41.3 C
Phnom Penh

TAG

translate

រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​​ដើម្បី​​យក​មក​ចំណាយ​លើ​ការ​សម្អាត​ទីក្រុង​

កាលពី​ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​បង្កើត​មូលនិធិ​ប្រចាំ​ឆ្នាំ​មួយ​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​​​៥លាន​ដុល្លារ​​ដើម្បី​ជួយ​រាជធានី​ភ្នំពេញ និង​ទីក្រុង​នៅ​តាម​​គ្រប់​បណ្ដា​ខេត្ត​ សម្អាត​ផ្លូវ​ថ្នល់​ដែល​មាន​សំរាម​រាយ​ប៉ាយ​ពាស​ពេញ​ ជា​ពិសេស​នៅ​ខាង​​​ក្រៅ​លំនៅ​ដ្ឋាន និង​ភោជនីយដ្ឋាន​។ ក្នុង​ពិធី​បើក​អង្គ​សន្និបាត​​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បរិស្ថាន​ ដែល​​ធ្វើ​ឡើង​រយៈ​​ពេល​បី​ថ្ងៃ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក សាយ សំអាល់ បាន​មាន​ប្រសាសន៍​​​ថា ថវិកា​ចំនួន​​៥លាន​ដុល្លារ​ដំបូង​ត្រូវ​បាន​លៃ​ទុក​រួច​ហើយ​សម្រាប់​ឆ្នាំ​ទី១។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​​រក្សា​មូលនិធិ​នេះ​ឲ្យ​នៅ​គង់​វង់​បន្ត​ទៅ​ទៀត រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​​លើ​បារី គ្រឿង​ស្រវឹង និង​គ្រឿង​អេឡិចត្រូនិក​ជជុស​ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​លម្អិត​ទេ។ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង មូលនិធិ​នេះ​ក៏​នឹង​គ្រប​ដណ្ដប់​​លើ​ក្រុង​បាវិត​ដែល​ជា​ក្រុង​ទី២​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា "​...

តុលាការ​បដិសេធ​ការ​សុំនៅក្រៅឃុំរបស់​លោក ដូរ៉ូសិនកូ ហើយ​មេធាវី​នឹង​ប្តឹង​ឧទ្ធរណ៍

ចៅក្រម​ស៊ើប​សួរ​បានលើកឡើង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​ព្រះ​សីហនុ បាន​បដិ​សេធ​សំណើសុំនៅ​ក្រៅ​ឃុំ​របស់​​លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​​ជន​ជាតិ​រុស្ស៊ី ដែលត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន​របស់​ក្រុម​គ្រួសារលោក​នៅក្នុង​ក្រុង​ព្រះ​សីហនុ​កាលពី​សប្តាហ៍​មុន​ ហើយត្រូវ​បាន​ជាប់​ពន្ធនាគារ​តាមចោទ​ប្រកាន់​ពី​បទ​ឆបោក​ចំនួន​បី​ទាក់​ទង​នឹង​ជម្លោះ​ក្នុង​ការ​រក​ស៊ី​ជាមួយ​លោក សេរហ្គេ​ ប៉ូលុនស្គី។ លោកចៅក្រម​ អុី ឃាង ​បានមាន​ប្រសាសន៍ថា "តុលាការ​បាន​សម្រេច​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅឃុំ​​កាលពី​ម្សិលមិញ ប៉ុន្តែ​​បាន​ប្រាប់​​មេធាវី​របស់លោក​នៅ​ថ្ងៃនេះ​ប៉ុណ្ណោះ"។ លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​​ពីសេចក្តីសម្រេច​នេះ ឬ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​អំពី​ករណី​នេះឡើយ។ លោក ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ ដែល​បាន​រស់​នៅ​ក្រុង​ព្រះសីហនុ​រយៈពេលជាង​២​ទសវត្សរ៍​មក​ហើយ ហើយ​មាន​សញ្ជាតិ​ខ្មែរ​ទៀត​នោះ ត្រូវ​បាន​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​​នៅ​ភោជនីយដ្ឋាន​ផ្ទះ​ពស់​របស់​ក្រុម​គ្រួសារ​លោក​​ស្ថិត​ក្នុង​សង្កាត់​លេខ​៣ កាល​ពី​រសៀល​ថ្ងៃទី​២៥...

នគរបាល​ត្រឡប់​មក​ដុត​ជម្រក​នៅ​សេស​សល់​ក្នុង​ខេត្ត​មណ្ឌលគិរី

បន្ទាប់​ពីពិនិត្យ​មើល​ការ​បំផ្លាញ​​ជម្រក​ស្ទើរ​តែទាំង​អស់​លើក​លែង​តែជម្រក​៦ក្នុង​ចំណោម​ជម្រក​បណ្តោះ​អាសន្ន​​១៧២ដែល​ត្រូវ​បាន​សាង​សង់​លើ​ដី​ដែល​អះ​អាង​កាន់កាប់​ដោយ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​​ព្នង​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាលពី​ថ្ងៃអង្គារ​នោះ អាជ្ញាធរ​​​បាន​ត្រឡប់​មក​​បំផ្លាញ​ជម្រក​ដែលនៅ​សេស​សល់​​កាលពីម្សិលមិញម្តង​ទៀត​នៅ​លើដី​ដែល​​ជា​កម្មសិទ្ធិ​របស់​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀត​ណាម។ ប៉ុន្តែ​បើ​ទោះ​ជា​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​​លើក​ឡើង​ថា ពួកគាត់​បាន​បំភ័យ​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​​ដែលបាន​មកបញ្ចប់ការងារ​នេះក៏ដោយ ក៏​មន្ត្រី​មូលដ្ឋានម្នាក់​​​បាន​និយាយ​ថា មន្ត្រី​ទាំងនោះ​​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​របស់ខ្លួន​ដែរ។ អ្នកស្រី ឃុន វណ្ណី​ ដែល​ជម្រក​របស់គាត់​ស្ថិត​ក្នុង​ចំណោម​ជម្រក​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​នៅលើ​ដី​​ដែលមាន​វិវាទ​ស្ថិត​ក្នុងឃុំស្រែឈូក ​ស្រុក​កែវ​សីមាកាលពី​ថ្ងៃអង្គារ​​​បាននិយាយថា ​សមាជិកសហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ប្រហែល​២០០នាក់​កាលពី​ម្សិលមិញ្​បាន​ការ​ពារ​ជម្រក​នៅ​សល់​ទាំង​៦នោះ។ អ្នកស្រី​ វណ្ណី បានលើកឡើង​ថា "​យើង​បាន​ឃើញ​​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​​ប្រហែល​៣០នាក់​មកដល់​​នៅ​ព្រឹក​នេះ...​​ព្យាយាម​ដុត​ជម្រក​នៅ​សេស​សល់ ប៉ុន្តែ​ពួកគេ​ដក​ថយ​វិញ​បន្ទាប់ពី​ពួកគេ​ឃើញ​​មនុស្ស​រាប់​រយនាក់​​ប្រមូលផ្តុំគ្នានៅលើ​ដី​​ប្រដាប់ដោយ​ពូថៅ និង​កាំបិត​ផ្គាក់​"។ អ្នកស្រី​បាន​បន្ថែម​ថា "​យើង​ទាំង​អស់​មក​ជួប​ជុំគ្នា​ត្រៀម​​​ដុំថ្ម​១០បាវ​...​ដើម្បី​គប់​រថយន្ត​នគរបាល​ ប្រសិន​បើ​ពួកគេ​ព្យាយាម​បើក​ចូល​ក្នុង​ដីនោះ​ ហើយ​ដុត​ជម្រក​​ទាំងនោះ"។ គ្រួសារ​អ្នកស្រី វណ្ណី គឺ​ជាគ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ជាង​​២០០ ដែល​និយាយ​ថា​ពួកគាត់​​​បាន​រស់​នៅ​និង​ធ្វើស្រែ​ចម្ការ​​នៅក្នុង​​ឃុំស្រែ​ឈូកច្រើន​ជំនាន់​មក​ហើយ។ ទោះ​យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ​គ្រួសារ​ទាំងនោះ​មក​សាងសង់​ជម្រក​លើ​ដី​សម្បទាន​​ទំហំ​​៥.១០០ហិកតា​​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​​ក្រុមហ៊ុន​ Binh...

លោក ស ខេង​ បញ្ជា​ឲ្យ​​នគរបាល​ផ្តោត​គោល​ដៅ​លើ​មេខ្លោង នៃ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន

កាលពី​ម្សិលមិញ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ជាជាង​ផ្ដោត​លើ​អ្នក​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​តូច​តាច​។ ថ្លែង​នៅ​ពិធី​បិទ​​សន្និបាត​បូកសរុបការ​ងារ​​ប្រចាំ​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ លោក​ ស ខេង បាន​មាន​ប្រសាសន៍​​​ថា របាយការណ៍​ថ្មី​បំផុត​របស់​អាជ្ញាធរ​ជាតិ​នេះ​ស្ដីពី​ការ​ចាប់​ខ្លួន​​​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បង្ហាញ​ឲ្យ​ឃើញ​ថា មានការ​ចាប់ខ្លួន​ធំៗ​​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤។ លោក​បាន​មាន​ប្រសាសន៍​ថា " ប៉ុន្តែ​យើង​មិន​អាច​និយាយ​ថា មិន​មានអ្នក​ជួញដូរ​ថ្នាំ​ញៀន​ធំៗ​នោះឡើយ​នៅ​ពេល​យើង​​មិន​អាច​ចាប់​ខ្លួន​ពួកគេ​បាន​នោះ​។ លោក​បាន​បន្ថែម​ថា " យើង​ចាប់​ខ្លួន​បាន​ភាគ​ច្រើនក្នុង​ករណី​តូច​ៗ​ គឺអ្នក​ជួញដូរ​ថ្នាំ​ញៀន​តូច​តាច​ប៉ុណ្ណោះ។ នេះ​គឺ​ជាបញ្ហា​"។ លោក ស ខេង បាន​​ស្នើ​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​កម្ពុជា​ផ្ដោត​ការ​​ខិត​ខំ​ប្រឹង​ប្រែង​​របស់ខ្លួន​ឡើង​វិញ​ទៅ​លើ​​ការ​​ស្វែង​រក​ចាប់​ខ្លួន​​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ និង​អ្នក​ជិត​ដិត​នឹង​ពួកគេ។លោក​បាន​មាន​ប្រសាសន៍​ថា "...

កុមារ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ ក្រោយ​ពុល​​នំប៉័ង​សាច់​

កាលពី​ម្សិលមិញ​មាន​កុមារ​តែ​ម្នាក់​គត់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ បន្ទាប់ពី​​មនុស្ស​​ប្រហែល​៨០០​នាក់​​បាន​​ពុល​នំប៉័ង​សាច់​​នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈពិភព​លោក​ (World Vision) នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃសៅរ៍ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​នាំពាក្យ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ​។ លោក​ ហុង​ ច័ន្ទ​ភក្ត្រា មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៅ​អង្គការ​ទស្សនៈពិភព​លោក​​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​ថា " រហូត​មកទល់​ថ្ងៃ​នេះ មាន​អ្នក​ជំងឺ​អាយុ​១០​ឆ្នាំ​​តែ​ម្នាក់​គត់ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នៅ​ឡើយ" ដោយ​អាការ​រាករូស​ និង​គ្រុន​ក្ដៅ។ លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​នេះ​​មាន​​បុគ្គលិក​ចាំ​ឃ្លាំមើល​ស្រុកជីក្រែង កន្លែង​រៀបចំ​​ពិធី​​ខាង​លើ​​។ " បុគ្គលិក​របស់​យើង​​នៅ​ក្នុង​សហគមន៍​នឹង​បន្ត​ពិនិត្យ​តាម​ដាន​​ស្ថានភាព​របស់​អ្នក​ជំងឺ"។ ក្រោយ​ពី​មាន​ហេតុការណ៍​ពុល​អាហារ​នេះ សំណាក​វិភាគ​នំប៉័ង​សាច់​នោះ​ត្រូវ​បាន​នគរ​​បាល​​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បញ្ជូន​មក​ពិនិត្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កំណត់​រក​មូល​ហេតុ​នៃ​ការ​ពុល​។ លោក ហុង ច័ន្ទភក្ត្រា បាន​លើក​ឡើង​​បន្ត​ថា អង្គការ​ទស្សនៈពិភព​លោក​រំពឹង​ថា...

លោក ហង្ស ពុទ្ធា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ដ៏​លេច​ធ្លោ​មួយ​រូប​ ​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ “អព្យាក្រឹត​”​ថ្មី​របស់​ គ.ជ.ប.

កាលពី​ម្សិលមិញ លោក ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខជន​សមាជិក​​ "អព្យាក្រឹត​" នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)

នគរ​បាល​ដុត​ជម្រក​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី

មន្ត្រី​មូល​ដ្ឋាន​ម្នាក់​បាន​និយាយ​ថា កាល​ពី​ម្សិលមិញ​នគរ​បាល​ខេត្ត​មណ្ឌល​គិរី​បាន​ដុតជម្រក​​ជាង​១៣០​ដែល​​​​ជា​កម្មសិទ្ធិ​របស់​សហគមន៍​​ជនជាតិដើមភាគ​តិច​ព្នង​ ក្នុង​​ស្រុក​កែវសីមា ដែល​អាជ្ញាធរ​ចោទ​​ថា បាន​សាងសង់​ខុស​ច្បាប់លើដី​​របស់ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​វៀតណាម​។ ទោះជាយ៉ាង​ណា អ្នកភូមិជនជាតិ​ដើមភាគ​តិច​ព្នង​ជាង​២០០​គ្រួសារ​អះអាង​ថា ក្រុម​ហ៊ុន Binh Phuoc 1 ដែល​ទទួល​បាន​ដី​សម្បទាន​​ទំហំ​៥.១០០​ហិកតា​នៅ​ក្នុង​តំបន់​នេះ​បាន​រំលោភ​យក​ដី​​ដែល​ពួកគាត់​បាន​ធ្វើ​ស្រែចម្ការ​ច្រើន​ជំនាន់​មក​ហើយ។ លោក យិន សុខឡេង អភិបាល​រង​ស្រុក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹក​នាំ​កម្លាំង​នគរ​បាល​​ និង​កង​រាជអាវុធ​ហត្ថ​ចុះ​ទៅ​​តំបន់​ដែល​មាន​វិវាទ​នោះ​ក្នុង​ឃុំ​ស្រែឈូក​កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ដុត​​ជម្រក​បណ្ដោះ​អាសន្ន​​ចំនួន​១៧២​ ដែល​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ​១.៥០០​ហិកតា​ស្ថិត​នៅ​ក្នុងដី​​សម្បទាន​របស់​ក្រុម​ហ៊ុន​វៀតណាម ប៉ុន្តែ​មុន​ក្រុម​មន្ត្រី​ទាំង​នេះ​ដុត​ជម្រក​ទាំង​នោះ ពួកគេ​​ត្រូវ​បាន​បំភ័យ​ដោយ​កសិករ​ដែល​មាន​កំហឹង​ប្រដាប់​ដោយ​ដំបង​ឈើ​។ លោក សុខឡេង បាន​មាន​ប្រសាសន៍​ថា " ខ្ញុំ​បាន​ដឹក​នាំ​ក​ម្លាំង​​ទៅ​ដុត​ជម្រក​នោះ...

តុលាការ​ចោទប្រកាន់​ក្មេង​ប្រុស​​ជំទង់​ម្នាក់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ

នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃច័ន្ទ​ សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​ក្មេង​ប្រុស​អាយុ​១៧ឆ្នាំម្នាក់ពី​បទ​រំលោភ​ក្មេង​ស្រី​ជិត​ខាង​អាយុ​៨ឆ្នាំ​នៅ​ផ្ទះ​របស់​នាង​ស្ថិត​ក្នុង​ស្រុក​វើន​​សៃ។ លោក ផែន ឌីណា ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​​"សាលាដំបូង​ខេត្ត​​បាន​ចោទប្រកាន់​​ក្មេង​ប្រុស​រូប​នេះ​កាលពី​ល្ងាច​ម្សិលមិញ​ពី​បទ​រំលោភ​មាន​ស្ថាន​ទម្ងន់​ទោស។ យើង​បាន​បញ្ជូន​ជន​នេះ​ទៅឃុំខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធនាគារ​ខេត្ត"។ លោក ឌីណា បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូប​នេះ​បាន​រំលោភ​​ក្មេង​ស្រី​នៅ​ផ្ទះ​របស់​នាង​តែ​ម្តង​​នៅ​ក្នុង​ឃុំប៉ុង កាលពី​យប់​ថ្ងៃអាទិត្យ​ ខណៈ​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ។ លោក​បាន​មាន​ប្រសាសន៍​ថា​​ ជន​សង្ស័យ​បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ ខណៈ​ដែល​ការ​ធ្វើ​កោសល្យ​វិច័យ​​បញ្ជាក់​ថា ក្មេង​ស្រី​រូប​នេះ​ពិត​ជាត្រូវ​បាន​រំលោភ។ លោក លាវ ស្រេង​ ព្រះ​រាជ​អាជ្ញា​​ទទួល​បន្ទុក​រឿង​ក្តី​នេះ​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។ លោក តឿ​ នូថាង អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​ក្មេង​ជំទង់​រូបនេះ​កាលពី​យប់​ថ្ងៃអាទិត្យ​​បន្ទាប់ពី​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រូប​នេះ​​ ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​​មិត្ត​ភក្តិ​រស់​ក្បែរ​ខាង​ឃើញ​កូនស្រី​របស់​ខ្លួន​ដេក​យំ។ លោក​ នូថាង...

នគរ​បាល​​បោះបង់​ការ​ព្យាយាម​​ដក​ហូត​ម៉ូតូ​អ្នក​ជល់មាន់​​ ដោយ​សារ​​មាន​ការ​តបត​ពី​ក្រុម​អ្នកភូមិ​

នគរ​បាល​​​បាន​​លើក​ឡើង​កាលពី​ម្សិលមិញ​ថា នគរ​បាល​ខេត្ត​កំពត​បាន​ឆ្មក់​បង្ក្រាប​ការ​ជល់មាន់​មួយ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ដក​ហូត​បាន​មាន់​ជល់ និង​សម្ភារ​មួយ​ចំនួន​ទៀត ប៉ុន្តែ​ពួកគេ​បាន​បោះ​បង់​ការ​ព្យាយាម​ដកហូត​ម៉ូតូ​​ជា​ច្រើន​​គ្រឿង​ពី​សង្វៀន​​​ជល់មាន់​​នោះ​ នៅ​ពេល​ក្រុម​អ្នកភូមិ​​ដែល​ពោរពេញ​ដោយ​កំហឹង​និង​​ដែល​ប្រដាប់​ដោយ​អាវុធ​ និង​ក្របី​​បាន​តតាំង​ជាមួយពួកគេ​។ លោក ម៉ៅ ចាន់​មធុរិទ្ធ ស្នង​ការ​រង​ខេត្ត​កំពត​​​បាន​ឲ្យ​ដឹងថា មន្ត្រី​នគរ​បាល​ប្រហែល​១៥​នាក់​បាន​ឆ្មក់​បង្ក្រាប​ការ​ជល់​មាន់មួយ​នៅ​ក្នុង​ឃុំ​ជម្ពូ​វ័ន្ត​ ស្រុក​ជុំគិរី នៅ​វេលា​ម៉ោង​ប្រហែល​៤និង​៣០​នាទី​រសៀល​ថ្ងៃអាទិត្យ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បុរស​ឈ្មោះ កាន់ ភា អាយុ​៤៨​ឆ្នាំ ដែល​គេ​សង្ស័យ​ថា ជា​អ្នក​រៀបចំ​ការ​ជល់​មាន់​នេះ ​បាន​រត់​គេច​ខ្លួន​រួច​ពី​នគរ​បាល​ ប៉ុន្តែ​បុរស​ប្រាំពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​លេង​ល្បែង​ស៊ីសង ហើយ​ទ្រុង​មាន់​ចំនួន​ប្រាំមួយ រួម​ជាមួយ​នឹង​មាន់​ចំនួន​បួន​ក្បាលត្រូវ​បាន​ដក​ហូត​។ ​ឧត្ដម​សេនីយ៍ត្រីរូប​នេះ​​បាន​​បន្ថែម​ថា នគ​រ​បាល​ក៏​បាន​ព្យាយាម​ដក​ហូត​ម៉ូតូ​ចំនួន​២៩​គ្រឿង​​ពី​ក្រៅ​សង្វៀន​ជល់​មាន់​​ដែរ...

សកម្មជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទាម​​​ទារ​​​ឲ្យ​​​ចុង​​​ចោទ​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​តុលាការ​​​

ចៅក្រម​​​នៅសាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ផ្អាក​​​ការ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​របស់​​​សកម្ម​​​ជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មួួ​​យ​​​រូប​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​ចុង​​​ចោទ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​អ្នក​​​ដែល​​​គេ​​​អះ​​​អាង​​​ថា ជា​​​ជន​​​រង​​​គ្រោះ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ និង​​​បន្ទាប់​​​ពី​​​ចុង​​​ចោទ​​​​​​បាន​​​ប្រកាស​​​ថា ការ​​​បើក​​​សវនាការ​​​នេះ​​​គឺ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយនោះ​​​​​​។ កាល​​​ពី​​​ខែ​​​តុលា​​​ លោក​​​ អ៊ុក ពេជ្រ​​​សំណាង​​​ បាន​​​បើក​​​រឺុម៉កម៉ូតូ​​​​​​កង់​​​បី​​​របស់​​​ខ​​​្លួន​​​បុក​​​របាំង​​​ដែក​​​មួយ​​​ជួរ​​​ដែល​​​រារាំង​​​កសិករ​​​គ្មាន​​​ផ្ទ​​​ះ​​​សំបែង​​​មួយ​​​ក្រុម​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​មិន​​​ឲ្យ​​​ហែ​​​ក្បួន​​​ឆ្ពោះ​​​ទៅ​​​គេ​​​ហដ្ឋាន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​​​​លោក ពេជ្រសំណាង​​​​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ពីបទ​​​ចូល​​​រួម​​​ជា​​​មួយ​​​សមាគម​​​ទុច្ចរិត បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ រារាំង​​​អាជ្ញាធរ និង​​​បង្ក​​​របួស​​​ស្នាម​​​​​​ដោយ​​​ចេតនា​​​​​​ បន្ទាប់​​​ពី​​​ចោទ​​​​​​ថា មាន​​​សន្តិសុខ​​​ចំនួន​​​ប្រាំ​​​នាក់​​​បាន​​​រង​​​របួស​​​ដោយសារ​​​ទង្វើ​​​របស់​​​គាត់​​​​​​នោះ ។ អំឡុង​​​ការ​​​បើកសវនាការ​​​ដ៏​​​តាន​​​តឹង​​​កាល​​​ពីម្សិលមិញ  ព្រះ​​​រាជ​​​អាជ្ញា​​​រង លី សុផាន់​​​ណា ​​​និង​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ ជូង ជូងី បាន​​​ចេញ​​​មក​​​តទល់​​​គ្នា​​​​​​ បន្ទាប់ពី​​​លោក ជូង ជូងី បាន​​​លើក​​​ឡើង​​​ថា ​​​មាន​​​​​​ជន​​​បង្ក​​​ហេតុ​​​​​​ផ្សេង​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​តុលា។ ព្រះរាជ​​​អាជ្ញា​​​រង​​​រូប​​​េនះ​​​បាន​​​កាត់​​​ប្រសាសន៍​​​លោក ជូង ជូងី ដោយ​​​ចោទ​​​ប្រកាន់​​​លោក​​​ថា ចេះ​​​តែ​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ បន្ទាប់​​​ពី​​​មេធាវី​​​រូប​​​នេះ​​​បាន​​​ស្នើ​​​ឲ្យ​​​បង្ហាញ​​​ខ្លួន​​​ "ជន​​​បាត​​​ដៃ​​​ទី៣"។ លោក ជូង ជូងី បាន​​​ឆ្លើយ​​​តប​​​ថា "​​​នៅ​​​ពេល​​​អ្នក​​​សួរ​​​សំណួរ​​​ ខ្ញុំ​​​មិន​​​បាន​​​កាត់​​​ប្រសាសន៍​​​សូម​្បី​​​តែមួយ​​​មាត់"​​​​​​។ លោក​​​ ពេជ្រ​​​សំណាង​​​ បាន​​​និយាយ​​​​​​ទាំង​​​កំហឹង ពេល​​​ចេញ​​​មក​​​កាត់​​​ប្រសាសន៍​​​មេធាវី​​​របស់​​​ខ្លួន​​​ និង​​​ព្រះរាជអាជ្ញា​​​រង​​​​​​ថា "ខ្ញុំ​​​គិត​​​ថា តុលាការ​​​នឹង​​​មិន​​​អាច​​​កាត់​​​ក្តី​​​ខ្ញុំ​​​បាន​​​ឡើយ​​​ ព្រោះ​​​អស់​​​លោក​​​តែង​​​តែ​​​មាន​​​ការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​បែប​​​នេះ​​​"។ លោក ពេជ្រ​​​សំណាង បាន​​​បន្ត​​​ថា "មនុស្ស​​​ល្អ​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​តាម​​​រយៈ​​​នយោបាយ​​​ ខណៈ​​​មនុស្ស​​​ល្ងីល្ងើ​​​ប្រព្រឹត្តិ​​​អំពើ​​​បាប​​​។ គេ​​​បាន​​​ដាក់​​​គុក​​​យើង​​​ដោយ​​​បើក​​​​​​ចំហ និង​​​រីករាយ​​​ ហេតុដូច្នេះ​​​ វា​​​ហាក់​​​បី​​​ដូច​​​ជា​​​យើង​​​នឹង​​​ជា​​​សត្វ​​​ធាតុ​​​អ៊ីចឹង ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​យើង​​​ទទួល​​​រង​​​ការ​​​ឈឺ​​​ចាប់​​​នៅ​​​ក្នុង​​​គុក"។ ខណៈ​​​ចុង​​​ចោទ​​​រូប​​​នេះ​​​ស្ងប់​​​អារម្មណ៍ បន្ទាប់​​​ពី​​​ចៅ​​​ក្រម អឹុម វណ្ណៈ ​​​ស្នើ​​​ឲ្យ​​​ឈប់​​​សម្រាក​​​៥នាទី​​​ លោក​​​ ពេជ្រ​​​សំណាង បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​មិន​​​យល់​​​ពី​​​អត្ថន័យ​​​នៃ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចូល​​​រួម​​​ជា​​​មួយ​​​សមាគម​​​ជន​​​ទុច្ចរិត​​​នេះ​​​ឡើយ ហើយ​​​មេធាវី​​​របស់​​​លោក​​​​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​សន្តិសុខ​​​ដែល​​​គេ​​​អះ​​​អាង​​​ថា រង​​​របួស​​​​​​នោះ​​​បង្ហាញ​​​ភ័ស្តុតាង​​​របស់​​​ខ្លួន​​​ក្នុង​​​តុលាការ​​​។ លោក ជូង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា "ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​បើក​​​សវនាការ​​​នេះ​​​ស្អាត​​​ស្អំ​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ខុស​​​ ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​ដើម​​​ចោទ​​​បង្ហាញ​​​ខ្លួន​​​"។ ចៅ​​​ក្រម​​​ វណ្ណៈ បាន​​​ឆ្លើយ​​​តប​​​ថា "យុតិ្តធម៌​​​នឹង​​​កើត​​​មាន​​​​​​មិន​​​ចាំ​​​បាច់​​​ទាល់​​​តែ​​​មាន​​​ការ​​​តទល់​​​គ្នា​​​  នោះ​​​ឡើយ​​​" ។ ការ​​​ឆ្លើយ​​​តប​​​បែប​​​នេះ​​​ធ្វើ​​​ឲ្យ​​​លោក ពេជ្រសំណាង កាន់​​​តែ​​​ខឹង​​​ថែម​​​ទៀត​​​។ លោក​​​ ពេជ្រ​​​សំណាង​​​ បាន​​​និយាយ​​​ទៀត​​​ថា "តុលាការ​​​បាន​​​ចាប់​​​ខ្ញុំ​​​ដាក់​​​គុក ប៉ុន្តែ គ្មាន​​​ដើម​​​ចោទ​​​ណា​​​មក​​​តទល់​​​នឹង​​​ខ្ញុំ​​​ទេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​ឃើញ​​​ការ​​​ពិត​​​ ហើយ​​​មាន​​​តែ​​​ការ​​​ចោទ​​​ប្រកាន់​​​នោះ​​​ ខ្ញុំ​​​មិន​​​ទទួល​​​យក​​​ឡើយ​​​"។ លោក​​​និយាយ​​​ទាំង​​​មាន​​​កំហឹង​​​ថា " យក​​​ខ្ញុំ​​​ទៅ​​​ដាក់​​​គុក​​​ទៅ​​​។ អ្នក​​​ទាំង​​​អស់​​​​​ អ្វី​​​ៗ​​​វា​​​ចប់​​​ត្រឹម​​​ប៉ុណ្ណឹង​​​ហើយ ខ្ញុំ​​​នឹង​​​ទៅ​​​គុក​​​។ ខ្ញុំ​​​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​តុលាការ​​​នេះ​​​កាត់​​​ទោស​​​ខ្ញុំ​​​ឡើយ"។ ចៅក្រម​​​ វណ្ណៈ បាន​​​ណែនាំ​​​ឲ្យ​​​ចុង​​​ចោទ​​​ស្តាប់​​​តុលាការ​​​ ប៉ុន្តែ លោក​​​ ពេជ្រ​​​សំណាង បាន​​​បដិសេធ​​​ដោយ​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​ស្តាប់​​​ទេ។ ខ្ញុំ​​​មិន​​​អាច​​​ស្តាប់​​​បាន​​​ឡើយ​​​ ព្រោះ​​​អ្នក​​​ឯង​​​យក​​​​​​ខ្ញុំ​​​​​​​​​​​​លាយ​​​ឡំ​​​នឹង​​​បញ្ហា​​​នយោបាយ​​​។ ខ្ញុំ​​​ចង់​​​ប្រាប់​​​តុលាការ​​​ថា ប្រសិន​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​មិន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ទី​​​នេះ​​​ទេ​​​ មិន​​​ចាំ​​​បាច់​​​នាំ​​​ខ្ញុំ​​​មក​​​កាន់​​​តុលាការ​​​ឡើយ​​​"។ លោក​​​ សុផាន់​​​ណា បាន​​​លើកឡើង​​​ទៀត​​​ថា ដើម​​​ចោទ​​​មិន​​​បា​​ន​​​មក​​​បង្ហាញ​​​ខ្លួន​​​ដោយ​​​សារ​​​"បញ្ហា​​​ផ្ទាល់​​​ខ្លួន​​​" ។ ចៅ​​​ក្រម​​​ វណ្ណៈ មិន​​​បាន​​​ប្រកាស​​​ពី​​​កាល​​​បរិច្ឆេទ​​​សម្រាប់ការ​​​បើក​​​សវនាការ​​​លើក​​​ក្រោយ​​​ទេ៕ ស៊ុយឈាង​​​

Latest news