30.7 C
Phnom Penh

សកម្មជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទាម​​​ទារ​​​ឲ្យ​​​ចុង​​​ចោទ​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​តុលាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​​​នៅសាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ផ្អាក​​​ការ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​របស់​​​សកម្ម​​​ជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មួួ​​យ​​​រូប​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​ចុង​​​ចោទ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​អ្នក​​​ដែល​​​គេ​​​អះ​​​អាង​​​ថា ជា​​​ជន​​​រង​​​គ្រោះ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ និង​​​បន្ទាប់​​​ពី​​​ចុង​​​ចោទ​​​​​​បាន​​​ប្រកាស​​​ថា ការ​​​បើក​​​សវនាការ​​​នេះ​​​គឺ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយនោះ​​​​​​។

កាល​​​ពី​​​ខែ​​​តុលា​​​ លោក​​​ អ៊ុក ពេជ្រ​​​សំណាង​​​ បាន​​​បើក​​​រឺុម៉កម៉ូតូ​​​​​​កង់​​​បី​​​របស់​​​ខ​​​្លួន​​​បុក​​​របាំង​​​ដែក​​​មួយ​​​ជួរ​​​ដែល​​​រារាំង​​​កសិករ​​​គ្មាន​​​ផ្ទ​​​ះ​​​សំបែង​​​មួយ​​​ក្រុម​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​មិន​​​ឲ្យ​​​ហែ​​​ក្បួន​​​ឆ្ពោះ​​​ទៅ​​​គេ​​​ហដ្ឋាន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​​​​លោក ពេជ្រសំណាង​​​​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ពីបទ​​​ចូល​​​រួម​​​ជា​​​មួយ​​​សមាគម​​​ទុច្ចរិត បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ រារាំង​​​អាជ្ញាធរ និង​​​បង្ក​​​របួស​​​ស្នាម​​​​​​ដោយ​​​ចេតនា​​​​​​ បន្ទាប់​​​ពី​​​ចោទ​​​​​​ថា មាន​​​សន្តិសុខ​​​ចំនួន​​​ប្រាំ​​​នាក់​​​បាន​​​រង​​​របួស​​​ដោយសារ​​​ទង្វើ​​​របស់​​​គាត់​​​​​​នោះ ។

អំឡុង​​​ការ​​​បើកសវនាការ​​​ដ៏​​​តាន​​​តឹង​​​កាល​​​ពីម្សិលមិញ  ព្រះ​​​រាជ​​​អាជ្ញា​​​រង លី សុផាន់​​​ណា ​​​និង​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ ជូង ជូងី បាន​​​ចេញ​​​មក​​​តទល់​​​គ្នា​​​​​​ បន្ទាប់ពី​​​លោក ជូង ជូងី បាន​​​លើក​​​ឡើង​​​ថា ​​​មាន​​​​​​ជន​​​បង្ក​​​ហេតុ​​​​​​ផ្សេង​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​តុលា។

ព្រះរាជ​​​អាជ្ញា​​​រង​​​រូប​​​េនះ​​​បាន​​​កាត់​​​ប្រសាសន៍​​​លោក ជូង ជូងី ដោយ​​​ចោទ​​​ប្រកាន់​​​លោក​​​ថា ចេះ​​​តែ​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ បន្ទាប់​​​ពី​​​មេធាវី​​​រូប​​​នេះ​​​បាន​​​ស្នើ​​​ឲ្យ​​​បង្ហាញ​​​ខ្លួន​​​ “ជន​​​បាត​​​ដៃ​​​ទី៣”។

លោក ជូង ជូងី បាន​​​ឆ្លើយ​​​តប​​​ថា “​​​នៅ​​​ពេល​​​អ្នក​​​សួរ​​​សំណួរ​​​ ខ្ញុំ​​​មិន​​​បាន​​​កាត់​​​ប្រសាសន៍​​​សូម​្បី​​​តែមួយ​​​មាត់”​​​​​​។

លោក​​​ ពេជ្រ​​​សំណាង​​​ បាន​​​និយាយ​​​​​​ទាំង​​​កំហឹង ពេល​​​ចេញ​​​មក​​​កាត់​​​ប្រសាសន៍​​​មេធាវី​​​របស់​​​ខ្លួន​​​ និង​​​ព្រះរាជអាជ្ញា​​​រង​​​​​​ថា “ខ្ញុំ​​​គិត​​​ថា តុលាការ​​​នឹង​​​មិន​​​អាច​​​កាត់​​​ក្តី​​​ខ្ញុំ​​​បាន​​​ឡើយ​​​ ព្រោះ​​​អស់​​​លោក​​​តែង​​​តែ​​​មាន​​​ការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​បែប​​​នេះ​​​”។

លោក ពេជ្រ​​​សំណាង បាន​​​បន្ត​​​ថា “មនុស្ស​​​ល្អ​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​តាម​​​រយៈ​​​នយោបាយ​​​ ខណៈ​​​មនុស្ស​​​ល្ងីល្ងើ​​​ប្រព្រឹត្តិ​​​អំពើ​​​បាប​​​។ គេ​​​បាន​​​ដាក់​​​គុក​​​យើង​​​ដោយ​​​បើក​​​​​​ចំហ និង​​​រីករាយ​​​ ហេតុដូច្នេះ​​​ វា​​​ហាក់​​​បី​​​ដូច​​​ជា​​​យើង​​​នឹង​​​ជា​​​សត្វ​​​ធាតុ​​​អ៊ីចឹង ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​យើង​​​ទទួល​​​រង​​​ការ​​​ឈឺ​​​ចាប់​​​នៅ​​​ក្នុង​​​គុក”។

ខណៈ​​​ចុង​​​ចោទ​​​រូប​​​នេះ​​​ស្ងប់​​​អារម្មណ៍ បន្ទាប់​​​ពី​​​ចៅ​​​ក្រម អឹុម វណ្ណៈ ​​​ស្នើ​​​ឲ្យ​​​ឈប់​​​សម្រាក​​​៥នាទី​​​ លោក​​​ ពេជ្រ​​​សំណាង បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​មិន​​​យល់​​​ពី​​​អត្ថន័យ​​​នៃ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចូល​​​រួម​​​ជា​​​មួយ​​​សមាគម​​​ជន​​​ទុច្ចរិត​​​នេះ​​​ឡើយ ហើយ​​​មេធាវី​​​របស់​​​លោក​​​​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​សន្តិសុខ​​​ដែល​​​គេ​​​អះ​​​អាង​​​ថា រង​​​របួស​​​​​​នោះ​​​បង្ហាញ​​​ភ័ស្តុតាង​​​របស់​​​ខ្លួន​​​ក្នុង​​​តុលាការ​​​។

លោក ជូង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​បើក​​​សវនាការ​​​នេះ​​​ស្អាត​​​ស្អំ​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ខុស​​​ ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​ដើម​​​ចោទ​​​បង្ហាញ​​​ខ្លួន​​​”។

ចៅ​​​ក្រម​​​ វណ្ណៈ បាន​​​ឆ្លើយ​​​តប​​​ថា “យុតិ្តធម៌​​​នឹង​​​កើត​​​មាន​​​​​​មិន​​​ចាំ​​​បាច់​​​ទាល់​​​តែ​​​មាន​​​ការ​​​តទល់​​​គ្នា​​​ [រវាង​​​ដើម​​​ចោទ​​​និង​​​ចុង​​​ចោទ] នោះ​​​ឡើយ​​​” ។ ការ​​​ឆ្លើយ​​​តប​​​បែប​​​នេះ​​​ធ្វើ​​​ឲ្យ​​​លោក ពេជ្រសំណាង កាន់​​​តែ​​​ខឹង​​​ថែម​​​ទៀត​​​។

លោក​​​ ពេជ្រ​​​សំណាង​​​ បាន​​​និយាយ​​​ទៀត​​​ថា “តុលាការ​​​បាន​​​ចាប់​​​ខ្ញុំ​​​ដាក់​​​គុក ប៉ុន្តែ គ្មាន​​​ដើម​​​ចោទ​​​ណា​​​មក​​​តទល់​​​នឹង​​​ខ្ញុំ​​​ទេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​ឃើញ​​​ការ​​​ពិត​​​ ហើយ​​​មាន​​​តែ​​​ការ​​​ចោទ​​​ប្រកាន់​​​នោះ​​​ ខ្ញុំ​​​មិន​​​ទទួល​​​យក​​​ឡើយ​​​”។ លោក​​​និយាយ​​​ទាំង​​​មាន​​​កំហឹង​​​ថា ” យក​​​ខ្ញុំ​​​ទៅ​​​ដាក់​​​គុក​​​ទៅ​​​។ អ្នក​​​ទាំង​​​អស់​​​​​ អ្វី​​​ៗ​​​វា​​​ចប់​​​ត្រឹម​​​ប៉ុណ្ណឹង​​​ហើយ ខ្ញុំ​​​នឹង​​​ទៅ​​​គុក​​​។ ខ្ញុំ​​​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​តុលាការ​​​នេះ​​​កាត់​​​ទោស​​​ខ្ញុំ​​​ឡើយ”។

ចៅក្រម​​​ វណ្ណៈ បាន​​​ណែនាំ​​​ឲ្យ​​​ចុង​​​ចោទ​​​ស្តាប់​​​តុលាការ​​​ ប៉ុន្តែ លោក​​​ ពេជ្រ​​​សំណាង បាន​​​បដិសេធ​​​ដោយ​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ស្តាប់​​​ទេ។ ខ្ញុំ​​​មិន​​​អាច​​​ស្តាប់​​​បាន​​​ឡើយ​​​ ព្រោះ​​​អ្នក​​​ឯង​​​យក​​​​​​ខ្ញុំ​​​​​​​​​​​​លាយ​​​ឡំ​​​នឹង​​​បញ្ហា​​​នយោបាយ​​​។ ខ្ញុំ​​​ចង់​​​ប្រាប់​​​តុលាការ​​​ថា ប្រសិន​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​មិន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ទី​​​នេះ​​​ទេ​​​ មិន​​​ចាំ​​​បាច់​​​នាំ​​​ខ្ញុំ​​​មក​​​កាន់​​​តុលាការ​​​ឡើយ​​​”។

លោក​​​ សុផាន់​​​ណា បាន​​​លើកឡើង​​​ទៀត​​​ថា ដើម​​​ចោទ​​​មិន​​​បា​​ន​​​មក​​​បង្ហាញ​​​ខ្លួន​​​ដោយ​​​សារ​​​”បញ្ហា​​​ផ្ទាល់​​​ខ្លួន​​​” ។ ចៅ​​​ក្រម​​​ វណ្ណៈ មិន​​​បាន​​​ប្រកាស​​​ពី​​​កាល​​​បរិច្ឆេទ​​​សម្រាប់ការ​​​បើក​​​សវនាការ​​​លើក​​​ក្រោយ​​​ទេ៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស