41.3 C
Phnom Penh

បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទទួលបា​ន​ការ​រួម​មតិ​គ្នា​តិច​តួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប៉ុន្មានថ្ងៃមកនេះ​មាន​ការរួម​មតិ​តែមួយ​គត់​ត្រូវលើឡើង​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ពាក់ព័ន្ធទៅ​នឹង​សមុទ្រ​ចិន​​ខាងត្បូង​ ហើយនឹង​ទំនង​ជា​មិនមាន​ទទួល​បាន​ការសម្រេច​​ណាមួយ​ក្នុងពេល​ឆាប់​ៗ​នោះ​ទេ​។

នៅ​ពេល​​ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ឲ្យមាន​កិច្ច​ព្រមព្រៀង ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ឲ្យដាក់​ប្រទេស​ចិន​នៅ​ក្រៅ​កិច្ច​ពិភាក្សា​ ស្តី​អំពី​ក្រម​ប្រតិបត្តិផ្នែក​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូងនោះ វានៅ​មិនទាន់​មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះ​ទេ។​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បានមាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​​ធ្វើ​ឡើង​បន្ទាប់​ពីការ​បិទ​កិច្ច​ប្រជុំកំពូល​អាស៊ានដែលមានរយៈពេលពីរថ្ងៃកាលពី​ម្សិលមិញ​ថា “ យើង​នៅ​មិនទាន់​ទទួល​បាន​ចំណុច​រួម​មួយ​ពាក់ព័ន្ធ​ទៅនឹង​ក្រម​ប្រតិបត្តិ​​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​នៅឡើយ​ទេ”។

ការលើកឡើងរបស់ លោក ហ៊ុន ​សែនបានសំដៅ​ទៅលើ​​សំណុំ​ឯកសារ​ដែល​គេ​ទន្ទឹង​​រង់ចាំ​ជាយូរ​មក​ហើយ​ស្តីអំពី​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកហ៊ុន សែន ដើម្បី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពី​ថ្ងៃ​ម្សិលមិញ​ លោកហ៊ុនសែនបាន​សង្កត់​ធ្ងន់​ថា ​ដំណើរការរៀបចំ​ក្រម​ប្រតិបត្តិ​កំពុងតែដំណើរ​ការ​ទៅមុខ​។

លោកហ៊ុនសែន​ បាន​បន្តថា “ យើ់ង​បាន​បញ្ចាក់​សា​ជាថ្មី​អំពី​សារៈ​សំខាន់​នៃ​គោល​ការណ៍​អនុវត្ត ហើយ​ចង់បាន​ការ​ទទួល​ស្គាល់​មួយ​នៃ​ក្រម​ប្រតិបត្តិ​ក្នុង​តំបន់។​យើង​សង្កត់​​ធ្ងន់​ទៅលើ​ភាព​ចំបាច់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្តដោយ​ពេញ​លេញនិងមាន​ប្រសិទ្ធ​ភាពនៃ​គោល​ការណ៍​អនុវត្តនេះ”។​

ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏​ទំនង​ជា​បញ្ជាក់​សា​ជាថ្មី​ពីជំហរ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបានប្រទេសដទៃទៀត​ជំរុញ​តាំងពីដើមទី ឲ្យ​ប្រទេស​ចិន​មានការ​ចូល​រួម​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ចំពោះ​ក្រម​ប្រតិបត្តិ​នេះ​ផងដែរ។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​មាន​ប្រសាសន៍អំឡុង​សន្និសីទថា “ យើ់ង​មិនអាច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​សមា​ជិក​អាស៊ាន​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពី​ប្រទេសដទៃ​នោះទេ​”។

ប៉ុន្តែ​កិច្ច​ពិភាក្សា​ជាមួយបណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ នៅក្រៅ​កិច្ច​ប្រជុំ​កំពូល ​កាល​ពីម្សិល​មិញ​ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ជំហររួប​រួមគ្នាតិចតួច​ ចំពោះការ​ដាក់​បញ្ចូល​ប្រទេស​ចិន​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​

លោកអាលបឺតដេលរ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​ជំទាស់​​ថាប្រទេស​ជាសមាជិក​អាស៊ាន ត្រូវ​តែ​​ធ្វើការ​ទៅលើ​ការ​ចេញ​សេច​ក្តី​ព្រាង​អំពី​គោលជំហរ​របស់​ខ្លួន​ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ជាមុនសិន មុន​នឹងទៅ​ដោះស្រាយ​ជាមួយ​ប្រទេសចិន។

លោកអាលប៊ឺតដេលរ៉ូសារីយ៉ូបាន​បន្ត​នៅក្រៅ​កិច្ច​ប្រជុំ​កំពូលថា”​គោល​ជំហរ​របស់​យើង​នៅ​តែរក្សាដ៏ដែល​ ដោយទទូចថា​ បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ដោយអនុ​លោមទៅតាម​ច្បាប់​ក្នុងតំបន់់​”។

“ការព្រម​ព្រៀង​ថ្មី​ ដែលយើង​បាន​បង្ហាញ​នោះគឺ​ សេចក្តី​ព្រាងក្រមប្រតិបត្តិ​ និង​ការ​ដាក់​បញ្ចូល​បញ្ហា​សំខាន់ៗ​ គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជាមុន​សិនមុន​នឹង​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូល​រួម”។

តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​​ពីរ​ថ្ងៃ​មក​នេះ​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​ ពេលនោះប្រទេស​ហ្វីលីពីនបាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​មាន​មតិរួម​​ក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ានមុន​ពេលឲ្យមានការចូលរួមពី​ប្រទេស​ចិន។ ជា​អ្នក​ទាម​ទារ​សិទ្ធិ​កាន់កាប់ខ្លាំង​ជាង​គេនៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះគឺប្រ​ទេស​ហ្វីលីពីន។

យោង​តាម​ក្រសួង​ការ​បរទេស​ហ្វីលីពីន​ បាន​ឲ្យ​ដឹង​ថានៅក្នុង​កិច្ច​ប្រជុំកាល​ពី​ម្សិល​មិញ​ លោក​ប្រធានា​ធិបតីបេនិកណូអាគីណូ (Benigno Aquino)បាន​អំពាវ​នាវ​ឲ្យ​សមភាគី​ជាសមា​ជិក​អាស៊ាន​របស់​លោក​ឲ្យ​ដាក់​ប្រទេស​ចិននៅ​ក្រៅ​កិច្ចពិភាគ្សាអំពី​​សេចក្តី​ព្រាង​។

លោកអាគីណូបានលើកឡើងថា​”ប្រទេស​ជាសមាជិក​អាស៊ាន​ គួរតែ​មាន​ជំហរ​រួម​ទៅលើក្រមប្រតិបត្តិមុន​ពេល​ជួប​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ចេញ​នូវ​សេចក្តី​ព្រាងក្រមប្រតិបត្តិដែលជាឯកសារផ្នែក​ផ្លូវ​ច្បាប់​ ស្តីពី​សមុទ្រ​ហ្វីលីពីន​ខាងលិច​”។

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស