30 C
Phnom Penh

TAG

គឹម សុខ

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង​និង​ចិញ្ចឹម​ចិត្ត​ប្រឆាំង​លោក​រហូត​មក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង ហើយ​ជា​អ្នក​ដែល​ចិញ្ចឹម​ចិត្ត​ប្រឆាំង​នឹង​រូបលោក​រហូត​មក។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប នា​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​ដែល​លោក គឹម សុខ បាន​ឡើង​ថ្លែង​កាលពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​នាម​ជា​អ្នក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា គណបក្ស​នេះ​មិន​ដឹកនាំ​ប្រទេស​តាម​ជំហាន​គីង្គក់​ដូច​ការ​លើកឡើង​របស់​មេដឹកនាំ​បច្ចុប្បន្ន​ឡើយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អ្នកវិភាគ​រូប​នេះ​លើកឡើង​ដូច្នេះ ដោយសារ​កន្លងមក​លោក​ធ្លាប់​និយាយ​ថា...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក គឹម សុខ នៅ​ខែ​មករា​ឆ្នាំ​២០២៣

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ឡើយ។ ការ​សម្រេច​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេក សុជាតិ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ទាំង ៣​នាក់។ ជន​ជាប់ចោទ​ទាំង ៣​នាក់​ក្នុង​នោះ​មាន​លោក គឹម សុខ...

លោក គឹម សុខ៖ លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​គ្រូបង្រៀន​ស្រង់​ឈ្មោះ​សិស្ស​ព្រម​ចូល “សសយក” បញ្ជូន​ទៅ​ក្រសួង​អប់រំ

លោក គឹម សុខ ថា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ស្រង់​ឈ្មោះ​សិស្ស​ដែល​ព្រម​ចូល​ជា​សមាជិក​សហជីព​របស់​ខ្លួន ដើម្បី​បញ្ជូន​ទៅ​ក្រសួង​អប់រំ ជួយ​សម្រួល​លទ្ធផល​នៃ​ការ​ប្រឡង។ មតិ​ខ្លះ​ថា​វិធី​នេះ​ឆ្លុះបញ្ចាំង​អំពី​ល្បិច​ទុច្ចរិត។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​ខ្សែ​វីដេអូ​ជិត ៥​នាទី​មុន​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មួយ​ថ្ងៃ​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ដោយ​អះអាង​ថា លោក ហ៊ុន ម៉ានី បាន​បង្ខំ​ឱ្យ​ពួកគេ​ស្រង់​ឈ្មោះ​សិស្ស​ដែល​ជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ជា​សហជីព​មួយ និង​សិស្ស​ដែល​បារម្ភ​ខ្លាច​ធ្លាក់​ពី​ការ​ប្រឡង​នេះ ហើយ​ព្រម​ចូល​ជា​សមាជិក​របស់​ខ្លួន...

តុលាការ​បើក​សវនាការ​សំណុំរឿង​លោក គឹម សុខ ពាក់ព័ន្ធ​បទ​ចោទ​បរិហារ​កេរ្តិ៍ និង​ញុះញង់

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​៥ ធ្នូ បាន​បើក​សវនាការ​សំណុំរឿង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ពាក់ព័ន្ធ​បទ «បរិហារ​កេរ្តិ៍ និង​ញុះញង់» ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង សុជាតិ បាន​បន្ត​បើក​សវនាការ​ដោយ​អវត្តមាន​ជនជាប់ចោទ​លោក គឹម សុខ ខណៈ​មេធាវី គឺ​លោក...

លោក ហ៊ុន សែន សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​២​ធ្នូ​ផ្ដួល​រំលំ​របប ប៉ុល ពត

មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កោត​សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កម្លាំង​ផ្សេងៗ​ទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា «២​ធ្នូ ១៩៧៨» ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ មេដឹកនាំ​ខ្មែរ​ដែល​បណ្តុះបណ្តាល​ដោយ​រដ្ឋាភិបាល​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ចំ​ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថា បើ​កម្ពុជា​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ «២...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ ទទួល​បាន​ជោគជ័យ គឺ​បង្ហាញ​ថា​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​ដឹង​អ្វី​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​របស់​ខ្លួន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ វិច្ឆិកា...

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​នៅ​ថ្ងៃទី​៥​ខែ​ធ្នូ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ និង​មនុស្ស ២​នាក់​ទៀត​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំរឿង «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ដែល​តុលាការ​ចោទប្រកាន់​លើ​លោក គឹម សុខ នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ខាងមុខ​នេះ ដែល​មាន​មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី។ ខណៈ​សំណុំរឿង «ញុះញង់»...

“ការ​កំណត់​តម្លៃ​ស្រូវ​ផ្ការំដួល​ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​ជា​សញ្ញា​ធ្លាក់​ចុះ​វិស័យ​កសិកម្ម”

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ថា​ការ​កំណត់​តម្លៃ​ស្រូវ​កម្ពុជា​ពូជ​ផ្ការំដួល ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ត្រឹម​តម្លៃ ១០៤០​រៀល​ក្នុង ១​គីឡូក្រាម គឺជា​តម្លៃ​ដែល​មិន​អាច​ឱ្យ​កសិករ​ចំណេញ​បាន​ទេ ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ វិច្ឆិកា...

អ្នក​វិភាគ៖ ការ​បដិសេធ​វត្តមាន​លោក ហ៊ុន សែន នៅ G20 និង APEC ជា​សញ្ញា​ចាប់ផ្តើម​ច្រាន​ចោល​វត្តមាន​លោក​លើ​ឆាក​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​បដិសេធ​វត្តមាន​របស់​មេដឹកនាំ​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ G20 និង APEC គឺជា​សញ្ញា​នៃ​ការ​ចាប់ផ្តើម​ច្រានចោល​វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​អន្តរជាតិ​ក្រោយៗ​ទៀត។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពេល​ថ្មីៗ​នេះ...

អ្នក​តស៊ូ​មតិ​អះអាង​ថា​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​រក​ប្រយោជន៍​សម្រាប់​អាស៊ាន

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អះអាង​ថា លោក ហ៊ុន សែន ជោគជ័យ​លើ​កិច្ចប្រជុំ​អាស៊ាន​ផ្នែក​ពិធីការ ប៉ុន្តែ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​រក​ផលប្រយោជន៍​សម្រាប់​អាស៊ាន ដែល​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទូត​របស់​អាស៊ាន ដែល​នឹង​អនុវត្ត​ចំពោះ​របប​សឹក​ភូមា។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ថា រយៈពេល​ជិត​មួយ​ឆ្នាំ​ដែល​លោក ហ៊ុន សែន ដឹកនាំ​អាស៊ាន គឺ​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​រក​ផលប្រយោជន៍​សម្រាប់​អាស៊ាន ព្រោះ​ថា​ក្រោយ​បរាជ័យ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា លោក ហ៊ុន សែន...

Latest news