37 C
Phnom Penh

កាលបរិច្ឆេទ​បណ្តេញ​ចេញ​ខិត​ជិត​ដល់ហើយ​សម្រាប់​អ្នកភូមិ​ខេត្ត​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី និង​​​អ្នក​ភូមិ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ខេត្ត​​​កោះកុង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ចិន​​​​​​ ទទួល​​​បាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​ថា នៅពេល​​​ឆាប់ៗ​​​នេះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នឹង​​​អនុវត្ត​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​​​​បណ្តេញ​​​ពួកគាត់​​​ចេញពីដីធ្លី​​​របស់ខ្លួន។

អ្នកភូមិ​​​៤៧គ្រួសារ​​​ក្នុង​​​ឃុំ​កោះ​​​ស្តេច​​​ ស្រុក​​​គិរី​​​សាគរ​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០ ​​​បាន​​​តតាំង​​​នឹង​​​គម្រោង​​​អភិវឌ្ឍ​​​ន៍​​​ផ្ទៃដី​​​ទំហំ​​​៤៥.០០០ហិកតា​​​ក្នុង​​​ឧ​​​ទ្យាជាតិ​​​បទុម​​​សាគរ​​​របស់​​​ក្រុមហ៊ុន Union Development Group (UDG) ឲ្យ​​​ទៅ​​​ជា​​​តំបន់​​​ទេស​​​ចរណ៍​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​​​​៣,៨ពាន់លានដុល្លារ។

ក្រុមហ៊ុន​​​នេះ​​​បាន​​​បណ្តេញ​​​អ្នកភូមិ​​​ប្រហែល​​​១.០០០គ្រួសារ​​​ចេញពី​​​តំបន់​​​នេះ ប៉ុន្តែ​​​អ្នក​ភូមិ​​​ប្រហែល​​​៤៧គ្រួសារ​​​​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ចាកចេញពី​​​ដី​​​ដែលពួកគាត់​​​និយាយថា ពួកគាត់​​​បាន​​​កាន់​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់។

កាលពី​​​ថ្ងៃសៅរ៍ ​​​ក្រុម​មន្ត្រី​​​ឃុំ​​​​​​បាន​​​ផ្តល់​​​លិខិត​​​ថត​​​ចម្លង​​​​​​ចុះថ្ងៃទី​​​៤ ខែមីនា​​​ដែលចុះ​​​ហត្ថ​លេខាដោយ​​ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​ ស្រី ម៉ាកនី ដោយ​​​ប្រាប់​​​ពួកគាត់​​​ថា សេចក្តី​​​បង្គាប់​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​​​​ដែលចេញ​​​ដោយ​​​តុលាកា​​​រកាលពី​​​ខែ​​​មុននោះ នឹងត្រូវ​​​អនុវត្ត​​​ក្នុង​​​រយៈពេល​​​៦០ថ្ងៃ។

លោក មេឃុំ  ភឿយ កែ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា “​​​យើង​​​គ្រាន់តែ​​​ជូន​​​ដំណឹង​​ពី​​​ការ​​​អនុវត្ត​​​ដីកាបង្គាប់​​​របស់តុលាការ​​​​​​ស្នើឲ្យ​​​អ្នក​​​ភូមិ​​​ផ្តិត​​​មេដៃតែប៉ុណ្ណោះ ហើយ​​​ប្រសិន​​​បើ​​​ពួកគាត់​​​មិន​​​យល់ស្រប​​​ ពួកគាត់​​​អាច​​​ប្តឹង​ទៅ​​​តុលាការ​​​បាន​”។

អ្នកភូមិ​​​ឈ្មោះ​​​ ប្រាក់ ធួក ដែលទទួលបាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​​​​បាន​​​និយាយថា អ្នកភូមិ​​​ទាំង​​​៤៧គ្រួសារ​​​មិន​​​ព្រម​​​ផ្តិតមេដៃ​​​ទេ ហើយ​​​នឹង​​​បន្ត​​​តតាំង​​​នឹង​​​ការ​​​បណ្តេញចេញ​​​នេះ។ លោក​​​បាននិយាយថា “​​​ប្រសិន​​​បើយើង​​​យល់ព្រម​​​ផ្តិត​​​មេដៃ មាន​​​ន័យ​​​ថា យើង​​​យល់ព្រម​​​​​​ឲ្យ​​​ពួកគេ​​​យក​​​ដី​​​របស់​​​យើងអ៊ីចឹង​​​​។ ខ្ញុំ​​​នឹង​​​មិន​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្ញុំឡើយ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស