28 C
Phnom Penh

អ្នក​តស៊ូ​មតិ​ម្នាក់​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទុក​ជា​មោឃៈ​នូវ​មាត្រា​មួយ​ចំនួន​ ក្នុង​ច្បាប់​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​តស៊ូ​​​មតិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តស៊ូ​​​មតិ​​​សិទ្ធិ​​​មនុស្ស​​​ដ៏​ល្បី​ឈ្មោះ​ក្នុង​​​​ប្រទេស​​​កម្ពុជា​​​បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​នេះ​ទុក​​​ជា​​​មោឃៈ​​​នូវ​​​មាត្រា​ចំនួន​​​ពីរ​​​ នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាត​​ិ​​​ថ្មី​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា រំលោភ​​​សិទ្ធិ​​​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​ក្នុ​​​ង​ការ​​​ចូល​​​រួម​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​។

លោក គល់​​​ បញ្ញា នាយក​​​គណៈកម្មាធិការ​​​ដើម្បី ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​សម្ព័ន្ធ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ហៅថា ​​​សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​នោះ ​​​បាន​​​រិះ​​​គន់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​ចាប់​​​តាំង​​​ពីមាន​​​ព័ត៌​​​មាន​​​លម្អិត​​​បាន​​​លេច​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​មុន​មក​ម៉្លេះ​​​។

ប៉ុន្តែ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អើ​​​ពើ​​​ចំពោះ​ការ​​​មិន​​​យល់​​​ព្រម​​​ចំពោះ​​​ច្បាប់​​​ថ្មី​​​នេះ​ឡើយ​​​ ហើយ​​​បាន​​​អនុម័ត​​​ច្បាប់​​​នេះ​​ជា​​​ឯកច្ឆន្ទ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

បន្ទាប់​​​ពី​​​ត្រូ​​​វ​បាន​​​អនុម័ត​​​ដោយ​​​ព្រឹទ្ធ​​​សភា​​​កាល​​​ពី​ថ្ងៃ​​​ច័ន្ទ​​​ ឥឡូវ​​​នេះ​​​ច្បាប់​​​នេះ​​​ត្រូវ​​​​ការ​ការ​​​ពិនិត្យ​ពី​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​ និង​ការ​​​​​ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​ដោយ​​​ព្រះ​មហា​ក្សត្រ​​នរោត្តម​​​ សីហ​មុនី តែ​​​ប៉ុណ្ណោះ​​​។

លោក គល់​​​ បញ្ញា បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “នៅ​​​ព្រឹក​​​នេះ​​​យើង​​​បា​​​ន​​​ដាក់​​​សំណើ​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​សុំ​​​ឲ្យ​​​ដក​​​មាត្រា​​​មួយ​​​ចំនួន​​​ដែល​​​ផ្ទុយ​​​​​​ព​​​ី​​​រដ្ឋធម្មនុញ្ញ និង​​​រំលោភ​​​សិទ្ធិ​​​នយោបាយ​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ឃឹម​​​ថា ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បង្ហាញ​​​ភាព​គួរ​ឲ្យ​ជឿ​ជាក់​របស់​​​ខ្លួន​​​បក​​​ស្រាយ​​​អំពី​​​ច្បាប់​​​នេះ​​​ ជា​​​ពិសេស​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​របស់​​​រដ្ឋ​​​សភា​​​ ហើយ​​​លុប​​​ចោល​​​មាត្រា​​​៨៤​​​ ១៦២ និង​​​១៦៧”។

លោក គល់​​​ បញ្ញា បាន​​​មានប្រសាសន៍​​​ថា មាត្រា​​​៨៤​​​នៃ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី ដែល​​​ហាម​​​បុគ្គលិក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មិន​​​ឲ្យ​​​ “ប្រមាថមាក់ងាយ” ឬ​​​បង្ហាញ​​​”ភាព​​​លម្អៀង” ទៅ​​​រក​​​គណបក្ស​​​នានា​​​ក្នុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​នោះ ​​​ រំលោភ​​​មាត្រា​​​៣៥​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ ដែល​​​ការ​​​ពារ​​​ការ​​​ចូល​​​រួម​ក្នុង​​​​នយោបាយ​​​។

លោក គល់ បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍ថា មាត្រា​​ផ្សេង​ទៀត​​​ដែល​​​ផ្តល់​​​អំណាច​​​ដល់​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​​​ដើម្បីដកសិទ្ធិគណបក្ស​​​នានា​​​មិ​​​ន​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ បើ​​​ទោះ​​ជា​​​គណបក្ស​​​ទាំង​​​នោះ​​​ឈ្នះ​​​អាសនៈ​​​ក៏​​​ដោយ​​​ អាចរំលោភ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដូច​មាន​ចែង​ក្នុ​​ង​​​មាត្រា​​​៣៤​​​។

គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា តើ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​ពិនិត្យមើល​​​ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​ទាំ​​​ង​នេះ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ឡើយ​​​ ប៉ុន្តែ មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ទាំង​​​ពី​​​រ​​​នេះ​​​ប្រហែល​​​ជា​​​ត្រូ​​​វ​​​បាន​ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ឯក សំអុល ប្រធាន​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​ និង​អ្នក​​​នាំ​ពាក្យ​​​ពីរ​​​រូប​​​ទៀត​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស