26.2 C
Phnom Penh

TAG

translate

‘មនុស្ស​មុខ​ដដែលៗ’ ​តវ៉ានឹង​ការ​អត្ថាធិប្បាយ​របស់លោក​នាយក​រដ្ឋមន្ត្រី

ដូចមាន​កំហឹង​នឹង​​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន​ដែល​ថា " មនុស្ស​មុខដដែល​" តែង​តែ​បង្ហាញ​មុ​ខ​នៅ​គ្រប់​​ការ​តវ៉ា​នោះ សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​មួយ​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ជុំគ្នានៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិល​មិញ ដើម្បី​សម្ដែង​កំហឹង​របស់​ខ្លួន។ នៅ​ពិធី​បើក​សម្ពោធ​សណ្ឋាគារ​សុខា​​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែ​មីនា លោក ហ៊ុន សែន បាន​​លើកឡើង​សំដៅ​ដល់​ចលនា​តវ៉ា​ដ៏សកម្ម​មួយ​ក្នុង​រាជធានីភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​លោក​អះអាង​ថា នៅ​ពីក្រោយ​រឿង​នេះ​ ដោយ​លើក​ឡើង​ថា "ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​ការ​​​តវ៉ាដែលមាន​ការ​ញុះញង់ ​ហើយ​ក្រុម​អ្នកតវ៉ា​មាន​មុខ​​ដដែលៗ​​"។ កាលពី​ម្សិលមិញ អ្នកភូមិ​បឹង​កក់​ប្រហែល​៥០​នាក់​បាន​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភព​លោក ស្ថានទូត​អាមេរិក និង​ស្ថានទូត​សហភាព​អឺរ៉ុប​ សុំ​ឲ្យពួកគេ​ជួយ​អន្តរាគមន៍...

អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ស្នាក់​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​​​​នៅ​​​ឡើយ​​​ បន្ទាប់​​​ពី​​​ពុល​​​នំប័ុង​​​សាច់​​​

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បា​​​ន​​​ឲ្យ​​​ដ​​​ឹង​​​ថា អ្នក​​​ភូមិ​​​ចំនួន​​​៣៦​​​នាក់​​​នៅ​​​ស្នាក់​​​នៅ ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នៅឡើយ​​​កាល​​​ពីរ​​​សៀល​​​ម្សិលមិញ បន្ទាប់​​​ពី​​​អ្ន​​​ក​​​ភូមិ​​​ប្រហែល​​​៨០០នាក់​​​បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដោយសារ​​បរិភោគ​​​នំប័ុង​​​សាច់​​​ដែល​​​គេ​​​ចែក​​​ឲ្យ​​​អំឡុង​​​កម្មវិធី​​​មួយ​​​រៀប​​​ចំ​​​ឡើយ​​​ដោយ​​​អង្គការ​​​ទស្សនៈ​​​ពិភព​​​លោក (World Vision) នៅ​​​ក្នុង​​​ស្រុក​​​ជីក្រែង​​​ ខេត្ត​​​សៀម​​​រាប​​​។  អាជ្ញាធរ​​​នៅ​​​​​​មិន​​​ទាន់​​​កំណត់​​​មូល​​​ហេតុ​​​ពិត​​​ប្រាក​​​ដ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ពុល​​​អាហារ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​បុគ្គលិក​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ក៏កំពុង​​​ស្ថិត​​​ក្នុង​​​ស្រុក​​​នេះ​​​​​​នៅ​​​ឡើយ​​​ដែរ​​​ ដើម្បី​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​​បន្ត​​​ទៀត​​​។ លោក​​​ ពៅ ប៊ុន​​​ធឿន អភិបាល​​​ស្រុក​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "នៅ​​​មាន​​​មនុស្ស​​​ចំនួន​​​៣៦​​​នាក់​​​ទៀត​​​កំពុង​​​ស្នាក់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ និង​​​ខេត្ត​​​នៅ​​​ឡើយ​​​ ដើម្បីទទួល​​​ការ​​​ព្យាបាល​​​ ខណៈ​​​អ្នក​​​ដែល​​​ជា​​​សះស្បើយ​​​ឡើង​​​វិញ​​​បាន​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​រៀង​​​ៗខ្លួន​​​​​​"។ លោក ចាន់ភ័ក្ត្រា ហុង បុគ្គលិក​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​អង្គការ​​​ទស្សនៈ​​​ពិភព​​​លោក​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​បាន​​​ជួប​​​ជា​​​មួយ​​​មន្ត្រី​​​ក្រសួង​​​សុខា​​​ភិបាល​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ដើម្បីភិភាក្សា​​​រក​​​ប្រភព​​​ដែល​​​​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ពុល​​​អាហារ​​​នេះ​​​។ លោក ហុង បាន​​​និយាយ​​​ថា "​​​រដ្ឋាភិបាល​​​ចង់​​​ដឹង​​​ថា តើ​​​គេ​​​ធ្វើ​​​នំប័ុង​​​សាច់​​​េនះ​​​​​​តាម​​​របៀប​​​ណា ហើយ​​​ថា តើ​​​វា​​​ទុក​​​យូរ​​​ពេក​​​ឬក៏អត់​​​"។ សំណាក​​​នំប័ុង​​​សាច់​​​ផ្តល់​​​ដោយ​​​ក្រុ​​​ម​​​យុវជន​​​មូលដ្ឋាន​​​​​​ ដែល​​​រៃអង្គាស់​​​ប្រាក់​​​យក​​​មក​​​ឧបត្ថម្ភ​​​អាហារ​​​សម្រាប់​​​កម្មវិធីនេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​រាជធានីភ្នំពេញ​​​ដើម្បី​​​ឲ្យ​​​នគរ​​​បាល​​​ត្រួត​​​ពិនិត្យ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ លោក សត ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៅ​​​ឡើយ​​​៕ស៊ុយឈាង​​​​​​​​​​​​  

ប្តី​ស្ត្រី​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​​មិន​សប្បាយ​ចិត្ត ​​នឹង​ការ​ដោះស្រាយ​រឿង​ក្តី

ប្តី​របស់​ស្ត្រី​ម្នាក់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​តាកែវ​កាលពី​ខែ​វិច្ឆិកា មាន​គម្រោង​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃនេះ​​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​អះ​អាង​ថា មន្ត្រី​តុលាការ​មូលដ្ឋាន​គួរ​ត្រូវ​បន្ទោស​ចំពោះ​កង្វះ​ការ​ចាត់​វិធានការ​ក្នុង​ករណី​នេះ។ អ្នកស្រី មួង​ ស្រីមុំ អាយុ​៣១ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​​​ត្រូវ​បាន​រង​ការ​រ​លាក​ខ្លួន​ប្រាណ​៤៤ភាគ​រយ​ ចំណែក​កូនស្រី​​​អាយុ​ពីរ​ឆ្នាំ​របស់​គាត់​​បាន​រង​របួស​ស្រាល​​ត្រង់​មុខ​និង​ដៃ​ បន្ទាប់​ពីស្ត្រី​ឈ្មោះ​​​ ដេង​ លក្ខិណា អាយុ​២២ឆ្នាំ​ ជា​គូប្រជែង​របស់​ខ្លួន​​ និង​ លោក ដេង​ មាស អាយុ​២៨ឆ្នាំ​ជា​បង​ប្រុស​របស​់​នាង​តាម​ចោទ​ថា បាន​ជះ​ទឹក​អាស៊ីត​លើ​ពួកគេ​​ក្នុង​ជម្លោះ​ពាក់ព័ន្ធ​ការ​ដណ្តើម​ម៉ូយ​។ សាលាដំបូង​ខេត្ត​តាកែវ​បាន​ចោទប្រកាន់​​បងប្អូន​បង្កើត​នេះ​ពី​បទ​​ហិង្សា​ដោយ​ចេត​នា​ដោយ​ប្រើ​ប្រាស់​ទឹក​អាស៊ីត​ខ្លាំង​ និង​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​តុលាការ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ពួកគេ​ ប៉ុន្តែ​ចាប់ខ្លួន​ជន​សង្ស័យ​មិន​បាន​ឡើយ។ លោក...

ក្មេង​ប្រុស​អាយុ​៧ឆ្នាំត្រូវ​បាន​រឹត​ក​សម្លាប់​បន្ទាប់ពី​ធាក់​​ក្មេង​ប្រុស​ក្បែរ​ខាង​ម្នាក់​

នគរ​បាល​មូលដ្ឋាន​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃសុក្រ​ពី​បទ​យក​ខ្សែ​នី​ឡុង​រ​ឹតក​ក្មេង​ប្រុស​អាយុ​៧ឆ្នាំ​ម្នាក់​ស្លាប់ ហើយ​យក​សាកសព​ទៅ​បោះ​ចោល​ក្នុង​ព្រែក​បន្ទាប់​ពី​ក្មេង​ប្រុស​រង​គ្រោះ​បាន​ធាក់​​ក្មួយ​ប្រុស​របស់​ខ្លួន​។ ​យោង​តាម​លោក ជា ធារិទ្ធ អធិការ​នគរ​បាល​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ថា ហួង ប៊ុនថេន អាយុ​៣៣​ឆ្នាំ​​​ បាន​សារភាព​ប្រាប់​នគរ​បាល​ថា ខ្លួន​បាន​​សម្លាប់​ក្មេង​ប្រុស​ គង់ ពិសិដ្ឋ ប​ន្ទាប់​ពី​​ក្មេង​ប្រុស​រូប​នេះ​បាន​ធាក់​​ក្មួយ​ប្រុស​​អាយុ​៥​ឆ្នាំ​របស់​ខ្លួន ​ខណៈ​ដែល​​ក្មេង​ប្រុស​ទាំង​ពីរ​បាន​លេង​ជាមួយ​គ្នា​ក្នុង​ព្រៃ​ក្បែរ​ព្រែក​កន្លែង​ដែល​ឪពុក​មា​និង​ក្មួយ​រូប​នេះ​​​ទៅ​រក​អុស​។ លោក​បាន​មាន​ប្រសាសន៍​ថា "បន្ទាប់ពី​ក្មួយ​​ប្រុស​រូប​េនះ​ត្រឡប់​ទៅ​​ផ្ទះ​វិញ ជន​សង្ស័យ​​មាន​ឱកាស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តែ​ម្ដង​។ ជន​សង្ស័យ​បាន​យក​ខ្សែ​នីឡុង​រឹតក​ក្មេង​ប្រុស​រូប​នេះ​ បន្ទាប់​មក​បាន​យក​សាកសព​ទៅ​បោះ​ចោល​ក្នុង​ព្រែក​ ហើយ​យក​​កំប្លោក​គ្រប​"។ លោក ធារិទ្ធ បាន​មាន​ប្រសាសន៍​ថា ប៊ុនថេន ក៏​បាន​ដោះ​យក​ខ្សែក​បា្លទីន​មួយ​ខ្សែ​ពី​ក្មេង​ប្រុស​...

រដ្ឋាភិបាល​​​​​​លើក​​​ឡើង​​​ថា ជន​​​ភៀសខ្លួន​​​នៅ​​​ប្រទេស​​​ណូរូ​​​នៅ​​​តែ​​​មិន​​​​​​ទាន់​​​ចាប់​​​អារម្មណ៍​​​​​​កម្ពុជា​​​

កាល​​​ពី​​​ម្សិល​​​មិញ ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​ជា​​​លើក​​​ដំបូង​​​ថា មន្ត្រី​​​កម្ពុជា​​​​​​បាន​​​ធ្វើ​​​ដំណើរជា​​​លើក​​​ទ​​​ី​​​ពីរ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ នៅ​​​សប្តាហ៍​​​េនះ​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​ចាប់​​​អារម្មណ៍នៅ​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​​​​ ប៉ុន្តែ​​​ថា គណៈប្រតិភូនៅ​​​​​​មិន​​​ទាន់​​​រក​​​បាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ណា​​​មួយ​​​ឡើយ​​​។ មន្ត្រ​​​ី​​​កម្ពុជា​​​បាន​​​ធ្វើ​​​ដំណើរ​​​លើក​​​ទី​​​១​​​ទៅកាន់​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ កាល​​​ពី​​​ខែ​​​មករា​​​ពោល​​​គឺបួន​​​ខែ​​​ ​​​បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​​​​ក្រុងភ្នំពេញ​​​បាន​​​​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​ជា​​​មួយ​​​​​​រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជនភៀសខ្លួន​​​ក្នុង​​​ចំនួន​​​​​​មិន​​​ជាក់​​​លាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ក​​​ំពុង​​​ឃុំ​​​ឃាំង​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​។ មាន​​​តែ​​​ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​​​​បី​​​គ្រួសារ​​​ប៉ុណ្ណោះ​​​​​​​​​ បាន​​​​​​មក​​​ជួប​​​ជាមួយ​​​មន្ត្រី​​​កម្ពុជា​​​​​​អំឡុង​​​ពេល​​​នោះ​​​ ហើយ​​​គ្មាន​​​នរណា​​​ម្នាក់​​​យល់​​​ព្រម​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​ដោយ​​​កម្ពុជា​​​ឡើយ​​​។ ថ្វី​​បើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​បាន​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​សប្តាហ៍​​​េនះ​​​ថា មន្ត្រី​​​កម្ពុជា​​​បាន​​​ធ្វើ​​​​​​ដំណើរ​​​ទៅ​​​​​​កាន់​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​ម្តង​​​ទៀត​​​ក្តី​​​ តែ​​​លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​បញ្ជូន​​​គណៈប្រតិភូ​​​ទៅកាន់​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​ឡើយ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ ហើយ​​​គ្មាន​​​គម្រោង​​​ធ្វើដ​​​ំណើរ​​​ទៅ​​​ទី​​​នោះ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ទេ​​​។ កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍ខៀវ សុភ័គ បាន​​​បញ្ជាក់​​​ជា​​លើក​​​ចុង​​​ក្រោយ​​​ថា មន្ត្រី​​​កម្ពុជា​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ម្តង​​​ទៀត ប៉ុន្តែ ថា លោក​​​មិន​​​ដឹង​​​​​​​​​ថា តើ​​​ពេល​​​ណា​​​ពួក​​​គេ​​​នឹង​​​ទៅ​​​ដល់​​​ ឬ​​​ថា​​​តើ​​​ពួកគេ​​​នឹង​​​ស្នាក់​​​នៅ​​​ទ​​​ី​​​នោះ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​មន្ត្រី​​ទាំង​​​នោះ​​​រួ​​​ម​​​មាន​​​ មន្ត្រ​​​ី​​​មក​​​ពី​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ជា​​​ដើម​​​ ប៉ុន្តែ មិន​​​មាន​​​វត្ត​​​មាន​​​របស់​​​លោក​​​ សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​បញ្ជូន​​​ពួក​​​គាត់​​​។ យើង​​​បាន​​​បញ្ជូ​​​ន​​​ពួក​​​គាត់​​ទៅ​​​​ដើម្បី​​​​​​ប្រាប់​​​ពួក​​​គេ​​​អំពី​​​កម្ពុជា​​​"។ ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​​​​ខ្លួន​​​នៅ​​​មាន​​​កម្រិត​​​ទាប​​​នៅ​​​ឡើយ ដោយ​​​មាន​​​តែ​​​ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​ ឬ​​​​​​បី​​​គ្រួសារ​​​ប៉ុណ្ណោះបាន​​​​​​ចេញ​​​មក​​​ស្តាប់​​​​​​​​​ការផ្តល់​​​ជូន​​​របស់​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ ថា លោក​​​មិន​​​ខ្វល់​​​ឡើយ​​​ទោះ​​​បីជា​​​គ្មាន​​​នរណា​​​ចាប់​​​អារម្មណ៍​​​ក៏​​​ដោយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "​​​ប្រសិន​​​បើ​​​គ្មាន​​​នរណា​​​មក​​​ វា​​​គ្មាន​​​បញ្ហា​​​ទេ​​​ បណ្តោយ​​​វា​​​តាម​​​ដំណើរ​​​ទៅ​​​។ ខ្ញុំ​​​រីករាយ​​​ដែល​​​ទទួល​​​បាន​​​ដំណឹង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ចង់​​​មក​​​...ព្រោះ​​​ពួកគេ​​​មិន​​​ចង់​​​បាន​​​ប្រទេស​​​កម្ពុជា​​​ជា​​​កន្លែង​​​ចុង​​​ក្រោយ​​​របស់​​​ខ្លួន​​​ឡើយ​​​"។ ឧត្តមសេនីយ៍​​​រូបនេះ​​ថែម​​​ទាំង​​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ​​​លោក​​​សូម​​​បួង​​​សួង​​​បន់ស្រន់​​​ឲ្យជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ទទួល​​​បាន​​​នូវ​​អ្វី​​​ដែល​​​ខ្លួន​​​ចង់​​​បាន​​​  បន្ទាប់​​​ពី​​​ភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​នោះ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រដ្ឋាភិបាល​​​អភិរក្ស​​​អូស្ត្រាលី​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​ឡើយ​​​​​​ដោយ​​​ចេញ​​​មក​​​ធ្វើ​​​ការ​​​ប្តេជ្ញា​​​ខ្លាំង​​​ៗថា នឹង​​​"បញ្ឈប់​​​ទូក​​​​​នានា​​​​" ។ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ (IOM) ដែល​​​បាន​​​យល់​​​ព្រម​​​ជួយ​​​ប្រទេស​​​កម្ពុជា និង​​​អូស្ត្រាលី​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​េនះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​ក៏​​​មាន​​​សមាជិក​​​​​​មួយ​​​រូប​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​នោះ​​​ដែរ​​​។ លោក​​​ Jeo Lowry អ្នក​​​នាំ​​​ពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​អង្គការ​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​​​​បុគ្គលិក​​​មួយ​​​រូប​​​របស់​​​ IOMកម្ពុជា​​​កំពុង​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ ជា​​​ផ្នែក​​​នៃ​​​ការ​​​រៀប​​​ចំ​​​របស់​​​​​​យើង​​​ ដើម្បី​​ធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​ និង​​​ជន​​​ភៀស​​​ខ្លួន ប្រសិន​​​បើ​​​នៅ​​​ពេល​​​ណា​​​មាន​​​ការ​​​ជ្រើស​​​រើស​​​ជន​​​ភៀសខ្លួន​​​មក​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​"។ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យជន​​​ភៀស​​​ខ្លួន​​យល់​​​ព្រម​​​ទទួល​​​យក​​​ការ​​​ផ្តល់​​ជូន វា​​​អាស្រ័យ​​​លើ​​​ប្រទេស​​​កម្ពុជា និង​​​អូស្ត្រាលី ហើយ​​​ថាខ្លួន​​​​​​នឹង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រីក​​​ចម្រើន​​​នៃ​​​កិច្ច​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ទាំង​​​នោះ​​​។ ប្រទេស​​​អូស្ត្រាលី​​​បាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​នូវ​​​​​​ជំនួយ​​​បន្ថែម​​​ប្រមាណ​​​៣៥លាន​​​ដុល្លារ​​​​​​​​​​​​សម្រាប់​​​ការ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ ប៉ុន្តែ ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មិន​​​​​​ខ្វល់​​​ចំពោះ​​​ការ​​​បាត់​​​​​​បង់​​​ប្រាក់​​​​​​ឡើយ​​​ ប្រសិន​​​បើ​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំទី​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​នោះ ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​មិន​​​ខ្វល់​​​អំពី​​​ប្រាក់​​​នោះ​​​ឡើយ​​​"។ កញ្ចប់​​​ជំនួយ​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពីខែ​​កញ្ញា​​​ដោយ​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក Scott Morrison រដ្ឋ​​​មន្ត្រី​​​​​ក្រសួងអន្តោប្រវេសន៍​​​អូស្ត្រាលី​​​អំឡុង​​​ពេល​​​នោះ​​​ឡើយ​​​។ លោក​​​ Morrison បាន​​​ប្រកាស​​​ពី​​​ជំនួយ​​​បន្ថែម​​​នេះនៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​ពេល​​​ក្រោយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ ថ្មី​​​ៗ​​​នេះ​​​ លោក ស ខេង បាន​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី ហើយ​​​បាន​​​ជួប​​​ជាមួយ​​​លោក Peter Dutton ជាអ្នក​​​ជំនួស​​​តំណែងលោក Morrison នៅក្នុង​​​ទីក្រុង​​​កង់​​​បេរា៉ា​​​កាល​​​ពីម្សិលមិញ​​​។ រដ្ឋមន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​​​​មួយ​​​ផ្សេង​​​ទៀត​​​ដោយ​​​ព្រម​​​ព្រៀង​​​សហការ​​​គ្នា​​​លើ​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​បទ​​​ល្មើស​​​​​​ឆ្លង​​​ព្រំដែន​​​ និង​​​ការ​​​ធ្វើ​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​។ មុន​​​ពេល​​​ចាក​​​ចេញ​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី​​​ លោក ស ខេង បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​ពិភាក្សា​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​​​​មិន​​​មែន​​​ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​ទៅ​​​ទី​​​នោះ​​​របស់​​​លោក​​​ឡើយ​​​ ប៉ុន្តែ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ប្រធាន​​​បទ​​​នេះ​​​អាច​​​នឹង​​​ត្រូវ​​​លើក​​​ឡើង​​​។ កាល​​​ពីម្សិលមិញ​​​ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​មិន​​​ដឹង​​​ថា តើ​​​រដ្ឋមន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​េនះ​​​ពិភាក្សា​​​គ្នា​​​អំពី​​​អ្វី​​​នោ​​​ះ​​​ឡើយ​​​។ កាល​​​ពី​​​ម្សិល​​​មិញ​​​ដដែល​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អូស្ត្រាលី​​​បាន​​​រាយការណ៍​​​ថា ព្រឹទ្ធសភា​​​អូស្ត្រាលី​​​បាន​​​បោះឆ្នោត​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​នៅ​​​ក្នុង​​​មជ្ឈមណ្ឌល​​​ឃុំ​​​ឃាំង​​​គ្រប់​​​គ្រង​​​ដោយ​​​អូស្ត្រាលី​​​សម្រាប់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​ណូរូ​​​។ ឧត្តមសេនីយ៍​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កម្ពុជា​​​​​​​​មិន​​​ខ្វល់​​​​​​​​​​ថា ​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​របស់​​​ខ្លួន​​​ជាមួយ​​​ប្រទេស​​​អូស្ត្រាលី​​​នឹង​​​ឆ្លុះ​​​បញ្ចាំង​​​រដ្ឋាភិបាល​​​ក្នុង​​​ផ្លូវណា​​​ទេ​​​ ជុំវិញ​​​ការ​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​ពី​​​បទ​​​រំលោ​​​ភបំពាន​​​ផ្លូវ​​​ភេទ​​​ និង​​​លក្ខខណ្ឌ​​​មិន​​​ល្អ​​​នៅ​​​ប្រទេស​​​ណូរូ​​​នោះ។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "វា​​​ជា​​​បញ្ហា​​​របស់​​​ប្រទេស​​​អូស្ត្រាលី មិនមែន​​​របស់​​​កម្ពុជា​​​ឡើយ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​  

សាលាដំបូង​​​រាជ​​​ធានី​​​ចាប់​​​ផ្តើម​​​សវនាការ​​​ជុំ​​​នះ​​​ជម្រះ​​​សកម្ម​​​ជន​​​ និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ពីបទ​​​កុបកម្ម​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាសា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​សវនាការ​​​ជំនំុ​​​ជម្រះ​​​​​​​​​​​សកម្មជន​​​ និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​១១រូប​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​ដឹក​​​នាំ​​​ ឬ​​​ចូល​​​រួម​​​កុបកម្ម​ ដោយ​​​ព្រះរាជ​​​អាជ្ញា​​​សាក​​​សួរ​​​តែ​​​ពីរ​​​រូប​​​​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​​​​​​ទាំង​​​នេះ​​​។​​​ លោក អឿ ណារិទ្ធ ជំនួយ​​​ការ​​​របស់​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ​​​ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​លោក ឃិន ចំរើន​​​ ប្រធាន​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ត្រូវ​​​បាន​​​​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះសាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ កោះ​​​ហៅ​​​ឲ្យចូល​​​​​​ឆ្លើយ​​​បំភ្លឺ​​​ជុំ​​​វិញ​​​ហេតុ​​​ការណ៍​​​​​​កើត​​​ឡើង​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥ ខែកក្កដា ដែល​​​នៅ​​​ពេល​​​នោះការ​​​តវ៉ា​​​មួយ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​បើក​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​មាន​​​ស្រះលួស​​​បន្លាព័ទ្ធ​​​​​​​​​ជុំ​​​ជិត​​​ បាន​​​ផ្ទុះ​​​ការ​​​វាយ​​​តប់​​​គ្នា​​​រវាង​​​សន្តិសុខ​​​ខណ្ឌ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។ ជ​​​ន​​​ជាប់​​​ចោទ​​​ទាំង​​​នេះ​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់ទៅ​​​៣០​​​ឆ្នាំ​​​ ប្រសិន​​​បើ​​​តុលាការ​​​រក​​​ឃើញ​​​ថា ពួកគាត់​​​មាន​​​ពិរុទ្ធភាព​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​មែននោះ​​​។ លោក អឿ ណារិទ្ធ បាន​​​បញ្ជាក់​​​អះ​​​អាង​​​ជា​​​ថ្មី​​​​​​ម្តង​​​ទៀត​​​ថា លោក​​​មិន​​​បាន​​​ប្រព្រឹត្ត​​​ និង​​​មិន​​​បាន​​​ជំរុញ​​​ឲ្យ​​​ប្រើ​​​​​​អំពើ​​​ហិង្សា​​​ទេ​​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ ដែល​​​​​​ជា​​​លើក​​​ដំបូង​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​បក​​​ទៅ​​​លើ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ ​​​ដែល​​​ធ្លាប់​​​តែ​​​បំបែក​​​បាតុកម្ម​​​យ៉ាង​​​ព្រៃ​​​ផ្សៃ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣។ លោក​​​បាន​​​ប្រាប់​​​​​​អ្នក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​ថា "ខ្ញុំ​​​​​​ទៅ​​​ស្ពាន​​​នាគ​​​ដើម្បី​​​ចូល​​​រួម​​​  សុំ​​​ដោះ​​​លែង​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​"។ រូប​​​ភាព​​​វីដេអូ​​​ដែល​​​គេ​​​បង្ហោះ​​​​​​ព្រោង​​​ព្រាត​​​តាម​​​អីុនធើណិត​​​ក្រោយ​​​កើត​​​មាន​​​ហេតុការណ៍​​​នេះ ​​​បង្ហាញ​​​ពី​​​​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ដាក់​​​បដា​​​ពណ៌ទឹក​​​ក្រូច​​​ដ៏​​​ធំ​​​មួយ​​​ផ្ទាំង​​​​​​សរសេរ​​​ថា "ដោះ​​​លែង​​​ទីលាន​​​ប្រជាធិបតេយ្យ​​​" លើ​​​របាំង​​​ដែក​​​លួស​​​បន្លា​​​នៅ​​​ជ្រុង​​​ខាង​​​កើត​​​នៃ​​​ទី​​​លាន​​​​​​ប្រជា​​​ធិបតេយ្យ​​​​​​។ មិន​​​យូរ​​​ប៉ុន្មាន​​​ សន្តិសុខ​​​បាន​​​ហែក​​​បដា​​​នោះ​​​ចោល​​​ ហើយ ​​​ចាប់​​​ផ្តើម​​​ប្រើ​​​ដំបង​​​រុញ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ចេញ​​​។ បន្ទាប់​​​ពី​​​​​​រង​​​ការ​​​វាយ​​​ដំរយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​​​​ពី​​​សំណាក់​​​​​​ក្រុម​​​សន្តិសុខ​​​ហិង្សា​​​ដែល​​​វាយ​​​មនុស្ស​​​មិន​​​រើស​​​មុខ រួម​​​ទាំង​​​ស្ត្រី​​​ និង​​​ព្រះ​​​សង្ឃ​​​ផង​​​អំឡុង​​​ពេលមាន​​​ភាព​​​តាន​​​តឹង​​​ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោតនោះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​ត​​​ប​​​វិញ​​​ធ្វើ​​​ឲ្យ​​​សន្តិសុខ​​​មួយ​​​ចំនួន​​​ដាច់​​​ហ្វូង​​​ ហើយ​​​ពួក​​​គេ​​​បាន​​​វាយ​​​សន្តិសុខ​​​ទាំង​​​នោះ​​​ឲ្យរង​​​របួស​​​ធ្ងន់​​​។ សកម្មភាព​​​ទាំងអស់​​​នេះ​​​ត្រូវ​​​បាន​​​លាប​​​ពណ៌​​​ថា ជា​​​ការ​​​ប៉ុនប៉ង​​​ធ្វើ​​​កុបកម្ម​​​ ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំពីរ​​​រូបត្រូវ​​​​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​ការ​​​ចោទ​​​ប្រកាន់ទាំង​​​នេះ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ក្រោយ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​កាល​​​ពីខែ​​​កក្កដា​​​រវាង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។​​​​​​ លោក អឿ ណារិទ្ធ បានមានប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា សកម្មភាពរបស់​​​លោក​​​នៅ​​​ថ្ងៃ​​​​​​តវ៉ា គឺ​​​មិន​​​សម​​​ថា​​​លោក​​​ជា​​​អ្នក​​​ដែល​​​មាន​​​បំណង​​​ធ្វើ​​​កុបកម្ម​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ខ្ញុំ​​​បាន​​​ស្រែក​​​ថា 'កុំ​​​ប្រើ​​​អំពើ​​​ហិង្សា' នៅ​​​ពេល​​​ខ្ញុំ​​​ឃើញ​​​សន្តិសុខ​​​វៃប្រជា​​​ពល​​​រដ្ឋ​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត ​​​ខ្ញុំ​​​បាន​​​ជួយ​​​សន្តិសុខ​​​រង​​​របួស​​​ម្នាក់​​​ ហើយ​​​បាន​​​ការ​​​ពារ​​​គាត់​​​កុំ​​​ឲ្យ​​​គេ​​​វ៉ៃ​​​ទៀត​​​"។ ការ​​​រៀប​​​រាប់​​​របស់​​​សាក្សី​​​ និង​​​រូប​​​ភាព​​​បង្ហាញពី​​​ស្ថាន​​​ភា​​​​​​ព​​​នោះ ​​បង្ហាញ​​​ពី​​​ឥស្សរជន​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ព្យាយាម​​​បញ្ឈប់​​​អំពើ​​​ហិង្សា​​​ ដោ​​​យយ៉ាង​​​ហោច​​​ណាស់​​​តំ​​​ណាង​​​រាស្ត្រ​​​មួយ​​​រូប​​​បាន​​​យក​​​ខ្លួន​​​របស់លោក​​​ធ្វើ​​​ជា​​​ខែល​​​មនុស្ស​​​ដើម្បី​​​ការ​​​ពារស​​​ន្តិសុខ​​​ខណ្ឌ​​​ទៀត​​​ផង។ នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​ធ្វើ​​​ឡើង​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នោះ​​​ លោក​​​ឈាង​​​ វុន តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ បាន​​​ធ្វើ​​​ការ​​​​​​រៀបរាប់​​អំ​​​​ពី​​​​​​កុបកម្ម​​​ ដោយ​​​បញ្ចេញ​​​វីដេអូ​​​ឃ្លីប​​​ដែល​​​បង្ហាញ​​​​​​ពី​​​បាវ​​​ដង​​​ទង់ជាតិ​​​​​​ត្រូវ​​​គេ​​​​​​ចាក់​​​ចោល​​​​​​លើ​​​ផ្លូវ​​​ថ្នល់។ លោក ឈាង វុន បាន​​​អះអាង​​​ថា ដំបង​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យក​​​ទៅ​​​កន្លែង​​​បាតុកម្ម​​​ ​​​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​អំពើ​ហិង្សា​ដែល​មាន​ការ​រៀប​ចំ​ជា​មុន​។ ទោះ​​​ជាយ៉ាង​​​ណា នៅ​​​ថ្ងៃ​​​កុបកម្ម​​​ដូច​​​ការ​​​ចោទប្រកាន់​​​​​​ក្រុម​​​បុរស​​​​​​ស្លៀក​​​ឯកសណ្ឋាន​​​​​​ពណ៌ទឹក​​​ប៊ិច​​​ចាស់​​​របស់​​​សន្តិសុខ​​​ខណ្ឌ​​​ ត្រូវ​​​គេ​​​មើល​​​ឃើញ​​​យក​​​បាវ​​​ដំបង​​​ចេញ​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​របស់​​​សាលា​​​រាជ​​​ធានី​​​ ហើយ​​​ចែក​​​គ្នា​​​​​​ មុន​​​ពេល​​​ដើរ​​​សំដៅ​​​ទៅ​​​រក​​​ក្រុម​​​អ្នក​​​តវ៉ា​​​។ លោក អឿ ណារិទ្ធ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា "ខ្ញុំ​​​ឃើញ​​​សន្តិសុខ​​​ខណ្ឌ​​​កាន់​​​​ដំបង​​​​​​ជ័រ​​​ពណ៌​​​ខ្មៅ និង​​​ដំបង​​​ឫស្សី​​​"។ ការ​​​សាកសួរ​​​លោក​​​ ឃិន​​​ ចំរើន ប្រធាន​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាប់​​​ផ្តើម​​​តែ​​​១៥នាទី​​​ប៉ុណ្ណោះ​​​មុន​​​ពេល​​​បិទ​​​នីតិវិធី​​​ជំនុំជម្រះ​​​​​​ ដោ​​​យ​​​លោក​​​រៀប​​​រាប់​​​ប្រាប់​​​តុលាការ​​​អំពី​​​ហេតុការណ៍​​​នោះ​​​ស្រដៀង​​គ្នា​​​​នឹ​ងការ​​​រៀប​​​រាប់​​​របស់​​​​​​លោក អឿ ណារិទ្ធ​​​ ដែរ​​​។ នៅ​​​ពេល​​​ព្រឹក​​​ តុលាការ​​​បាន​​​ជំនុំជម្រះ​​​ និង​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​លោក អ៊ុក​​​ ពេជ្រសំណាង និង​​​លោក ទេព ណារិន ​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​នាក់​​​​​​ ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគា​​​នៅ​​​ឡើយ​​​។ ចៅក្រម​​​ជំនុំ​​ជម្រះ​​​អម​​​សាលាដំបូង​​​​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គាត់​​​ទាំង​​​ពីរ​​​មិន​​​អាច​​​​​​ដោះ​​​លែង​​​បាន​​​ទេ​​​​​​ ពីព្រោះ​​​លោក​​​ជឿ​​​ថា ពួក​​​គាត់​​​នឹង​​​មិន​​​គោរព​​​តាម​​​នីតិវិធី​​​របស់​​​តុលាការ​​​​​​ ដោយ​​​លើក​​​ឡើង​​​ថា ពួកគាត់​​​​​​ទាំង​​​ពីរ​​​មិន​​​បាន​​​ចូល​​​ខ្លួន​​​តាម​​​ការ​​​កោះ​​​ហៅ​​​របស់​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​លើក​​​រួច​​​មក​​​ហើយ​​​ មុន​​​ពេល​​​​​​ពួកគាត់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។ នៅខាង​​​ក្រៅ​​​សាល​​​សវនាការ​​​ លោក មាជ សុវណ្ណារ៉ា ប្រធាន​​​ផ្នែក​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មានប្រសាសន៍​​​ថា​​​ ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​អាច​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ដើម្បី​​​បញ្ចប់​​​ការ​​​ឃុំ​​​ខ្លួន​​​​​​លោក​​​។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​គិត​​​ថា សវនាការ​​​នេះ​​​ពន្យា​​​រពេល​​​ដោយសារ​​​ហេតុផល​​​នយោបាយ​​​។ លោក សម រង្ស៊ី លោក កឹម សុខា និង​​​លោក ហ៊ុន សែន នឹង​​​ជួប​​​​​​គ្នា​​​នៅ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា ការ​​​ចរចា​​​របស់​​​ពួក​​​គាត់​​​នឹង​​​បន្ត​​​វប្បធម៌​​​សន្ទនា"។ សូម​​​បញ្ជាក់​​​ថា សវនាការ​​​នេះ​​​នឹង​​​ធ្វើ​​​ឡើង​​​ជា​​​បន្ត​​​នៅ​​​ថ្ងៃទី​​​២០ ខែមេសា៕សុខុម​​​  

លោកនាយករដ្ឋមន្ត្រីលើកឡើងពីការផ្តល់រង្វាន់ដល់គ្រូបង្រៀនឆ្នើមពិភពលោក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្តោត​លើ​ការ​ប្រគល់​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ពិភព​លោក ជា​រង្វាន់​ធំ​ថ្មី​ដែល​គ្រូបង្រៀន​កម្ពុជា​ម្នាក់​បាន​ជាប់​ក្នុង​បញ្ជី​ជម្រើស​ចុងក្រោយ​នា​ពេល​ថ្មីៗ ដោយ​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ប្រជែង​នោះ​ប្រហែល​ត្រូវ​បាន​កំណត់​យក​អ្នក​ឈ្នះ​ជា​ជនជាតិ​អាមេរិក​ទៅ​ហើយ។ ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​តាម​មើល​ការ​ប្រកួត​ប្រជែង​នេះ​ពី​ក្រុង​តូក្យូ​នៅ​ដើម​ខែ​នេះ ហើយ​ថា​លោក​បាន​បោះ​ឆ្នោត​តាម​អីុនធឺណិត​គាំទ្រ​អ្នក​គ្រូ នាង ផល្លា ជា​អ្នក​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្ពុជា។ អ្នក​គ្រូ ផល្លា បង្រៀន​នៅ​អង្គការ...

មេធាវី​លោក​ ដូរ៉ូសិនកូ ស្វះ​ស្វែង​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ

មេធាវី​​​​​​លោក នីកូឡៃ ដូរ៉ូសិន​​​កូ ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្សី កាល​​​ពី​​​ម្សិលមិញ​​​បាន​​​សុំ​​​ឲ្យ​​​​​​ដោះ លែង​​​បុរស​​​អាយុ​​​៥៤​​​ឆ្នាំ​​​រូប​​​នេះ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ មួួ​​យ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ និង​​​ត្រូវ​បាន​ជាប់​​​ពន្ធនាគារ​​​តាម​​​កា​រ​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​ជម្លោះ មួួ​​​យ​​​ក្នុង​​​ចំណោម​​​ជម្លោះ​​​ជា​​​ច្រើន​​​​​​ជាមួយ​​​លោក សេរហ្គេ​​​ ប៉ូលុនស្គី ។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ចាប់​​​ខ្លួន​​​លោក ដូរ៉ូសិន​​​កូ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ នៅ​​​ភោជនីយដ្ឋាន​​​ផ្ទះ​​​ពស់​​​​​​របស់​​​ក្រុម​​​គ្រួសារ​​​លោក ក្នុង​​​សង្កាត់​​​លេខ​​​៣ ចំពោះ​​​ការ​​​មិន​​​ចូល​​​រួម​ក្នុង​​​សវនាការ​​​តុលាការ​​​ចំនួន​​​ពី​​​រ​លើក​​​កាល​​​ពី​​​ខែ​​​មុន​អំពី​ការ​​​​ចោទ​​​ប្រកាន់​​​ថា លោក​​​បាន​​​ក្លែង​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​មួួ​​​យ​​​បោក​​​ប្រាស់ លោក ប៉ូលុន​​​ស្គី ក្នុង​ទឹក​ប្រាក់​​​​១០​​​​​​លាន​​​ដុល្លារ។ ខណៈ​​​ដែល​​​លោក ដូរ៉ូសិន​​​កូ កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះ​​​សីហនុ មេធាវី​​​របស់​​​លោក​​​គឺ​​​លោក ឈុន ជ្រា បាន​​ស្វះ​​ស្វែង​​​​​ឲ្យ​​​ដោះ​​​លែង​​​រូប​​​លោក​​​។ លោក ឈុន ជ្រា បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ដាក់​​​លិខិត​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​តុលាការ​​​នៅ​​​ព្រឹក​​​នេះ​​​"។លោក​​​បាន​​​បន្ថែម​​​ថា កូនក្តី​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ពាក់ព័ន្ធ​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ឡើយ​​​។ ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​រួម​​​មាន​​​ការ​​​ក្លែង​​​ហត្ថលេខា ការ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ និង​​​រំលោភ​​​សេច​ក្តី​​​ទុក​​​ចិត្ត​​​ពាក់​​​ព័ន្ធ​​​ក្រុមហ៊ុន​​​Sea Snake Investment Groupដែល​​​លោក ដូរ៉ូសិន​​​កូ និ​​​ង​លោក ប៉ូលុន​​​ស្គី មាន​​​ភាគ​​​ហ៊ុន​​​​​​។ មេធាវី​​​លោក  ប៉ូលុន​​​ស្គី​​​ ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​តាម​ការ​ចោទ​​​ប្រកាន់​​​ពី បទ​​​កិប​​​កេង​​​ប្រាក់​រាប់​​​លាន​​​ដុល្លារ​​​នោះ​បាន​​​អះ​​​អាង​​​ថា លោក ដូរ៉ូសិន​​​កូន បាន​​​ប្រើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​​​​បោក​​​ប្រាស់​​​កូន​ក្តី​​​របស់​​​ខ្លួន​​ក្នុង​ទឹក​ប្រាក់​​​​១០​​​លាន​​​ដុល្លារ។ ពួក​​​គេ​​​ទាម​​​ទារ​​​ឲ្យ​​​ប្រគល់​​​ប្រាក់​​​១០​​​លាន​​​ដុល្លារ​​​មក​​​វិញ​​​បូក​​​រួម​​​ទាំង​​​ប្រាក់​​​សំណង​​​២លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​។ លោក រស់ សារាំ ព្រះរាជ​​​អាជ្ញា​រង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា មាន​​​ករណី​​​​រឹង​​​មាំ​​​ប្រឆាំង​​​លោក ដូរ៉ូសិនកូ។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ជឿ​​​ថា យើង​​​មាន​​​ភ័ស្តុ​​​តាង​​​មួយ​ច​​​ំនួន​​​ផ្អែក​​​តាម​ផ្លូវ​​​ច្បាប់​ដើម្បី​ចោទប្រកាន់​គាត់​​​​"។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អូសថេប កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិន​​​កូ ដែល​​​ជា​​​អនុសេនីយ៍​​​ឯក​​​ក្នុង​ជួរ​​កម្លាំង​​​​នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​លោក​​​នឹង​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​លោក  ប៉ូលុន​​​ស្គី ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​របស់​​​​​​ឪពុក​​​លោក​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "លោក ប៉ូលុន​​​ស្គី គិត​​​ថា តាម​​​ច្បាប់​​​គឺ​​​គាត់​​​ត្រូវ​​​។ ប៉ុន្តែ យើង​នឹង​​​​ចាំ​​​មើល​​​នៅ​​​ពេល​​​ខាង​​​មុខ​​​ថា​តើ​​​នរណា​​​ខុស​​​ នរណា​​​ត្រូវ​​​"៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)  

រដ្ឋាភិបាល​​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​​​នៅ​សារមន្ទីរ​ទួលស្លែង​ សម្រាប់​ជន​រងគ្រោះដែល​​​​ស្លាប់​ក្នុង​សម័យ​ក្រហម​

នៅ​ក្នុងពិធី​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ថ្មីមួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​កាលពី​ម្សិលមិញ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​​ ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall)​ បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​កុំ​ស្ទាក់​ស្ទើរ ត្រូវ​ហ៊ាន​​​និយាយ​​អំពី​សម័យ​ខ្មែរ​ក្រហម​ដោយ​បើក​ចំហ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា យុវជន​អាល្លឺម៉ង់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ " ហ៊ាន​​ចោទ​សួរ​សំណួរ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​" អំពី​​​របប​ប្រល័យពូជ​សាសន៍​ហូឡូកូស (Holocaust)។ “អ្នកទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​សម័យ​ដ៏​ខ្មៅ​ងងឹត" នេះជាអ្វី​ដែល​លោក ចូអាជីម បារ៉ុន វ៉ុន...

អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ចំណុះ​ រត់គេច​ខ្លួន​​ក្រោយ​បាក់​ស្ពាន​នៅ​កំពង់ចាម​

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ពាន​មួយនៅ​ក្នុង​ខេត្ត​កំពង់ចាម​​ បាន​បាក់​​​កាលពី​យប់​ថ្ងៃពុធ បន្ទាប់ពី​អ្នក​បើក​បរ​រថយន្ត​ធុនធំ​ម្នាក់​បាន​​ព្យាយាម​បើក​ឆ្លង​ស្ពាន​នេះ​ ដោយ​សារ​តែ​រថយន្ត​នោះ​ផ្ទុក​លើស​​ទម្ងន់​កំណត់​​ដល់​ទៅ​ជាង​បួន​ដង។ លោក ម៉ុក បាវី អធិការ​រង​នគរ​បាល​ស្រុក​កង​មាស​ បាន​មាន​ប្រសាសន៍​ថា រថយន្ត​ដឹក​អុស​នេះ​បាន​បំផ្លាញ​ស្ពាន​ពោធិ៍សាលា ដែល​ភ្ជាប់​ស្រុក​កង​មាស​ និង​ស្រុក​ព្រៃឈរ​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃពុធ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បុរស​ពីរ​នាក់​ឈ្មោះ វីន វ៉ាត អាយុ​២៩​ឆ្នាំ និង លិញ ណាត អាយុ​៣៣​ឆ្នាំ ជា​កម្មករ​លើ​​រថយន្ត​នេះ​ បាន​​ប្រាប់​អត្តសញ្ញាណ​អ្នក​បើក​បរ​ថា​មាន​ឈ្មោះ​ "សម្បត្តិ"។ ពួកគេ​បាន​ប្រាប់​នគរបាល​ថា...

Latest news

© 2021, ដេលី. All rights reserved.