41.3 C
Phnom Penh

មេធាវី​លោក​ ដូរ៉ូសិនកូ ស្វះ​ស្វែង​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​​​​លោក នីកូឡៃ ដូរ៉ូសិន​​​កូ ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្សី កាល​​​ពី​​​ម្សិលមិញ​​​បាន​​​សុំ​​​ឲ្យ​​​​​​ដោះ លែង​​​បុរស​​​អាយុ​​​៥៤​​​ឆ្នាំ​​​រូប​​​នេះ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ មួួ​​យ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ និង​​​ត្រូវ​បាន​ជាប់​​​ពន្ធនាគារ​​​តាម​​​កា​រ​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​ជម្លោះ មួួ​​​យ​​​ក្នុង​​​ចំណោម​​​ជម្លោះ​​​ជា​​​ច្រើន​​​​​​ជាមួយ​​​លោក សេរហ្គេ​​​ ប៉ូលុនស្គី ។

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ចាប់​​​ខ្លួន​​​លោក ដូរ៉ូសិន​​​កូ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ នៅ​​​ភោជនីយដ្ឋាន​​​ផ្ទះ​​​ពស់​​​​​​របស់​​​ក្រុម​​​គ្រួសារ​​​លោក ក្នុង​​​សង្កាត់​​​លេខ​​​៣ ចំពោះ​​​ការ​​​មិន​​​ចូល​​​រួម​ក្នុង​​​សវនាការ​​​តុលាការ​​​ចំនួន​​​ពី​​​រ​លើក​​​កាល​​​ពី​​​ខែ​​​មុន​អំពី​ការ​​​​ចោទ​​​ប្រកាន់​​​ថា លោក​​​បាន​​​ក្លែង​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​មួួ​​​យ​​​បោក​​​ប្រាស់ លោក ប៉ូលុន​​​ស្គី ក្នុង​ទឹក​ប្រាក់​​​​១០​​​​​​លាន​​​ដុល្លារ។

ខណៈ​​​ដែល​​​លោក ដូរ៉ូសិន​​​កូ កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះ​​​សីហនុ មេធាវី​​​របស់​​​លោក​​​គឺ​​​លោក ឈុន ជ្រា បាន​​ស្វះ​​ស្វែង​​​​​ឲ្យ​​​ដោះ​​​លែង​​​រូប​​​លោក​​​។

លោក ឈុន ជ្រា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ដាក់​​​លិខិត​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​តុលាការ​​​នៅ​​​ព្រឹក​​​នេះ​​​”។លោក​​​បាន​​​បន្ថែម​​​ថា កូនក្តី​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ពាក់ព័ន្ធ​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ឡើយ​​​។

ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​រួម​​​មាន​​​ការ​​​ក្លែង​​​ហត្ថលេខា ការ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ និង​​​រំលោភ​​​សេច​ក្តី​​​ទុក​​​ចិត្ត​​​ពាក់​​​ព័ន្ធ​​​ក្រុមហ៊ុន​​​Sea Snake Investment Groupដែល​​​លោក ដូរ៉ូសិន​​​កូ និ​​​ង​លោក ប៉ូលុន​​​ស្គី មាន​​​ភាគ​​​ហ៊ុន​​​​​​។

មេធាវី​​​លោក  ប៉ូលុន​​​ស្គី​​​ ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​តាម​ការ​ចោទ​​​ប្រកាន់​​​ពី បទ​​​កិប​​​កេង​​​ប្រាក់​រាប់​​​លាន​​​ដុល្លារ​​​នោះ​បាន​​​អះ​​​អាង​​​ថា លោក ដូរ៉ូសិន​​​កូន បាន​​​ប្រើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​​​​បោក​​​ប្រាស់​​​កូន​ក្តី​​​របស់​​​ខ្លួន​​ក្នុង​ទឹក​ប្រាក់​​​​១០​​​លាន​​​ដុល្លារ។ ពួក​​​គេ​​​ទាម​​​ទារ​​​ឲ្យ​​​ប្រគល់​​​ប្រាក់​​​១០​​​លាន​​​ដុល្លារ​​​មក​​​វិញ​​​បូក​​​រួម​​​ទាំង​​​ប្រាក់​​​សំណង​​​២លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​។

លោក រស់ សារាំ ព្រះរាជ​​​អាជ្ញា​រង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា មាន​​​ករណី​​​​រឹង​​​មាំ​​​ប្រឆាំង​​​លោក ដូរ៉ូសិនកូ។

លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជឿ​​​ថា យើង​​​មាន​​​ភ័ស្តុ​​​តាង​​​មួយ​ច​​​ំនួន​​​ផ្អែក​​​តាម​ផ្លូវ​​​ច្បាប់​ដើម្បី​ចោទប្រកាន់​គាត់​​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អូសថេប កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិន​​​កូ ដែល​​​ជា​​​អនុសេនីយ៍​​​ឯក​​​ក្នុង​ជួរ​​កម្លាំង​​​​នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​លោក​​​នឹង​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​លោក  ប៉ូលុន​​​ស្គី ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​របស់​​​​​​ឪពុក​​​លោក​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “លោក ប៉ូលុន​​​ស្គី គិត​​​ថា តាម​​​ច្បាប់​​​គឺ​​​គាត់​​​ត្រូវ​​​។ ប៉ុន្តែ យើង​នឹង​​​​ចាំ​​​មើល​​​នៅ​​​ពេល​​​ខាង​​​មុខ​​​ថា​តើ​​​នរណា​​​ខុស​​​ នរណា​​​ត្រូវ​​​”៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស