38.1 C
Phnom Penh

អ្នក​ភូមិ​រាប់​រយ​នាក់ នៅក្នុង​ស្រុក​ក្រគរ​ តវ៉ា​ចំពោះ​ការ​រាន​ដី​ដោយ​ក្រុម​ហ៊ុន​ ភាពីមិុច 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូម​ិ​បាន​និ​យា​យ​ថា អ្នកភូ​មិ​ប្រហែល​​​៣០០នា​ក​់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​អង្គារ​បា​ន​តវ៉ា​​ដើម្បី​បញ្ឈប់ក្រុម​ហ៊ុនភាពី​ម៉ិច​ដ៏មា​នអំ​ណាច មិន​ឲ្យ​រានដី​ស្រែ​​ចម្ការ​របស់​ខ្លួន​​ បន្ទាប់​​ពី​កង​រាជអា​វុធ​ហ​ត្ថ​ប្រដាប់​អា​វុធ ​បា​ន​មក​ដល់​តំបន់​នេះ​​ ដើម្បី​ការពារដី​សម្បទាន ​​ដែល​​​រដ្ឋាភិ​បា​​លប្រគល់​​ឲ្យ​​ក្រុម​ហ៊ុន​នេះ។​​

អ្នក​តវ៉ាម្នាក់​ឈ្មោះ គុច វ៉េង បា​ននិយាយថាក្រុ​ម​ហ៊ុន​នេះ​បាន​ប្រើ​គ្រឿង​ចក្រកា​យដី​ពី​​រ​គ្រឿង​​និងម៉ាស៊ីន​ឈូសឆាយ​ដី​៩គ្រឿង​​​ដើម្បី​រាន​ដី​ស្រែ​ចម្ការ​ប្រហែល​​៥​ហិកតា​ នៅ​​ក្នុង​ឃុំ​ក្បាល​ត្រាច​កា​ល​ពី​​ថ្ងៃ​ច័ន្ទ​ និ​ង​​បា​ន​​បញ្ជូន​​មន្ត្រី​កង​រាជ​អា​វុធ​​ហត្ថ​ឯក​​សណ្ឋាន​ប្រមាណ​១០​នាក់​​​ប្រដាប់​ដោ​យ​​កាំ​ភ្លើ​ង​​អាកា-47 ទៅ​ទីនោះ។

លោក ​វ៉េងបា​ន​និយាយថា “អ្នក​ភូមិ​កា​ន់​ពូ​​ថៅ និង​កាំបិត​ផ្គាក់​​ ពេល​ធ្វើ​ការ​​​តវ៉ា ពីព្រោះ​យើង​ខ្លាចទា​ហា​ន​ប្រដាប់​ដោ​យ​អា​វុធ ដែល​កា​រពា​រគ្រឿង​ចក្រ​របស់​ក្រុ​ម​ហ៊ុន​ ប៉ុន្តែ​​យើង​​មិន​បា​ន​ប្រើ​អ​ំ​ពើ​​ហិង្សា​ទេ​ នៅ​ពេល​តវ៉ា​នោះ”។ លោកបា​ន​បន្ថែ​ម​ថាក្រុ​ម​ហ៊ុន​​​​បា​ន​យក​​គ្រឿង​ចក្រ​​របស់ខ្លួន​ចេញ​ ហើយ​កង​កម្លាំង​​បាន​​​បំបែកគ្នា​ បន្ទាប​់​ពី​​ឃើញក្រុមអ្នក​​ភូមិ​ចូល​មក​ជិត។

ក្រុម​ហ៊ុន​ភា​ពី​មិុច​​របស់​ភរិយា​លោកឡៅ​​​ ម៉េងឃិន សមាជិក​ព្រឹទ្ធសភាមកពី​គណបក្សប្រជាជន​កម្ពុជា បា​ន​កាន់កាប់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទំ​ហំ​៣១៦.០០០​ហិកតា សម្រាប់ដាំ​​ដំឡូង​មីនិង​ដើម​អាកាស្យា​នៅក្នុង​​េខត្ត​ពោធិ៍សាត់ ចាប​់​តាំង​ពី​ឆ្នាំ១៩៩៧មក។ ជន

ជាតិ​ចិនប្រ​ហែ​លជា​១០០នាក់ ​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​​កសិឧស្សាហ​កម្ម​នេះនិង​ត្រួត​ត្រាកម្មករ​កម្ពុជា​ប្រមាណ​៤.០០០នាក់​។ កាល​ពី​ដើមឆ្នាំ​នេះ មេក្រុម​ជនជាតិ​ចិនម្នាក់ ធ្វើកា​រ​នៅ​​ក្រុម​ហ៊ុន​​កសិឧស្សាហ​កម្ម​ភាពី​​ម៉ិច​ដ៏ធ​ំ​នេះត្រូវបា​ន​គេបាញ់​សម្លាប់​ ប៉ុន្តែនគរបា​ល​មិន​ទាន់​​​រក​ឃើញ​ពិ​រុទ្ធជ​​ន​ទេ​។

ការ​ដា​​ក់​ពង្រាយ​កម្លាំ​ង​សន្តិ​សុខរដ្ឋ​ ឲ្យការ​ពារ​​ដី​​សម្បទាន​​របស់​ក្រុ​ម​ហ៊ុន​ឯក​ជន​​ មិ​នមែន​​ជា​រឿ​​ង​ថ្មី​នោះ​េទ នៅ​​​កម្ពុជា​។ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ បញ្ហា​នេះបា​ន​ក្លាយ​ទៅ​ជា​រឿ​ង​​រសើប ចាប​់​តាំ​ង​ពី​​សន្តិ​​សុខ​ស្លៀក​ពាក់​ឯក​​សណ្ឋាន​ពី​រនាក់ យាម​ដី​​សម្បទា​ន​របស់​ក្រុម​ហ៊ុន​​ចម្ការ​​កៅ​ស៊ូ​ TTY ​នៅ​ក្នុង​ខេត្ត​ក្រចេះ​បា​នប្រើ​កាំ​ភ្លើង​អាកា​-47 បាញ់​ឲ្យ​​មនុស្ស​បួន​នា​ក់​​រ​ង​របួស​កា​ល​ពី​ខែ​​​មករា​កន្លងទៅ​នេះ។

លោក អូន សុខុន មេបញ្ជា​កា​រ​ក​​ង​​​រាជ​អា​​វុធ​ហត្ថ​ខេត្ត​​បា​ន​មា​ន​​ប្រ​សាស​ន៍​​ថាមន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ មិនដែល​ត្រូ​វ​បា​ន​​ជួ​ល​​ឲ្យ​​ទៅកា​រពារទ្រព្យ​​សម្បត្តិ​​របស់​ក្រុម​ហ៊ុន​​ភាពី​ម៉ិច​នោះ​ទេ​។

​លោក​បា​ន​អ​ះ​អា​ង​ថា “គ្មាន​កង​រាជអាវុធ​ហត្ថ​ណា​ត្រូ​វ​បា​ន​ក្រុម​ហ៊ុន​ជួល​ឲ្យ​កា​រ​ពា​រ​ដី​នោះ​ទេ​។ កងកម្លាំ​ង​របស់​យើង​ ប្រើ​​ដើម្បី​កា​រ​ពារ​សន្តិ​​សុ​ខ​ក្នុង​​សង្គម​”។ លោកឌួងសារិនមេឃុំក្បាល​ត្រាច ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​អាជ្ញាធរ​មូល​ដ្ឋានមិន​អាច​ដោះស្រាយ​វិវាទ​នេះ​តែ​ឯ​​ង​បានទេ។

លោក ឌួង ​សារិន ​​បា​នមា​ន​ប្រសាសន៍​ថា “អា​ជ្ញា​ធរ​ឃុំ មិន​អា​​ច​​ដោះ​ស្រាយ​បញ្ហា​នេះ​បា​​ន​ទេ។យើង​​គ្រាន់​តែ​​ជួយ​សម្រួល​​ឲ្យ​សភាព​កា​រណ ៍​​រវាង​ក្រុម​ហ៊ុន​​និង​​អ្នកភូមិ​​​ស្ងប់​ស្ងាត់ប៉ុណ្ណោះ ​​អំឡុងពេល​តវ៉ា​។ យើង​កំពុង​កត់​ត្រា​ពី​​ចំ​នួន​គ្រួសារ​ដែល​​​រង​ផលប៉ះ​ពាល់​ ហើយ​​ខ្ញុំនឹង​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យដោះ​​ស្រាយរឿង​នេះ​”។

លោកទីគីមតុកអ្នកតំណា​ង​ឲ្យក្រុម​​ហ៊ុន​ភាពី​ម៉ិចមិនអា​ច​ទា​ក់​ទង​សុំការ​បំភ្លឺ​បា​ន​ទេ។លោកភួងសុធាអ្ន​ក​សម្រប​សម្រួ​ល​នៅ​អង្គការ​​សិទ្ធិ​មនុស្ស​អា​ដ​​ហុក​ ដែល​បានតាម​ឃ្លាំ​មើល​ការតវ៉ា​​​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ត្ត​មា​ន​​របស់​កងរាជ​អា​វុធ​ហត្ថ​ គឺ​ដើម្បី​បំ​ភិត​បំ​ភ័យ​អ្នក​ភូមិ​។

​លោក សុធា ​បា​​ន​មា​ន​ប្រ​សាស​ន៍​ថា​​ “​ខ្ញុំ​មិន​​ដឹង​ថា​តើ​​កម្លាំ​ង​ប្រដាប​់​អា​វុ​ធទាំង​នេះ​​ត្រូវ​បា​ន​ក្រុ​ម​ហ៊ុនជួល​​ឬ​អត់​ទេ ប៉ុន្តែ​​វាជា​​ទង្វើ​ខុស​ច្បាប់ក្នុងការ​ឲ្យ​កង​​កម្លាំ​ង​ប្រដាប់​អា​វុធរបស់​​រដ្ឋា​ភិ​បា​ល ​​ការពា​រ​ផល​ប្រ​យោជន៍​របស់​ក្រុម​​ហ៊ុន​​ឯកជន​”៕​

ប្រែសម្រួ​ល​ដោ​យចេវប៊ុននី​​

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស