27 C
Phnom Penh

ចៅ​​​ក្រម​​​ពិចារណា​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​ក្រុម​​​ហ៊ុន​​​ជីវ​​​ឥន្ធនៈ​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ចៅ​​​ក្រម​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញបាន​​​លើក​​​ឡើ​​​ងថា ខ្លួន​​​នឹង​​​ពិចារណា​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​ និង​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​បីនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​ ជា​​​ទី​​​ដែល​​​បទ​​​ល្មើស​​​បាន​​​កើត​​​ឡើង​​​។

អស់​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ លោក​​​ Gregg Fryett ប្រធានក្រុម​​​ហ៊ុន​​​ International Green Energy (IGE) និង​​​បុគ្គលិក​​​របស់​​​ខ្លួន​​​ចំនួន​​​ពីរ​​​នាក់​​​ឈ្មោះ​​​ សឿន ដែននី​​​ និង​​​ អ៊ុំ សំណាង​​​ នៅ​​​តែ​​​ជាប់​​​ពន្ធនាគារ​​​នៅឡើយ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ដើម្បី​​​ទទួល​​​បាន​​​ដី​​​ដែល​​​ក្រុមហ៊ុន​​​ IGE មាន​​​បំណង​​​ប្រែ​​​ក្លាយ​​​ជា​​​ចម្ការ​​​ល្ហុង​​​ខ្វង​​​ ដើម្បី​​​បង្កើត​​​ជីវ​​​ឥន្ធនៈ។

កាល​​​ពី​​​ខែ​​​មករា ឆ្នាំ​​​២០១៤ លោក អ៊ុក កែវ​​​រតនៈ​​​ អតីត​​​ប្រធាន​​​រដ្ឋាបាល​​​សាលា​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​​​​ត្រូវ​​​បាន​​​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​អង្គភាព​​​ប្រឆាំ​​​ងអំពើ​​​ពុក​​​រលួួយ​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​​​បទ​​​​​​ធ្វើ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លីក្លែង​​​ក្លាយ​​​ដើម្បី​​​លក់​​​ដី​​​ទៅ​​​ឲ្យ​​​​​​លោក Gregg Fryett ។

លោក Gregg Fryett ​​​បាន​​​អះ​​​អាង​​​ថា លោក​​​ អាំង មាលតី អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​ត្រូវ​​​បាន​​​ដក​​​តំណែង​​​កាល​​​ពី​​​ខែ​​​មុន ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ​​​​​​ធ្ងន់​​​ធ្ងរ​​​ បាន​​​ប្រឌិត​​​ការ​​​​​​ចោទ​​​ប្រកាន់​​​​​។

លិខិត​​​ចុះ​​​កាល​​​​​​បរិច្ឆេទ​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ ពី​​​លោក​​​ អ៊ុង អឿន អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ពេល​​​នោះ ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បាន​​​ចោទ​​​ប្រកាន់​​​ថា លោក អាំង​​​ មាលតី  និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ផ្សេង​​​ៗ​​​ទៀ​​ត​​​បាន​​​​រឹប​​​អូស​​​យក​​​គ្រឿង​​​ចក្រ​​​របស់​​​ក្រុមហ៊ុន IGE ដែល​​​មាន​​​ទឹក​​​ប្រាក់​​​រាប់​​​មឺុន​​​ដុល្លារ​​​ដោយ​​​ខុស​​​ច្បាប់​​​។

នៅ​​​ក្នុង​​​ការ​​​បើ​​​ក​​​សវនាការ​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ដក​​​តំណែង​​​លោក អាំង​​​ មាល​​​តី ​​​ដែល​​​បាន​​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​ក្រុមហ៊ុន IGE មកកាន់​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​បាន​​​ដំឡើង​​​ឋានៈ​​​ពី​​​ប្រធាន​​​សាសា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​រួច​​​មក​​​ ចៅក្រម​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួ​​​ន​​​នឹង​​​ពិចារណា​​​សំណើ​​​របស់​​​ចុង​​​ចោទ​​​ដើម្បី​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ត្រឡប់​​​​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​វិញ​​​។

ចៅ​​​ក្រម​​​ ជួន សុខរាសី​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ការ​​​បើក​​​សវនាការ​​​រួច​​​ថា “តុលាការ​​​​​​បាន​​​សម្រេច​​​ពន្យារ​​​ពេល​​​បើក​​​សវនាការ​​​សំណុំ​​​រឿង​​​នេះ ហើយ​​​នឹង​​​ផ្តល់​​​ដំណឹង​​​[ថា​​​តើ​​​ត្រូវ​​​បញ្ជូន​​​ ឬ​​​មិន​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​]​​​ នៅ​​​ពេល​​​ក្រោយ​​​”។

នៅ​​​ខាង​​​ក្រៅ​​​តុលាការ លោក​​​ កែវ រតនៈ ដែល​​​ធ្វើ​​​ព្រាង​​​លិខិត​​​រៀប​​​រាប់​​​ពី​​​ការ​​​ធ្វើ​​​ខុស​​​របស់​​​លោក អាំង​​​ មាលតី នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ថ្មី​​​ជូន​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ស្នើ​​​ឲ្យ​​​លោក​​​ជួយ​​​អន្តរាគមន៍​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ករណី​​​នេះ​​​​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ដោយ​​​លោក​​​ អាំង​​​ មាល​​​តី។ ឆាក​​​ និង​​​អ្នក​​​ដើរ​​​តួ​​​គឺ​​​សុទ្ធ​​​តែ​​​គាត់​​​ជា​​​អ្នក​​​រៀប​​​ចំឡើង”៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស