33 C
Phnom Penh

TAG

កឹម សុខា

អ្នក​ឃ្លាំមើល៖ ការ​សាទរ​របស់​ក្រុម​ប្រឆាំង​រឿង​លោក កឹម សុខា គឺ​ជួយ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា ការ​សាទរ​របស់​ក្រុម​អ្នក​ប្រឆាំង​លើ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដើម្បី​ខ្លួនឯង​មាន​ឱកាស​ប្រមូល​សំឡេង​អ្នកគាំទ្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​គំនិត​នយោបាយ​ទុច្ចរិត​ដែល​នឹង​ជួយ​លោក ហ៊ុន សែន ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

កូនស្រី​លោក កឹម សុខា៖ អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ

កូនស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ឪពុក​របស់​ខ្លួន ប៉ុន្តែ​កញ្ញា​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ចូល​តុ​ចរចា​នយោបាយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ឪពុក​របស់​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ​នេះ។ កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍​ក្រៅ​ស្រុក​មួយ​ថា កញ្ញា​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​នោះ​ទេ ដូច​ទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​រួច​មក​ហើយ​ថា តុលាការ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​ដែល​គ្រប់គ្រង និង​ប្រើ​ដោយ​បក្ស​កាន់​អំណាច ដូច្នេះ​ចំពោះ​ដំណោះស្រាយ​ករណី​ឪពុក​របស់​ខ្លួន គឺ​ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ដំណោះស្រាយ​នយោបាយ ហើយ​បក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​តែងតែ​ផ្ដោត​លើ​ដំណោះស្រាយ​នយោបាយ...

បុរស​ខ្លាំង​ព្រមាន​មិន​អត់ឱន​ឱ្យ​ខ្មែរ​និង​អន្តរជាតិ​ណា​ធ្វើ​សកម្មភាព​បំផ្លាញ​កម្ពុជា​ឡើយ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ខ្មែរ និង​អន្តរជាតិ បើសិនជា​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​ប្រទេស​កម្ពុជា​ដែល​កំពុង​ពោរពេញ​ទៅ​ដោយ​សន្តិភាព។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដែល​ទំនង​សំដៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​ប្រទេស​លោក​សេរី​ថា កុំ​ធ្វើ​សកម្មភាព​ដែល​ជំរុញ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម។ លោក​បាន​ព្រមាន​មិន​អត់ឱន​ឲ្យ​អ្នក​ទាំងនោះ​ឡើយ ទោះបីជា​ខ្មែរ​ក្ដី និង​បរទេស​ក្ដី បើសិន​ជា​រក​ឃើញ​ថា ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា...

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន ពាក់ព័ន្ធ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ដែល​មាន​ឈ្មោះ​ថា វេទិកា​ពលរដ្ឋ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​កម្ពុជា ដែល​ចូលរួម​សមគំនិត​កាត់ក្តី​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​ទាំង​អយុត្តិធម៌​កាលពី​ពេល​ថ្មីៗ​នេះ។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ ថា ការ​កាត់ក្តី​ទាំង​បំពាន​លើ​លោក កឹម សុខា ឲ្យ​មាន​ទោស​ក្បត់​ជាតិ មិនមែន​ត្រឹមតែ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រឡាប់​ចាក់​ទាំងស្រុង​ទៅវិញ។ វេទិកា​ពលរដ្ឋ​អះអាង​ថា ដើម្បី​ស្ដារ​ស្ថានភាព​ក្រឡាប់ចាក់​នេះ សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ...

បណ្ដា​ប្រទេស​លោក​សេរី​ថា​ការ​កាត់ទោស​លោក កឹម សុខា ជា​កំហុស​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ សម្ដែង​ការ​សោកស្ដាយ​ដោយ​ចាត់ទុក​ការ​កាត់ទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ និង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​នេះ ថា​ដើម្បី​បំបិទ​សំឡេង​លោក កឹម សុខា និង​ជា​រឿង​ប្រឌិត ហើយ​ក៏​ជា​កំហុស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ប្រទេស​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នៅ​ថ្ងៃ​សុក្រ ទី​៣ មីនា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ...

IDEA TALK៖ ដំណើរការ​នៃ​ការ​ប្រកាស​សាលក្រម​លោក កឹម សុខា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដំណើរការ​នៃ​ការ​ប្រកាស​សាលក្រម​លោក កឹម សុខា»។

លោក សម រង្ស៊ី ទាយ​ថា​សវនាការ​លោក កឹម សុខា នឹង​មិន​មាន​ការ​ប្រែប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្យាករ​ថា សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក កឹម សុខា នេះ គឺជា​រឿង​ក្តី​ដែល​ទៅ​មុខ​មិន​រួច និង​ថយ​ក្រោយ​មិន​បាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​មីនា...

តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ ព្រមទាំង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ លោក អាង ឧត្តម មេធាវី​ម្នាក់​របស់​លោក កឹម សុខា ដែល​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​ចេញពី​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា តុលាការ​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ស្ដីពី​ការ​ដាក់​ទោស​លើ​លោក កឹម សុខា រយៈពេល ២៧​ឆ្នាំ...

លោក រ៉ុង ឈុន អះអាង​ថា​នឹង​អញ្ជើញ​លោក កឹម សុខា ឱ្យ​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ពេល​មាន​សេរីភាព

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រកាស​អញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រសិនបើ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​គាត់​អាច​វិល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើងវិញ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹង​តែងតាំង​ថ្មី លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២០...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​សម្រុះសម្រួល​នយោបាយ​នឹង​នាំ​មក​នូវ​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​សម្រុះសម្រួល​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​កម្លាំង​ចលករ​មួយ​នាំមក​នូវ​ភាព​ខ្លាំងក្លា និង​រឹងមាំ​នៃ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ផល​ប្រយោជន៍​របស់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ...

Latest news