34 C
Phnom Penh

ក្រុមហ៊ុន​​​កូកាកូឡា​​​ក្លាយ​​​ជា​​​ចំណុច​​​​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​​​​​​​ក្នុង​​​សិក្ខាសាលាស្តី​​​ពី​​​​​​ “ការ​​​កែប្រែ​​​មុខ​​​មាត់​​​” កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ បាន​​​រំឭក​​​ដល់​​​ឈ្មោះសព​​​លោក ចន កេណ្ណេឌី អតីត​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​នៅ​​​ឯសិក្ខា​​​សាលា​​​មួយ​​​ស្តី​​​ពី​​​ “ការ​​កែ​​​ប្រែ​​​មុខ​​​មាត់​​​” កម្ពុជា​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​រៀប​​​ចំ​​​​​​​​​​​​​​​ព្រឹត្តិការ​​​ផ្សព្វ​​​ផ្សាយ​​​សម្រាប់​​​ក្រុមហ៊ុន​​​កូកាកូឡា​​​យ៉ាង​​​ឆាប់​​​រហ័ស​​​។

លោក​​​​​​បាន​​​ចាត់ទុក​​​វា​​​ជា​​​បេសកកម្ម​​​របស់​​​ក្រសួង​​​លោក​​​ដែល​​​ត្រូវ​​​កែ​​​ប្រែ​​​មុខ​​​មាត់​​​របស់​​​កម្ពុជា​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ​​​មុន​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​សេដ្ឋ​​​កិច្ចអាស៊ាន​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​។ លោក​​​បាន​​​ថ្លែង​​​ទៅ​​​​​​​​​កាន់​​​និស្សិត​​​ប្រមាណ​​​៦០០នាក់​​​​​​នៅ​​​ឯ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​អប់​​​រំថា ការ​​​កម្ចាត់​​​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​រីក​​​រាល​​​ដាល​​​ ត្រូវ​​​ចាប់​​​ផ្តើម​​​ពី​​​សកម្មភាព​​​តូច​​​ៗ​​​ទៅ​​​ដូច​​​ជា​​​ការ​​​គោរព​​​ច្បាប់​​​ចរាចរណ៍ និង​​​ការ​​​បោះចោល​​​សំរាម​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ជា​​​ដើម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ទាក់​​​ទាញ​​​វិនិយោគិន ហើយ​​​​​​វិនិយោគិន​​​ត្រូវ​​​ការ​​​​​​ទំនុក​​​ចិត្ត​​​។ ប្រសិន​​​បើ​​​គេ​​​ឃើញ​​​យើង​​​ធ្វើ​​​បែប​​​នេះ​​​ តើ​​​វិនិយោគិន​​​នឹង​​​គិត​​​បែបណា​​​?​​​។ ខ្ញុំ​​​តែង​​​តែ​​​ប្រើ​​​សុភាសិត​​​​​របស់​​​លោក កេណ្ណេឌី ​​​​​​​​​​​​​​​​​ [អតីត​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​] ហើយ​​​ពេល​​​នេះ​​​អាច​​​យក​​​វា​​​មក​​​អនុវត្ត​​​បាន ហើយ​​​​​​​​​ [ចំពោះ​​​​​​អ្នក​​​] ថា ចូរ​​​​​​កុំ​​​សួរ​​​ថា​​​កម្ពុជា​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ដើម្បី​​​អ្នក​​​ ប៉ុន្តែ​​​ ត្រូវ​​​សួរវិញ​​​ថា អ្នក​​​អាច​​​ធ្វើ​​​អ្វី​​​បានខ្លះ​​​​​​​​​ដើម្បី​​​កម្ពុជា​​​​​​។ ចម្លើយ​​​មិន​​​ពិបាក​​​ទេ​​​ គឺ​​​គោរព​​​ច្បាប់​​​ចរាចរណ៍ និង​​​រៀន​​​ភាសា​​​អង់គ្លេស”។

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​បាន​​​បន្ត​​​លើក​​​ឡើង​​​ពី​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​ដែល​​​ថា កម្ពុជា​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១៨៤​​​ក្នុ​​​ងចំណោម​​​១៨៩​​​ប្រទេស​​​​​​ចំពោះ​​​ “ភាព​​​ធូររលុង​​​នៃ​​​ការ​​​ចាប់​​​ផ្តើម​​​អាជីវកម្ម​​​” ដោយ​​​សន្យា​​​​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​២១​​​នៅ​​​ក្នុង​​​បញ្ជី នៅ​​​ពេល​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​លើក​​​​​​ក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ ​​​​​​យើង​​​នឹង​​​មាន​​​ប្រព័ន្ធ​​​ថ្មី​​​​​​។ ចំណាត់​​​ថ្នាក់លេខ​​​​​​១៨៤​​​មិនអាច​​​ទទួល​​​បាន​​​ទេ​​​”។ លោក​​​បាន​​​ពន្យល់​​​ថា លោក​​​មាន​​​បំណងផ្លាស់​​​ប្តូរ​​​​នីតិវិធីចាប់​​​ផ្តើម​​​អាជីវកម្ម​​​ទៅ​​​ធ្វើ​​​​​​តាម​​​អីុធើណិតវិញ​​​​​​ដើម្បី​​​​​​កាត់​​​បន្ថយឱកាស​​​​​​មន្ត្រី​​​ទទួល​​​សំណូក​​​ឲ្យមក​​​នៅ​​​តិច​​​តួច​​​បំផុត។

​​​នៅ​​​ពេល​​​លោក ស៊ុន ចាន់​​​ថុល​​​ បញ្ចប់​​​សុន្ទរកថារបស់​​​ខ្លួន​​​ លោក​​​បាន​​​ប្រគល់​​​វេទិកា​​​នេះ​​​ឲ្យទៅ​​​លោក​​​ស្រី​​​​​​ គ្រីស្ទីណា បុនដូឡូវ​​​ស្គី​​​ (Cristina Bondolowski) អនុ​​​ប្រធាន​ផ្នែក​​​​​ទីផ្សារ​​​​​​​​​​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​កូកាកូឡា​​​ប្រចាំ​​​អាស៊ី​​​អាគ្នេយ៍ ​​​ដែល​​​មាន​​​បំណង​​​ចង់​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វិធី​​​ល្អ​​​បំផុត​​​ក្នុង​​​ការ​​​​​​កែ​​​ប្រែ​​​មុខ​​​មាត់​​​កម្ពុជា​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោកស្រី​​​មិន​​​បាន​​​ផ្តល់​​​ទស្សនៈ​​​ជាក់លាក់​​​ណា​​​មួយ​​​សម្រាប់​​​កម្ពុជា​​​កែ​​​ប្រែ​​​​​​មុខ​​​មាត់​​​ឡើយ​​​ ដោយ​​​លោកស្រី​​​គ្រាន់​​​តែ​​​​​​រៀប​​​រាប់​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ពី​​​ប្រវត្តិ​​​របស់​​​ក្រុមហ៊ុន​​​លោក​​​ស្រី​​​​​​ប៉ុណ្ណោះ​​​ និង​​​អួត​​​សរសើរ​​​ថា “យើង​​​បម្រើ​​​ភេសជ្ជៈ​​​ដប​​​តូច​​​ទាំង​​​នេះអស់​​​១ពាន់​​​លាន​​​ដប​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ ​​​​​​” ហើយ​​​បាន​​​បង្ហាញ​​​ស្លាយ​​​ដែលមាន​​​ឃ្លា​​​ដូច​​​ជា “កូកា​​​កូឡា គឺជា​​​និមិត្ត​​​រូបនៃ​​​ភាព​​​សុខដុម​​​រមនា​​​​​​ជាតិ​​​សាសន៍​​​” ជា​​​ដើម​​​។

លោក​​​ស្រី​​​​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ថា គោល​​​បំណង​​​សំខាន់​​​របស់​​​លោកស្រី​​​ គឺ​​​”ធ្វើ​​​ឲ្យជីវិត​​​ប្រសើរ​​​ឡើង” ហើយ​​​បាន​​​ផ្តល់​​​ដំបូន្មាន​​​​​​បែប​​​ស្ថាបនា​​​ក្នុង​​​ន័យ​​​​​​មិន​​​ច្បាស់​​​លាស់​​​ខ្លះ​​​ៗ​​​ដូច​​​ជា​​​ថា ទី​​​ផ្សារ​​​ និង​​​សញ្ញា​​​ផលិត​​​ផល​​​គឺ​​​សុទ្ធ​​​តែ​​​បម្រើ​​​ឲ្យ​​​ “សេចក្តី​​​ត្រូ​​​វការ​​​ខាង​​​​​​ផ្លូវ​​​ចិត្ត​​​របស់​​​មនុស្ស​​​ជា​​​ដើម​​​”។ ​​​

លោកស្រី​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ដូច​​​អ្នក​​​ទាំង​​​អស់​​​ឃើញ​​​ស្រាប់​​​​​​ហើយ​​​ថា ​​​ យើង​​​តែង​​​តែ​​​កែ​​​ប្រែ​​​ស្លាក​​​សញ្ញា​​​នេះ​​​ ហើយ​​​នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យីហោ​​​នេះ​​​នៅ​​​ដល់​​​សព្វ​​​ថ្ងៃ​​​”។

កាល​​​ពី​​​ឆ្នាំ​​​២០១៣ ​​​មាន​​​​​​ការ​​​លាត​​​ត្រដាង​​​ថា ក្រុម​​​ហ៊ុន​​​​​​កូកា​​​កូឡា​​​​​​បាន​​​ទទួល​​​យក​​​ការ​​​ផ្គត់​​​ផ្គង់​​​ស្ករស​​​ដោយ​​​ប្រយោល​​​ពី​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​គេ​​​រក​​​ឃើញ​​​ថា​​​បាន​​​រំលោភ​​​សិទ្ធិមនុស្ស​​​ដូច​​​ជា​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង​​​បង្ខំ និង​​​​​​ការ​​​ចាប់​​​យក​​​ដី​​​ធ្លី​​​ជា​​​ដើម​​​។

​​​នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​​​​លោក​​​ស្រី​​​យល់​​​​​​ឃើញ​​​ថា វា​​​សមរម្យ​​​ដែរ​​​ទេ​​​​​​ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​ស្រី​​​​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​ឲ្យ​​​ជួយ​​​ “កែប្រែ​​​មុខ​​​មាត់​​​” កម្ពុជា​​​នោះ​​​ លោក​​​ស្រី បាន​​​មានប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ដែល​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ទេ​​​។

លោក​​​ស្រី​​​បាន​​​មានប្រសាសន៍ថា “ខ្ញុំ​​​អាច​​​ប្រាប់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​បាន​​​ថា ​​​ ខ្ញុំ​​​ធ្វើ​​​ដំណើរ​​​ជុំ​​​វិញ​​​ពិភព​​​លោក ហើយ​​​ដឹង​​​ពី​​​​​​បទដ្ឋាន​​​ និង​​​តម្លៃ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ ខ្ញុំ​​​ពិត​​​ជា​​​សង្ស័យ​​​​​​ណាស់​​​ [ថា ការ​​​ចោទប្រកាន់​​​ទាំង​​​នោះ​​​​​​មិន​​​មែន​​​ជា​​​ការ​​​ពិត]”៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស