33 C
Phnom Penh

សា​រព័ត៌មាន​អន្ដរជាតិ​មិន​ធ្វើ​ការ​កត់​សម្គាល់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ជំនួបអាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​ជំនួបកំពូល​អាស៊ាន​លើក​ទី២០​ បាន​បញ្ចប់​កាល​ពី​ថ្ងៃពុធ​រួច​មក​ រឿង​វ៉ាវ​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន​​ដដែល។ប៉ុន្តែ​ព័ត៌​មាន​ថ្មីៗ​ភាគច្រើនមិន​​និយាយ​អំពី​រឿង​រ៉ាវ​ ដែល​គេ​មិន​បាន​លើក​យក​មក​ពិ​ភា​ក្សា​នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន​ ដូចជាការ​​និយាយ​អំពី​បញ្ហា​ក្នុងដែនសមុទ្រចិន​ខាង​ត្បូង​ ឬក៏​តួនាទី​របស់​ចិន​នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន​នេះ ប៉ុន្តែ​ព័ត៌​មាន​ថ្មីៗ​ទាំង​នេះ​ផ្តោត​ទៅ​លើ​សន្និសីទ​កាសែត​របស់​លោក​ នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ធ្វើ​ឡើងនៅពេល​ចប់​កិច្ច​ប្រជុំ​រយៈ​​ពេល​បី​ថ្ងៃ​នេះ។

ក្រុម​អ្នក​សាព័ត៌​មាន​ក្នុង​ស្រុក​មិន​បាន​ព្រិច​ភ្នែក​ទាល់​តែ​សោះ​នៅ​ពេល​លោក​ ហ៊ុនសែន ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​នៅ​ក្នុង​​សន្និសីទ​ ដើម្បីនិយាយ​អំ​ពីក្រុម​បក្ស​ប្រឆំាងនិង​ភាព​ខ្វះ​ចន្លោះ​ប្រហោងរបស់​អ្នក​វិភាគ​ឯករាជ្យ​ “ ក្បាល​ទំពែក​” ព្រម​ទាំង​លើក​សរ​សេើរ​ពីតម្លៃរបស់ប្រទេស​ចិន​ ដែល​ជា​ម្ចាស់​ជំនួយ​ធំជាង​គេ​បង្អស់។តែនេះ​ជា​​ទម្លាប់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ទៅ​ហើយ ព្រោះ​សុន្ទរ

កថា​​​របស់​នាយក​រដ្ឋ​មន្ត្រី​ នៅក្នុង​ពិ​ធី​​ចែក​សញ្ញា​បត្រផ្សេងៗ លោក​តែង​តែនិយាយ​ខោក​​រដ្ឋាភិបាល​បរទេស​ ចំណែក​ឯនៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​នានាវិញ​ លោក​តែង​តែ​និយាយ​រិះ​គន់​យ៉ាងចាស់ដៃ​លើ​គណបក្ស​ប្រឆាំង​ សម​ រង្ស៊ី។​ ក៏​ប៉ុន្តែ​អ្នក​ណា​ ដែល​មិន​ធ្លាប់​ដឹងវោហារសាស្ត្រ​របស់លោក​​នាយក​រដ្ឋ​មន្ត្រី​ប្រាកដ​ជា​ខ្លាច​លែង​ហ៊ាន​និយាយ​តទៅ​ទៀតហើយ។

លោក​ ម៉ាទីន​ វូហ្គែន (Martin Vaughan) អ្នក​កាសែតរបស់ ​វ៉លស្ត្រីតជឺណល (the Wall Street Journal) បាន​​ពិពណ៌នា​ហេតុ​ការណ៍​នេះ​នៅ​ក្នុង​អត្ថ​បទ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ កាល​ពី​សប្តាហ៍​មុន​ថា​ “ ​លោក​ ហ៊ុន​ សែន​ បាន​​ធ្វើ​ឲ្យ​ក្រុម​អ្នក​កាសែត​អន្តរជាតិ​ប្រមាណ​២០០នាក់ដែល​បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​និយាយ​ល្អ​អំពី​ភាព​ស្រុះ​ស្រួលគ្នា​ នៅក្នុង​តំបន់​ និង​សេចក្តី​ថ្លែង​ការណ៍ និយាយ​អំពី​ការរីកចម្រើន របស់​អាស៊ាន​ក្នុង​ការ​សហការ​គ្នាផ្នែកពន្ធគយ​ មានការ​ភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា”។ លោក​ វូហ្គែនបាន​កត់​សម្គាល់​ថា​ “ ​នៅ​ក្នុង​សន្និ​សីទ​កា​សែត​ ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ សែន​ ទំនង​ជា​ភ្លេចខ្លួន​ថា ​រូប​លោក​កំពុង​តែ​និយាយ​ក្នុង​នាម​ជា​ប្រធានរបស់​សមាគម​អាស៊ាន​ ដែល​មាន​ប្រទេស១០ជាសមាជិក​”។

លោក​ យូមេស​ ភេនឌី (Umesh Pandey) នៅក្នុងកាសែត​បាងកកប៉ុស្តិ៍​ (The Bangkok Post) បាន​សរសេរ​​​អំពីហេតុការណ៍​នេះហើយបាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ​ដោយ​បាន​​ចំអក​ឡក​ឡាយ​ថា​ “ [លោក]​បាន​បាត់​បង់​ឱកាស​​ដែល​មួយ​ទសវត្សរ៍​មានតែ​ម្តង​ ដើម្បី​បង្ហាញ​ពី​ភាព​ជាអ្នក​ដឹក​នាំ​របស់​លោក​ ទៅ​ដល់​ពិ​ភព​លោកតាម​រយៈ​ការ​និយាយប្រាប់​គេថា​ តើ​លោក​ចង់​ឃើញ​អាស៊ាន​មាន​ការ​អភិវឌ្ឈ​ដូចម្តេច”។

លោកលុកហ៊ុន (Luke Hunt) អ្នកឆ្លើយ​ឆ្លង​ព័ត៌​មានឲ្យកាសែត The Diplomat ​បាន​លើក​​ឡើង​ថា”វា​មិន​មែន​ជា​រឿង​អ្វី​ប្លែកទេក៏ប៉ុន្តែ​ក្នុងនាមជា​ប្រ​មុខ​រដ្ឋាភិបាល​មួយ​រូប​ ធ្វើការ​ងារ​គោរព​តួ​នាទី​​ជា​ប្រធាន​សមាគម​អាស៊ាន”។​តាមពិតអ្នកកាសែតបរទេសជាច្រើនមាន​​ការ​ភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង បន្ទាប់​ពី​សន្និសីទកាសែតនោះមក។

កាល​ពី​ម្សិល​មិញ ក្រុមអ្នក​វិភាគ​បាន​ថ្លែង​ថា ដើម្បីសរសេររៀបរាប់ថាទង្វើ​របស់​លោក​ហ៊ុន​ សែន​ គឺជាការ​សាមញ្ញឬ​អាក្រក់​នោះ (លោក​ យូមេសចោទប្រកាន់តាមរយៈ​អត្ថ​បទក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​ថា “ ​លោក​ប្រឹង​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​បុរស​ខ្លាំង​”) គឺ​ឲ្យ​តម្លៃ​លោកហ៊ុនសែនទាប​ពេកហើយ​។

លោក មឿន ឈាន ណារិទ្ធ​ ជា​គ្រូ​បណ្តុះបណ្តាល​អ្នកកាសែត និងជា​អ្នក​វិភាគផ្នែកសារព័ត៌​មាន​បានថ្លែង​ថា “ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រីលោកមានពិសោធន៍ច្រើនក្នុងការនិយាយ​ជាមួយ​អ្នក​កាសែត និង​ជា​មួយ​សាធារណជន​ទូទៅ។ តែការ​ងារ​របស់​យើង​ជា​អ្នក​កាសែត​ យើងត្រូវ​ព្យា​យាម​ស្វែង​​រក​វិធី ដើម្បី​ជំរុញ​ឲ្យ​លោក​ឆ្លើយ​។ ​នេះ​គឺ​ជា​រឿង​ធម្មតារបស់​នាយក​រដ្ឋ​មន្ត្រី​គ្រប់​រូបក្នុង​ការ​ព្យា​យាម​បញ្ចៀស​សំណួរ​ដ៏គឃ្លើន​ណា​មួយ”។ ​កាសែត​បាងកក​ប៉ុស្តិ៍ បាន​រក​ពាក្យ​ដាក់​ឲ្យ​ថា “ ការ​និយាយឥត​ចុង​ឥត​ដើម​”​ប្រហែល​ជា​​វិធី​សាស្ត្រ​ដ៏ល្អ​មួយដើម្បី​និយាយ​​បញ្ចៀស​ពី​កិច្ច​ប្រជំុនេះ។ជាក់​ស្តែង​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​មាន​រយៈ​ពេលជាង​​មួយ​ម៉ោង​ ហើយ​មាន​សំណួរ​ និង​ចម្លើយ​វែង​ គឺ​មាន​តែ​អ្នក​សារព័ត៌មាន​បី​រូប​ប៉ុណ្ណោះដែល​បាន​សួរ​សំណួរ​។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​​មួយ​រូប បាន​​កត់​សម្គាល់​ថា “ ខ្ញុំ​ជឿ​ជាក់​ថាមាន​សួរ​សំណួរ​តែ​ពីរ​នាក់​ប៉ុណ្ណោះដែលអ្នក​កាសែត​អន្តរ​ជាតិឬក្នុង​តំបន់បានសួរ​។ខ្ញុំ​មិន​ឃើញ​មាន​អ្នក​កាសែតណា​ផ្សេង​ទៀត​ទេនៅក្នុង​តំបន់បាន​សួរ​សំណួរ​ផ្សេងទៀតទេ។ខ្ញុំ​មិន​ចង់​ធ្វើ​ការ​សន្និដ្ឋាន​ភ្លាមៗ​នោះទេប៉ុន្តែសន្និសីទ​សារ​ព័ត៌មានទាំង​នោះ បាន​បញ្ចប់​នៅ​ពេល​លោក​និយាយ​ថា ឈប់​សួរ​ទៀត​ទៅ។ សន្និសីទសារព័ត៌មាន​នោះ​ចប់​ត្រឹម​ហ្នឹង”។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា ឆ្លៀតយក​ចិត្តប្រទេសចិន តាមរយៈការ​ថ្លែង​អំណរគុណ​របស់​ខ្លួន​​ ហើយខំរា​រាំង​មិន​ឲ្យ​គេ​លើក​យក​បញ្ហាជម្លោះក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូងមក​ពិភាក្សា។គេ​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ជាតិ​អាស៊ាន​ផ្សេង​ទៀត​ទេ។

នៅ​ពេលសួរ​ថា​ តើប្រទេស​កម្ពុជាអាច​ធ្វើ​ជា​ប្រធាន​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ ឬយ៉ាង​ណាលោក​ ឆេងឈ្វីគីក (Cheng-Chwee Kuik) អ្នក​ជំនាញ​ខាង​កិច្ចការអាស៊ាន​ ប្រចាំសាកល​វិទ្យាល័យ​ជាតិ​ម៉ាឡេ​ស៊ី (National University of Malaysia) បាន​មាន​ប្រសាសន៍​ថា សំណួរ​សំខាន់ៗ​

ភាគ​ច្រើន​ និយាយអំពី​បញ្ហា​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង​ ព្រ​ម​ទាំង​ក្រម​ប្រតិបត្តិដែល​គេ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​នោះ​ ដើម្បី​ក្បួនច្បាប់សម្រាប់ដោះ​ស្រាយ​ជម្លោះ​ក្នុងដែន​ទឹក​ទាំង​នេះ ប្រហែល​ជា​ត្រូវ​គ្រប់គ្រងដោយ​អ្នក​ខាង​ក្រៅ​ទៅ​វិញ។

លោក​បាន​សរសេរ​នៅ​ក្នុង​អីុម៉េល​មួយ​ថា “ គ្មាន​នរណា​ម្នាក់​ អាច​និយាយ​បាន​ដោយ​​ច្បាស់​ថាតើ​ពេល​ណា​ក្រម​ប្រតិបត្តិនេះនឹង​ចេញរួចក្រោមការដឹក របស់​ប្រទេស​កម្ពុជា​នោះទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថាក្រម​ប្រតិបត្តិនេះ​​អាច​សម្រេចបាននៅ​ពេល​ដែល​ប្រទេស​ចិន​ និង​ប្រទេស​ជាសមាជិកអាស៊ានអាច​ស្រុះ​ស្រួល​គ្នា​លើ​ចំណុច​មួយ​ចំនួន​ ចែងនៅក្នុង​ក្រម​ប្រតិបត្តិនេះ ម៉្យាងវិញទៀត ​ដោយ​សារ​តែ​ទី​ក្រុង​ប៉េកាំង​ ចង់​បន្ធូរបន្ថយភាពតានតឹងជុំវិញជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង​”។

លោក ជាម យៀបតំណាង​រាស្ត្រ​ជាន់​ខ្ពស់​មួយ​រូប​ ដែល​បាន​ប្រ​កាស​ កាល​ពី​ខែ​មុន​ថា ​នឹង​មិនមានការ​លើក​យក​បញ្ហា​ជម្លោះក្នុង​ដែនសមុទ្រ​ចិន​ខាង​ត្បូង​មក​ដាក់​ក្នុង​របៀប​វារៈ​ជំនួប​កំពូល​អាស៊ាន​នោះទេ។

លោកមាន​ប្រសាសន៍ថា វា​មិន​មែន​ជា​រឿង​ចម្លែក​ទេសម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនក្នុង​ការ​និយាយកោត​សរសើរ ចំពោះ​ប្រទេស​​ចិន​ អំឡុ​ង​ពេល​សន្និសីទ​កាសែត​ បិទ​កិច្ច​ប្រជំុ​កំពូល​នេះទេ។

“សហ​ប្រតិបត្តិការណ៍​រវាង​ចិន​ និង​កម្ពុជាគឺ​ជា​រឿងធម្មតា​ ដូចបណ្តា​ប្រទេស​ទាំង​អស់​នៅលើ​ពិភព​លោក។ ប្រ​ទេស​កម្ពុជា​ទទួល​ស្គាល់​ប្រទេស​ទាំង​អស់ ដែល​ជា​មិត្ត​របស់​ខ្លួន​ ហើយធ្លាប់​ផ្តល់ជំនួយ​ពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន”៕

ប្រែ​សម្រួល​ដោយ ហួងកុកទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស