26.2 C
Phnom Penh

TAG

translate

ការ​ជ្រើស​រើស​សមាជិក​​គ.ជ.ប.ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​​នឹង​រៀបចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​ដើម្បី​ធ្វើការ​ជ្រើសរើស​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​(គ.ជ.ប.) ហើយ​បន្ទាប់មក បោះ​ឆ្នោត​​ជ្រើសរើស​សមាជិក​ប្រាំបួន​រូប​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។ ការ​បង្កើត​គ.ជ.ប.ថ្មី​​ដោយ​មាន​សមាជិក​បួន​រូប​ម្ខាង​មក​ពី​គណបក្ស​ធំ​ៗ​ចំនួន​ពីរ​​​​ ព្រម​ទាំង​សមាជិក​​"អព្យាក្រឹត" ​ទី​៩​គឺ​សំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ដែល​បាន​បញ្ចប់​ភាព​ទាល់​ច្រក​នយោបាយ​​កាលពី​ឆ្នាំមុន ហើយ​​ច្បាប់​នេះ​សំខាន់​ណាស់​​ក្នុង​ការ​បង្កើត​​ស្ថាប័ន​ថ្មី​​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន។ លោក ឈាង វុន អ្នក​នាំ​ពាក្យ​ពាក្យ​រដ្ឋសភា​​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា "​នៅ​ថ្ងៃសុក្រ​ទី​២៧ គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​​នឹង​ពិនិត្យ​​មើល​នីតិវិធី​​សម្រាប់​ការ​ជ្រើស​រើស​បេក្ខជន​​ដែល​នឹង​ឈរ​ឈ្មោះ​ជា​​សមាជិក​គ.ជ.ប.​ថ្មី"។ លោក​បាន​មាន​ប្រសាសន៍​ថា "វា​មាន​ន័យ​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​​នឹង​សម្រេច​ប្រកាស​​ទទួលយក​​ការ​ដាក់ពាក្យ​សុំ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​​ និង​ប្រាប់​សាធារ​ណ​ជន។ រដ្ឋសភា​នឹង​​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​...​បោះ​ឆ្នោត​​ជ្រើស​រើស​សមាស​ភាព​​គ.ជ.ប.ថ្មី”។ លោក សុខ ឦសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​កាន់អំណាច​​មិន​ទាន់​សម្រេច​​ជ្រើស​រើស​បេក្ខ​ជន​បួន​រូប​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា "​យើង​រង់​ចាំ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀប​ចំ​កិច្ច​ប្រជុំ​​នៅ​ថ្ងៃ​ទី​២៧នៅឡើយ​ ដូច្នេះ​គ្រប់គ្នា​​អាច​ដាក់​ពាក្យ​សុំ​"។ លោក​...

ចៅ​​​ក្រម​​​ពិចារណា​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​ក្រុម​​​ហ៊ុន​​​ជីវ​​​ឥន្ធនៈ​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​

កាល​​​ពី​​​ម្សិលមិញ ចៅ​​​ក្រម​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញបាន​​​លើក​​​ឡើ​​​ងថា ខ្លួន​​​នឹង​​​ពិចារណា​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​ និង​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​បីនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​ ជា​​​ទី​​​ដែល​​​បទ​​​ល្មើស​​​បាន​​​កើត​​​ឡើង​​​។ អស់​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ លោក​​​ Gregg Fryett ប្រធានក្រុម​​​ហ៊ុន​​​ International Green Energy (IGE) និង​​​បុគ្គលិក​​​របស់​​​ខ្លួន​​​ចំនួន​​​ពីរ​​​នាក់​​​ឈ្មោះ​​​ សឿន ដែននី​​​ និង​​​ អ៊ុំ សំណាង​​​ នៅ​​​តែ​​​ជាប់​​​ពន្ធនាគារ​​​នៅឡើយ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ដើម្បី​​​ទទួល​​​បាន​​​ដី​​​ដែល​​​ក្រុមហ៊ុន​​​ IGE មាន​​​បំណង​​​ប្រែ​​​ក្លាយ​​​ជា​​​ចម្ការ​​​ល្ហុង​​​ខ្វង​​​ ដើម្បី​​​បង្កើត​​​ជីវ​​​ឥន្ធនៈ។ កាល​​​ពី​​​ខែ​​​មករា ឆ្នាំ​​​២០១៤ លោក អ៊ុក កែវ​​​រតនៈ​​​ អតីត​​​ប្រធាន​​​រដ្ឋាបាល​​​សាលា​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​​​​ត្រូវ​​​បាន​​​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​អង្គភាព​​​ប្រឆាំ​​​ងអំពើ​​​ពុក​​​រលួួយ​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​​​បទ​​​​​​ធ្វើ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លីក្លែង​​​ក្លាយ​​​ដើម្បី​​​លក់​​​ដី​​​ទៅ​​​ឲ្យ​​​​​​លោក Gregg Fryett ។ លោក Gregg Fryett ​​​បាន​​​អះ​​​អាង​​​ថា លោក​​​ អាំង មាលតី អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​ត្រូវ​​​បាន​​​ដក​​​តំណែង​​​កាល​​​ពី​​​ខែ​​​មុន ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ​​​​​​ធ្ងន់​​​ធ្ងរ​​​ បាន​​​ប្រឌិត​​​ការ​​​​​​ចោទ​​​ប្រកាន់​​​​​។ លិខិត​​​ចុះ​​​កាល​​​​​​បរិច្ឆេទ​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ ពី​​​លោក​​​ អ៊ុង អឿន អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ពេល​​​នោះ ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បាន​​​ចោទ​​​ប្រកាន់​​​ថា លោក អាំង​​​ មាលតី  និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ផ្សេង​​​ៗ​​​ទៀ​​ត​​​បាន​​​​រឹប​​​អូស​​​យក​​​គ្រឿង​​​ចក្រ​​​របស់​​​ក្រុមហ៊ុន IGE ដែល​​​មាន​​​ទឹក​​​ប្រាក់​​​រាប់​​​មឺុន​​​ដុល្លារ​​​ដោយ​​​ខុស​​​ច្បាប់​​​។ នៅ​​​ក្នុង​​​ការ​​​បើ​​​ក​​​សវនាការ​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ដក​​​តំណែង​​​លោក អាំង​​​ មាល​​​តី ​​​ដែល​​​បាន​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​ក្រុមហ៊ុន IGE មកកាន់​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​បាន​​​ដំឡើង​​​ឋានៈ​​​ពី​​​ប្រធាន​​​សាសា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​រួច​​​មក​​​ ចៅក្រម​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួ​​​ន​​​នឹង​​​ពិចារណា​​​សំណើ​​​របស់​​​ចុង​​​ចោទ​​​ដើម្បី​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ត្រឡប់​​​​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​។ ចៅ​​​ក្រម​​​ ជួន សុខរាសី​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ការ​​​បើក​​​សវនាការ​​​រួច​​​ថា "តុលាការ​​​​​​បាន​​​សម្រេច​​​ពន្យារ​​​ពេល​​​បើក​​​សវនាការ​​​សំណុំ​​​រឿង​​​នេះ ហើយ​​​នឹង​​​ផ្តល់​​​ដំណឹង​​​​​​ នៅ​​​ពេល​​​ក្រោយ​​​"។ នៅ​​​ខាង​​​ក្រៅ​​​តុលាការ លោក​​​ កែវ រតនៈ ដែល​​​ធ្វើ​​​ព្រាង​​​លិខិត​​​រៀប​​​រាប់​​​ពី​​​ការ​​​ធ្វើ​​​ខុស​​​របស់​​​លោក អាំង​​​ មាលតី នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ថ្មី​​​ជូន​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ស្នើ​​​ឲ្យ​​​លោក​​​ជួយ​​​អន្តរាគមន៍​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ករណី​​​នេះ​​​​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ដោយ​​​លោក​​​ អាំង​​​ មាល​​​តី។ ឆាក​​​ និង​​​អ្នក​​​ដើរ​​​តួ​​​គឺ​​​សុទ្ធ​​​តែ​​​គាត់​​​ជា​​​អ្នក​​​រៀប​​​ចំឡើង"៕ស៊ុយឈាង​​​  

តុលាកា​​រ​​​​​​​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​អតីត​​​អធិការខណ្ឌ​​​ ហ៊ី ណារិន

តុលាការ​​​ក្រុង​​​ភ្នំពេញថ្ងៃ​​​នេះ​​​ បាន​​​បើក​​​សវនាការ​​​​​​ជំនុំ​​​ជម្រះអតីត​​​អធិការ​​​នគរបាល​​​ខណ្ឌ​​​ម្នាក់ ដែល​​​អង្គ​​​ភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​ឆ្នាំ​​​មុន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​កេង​​​ប្រវ័ញ្ចថវិកា​​​រដ្ឋ​​​ និងយក​​​លុយ​​​ពី​​​​​​អ្នករកស៊ី​​​។ លោក ហ៊ី ណារិន​​​ ត្រូវ​​​បាន​​​បណ្តេញចេញ​​​ពី​​​តំណែង​​​អធិការ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ខែ​​​តុលា​​​ឆ្នាំមុន បន្ទាប់​​​ពី​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយពី​​​បទ​​​កេង​​​ប្រវ័ញ្ច​​​ប្រាក់​​​ជាង​​​ ៦០០.000 ដុល្លារ​​​អាមេរិកពី​​​រដ្ឋ និង​​​អ្នក​​​រក​​​ស៊ី​​​ក្នុង​​​មូល​​​ដ្ឋាន​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​៨​​​ឆ្នាំ​​​​​​ក្នុង​​​តំណែងលោក​​​ជា​​​អធិការ​​​ខណ្ឌ។ ក្នុង​​​សវនាការ​​​រយៈ​​​ពេល​​​ជាង​​​២​​​ម៉ោង​​​នៅ​​​ឯ​​​តុលាការ​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​នោះ លោក​​​ ណារិន​​​ បាន​​​បដិសេដចោល​​​នូវ​​​​​​បទ​​​​​​ចោទ​​​ភាគ​​​ច្រើន ប៉ុន្តែ​​​បាន​​​សារ​​​ភាព​​​ថា លោក​​​ទទួល​​​បាន​​​១០​​​លាន​​​រៀលក្នុង​​​មួយ​​​ខែ​​​ពី​​​ប្រាក់​​​ខែ​​​របស់​​​មន្ត្រី​​​អសកម្ម និង​​​អវត្តមាន។

ក្រុម​មន្ត្រី​មិន​ដឹង​អំពី​ករណី​ចាប់​រំលោភ​របស់​អ្នក​នយោបាយ​អ៊ុយក្រែន

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិក​សភា​អ៊ុយក្រែន​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០១១ បាន​គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា មុន​ពេល​តុលាការ​អាច​តាម​ចាប់​រូប​គាត់។ ទោះជា​យ៉ាង​នេះ​ក្តី លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ​៤៦​ឆ្នាំ​ដែល​​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៃ​គណបក្ស​រណសិរ្ស​ប្រជាជន​កាលពី​ខែ​វិច្ឆិកា នៅតែ​អះអាង​ថា លោក​ត្រូវ​គូសត្រូវ​ចាស់​ដែល​មាន​ទំនាក់​ទំនង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា បង្ខូច​កេរ្តិ៍​ឈ្មោះ ខណៈ​ដែល​ក្រុម​មន្ត្រី​នៅ​ក្រុង​ភ្នំពេញ​ស្ទើរតែ​មិន​អាច​ផ្តល់​ព័ត៌មាន​អំពី​ករណី​នេះ​កាលពី​ថ្ងៃ​អង្គារ។ វិបសាយ​អាំងទែប៉ូល​បាន​ដាក់​ឈ្មោះ​លោក ខ្ញាហ្ស៊ឺស្គី ក្នុង​បញ្ជី​មនុស្ស​ត្រូវ​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​លើ​បទ​សង្ស័យ​ចាប់​រំលោភ។ យោងតាម​ការ​បកប្រែ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​អាំងទែប៉ូល​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ស្វះស្វែង​ធ្វើ​បត្យាប័ន​លោក ខ្ញាហ្ស៊ឺស្គី ពី​បទ​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៩​ឆ្នាំ​២០១១។ ទោះជា​យ៉ាង​នេះ​ក្តី ក្នុង​ចំណោម​មន្ត្រី​ដែល​មាន​មុខ​តំណែង​ច្បាស់​លាស់​១០​នាក់​ដែល​ទាក់ទង​កាលពី​ថ្ងៃ​អង្គារ មាន​តែ​ឧត្តមសេនីយ៍​ទោ ប៉ុល ភិ​ធេ​យ្យ...

អ្នក​តស៊ូ​មតិ​ម្នាក់​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទុក​ជា​មោឃៈ​នូវ​មាត្រា​មួយ​ចំនួន​ ក្នុង​ច្បាប់​បោះ​ឆ្នោត

អ្នក​​​តស៊ូ​​​មតិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តស៊ូ​​​មតិ​​​សិទ្ធិ​​​មនុស្ស​​​ដ៏​ល្បី​ឈ្មោះ​ក្នុង​​​​ប្រទេស​​​កម្ពុជា​​​បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​នេះ​ទុក​​​ជា​​​មោឃៈ​​​នូវ​​​មាត្រា​ចំនួន​​​ពីរ​​​ នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាត​​ិ​​​ថ្មី​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា រំលោភ​​​សិទ្ធិ​​​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​ក្នុ​​​ង​ការ​​​ចូល​​​រួម​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​។ លោក គល់​​​ បញ្ញា នាយក​​​គណៈកម្មាធិការ​​​ដើម្បី ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​សម្ព័ន្ធ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ហៅថា ​​​សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​នោះ ​​​បាន​​​រិះ​​​គន់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​ចាប់​​​តាំង​​​ពីមាន​​​ព័ត៌​​​មាន​​​លម្អិត​​​បាន​​​លេច​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​មុន​មក​ម៉្លេះ​​​។ ប៉ុន្តែ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អើ​​​ពើ​​​ចំពោះ​ការ​​​មិន​​​យល់​​​ព្រម​​​ចំពោះ​​​ច្បាប់​​​ថ្មី​​​នេះ​ឡើយ​​​ ហើយ​​​បាន​​​អនុម័ត​​​ច្បាប់​​​នេះ​​ជា​​​ឯកច្ឆន្ទ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ បន្ទាប់​​​ពី​​​ត្រូ​​​វ​បាន​​​អនុម័ត​​​ដោយ​​​ព្រឹទ្ធ​​​សភា​​​កាល​​​ពី​ថ្ងៃ​​​ច័ន្ទ​​​ ឥឡូវ​​​នេះ​​​ច្បាប់​​​នេះ​​​ត្រូវ​​​​ការ​ការ​​​ពិនិត្យ​ពី​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​ និង​ការ​​​​​ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​ដោយ​​​ព្រះ​មហា​ក្សត្រ​​នរោត្តម​​​ សីហ​មុនី តែ​​​ប៉ុណ្ណោះ​​​។ លោក គល់​​​ បញ្ញា បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "នៅ​​​ព្រឹក​​​នេះ​​​យើង​​​បា​​​ន​​​ដាក់​​​សំណើ​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​សុំ​​​ឲ្យ​​​ដក​​​មាត្រា​​​មួយ​​​ចំនួន​​​ដែល​​​ផ្ទុយ​​​​​​ព​​​ី​​​រដ្ឋធម្មនុញ្ញ និង​​​រំលោភ​​​សិទ្ធិ​​​នយោបាយ​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​សង្ឃឹម​​​ថា ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បង្ហាញ​​​ភាព​គួរ​ឲ្យ​ជឿ​ជាក់​របស់​​​ខ្លួន​​​បក​​​ស្រាយ​​​អំពី​​​ច្បាប់​​​នេះ​​​ ជា​​​ពិសេស​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​របស់​​​រដ្ឋ​​​សភា​​​ ហើយ​​​លុប​​​ចោល​​​មាត្រា​​​៨៤​​​ ១៦២ និង​​​១៦៧"។ លោក គល់​​​ បញ្ញា បាន​​​មានប្រសាសន៍​​​ថា មាត្រា​​​៨៤​​​នៃ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី ដែល​​​ហាម​​​បុគ្គលិក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មិន​​​ឲ្យ​​​ "ប្រមាថមាក់ងាយ" ឬ​​​បង្ហាញ​​​"ភាព​​​លម្អៀង" ទៅ​​​រក​​​គណបក្ស​​​នានា​​​ក្នុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​នោះ ​​​ រំលោភ​​​មាត្រា​​​៣៥​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ ដែល​​​ការ​​​ពារ​​​ការ​​​ចូល​​​រួម​ក្នុង​​​​នយោបាយ​​​។ លោក គល់ បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍ថា មាត្រា​​ផ្សេង​ទៀត​​​ដែល​​​ផ្តល់​​​អំណាច​​​ដល់​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​​​ដើម្បីដកសិទ្ធិគណបក្ស​​​នានា​​​មិ​​​ន​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ បើ​​​ទោះ​​ជា​​​គណបក្ស​​​ទាំង​​​នោះ​​​ឈ្នះ​​​អាសនៈ​​​ក៏​​​ដោយ​​​ អាចរំលោភ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដូច​មាន​ចែង​ក្នុ​​ង​​​មាត្រា​​​៣៤​​​។ គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា តើ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​ពិនិត្យមើល​​​ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​ទាំ​​​ង​នេះ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ឡើយ​​​ ប៉ុន្តែ មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ទាំង​​​ពី​​​រ​​​នេះ​​​ប្រហែល​​​ជា​​​ត្រូ​​​វ​​​បាន​ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ឯក សំអុល ប្រធាន​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​ និង​អ្នក​​​នាំ​ពាក្យ​​​ពីរ​​​រូប​​​ទៀត​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​    

គណៈកម្មការ​​​ពិសេស​​​មួយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​សើុប​​​អង្កេត​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​វាយ​​​ដំ​​​អ្នក​​​បើក​​​រថយន្ត​​​ធុន​​​ធំ

ឧត្តម​​​សេនីយ៍​​​ សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​បង្កើត​​​គណៈ​​​កម្មការ​​​ពិសេស​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​មន្ត្រី​​​មួយ​​​​​ក្រុម​​​ដែល​​​បាញ់​​​ប្រហារ​​​លើ​​​​​​​​​​​​រថយន្ត​​​​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ ខណៈ​​​រថយន្ត​​​​​​នេះ​​​បាន​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ចំនួន​​​ពី​រ​​​នៅ​​​ក្នុង​​​ខេត្ត​​ត្បួង​​​ឃ្មុំ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​បន្ទាប់​​​មក​​​​​​អ្នក​​​បើក​​​បរ​​​ និង​​​ព្រូ​​​ឡាន​​​ម្នាក់​​​ត្រូវ​​​​​​មន្ត្រី​​​មួយ​​​ក្រុម​​​នេះ​​​​​​វាយ​​​ដំ​​​ បន្ទាប់​​​ពី​​​ឃាត់​​​រថយន្ត​​​រួច​​​។ បទបញ្ជា​​​មួយ​​​ច្បាប់​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ សៅ​​​ សុខា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បាន​​​តែង​​​តាំង​​​លោក សិុន​​​ សុផានី​​​​​​ ប្រធាន​​​ស្នងការ​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​គណៈកម្មការ​​​ដែល​​​មាន​​​សមាជិក​ចំនួន​​​​៩​​​រូប​​​នេះ ហើយ​​​បាន​​​តែង​​​តាំង​​​លោក គង់ សុថារិន នាយ​​​ការិយាល័យ​​​បទ​​​ល្មើស​​​​​​ព្រហ្ម​​​ទណ្ឌ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អនុ​​​ប្រធាន​​​។ បទ​​​បញ្ជា​​​នេះ​​​មាន​​​ខ្លឹម​​​សា​​​រ​​​ថា "គណៈកម្មការ​​​នេះ​​​នឹង​​​សើុប​​​អង្កេត​​​លើ​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ដែល​​​កើត​​​ឡើង​​​អំឡុង​​​ប្រតិបត្តិការ​​​របស់​​​នាយ​​​ទាហាន​​​និង​​​នាយ​​​ទាហាន​​​រង​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ព​​​ីថ្ងៃ​​​ទី​​​១៩ ខែមីនា"។ យោង​​​តាម​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ណេន​​​ ស៊ីដា អាយុ​​​៣០​​​ឆ្នាំ​​​ និង​​ ធឿន ណើប អាយុ​​​២០​​​ឆ្នាំ​​​ ជា​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ឃាត់​​​ឲ្យឈប់​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​១៩​​​ ខែមីនា បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​បុក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ហើយ​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យចំនួន​​​ពីរ​​​​​​​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្នុង​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​ដែល​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​ព្រៃ​​​វែង។ នគរ​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​លើក​​​ឡើ​​​ងទៀត​​​ថា មន្ត្រី​​​នគរ​​​បាល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទម្លុះ​​​កញ្ចក់​​​មុខ​​​​​​របស់​​​រថយន្ត​​​ធុន​​​ធំ​​​នេះ​​​ដើម្បី ​​​ឃាត់​​​ឲ្យ​​​ឈប់ ហើយ​​​បាន​​​ចង​​​អ្នក​​​បើក​​​បរ​​​និង​​​ព្រូឡាន បន្ទាប់​​​មក​​​បាន​​​វាយ​​​ដំ​​​ពួកគេ​​​។ រូបភាព​​​របស់​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​មាន​​​ស្នាម​​​របួស និង​​​ស្នាម​​​ជាំ​​​​​​ត្រូវ​​​បាន​​​គេ​​​ចែក​​​រំលែក​​​យ៉ាង​​​សុះសាយ​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​កាល​​​ពីចុង​​​សប្តាហ៍។ អ្នក​​​បើក​​​បរ និង​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ដោ​​​ះ​​​លែង​​​ពី​​​មន្ទីរ​​​ឃុំឃាំង​​​នៅថ្ងៃ​​​ដដែល​​​បន្ទាប់​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​។ អ្នក​​​បើក​​​បររថយន្ត​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បើក​​​ទម្លុះរបាំង​​​​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ព្រោះ​​​ខ្លួន​​​គិត​​​ថា ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ទាំង​​​នេះ​​​ត្រូវ​​​ក្រុម​​​មន្ត្រី​​​ពុក​​​រលួយ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​។ អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​មក​​​ក្រុម​​​មន្ត្រី​​​​​​បាន​​​យក​​​ស្វាយ​​​កាំភ្លើង​​​អាកា​​​៤៧​​​វាយ​​​​​​មុខ​​​របស់​​​គាត់​​​​​​​​​ ចង​​​ដៃ​​​ និង​​​ចង​​​ជើង​​​គាត់​​​ព័ទ្ធ​​​ទៅ​​​ក្រោយ​​​ ហើយ​​​​​​បន្ត​​​ទាត់​​​ធាក់​​​រូប​​​គាត់​​​ទៀត ខណៈ​​​គាត់​​​ដួល​​​លើ​​​ដី។ បទ​​​បញ្ជា​​​របស់​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា បាន​​​ផ្តល់​​​សិទ្ធិ​​​​​​ឲ្យ​​​គណៈកម្មការ​​​ថ្មី​​​នេះ​​​ក្នុង​​​ការ​​​ជួប​​​ជាមួយ​​​​​​​​​មន្ត្រី នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​ពីរ​​​នេះ​​​ ហើយ​​​កោះ​​​ហៅ​​​ជន​​​សង្ស័យ​​​មក​​​សាក​​​សួរ​​​។ បន្ទាប់​​​មក​​​គណៈកម្មការ​​​នេះត្រូវ​​​តែ​​​រាយការណ៍​​​ត្រឡប់​​​ទៅ​​​ឲ្យ​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា ដោយ​​ផ្ទាល់។ លោក គឹម ផាន់​​​នី​​​ មេបញ្ជាការ​​​រង​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​នេះ​​​នឹង​​​ទៅដល់​​​ខេត្ត​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មាន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​សរុប​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​ជា​​​ជន​​​សង្ស័យ​​​ក្នុង​​​នោះ​​​បី​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​បី​​​នាក់​​​ទៀត​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង ហើយ​​​ថា នគរ​​​បាល​​​ដែលគេ​​​មិន​​​ដឹង​​​ចំនួន​​​ពិត​​​ប្រាកដ​​​មក​​​ពី​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ ក៏​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដែរ​​​។ លោក សុខ គ្រីន មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​របស់​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ហើយ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​នោះ​​​ឡើយ​​​។លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​កំពុង​​​បំពេញ​​​ការ​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ ហើយ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ឡើយ​​​ ព្រោះ​​​អាជ្ញាធរ​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​ជា​​​មួយ​​​គណៈកម្មការ​​​ពិសេស​​​​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សើុប​​​អង្កេត​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះ​​​រួច​​​ហើយ​​​ ហើយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ដើម្បី​​​ប្រមូល​​​ព័ត៌​​​មាន​​​​​​អំពី​​​ករណី​​​នេះ​​​"៕ស៊ុយឈាង​​​​​​​​​​​​​​​​​​  

បុរស​បួន​នាក់​បន្ថែមទៀត​ត្រូវ​បាន​ចាប់​ខ្លួន​​​​ជុំវិញ​អំពើ​ចោរកម្ម​ដ៏ហិង្សា​នៅ​លើ​កោះរ៉ុង​

កាលពី​ម្សិលមិញ នគរ​បាល​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​បុរស​ជនជាតិ​ខ្មែរ​បួន​នាក់​ត្រូវ​បាន​ចាប​់​ខ្លួន​ពាក់ព័ន្ធនឹង​អំពើ​ចោរកម្ម​ដ៏ហិង្សា​នៅ​ផ្ទះ​សំណាក់​មួយ​លើ​កោះ​រ៉ុង ក្នុង​ក្រុង​ព្រះសីហនុ​​កាលពី​សប្ដាហ៍មុន​ ដែល​​បណ្ដាល​ឲ្យជនជាតិ​កាណាដា​ម្នាក់​មាន​របួស​ធ្ងន់​ត្រង់​ក្បាល។ លោក អុិន បូរ៉ា ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ​ និង​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​មួយ​ក្រុម​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ស៊ើបអង្កេត​ការ​កើន​ឡើង​ក្នុង​ពេល​ថ្មីៗ​​​នៃ​បទ​ល្មើស​ដ៏ហិង្សា​ពាក់ព័ន្ធ​នឹង​ជន​បរទេស​ បាន​លើក​ឡើង​ថា លោក​បាន​ដឹកនាំ​មន្ត្រីមូលដ្ឋាន​មួយ​ក្រុម​​ដើម្បីធ្វើ​ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ។ ឧត្ដម​សេនីយ៍ឯក អុិន បូរា៉ា បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ចាប់​ខ្លួន​ជន​​ល្មើស​ចំនួនបួន​នាក់​"។ លោក​ប្រាប់​អត្តសញ្ញាណ​របស់​បុរស​ជនជាតិ​ខ្មែរ​ទាំង​បួន​នាក់​នោះ​ថា​មានឈ្មោះ​ដូច​ជា វណ្ណ សីហវ័ន អាយុ​២២​ឆ្នាំ ជួប​ ទិត្យ អាយុ​២​៧​ឆ្នាំ...

លោក ហ៊ុន សែន ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​ទទួល​មរណភាព​របស់​លោក លី ក្វាន់យូ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​រួម​រំលែក​ទុក្ខ​​ចំពោះ​ការ​ទទួល​មរណភាព​របស់​លោក លី ក្វាន់យូ អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ដែល​បាន​ទទួល​មរណភាព​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ ក្នុង​អាយុ​៩១ឆ្នាំ។ ពេល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​សុខាភ្នំពេញ លោក​​ ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​ពី​ឥទ្ធិពល​របស់​លោក លី ក្វាន់យូ ​លើ​ទិដ្ឋភាព​នយោបាយ​នៃ​តំបន់​អាស៊ីអាគ្នេយ៍។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "តាង​នាម​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា និង​ពល​រដ្ឋ​ខ្មែរ ខ្ញុំ​សូមចូលរួម​​រំលែក​ទុក្ខ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី លី...

កាលបរិច្ឆេទ​បណ្តេញ​ចេញ​ខិត​ជិត​ដល់ហើយ​សម្រាប់​អ្នកភូមិ​ខេត្ត​កោះកុង​

ក្រុម​មន្ត្រី និង​​​អ្នក​ភូមិ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ខេត្ត​​​កោះកុង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ចិន​​​​​​ ទទួល​​​បាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​ថា នៅពេល​​​ឆាប់ៗ​​​នេះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នឹង​​​អនុវត្ត​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​​​​បណ្តេញ​​​ពួកគាត់​​​ចេញពីដីធ្លី​​​របស់ខ្លួន។ អ្នកភូមិ​​​៤៧គ្រួសារ​​​ក្នុង​​​ឃុំ​កោះ​​​ស្តេច​​​ ស្រុក​​​គិរី​​​សាគរ​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០ ​​​បាន​​​តតាំង​​​នឹង​​​គម្រោង​​​អភិវឌ្ឍ​​​ន៍​​​ផ្ទៃដី​​​ទំហំ​​​៤៥.០០០ហិកតា​​​ក្នុង​​​ឧ​​​ទ្យាជាតិ​​​បទុម​​​សាគរ​​​របស់​​​ក្រុមហ៊ុន Union Development Group (UDG) ឲ្យ​​​ទៅ​​​ជា​​​តំបន់​​​ទេស​​​ចរណ៍​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​​​​៣,៨ពាន់លានដុល្លារ។ ក្រុមហ៊ុន​​​នេះ​​​បាន​​​បណ្តេញ​​​អ្នកភូមិ​​​ប្រហែល​​​១.០០០គ្រួសារ​​​ចេញពី​​​តំបន់​​​នេះ ប៉ុន្តែ​​​អ្នក​ភូមិ​​​ប្រហែល​​​៤៧គ្រួសារ​​​​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ចាកចេញពី​​​ដី​​​ដែលពួកគាត់​​​និយាយថា ពួកគាត់​​​បាន​​​កាន់​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់។ កាលពី​​​ថ្ងៃសៅរ៍ ​​​ក្រុម​មន្ត្រី​​​ឃុំ​​​​​​បាន​​​ផ្តល់​​​លិខិត​​​ថត​​​ចម្លង​​​​​​ចុះថ្ងៃទី​​​៤ ខែមីនា​​​ដែលចុះ​​​ហត្ថ​លេខាដោយ​​ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​ ស្រី ម៉ាកនី ដោយ​​​ប្រាប់​​​ពួកគាត់​​​ថា សេចក្តី​​​បង្គាប់​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​​​​ដែលចេញ​​​ដោយ​​​តុលាកា​​​រកាលពី​​​ខែ​​​មុននោះ នឹងត្រូវ​​​អនុវត្ត​​​ក្នុង​​​រយៈពេល​​​៦០ថ្ងៃ។ លោក មេឃុំ  ភឿយ កែ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា "​​​យើង​​​គ្រាន់តែ​​​ជូន​​​ដំណឹង​​ពី​​​ការ​​​អនុវត្ត​​​ដីកាបង្គាប់​​​របស់តុលាការ​​​​​​ស្នើឲ្យ​​​អ្នក​​​ភូមិ​​​ផ្តិត​​​មេដៃតែប៉ុណ្ណោះ ហើយ​​​ប្រសិន​​​បើ​​​ពួកគាត់​​​មិន​​​យល់ស្រប​​​ ពួកគាត់​​​អាច​​​ប្តឹង​ទៅ​​​តុលាការ​​​បាន​"។ អ្នកភូមិ​​​ឈ្មោះ​​​ ប្រាក់ ធួក ដែលទទួលបាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​​​​បាន​​​និយាយថា អ្នកភូមិ​​​ទាំង​​​៤៧គ្រួសារ​​​មិន​​​ព្រម​​​ផ្តិតមេដៃ​​​ទេ ហើយ​​​នឹង​​​បន្ត​​​តតាំង​​​នឹង​​​ការ​​​បណ្តេញចេញ​​​នេះ។ លោក​​​បាននិយាយថា "​​​ប្រសិន​​​បើយើង​​​យល់ព្រម​​​ផ្តិត​​​មេដៃ មាន​​​ន័យ​​​ថា យើង​​​យល់ព្រម​​​​​​ឲ្យ​​​ពួកគេ​​​យក​​​ដី​​​របស់​​​យើងអ៊ីចឹង​​​​។ ខ្ញុំ​​​នឹង​​​មិន​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្ញុំឡើយ"៕សារុន  

មនុស្ស​ម្នាក់​ស្លាប់​ និង​២៥នាក់​រ​ងរបួស​​ក្នុ​ងគ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ក្នុង​ខេត្ត​បាត់​ដំបង

នគរ​​​បាល​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ម្នាក់​​​បាន​​​ស្លាប់ និង​​​​​​ជាង​​​២៤​​​នាក់​​​បាន​​​រង​​​របួស​​​កាល​​ពី​​​ថ្ងៃ​​​អាទិត្យ នៅ​​​ពេល​​​រថយន្ត​​​ក្រុង​​​មួយ​​​គ្រឿង​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ បន្ទាប់​​​ពី​​​អ្នក​​​បើក​​​បរ​​​បាន​​​ដេក​​​លក់​​​មួយ​​​ភាំង​​​។ គ្រោះ​​​ថ្នាក់​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ ពី​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​២៤​​​នាក់​​​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​ស្លាប់ និង​​​១១នាក់​​​ទៀត​​​រង​​​របួស​​​។ យោង​​តាម​លោក វុធ ប៊ុនធឿន អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា គ្រោះ​​​ថ្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​២និង​​​៣០​​​នាទី​​​រំលង​​​អធាត្រ​​​ ខណៈ​​​ដែល​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន លី ហុង ដឹក​អ្នក​ដំណើរ​បាន​​​បើក​ឆ្លងកាត់​ឃុំ​​​កំពង់​​​ព្រៀង​​​ ស្រុក​​​សង្កែ​​​ទៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុង​​​នេះ​​​បាន​​​រេ​​​ចង្កូត​​​ទៅ​​​ចិញ្ចើមផ្លូវ​ខាង​​​ស្តាំ​​​ ហើយ​​​បាន​​​បុក​​​ដើម​​​ឈើ​​​មួយ​ដើម​បាក់មុន​​​ពេល​​​ធ្លាក់​​​ចូល​​​ប្រឡាយ​​​។ ស្ត្រី​​​ម្នាក់​​​បាន​​​ស្លាប់ និ​​​ងអ្នក​​​ដំណើរ​​​២៥​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​"។ អធិការ​​​នគរ​​​បាល​​​រូបនេះ​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នកស្លាប់​​​ថា ឈ្មោះ អ៊ុំ អូន អាយុ​​​៤១​​​ឆ្នាំ មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ដំណើរ​​​បី​​​នាក់​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ត្រូវ​​​បាន​​​ប្រញាប់​​​ប្រញាល់​​បញ្ជូន​​​ទៅ គ្លីនិក​​​ឯកជន​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​។ លោក ប៊ុន​​​ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ដែល​​​លោក​​​មិន​​​ស្គាល់​​​ឈ្មោះ បាន​​​ចុះ​រត់​​​គេច​​​ខ្លួន​​​។  លោក​​​បាន​​​មានប្រសាសន៍​​​ថា "ភ្លាម​​​ៗ បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​ មន្ត្រី​​​របស់​​​យើង​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ...ប៉ុន្តែ យើង​រក​​​អ្នក​​​បើក​​​បរ​​​មិន​ឃើញ​​​ឡើយ​​​"។ លោក សាត​​​ គឹមសាន្ត​​​ នាយ​​​នគ​​​របាល​​​ចរាចរ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មានប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​បើក​​​បរ​​​ងោក​​​​មួយ​​​ភាំង​​​ ខណៈ​​​ពេលកំពុង​​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ស្គាល់​​​ឈ្មោះ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​នោះ​​​ឡើយ​​​។ លោក គឹមសាន្ត បាន​​​មានប្រសាសន៍​​​ថា "នគរ​​​បាល​​​បាន​​​វាយ​​​តម្លៃ​​​កន្លែង​​​គ្រោះ​​​ថ្នាក់​​​ ហើយ​​​បាន​​​សម្រេច​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​កើត​​ឡើង​ដោយ​​​សារ​​​អ្នក​​​បើក​​​បរ​​​ងងុយ​​​ដេក​​​។ មិន​​​មាន​​​សញ្ញា​​​ណា​​​ថា មាន​​​មនុស្ស​​​ឆ្លង​​​ផ្លូវ​​​ឡើយ​​​ ពីព្រោះ​​​រថយន្ត​​​ក្រុង​​​នោះ​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​តែ​​​ម្តង"។ លោក​​​បាន​​​​​​បន្ថែម​​​ថា "អ្នក​​​ដំណើរ​​​ភាគច្រើន​​​រង​​​របួស​​​នៅ​​​ពេល​​​រថយន្ត​​​នេះ​​​បាន​​​បុក​​​ដើម​​​ឈើ​​​ ហើយ​​​ពួក​​​គាត​់បាន​​​បោក​​​ក្បាល​​​ផ្ទប់​​​នឹង​​​ជញ្ជាំង​រថយន្ត​​​"។ លោក គឹម​​​សាន្ត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ក្រោមឱវាទរបស់​​​លោក​​​បាន​​​ទាក់ទង​​​​ជា​​​មួយ​​​​​​ព្រូឡាន​ដែល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​របួស​​​​​បាក់​​​ជើង​​​ម្ខាង​​​។ ប៉ុន្តែ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ពួក​​​គេ​​​បាន​​ព្យាយាម​ទទួលបាន​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​រថយន្តពីព្រូឡាន​នេះ​ឬ​​​យ៉ាង​ណានោះ ​​​គាត់​​បាន​​​ឆ្លើយ​​​ពង្វាងម្តងហើយ​ម្តងទៀត​​​។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​ព្រូឡាន​នោះ​​​ទេ​​​ ហើយ​​​មិន​​​មាន​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​ក្រុម​​​ហ៊ុន​​​រថយន្ត​​​ក្រុង​​​នោះ​​​ដែរ​​​។ លោក​​​បាន​​​​​​មានប្រសាសន៍​​​ថា "ក្រុម​​​ហ៊ុន​​​ធានា​​​រ៉ាប់​​​រង​​​របស់​​​ នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​គ្រោះ​​​ថ្នាក់​​​នេះ​​​ ព្រម​​​ទាំងអ្នក​​​ដំណើរ​​​ដែល​​​រង​​​របួស​​​ទាំង​​​អស់​​​"៕សារុន​​​​​​​​​​​​  

Latest news

© 2021, ដេលី. All rights reserved.