31 C
Phnom Penh

​​​​​​សកម្ម​​​ជន​​​សហ​​​គមន៍​​​​​​ប្រមាណ​​​ ៤០០ នាក់​​​កំពុង​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដើរ​​​ល្បាត​​​ពាស​​​ពេញ​​​​​​ព្រៃ​​​ឡង់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សកម្មជន​​​សហគមន៍​​​ប្រហែល​​​៤០០នាក់​​​បាន​​​ចេញ​​ដើរល្បាត​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​នៅ​​​តាម​​​ព្រៃ​​​ឡង់​​​ ដើម្បី​​​ចាត់​​​ការ​​​​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ និង​​​ការ​​​​​កាប់​​​ឆ្ការ​​​ព្រៃ​​​ខុស​​​ច្បាប់​​​​​​ពីសំណាក់​​​​​​ចម្ការ​​​ធំៗ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​ ហើយ​​​នេះ​​​គឺ​​​ជា​​​ការ​​​ដើរ​​​ល្បាត​​​ធំ​​​បំផុត​​​របស់​​​បណ្ដាញ​​​សហគមន៍​​​ព្រៃ​​​ឡង់ ​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​នេះ។

បណ្តាញ​​​ដែល​​​​​​​​ប្រសូត្រ​​​ចេញ​​​ពី​​​ការ​​​​​​ប្រមូល​​​ចង​​​ក្រង​​​សហគមន៍​​​នៅ​​​ទូទាំង​​​​​​​​​ខេត្ត​​​ចំនួន​​​បួន​​​នេះ​​​​​​​​​​​​ បាន​​​​​​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដើរ​​​ល្បាត​​​ព្រៃ​​​ឡង់​​​ ​​​ទំហំ​​​៦៥០​​​.០០០ ហិកតា​​​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​​​​មក​​​​​​ហើយ​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​ជឿ​​​ថា ជា​​​ការ​​​ព្រងើយ​​​កន្តើយ​​​ ឬ​​​ការ​​​សមគំនិត​​​​​​របស់​​​អាជ្ញាធរ​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​​​​កាប់​​​ឆ្ការ​​​​​​ព្រៃ​​​ឡង់ យ៉ាង​​​រាល​​​ដាល ​​​​​ដែល​​​ជា​​​ព្រៃ​​​បៃ​​​តង​​​វាល​​​ទំនាប​​​ដ៏ធំ​​​បំផុត​​​មួ​​​យ​​​នៅក្នុង​​​តំបន់​​​។

លោក សេង សុខហេង អ្នក​​​សម្របសម្រួល​​​បណ្តាញ​​​កសាង​​​សន្តិភាព​​​សហគមន៍​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​មនុស្ស​​​បួន​​​ក្រុម​​​ដែល​​​​​​ក្នុង​​​ក្រុម​​​នីមួយ​​​ៗ​​​មាន​​គ្នា​​​​​​ប្រហែល​​​១០០នាក់​​​ បាន​​​ល្បាត​​​ចូល​​​ក្នុង​​​ព្រៃ​​​ឡង់ ​​​កាល​​​ពីម្សិលមិញ​​​​​ក្នុង​​​​​​ទឹក​​​ដី​​​ខេត្ត​​​កំពង់ធំ ក្រចេះ​​​ ព្រះវិហារ និង​​​ស្ទឹង​​​ត្រែង
ដើម្បី​​​រក​​​មើល​​​ឈើ​​​​​​កាប់​​​ថ្មី​​​ៗ​​​​​ដោយ​​​​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ឬ​​​កម្មករ​​​ចម្ការ​​​​​​​​​​​​​​​ដែលកាប់​​​ឆ្ការ​​​ព្រៃ​​​ហួស​​​ព្រំ​​​ប្រទល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​ធ្វើ​​​​​​​​​យុទ្ធនាការ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ពីព្រោ​​ះ​​​យើង​​​មិន​​​ចង់​​​ឃើញ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​បន្ថែម​​​ទៀត​​​​​”។  លោក​​​បាន​​​ទទួល​​​​​​សេចក្តី​​​រាយការណ៍​​​ពី​​​ក្រុម​​​​​​ល្បាត​​​ទាំង​​​នេះ​​​ថា មាន​​​គំនរ​​​ឈើ​​​១០ម៉ែត្រ​​​គូប​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង និង​​​២០មែ់៉ត្រគូប​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ប៉ុន្តែ​​​លោក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​បាន​​​ដំណឹង​​​​​ពី​​​​​មនុស្ស​​​ពីរ​​​​​​​​​ក្រុម​​​ទៀត​​​នៅ​​​ឡើយ​​​ទេ។

លោក​​​បាន​​​បញ្ជាក់​​​ថា “បន្ទាប់​​​ពី​​​យើង​​​បញ្ចប់​​​យុទ្ធនាការ​​​នេះ យើង​​​នឹង​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​កាប់​​​ឈើ​​​ទាំង​​​អស់ ហើយ​​​បន្ទាប់មក​​​យើង​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​រដ្ឋសភា​​​ ក្រសួង​​​កសិកម្ម និង​​​តុលាការ​​​ខេត្ត​​​”។

បណ្តាញ​​​នេះ​​​ធ្វើ​​​សកម្ម​​​ភាព​​​​​​​​ដើរ​​​​​​ល្បាត​​​ជា​​​ក្រុម​​​តូច​​​ៗ​​​ជា​​​ប្រចាំ​​​ ​​​ប៉ុន្តែ​​​លើក​​​នេះ​​​​​​គឺ​​​​​​ជាការ​​​ល្បាត​​​ធំ​​​បំផុត​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៣​​​មក ដែល​​​កាល​​​នោះ​​​ក៏​​​មាន​​​អ្នក​​​ចូល​​​រួម​​​ប្រហែល​​​៤០០នាក់​​​​​​ដូច​​​គ្នា​​​​​​​​​នេះ​​​ដែរ​​​។

លើក​​​នេះ​​​ពួក​​​គាត់​​​ទទួល​​​បាន​​​ជំនួយ​​​ពី​​​សមាជិក​​​នៃ​​បណ្តាញ​​​ព្រះសង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ ជា​​​សកម្មជន​​​ព្រះ​​​សង្ឃ​​​មួយ​​​ក្រុមដែល​​​​​​និមន្ត​​​មក​​​ពី​​​វត្ត​​​នានា​​​ទូទាំង​​​ប្រទេស​​​កម្ពុជា។

ព្រះតេជគុណ ប៊ុត ប៊ុន​​​ទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “នេះ​​​ជា​​​លើក​​​ទី​​​១របស់​​​យើង​​​។ យើង​​​ចូល​​​រួម​​​​​ដោយសារ​​​តែ​​​សហគមន៍​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​តាំង​​​ពី​​​ឆ្នាំ​​​២០១១​​​មក​​​ម៉្លេះ​​​ថា ព្រៃ​​​ឈើ​​​កំពុង​​​តែ​​​បាត់​​​បង់​​​។ អាត្មា​​​ចង់​​​ដឹង​​​ថា នៅសល់​​​ដើម​​​ឈើ​​​ប៉ុន្មាន​​​ដើម​​​ និង​​​​​​​​ចង់​​​រក​​​វិធី​​​ការ​​​ពារ​​​វា​​​”​​​៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស