TAG
បណ្ឌិត សេក សុជាតិ
លោក ស សុខា បណ្តេញមន្ត្រីនគរបាល ១២រូបទៀតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បណ្តេញមន្ត្រីនគរបាលចំនួន ១២រូបទៀតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មន្ត្រីនគរបាលទាំងនោះមិនគោរពបទបញ្ជា និងតួនាទីភារកិច្ចការងារក្នុងនាមជាកងកម្លាំងនគរបាលជាតិ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលទើបតែទទួលបាននៅថ្ងៃទី៥ មករា នេះ បានឲ្យដឹងថា មន្ត្រីចំនួន ១២នាក់នោះមានដូចជា៖
វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
វរសេនីយ៍ត្រី...
ក្រុមអ្នកឃ្លាំមើលជំរុញឱ្យក្រសួងមហាផ្ទៃប្រើមន្ត្រីពាក់ព័ន្ធគ្រឿងញៀនធ្វើជាខ្សែរយៈស្រាវជ្រាវរកប្រភពជួញដូរនិងផលិតគ្រឿងញៀន
អ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត ជំរុញឱ្យក្រសួងមហាផ្ទៃប្រើប្រាស់មន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ធ្វើជាខ្សែរយៈក្នុងការស្រាវជ្រាវឱ្យដល់ប្រភពនៃការជួញដូរ និងផលិតគ្រឿងញៀន ដើម្បីងាយស្រួលក្នុងការចាត់វិធានការទប់ស្កាត់ជនល្មើស។
អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ ធ្នូ នេះថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនមែនជារឿងថ្មី ហើយក៏មិនមែនជារឿងតូចដែរ។ ជាងនេះទៀត បញ្ហានេះក៏ទំនងជាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗក្នុងជួររដ្ឋាភិបាល និងអ្នករកស៊ីធំៗនៅកម្ពុជាដែរ ដូច្នេះវិធានការរបស់ក្រសួងមហាផ្ទៃ ដែលបានព្យួរតួនាទី និងបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីក្រោមឱវាទដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននៅពេលនេះ...
ក្រុមអ្នកឃ្លាំមើលត្អូញត្អែរថាទង្វើអ្នកនយោបាយមួយចំនួនជាក្រុមឱកាសនិយម ជាជាងគិតពីប្រយោជន៍ជាតិ
ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ទង្វើរបស់អ្នកនយោបាយមួយចំនួននៅកម្ពុជាសព្វថ្ងៃនេះ បង្ហាញពីទង្វើរបស់ក្រុមឱកាសនិយម ឬជាក្រុមអ្នកនយោបាយដែលមានសីលធម៌ទាប ជាជាងក្នុងនាមជាអ្នកនយោបាយដែលគិតគូរពីផលប្រយោជន៍ជាតិ។
ប្រភពដដែលអះអាងថា អ្នកនយោបាយដែលមានសីលធម៌ទាប ឬគ្មានសីលធម៌ គេហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះត្រូវក្បត់សន្យាជាមួយអ្នកគាំទ្រ និងក្បត់ឆន្ទៈមនសិការខ្លួនឯងក៏ដោយ ហើយអ្នកនយោបាយជំពូកនេះ ក៏ហ៊ានសន្យាគ្រប់បែបយ៉ាងជាមួយអ្នកគាំទ្រ និងប្រជាពលរដ្ឋដែរ ដោយសារតែពួកគេមិនបានទុកការសន្យានោះជារឿងសំខាន់ឡើយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារនៅកម្ពុជាផ្តល់សេវាកម្ចីឱ្យកាន់តែទូលាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីបន្តពូជនៅកម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រឹះស្ថានធនាគារនៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មកម្ចីរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធអគារធនាគារ វីងថៅវើ (Wing Bank) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះថា លោកសូមលើកទឹកចិត្តដល់ធនាគារវីង និងធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យលទ្ធភាពផ្តល់ឥណទានឲ្យបានកាន់តែច្រើនដល់សហគ្រាស មីក្រូធុនតូច...
ក្រុមសង្កេតការណ៍អំពាវនាវឱ្យរដ្ឋាភិបាលកាត់បន្ថយចំនួនក្រុមការងារចុះជួយមូលដ្ឋានដើម្បីកាត់បន្ថយចំណាយរដ្ឋ
ក្រុមអ្នកសង្កេតការណ៍ អំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ពិនិត្យ និងកាត់បន្ថយចំនួនក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ ដោយងាកពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពរបស់មន្ត្រីមូលដ្ឋានជំនួសវិញ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ធ្នូ នេះថា សមាសភាពដែលរដ្ឋាភិបាលអាណត្តិថ្មីតែងតាំងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាននៅពេលនេះ គឺមានចំនួនកាន់តែច្រើនជាងអាណត្តិមុនៗ ខណៈប្រសិទ្ធភាពការងាររបស់ក្រុមការងារនេះ មិនទទួលបានផលច្រើនទេ...
អ្នកឃ្លាំមើល៖ ពានរង្វាន់ Right Livelihood ជាមោទនភាពសម្រាប់ពលរដ្ឋខ្មែរដែលមានឆន្ទៈក្នុងការការពារធនធានធម្មជាតិ
ក្រុមអ្នកឃ្លាំមើលសង្គម សម្ដែងការអបអរសាទរដល់សកម្មជនចលនាមាតាធម្មជាតិ ដែលទទួលបានពានរង្វាន់ Right Livelihood 2023 ដោយចាត់ទុកការទទួលបានពានរង្វាន់នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានឆន្ទៈក្នុងការការពារធនធានធម្មជាតិរបស់កម្ពុជា ឱ្យបានគង់វង្សទៅថ្ងៃអនាគតសម្រាប់កូនចៅជំនាន់ក្រោយ និងអំពាវនាវឱ្យតុលាការទម្លាក់ចោលរាល់បទចោទលើសកម្មជនបរិស្ថានទាំងនោះ ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ វិច្ឆិកា ថា ពានរង្វាន់នេះគឺជាភស្តុតាងក្នុងការគាំទ្រឱ្យមានការការពារបរិស្ថានរបស់ប្រទេសកម្ពុជានាពេលកន្លងមក និងទៅថ្ងៃមុខបន្តទៀត ប៉ុន្តែការហាមឃាត់ពីសំណាក់តុលាការ មិនឱ្យយុវជនដែលមានឈ្មោះទៅទទួលពានរង្វាន់នេះ...
សកម្មជនសង្គមរិះគន់ថាមេដឹកនាំបក្សក្រៅរដ្ឋាភិបាលស្ទើរតែទាំងអស់មិនទាន់រៀបចំគោលការណ៍ផ្ទៃក្នុងបក្សឱ្យមានប្រជាធិបតេយ្យពិតប្រាកដ
សកម្មជនសង្គម រិះគន់ថា មេដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាលស្ទើរតែគ្រប់បក្សទាំងអស់នៅកម្ពុជា មិនទាន់បានរៀបចំបក្សរបស់ពួកគេឱ្យមានគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដនៅផ្ទៃក្នុងបក្សរបស់ខ្លួននៅឡើយទេ ហើយពួកគេក៏មានចំណុចខ្សោយជាច្រើនផងដែរ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា នេះថា ប្រសិនបើបក្សនយោបាយក្រៅរដ្ឋាភិបាលអាចរៀបចំឱ្យមានការអនុវត្តសកម្មភាពនយោបាយនៅផ្ទៃក្នុងបក្សរបស់ខ្លួនស្របតាមគោលការណ៍ប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវ នោះពួកគេនឹងចៀសផុតនូវជម្លោះផ្សេងៗដែលកើតចេញពីសមាជិករបស់ខ្លួនជាមិនខាន ព្រោះថាសមាជិកគ្រប់រូបត្រូវអនុវត្តទៅតាមច្បាប់របស់គណបក្សដែលពួកគេគ្រប់គ្នាបានចូលរួមអនុម័ត ដូច្នេះគ្មានហេតុផលណាដែលពួកគេប្រឆាំងនឹងច្បាប់ដែលខ្លួនឯងបានកំណត់ឡើយ។
លោក ស្រ៊ុន ស្រ៊ន...
លោក ហ៊ុន ម៉ាណែត នឹងដាក់ចេញផែនការកំណែទម្រង់រចនាសម្ព័ន្ធតាមក្រសួងឡើងវិញនៅឆ្នាំ២០២៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដាក់ចេញផែនការកំណែទម្រង់រចនាសម្ព័ន្ធតាមក្រសួងឡើងវិញនៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីកុំឱ្យអនុវត្តផែនការការងារជាន់គ្នា ដែលនាំឲ្យក្រសួងនីមួយៗពិបាកក្នុងការសម្រេចចិត្ត។
ថ្លែងនៅក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រដ្ឋាភិបាលអាណត្តិទី៧ ដែលផ្ដោតលើវិស័យកសិកម្មនាព្រឹកថ្ងៃទី២០ វិច្ឆិកា លោក ហ៊ុន ម៉ាណែត ថាអាណត្តិថ្មីនៅឆ្នាំ២០២៤ នេះ គឺលោកដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ គឺគ្រប់ក្រសួងត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះជាន់គ្នា។
លោក ហ៊ុន ម៉ាណែត ដែលទើបតែស្នងតំណែងពីឪពុកនាពេលថ្មីៗនេះ...
កម្ពុជាបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនជិត៧ពាន់ករណីក្នុងរយៈពេលជាង១០ខែឆ្នាំ២០២៣
រដ្ឋាភិបាលកម្ពុជា អះអាងថា រយៈពេលជាង ១០ខែក្នុងឆ្នាំ២០២៣ នេះ ខ្លួនបានបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានជិត ៧ពាន់ករណី (៦៨៤៧ករណី) ក្នុងនោះក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ទាំងអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនបានជិត ១ម៉ឺន ៧ពាន់នាក់ផងដែរ (១៦៩៦៣នាក់) ដែលមានស្ត្រីរហូតដល់ជាង ១ពាន់នាក់ឯណោះ (ស្រី ១០៩០នាក់)។
រដ្ឋាភិបាលកម្ពុជា បានបង្ហាញនៅថ្ងៃទី៧ វិច្ឆិកា នេះថា រយៈពេលត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី៦...
ក្រុមអ្នកសង្កេតការណ៍៖ កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បើរដ្ឋាភិបាលគ្មានវិធានការត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុឱ្យបានច្បាស់លាស់
ក្រុមអ្នកសង្កេតការណ៍ ព្រមានថា ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពិតប្រាកដលើការអនុវត្តការងាររបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទេ កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទៅថ្ងៃក្រោយ បន្ទាប់ពីបំណុលរបស់ពលរដ្ឋខ្មែរដែលបានខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៣។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ តុលា នេះថា ដើម្បីស្វែងរកការពិតជុំវិញដំណើរការការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាលមានជម្រើសល្អទាំងសងខាង គឺត្រូវសហការជាមួយអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្ស ដែលហៅកាត់ថា លីកាដូ សហការជាមួយប្រជាពលរដ្ឋដែលជាកូនបំណុល និងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាស្ថាប័នសាមី...