​បា​ន​យល់​ព្រ​ម​​នៅ​ពេល​ថ្មី​ៗ​នេះនៅ​តែ​​កំពុ​ង​​ពិភាក្សា​នៅ​ឯ​សាលា​រាជ​ធានី​ភ្នំ​ពេញនៅ​ឡើយ​ ទាក់​​ទិន​​នឹង​កា​រ​​រចនា​ ប៉ុន្តែ​ទំ​នង​ជានឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះហើយ។

លោកផៃ​ ស៊ី​ផានអ្ន​​​ក​​នាំ​​ពា​ក្យ​​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​​មន្ត្រីដែ​ល​បា​ន​ទស្ស​​នា​ភាព​យន្ត​ឯក​​សារ​​នេះ​​​កា​ល​ពី​ឆ្នាំ​មុនបា​ន​មាន​​ប្រ​សាសន៍​ថា Peabody Awards នេះទំនង​​​ជា​ស្ថាប័នមួយ”​​​ជាប់​ពាក់​ព័ន្ធ​នឹង​នយោ​បា​យ​”​ ពី​ព្រោះ ​​ភាព​យន្ត​ឯក​​​​សា​រ​នេះ​គួរតែ​​​ចាត់ទុក​ថា​ជា”​កា​រ​ឃោស​នា​”។

លោកផៃ​​ ស៊ី​ផានបា​ន​មាន​​ប្រ​សាសន៍​ថា”វាជា​យុទ្ធនា​កា​រ​​មួយ​ប្រឆាំង​នឹង​​រដ្ឋា​ភិបា​ល…។វា​ដូចជា​កា​រ​ឃោសនា​ច្រើនជាង​”។លោ​ក​បា​ន​​​បន្ថែម​​ថាអ្នក​ណា​ក៏​អា​ច​ដាក់​ពាក្យ​​បណ្តឹង​អំពី​ឃាត​កមលលើលោក​ ជាវិជ្ជាទៅ​ក្រសួ​ង​មហា​ផ្ទៃ​បា​ន​​ដែរប្រ​សិ​ន​បពួ​ក​គេ​​​​ច​ង​់​ប្តឹង​នោះ។ លោក​បន្ត​ថា”ពិតមែនហើយ​ រឿង​ក្តី​​នេះ​នៅដំណើរ​ការនៅ​ឡើយ​។កា​រ​​ស៊ើបអង្កេត​ក៏​មិន​ទាន់​ចប់​ដែរ​”៕​(រាយការណ៍​បន្ថែម​ដោយអ៊ាងម៉េងឡេង)

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស