29 C
Phnom Penh

រដ្ឋាភិបាល​​​​​​លើក​​​ឡើង​​​ថា ជន​​​ភៀសខ្លួន​​​នៅ​​​ប្រទេស​​​ណូរូ​​​នៅ​​​តែ​​​មិន​​​​​​ទាន់​​​ចាប់​​​អារម្មណ៍​​​​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​ជា​​​លើក​​​ដំបូង​​​ថា មន្ត្រី​​​កម្ពុជា​​​​​​បាន​​​ធ្វើ​​​ដំណើរជា​​​លើក​​​ទ​​​ី​​​ពីរ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ នៅ​​​សប្តាហ៍​​​េនះ​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​ចាប់​​​អារម្មណ៍នៅ​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​​​​ ប៉ុន្តែ​​​ថា គណៈប្រតិភូនៅ​​​​​​មិន​​​ទាន់​​​រក​​​បាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ណា​​​មួយ​​​ឡើយ​​​។

មន្ត្រ​​​ី​​​កម្ពុជា​​​បាន​​​ធ្វើ​​​ដំណើរ​​​លើក​​​ទី​​​១​​​ទៅកាន់​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ កាល​​​ពី​​​ខែ​​​មករា​​​ពោល​​​គឺបួន​​​ខែ​​​ ​​​បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​​​​ក្រុងភ្នំពេញ​​​បាន​​​​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​ជា​​​មួយ​​​​​​រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជនភៀសខ្លួន​​​ក្នុង​​​ចំនួន​​​​​​មិន​​​ជាក់​​​លាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ក​​​ំពុង​​​ឃុំ​​​ឃាំង​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​។ មាន​​​តែ​​​ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​​​​បី​​​គ្រួសារ​​​ប៉ុណ្ណោះ​​​​​​​​​ បាន​​​​​​មក​​​ជួប​​​ជាមួយ​​​មន្ត្រី​​​កម្ពុជា​​​​​​អំឡុង​​​ពេល​​​នោះ​​​ ហើយ​​​គ្មាន​​​នរណា​​​ម្នាក់​​​យល់​​​ព្រម​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​ដោយ​​​កម្ពុជា​​​ឡើយ​​​។

ថ្វី​​បើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​បាន​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​សប្តាហ៍​​​េនះ​​​ថា មន្ត្រី​​​កម្ពុជា​​​បាន​​​ធ្វើ​​​​​​ដំណើរ​​​ទៅ​​​​​​កាន់​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​ម្តង​​​ទៀត​​​ក្តី​​​ តែ​​​លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​បញ្ជូន​​​គណៈប្រតិភូ​​​ទៅកាន់​​​ប្រទេស​​​ដែន​​​កោះ​​​នេះ​​​ឡើយ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ ហើយ​​​គ្មាន​​​គម្រោង​​​ធ្វើដ​​​ំណើរ​​​ទៅ​​​ទី​​​នោះ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ទេ​​​។

កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍ខៀវ សុភ័គ បាន​​​បញ្ជាក់​​​ជា​​លើក​​​ចុង​​​ក្រោយ​​​ថា មន្ត្រី​​​កម្ពុជា​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ម្តង​​​ទៀត ប៉ុន្តែ ថា លោក​​​មិន​​​ដឹង​​​​​​​​​ថា តើ​​​ពេល​​​ណា​​​ពួក​​​គេ​​​នឹង​​​ទៅ​​​ដល់​​​ ឬ​​​ថា​​​តើ​​​ពួកគេ​​​នឹង​​​ស្នាក់​​​នៅ​​​ទ​​​ី​​​នោះ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​មន្ត្រី​​ទាំង​​​នោះ​​​រួ​​​ម​​​មាន​​​ មន្ត្រ​​​ី​​​មក​​​ពី​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ជា​​​ដើម​​​ ប៉ុន្តែ មិន​​​មាន​​​វត្ត​​​មាន​​​របស់​​​លោក​​​ សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​បញ្ជូន​​​ពួក​​​គាត់​​​។ យើង​​​បាន​​​បញ្ជូ​​​ន​​​ពួក​​​គាត់​​ទៅ​​​​ដើម្បី​​​​​​ប្រាប់​​​ពួក​​​គេ​​​អំពី​​​កម្ពុជា​​​”។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​​​​ខ្លួន​​​នៅ​​​មាន​​​កម្រិត​​​ទាប​​​នៅ​​​ឡើយ ដោយ​​​មាន​​​តែ​​​ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​ ឬ​​​​​​បី​​​គ្រួសារ​​​ប៉ុណ្ណោះបាន​​​​​​ចេញ​​​មក​​​ស្តាប់​​​​​​​​​ការផ្តល់​​​ជូន​​​របស់​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ ថា លោក​​​មិន​​​ខ្វល់​​​ឡើយ​​​ទោះ​​​បីជា​​​គ្មាន​​​នរណា​​​ចាប់​​​អារម្មណ៍​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​គ្មាន​​​នរណា​​​មក​​​ វា​​​គ្មាន​​​បញ្ហា​​​ទេ​​​ បណ្តោយ​​​វា​​​តាម​​​ដំណើរ​​​ទៅ​​​។ ខ្ញុំ​​​រីករាយ​​​ដែល​​​ទទួល​​​បាន​​​ដំណឹង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ចង់​​​មក​​​…ព្រោះ​​​ពួកគេ​​​មិន​​​ចង់​​​បាន​​​ប្រទេស​​​កម្ពុជា​​​ជា​​​កន្លែង​​​ចុង​​​ក្រោយ​​​របស់​​​ខ្លួន​​​ឡើយ​​​”។

ឧត្តមសេនីយ៍​​​រូបនេះ​​ថែម​​​ទាំង​​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ​​​លោក​​​សូម​​​បួង​​​សួង​​​បន់ស្រន់​​​ឲ្យជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ទទួល​​​បាន​​​នូវ​​អ្វី​​​ដែល​​​ខ្លួន​​​ចង់​​​បាន​​​ [​​​ទី​​​លំនៅ​​​ថ្មី​​​នៅក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​] បន្ទាប់​​​ពី​​​ភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​នោះ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រដ្ឋាភិបាល​​​អភិរក្ស​​​អូស្ត្រាលី​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​ឡើយ​​​​​​ដោយ​​​ចេញ​​​មក​​​ធ្វើ​​​ការ​​​ប្តេជ្ញា​​​ខ្លាំង​​​ៗថា នឹង​​​”បញ្ឈប់​​​ទូក​​​​​នានា​​​​” ។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ (IOM) ដែល​​​បាន​​​យល់​​​ព្រម​​​ជួយ​​​ប្រទេស​​​កម្ពុជា និង​​​អូស្ត្រាលី​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​េនះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​ក៏​​​មាន​​​សមាជិក​​​​​​មួយ​​​រូប​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​នោះ​​​ដែរ​​​។

លោក​​​ Jeo Lowry អ្នក​​​នាំ​​​ពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​អង្គការ​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​​​​បុគ្គលិក​​​មួយ​​​រូប​​​របស់​​​ IOMកម្ពុជា​​​កំពុង​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ ជា​​​ផ្នែក​​​នៃ​​​ការ​​​រៀប​​​ចំ​​​របស់​​​​​​យើង​​​ ដើម្បី​​ធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​ និង​​​ជន​​​ភៀស​​​ខ្លួន ប្រសិន​​​បើ​​​នៅ​​​ពេល​​​ណា​​​មាន​​​ការ​​​ជ្រើស​​​រើស​​​ជន​​​ភៀសខ្លួន​​​មក​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​”។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យជន​​​ភៀស​​​ខ្លួន​​យល់​​​ព្រម​​​ទទួល​​​យក​​​ការ​​​ផ្តល់​​ជូន វា​​​អាស្រ័យ​​​លើ​​​ប្រទេស​​​កម្ពុជា និង​​​អូស្ត្រាលី ហើយ​​​ថាខ្លួន​​​​​​នឹង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រីក​​​ចម្រើន​​​នៃ​​​កិច្ច​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ទាំង​​​នោះ​​​។

ប្រទេស​​​អូស្ត្រាលី​​​បាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​នូវ​​​​​​ជំនួយ​​​បន្ថែម​​​ប្រមាណ​​​៣៥លាន​​​ដុល្លារ​​​​​​​​​​​​សម្រាប់​​​ការ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ ប៉ុន្តែ ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មិន​​​​​​ខ្វល់​​​ចំពោះ​​​ការ​​​បាត់​​​​​​បង់​​​ប្រាក់​​​​​​ឡើយ​​​ ប្រសិន​​​បើ​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំទី​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​នោះ ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​មិន​​​ខ្វល់​​​អំពី​​​ប្រាក់​​​នោះ​​​ឡើយ​​​”។

កញ្ចប់​​​ជំនួយ​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពីខែ​​កញ្ញា​​​ដោយ​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក Scott Morrison រដ្ឋ​​​មន្ត្រី​​​​​ក្រសួងអន្តោប្រវេសន៍​​​អូស្ត្រាលី​​​អំឡុង​​​ពេល​​​នោះ​​​ឡើយ​​​។ លោក​​​ Morrison បាន​​​ប្រកាស​​​ពី​​​ជំនួយ​​​បន្ថែម​​​នេះនៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​ពេល​​​ក្រោយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។

ថ្មី​​​ៗ​​​នេះ​​​ លោក ស ខេង បាន​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី ហើយ​​​បាន​​​ជួប​​​ជាមួយ​​​លោក Peter Dutton ជាអ្នក​​​ជំនួស​​​តំណែងលោក Morrison នៅក្នុង​​​ទីក្រុង​​​កង់​​​បេរា៉ា​​​កាល​​​ពីម្សិលមិញ​​​។ រដ្ឋមន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​​​​មួយ​​​ផ្សេង​​​ទៀត​​​ដោយ​​​ព្រម​​​ព្រៀង​​​សហការ​​​គ្នា​​​លើ​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​បទ​​​ល្មើស​​​​​​ឆ្លង​​​ព្រំដែន​​​ និង​​​ការ​​​ធ្វើ​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​។

មុន​​​ពេល​​​ចាក​​​ចេញ​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី​​​ លោក ស ខេង បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​ពិភាក្សា​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​​​​មិន​​​មែន​​​ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​ទៅ​​​ទី​​​នោះ​​​របស់​​​លោក​​​ឡើយ​​​ ប៉ុន្តែ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ប្រធាន​​​បទ​​​នេះ​​​អាច​​​នឹង​​​ត្រូវ​​​លើក​​​ឡើង​​​។

កាល​​​ពីម្សិលមិញ​​​ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​មិន​​​ដឹង​​​ថា តើ​​​រដ្ឋមន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​េនះ​​​ពិភាក្សា​​​គ្នា​​​អំពី​​​អ្វី​​​នោ​​​ះ​​​ឡើយ​​​។

កាល​​​ពី​​​ម្សិល​​​មិញ​​​ដដែល​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អូស្ត្រាលី​​​បាន​​​រាយការណ៍​​​ថា ព្រឹទ្ធសភា​​​អូស្ត្រាលី​​​បាន​​​បោះឆ្នោត​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​នៅ​​​ក្នុង​​​មជ្ឈមណ្ឌល​​​ឃុំ​​​ឃាំង​​​គ្រប់​​​គ្រង​​​ដោយ​​​អូស្ត្រាលី​​​សម្រាប់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​ណូរូ​​​។

ឧត្តមសេនីយ៍​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កម្ពុជា​​​​​​​​មិន​​​ខ្វល់​​​​​​​​​​ថា ​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​របស់​​​ខ្លួន​​​ជាមួយ​​​ប្រទេស​​​អូស្ត្រាលី​​​នឹង​​​ឆ្លុះ​​​បញ្ចាំង​​​រដ្ឋាភិបាល​​​ក្នុង​​​ផ្លូវណា​​​ទេ​​​ ជុំវិញ​​​ការ​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​ពី​​​បទ​​​រំលោ​​​ភបំពាន​​​ផ្លូវ​​​ភេទ​​​ និង​​​លក្ខខណ្ឌ​​​មិន​​​ល្អ​​​នៅ​​​ប្រទេស​​​ណូរូ​​​នោះ។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​ជា​​​បញ្ហា​​​របស់​​​ប្រទេស​​​អូស្ត្រាលី មិនមែន​​​របស់​​​កម្ពុជា​​​ឡើយ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស