34 C
Phnom Penh

TAG

translate

អ្នកភូមិ​បឹង​កក់​​ទាម​ទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ដោយ​តវ៉ា​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី

អ្នក​​​តវ៉ា​​​ព្យាយាម​​​ទាក​​​់ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន តាម​​​បណ្តោយ​​​មហាវិថី​​​សហព័ន្ធ​រុស្សី នៅ​​​ក្នុង​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​ទាម​​​ទារ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​ដោយ​​​មាន​កាន់​បដា​​​ និង​​​ឧគ្ឃោសនស័ព្ទ​​​ដែល​​​ត្រូវ​​​បាន​​​សន្តិសុខ​​​រឹបអូស​​​​យក​​​។ អ្នក​​​ភូមិ​​​ប្រហែល​​​៦០​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​ផ្នែក​​​ខាង​​​ត្បូង​​​តំបន់​​​បឹង​​​កក់​​​បាន​​​​​​ទាម​​​ទារ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​សម្រាប់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ ស្ត្រី​​​១០​​​នាក់​​​មកពី​ក្រុម​នេះ​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​ទល់មុខ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​នៅ​​​ព្រឹក​​​ម្សិលមិញ ដោយ​​​សង្ឃឹម​​​ថា នឹង​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ប៉ុន្តែ​​​ បាន​​​ចាក​​​ចេញ​​​វិញ បន្ទាប់​​​ពី​​​​​​សន្តិសុខ​​​ខណ្ឌ​​​បាន​​​ចាប់​​​យក​​​បដា និ​​​ង​ឧគ្ឃោ​សន​សព្ទ​​​របស់​​ពួកគាត់​។ ដោយ​​​មិន​​​រួញ​​​រា​​​ ពួកគាត់​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ពេល​​​រសៀល​​​ដោយ​​​កាន់​​​បដា​​​តូច​​​ជាង​មុន​។អ៊ុច សុមា៉លី ជា​​​អ្នក​​​តវ៉ា​​​ម្នាក់​​​បាន​​​និយាយ​​​ថា "យើង​​​មក​​​ទី​​​នេះ​កាន់​​​​បដា​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជួយ​​​អន្តរាគមន៍ និ​​​ង​ផ្តល់​​​ប័ណ្ណ​កម្មសិទ្ធិ​​​ដី​​​ឲ្យ​​​ពួក​​​យើង។ យើង​​​ឮ​​​ថា លោក​​​នឹង​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ផ្លូវ​​​នេះ​​​ ដូច្នេះ​​​ហើយ​​​យើង​​​ចង់​​​បង្ហាញ​​​កង្វល់​​​របស់​​​យើង​​​ដល់​​​លោក​​​ ពីព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​ជូន​​​​ពួក​​​យើង​​​បាន​​​ឡើយ​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​បំបែក​​​គ្នា​​​​​​ បន្ទាប់​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា ពួក​​​គេ​​​នឹង​​​ទំនាក់​ទំនង​ពី​​ការ​​​ទាម​​​ទារ​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​ទៅ​សាលា​​​រាជ​​​ធានី ។ នគរ​​​បាល​​​ក៏​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​តវ៉ា​ផង​ដែរ​​​ថា ពួក​​​​​​គាត់​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មក​​​យក​​​បដា និង​​​ឧគ្ឃោ​សន​សព្ទ​​​​​​វិញ​​​នៅ​ថ្ងៃ​​​នេះ​​​។ គេ​​​មិន​​​អា​​​ច​​​ទាក់​​​ទង​​​លោក ឡុង ឌីម៉ង់​​​ អ្នក​​​នាំ​ពាក្យ​សាលា​​​រាជ​​​ធានី​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕សារុន​​​  

នគរ​​​បាល​​​បិទ​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​មួយ​​​ដែល​​​សន្យា​​​នាំពល​​​ករ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​

កាល​​​ពី​​​ម្សិល​​​មិញ មន្ត្រី​​​មួួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​បា​ន​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​បាន​​​ម្នាក់​​​ បន្ទាប់​​​ពី​​​ខ្លួន​​​រក​​​ឃើញ​​​ថា ស្ត្រី​​​រូប​​​នេះ​​​កំពុង​​​បើក​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវ​​​ៈគ្មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានីភ្នំពេញ​​​ ដែល​​​សន្យា​​​បញ្ជូន​​​សិស្ស​​​ទៅ​​​​​​ធ្វើការ​​​នៅ​​​ប្រទេស​​​ជប៉ុន ឬ​​​កូរ៉េ​​​ខាង​​​ត្បូង​​​បន្ទាប់​​​ពី​​​បង់​​​ថ្លៃ​​​សិក្សា​​​នោះ​​​​​​​​​។​​​ លោក សៀង​​​ សុខ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​បង្គាប់​​​ឲ្យ​​​មជ្ឈមណ្ឌល​​​នេះ​​​បិទ​​​ទ្វារ​​​ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ ប៉ុន្តែ លោក​​​​​​បាន​​​បដិសេធមិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។ លោក ជីវ ផល្លី អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​វិជ្ជាជីវៈ​​​ Elite ​​​បាន​​​ធ្វើ​​​ប្រតិបត្តិការ​​​អស់​​​រយៈ​​​ពេល​​​ជិត​​​បួន​​​ខែ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​មាន​​​ជ័យ​​​មុន​​​ពេល​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​។ ឧត្តម​​​សេនីយ៍​​ទោ ផល្លី បា​​​​​​ន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​ពី​​​យើង​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ស្ត្រី​​​ចំនួន​​​បួន​​​នាក់​​​...​​​យើង​​​បាន​​​ទាក់​​​ទង​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ និង​​​ក្រសួង​​​ការ​​​ងារ​​​។ ក្រសួង​​​នេះ​​​បាន​​​ប្រាប់​​យើង​​​ថា ​មជ្ឈមណ្ឌល​​​នេះ​​​​​​មិន​​​បាន​​​ចុះ​​​បញ្ជី​​​ឡើយ​​​ ហើយ​​​មិន​​​ដែល​​​ដាក់​​​ពាក្យ​​​សុំ​​​អាជ្ញាប័ណ្ណ​​​ទេ​​​"។ ឧត្តមសេនីយ៍​​​ទោ ផល្លី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​បាន​​​ចាប់​​​ខ្លួន​​​ឈ្មោះ​​​​​​ងួន សៀងហ៊ុន អាយុ​​​២៥​​​ ឆ្នាំ​​​ដែល​​​ជា​​​ម្ចាស់​​​មជ្ឈមណ្ឌល​​​នេះ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ ហើយ​​​ថា កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ឡើយ​​​សម្រាប់ការ​​​សាក​​​សួរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្មាន​​​ព័ត៌​​​មាន​​​អំពី​​​ថា តើ​​​ម្ចាស់​​​មជ្ឈមណ្ឌល​​​នេះ​​​បាន​​​បញ្ជូន​​​ពល​​​ករ​​​ណា​​​ម្នាក់​​​ទៅ​​​ជប៉ុន​​​ឡើយ​​​ ប៉ុន្តែ វា​​មានការ​​​លំបាក​​​ព្រោះ​​​នាង​​​តែង​​​តែ​​​កុហក់​​​យើង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​សង្ស័យ​​​ម្ចាស់​​​មជ្ឈមណ្ឌល​​​រូប​​​នេះ​​​កំពុង​​​លាក់​​​បាំង​​​ម្ចាស់​​​មជ្ឈមណ្ឌល​​​ពិត​​​ប្រាកដ​​​។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា ​​មជ្ឈមណ្ឌល​​​នេះ​​​មាន​​​សិស្ស​​​តែ​​​១៤​​​នាក់​​​ប៉ុណ្ណោះ ក្នុង​​​នោះ​​​មាន​​​បួន​​​នាក់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​សម្ភាស​​​សិស្ស​​​ទាំង​​​នេះ​​​ ឧត្តមសេនីយ៍ទោ ផល្លី បាន​​​លើក​​​ឡើង​​​ថា គេ​​​បាន​​​រក​​​ឃើ​​ញ​​​ថា សិស្ស​​​ទាំង​​​េនះ​​​ត្រូវ​​​គេ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​១៥​​​ដុល្លារ​​​សម្រាប់​​​ការ​​​ចុះ​​​​​​ឈ្មោះ ៣.០០០ដុល្លារ​​​សម្រាប់​​​ថ្លៃ​​​សិក្សា​​​ និង​​​ឯកសារ​​​ផ្សេង​​​ៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ជប៉ុន ឬកូរ៉េខាង​​​ត្បូង​​​ និង​​​ប្រាក់​​​ចំនួន​​​៣.០០០ដុល្លារ​​​បន្ថែម​​​ទៀត​​​នៅ​​​ពេល​​​ណា​​​ពួក​​​គេ​​​ទៅ​​​ដល់​​​ប្រទេស​​​ក្រៅ​​​។ ​​​ឧត្តមសេនីយ៍ទោ ផល្លី បាន​​​ឲ្យដ​​​ឹង​​​បន្ត​​​​​​ថា អំឡុង​​​ពេល សៀង​​​ហ៊ុន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន មាន​​​សិស្ស​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​បង់​​​ប្រាក់​​​ប្រហែល​​​១.០០០ដុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ​​​ ហើយ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​បង់​​​អស់​​​១៥០​​​ដុល្លារ​​​។ លុច រំដួល​​​ អាយុ​​​២២​​​ឆ្នាំ​​​ សិស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សិស្ស​​​ទាំង​​​បួន​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​មក​​​កាន់​​​នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា នាង​​​បាន​​​ចាប់​​​ផ្តើម​​​សង្ស័យ​​​មជ្ឈមណ្ឌល​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​នាង​​​ថា នាង​​​អាច​​​ត្រូវ​​​បង់​​​ថ្លៃ​​​សិក្សា​​​ខុស​​​ពី​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើក​​​មុន​​​។ រំដួល​​​ បាន​​​និយាយ​​​ថា "ពីមុ​​​ន​​​​​​ម្ចាស់​​​មជ្ឈមណ្ឌល​​​បាន​​​ប្រាប់​​​ខ្ញុំ​​​​​​ឲ្យ​​​បង់​​​៣.០០០ដុល្លារ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ជប៉ុន​​​ ប៉ុន្តែ នៅ​​​ថ្ងៃ​​​បន្ទាប់​​​គាត់​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ច្រឡំ​​​ហើយ​​​ថា ​​​ប្រាក់​​​៣.០០០ដុល្លារ​​​​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ថ្លៃ​​​​​​​​ដែល​​​ត្រូវ​​​បង់​​​នៅ​​​កម្ពុជា​​​ប៉ុណ្ណោះ​​​"។ លោក មឿន តុលា ប្រធាន​​​កម្មវិធីការ​​​ងារ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា មជ្ឈមណ្ឌល​​​ដូច​​​មជ្ឈមណ្ឌល​​​នៅ​​​ក្នុង​​​ខណ្ឌ​​​​​​មាន​​​ជ័យ​​​គឺ​​​វា​​​ជា​​​រឿង​​​សាមញ្ញ​​​ទៅ​​​ហើយ​​​នៅ​​​កម្ពុជា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជា​​​រៀង​​​សាមញ្ញ​​​ទៅ​​​ហើយ​​​ដែល​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បំភ្លៃ​​​ព័ត៌​​​មាន​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​យល់​​​ច្រឡំ​​​ថា ខ្លួន​​​មាន​​​អាជ្ញាប័ណ្ណ​​​ក្នុង​​​ការ​​​បញ្ជូន​​​ពល​​​ករ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​"។ លោក​​​ មឿន តុលា បាន​​​បន្ថែម​​​ថា លោក​​​តែង​​​តែ​​​ឮ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​វិទ្យុ​​​ពី​​​មជ្ឈមណ្ឌល​​​ស្រដៀង​​​គ្នា​​​ៗ​​​នេះ​​​ ដោយ​​​​សន្យា​​​​​​​​​​​​បញ្ជូន​​​ពល​​​ករ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ក៏​​​ដោយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​យល់​​​ទេ​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​រដ្ឋាភិបាល​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​លើ​​​វិធីសាស្ត្រ​​​ដែល​​​ទី​​​ភ្នាក់ងារ​​​ទាំង​​​នេះ​​​ប្រើ​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ដល់​​​សាធារណជន​​​នោះ​​​​​​"៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)​​​​​​​​​  

កុមារ​បួន​នាក់​រង​របួស​​ដោយ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ខេត្ត​សៀម​រាប

នគរបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កុមារ​បួន​នាក់​បាន​រង​របួស ដែល​ពីរ​នាក់​ក្នុង​ចំណោម​ពួកគេ​របួស​ធ្ងន់​​ បន្ទាប់ពី​​ពួកគេ​លេង​គ្រាប់​មិន​ទាន់​ផ្ទុះ​ នៅ​ជិត​សាលារៀន​​របស់​ខ្លួន​ស្ថិត​ក្នុង​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​កាលពី​ថ្ងៃអង្គារ។ លោក តូច​ សាកល អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា កុមារ​ទាំង​បួន​នេះ​​បាន​ឃើញ​​គ្រាប់​ផលិត​នៅ​ប្រទេស​ចិន​នេះ​​លាក់​នៅ​ក្នុង​ដើម​ឈើ​មួយ​ដើម​​ខាងក្រៅ​សាលា​របស់​ខ្លួន​ ដែល​ជា​បន្ទាយ​ទាហាន​រដ្ឋាភិបាល​​​អំឡុង​​សង្គ្រាម​ស៊ីវិល​​ប្រឆាំង​ខ្មែរ​ក្រហម​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ក្នុង​ឃុំ​ពង្រ​ក្រោម។ លោក​បាន​មាន​ប្រសាសន៍​ថា "​នៅ​ក្នុង​ស្រុក​ជីក្រែង​ វា​កម្រ​​មាន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​​ផ្ទុះ​ណាស់ ប៉ុន្តែ​នៅ​ពេល​នេះ​ វា​បាន​កើត​ឡើង​​ពីព្រោះ​​ក្មេង​ប្រុស​ទាំង​នេះ​មិន​ដឹង​ថា វា​ជា​អ្វី​នោះឡើយ"។ លោក សាកល​​ បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​ទាំង​បួន​នាក់​នេះ​ឈ្មោះ​ ដា វុធ អាយុ​១០ឆ្នាំ ជា...

សាលា​ដំបូង​រាជធានី​សាកសួរ​អតីត​ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​ជុំវិញ​ការ​ចោទ​ប្រកាន់​ដ៏ចម្រូង​ចម្រាស

មន្ត្រី​​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​រូប​​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​បាន​សាកសួរ​អតីត​ព្រះសង្ឃ​​ដែល​ត្រូវ​បាន​ចាប់​ផ្សឹកបី​នាក់ ​ជុំវិញ​ការ​ចោទ​ប្រកាន់ពី​បទ "ចូលរួម​​សមាគម​ទុច្ចរិត"។ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ចៅក្រម​ស៊ើបសួរ​ នូ វាសនា បាន​សាកសួរ​អន្ទិត​ សឿង ហៃ អាយុ​២៨ឆ្នាំ អន្ទិត ឃិត វណ្ណៈ អាយុ​២៦​ឆ្នាំ និងអន្ទិត សាង កុសល អាយុ​១៩​ឆ្នាំ...

​ បេសកជន​​​អង្គការ​​​សហ​​​ប្រជា​ជាតិ និង​​​រដ្ឋាភិ​បាល​ពិភា​ក្សា​អំពី​សំណុំ​រឿង​តុលា​ការ​​​ខ្មែរ​​​ក្រ​ហម​​​​​​

ក្នុង​​​ពេល​​​មាន​​​ការ​​​រិះ​​​គន់​​​ទាក់​​​ទង​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​តុលាការ​​​ខ្មែរក្រហម​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ មាស មុត និង​​​មេស្រុក​​​ អុឹម​​​ ចែម ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ កាលពីដើម​​​ខែនេះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ស្តី​​​ពី​​​តុលាការ​​​ បាន​​​ជួប​​​​​​ជាមួយ​​​លោក​​​ឧបនាយករដ្ឋមន្ត្រី​​​ សុខ អាន កាលពី​​​ម្សិលមិញ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណុំ​​​រឿង​​​ ក្នុង​​​នោះ​​​មាន​​​បញ្ហា​​​តុលាការ​​​ផង​​​ដែរ​​​។ ការស៊ើប​​​អង្កេត​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ដែល​​​ទាក់​​​ទង​​​នឹង​​​ឧក្រិដ្ឋកម្ម​​​ប្រព្រឹត្ត​​​ឡើង​​​ក្នុង​​​របប​​​ ប៉ុល ពត ដោយ​​​ពួក​​​មន្ត្រី​​​ដែល​​​មិន​​​មែន​​​ជា​​​សមាជិក​​​ជាន់​​​ខ្ពស់​​​បំផុត​​​របស់​​​របប​​​នោះ​​​ បាន​​​ច​​​ាប់​​​ផ្តើម​​​ក្នុង​​​ឆ្នាំ​​​២០០៩ ហើយ​​​ប្រឈម​​​នឹង​​​ការ​​​ជំទាស់​​​ពី​​​រដ្ឋាភិបាល​​​ ដោយ​​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រឆាំង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀតនឹង​​​ការ​​​បន្ត​​​សំណុំ​​​រឿងនោះ។ កាលពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​ទៅ​​​នេះ សហ​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ លោក ម៉ាក ហាមុ៉ន បាន​​​ជំរុញ​​​សំណុំ​​​រឿង​​​នោះ​​​តែ​​​ម្នាក់​​​ឯង​​​ ក្នុង​​​ពេល​​​ដែល​​​ដៃ​​​គូ​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​លោក​​​គឺ​​​ យូ ប៉ុនឡេង បាន​​​បដិសេធ​​​មិន​​​ជួយ​​​ស៊ើប​​​អង្កេត​​​ទេ​​​។ យោង​​​តាម​​​សេ​​​ចក្តី​​​ថ្លែង​​​ការណ៍​​​​​​រួម​​​មួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិលមិញ​​​ លោក អាន ដែល​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​រដ្ឋាភិបាល​​​ក្នុង​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​ជួប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំ​​​ពេញ​​​​​​ជាមួយ​​​អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​ស្តីពីអង្គ​​​ជំនុំ​​​ជម្រះវិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា លោក ដេវិដ សេហ្វហ្វឺ សម្រាប់​​​ "ការ​​​ប្រជុំ​​​ដោយ​​​ស្ថា​​​បនា"។​​​​​​​​​​​​ សេចក្តី​​​ថ្លែង​​​ការ​​​និយាយ​​​ថា "មន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​សម្តែង​​​ការ​​​បន្ត​​​ការ​​​គាំទ្រ​​​ទាំងស្រុង​​​ចំពោះ​​​កិច្ច​​​សហប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​បទ​​​បញ្ញត្តិ​​​នានា​​​នៃ​​​ច្បាប់​​​ អ.វ.ត.ក. និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​អង្គការ​​​សហប្រជាជាតិ​​​/កម្ពុជា ដើម្បីបំពេញអណត្តិ​​​យុត្តិធម៌​​​និង​​​នីតិវិធី​​​នៃ​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា​​​"។ ​​​​​​លោក ឡាស អូលសិន​​​ អ្នក​​​នាំពាក្យ​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក អាន និង​​​លោក សេហ្វហ្វឺ បាន​​​ពិភាក្សា​​​​​​អំពី​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ប៉ុ​​​ន្តែ លោកមិន​​​អាច​​​ផ្តល់​​​សេចក្តី​​​ពិស្តារ​​​បាន​​​ទេ​​​។ លោក​​​ អូលសិន បាន​​​មាន​​​ប្រសាសន៍ថា "ពួក​​​គេ​​​បាន​​​ពិភាក្សា​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​ទាក់​​​ទង​​​​​​​​​នឹង​​​តុលាការ​​​និង​​​​​​​​​ព្រឹត្តិការណ៍​​​​​​វិវត្ត​​​នៃ​​​តុលាការ​​​ ហើយ​​​ខ្ញុំអាច​​​បញ្ជាក់​​​ថា សំណុំ​​​រឿង​​​ ៣ និង​​​ ៤ គឺ​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ពិភាក្សា​​​នោះ​​​"។ កិច្ច​​​ប្រជុំ​​​នោះ​​​បាន​​​ធ្វើ​​​ឡើង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ និង​​​អង្គការ​​​សហប្រជាជាតិ​​​ ដោយ​​​សារ​​​ការ​​​ខក​​​ខាន​​​មិន​​​ចាប់​​​ខ្លួន​​​លោក មាស មុត និង​​​អ្នក​​​ស្រី អុឹម​​​ ចែម ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​អង្គការ​​​សហប្រជាជា​តិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​ចូល​​​រួម​​​ក្នុង​​​តុលាការ ​​​ប្រសិន​​​បើ​​រដ្ឋាភិបាល​​​បន្ត​​​​​​រារាំងការ​​​កាត់​​​ទោស​​​ក្នុង​​​សំណុំ​​​រឿង​​​ទាំង​​​នោះ​​​។ កាលពីថ្ងៃ​​​ច័ន្ទ អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ ដែល​​​ឃ្លាំ​​​មើល​​​តុលាការ​​​ខ្មែរក្រហម​​​ បាន​​​ចេញ​​​របាយ​​​ការណ៍​​​ខ្លី​​​មួយ​​​ដែល​​​បាន​​​អះអាង​​​ថា ដីកា​​​​​​ចាប់​​​ខ្លួន​​​យ៉ាង​​​ហោច​​​ណាស់មួយ​​​ត្រូវ​​​បាន​​​ចេញ​​​ដោយ​​​ចៅ​​​ក្រម ហាម៉ុន ហើយ​​​ការ​​​ខក​​​ខាន​​​មិន​​​បាន​​​អនុវត្ត​​​ដីកា​​​ដោយ​​​ប៉ូលិស​​​យុត្តិធម៌​​​ "គឺ​​​ជា​​​ការ​​​ចំអក​​​លេង​​​សើច​​​" របស់​​​តុលាការ។ ​​​​​​​​អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ បាន​​​និយាយ​​​ថា កង្វះ​​​តម្លា​​​ភាព​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​និង​​​មន្ត្រី​​​អន្តរជាតិ​​​របស់​​​តុលាការ​​​គឺ "គួឲ្យ​​​ហួសចិត្ត"​​​។ សួរ​​​ថា​​​តើ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​តុលាការ​​​ដែល​​​ទាក់​​​ទង​​​នឹង​​​ការ​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នោះ លោក អូលសិន បាន​​​ឆ្លើយ​​​តប​​​ថា ៉​​​ដំបូង​​​បង្អស់​​​ បញ្ហា​​​អំពី​​​ដីកា​​​ចាប់​​​ខ្លួន​​​ ថា​​​តើ​​​ដីកា​​​នោះ​​​ត្រូវ​​​បាន​​​ចេញ​​ឬអត់ ឬថាតើ​​​មាន​​​ដីកា​​​ប៉ុន្មាន​​​ដែល​​​សម្ងាត់​​​ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​អត្ថាធិប្បាយ​​​ទៅ​​​លើ​​​ស្ថាន​​​ការ​​​​​​ណ៍ជាសម្មតិកម្ម​​​អនាគត​​​ណាមួយ​​​បាន​​​ទេ​​​"។ លោក​​​ មាស មុត ដែល​​​ជាប់​​​ចោទ​​​ពីបទ​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ទាហាន​​​ខ្មែរក្រហម​​​និង​​​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​ដែន​​​សមុទ្រ​​​ និង​​អ្នក​​​ស្រី អុឹម​​​ ចែម ដែល​​​សង្ស័យ​​​ថា បាន​​​អនុវត្ត​​​វិសុទ្ធិកម្ម​​​នៅ​​​តំបន់​​​ពាយព្យ​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​តិច​​​តួច​​​អំពី​​​បទ​​​ចោទ​​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។​​​ នៅ​​​ពេល​​​សួរ​​​កាលពីម្សិលមិញ​​​ ថាតើ​​​ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​សំណុំរឿង​​​នោះ​​​ លោក ម៉ៅ ច័ន្ទ​​​តារា​​​ ដែល​​​ទទួល​​​បន្ទុក​​​ប៉ូលិស​​​នៅ​​​ឯតុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ ដែល​​​លើក​​​ឡើង​​​ដោយ​​​លោក ហ៊ុន សែន ដែល​​​ថា ទង្វើ​​​បែប​​​ហ្នឹង​​​ អាច​​​​​​ធ្វើ​​​ឲ្យមាន​​​អស្ថិរភាព​​​ដោយ​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​នឹង​​​ចាប់​​​កាន់​​​អាវុធ​​​​​​ឡើង​​​វិញ​​​។ លោក ​​​ច័ន្ទ​​​តារា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ បន្តដំណើរ​​​ការ​​​ យើង​​​ត្រូវ​​​ពិនិត្យ​​​មើល​​​... ជាពិសេស​​​យើង​​​ត្រូវ​​​សិក្សា​​​ផល​​​ប៉ះពាល់​​​សន្តិសុខ​​​ នោះ​​​គឺ​​​ជា​​​បញ្ហា​​​ធំបំផុត"​​​។ ​​​​​​​​​លោក ច័ន្ទតារា បាន​​​បន្ត​​​ថា" ប្រសិន​​​បើ​​​យើង​​​បន្ត​​​ដំណើរ​​​ការ​​​ តើ​​​វា​​​មាន​​​ឥទ្ធិពល​​​អ្វីខ្លះ​​​ទៅ​​​លើ​​​សន្តិសុខ"​​​។ លោក​​​បាន​​​ចោទសួរ​​​ទាក់​​​ទង​​​នឹង​​​ការ​​​គាំទ្រ​​​ជា​​​សាធារណៈ​​​សម្រាប់​​​ការ​​​កាត់​​​ទោស​​​បន្ថែម​​​ទៀត​​​ និង​​​សួរ​​​ថាតើ​​​តុលាការ​​​ខ្មែរក្រហម​​​អាច​​​ជា​​​ ៉​​​ដំណើរ​​​ការ​​​ធ្វើ​​​ឲ្យ​​​បែក​​​បាក់​​​ជាតិ​​​៉"ឬយ៉ាងណា។ លោក ខៀវ សុភ័ក្រ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃបាន​​​គេច​​​មិន​​​ឆ្លើយ​​​សំណួរ​​​ថាតើ​​​ ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដោយ​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក"​​​មិន​​​ចង់​​​និយាយ​​​ជាមួយ​​​អ្នក​​​ឯង​​​ទេ​​​" អំពី​​​បញ្ហា​​​នោះ​​​។​​​ ប៉ុន្តែ លោក​​​បាន​​​សម្តែង​​​មន្ទិល​​​សង្ស័យ​​​ថា ដីកា​​​នឹង​​​មិនអាច​​​​​​ចេញ​​​បាន​​​ទេ​​​។ នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភក្រ​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ជឿ​​​ថា​​​​​​ដីកា​​​មិនអាចចេញ​​​បាន​​​ទេ។​​​ ​​​ព្រះ​​​រាជ​​​អាជ្ញា​​​មាន​​​ពីរ មួយ​​​ខ្មែរ មួយ​​​បរទេស...​​​ហើយ​​​ចៅ​​​ក្រម​​​ពីរ​​​នាក់​​​​​​ផង​​​ដែរ"៕ ​​​រើន​​​ ​​​  

អ្នក​​​នយោបាយ​​​ជន​​​ជាតិ​​​អ៊ុយ​​​ក្រែន​​​ត្រូ​​​វបាន​​​លុប​​​ឈ្មោះ​​​​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​នគរ​​​បាល​​​អាំងទែប៉ូល​​​តាម​​​ចាប់ខ្លួន​​​

សមាជិក​​​សភា​​​អ៊ុយក្រែន​​​មួយ​​​រូប​​​ដែលអាជ្ញាធរ​​​កម្ពុជា​​​កំពុង​​​តែ​​​តាម​​​ស្វែងរក​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន​​​់​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​នគរ​​បាល​​​​​​អាំងទែប៉ូល​​​​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​កាល​​​ពី​​​យប់​​​ថ្ងៃអង្គារ​​​ ព្រោះ​​​បើ​​​យោង​​​តាម​​​កា​​​រិយាល័យ​​​នគរ​​​បាល​​​អាំងទែប៉ូល​​​​​កម្ពុជា​​​​​​​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា "ករណី​​​នេះ​​​មាន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អ៊ុយ​​​ក្រែន និង​​​រុស្សី"។ នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ បាន​​​ចេញ​​​និវេទន៍​​​ក្រហម​​​​​​សម្រាប់​​​លោក​ មីកូឡា ខ្ញាហ្សុឺស្គី (Mykola Kniazhytsky) អាយុ​​​៤៦​​​ឆ្នាំ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ពី​​​បទ​​​រំលោភ​​​អនីតិជន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​៩ ខែ​​​កញ្ញា ឆ្នាំ​​​២០១១​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ពេល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​កម្ពុជា​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​ជា​​​ធម្មតា​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​​​​ល្មើស​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​កុមារ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ដឹង​​​អ្វី​​​ឡើយ​​​អំពី​​​ករណ​​ី​​​នេះ​​​។ កាល​​​ពីម្សិលមិញ លោក លឹម ឈាង​​​ឡេង​​​ ជំនួយ​​​ការ​​​ប្រធាន​​​ការ​​​ិយាល័យ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា ​​​និវេទន៍​​​ក្រហម​​​នេះ​​​ត្រូវ​​​បាន​​​​​​លុប​​​ចោល​​​ហើយ​​​។ លោក ឈាងឡេង បាន​​​មានប្រសាសន៍​​​ថា "នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​បាន​​​លុប​​​ចោល​​​និវេទន៍​​​ក្រហម​​​រួច​​​ហើយ​​​ ព្រោះ​​​ករណី​​​នេះ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អ៊ុយ​​​ក្រែន និង​​​រុស្សី ។ យើង​​​មិន​​​បាន​​​ដឹង​​​អ្វី​​​បន្ថែម​​​ទៀត​​​ឡើយ​​​អំពី​​​ករណី​​​នេះ​​​ព្រោះ​​​វា​​​​​​ជា​​​សំណុំ​​​រឿង​​​របស់​​​តុលាការ​​"។ លោក ឈាងឡេង បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ករណី​​​របស់​​​លោក ខ្ញាហ្សុឺស្គី ឡើយ គឺ​​​បាន​​​ត្រឹម​​​តែ​​​លើក​​​ឡើង​​​ថា ការិយាល័យ​​​​​​នគរ​​​បាល​​​អាំងទែប៉ូល​​​កម្ពុជា​​​បាន​​​ទទួល​​​ដីកា​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​អ៊ុយក្រែន​​​រូប​​​នេះ​​​ពី​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​១០​​​ ខែមីនា​​​ ប៉ុណ្ណោះ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​គេ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​អំពី​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​នៅ​​​ពេល​​​ណា​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​"អស់​​​លោក​​​គួរ​​​តែ​​​ទៅ​​​សួរ​​​តុលាការ​​​ទៅ​​​"។ ចៅក្រម​​​ ឆែ វីរៈ ​​​បាន​​​លើក​​​ឡើង​​​ត្រឹម​​​តែ​​​ថា លោក​​​បាន​​​បញ្ចប់​​​ការ​​​សើុប​​​អង្កេត​​​ ហើយ​​​ចេញ​​​ដីកា​​​ចាប់​​​ខ​​​្លួន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ ព្រោះ​​​ខ្ញុំ​​​គ្មាន​​​ឯកសារ​​​ក្នុង​​​ដៃ​​​"។ នៅ​​​​​​ពេល​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​បាន​​​លេច​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ខ្ញាហ្សុឺស្គី ​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា ករណី​​​នេះ​​​ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង​​​ដោយ​​​​​​លោក កុនស្តានទីន កាហ្គាឡូវស្គី (Konstantin Kagalovsky) មហាសេដ្ឋី​​​ជន​​​ជាតិ​​​រុស្សី ដែល​​​ធ្លាប់​​​គ្រប់​​​គ្រង​​​បណ្តាញ​​​ទូរទស្សន៍​​​អ៊ុយ​​​ក្រែន​​​ឈ្មោះ​​​ថា TVi ជា​​​ទី​​​ដែល​​​សមាជិក​​​សភា​​​អ៊ុយក្រែន​​​​​​រូប​​​នេះ​​​ធ្លាប់​​​ធ្វើ​​​ជា​​​នាយក​​​ប្រតិបត្តិ​​​។ លោក​​​ ខ្ញាហ្សុឺស្គី បាន​​​អះ​​​អាង​​​ថា លោក​​​ កាហ្គាឡូវស្គី ​​​មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាមួយអ្នក​​​នយោបាយ​​​រុស្សី​​​ ហើយ​​​បាន​​​គូស​​​បញ្ជាក់​​​ថា លោក ហោ ណាំ​​​ហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​ទៅ​​​ទីក្រុង​​​ម៉ូស្គូ​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​មួយ​​​ចំនួន​​​ជាមួយ​​​សមភាគី​​​រុស្ស​ី​​​របស់​​​លោក​​​ គឺ​​​លោក សេរហ្គេ ឡាវរ៉ូវ (Sergei Lavrov) កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ដល់​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មីនា ដោយ​​​អំឡុង​​​ពេល​​​នោះ​​​ពួក​​​គាត់​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​អំពី​​​ការ​​​បង្កើត​​​សន្ធិសញ្ញា​​​បត្យាប័ន​​​រវាង​​​ប្រទេស​​ទាំង​​​ពីរ​​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​ថា លោក ខ្ញាហ្សុឺស្គី...

អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ឡើង​ថា មន្ត្រី​កម្ពុជា​​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​ណូរូ​​ជា​ថ្មី​ម្តង​ទៀត

យោង​តាម​​អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ដែល​តស៊ូ​មតិ​​សម្រាប់​សិទ្ធិ​ជន​ភៀសខ្លួន​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ណូរូ​​បាន​និយាយ​ថា មន្ត្រី​កម្ពុជា​​បាន​ត្រឡប់​មក​ប្រទេស​ដែន​កោះ​បាស៊ីហ្វិក​ខាងត្បូង​ដ៏​តូច​នេះ​​ជាថ្មី​ម្តង​ទៀត​​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួកគេ​មួយ​ចំនួន​​ឲ្យ​តាំង​ទី​លំនៅ​​ក្នុង​ប្រទេស​កម្ពុជា។ ពី​ដំបូង​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​គណៈប្រតិភូ​​ទៅ​ប្រទេស​ណូរូ​កាលពី​ខែ​មករា បួន​ខែ​​បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​​​ជាមួយ​ក្រុង​កង់​បេរ៉ា​​ទទួលយក​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​​នៅ​លើ​កោះ​នេះ​ ជា​ថ្នូរ​នឹង​​ទឹក​ប្រាក់​ជំនួយ​​៣៥លាន​ដុល្លារ​បន្ថែម​​សម្រាប់​រយៈពេល​បួន​ឆ្នាំក្រោយ​។ មន្ត្រី​ទាំង​នេះ​បាន​ជួប​ជាមួយ​​ពួកគេ​បី​គ្រួ​សារ​ប៉ុណ្ណោះ​​​ក្នុង​​ដំណើ​រ​មក​លើក​នេះ ហើយ​មិន​អាច​បញ្ចុះ​បញ្ចូល​​​ពួកគេ​ឲ្យ​ទទួល​យក​អ្វី​ដែល​ជា​សំណើ​នោះ​ឡើយ។ ជន​ភៀស​ខ្លួន​នៅ​លើ​​កោះ​​នេះ​​បាន​ធ្វើការ​តវ៉ា​​ជាច្រើន​លើក​ជំទាស់​នឹង​​កិច្ច​ព្រម​ព្រៀង​នេះ។ កាល​ពីម្សិល​មិញ លោក Ian Rintoul នៅ​សម្ព័ន្ធ​សកម្មភាព​​ជន​ភៀសខ្លួន​​បាន​មាន​ប្រសា​សន៍​ថា ជន​ភៀស​ខ្លួន​បាន​ប្រាប់​លោក​នៅ​ពេល​លោក​ទាក់​ទង​ពួកគេ​នៅ​ប្រទេស​ណូរូ​ថា គណៈប្រតិភូ​កម្ពុជា​ទី​២​បាន​មក​ដល់​កោះ​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​នៅ​ទីនោះ​នៅឡើយ​​ដើម្បី​ជួប​ជាមួយ​គ្រួសារ​ទាំង​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា "​មន្ត្រី​កម្ពុជា​​ស្ថិត​នៅ​ប្រទេស​ណូរូ។ ពួកគេ​​កំពុង​រៀប​ចំ​​ជំនួប​ជាច្រើន​​ដោយ​ប្រើ​ភាសា​ខុស​ៗ​គ្នា។ មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​មក​ពី​គ្រួសារ​ទាំង​នោះ​...បាន​ទៅ​ចូល​រូម​ជំនួប​នោះ​"។ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា មិន​បាន​ធ្វើ​ដំណើរ​ទៅ​ទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា មិន​មាន​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណូរូ​ទេ​ចាប់តាំង​ពី​ខែ​មករា​មក ហើយ​ថា មិន​មាន​មន្ត្រី​នៅ​ទីនោះ​ទេ​បច្ចុប្បន្ន​នេះ...

នគរបាល​ចាប់ខ្លួន​​ប្តី​ប្រពន្ធ​ពីរ​នាក់​​បន្ទាប់ពី​ចាប់​បង្ខាំង​អ្នក​ជិត​ខាង​របស់​ខ្លួន

មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រាជធានី​ភ្នំពេញ​​បាន​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់​កាលពី​ថ្ងៃអង្គារ​ពី​បទ​បង្ខាំង​អ្នក​ជិត​ខាង​របស់​ខ្លួន​រយៈពេល​ខ្លី ដែល​បើក​ផ្ទះ​សំណាក់​ប្រកួត​ប្រជែង​​នៅ​ជាប់គ្នា។ លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា លោក ផា កុសល អាយុ​៣០ និង​ប្រពន្ធ​ឈ្មោះ​ ហ៊ឹម លីដា អាយុ​៣២ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ បន្ទាប់ពី​​នគរបាល​ទទួល​បាន​ព័ត៌មាន​ថា ប្តី​ប្រពន្ធ​នេះ​​បាន​ចាប់​បង្ខាំង​អ្នក​ស្រី កែវ ណារ៉ា អាយុ​៤៥ឆ្នាំ​ ជា​អ្នក​ជិត​ខាង​ខ្លួន​ដោយ​បង្ខំ​ នៅក្នុងផ្ទះ​សំណាក់​របស់​ខ្លួន។ លោក​ សារ៉ាន់...

ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ​នរោត្តម អារុណ រស្មី លាលែង​ពី​អនុប្រធាន​ គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច

ស្វាមី​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណ រ​ស្មី​ បានមានប្រសាសន៍កាល​ពី​ម្សិល​មិញថា​ ព្រះអង្គម្ចាស់ក្សត្រី បាន​លាលែង​ពី​អនុ​ប្រធាន​ទី​១​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ ពីរ​ខែ​បន្ទាប់ពី​សម្តេចក្រុមព្រះ​ នរោត​្តម​ រណឫទ្ធិ បាន​មក​កាន់​តួនាទី​ជំនួស​ព្រះ​អង្គ​​ម្ចាស់ក្សត្រី​​ក្នុង​នាម​ជា​​ប្រធាន​គណបក្ស​រាជា​និយម​​នេះ។ លោក កែវ ពុទ្ធរស្មី ដែល​ក៏​ជា​ប្រធាន​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ក្នុង​ពាក់​កណ្តាល​​ទស​វត្សរ៍​ឆ្នាំ​២០០០​ដែរ​នោះ​​បាន​មាន​ប្រសាសន៍​ថា "​ភរិយា​របស់​លោក​បាន​លាលែង​ហើយ។ គាត់​ក៏​ជា​ឯក​អគ្គ​រាជទូត​​ប្រចាំ​ប្រទេស​​មា៉ឡេស៊ី​ផង​ដែរ ហើយ​វា​គួរឲ្យនឿយណាយណាស់​"។ លោក កែវ ពុទ្ធរស្មី បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​ភរិយា​លោក​​ចាកចេញ​នេះ​មិន​មែន​ដោយ​សារ​មាន​ជម្លោះ​ជាមួយ​សម្តេចក្រុមព្រះ​​ រណឫទ្ធិ ដែល​បាន​មក​គ្រប់គ្រង​គណបក្ស​ហ្វុ៊ន​​ស៊ិន​ប៉ិច​ចាប់តាំង​ពី​ព្រះ​អង្គ​​វិល​មក​វិញ​កាលពី​ខែ​មករា​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​បងប្រុស​​ភរិយា​លោក​​ ហើយ​ភរិយា​លោក​មិន​សូវ​សំខាន់​​ក្នុង​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ឡើយ។...

មេធាវី​និយាយ​ថា វិវាទ​ដីធ្លី​រវាង​គ្រួសារ​មួយ​ជាមួយ​ឧកញ៉ា ឃុន សៀ ទំនង​ជា​ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​

ជា​ថ្មី​ម្ដង​ទៀត​ កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ពន្យារពេល​សវនាការ​ជំនុំជម្រះ​នារី​ម្នាក់​ដែល​គ្រួសារ​របស់​នាង​​មាន​ជម្លោះ​ដីធ្លីជាមួយ​​ឧកញ៉ា ឃុន សៀ ដោយ​លើក​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​នាង​ ដែល​ផ្ដល់​យោបល់​ឲ្យ​គ្រួសារ​នាង​បោះ​បង់​ការ​ប្ដឹង​ផ្ដល់​របស់​ពួកគេ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​៥ឆ្នាំ ហើយ​ទទួល​យក​សំណង​ចំនួន​១៦០.០០០​ដុល្លារ​។ កញ្ញា លី សា៊វមិញ អាយុ​២៣​ឆ្នាំ និង​គ្រួសារ​របស់​នាង​បាន​ប្ដឹង​ផ្ដល់​លោក​ ឃុន សៀ និង​ក្រុម​ហ៊ុន​របស់​លោកជុំវិញ​ដី​មួយឡូត៍​ក្នុង​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។ នាង​​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​​ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​ម្ចាស់​អចលនទ្រព្យ​តាម​ច្បាប់​ភូមិ​បាល​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​ប្រវាយ​ប្រតប់​គ្នា​មួយ​កាលពី​ឆ្នាំ​២០១៣ ជាមួយ​សន្តិសុខ​របស់​លោក ឃុន សៀ ហើយ​នាង​បាន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​មក។ ចំណែក​​ឯ​ឪពុក​របស់​នាងឈ្មោះ លី ស្រា៊ងខេង...

Latest news