TAG
ព្រៃព្រះរការ
លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការច្បាប់លើជនល្មើសដែលដុតបំផ្លាញព្រៃឈើអស់ជិត១ម៉ឺនហិកតា
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើជនល្មើសដែលបានដុតបំផ្លាញនិងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់អស់ជិត ១ម៉ឺនហិកតា (៧ពាន់ហិកតា) នៅក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបញ្ជាឱ្យនាយករងខុទ្ទកាល័យរបស់ខ្លួន ចុះអនុវត្តវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង យកមកផ្ដន្ទាទោសឲ្យទាល់តែបាន។
លោកចោទថា ប្រធានអង្គការថែរក្សាការពារធម្មជាតិប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តព្រះវិហារ ឈ្មោះ ពៀច ចាន់...
សហគមន៍រកឃើញបទល្មើសកាប់ឈើខុសច្បាប់២៥០ករណីក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ
សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរុ ខេត្តព្រះវិហារ រកឃើញបទល្មើសកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំជាង ២០០ករណី (២៥០ករណី) ក្នុងរយៈពេល ៣ថ្ងៃ ក្នុងដែនជម្រកការពារសត្វព្រៃព្រះរការ ខេត្តព្រះវិហារ ដោយគ្មានការអើពើពីមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរុ ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ បានចុះឃ្លាំមើល និងប្រមូលព័ត៌មានបទល្មើសព្រៃឈើរយៈពេល ៣យប់ ៣ថ្ងៃ ចាប់ពីយប់ថ្ងៃទី១៧...
ក្រសួងបរិស្ថានច្រានចោលការចុះផ្សាយថាមានករណីធ្វើផ្លូវចូលក្នុងដែនជម្រកសត្វព្រៃឡង់ដោយក្រុមហ៊ុនរកស៊ីឈើ
ក្រសួងបរិស្ថានច្រានចោលចំពោះការចុះផ្សាយថា មានការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ពីសំណាក់ក្រុមហ៊ុន Think Biotech (Cambodia) ដែលល្បីរឿងរកស៊ីកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីកាសែតបរទេសម៉ុងហ្គាបេ ចុះផ្សាយព័ត៌មានស៊ើបអង្កេតរបស់ខ្លួនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ថានៅតំបន់ព្រៃឡង់មានជនមិនស្គាល់មុខបានឈូសឆាយព្រៃធ្វើផ្លូវថ្មីមួយខ្សែចេញពីតំបន់ដីសម្បទានដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Think Biotech (Cambodia) រហូតដល់តំបន់ដែនជម្រកសត្វព្រៃឡង់។ ការធ្វើផ្លូវមួយខ្សែនោះដែរ ជាការជួយសម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមហ៊ុន Think Biotech (Cambodia)។
តែយ៉ាងណា...
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហាររួចផុតពីការតាមសម្លាប់របស់ជនល្មើសដែលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ទទូចឲ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវជ្រាវចាត់វិធានការច្បាប់ចំពោះជនល្មើសដែលបានកាប់បំផ្លាញព្រៃឈើ ដើម្បីរក្សាព្រៃឡង់ឲ្យនៅគង់វង្សយូរអង្វែង។
បណ្ដាញសហគមន៍ព្រៃឡង់ ឲ្យដឹងថា រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ពួកគេចុះល្បាតបានប្រទះឃើញបទល្មើស ដូចជាគល់ឈើដែលទើបកាត់រួចចំនួន ២៥០គល់ និងឈើអារច្រៀករួចកំពុងដឹក និងមិនទាន់ដឹកជញ្ជូនចំនួន ២១,២៤ម៉ែត្រគូប។ ក្នុងនោះ ឈើឃ្លុំចំនួន ៤ជ្រុងសរុប ១៤,៤០ម៉ែត្រគូប ដែលជាប្រភេទឈើទាល ផ្ដៀក...
បណ្ដាញសហគមន៍ព្រៃឡង់ថាអាជ្ញាធរមិនទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សសត្វព្រៃព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញបទល្មើសជាច្រើនករណីបានកើតឡើងនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រៃឡង់យ៉ាងអនាធិបតេយ្យ ដែលជាទង្វើរបស់ក្រុមហ៊ុនរកស៊ីឈើខុសច្បាប់មួយចំនួន ខណៈអាជ្ញាធរ ឬមន្ត្រីឧទ្យានុរក្សមិនបានចុះស៊ើបអង្កេត ឬចុះអន្តរាគមន៍ឡើយ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ក្នុងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្លួនបានរកឃើញបទល្មើសព្រៃឈើបន្ថែមទៀតដោយគ្មានការស៊ើបអង្កេត និងការអន្តរាគមន៍ពីអាជ្ញាធរឡើយ ក្នុងនោះពួកគេបានរកឃើញគល់ឈើដែលបានកាត់រួចចំនួន ៧២គល់ ដែលជាប្រភេទឈើស្រឡៅ ឈើទាល ផ្ចឹក សុក្រំ ឈ្លីក...
ជនជាតិដើមភាគតិចកួយអំពាវនាវឱ្យបញ្ឈប់ការរំលោភសិទ្ធិសេរីភាពក្នុងការចូលរួមការពារព្រៃឈើ
សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការរំលោភសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។
យុវជន និងសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថា បណ្ដាញសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពអំពីដែនជម្រកសត្វព្រៃព្រះរការ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានប្រទះឃើញបទល្មើសព្រៃឈើចំនួន ៤០ករណីថ្មីបន្ថែមទៀត ក្នុងនោះឈើដែលត្រូវរងការកាប់បំផ្លាញមានមុខកាត់ចាប់ពី ៣៤សង់ទីម៉ែត្រដល់ ៩០សង់ទីម៉ែត្រ។...
សហគមន៍ព្រៃឡង់៖ ការកាប់ព្រៃឈើនៅតែកើនឡើង ទោះលោក ហ៊ុន សែន ធ្លាប់ប្រកាសកាត់កខ្លួនឯងបើការពារមិនបាន
សហគមន៍ព្រៃឡង់អះអាងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សព្រៃឡង់ខេត្តព្រះវិហារ នៅតែកើតឡើងឥតឈប់ឈរ បើទោះបីលោក ហ៊ុន សែន ធ្លាប់ប្រកាសកាត់កខ្លួនឯងបើការពារព្រៃឈើនៅកម្ពុជាមិនបានយ៉ាងណាក៏ដោយ។
បើតាមរបាយការណ៍សង្កេតរបស់សមាគមបណ្ដាញយុវជនកម្ពុជា (CYN) នៅថ្ងៃទី១៦ មករា នេះ ឲ្យដឹងថា ប្រជាសហគមន៍បានរកឃើញបទល្មើសព្រៃឈើចំនួន ៧៣ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ អំឡុងពេលចុះល្បាតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
បណ្ដាញសហគមន៍ព្រៃឡង់បញ្ជាក់ថា ការចុះស្រាវជ្រាវ ស៊ើបអង្កេត និងឃ្លាំមើលស្ថានភាពព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន នោះ...
បណ្ដាញព្រៃឡង់ថាក្រុមហ៊ុនម៉ាខលឡូជីស្ទីកកាប់ឈើជាង៥០០ដើមដោយគ្មានអាជ្ញាធរទប់ស្កាត់
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ជាង ៣០នាក់ អះអាងថា ព្រៃឈើជាង ៥០០ដើមត្រូវបានក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬក្រុមហ៊ុន៩៧ កាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរណាមួយនោះឡើយ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នេះថា សមាជិកសហគមន៍ព្រៃឡង់ចំនួន ៣៤នាក់ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះបានប្រទះនូវបទល្មើសព្រៃឈើជាច្រើនដែលប្រព្រឹត្តឡើងដោយក្រុមហ៊ុនរកស៊ីឈើខុសច្បាប់មួយដែលមានឈ្មោះថា ម៉ាខល...
បណ្ដាញសហគមន៍ថាជនល្មើសនៅបន្តកាប់បំផ្លាញព្រៃឈើក្នុងព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ នៅតែបន្តរកឃើញការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដដែល បន្ទាប់ពីបានចុះល្បាតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ប្រទះឃើញនូវបទល្មើសព្រៃឈើជាច្រើនប្រភេទ។
បណ្ដាញសហគមន៍ព្រៃឡង់បានឱ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន ២៤នាក់ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតរកបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រទះឃើញនូវបទល្មើសកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារ ដោយក្រុមកម្មករក្រុមហ៊ុនបានកាប់ប្រមូលឈើឃ្លុំ (៤ជ្រុង) ជាច្រើនប្រភេទ មានដូចជាឈើឈ្លីក សុក្រំ ផ្ចឹក រាំង...
ក្រុមយុវជននិងសហគមន៍ថាទង្វើអាជ្ញាធររារាំងមិនឱ្យចូលសិក្សាពីព្រៃព្រះរការគឺផ្ទុយពីរដ្ឋធម្មនុញ្ញ
ក្រុមយុវជន និងសហគមន៍ អះអាងថា ទង្វើរបស់អាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សបរិស្ថានខេត្តព្រះវិហារ រារាំងពួកគេមិនឲ្យចូលទស្សនា និងសិក្សាពីស្ថានភាពព្រៃព្រះរការ ដែលជាព្រៃជំនឿរបស់សហគមន៍ប្រមេរុ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីតំបន់ការពារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ក្រុមយុវជនជានិស្សិតបញ្ញវន្តដែលចិត្ដចង់ចូលទៅទស្សនា និងសិក្សាពីព្រៃព្រះរការ ដែលជាព្រៃជំនឿរបស់សហគមន៍កាលពីថ្ងៃទី២៨ ខែកញ្ញា ត្រូវបានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីនគរបាលឃុំប្រមេរុ មិនអនុញ្ញាតឲ្យពួកគេចូលទៅសិក្សាពីស្ថានភាពព្រៃឡើយ ដោយអាជ្ញាធរលើកហេតុផលថាធ្វើតាមបញ្ជារបស់ថ្នាក់លើ។
ក្រុមយុវជន...