33 C
Phnom Penh

អំពើ​ហិង្សា​ផ្ទុះឡើង​នៅ​កន្លែងថ្មី​របស់​គ្រួ​សារ​មកពី​ផ្លូវ​រថ​ភ្លើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ អ្នក​ភូមិ​បីនាក់ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​គម្រោង​ជួសជុល​ផ្លូវដែកកម្ពុជា​​តម្លៃ​១៤២​​

លាន​ដុល្លារ​អាមេរិក​ឧបត្ថម្ភ​ដោយ​ធនាគារ អភិវឌ្ឍន៍​អាសីុ​និង​អង្គការ ​AusAid នោះ​ បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ កាល​ពី​ព្រឹក​​ថ្ងៃសុក្រ​បន្ទាប់​ពីពួក​គាត់​ត្រូវ​បាន​គេ​​គប់​ដុំថ្មដាក់ ព្រម​ទាំង​វាយ​នឹង​ដំបង​​នៅ​​កន្លែង​តាំង​លំ​នៅថ្មី​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​។

អ្នកស្រី រស់​ បុបា្ផ ​តំណាង​ឲ្យ​ប្រជាជន​​១៦០គ្រួសារ​ដែលត្រូវ​បាន​ផ្លាស់​ទី​​លំ​នៅ​នោះ​ បាន​និយាយ​ថា​ លោក ចាន​់​ សីុនណារ៉ាប្រធាន​ភូមិ​ត្រពាំង​អញ្ចាញ​៤ មិន​សប្បាយចិត្ត​នឹង​អ្នក​ភូមិ​ទាំង​នេះ​ទេ​ កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ បន្ទាប់​ពី​ពួក​គាត់បាន​ស្វែង​រក​ជំនួយ​ថ្នាំពេទ្យ​ពី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ដោយ​គ្មាន​ការ​​អនុញ្ញាត​ពី​គាត់​។

បន្ទាប់​ពី​នោះ​បន្តិចមក ​អ្នក​ភូមិ​ប្រហែល​​៣០នាក់​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ​យូ​រជាង​គ្រួសារដែល​ទើប​មក​ពី​ផ្លូវ​រថភ្លើង​​នេះ​ បានកាន់​ដំុ​ថ្ម​និង​ដំបង​មក​ឡោមព័ទ្ធ​គ្រួសារ​ដែល​មក​ពី​ផ្លូវ​ដែក​នេះ ហើយ​អំពើ​ហិង្សា​ក៏​ផ្ទុះ​ឡើង​ដោយ​ធ្វើ​ឲ្យ​​​អ្នក​ភូមិ​​ទាំង​ពីរភាគី​រង​របួស​១១​នាក់​។

អ្នក​ស្រី​ បុបា្ផ បាន​មាន​ប្រសាសន៍​ថា​  “ គ្រួសារផ្សេងទៀត​មក​ពី​ផ្លូវ​ដែក​​នេះ​​ ក៏​មាន​​ជម្លោះ​ពាក្យ​សំដី​ជា​មួយ​ប្រធាន​ភូមិ​នេះ

​​ដែរ។ ដោយ​សារ​តែ​គាត់​ខឹង​ទើប​ប្រ​ធាន​ភូមិ​នេះ​បាន​ទូរស័ព្ទ​ហៅ​មនុស្ស​របស់​គាត់​មួយ​ក្រុម​ពាក់​អាវយឺត​​វាលក្លៀក​ឲ្យ​មក​កាន់ទីនោះ ហើយ​បាន​គប់ដំុ​ថ្ម​និង​​វាយ​ពួក​យើង​នឹង​ដំបងតែ​ម្ដង”។

អ្នកស្រី​ បាន​បន្ថែម​ថា​ អ្នក​ភូមិ​នឹង​ដាក់​ពាក្យ​បណ្តឹង​ពី​សកម្ម​ភាព​របស់លោក​ សីុនណារ៉ា​ ទៅ​ធនាគារ​អភិវឌ្ឍន៍អាសុី​នៅ​ថ្ងៃសៅរ៍​នេះ។នៅ​ពេល​ទាក់​ទង​កាល​ពីម្សិល​មិញ​ លោក  សីុនណារ៉ា​ បានទទួល​ស្គាល់​ថា​ លោក​បាន​បដិសេធ​មិន​ឲ្យ​អ្នកភូមិ​សំុ​ជំនួយ​ថ្នាំ​ពេទ្យ​​ពី​អង្គការ​លីកាដូ មែន ប៉ុន្តែ​លោក​មិន​បាន​ពាក់ព័ន្ធ​ក្នុងជម្លោះ​​នោះទេ។

យោង​តាម​លោក សីុនណារ៉ា​ បាន​ឲ្យ​ដឹង​ថា ជម្លោះនេះ​បានផ្ទុះឡើង​រវាង​អ្នក​ភូមិ​ក្នុង​មូលដ្ឋាន​នេះ​ ពីព្រោះ​ពួក​គាត់បាន​ដឹងថា​អ្នកស្រី បុប្ផា បាន​ប្រមូលញត្តិពីអ្នកភូមិ​ដោយ​កុហកថា​ ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ឈប់​ផ្គត់​ផ្គង់អគ្គិសនី​ឲ្យពួក​គាត់ទៀត​ហើយ។លោក​បានមាន​ប្រសាសន៍ថា​ “ នៅពេល​ដែល​អ្នក​ស្រី​បុប្ផា ប្រមូល​ស្នាម​មេដៃ​ពីអ្នក​ភូមិទាំង​នោះ ​អ្នក​ស្រី​បាន​ប្រាប់​​អ្នកភូមិ​ថា ​ស្នាម​មេ​ដៃ​នេោះ​នឹង​ប្រើ​ប្រាស់​សម្រាប់​សំុខ្ចី​ប្រាក់​ពី​អង្គការ​​​​​​​​​​មិនមែន​​រដ្ឋាភិបាល​នានា ​និង​ធ​នា​គារ​អភិវឌ្ឍន៍​អាសីុ យក​មក​សង់​លំ​នៅ​ដ្ឋាន ​និង​បើក​របរក​សីុ​បន្តិចបន្តួច។ ប៉ុន្តែ​តាម​ពិត​​ស្នាម​មេ​ដៃ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​នៅ​លើ​​ញត្តិ​ដាក់​​ទៅ​ធនា​គារ​អភិវឌ្ឍន៍​អាសីុ​ដោយ​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​បាន​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ពី​ប្រជាជន​ទាំង​នេះ​ទៅ​វិញ​”។

លោក អំ​ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេសប្រចាំ​អ​ង្គកា​រ​លី​កា​ដូ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ ​​អ​ំ​ពើ​ហិង្សា​បា​ន​ផ្ទុះ​ឡើង​​ ពី​ព្រោះ​លោកស៊ីន​ណារ៉ា ដែល​មាន​​តួនាទី​​​ជា​ប្រធា​ន​ភូមិនោះបាន​​ខឹងយ៉ាង​ខ្លាំ​ង​​ បន្ទាប​់​ពី​​គ្រួ​សារ​ដែ​លត្រូវ​បាន​ផ្លាស់​ទី​​លំនៅ​​​​ទាំង​នេះ​​បា​ន​ប្តឹង​ទៅ​​ធនាគា​រពិ​ភព​លោក ​និងក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា អំពី​​​ស្ថានភាព​នៅ​ឯ​​កន្លែង​តាំ​ង​​លំ​នៅ​​ថ្មី​ និង​​អំពី​កា​រ​ដាច់​ចរន្ត​អគ្គិសនី​ជាញឹក​ញាប់។

លោក សំ​អាត បា​ន​មា​នប្រ​សាសន៍​ថា “​យើ​ង​បា​រម្ភ​​ណាស់​​​​ដែលអតី​ត​គ្រួ​សារ​នៅ​​ផ្លូវ​​រថ​ភ្លើង​ទាំ​​ង​នេះ​បា​ន​​​ជាប់​ពាក់ព័ន្ធ​ក្នុង​​​អំពើ​ហិង្សា​នេះ”។ ក្នុង​​សេចក្តី​ប្រ​កាសមួ​យ​​កា​ល​ពី​​ថ្ងៃ​​សុក្រក្រុម​កា​រ​ងារ​ពិសេសសិទ្ធិ​​លំនៅ​​ដ្ឋាន(HRTF)​បា​ន​​ថ្កោល​ទោស​​យ៉ាង​​​ខ្លាំ​ង ​​ចំពោះ​​អំពើ​ហិង្សា​​នេះ​”។

​អង្គការនេះ ​បា​ន​លើក​ឡើង​ក្នុ​ង​​សេចក្តី​ប្រកាស​​របស់​ខ្លួ​ន​ថា “ ​កា​រ​បង្ក​​អំ​ពើ​ហិង្សា​ដោយ​​គ្មាន​ហេតុ​ផលបែប​នេះ ​​បង្ហាញពី​បរិយាកាស​​​ប្រទូសរា៉យ​ ដែល​អំពើ​បែបនេះ​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​​ក្រុ​ម​គ្រួ​សា​រ ​ដែល​ត្រូវ​បាន​រុះ​រើ​ចេញ​ពី​ផ្លូវ​ដែ​កនៅ​​​រាជ​ធានី​

ភ្នំ​ពេញ​។ ​ក្រុ​ម​គ្រួ​សារ​នៅ​​កន្លែ​​ង​នោះមិន​​មែ​នគ្រាន់​តែ​ប្រឈម​នឹង​​បញ្ហា​​​បំ​ណុល​កាន់​តែច្រើន និង​​គ្មាន​ឱកាស​រកប្រាក់​ចំណូល​ប៉ុណ្ណោះទេ ​គឺ​ពេល​នេះ ពួក​គេ​​ក៏ខ្លាច​​អា​ជ្ញា​ធរ​​ទាំងនោះឆ្លៀត​ឱ​កាស​​រកផលប្រយោជន៍របស់​ខ្លួនដែរ​​”៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស