30 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

កិច្ចប្រជុំ G20 បិទ​បញ្ចប់​ដោយ​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី ខណៈ​មីស៊ីល​មួយ​គ្រាប់​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ

កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កាលពី​យប់​ទៀបភ្លឺ ដែល​យ៉ាងតិច​មីស៊ីល​ជាង ៩០​គ្រាប់​បាន​ធ្លាក់​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ហើយ​យ៉ាង​ហោច​មួយ​គ្រាប់​បាន​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ បណ្ដាល​ឱ្យ​មនុស្ស ២​នាក់​ស្លាប់។ នៅ​ក្នុង​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​ប្រទេស G-20 ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ផ្ទេរ​សិទ្ធិ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​២០២៣ ឱ្យ​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា។ សេចក្ដី​ថ្លែងការណ៍​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រតិកម្ម​របស់​ប្រទេស​ប៉ូឡូញ ដែល​គិត​ថា​សង្គ្រាម​កំពុង​រអិល​ធ្លាក់​ចូល​ទៅ​ប្រទេស​ប៉ូឡូញ ដែល​ជា​សមាជិក​ណាតូ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វិដូដូ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ G-20...

លោក ហ៊ុន សែន ថា​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់ និង​គោរព​នូវ​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​ជានិច្ច ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​សព្វថ្ងៃ។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌឹមីត្រូ គូលេបា (Dmytro Kuleba) នៅ​ថ្ងៃ​ពុធ សប្តាហ៍ នេះ​ថា កម្ពុជា​នៅតែ​រក្សា​ជំហរ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ប្រឆាំង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​ហិង្សា​មក​លើ​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ...

ឥណ្ឌូនេស៊ី​សង្ឃឹម​ថា​ជំនួប​កំពូល​នៃ​មេដឹកនាំ G-20 នឹង​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា ខែ​ក្រោយ​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី សង្ឃឹម​ថា​តាមរយៈ​វេទិកា​នេះ អាច​រុញ​ឲ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G-20 ជួយ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​សមភាគី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឬ​យ៉ាងហោច​ណាស់​ក៏​មាន​ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ពូទីន ដែរ។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឲ្យ​ដឹង​ថា...

នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​សន្យា​នឹង​លោក បៃដិន គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​និង​ទប់ទល់​ឥទ្ធិពល​ចិន

នៅ​ពេល​នេះ មហាអំណាច​អង់គ្លេស មាន​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​នាំ​ឲ្យ​ចក្រភព​មួយ​នេះ​មាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៣​រូប​សម្រាប់​ឆ្នាំ​២០២២ នេះ។ លោក Rishi Sunak គឺជា​នាយករដ្ឋមន្ត្រី​ថ្មី​ទី​៣ នៃ​ចក្រភព​អង់គ្លេស ដែល​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​មកពី​គណបក្ស​អភិរក្ស​និយម ដែល​កំពុង​កាន់​អំណាច។ អង់គ្លេស​មាន​នាយករដ្ឋមន្ត្រី ២​រូប​ហើយ​នៅ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។ លោក បូរីស ចនសុន បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ជាង ៣​ឆ្នាំ។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ទី​២ គឺ​អ្នកស្រី លី ត្រាស់ កាន់​តំណែង​បាន​តែ...

លោក ពូទីន អនុម័ត​ច្បាប់​អាជ្ញាសឹក​លើ​តំបន់​៤​ដែល​យក​ពី​អ៊ុយក្រែន តើ​លោក​ធ្វើ​ដូចនេះ​ដើម្បី​អ្វី?

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ផ្ដល់​អំណាច​បន្ទាន់​ឱ្យ​មេដឹកនាំ​តំបន់​ចំនួន​បួន​ដែល​ទើប​កាត់​យក​ចេញពី​អ៊ុយក្រែន តាម​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​អង្គការ​សហប្រជាជាតិ​ថ្កោលទោស ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ តាម​សារព័ត៌មាន Washington post តំបន់​ចំនួន​បួន​នេះ គឺ​តំបន់​ដូណេត តំបន់​លូហាន់ នៅ​ភាគ​ខាងកើត តំបន់​ខឺសុន និង​តំបន់​ហ្សាប៉ូរីហ្ស៊ីយ៉ា នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ឱ្យ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក។ នៅ​ក្នុង​ការ​ចាក់​ផ្សាយ​របស់​ទូរទស្សន៍​រុស្ស៊ី លោក ពូទីន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ថា ច្បាប់​នេះ​មាន​គោលដៅ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន និង​ប្រឆាំង​ជន​ណា​ដែល​មក​បង្កប់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ តែ​អ្នកវិភាគ​ចាត់ទុក​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​របស់​លោក ពូទីន...

រុស្ស៊ី​បាញ់​មីស៊ីល​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន

ក្នុង​មួយ​សប្ដាហ៍​មក​នេះ មហាអំណាច​រុស្ស៊ី​បាន​បើក​ប្រតិបត្តិ​ថ្មី​មួយ​ទៀត ដោយ​បាញ់​មីស៊ីល និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន (Drones) ទៅ​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អង្គារ ទី​១៨ តុលា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Newsweek បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ស្រោច​ពី​លើ​យន្តហោះ​ចម្បាំង និង​យន្តហោះ Drones ដោយ​បាញ់​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន ដែល​មើល​ទៅ​រុស្ស៊ី​ដោះដូរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ដែល​ឈាន​ដល់​ជិត ២៤០​ថ្ងៃ​មក​នេះ។ អ្នក​សង្កេតការណ៍​គិត​ថា រុស្ស៊ី​មាន​ផែនការ​ចង់​បំផ្លាញ​ប្រព័ន្ធ​ផ្ដល់​កំដៅ​របស់​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជួប​ផលវិបាក​ដោយសារ​តែ​រដូវរងា​ចូល​មក​ដល់​នេះ គឺ​ចាំបាច់​ត្រូវការ​ថាមពល និង​អគ្គិសនី​កំដៅ។ អភិបាល​ក្រុង Zhytomyr...

យោធា​ណាតូ​ព្រមាន​រុស្ស៊ី​ថា​បើ​ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ​គឺ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ (NATO) រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​ព្រមាន​រុស្ស៊ី​ថា បើ​ក្រុង​មូស្គូ ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ គឺជា​ការ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Business Standard នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា នេះ។ ការ​ព្រមាន​របស់​មេដឹកនាំ​អង្គការ​យោធា​ណាតូ បាន​ធ្វើឡើង​នៅ​មុន​កងទ័ព​ណាតូ​ធ្វើ​សមយុទ្ធ​ទ័ព​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​នេះ។ សមយុទ្ធ​របស់​ទ័ព​នុយក្លេអ៊ែរ​ណាតូ​ដែល​ដាក់​រហស្សនាម​ថា Steadfast Noon មាន​យន្តហោះ​ចម្បាំង​មកពី...

មហាសន្និបាត UN បោះឆ្នោត​ប្រឆាំង​រុស្ស៊ី​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ការ​វាយ​សំពង​រុស្ស៊ី​យ៉ាង​អាម៉ាស់

នៅ​ឯ​កិច្ចប្រជុំ​ពិសេស​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើឡើង​នៅ​បុរី​ញីវយ៉ក ដែនដី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា អំពី​ករណី​រុស្ស៊ី ប្រកាស​កាត់​យក​ទឹកដី​អ៊ុយក្រែន ចំនួន​បួន​តំបន់​មក​ជា​របស់​ខ្លួន បាន​ឈាន​ដល់​ការ​បោះឆ្នោត​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​រុស្ស៊ី និង​សំឡេង​ប្រឆាំង​មហាអំណាច​យោធា​ទី​២ នៃ​ពិភពលោក​នេះ។ នៅ​ទីបំផុត មាន​តែ ៤​ប្រទេស​ប៉ុណ្ណោះ​ដែល​គាំទ្រ​រុស្ស៊ី​ប្លន់​ទឹកដី​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ទាំង​បួន​នោះ​រួម​មាន កូរ៉េ​ខាងជើង ស៊ីសេរី បេឡារ៉ុស និង​ប្រទេស​នីការីហ្គ័រ។ ចំណែក​ប្រទេស​ដែល​ប្រឆាំង​រុស្ស៊ី មាន​ដល់​ទៅ ១៤៣​ប្រទេស ហើយ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​មាន​ចំនួន ៣៥​ប្រទេស ប៉ុន្តែ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​នេះ...

បទវិភាគ៖ តើ​រុស្ស៊ី​អាច​យក​ឈ្នះ​អ៊ុយក្រែន​នៅ​រដូវរងា​បាន​ដែរ​ឬ​ទេ?

គិត​ត្រឹម​ថ្ងៃទី​១២ ខែ​តុលា នេះ សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ២៣០​ថ្ងៃ​ហើយ បើ​គិត​ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ឲ្យ​លើក​ទ័ព​ប្រមាណ ២៥​ម៉ឺន​នាក់​ចូល​លុកលុយ​ប្រទេស​ជិតខាង​មួយ​នេះ ក្រោម​ពាក្យ​ថា ប្រតិបត្តិការ​សឹក​ពិសេស។ មក​ដល់​ពេលនេះ រុស្ស៊ី​ពុំ​រក​ពាក្យ​ថា​ខ្លួន​គេ​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​បាន​នៅឡើយ​ទេ។ មិន​តែប៉ុណ្ណោះ មាន​តែ​ពាក្យ​ថា ទ័ព​រុស្ស៊ី​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន វាយ​ឲ្យ​បាក់​ទ័ព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ថែម​ទៀត។ នៅ​ពេល​ប្រទេស​មហាអំណាច​យោធា​ដ៏​ខ្លាំង​មួយ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ជាប់​នឹង​របង​ផ្ទះ មិន​ទាំង​ឈ្នះ​ផង តើ​រុស្ស៊ី​សក្ដិសម​ក្នុង​ការ​ហៅថា​មហាអំណាច​យោធា​ទី​២ នៃ​ពិភពលោក​ដែរ​ទេ? ឥឡូវ​នេះ​មាន​ការ​ព្យាករ​ថា រុស្ស៊ី​អាច​នឹង​ឈ្នះ​សង្គ្រាម​លើ​អ៊ុយក្រែន​នៅ​រដូវរងា...

រុស្ស៊ី​បាញ់​មីស៊ីល​ស្រោច​លើ​ទីក្រុង​គៀវ​ដែល​មើល​ទៅ​ជា​ការ​សងសឹក​ករណី​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ

នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ ហេតុការណ៍​ផ្ទុះ​បន្តបន្ទាប់​ដែល​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល បាន​កើតមាន​ឡើង​នៅ​រដ្ឋធានី​គៀវ រួម​ទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ទីក្រុង​មូស្គូ ចោទ​អ៊ុយក្រែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ។ បញ្ជាការ​កណ្ដាល​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច​ណាស់ ៧៥​គ្រាប់​មក​លើ​ទឹកដី​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ។ លោក​ឧត្តមសេនីយ៍​អ៊ុយក្រែន Valeriy...

Latest news