27 C
Phnom Penh

អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ស្នាក់​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​​​​នៅ​​​ឡើយ​​​ បន្ទាប់​​​ពី​​​ពុល​​​នំប័ុង​​​សាច់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បា​​​ន​​​ឲ្យ​​​ដ​​​ឹង​​​ថា អ្នក​​​ភូមិ​​​ចំនួន​​​៣៦​​​នាក់​​​នៅ​​​ស្នាក់​​​នៅ ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នៅឡើយ​​​កាល​​​ពីរ​​​សៀល​​​ម្សិលមិញ បន្ទាប់​​​ពី​​​អ្ន​​​ក​​​ភូមិ​​​ប្រហែល​​​៨០០នាក់​​​បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដោយសារ​​បរិភោគ​​​នំប័ុង​​​សាច់​​​ដែល​​​គេ​​​ចែក​​​ឲ្យ​​​អំឡុង​​​កម្មវិធី​​​មួយ​​​រៀប​​​ចំ​​​ឡើយ​​​ដោយ​​​អង្គការ​​​ទស្សនៈ​​​ពិភព​​​លោក (World Vision) នៅ​​​ក្នុង​​​ស្រុក​​​ជីក្រែង​​​ ខេត្ត​​​សៀម​​​រាប​​​។ 

អាជ្ញាធរ​​​នៅ​​​​​​មិន​​​ទាន់​​​កំណត់​​​មូល​​​ហេតុ​​​ពិត​​​ប្រាក​​​ដ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ពុល​​​អាហារ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​បុគ្គលិក​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ក៏កំពុង​​​ស្ថិត​​​ក្នុង​​​ស្រុក​​​នេះ​​​​​​នៅ​​​ឡើយ​​​ដែរ​​​ ដើម្បី​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​​បន្ត​​​ទៀត​​​។

លោក​​​ ពៅ ប៊ុន​​​ធឿន អភិបាល​​​ស្រុក​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “នៅ​​​មាន​​​មនុស្ស​​​ចំនួន​​​៣៦​​​នាក់​​​ទៀត​​​កំពុង​​​ស្នាក់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ និង​​​ខេត្ត​​​នៅ​​​ឡើយ​​​ ដើម្បីទទួល​​​ការ​​​ព្យាបាល​​​ ខណៈ​​​អ្នក​​​ដែល​​​ជា​​​សះស្បើយ​​​ឡើង​​​វិញ​​​បាន​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​រៀង​​​ៗខ្លួន​​​​​​”។

លោក ចាន់ភ័ក្ត្រា ហុង បុគ្គលិក​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​អង្គការ​​​ទស្សនៈ​​​ពិភព​​​លោក​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​បាន​​​ជួប​​​ជា​​​មួយ​​​មន្ត្រី​​​ក្រសួង​​​សុខា​​​ភិបាល​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ដើម្បីភិភាក្សា​​​រក​​​ប្រភព​​​ដែល​​​​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ពុល​​​អាហារ​​​នេះ​​​។

លោក ហុង បាន​​​និយាយ​​​ថា “​​​រដ្ឋាភិបាល​​​ចង់​​​ដឹង​​​ថា តើ​​​គេ​​​ធ្វើ​​​នំប័ុង​​​សាច់​​​េនះ​​​​​​តាម​​​របៀប​​​ណា ហើយ​​​ថា តើ​​​វា​​​ទុក​​​យូរ​​​ពេក​​​ឬក៏អត់​​​”។

សំណាក​​​នំប័ុង​​​សាច់​​​ផ្តល់​​​ដោយ​​​ក្រុ​​​ម​​​យុវជន​​​មូលដ្ឋាន​​​​​​ ដែល​​​រៃអង្គាស់​​​ប្រាក់​​​យក​​​មក​​​ឧបត្ថម្ភ​​​អាហារ​​​សម្រាប់​​​កម្មវិធីនេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​រាជធានីភ្នំពេញ​​​ដើម្បី​​​ឲ្យ​​​នគរ​​​បាល​​​ត្រួត​​​ពិនិត្យ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។

លោក សត ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៅ​​​ឡើយ​​​៕ស៊ុយឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស