36 C
Phnom Penh

TAG

កូដកម្ម

អង្គការ​សមាគម​ជិត​២០​ស្ថាប័ន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បន្ទាប់ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅតែ​គ្មាន​ចំណាត់ការ​ណា​មួយ​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ។ សហព័ន្ធ​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ចំនួន ១៧​ស្ថាប័ន បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រោម​ប្រធានបទ «គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍» ថា គោលបំណង​នៃ​ការ​ធ្វើ​សន្និសីទ​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​តាមដាន និង​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៩​ខែ​មក​នេះ។ អង្គការ​សមាគម​ទាំងនោះ​លើកឡើង​ថា...

កូដករ​ស្ត្រី​ម្នាក់​សន្លប់​និង​បាក់​ធ្មេញ​ដោយ​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ

កូដករ​ស្ត្រី​ម្នាក់​បាន​សន្លប់ និង​បាក់​ធ្មេញ និង​អ្នក​ផ្សេង​ទៀត​បាន​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បន្ត​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​នេះ។ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​បន្ត​ចេញ​តវ៉ា​ដោយ​បាន​នាំគ្នា​ដាក់​ចង្ក្រាន ចាន​ឆ្នាំង ព្រមទាំង​កន្ទេល មុង ភួយ និង​យក​តង់​ទៅ​បោះ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។ ការ​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃទី​១៦ កញ្ញា នេះ ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ​ជាមួយ​កូដករ ខណៈ​ដែល​ក្រុម​កូដករ​បាន​នាំគ្នា​សម្រុក​ទៅ​ឈរ​នៅ​ជាប់​របង​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ កូដករ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​ពួកគាត់​នាំគ្នា​ទៅ​ឈរ​ទីនោះ ដោយសារ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ហាម​ពួកគាត់​មិន​ឲ្យ​ឈរ​នៅ​លើ​ផ្លូវ​ទេ ដោយ​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។...

កូដករ​ណាហ្គា​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី​ដែល​មិន​អើពើ​រឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​និង​បៀតបៀន​លើ​ពួកគេ

កូដករ​ណាហ្គា​វើលដ៍​ជា​ស្ត្រី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី ដែល​បណ្ដោយ​ឲ្យ​ក្រុម​សមត្ថកិច្ច​ប្រើប្រាស់​អំពើ​ហិង្សា និង​បៀតបៀន​លើ​ពួកគេ​ជា​បន្តបន្ទាប់​នៅ​ពេល​ពួកគេ​ចេញ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ។ កាលពី​ថ្ងៃទី​១១ កញ្ញា តំណាង​សហជីព និង​កូដករ​ណាហ្គា​វើលដ៍​ជាង ១៥០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ រួច​ហើយ​ក៏​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​បំណង​ដាក់​ញត្តិ​បន្ត​ទៀត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅកាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន បាន​រារាំង រុញច្រាន បៀតបៀន និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​កូដករ។ ក្រុម​កូដករ​ដៃ​កាន់​បដា បាន​លើកឡើង​ក្នុង​អំឡុង​ពេល​កងកម្លាំង​ចម្រុះ​ចុះ​រារាំង​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ដែល​សមត្ថកិច្ច​បាន​បៀតបៀន និង​ប្រើ​អំពើ​ហិង្សា ព្រមទាំង​ប្រមាថ​ពួកគេ​ជា​ស្ត្រី។...

កូដករ​ណាហ្គា​យក​ឆ្នាំង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទៅ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​កាស៊ីណូ​ណាហ្គា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ក្រោយពី​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជិត ៩​ខែ ហើយ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ ក្រោយពី​មិន​មាន​ដំណោះស្រាយ​រយៈពេល​ជិត ៩​ខែ​មក​នេះ កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ខណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ ពួកគេ​បាន​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។ សមត្ថកិច្ច​ឈ្មោះ សុខ សុភាព បាន​ប្រាប់​ទៅ​ក្រុម​កូដករ​មិន​ឲ្យ​ប្រើប្រាស់​ភ្លើង​ដើម្បី​ដាំបាយ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើសិនជា​ពួកគេ​មិន​យក​ចាន​ឆ្នាំង និង​ចង្ក្រាន​ចេញ​ទេ សមត្ថកិច្ច​នឹង​ទៅ​ដក​យក។...

អ្នក​រាយការណ៍​ពិសេស UN ចុះ​ពិនិត្យ​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោយ​ផ្ទាល់

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ដែល​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ដែល​ភាគច្រើន​ជា​ស្ត្រី​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃទី​១៧ ខែ​សីហា នៅ​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​១ ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពុំ​បាន​បង្ក្រាប​ដោយ​ហិង្សា​ដូច​ពេល​មុនៗ។ តំណាង​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា អះអាង​អំឡុង​ពេល​ធ្វើការ​ទាមទារ​នៅ​ថ្ងៃ​ពុធ នេះ​ថា ការ​ចេញ​ទាមទារ គឺ​មាន​បំណង​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គោរព​សិទ្ធិ​ការងារ ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​កាល​ពី​ពេល​កន្លងទៅ​ជាង ៣០០​នាក់ ហើយ​ដែល​សព្វថ្ងៃ​នៅ​សល់​តែ​ជាង ១០០​នាក់​នេះ...

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​និង​ចោទប្រកាន់​អ្នកស្រី យ៉ាង សុភ័ណ្ឌ

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​លាប​ពណ៌ និង​ចោទប្រកាន់​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​ជ្រៀតជ្រែក​លើ​វិវាទ​ការងារ​តំណាង​សហជីព ដែល​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ក្រោយពី​ក្រសួង​ការងារ​ចេញ​លិខិត​ព្រមាន​អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ខ្លួន​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​សហជីព​ចំនួន ២៤​ស្ថាប័ន កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​ការងារ ដែល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុង​ចេតនា​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់​នោះ។ ក្រុម​សហជីព​ថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែន​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ណាហ្គា​វើលដ៍​ឡើយ ប៉ុន្តែ​ការ​តវ៉ា​របស់​ក្រុម​កូដករ​រយៈពេល ៧​ខែ​មក​នេះ កើត​ចេញ​ពី​ការ​មិន​គោរព​ច្បាប់​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ការ​គ្មាន​វិធានការ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ទៅវិញ​ទេ។ សេចក្ដី​ថ្លែងការណ៍​ដដែល​ថា...

តំណាង​សហជីព​ណាហ្គា​ថា​ក្រសួង​ការងារ​ទាមទារ​ឲ្យ​ពួកគេ​ប្រាប់​កូដករ​ឈប់​តវ៉ា​និង​ទទួល​ប្រាក់​សំណង

តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) អះអាង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្គាប់​ឲ្យ​ពួកគាត់​អនុវត្ត​តាម​កិច្ចសន្យា​មុន​ពេល​ចេញពី​ពន្ធនាគារ ដោយ​ឲ្យ​កូដករ​ឈប់​តវ៉ា​អំឡុង​ពេល​ចរចា ស្រប​ពេល​ពួកគេ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ ការ​អះអាង​នេះ បន្ទាប់ពី​តំណាង និង​សមាជិក​សហជីព នៅ​ថ្ងៃ​សុក្រ ទី​២៩ កក្កដា បាន​ចូល​ជួប​ចរចា​ជាមួយ​ក្រសួង​ការងារ​ជា​ថ្មី​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។ តំណាង​សហជីព​ប្រាប់​កូដករ​នៅ​មុខ​ក្រសួង​ការងារ ថា ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​នេះ មន្ត្រី​ក្រសួង​បាន​រំឭក​ឲ្យ​តំណាង​សហជីព និង​សមាជិក​អនុវត្ត​តាម​កិច្ចសន្យា​ដែល​ពួកគាត់​បាន​ផ្ដិត​មេដៃ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ពេល​កន្លងទៅ។ ជា​ការ​ឆ្លើយតប ពួកគាត់​បាន​និយាយ​ទៅ​កាន់​មន្ត្រី​ក្រសួង​វិញ​ថា ពួកគាត់​មិន​បាន​ភ្លេច​ចំពោះ​កិច្ចសន្យា​ដែល​បាន​ផ្ដិត​មេដៃ​នៅ​ក្នុង​ពន្ធនាគារ​ឡើយ។ តំណាង​សហជីព​រូប​នោះ​បន្ត​ទៀត​ថា ពួកគាត់​បាន​ប្រាប់​ទៅ​ក្រុម​កូដករ​ឲ្យ​ឈប់​តវ៉ា​ហើយ...

ក្រសួង​ការងារ​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្មករ​ណាហ្គា​វើលដ៍

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ជាមួយ​នឹង​ថៅកែ​នៃ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ បន្ទាប់ពី​ភាគី​ទាំង​សងខាង​បាន​ជួប​ចរចា​គ្នា​នៅ​ជុំ​ទី​១៦ កាលពី​ថ្ងៃ​ពុធ កន្លងមក​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៅ​មុខ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​ធ្វើ​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់ ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ក្នុង​ខែ​ទី​មួយ ៥០​ភាគរយ និង​ខែ​ទី​ពីរ ៧០​ភាគរយ និង​ទទួល​បាន​ការងារ​ពេញ​ម៉ោង​ឡើងវិញ​នៅ​ខែ​បន្ទាប់។ ជាង​នេះ​ទៀត តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​កន្លងមក។...

អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ស្ត្រី​កូដករ​ណាហ្គា​ដែល​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ប្រមាណ ១០០​នាក់​ដែល​ជា​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) បណ្ដាល​ឱ្យ​រង​របួស ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគេ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ ការ​ចេញ​តវ៉ា​នេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច និង​សន្តិសុខ​ជាច្រើន​នាក់​បាន​ដាក់​របាំង​រារាំង ដោយ​មិន​ឱ្យ​ពួកគេ​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​រារាំង ក្រុម​សន្តិសុខ​ក៏​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ដែល​ជា​កូដករ​ថែម​ទៀត​ផង។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Kon Neang បាន​ឡាយ​ជា​វីដេអូ​រៀបរាប់​ថា អាជ្ញាធរ​ឈ្មោះ ហោ នួន បាន​យក​ជើង​ធាក់ និង​វាយ​ទៅ​លើ​ស្ត្រី​ជា​កូដករ​បណ្ដាល​ឱ្យ​ហូរ​ឈាម ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​វាយ​ត្រូវ​មុខ និង​ដៃ ជាដើម។...

Latest news