TAG
កម្មករ
កូដករណាហ្គាយកឆ្នាំងដាំបាយធ្វើម្ហូបនៅមុខក្រុមហ៊ុនដើម្បីជំរុញទៅថៅកែដោះស្រាយវិវាទការងារ
កូដករណាហ្គាវើលដ៍ (NAGA World) នាំគ្នាយកចានឆ្នាំងទៅដាំបាយធ្វើម្ហូបនៅមុខកាស៊ីណូណាហ្គានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជំរុញឲ្យក្រុមហ៊ុនដោះស្រាយក្រោយពីវិវាទការងារនេះបានអូសបន្លាយរយៈពេលជិត ៩ខែ ហើយនៅមិនទាន់មានដំណោះស្រាយនៅឡើយ។
ក្រោយពីមិនមានដំណោះស្រាយរយៈពេលជិត ៩ខែមកនេះ កូដករណាហ្គាវើលដ៍ប្រមាណ ១០០នាក់ បាននាំគ្នាបន្តចេញធ្វើកូដកម្មជាបន្តបន្ទាប់ ខណៈនៅព្រឹកថ្ងៃសុក្រ ទី៩ កញ្ញា នេះ ពួកគេបានយកចានឆ្នាំងទៅដាំបាយធ្វើម្ហូបនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍តែម្ដង។
សមត្ថកិច្ចឈ្មោះ សុខ សុភាព បានប្រាប់ទៅក្រុមកូដករមិនឲ្យប្រើប្រាស់ភ្លើងដើម្បីដាំបាយនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បើសិនជាពួកគេមិនយកចានឆ្នាំង និងចង្ក្រានចេញទេ សមត្ថកិច្ចនឹងទៅដកយក។...
សង្គមស៊ីវិលនិងសហជីពរិះគន់ការដំឡើងឋានៈលោក ឈូក បណ្ឌិត ដែលបាញ់រះលើកម្មករកាលពី១០ឆ្នាំមុន
សង្គមស៊ីវិល និងសហជីពអះអាងថា វាជាគំរូដ៏អាក្រក់សម្រាប់សង្គមដែលរដ្ឋាភិបាលរបស់បុរសខ្លាំងដំឡើងឋានន្តរសក្តិអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនដៃដល់មួយរូបដែលធ្លាប់បាញ់រះលើកម្មកររោងចក្រអំឡុងពេលទាមទារលក្ខខណ្ឌការងារ កាលពី ១០ឆ្នាំមុនពីឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៣ មកជាឧត្តមមន្ត្រីថ្នាក់លេខ៤។
លោក ប៉ាវ ស៊ីណា បានសរសេរលើហ្វេសប៊ុកនាថ្ងៃសុក្រ ទី២ កញ្ញា នេះថា ពួកគាត់មិនដែលបំភ្លេចចំពោះព្រឹត្តិការណ៍ដែលលោក ឈូក បណ្ឌិត បានបាញ់ប្រហារមកលើកម្មករកាលពីឆ្នាំ២០១២ ដែលបណ្តាលឲ្យកម្មការិនីបីនាក់រងរបួសស្ទើរតែបាត់បង់ជីវិតនោះទេ។ លោកថា ទោះបីជាលោក ឈូក...
ក្រសួងការងារឱ្យកម្មករក្រុមហ៊ុនឃែនធើរេនទៅបើកប្រាក់ឈ្នួលបន្ទាប់ពីនាយករដ្ឋមន្ត្រីចេញបទបញ្ជា
ក្រសួងការងារកម្ពុជា បានជូនដំណឹងឱ្យកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅបើកថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះជាកំហិតនៅទីស្ដីការក្រសួងការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះស្ដីពីការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដល់កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន ដោយតម្រូវឱ្យកម្មករនិយោជិតត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ...
ក្រុមសហជីពដាក់ញត្តិសុំជួបរដ្ឋមន្ត្រីក្រសួងការងារស្វែងរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមសហជីពនាំគ្នាយកញត្តិសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចប់វិវាទនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ខណៈវិវាទនេះបានអូសបន្លាយរយៈពេល ៧ខែមកហើយ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខក្រសួងការងារ ថា ការដែលក្រុមសហជីពសុំជួបរដ្ឋមន្ត្រីក្រសួងការងារដោយផ្ទាល់ ដោយសារវិវាទការងារនេះបានអូសបន្លាយយូរណាស់មកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ ហើយក្រុមហ៊ុនណាហ្គាវើលដ៍ក៏គ្មានឆន្ទៈក្នុងការដោះស្រាយដែរ។
កញ្ញា ស៊ីថរ អះអាងថា ក្រសួងការងារក៏មិនបានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យក្នុងការជំរុញឲ្យក្រុមហ៊ុនអនុវត្តច្បាប់។ ដូច្នេះប្រសិនបើក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុនរំលាយសហជីពឯករាជ្យបែបនេះ...
កម្មករប្រកាសបន្តដេកយាមមុខរោងចក្រ Canteran បើថៅកែនិងរដ្ឋាភិបាលមិនដោះស្រាយសំណង
កម្មកររោងចក្រ Canteran Apparel ជាង ២០០នាក់ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការចេញដីការក្សាការពារទាំងទ្រព្យសម្បត្តិក្នុងរោងចក្រ អគាររោងចក្រ និងដីរោងចក្រ ដោយពួកគេប្ដេជ្ញាបន្តដេកយាមមុខរោងចក្រ បើសិនជាថៅកែមិនចេញមកដោះស្រាយសំណង និងអត្ថប្រយោជន៍ជូនកម្មករ។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់ក្រុមកម្មករបន្ទាប់ពីចូលបំភ្លឺនៅតុលាការថា ប្រសិនបើមិនមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់ នោះកម្មករនឹងមិនរុះរើតង់ចេញពីមុខរោងចក្រដែរ។
អ្នកស្រីថា រយៈពេល ៣ខែហើយដែលពួកគាត់នាំគ្នាដេកយាមមុខរោងចក្រ...
សហជីពស្នើ GMAC ជំរុញថៅកែរោងចក្រខេនស្ព័តស៊ូគោរពច្បាប់ស្ដីពីសហជីពកម្ពុជា
សហព័ន្ធសហជីពស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមកាត់ដេរនៅកម្ពុជា (GMAC) ដោយស្នើសុំទៅនាយករោងចក្រផលិតស្បែកជើង ខេន ស្ព័ត ស៊ូ ខេមបូឌា (Can Sports Shoes Cambodia) នៅខេត្តកំពង់ឆ្នាំង គោរពច្បាប់ស្ដីពីសហជីពកម្ពុជា បន្ទាប់ពីរដ្ឋបាលរោងចក្រនេះបានបដិសេធការស្នើសុំកាត់ប្រាក់ភាគទានឱ្យសមាជិកសហជីពឯករាជ្យ។
ក្នុងលិខិតមួយរបស់ប្រធានសហព័ន្ធសហជីព លោក រី សិទ្ធីណែត ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន រោងចក្រផលិតស្បែកជើង ខេន...
IDEA TALK៖ តើកម្មករខ្មែរបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិកម្រិតណាខ្លះ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើកម្មករខ្មែរបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិកម្រិតណាខ្លះ?»។
ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរនឹងត្រូវធ្វើ៣ដំណាក់កាល
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានកំណត់កាលវិភាគនៃការចរចាអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាលក្នុងឆ្នាំ២០២២ នេះ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចេញសេចក្តីជូនដំណឹងស្ដីពីកាលវិភាគនៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល ក្នុងនោះខែកក្កដា ឆ្នាំ២០២២ គឺត្រូវចាប់ផ្តើមការពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។
ចំណែកខែសីហា ឆ្នាំ២០២២...
ក្រសួងការងារព្រមានបញ្ជូនសំណុំរឿងវិវាទការងារកម្មករណាហ្គាទៅតុលាការ
ក្រសួងការងារ ព្រមានបញ្ជូនសំណុំរឿងវិវាទការងាររវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ទៅដោះស្រាយតាមផ្លូវតុលាការ ប្រសិនបើវិវាទនេះមិនអាចស្វែងរកដំណោះស្រាយដោយការផ្សះផ្សា ឬតាមនីតិវិធីណាមួយបានទេនោះ។
ប្រភពដដែលបញ្ជាក់ថា ការជួបចរចារវាងតំណាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងថៅកែក្រុមហ៊ុននេះនៅតែមិនទាន់អាចឈានដល់ដំណាក់កាលរកចំណុចព្រមព្រៀងគ្នានៅឡើយទេ បើទោះបីជាភាគីទាំងពីរបានឆ្លងកាត់ការចរចាជាច្រើនលើកច្រើនសាជាមួយគ្នានាពេលកន្លងមកក៏ដោយ។
ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២២ ខែមិថុនា ថាតំណាងភាគីកម្មករនិយោជិតបានសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលពួកគេចង់ស្ម័គ្រចិត្តលាឈប់ពីការងារប្រហែល ៣០០នាក់។
ជាងនេះទៀត តំណាងភាគីកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់មកលើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់ ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្មផងដែរ តាមរយៈនៃការផ្អាកវិភាគទាន ប.ស.ស ដោយការមិនផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាព...
កម្មកររោងចក្រឃែនធើរេនស្នើឲ្យលោក ហ៊ុន សែន អន្តរាគមន៍ដោះស្រាយវិវាទការងារ
កម្មកររោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (Canteran Apparel Cambodia) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន និងក្រសួងការងារ ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែបិទរោងចក្រដោយមិនទូទាត់ប្រាក់ជំពាក់កម្មករប្រមាណ ៧០ម៉ឺនដុល្លារ។
ការដាក់ញត្តិរបស់ក្រុមកម្មករទាំងនេះ បានធ្វើឡើងបន្ទាប់ពីរោងចក្រនេះបានបិទទ្វារលែងដំណើរការ និងបានដឹកសម្ភារខ្លះចេញពីរោងចក្រក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសា ឆ្នាំ២០២២ ដោយពុំបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។
លោកស្រី អ៊ុំ យ៉ាន់ ដែលធ្វើការនៅរោងចក្រនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា...